កូនអត់បង្វិលក្បាល អាចបង្វិលពីក្រៅបានអត់? មកពីអ្វីបានកូនបែបនេះ?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 06/12/2019 . អាន 3 នាទី
Share now

មាន​ម៉ាក់​ៗ​ជាច្រើន​សម្រេច​ចិត្ត​សម្រាល​កូនដោយ​វះកាត់ ព្រោះ​កូន​គ្រប់​ថ្ងៃ-ខែ​ឈឺពោះ​​ហើយ តែ​មិន​បង្វិល​ក្បាល​ចូល​មក​​អាង​ត្រគាក។ ដូចនេះ​ហើយ​អ្នក​ខ្លះ​តែង​លើក​ជា​ចម្ងល់​ថា តើ​ពេទ្យ​អាច​មាន​បច្ចេកទេស​បង្វិល​ពី​ក្រៅ ឬ​លូក​បង្វិល​បាន​អត់? ហេតុអ្វី​បាន​ជា​កូន​មិន​បង្វិលក្បាល?

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ចង់​ដឹង​ទីតាំង​កូន​គឺ​មិន​ពិបាក​ទេ ដោយសារ​យើង​ពិនិត្យអេកូ អាច​កំណត់​ដឹង​យ៉ាង​ជាក់លាក់។ ចំពោះ​ទីតាំង​នេះ​ទៀតសោត ក្នុង​ត្រីមាស​ទី​១ និង​ទី​២ មិន​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​ឡើយ​ចង់​នៅ​ត្រង់​ណា​ក៏​បាន​ដែរ តែ​ចូល​ដល់​ត្រីមាស​ទី​៣ គ្រូពេទ្យ​តែង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ទីតាំង​ថា ​កូន​កំពុង​បញ្ច្រាស ឬ​នៅ​ទទឹង​ពោះ។

វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា ពី​មុន​មិន​ទាន់​មាន​វិធី​វះកាត់ ឆ្មប​បុរាណ​បាន​ប្រើ​វិធី​លូក​បង្វិល ដោយ​មិន​ខ្វល់​ពី​ផល​ប៉ះពាល់​ចំពោះ​ម៉ាក់ និង​កូន ហើយ​បច្ចុប្បន្ន​វិញ​ក៏​នៅតែ​មាន​ការ​បង្វិល​ពី​ក្រៅខ្លះ នៅ​ពេល​ម៉ាក់​ៗ​ជិត​គ្រប់​ខែ តែ​ករណី​បង្វិល​ពី​ក្រៅ​ពោះ​នេះ​មាន​គ្រោះថ្នាក់ ព្រោះ​អាច​របើក​សុក ឬ​ដាច់​ទង​សុក​ជាដើម។

អត្ថបទពាក់ព័ន្ធ៖

ចំពោះ​កូន​មិន​បង្វិល​ក្បាល ម៉ាក់​ៗ​ក៏​នៅតែ​អាច​សម្រាលបាន ហើយ​ស្ថានភាព​ទទឹង​ពោះ​មួយ​ចំនួន​ក៏​នៅ​តែ​អាច​កើត​បាន​ដដែល ព្រោះ​នៅ​ពេល​ឈឺ​ពោះ​ស្បូនអាច​ច្របាច់​ឲ្យ​ជើង ឬ​ក្បាល​ចេញ​មក​មុន​បាន។ ករណី​ទទឹង​ពោះ​មួយ​ទៀត ពេល​ឈឺ​ពោះ​បែក​ទឹកភ្លោះ​ភ្លាមគ្រូពេទ្យ​អាច​លូក​បង្វិល ប៉ុន្តែ​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត។

សាស្ត្រាចារ្យវេជ្ជបណ្ឌិត​រូប​នេះ​បន្ថែម​ទៀត​ដែរ​ថា ធម្មជាតិ​របស់​ស្ត្រី​ពេល​គ្រប់​ខែ​កូន​ត្រូវតែ​បង្វិល​ក្បាល តែ​បើ​កូន​មិន​បង្វិល​មក​ពី​ស្បូន​របស់​ស្ត្រី​មាន​បញ្ហា ក្នុង​នោះ​មាន​ដូចជា៖

– ស្បូន​ព្រែក
– ស្បូន​មាន​សន្ទះ​ខណ្ឌ
– ស្បូន​មាន​ដុំ​សាច់

វេជ្ជបណ្ឌិត គាន់ អូន
សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន

ប្រសិនបើ​យើង​ព្យាយាម​បង្វិល​ដោយ​មិន​ដឹង​ពី​មូលហេតុ​ទាំង​នោះ​ទេ អាច​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​ដោយ​ខ្លះ​កូន​ស្លាប់​ក្នុង​ពោះ ម៉ាក់​ៗ​ឈឺ​ពោះ​ខ្លាំង ដូចនេះ​ត្រូវ​ស្វែងរក​មូលហេតុ​ឲ្យ​ច្បាស់លាស់​ជាមុន​សិន ហើយ​បើ​រក​ឃើញ​ថា​ស្បូន​គ្មាន​បញ្ហា​អ្វី​ទេ​អាច​បង្វិល​បាន។ ប៉ុន្តែ​បច្ចុប្បន្ន ពេទ្យ​មិន​សូវ​ណែនាំ​ឲ្យ​បង្វិល​ទេ ព្រោះ​ជា​មធ្យោបាយ​ផ្ដល់​ការ​ឈឺចាប់​ដល់​ម៉ាក់​ៗ បែប​នេះ​មាន​តែ​ទុក​ឲ្យ​កូន​លូតលាស់​ដល់​គ្រប់​អាយុ​កាល ហើយ​សម្រាល​ដោយ​វះកាត់។

ក្នុង​ករណី​ស្បូន​គ្មាន​បញ្ហា តែ​កូន​វិល​ចុះ​វិល​ឡើង​ក្នុង​ពោះ បែរ​ជា​ទង​សុក​រុំ​ក​ច្រើន​ជុំ ដែល​នេះ​ជា​ហេតុ​គ្រប់​ខែ​កូន​មិន​បង្វិល​ក្បាល។ ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​ពេទ្យ​នឹង​តម្រូវ​ឲ្យ​សម្រាល​ដោយ​វះកាត់ ដើម្បី​បញ្ច្រាស​បញ្ហា​គ្រោះថ្នាក់ផ្សេង​ៗ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    កូនឈឺដល់កម្រិតណា ទើបគ្រូពេទ្យតម្រូវឲ្យព្យួរសេរ៉ូម?

    ព្យួរសេរ៉ូម-បើ​តាម​ក្បួន​ពេទ្យ អ្នក​ជំងឺ​មិនមែន​សុទ្ធតែ​ត្រូវ​ឲ្យ​បញ្ចូល​សេរ៉ូម​តាម​សរសៃ​ឡើយ តែ​ជាក់ស្ដែង​យើង​សង្កេត​ឃើញ​ជំងឺ​ខ្លះ​មាន​បញ្ហា​បន្តិច...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ថែទាំកូន, ចិញ្ចឹមកូន 14/09/2020 . អាន 1 នាទី

    ហេតុផលម៉ាក់ៗចាំបាច់សម្អាតធ្មេញឲ្យកូន តាំងពីមិនទាន់ដុះពន្លក

    ដុសធ្មេញ - ជា​ទូទៅ​យើង​តែង​បង្ហាត់​កូន​ឲ្យ​ចេះ​ដុស​ធ្មេញ នៅ​វ័យ​ប្រហែល ១ ឆ្នាំ​ជាង​ឡើង​ទៅ។ ប៉ុន្តែ​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បាន​ណែ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ថែទាំកូន, ចិញ្ចឹមកូន 14/09/2020 . អាន 1 នាទី

    ប៉ូវខួរក្បាលកូនក្នុងផ្ទៃឲ្យលូតលាស់ល្អ ម៉ាក់ៗគួរញ៉ាំអីខ្លះពេលពពោះ?

    ខួរក្បាល - ខួរក្បាលជាផ្នែកមួយសំខាន់ ហើយម៉ាក់ប៉ាក៏ខ្វាយខ្វល់ជាងគេដែរ តើធ្វើម៉េចខ្លះដើម្បីឲ្យខួរក្បាលកូនក្នុងផ្ទៃលូតលាស់បានល្អ កើតមកឆ្លាតនោះ?លោកវេជ្ជបណ្ឌិត...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    មានផ្ទៃពោះ, ពពោះ 14/09/2020 . អាន 2 នាទី

    បើកូនក្នុងពោះថ្លោសលើសគីឡូហើយ គួរតម និងផ្អាកអាហារបែបណា?

    ពពោះ - សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​អាការៈ​ឃ្លាន និង​ញ៉ាំ​ច្រើន​មិន​មែន​ជា​រឿង​ចម្លែក​ឡើយ ព្រោះ​ជា​តម្រូវការ​មនុស្ស ២ នាក់។ ប៉ុន្តែ​អ្វី​ដែល​ប្លែក...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    មានផ្ទៃពោះ, ពពោះ 14/09/2020 . អាន 2 នាទី

    អត្ថបទគួរអាន

    អាលែកហ្ស៊ី

    អាលែកហ្ស៊ីមានប៉ុន្មានប្រភេទ ហើយបង្កឡើងដោយសារអ្វី?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 15/09/2020 . អាន 2 នាទី
    សុខភាពផ្លូវភេទ

    ពេទ្យណែនាំមិនឲ្យប្រើថ្នាំ ឬផលិតផលផ្ដេសផ្ដាស់នៅបរិវេណទ្វារមាស ប្រយ័ត្នស៊យធំ!

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 15/09/2020 . អាន 1 នាទី
    អេកូ

    កូនក្នុងផ្ទៃមានជំងឺខ្សោយបញ្ញាពីកំណើត គេអាចមើលដឹងដោយរបៀបណា?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 15/09/2020 . អាន 2 នាទី
    នំកញ្ចប់

    ហេតុផលម៉ាក់ប៉ា មិនគួរឲ្យកូនតូចៗញ៉ាំនំកញ្ចប់

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 14/09/2020 . អាន 2 នាទី