ស្រីៗដែលមានបំណងយកកូន តែមានជំងឺទឹកនោមផ្អែម និងជំងឺហឺត ចាំបាច់ត្រូវទៅជួបគ្រូពេទ្យ និងព្យាបាលឲ្យស្ថានភាពជំងឺទាំង២នេះថេរ ឬមានលំនឹងសិន ចាំយកកូន នោះទើបមិនប៉ះពាល់ដល់គភ៌ និងសុខភាពម្តាយ។ នេះបើតាមបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរសម្រាកព្យាបាល និងសម្ភពមាតា។