មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ត្រីមាសទី ១

ស្វែងរក មានផ្ទៃពោះ

ការថែទាំផ្ទៃពោះមុនសម្រាល

តើ​ការ​រត់​ហាត់ប្រាណអាច​បណ្ដាល​ឲ្យ​រលូត​កូន​ដែរ​ឬ​ទេ?

អំឡុង​ពេល​មាន​ផ្ទៃពោះ​ រាងកាយ​របស់​ស្រីៗ​យើង​មាន​ការ​ផ្លាស់ប្ដូរ​គួរ​ឲ្យ​កត់​សម្គាល់​។​ ពិត​ណាស់​ ដើម្បី​ធានា​ថា​​ម៉ាក់​ៗ​ និង​ទារក​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ​ ម៉ាក់​ៗ​តែងតែ​គិតគូរ​ដល់​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​។​ យ៉ាង​ណា​មិញ​ ការ​រត់ហាត់​ប្រាណ​​អាច​ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ ដើម្បី​ឲ្យ​រាងកាយ​មាន​ភាព​សកម្ម និង​មាន​សុខភាព​ល្អ​។​ ទោះ​បី​ជា​ការ​ធ្វើ​លំហាត់​ប្រាណ​កម្រ​បណ្ដាល​ឲ្យ​មាន​ការ​រលូត​កូន​ក៏​ពិត​មែន​ ប៉ុន្តែ​នៅ​ក្នុង​ករណី​ខ្លះ​ វា​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន​ផង​ដែរ​។ ​​អត្ថប្រយោជន៍​នៃ​លំហាត់​ប្រាណ​ ការ​ធ្វើ​លំហាត់​ប្រាណ​ រួម​ទាំង​ការ​រត់​ អាច​ធ្វើ​ឲ្យ​ចរន្ត​ឈាម​ពាសពេញ​រាងកាយ​មាន​ភាព​ប្រសើរ​ឡើង​។​ បន្ថែម​ពី​នេះ​ វា​ក៏​អាច​ធ្វើ​ឲ្យ​រាងកាយ​ និង​បេះដូង​របស់​ម៉ាក់​ៗ​មាន​សុខភាព​ល្អ​ ព្រម​ទាំង​អាច​ជួយ​កាត់​បន្ថយ​ស្រ្តេស​ និង​ការ​ថប់បារម្ភ​ ដែល​អាច​ប៉ះពាល់​ដល់​​កូន​ក្នុង​ផ្ទៃ​ថែម​ទៀត​ផង​។​ ចំពោះ​ម៉ាក់​ៗ​ដែល​មិន​សូវ​សកម្ម​ ក៏​អាច​សម្រាល​កូន​ដែល​មាន​សុខភាព​ល្អ​ដូច​គ្នា​ ប៉ុន្តែ​បើ​ចង់​ទទួល​បាន​សុខភាព​ល្អ​ទាំង​ម្ដាយ​ និង​កូន​ ការ​ធ្វើ​លំហាត់​ប្រាណ​គឺ​ជា​រឿង​ដែល​មិន​គួរ​មើល​រំលង​ឡើយ​។ ​ការ​ផ្លាស់ប្ដូរ​ ក្នុង​អំឡុង​ពេល​ពពោះ ​ស្រីៗ​យើង​អាច​ទទួល​បាន​បទពិសោធន៍​ពពោះ​ផ្សេង​ៗ​គ្នា ហើយ​ម៉ាក់​ៗ​ភាគ​ច្រើន​នៅ​តែ​បន្ត​​ការ​ធ្វើ​លំហាត់​ប្រាណ ដូចជា​ការ​រត់​ជា​ដើម​។​ ប៉ុន្តែ​ ប្រសិនបើ​យើង​មិន​ធ្លាប់​រត់​​មុន​ពេល​មាន​ផ្ទៃពោះ​ទេ​នោះ​ ម៉ាក់​ៗ​មិន​គប្បី​ធ្វើ​លំហាត់​ប្រាណ​​នេះ​ឡើយ​។​ ម្យ៉ាង​វិញ​ទៀត​ បើសិនជា​យើង​តែងតែ​​រត់​ជាប្រចាំ​ ម៉ាក់​ៗ​ក៏​ត្រូវ​ទទួល​បាន​ការ​អនុញ្ញាត​ជា​មុន​ពី​គ្រូពេទ្យ​សិន​ដែរ​។ ហានិភ័យ​នៃ​ការ​រលូត​កូន​ ​​យោង​តាម​ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា​ ម៉ាក់​ៗ​ដែល​ធ្វើ​លំហាត់​ប្រាណ​ប្រភេទ​ធ្ងន់​ ដូចជា​ការ​រត់​​រយៈពេល​៧​ម៉ោង​ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​សប្ដាហ៍​ អាច​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន​ខ្ពស់​បំផុត​នៅ​សប្ដាហ៍​ទី​២២​​ដំបូង​នៃ​ការ​ពពោះ​ ពីព្រោះ​តែ​ជំហាន​នីមួយ​នៃ​ការ​រត់​រុញ​ច្រាន​ស្បូន​ទៅ​វិញ​ទៅ​មក​ដែល​បណ្ដាល​ឲ្យ​មាន​ការ​រលូត​កូន​។ ចូរ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព​រាងកាយ​របស់​យើង​នៅ​អំឡុង​ពេល​ពពោះ​ និង​ជា​ពិសេស​នៅ​ពេល​ដែល​ម៉ាក់​ៗ​ធ្វើ​លំហាត់​ប្រាណ​។​ ក្នុង​ករណី​ដែល​​​យើង​មាន​​សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ ឬ​ធ្លាប់​រលូត​កូន​ពី​មុន​មក​ ចូរ​កុំ​អនុវត្តន៍​ការ​រត់​ឲ្យ​សោះ​នៅ​អំឡុង​ពេល​មាន​គភ៌​។​ ម្យ៉ាង​វិញ​ទៀត​ ម៉ាក់​ៗ​ដែល​មាន​កូន​ភ្លោះ​ ក៏​មិន​គប្បី​ធ្វើ​លំហាត់​ប្រាណ​ដោយ​ការ​រត់​ដូច​គ្នា​។​ ប្រសិនបើ​ម៉ាក់​ៗ​មាន​ធ្លាក់​ឈាម​ពី​ទ្វារ​មាស​ ឬ​​ឈឺ​ពោះ​ខ្លាំង​​ សូម​ទាក់ទង​ ឬ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ ពីព្រោះ​វា​អាច​ជា​សញ្ញា​នៃ​ការ​រង​របួស​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលូត​កូន​។


មានផ្ទៃពោះ

ខួរក្បាលកូនក្នុងផ្ទៃលូតលាស់បានល្អ កើតមកឆ្លាត បើម៉ាក់ៗប៉ូវអាហារទាំងនេះ

ម៉ាក់ៗ​កំពុង​ពពោះ ច្បាស់​ជា​ចង់ញ៉ាំ​ចំណី​អាហារ​ណា​ល្អ មាន​ប្រយោជន៍​ចំពោះ​សុខភាព​ខ្លួនឯង ពិសេស​ចង់​ប៉ូវ​ឲ្យ​កូន​លូតលាស់​បាន​ល្អ កើតមកឆ្លាត។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ណែនាំ​ពី​ប្រភេទ​អាហារ​មួយ​ចំនួន ដែល​ជួយ​ដល់​ការ​លូត​លាស់​ខួរក្បាល អាច​បង្ការ​ទារក​ពី​ជំងឺ​ខ្សោយ​បញ្ញា​ពី​កំណើត។ ១. អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) អំឡុង​​ទារក​នៅ​​ក្នុង​ផ្ទៃ គឺ​ជា​ពេល​ដែល​ប្រឈម​នឹងការ​ខ្វះ​អូមេហ្កា ៣ ដោយសារ​ជាលិកា​ម្ដាយ​ដែល​ផ្ទុក​វា​ធ្លាក់​ចុះ ហើយ​យើង​ត្រូវ​ប្រើ​​វា​ដើម្បី​ឲ្យ​​ទារក​លូត​​លាស់​បាន​​ល្អ បែប​នេះ​ទើប​តម្រូវ​ឲ្យ​ស្ត្រី​មានផ្ទៃពោះបំពេញ​បន្ថែម​នូវ​អាស៊ីដ​ខ្លាញ់​អូមេហ្កា ៣ តាម​រយៈ​អាហារ ឬ​អាហារ​បំប៉ន​ផ្សេងៗ។ អាស៊ីដ​ខ្លាញ់​ល្អ អូមេហ្គា៣ ជា​ប្រភព​ដើម​ដែល​ផ្តល់​នូវ DHAដែល​សម្បូរ​នៅ​ក្នុង​ខ្លាញ់​ត្រី​រស់នៅ​ក្នុង​សមុទ្រ​ទឹក​ជ្រៅ ដូច​ជា ត្រី​សាលម៉ុន ត្រីស្បៃកា ត្រីសាឌីន។ បន្ថែម​ពី​នោះ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ មាន​ក្នុង​រុក្ខជាតិ និងសាច់​សត្វ ខណៈ​គ្រាប់​ធញ្ញជាតិ​​កែច្នៃ​ហើយ ឬ​ក៏​ប្រេង​របស់​វា គ្រាប់​​មិន​ទាន់​កែច្នៃ គ្រាប់វ៉លណាត់ សណ្តែក​សៀង សុទ្ធ​តែ​ជា​ប្រភព​សម្បូរ​អាស៊ីដ​ខ្លាញ់​អូម៉េហ្កា៣។ ប្រភព​អង្គការ​សុខភាព​ពិភព​លោក​​ដដែល​បញ្ជាក់​ថា ស្ត្រី​ពពោះ​ដែល​ទទួល​បាន​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ គ្រប់​គ្រាន់ អាច​បង្ការ​កូន​កើត​មុន​ខែ ជំងឺក្រឡាភ្លើង ​ចំពោះ​ម្ដាយ ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល បង្កើន​ទម្ងន់​កូន និង​ផ្តល់​គុណ​ប្រយោជន៍​ផ្សេង​ទៀត​ដល់​ទារក ដូច​ជា​បង្កើន​ការ​លូតលាស់​ខួរ​ក្បាល​របស់​ទារក​ក្នុង​ផ្ទៃ ហើយ​កាត់​បន្ថយ​គ្រោះថ្នាក់​ជំងឺ​ខួរ​ក្បាល។ ២. […]


ការថែទាំផ្ទៃពោះមុនសម្រាល

អូមេហ្គា​៣​ ល្អ​សម្រាប់​ស្ត្រី​ពពោះ​ ចុះ​បើ​ញ៉ាំ​ជ្រុល​អាច​ប៉ះពាល់​អត់​?

អំឡុង​ពេល​​ពពោះ ម៉ាក់​ៗ​តែងតែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​របប​អាហារ​ ក៏​ដូចជា​ប្រភេទ​វីតាមីន​ល្អ​ៗ​ ដើម្បី​ធានា​​ទារក​ក្នុង​ផ្ទៃ​​មាន​​សុខភាព​ល្អ​ជាក់​ជា​មិន​ខាន​។​ យោង​តាម​ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា​ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​មាន​អត្ថប្រយោជន៍​ច្រើន​ក្នុង​ការ​ទ្រទ្រង់​ខួរ​ក្បាល​ និង​ប្រព័ន្ធ​ប្រសាទ​ ​របស់​ទារក​។ ប៉ុន្តែ​ ប្រសិនបើ​យើង​ស្រូប​យក​អូមេហ្គា​៣​ច្រើន​ជ្រុល​ តើ​​វា​​អាច​​ផ្ដល់​ផល​ប៉ះពាល់​ដល់​សុខភាព​ម្ដាយ​ និង​ទារក​ក្នុង​ផ្ទៃ​ដែរ​ឬ​យ៉ាង​ណា​? អត្ថប្រយោជន៍​អូមេហ្គា​៣ ​​​​​​​​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​​ មាន​សារសំខាន់​ណាស់​ចំពោះ​សុខភាព​ និង​ការ​អភិវឌ្ឍរបស់​មនុស្ស​យើង​។​ ប៉ុន្តែ​ដោយ​សារ​តែ​រាងកាយ​របស់​យើង​មិន​អាច​ផលិត​​​​​​​អាស៊ីដ​ខ្លាញ់​​ប្រភេទ​នេះ​បាន​ យើង​ចាំបាច់​ត្រូវ​ស្រូប​យក​ពី​​ចំណី​អាហារ​ ឬ​អាហារ​បំប៉ន​។​ ជា​ទូ​ទៅ​ ពពួក​អូមេហ្គា​៣​មាន​នៅ​ក្នុង​​ត្រី​ដែល​មាន​ខ្លាញ់​ដូចជា​ត្រី​សាល់ម៉ុន​ ត្រី​ធូណា ឬ​​​ផ្លែ​ប័រ​ជាដើម​ ដែល​អាច​ជួយ​​ទ្រទ្រង់​ប្រព័ន្ធ​ខួរ​ក្បាល​ និង​ប្រព័ន្ធ​ប្រសាទ​ ព្រម​ទាំង​ភ្នែក​។​ បន្ថែម​ពី​នេះ​ វា​ក៏​មាន​គុណប្រយោជន៍​ដ៏​អស្ចារ្យ​ចំពោះ​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​បេះដូង​ ព្រម​ទាំង​ជួយ​កាត់​បន្ថយ​ការ​រលាក​ថែម​ទៀត​ផង​។ ហេតុ​អ្វី​បាន​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ចាំបាច់​ត្រូវ​ញ៉ាំ​អូមេហ្គា​៣? ​​​​​​​​​​ពិត​ណាស់​ ​អូមេហ្គា​៣​មាន​សារសំខាន់​ណាស់​សម្រាប់​ការអភិវឌ្ឍប្រព័ន្ធ​ប្រសាទ​របស់​ទារក​ និង​អាច​កាត់បន្ថយ​លទ្ធភាព​នៃ​អាលែកហ្ស៊ី​។​ ​នៅ​អំឡុង​​ត្រី​មាស​ចុង​ក្រោយ​នៃ​ការ​មាន​គភ៌ អូមេហ្គា​៣​កាន់​តែ​មាន​អត្ថប្រយោជន៍​ខ្លាំង​ឡើង​ ពីព្រោះ​វា​ជួយ​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល​ទារក​ និង​ឆ្អឹង​ខ្នង​។ ជាមួយ​គ្នា​នេះ​ដែរ​ អូមេហ្គា​៣​មិន​ត្រឹម​តែ​​​រួម​ចំណែក​ជួយ​ដល់​សុខភាព​របស់​ទារក​ក្នុង​ផ្ទៃ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​ផ្ដល់​ផល​ល្អ​ចំពោះ​​ម៉ាក់​ៗ​ដូច​គ្នា។​ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ​​អាហារ​បំប៉ន​អូមេហ្គា​៣​​​អាច​ជួយ​ឲ្យ​ស្ត្រី​ពពោះ​ជៀស​ផុត​ពី​ជំងឺ​បាក់​ទឹក​ចិត្ត ការពារ​ជំងឺ​បាក់ទឹក​ចិត្ត​​ក្រោយ​សម្រាល​កូន​ ក៏​ដូចជា​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​។ ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​អូមេហ្គា​៣​​​​​​​​ ​ទោះ​បី​ជា​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​មាន​ប្រយោជន៍​ខ្លាំង​​​ចំពោះ​ស្ត្រី​ពពោះ​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​សម្រាប់​ស្ត្រី​ពពោះ​ក្នុង​ការ​ទទួល​បាន​អូមេហ្គា​៣​គ្រប់គ្រាន់​ពី​ក្នុង​ចំណី​អាហារ​ឡើយ​ហើយ​​ម៉ាក់​ៗ​ក៏​មិន​អាច​​ញ៉ាំ​ត្រី​ដែល​មាន​ខ្លាញ់​អូមេហ្គា​៣​ច្រើន​ ​​ក្នុង​អំឡុង​ពេល​មាន​គភ៌​ដែរ​ ពីព្រោះ​តែ​​កម្រិត​ជាតិ​បារត​ខ្ពស់​នៅ​ក្នុង​ត្រី​ទាំង​នោះ​។​ ដូច្នេះ​ហើយ​ ទើប​ស្ត្រី​មាន​គភ៌​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​អាហារ​បំប៉ន​អូមេហ្គា​៣​ដែល​មាន​គុណភាព​ខ្ពស់​។ ស្ត្រី​មាន​គភ៌​អាច​​ទទួល​យក​​អូមេហ្គា​៣​​ច្រើន​ជ្រុល​បាន​ដែរ​ឬ​ទេ? ​ចំពោះ​ស្ត្រី​ពពោះ ​គឺ​មិន​អាច​ញ៉ាំ​ត្រី​ដែល​មាន​ខ្លាញ់​លើស​ពី​៣៤០​ក្រាម​​ក្នុង​មួយ​សប្ដាហ៍​បាន​ឡើយ នេះ​បើ​​​យោង​តាមសមាគមសុខភាពបេះដូង​អាមេរិក (​American Heart Association)។​ រី​ឯ​ម៉ាក់​ៗ​ដែល​ញ៉ាំ​អាហារ​បំប៉ន​​អូមេហ្គា​៣ ក៏​មិន​គួរ​ប្រើប្រាស់​លើស​ពី​ការ​ណែនាំ​របស់​គ្រូពេទ្យ​ដែរ​។​ ​ប្រសិនបើ​កើត​មាន​អាការៈ​ឈឺ​ទ្រូង​ ឬ​ក្ដៅ​ខ្លួន និង​គ្រុន​រងារ ​ជាដើម​​ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ផ្សិត​មាន​អត្ថប្រយោជន៍​ច្រើន​ ស្ត្រី​ពពោះ​មិន​គួរ​មើល​រំលង​

ក្នុង​អំឡុង​ពេល​ពពោះ​ ទារក​ក្នុង​ផ្ទៃ​ត្រូវ​ពឹង​ផ្អែក​លើ​​ម៉ាក់​ៗ​ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​​ចាំបាច់​​​ក្នុង​ការ​លូតលាស់​ និង​ការ​អភិវឌ្ឍ។​ ការ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ត្រឹមត្រូវ​ នៅ​អំឡុង​ពេល​​​ពពោះ​ ​មាន​សារសំខាន់​ជាង​ពេល​ណាៗ​ទាំង​អស់។​ ពិត​ណាស់​ របប​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ ដូចជា​ផ្សិត​ជា​ដើម​ ​អាច​ធានា​ថា​​ម៉ាក់​ៗ​ និង​ទារក​ក្នុង​ផ្ទៃ​អាច​ទទួល​បាន​​តម្រូវការ​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ក្នុង​អំឡុង​ពេល​ពពោះ​នេះ​ជាក់​ជា​មិន​ខាន​​។ ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ នៅទីនេះ ១. តម្រូវការ​វីតាមីន​B ​​វីតាមីនB ​មាន​សារសំខាន់​ណាស់​អំឡុង​ពេល​ពពោះ​ ពីព្រោះ​វា​អាច​ជួយ​ឲ្យ​យើង​ប្រើប្រាស់​ថាមពល​ដែល​បាន​មក​ពី​អាហារ​ និង​ជួយ​លើក​កម្ពស់​សុខភាព​ស្បែក​ សរសៃ​ប្រសាទ​ និង​ការ​រំលាយ​អាហារ​។ពិត​ណាស់​ ផ្សិត​គឺ​ជា​ប្រភព​វីតាមីន​Bដ៏​ល្អ​ ជាពិសេស​គឺ​Riboflavin, Niacin និង​អាស៊ីដ​Pantothenic ហើយ​ផ្សិត​​​ខ្មៅ​ (shiitake mushrooms ) មួយ​​ពែង ​មាន​ផ្ទុក​អាស៊ីដ​Pantothenic​ដល់​ទៅ​១៧% នៃ​​តម្រូវការ​ប្រចាំ​ថ្ងៃ​​​សម្រាប់​​ស្ត្រី​មាន​ផ្ទៃពោះ​។ គណនាថ្ងៃសម្រាលកូន នៅទីនេះ ២. តម្រូវការ​វីតាមីន​D វីតាមីន​D​ គឺ​ជា​សារធាតុ​ចិញ្ចឹម​ដ៏​សំខាន់​មួយ​ នៅ​អំឡុង​ពេល​ពពោះ​ ពីព្រោះ​វា​មាន​ភាព​​ចាំបាច់​​ក្នុង​ការ​ជួយ​ឲ្យ​​រាងកាយ​របស់​ម៉ាក់​ៗ​អាច​ស្រូប​យក​ជាតិ​កាល់ស្យូម​​ទៅ​ក្នុង​​​ពោះវៀន​ និង​សម្រាប់​ការ​អភិវឌ្ឍ​ឆ្អឹង​ និង​ធ្មេញ​របស់​ទារក​។​ ជាក់​ស្ដែង ​ប្រភព​អាហារ​សំខាន់​ៗ​ដែល​​ផ្ទុក​វីតាមីន​D​មាន​តិចតួច​ ហើយ​ផ្សិត​គឺ​ជា​​អាហារ​រុក្ខជាតិ​តែ​មួយ​គត់​ដែល​ផ្ទុក​វីតាមីន​ប្រភេទ​នេះ​។​ ចំពោះ​ផ្សិត​ខ្មៅ​ត្រឹម​តែ​មួយ​ពែង​ មាន​ផ្ទុក​​វីតាមីន​Dចំនួន​១២,​៦IU (ប្រហែល០,០១មិល្លីក្រាម)។ ​​ ​​៣. តម្រូវការ​ជាតិ​ដែក​ នៅ​ពេល​​ដែល​បរិមាណ​ឈាម​កើន​ឡើង​​​ក្នុង​​អំឡុង​ពេល​​ពពោះ​ រាងកាយ​របស់​ម៉ាក់​ត្រូវការអេម៉ូគ្លូបីនដែល​ជា​ប្រូតេអ៊ីន​​ដឹក​​នាំ​អុកស៊ីសែន​​ទៅ​​ក្នុង​ឈាម​ កាន់​តែ​ច្រើន​ឡើង​។ នេះ​មាន​ន័យ​ថា​ រាងកាយ​របស់​យើង​ត្រូវការ​ជាតិ​ដែក​បន្ថែម​ ពីព្រោះ​ជាតិ​ដែក​គឺ​ជា​សមាសធាតុ​អេម៉ូគ្លូបីន​ដ៏​សំខាន់​មួយ​។​ យ៉ាង​ណា​មិញ​ ទោះ​បី​ជា​ការ​ទទួល​បាន​ជាតិ​ដែក​​ចំនួន​២៧មិល្លីក្រាម​នៅ​ក្នុង​របប​អាហារ​ អំឡុង​ពេល​ពពោះ ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ក៏​ពិត​មែន​ ប៉ុន្តែ​ផ្សិត​ចំបើង​១០០ក្រាម​ មាន​ផ្ទុក​ជាតិ​ដែក​​ដល់​ទៅ​​១,៤មិល្លីក្រាម​​ឯណោះ​។ ៤. […]


ការថែទាំផ្ទៃពោះមុនសម្រាល

ស្រកានាគ​មាន​ប្រយោជន៍​ច្រើន​ចំពោះ​ស្ត្រី​​ពពោះ និង​កូន​ក្នុង​ផ្ទៃ

របប​អាហារ​​ល្អ​ៗ​​ ផ្ដល់​​​អត្ថប្រយោជន៍​ដ៏​ច្រើន​លើស​លប់​ដល់​ម៉ាក់​ៗ​កំពុង​ពពោះ​ និង​កូន​ក្នុង​ផ្ទៃ​ ជាមួយ​នឹង​សារជាតិ​ចិញ្ចឹម​ដែល​ចាំបាច់​សម្រាប់​ការ​លូតលាស់​ និង​ការ​អភិវឌ្ឍន ​ព្រម​ទាំង​​ជួយ​ទ្រទ្រង់​ដល់​ការ​ឡើង​ទម្ងន់​របស់​ទារក​ប្រកប​ដោយ​សុខភាព​ល្អ​។ ផ្លែឈើ​ផ្ដល់​វីតាមីន​ និង​សារធាតុ​រ៉ែ​​ចាំបាច់​ជា​ច្រើន​ដល់​រាងកាយ​របស់​យើង​ ហើយ​ផ្លែ​ស្រកានាគ​​​ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ដែល​ម៉ាក់​ៗ​មិន​គួរ​មើល​រំលង​ឡើយ​។​ ពិត​ណាស់​ ផ្លែ​ស្រកានាគ​មិន​ត្រឹម​តែ​​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​​គឺ​ជា​ប្រភព​​វីតាមីន​ កាបូអ៊ីដ្រាត​ ជាតិ​សរសៃ​ និង​ខ្លាញ់​ដែល​មាន​សារសំខាន់​​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​។ ១. ​វីតាមីន​C ​​​​​​អំឡុង​ពេល​ពពោះ​ ការ​ទទួល​បាន​វីតាមីន​C គ្រប់គ្រាន់​ពី​ក្នុង​របប​អាហារ​​មាន​សារសំខាន់​ណាស់​ ក្នុង​ការ​ទ្រទ្រង់​អញ្ចាញ​ធ្មេញ​ ធ្មេញ​ និង​ការ​លូតលាស់​ឆ្អឹង​របស់​ទារក​។​ យោង​តាម​Dietary Reference Intake ស្ត្រី​ពពោះ​គួរ​បញ្ចូល​របប​អាហារ​ដែល​មាន​ផ្ទុក​វីតាមីន​C ​យ៉ាង​ហោច​ណាស់​៧០​មិល្លីក្រាម​​ក្នុង​មួយ​ថ្ងៃ​។ រី​ឯ​​ផ្លែ​ស្រកានាគ​ចំនួន​១០០មិល្លីក្រាម​ មាន​ផ្ទុក​វីតាមីន​C យ៉ាង​ហោច​ណាស់​៤​ ទៅ​២៥​មិល្លីក្រាម​។​ ដូចនេះ​​ហើយ​ ទើប​ផ្លែ​ស្រកានាគ​គឺ​ជា​ជម្រើស​អាហារ​សម្រន់​ដល់​ល្អ​មួយ​សម្រាប់​​ម៉ាក់​ៗ​​កំពុង​ពពោះ​។ ​២. ប្រភព​កាបូអ៊ីដ្រាត​ល្អ​ ជាមួយ​គ្នា​នេះ​ដែរ​ ផ្លែ​ស្រកានាគ​គឺ​ជា​ប្រភព​កាបូអ៊ីដ្រាត​ធម្មជាតិ​ ហើយ​ផ្លែ​ស្រកានាគ​ចំនួន​១០០​ក្រាម​ មាន​ផ្ទុក​កាបូអ៊ីដ្រាត​ប្រហែល​៩​ទៅ​១៤​ក្រាម​។​ ចំណែក​ឯ​ស្ត្រី​ពពោះ​គប្បី​ទទួល​បាន​កាបូអ៊ីដ្រាត​អប្បបរមា​ចំនួន​១៣៥​ក្រាម​ក្នុង​មួយ​ថ្ងៃ​។​ ពិត​ណាស់​ ​កាបូអ៊ីដ្រាត​​ផ្ដល់​ប្រភព​ថាមពល​​​​នៅ​ពេល​ដែល​ទារក​លូតលាស់​។ ហេតុ​នេះ​ហើយ ការ​ញ៉ាំ​ផ្លែ​ស្រកានាគ​​នឹង​ជួយ​ឲ្យ​ម៉ាក់​ៗ​បង្កើត​តុល្យភាព​នៃ​កាបូអ៊ីដ្រាត​ដែល​មាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ នៅ​អំឡុង​ពេល​ពពោះ​។​ ៣. ប្រភព​ជាតិ​​​ខ្លាញ់​​មាន​សុខភាព​ល្អ​ ​​ជាក់​ស្ដែង​ ​ជាតិ​ខ្លាញ់​គឺ​ជា​ប្រភព​ថាមពល​​ទាំង​​សម្រាប់​ម្ដាយ​ និង​​ទារ​ក​ ក្នុង​អំឡុង​ពេល​ពពោះ ​និង​​ជា​តម្រូវ​ការ​ចាំបាច់​​នៅ​ពេល​ដែល​ខួរ​ក្បាល​របស់​កូន​​កំពុង​​លូតលាស់​ផង​ដែរ​។​ ​សម្រាប់​ផ្លែ​ស្រកានាគ​ចំនួន​មួយ​ផ្លែ​ មាន​​ជាតិ​ខ្លាញ់​ប្រហែល​០,១ ទៅ​០,៦​ក្រាម​ ដែល​ភាគច្រើន​គឺ​ជា​ខ្លាញ់​ឆ្អែត​​  ហើយ​ការ​ញ៉ាំ​ខ្លាញ់​ប្រភេទ​នេះ​​ជំនួស​ឲ្យ​ខ្លាញ់​ឆ្អែត​ និងខ្លាញ់ចម្រាញ់ ​អាច​ជួយ​គាំទ្រ​ដល់​ការ​ឡើង​​ទម្ងន់ […]


បញ្ហាផ្ទៃពោះ

ស្រ្តីពពោះអាចជួបបញ្ហាដុំកំណកឈាម គ្រោះថ្នាក់បែបណា?

ពិត​ណាស់ ថា​មនុស្ស​យើង​គ្រប់​គ្នា​អាច​វិវត្ត​ទៅ​រក​​បញ្ហា​ ដុំកំណក​ឈាមប៉ុន្តែ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ សម្រា​ល​កូន និង​ក្រោយ​សម្រាល​កូន​បី​ខែ ប្រឈម​បញ្ហា​នេះ​កាន់តែ​ខ្ពស់​ថែមទៀត​។ ជាក់​ស្ដែង​ស្រ្តី​មាន​ផ្ទៃពោះ អាច​ប្រឈម​នឹង​ដុំបញ្ហា​កំណក​ឈាម​នេះ​ប្រាំ​ដង​ខ្ពស់​ជាង​ស្រ្តី​មិន​មាន​ផ្ទៃពោះ។ បើ​អ៊ីចឹង ស្រ្តីៗ​មាន​ផ្ទៃពោះ​គួរ​ធ្វើ​ម៉េច​ដើម្បី​បង្កា​បញ្ហា​នេះ?​ ១. អ្វី​ជា​បញ្ហា​ដុំកំណក​ឈាម? ដុំកំណក​ឈាម​ជ្រៅ​ក្នុង​សរសៃវ៉ែន ជា​ជំងឺ​មួយ​កើត​ឡើង​ច្រើន​នៅ​ត្រង់​ជើង​ផ្នែក​ខាង​ក្រោម ភ្លៅ អាង​ត្រគាក និង​ដៃ។ បញ្ហា​នេះ បើ​ទុក​មិន​ទទួល​ការ​ព្យា​បាលទេ កន្លែង​ដែល​មាន​ឈាម​​​ក​ក​នឹង​បែក ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​សួត នាំ​ឲ្យ​មាន​ការ​ស្ទះ​សរសៃឈាមនៅសួតកើត​ឡើង​ហៅ​ថា pulmonary embolism (PE)។ ការ​ស្ទះ​នេះ នឹង​អាច​បញ្ឈប់​ឈាម​មិន​ឲ្យ​ទៅ​ដល់​សួត និង​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​ស្លាប់​បាន។ ទោះបី​ជា​បញ្ហា​កំណក​ឈាម​នេះ​អាច​ការពារ​បាន តែថា pulmonary embolism ក៏​ជា​មូល​ហេតុ​ទូទៅ​មួយ​ធ្វើ​ឲ្យ​ស្រ្តី​មាន​ផ្ទៃពោះ​នៅ​សហរដ្ឋអាមេរិក​បាត់​បង់ជីវិត​។ ២. ហេតុ​អ្វី​ស្រ្តី​មាន​ផ្ទៃពោះ​មាន​ហានិភ័យ​ខ្ពស់​បញ្ហា​ដុំកំណក​ឈាម? ការ​ប្រែ​ប្រួល​រូ​បរាង​ទៅ​តាម​ធម្មជាតិ​របស់​ស្រ្តីមាន​ផ្ទៃពោះ ពេល​សម្រាលកូន និង​បី​ខែ​ក្រោយ​សម្រាល អាច​ធ្វើ​ឲ្យ​ស្រីៗ​ប្រឈម​ខ្ពស់​នឹង​បញ្ហា​ដុំកំណក​ឈាម​នេះ។ ពេល​មាន​ផ្ទៃពោះ​ ស្រ្តី​ខ្លះ​អាច​ជួប​បញ្ហា​មាន​លំហូរ​ឈាម​តិច​ទៅ​កាន់​ជើង​នៅ​ត្រីមាស​ចុងក្រោយ​នៃ​ការ​ពពោះ ព្រោះ​តែ​សរសៃ​ឈាម​នៅ​ជុំវិញ​អាង​ត្រគាក​ត្រូវ​បាន​សង្កត់​ដោយ​សារ​ការ​លូត​លាស់​របស់​កូន​ក្នុង​ផ្ទៃ​។ បន្ថែម​ពី​នេះ ការ​មិន​​សូវ​បាន​ធ្វើ​ចលនា ឬហាត់​ប្រាណ​ ឬ ក្រោយ​សម្រាល​ស្រីៗ​យើង​ចំណាយ​ពេល​ច្រើន​សម្រាក​លើ​គ្រែ ក៏​អាច​ធ្វើ​ឲ្យ​ឈាម​ហូរទៅ​កាន់​ជើង និង​ដៃ​មាន​កម្រិត​ដែរ ដែល​នាំ​ឲ្យ​ស្រីៗមាន​ឱកាស​កើត​បញ្ហា​ដុំកំណក​ឈាម​។ ៣. វិធី​បង្ការ​បញ្ហាដុំ​កំណក​សរសៃឈាមជ្រៅ​ ទោះបីជា​បញ្ហាដុំកំណកសរសៃឈាមជ្រៅ​ (DVT) អាច​កើត​ឡើង​ដោយ​មិន​ចេញ​រោគ​សញ្ញា តែ​សញ្ញា និង​រោគ​សញ្ញា​ខាង​ក្រោម​នេះ​ឧស្សាហ៍​ឃើញ​មាន​កើត​ដែរ​៖ ​​ហើម​នៅ​ត្រង់ជើង​ ឈឺចាប់ ឬឡើងតឹង ប៉ុន្តែមិន​មាន​របួស​ ស្បែកស្ទាប​ទៅ​ក្ដៅឧណ្ហៗ […]


បញ្ហាផ្ទៃពោះ

វីតាមីន​សម្រាប់​ស្ត្រី​ពពោះ​ អាច​ធ្វើ​ឲ្យ​លាមក​ប្ដូរ​ពណ៌​ដែរ​អត់?

សម្រាប់​ស្រ្តី​កំពុង​ពពោះ​ ការ​ញ៉ាំ​វីតាមីន​ប្រភេទ​នេះ​មាន​សារសំខាន់​ណាស់​ ដើម្បី​ធានា​ថា​យើង​ទទួល​បាន​បរិមាណ​វីតាមីន​ និង​សារធាតុ​រ៉ែ​ល្អ​បំផុត​ ដែល​ចាំបាច់​សម្រាប់​ការ​លូតលាស់​របស់​ទារក​។​ ពិត​ណាស់​ ញ៉ាំ​វីតាមីន​សម្រាប់​ស្ត្រី​ពពោះ​នេះ​ មាន​ផ្ទុក​ធាតុ​ចាំបាច់​ទាំង​អស់​ ដើម្បី​ការពារ​ទាំង​ម្ដាយ​ និង​ទារក​​ពី​​កង្វះ​វីតាមីន​ ឬ​សារធាតុ​ល្អ​​ៗ​ដទៃ​ទៀត​។​ យ៉ាង​ណា​មិញ​ ម៉ាក់​ៗ​នឹង​កត់​សម្គាល់​ឃើញ​ពី​ការ​ផ្លាស់ប្ដូរ​ពណ៌​លាមក​ នៅ​ពេល​ដែល​​ញ៉ាំ​វីតាមីន​សម្រាប់​អ្នក​ពពោះ​។ ​​​​​មូលហេតុ​ដែល​ធ្វើ​ឲ្យ​លាមក​ប្រែ​ពណ៌​ ជា​ទូ​ទៅ​ ​ការ​ផ្លាស់ប្ដូរ​ពណ៌​លាម​ក នៅ​ពេល​ដែល​ម៉ាក់​ៗ​​​​ញ៉ាំ​វីតាមីន​សម្រាប់​អ្នក​មាន​ផ្ទៃពោះ​ គឺ​ពាក់ព័ន្ធ​នឹង​ថ្នាំ​​គ្រាប់​ជាតិ​ដែក​។​ ​ស្រ្តី​ពពោះ​តែងតែ​មាន​ភាព​ស្លេកស្លាំង​ ពីព្រោះ​តែ​បរិមាណ​ឈាម​កើន​ឡើង​​ប្រហែល​៥០​ភាគរយ​ ដែល​តម្រូវ​ឲ្យ​ម៉ាក់​ៗ​ត្រូវការ​ជាតិ​ដែក​កាន់​តែ​ច្រើន​ឡើង​ ដើម្បី​បង្កើត​អេម៉ូក្លូប៊ីន  ជា​ផ្នែក​នៃ​កោសិកា​ឈាម​ក្រហម​​សម្រាប់​​​បញ្ជូន​​អុកស៊ីហ្សែន​ទៅ​ពាសពេញ​រាងកាយ​ រួម​ទាំង​ទៅ​កាន់​ទារក​ក្នុង​សុក​ផង​ដែរ​។​ ជាក់​ស្ដែង​ វីតាមីន​នេះ​មាន​ផ្ទុក​ជាតិ​ដែក​ច្រើន​ជាង​អាហារ​បំប៉ន​ធម្មតា​។​ រោគ​សញ្ញា​ទូទៅ​នៃ​ក្រពះ​ពោះវៀន នៅ​ពេល​ដែល​យើង​​ញ៉ាំ​​វីតាមីន​​សម្រាប់​អ្នក​ពពោះ​ លាមក​នឹង​ប្រែ​ពណ៌​ទៅ​ជា​ខ្មៅ ហើយ​ថែម​ទាំង​មាន​ទល់​លាមក​ ឬ​រាក​រូស​ជាដើម។​ ជាមួយ​គ្នា​នេះ​ដែរ​ អាការៈ​ឈឺ​ពោះ​ ក្អួត​ចង្អោរ​ ក្រហាយ​ទ្រូង​ក៏​អាច​កើត​មាន​ឡើង​ បន្ទាប់​ពី​ម៉ាក់​ៗ​ញ៉ាំ​វីតាមីន​សម្រាប់​​អ្នក​ពពោះ​​ដែល​មាន​​ជាតិ​ដែក​នេះ​ដែរ​​។​ ​ការ​លេប​វីតាមីន​​ត្រឹម​តែ​កន្លះ​គ្រាប់​នៅ​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង​ ឬ​លេប​មុន​ចូល​គេង​ អាច​បញ្ចៀស​ការ​ឈឺ​ពោះ​បាន​មួយ​កម្រិត​ដែរ។​ នៅ​ក្នុង​ករណី​ដែល​​ម៉ាក់​ៗ​​មាន​អាការៈ​ក្រហាយ​ទ្រូង​ ចូរ​ជៀសវាង​លេប​វីតាមីន​នៅ​មុន​ពេល​ចូល​គេង ពីព្រោះ​ការ​គេង​អាច​ធ្វើ​ឲ្យ​រោគសញ្ញា​យើង​កាន់​តែ​ធ្ងន់ធ្ងរ​​ឡើង​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​​កើត​មាន​ការ​ទល់​លាមក​ ម៉ាក់​ៗ​គប្បី​​​ប្រើប្រាស់​ថ្នាំ​បន្ទន់​លាមក​ ទើប​ជា​ការ​ប្រសើរ​​។ លាមក​ពណ៌​ខ្មៅ​កើត​ឡើង​ដោយ​សារ​វីតាមីន​ពេល​ពពោះ​គ្រោះថ្នាក់​ដែរ​ទេ​? ជា​ធម្មតា​ លាមក​ពណ៌​ខ្មៅ​ដែល​កើត​ឡើង​ដោយ​សារ​តែ​យើង​លេប​វីតាមីន​ពេល​ពពោះ​ មិន​បង្ក​ជា​បញ្ហា​​អ្វី​ឡើយ​។​ តាម​ពិត​ទៅ​ លាមក​បែប​នេះ​​​បង្ហាញ​ថា​ រាងកាយ​របស់​ម៉ាក់​ៗ​កំពុង​ស្រូប​យក​ជាតិ​ដែក​បាន​ល្អ​ទៅ​វិញ​។​ មួយ​វិញ​ទៀត​ ថ្នាំ​មាន​សកម្មភាព​បាន​យូរ​ ​ក៏​អាច​បណ្ដាល​ឲ្យ​លាមក​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅ​ផង​ដែរ​។ ​ការ​លេប​វីតាមីន​ពេល​មាន​គភ៌​​ច្រើន​ជ្រុល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​អ្វី​ខ្លះ​? នៅ​ពេល​ដែល​ម៉ាក់​ៗ​លេប​ថ្នាំ​វីតាមីន​ពេល​មាន​គភ៌​ច្រើន​ជ្រុល​ វា​អាច​បណ្ដាល​ឲ្យ​មាន​ការ​ហូរ​ឈាម​នៅ​ខាង​ក្នុង​ ហើយ​ការ​ហូរ​ឈាម​នេះ​ដែរ​ នឹង​ធ្វើ​ឲ្យ​លាមក​របស់​យើង​​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅ​ […]


មានផ្ទៃពោះ

ស្ត្រីពពោះ ឈឺធ្មេញ លេបថ្នាំបានអត់? អាចប៉ះពាល់កូនក្នុងផ្ទៃទេ?

អំឡុង​មាន​ផ្ទៃ​ពោះ ស្ត្រី​ងាយ​នឹង​រលាក​រលាក​អញ្ចាញ​ធ្មេញ និង​ឈាម​តាម​ជើង​ធ្មេញ ងាយ​ហើម និង​ដុះ​លូត​វែង​នៅ​អញ្ចាញ​ធ្មេញ ឬ​ឡើង​ពង​បែក​ក្នុង​មាត់​ជា​ញឹកញាប់។ នេះ​បើ​តាមការ​ផ្សព្វផ្សាយ​នៅ​លើ​ផេកផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។ ចុះ​បើ​ស្ត្រី​ពពោះ​ងាយ​នឹង​មាន​បញ្ហា​ធ្មេញ គួរ​ធ្វើ​ដូច​ម្តេច? តើ​អាច​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​បាន​អត់? ប្រើ​ទៅ​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទេ? បញ្ហា​នេះ​មន្ទីរពេទ្យ​កាល់ម៉ែត​បញ្ជាក់​ថា បើ​ស្ត្រី​មាន​ផ្ទៃពោះ​ឈឺ​ធ្មេញ​នៅ​ក្នុង​ត្រីមាសទី១ ឬ​ត្រីមាស​ទី៣ ត្រូវ​ប្រឹក្សា​ជាមួយ​ទន្តបណ្ឌិត​ជំនាញ ដើម្បី​រក​វិធីសាស្ត្រ​ជួយ​ក្នុង​ការ​បំបាត់​ការ​ឈឺចាប់។ ក្នុង​នោះ​ស្ត្រី​ពពោះ​មិន​ត្រូវ​ប្រើ​ថ្នាំ​ដោយ​ខ្លួន​ឯង​នោះ​ទេ ការ​ប្រើ​ថ្នាំ​ដោយ​មិន​មាន​វេជ្ជបញ្ជា អាច​បង្ក​គ្រោះថ្នាក់​ដល់​ម្តាយ និង​កូន​ក្នុង​ផ្ទៃ។ ក្នុង​ករណី​មាន​ការ​រលាក​ស្រួចស្រាល់​ដែល​ត្រូវ​ព្យាបាល​បន្ទាន់​ដូច​ជា ការ​ករ​ខ្ទុះ​ពី​ធ្មេញ នាំ​ឲ្យ​ហើម​មុខ​មាត់ ត្រូវ​មាន​ការ​ប្រឹក្សា​ពី​គ្រូពេទ្យ​ផ្នែក​សម្ភព និង​សហការ​ជាមួយ​ទន្តបណ្ឌិត ដើម្បី​រក​ដំណោះ​ស្រាយ ដែល​មាន​សុវត្ថិភាព។ ចុះស្ត្រីមានផ្ទៃពោះអាចធ្វើធ្មេញបានទេ?  ការងារជាទូទៅដូចជាការសម្អាតធ្មេញ ឬប៉ះធ្មេញ មិនមានការប៉ះពាល់ឡើយ។ ដោយឡែក ការដកធ្មេញ ការព្យាបាលធ្មេញ ឬការវះកាត់ក្នុងមាត់ ត្រូវមានការប្រឹក្សាជាមួយទន្តបណ្ឌិត និងទាមទារនូវការពិនិត្យតាមដាន និងការយកចិត្តទុកដាក់ខ្ពស់។ ឯការធ្វើឲ្យសោភ័ណភាពប្រសើរ ដូចជា ពត់តម្រង់ធ្មេញ គួររង់ចាំក្រោយសម្រាល។


មានផ្ទៃពោះ

ម៉ាក់ៗមានកក្តាប្រឈមទាំងនេះ ចាំបាច់ត្រូវធ្វើតេស្តរកមើលជំងឺទឹកនោមផ្អែម

តួលេខ​ស្រ្តី​​កើត​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ​នៅ​អាស៊ី​ប្រហាក់​ប្រហែល​គ្នា មាន​ប្រមាណ​ជា ១០% នៃ​ស្ត្រី​ពពោះ​ទាំង​អស់។ តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិតវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេស​ជំងឺ​ទឹកនោម​ផ្អែម ក្រពេញ និង​អ័រម៉ូន-ភាតរៈសមាជិក American College of Endocrinology ប្រសិន​បើ​ស្រ្តី​មាន​កត្តា​ប្រឈម​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ ត្រូវ​ធ្វើ​តេស្ត​រក​មើល​ជំងឺ​ទឹកនោម​ផ្អែម។ – ធាត់​លើស​ទម្ងន់ – មាន​ប្រវត្តិ​គ្រួសារ​កើត​ទឹក​នោម​ផ្អែម – ធ្លាប់​សម្រាល​កូន​ថ្លោស​ពេក – ស្ត្រី​មាន​ជាតិ​ស្ករ​ក្នុង​ទឹក​នោម ផ្ទុយ​ទៅ​វិញ បើ​សិន​ជា​ស្រ្តី​មិន​មាន​កត្តា​ប្រឈម​ខាង​លើ​នេះ​ទេ លោក​វេជ្ជបណ្ឌិត​ថា ត្រូវ​រង់ចាំ​ដល់​ត្រីមាស​ទី៣ ដើម្បី​ធ្វើ​តេស្ត OGGT ដែល​តម្រូវ​ឲ្យ​ផឹក​ទឹកស្ករ​ចំនួន ៧៥ក្រាម។ ក្នុង​ករណី​លទ្ធផល​តេស្ត​បញ្ជាក់​ថា ស្រ្តី​មាន​ជំងឺ​ទឹកនោម​ផ្អែម​អំឡុង​ពពោះ គ្រូពេទ្យ​នឹង​តម្រូវ​ឲ្យ​ព្យាបាល​ជា​បន្ទាន់ បើ​មិន​ដូច្នេះ​ទេ​នឹង​ផល​វិបាក​ដល់កូន និង​ម្តាយ​ខ្លួន​ឯង។ ផល​ប៉ះពាល់​លើ​កូន – កូន​ថ្លោស​ខ្លាំង – កូន​ប្រឈម​នឹង​ជាតិ​ស្ករ​ចុះ​ទាប​ជ្រុល – កើត​មិន​គ្រប់​ខែ – កូន​អាច​ស្លាប់​ក្នុង​ផ្ទៃ ផល​ប៉ះពាល់​លើ​ម្តាយ – មាន​ជំងឺ​ក្រឡាភ្លើង – ពិបាក​សម្រាល​កូន។ល។ លោក​វេជ្ជបណ្ឌិត​បន្ត​ថា ការ​ព្យាបាល​ស្ត្រី​កើត​ទឹក​នោម​ផ្អែម​អំឡុង​ពពោះ រាប់​បញ្ចូល​ទាំង​ការ​ផ្លាស់ប្តូរទម្លាប់​នៃ​ការ​រស់​នៅ ការ​ធ្វើ​របប​ចំណី​អាហារ ការ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​ជាង​មុខ ជា​ដើម។ បន្ថែ​មពី​នោះ​គ្រូពេទ្យ​នឹង​ពិគ្រោះ​ជាមួយ​ស្រ្តី​ពពោះ គួរ​ប្រើ​ថ្នាំ ឬ​អត់? ក្នុង​នោះ ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​អំឡុង​ពពោះ​ដែល​ជាប់​ចំណាត់​ថ្នាក់ទី១ ​មាន​ការ​ទទួល​ស្គាល់​ពិភព​លោក គឺ​អាំងស៊ុយលីន ដែល​មាន​សុវត្ថិភាព​ទាំង​ម្តាយ​ទាំង​កូន និង​ថ្នាំ​ផ្សេងៗ​ទៀត។ វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេស​ជំងឺ​ទឹកនោម​ផ្អែម ក្រពេញ និង​អ័រម៉ូន


មានផ្ទៃពោះ

បច្ចេកទេសម្យ៉ាងនេះ អាចតេស្តដឹងថា ម៉ាក់ៗមានជំងឺទឹកនោមផ្អែមអំឡុងពពោះ ឬអត់?

ពេល​មាន​ផ្ទៃពោះ ស្ត្រី​មាន​បម្រែ​បម្រួល​អ័រម៉ូន តម្រូវ​ឲ្យ​លំពែង​ធ្វើការ ៤ដង លើស​ពេល​ធម្មតា ក្នុង​នោះ ១០% នៃ​ស្ត្រី​មាន​ផ្ទៃពោះ លំពែង​មិន​អាច​ធានា​រ៉ាប់រង​បាន​នូវ​ការ​កើន​ឡើង​នៃ​តម្រូវ​ការ​ការ​ផលិត​អាំងស៊ុយលីន​ទេ ធ្វើ​ឲ្យ​ជាតិ​ស្ករ​របស់​ស្ត្រី​ពពោះ​កើន​ឡើង ទៅ​ជា​កើត​ជំងឺ​ទឹកនោម​ផ្អែម។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេស​ជំងឺ​ទឹកនោម​ផ្អែម ក្រពេញ និង​អ័រម៉ូន-ភាតរៈសមាជិក American College of Endocrinology។ លោក​វេជ្ជ​បណ្ឌិត​បន្ត​ថា តួលេខ​ស្រ្តី​​កើត​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ​នៅ​អាស៊ី​ប្រហាក់​ប្រហែល​គ្នា មាន​ប្រមាណ​ជា ១០% នៃ​ស្ត្រី​ពពោះ​ទាំង​អស់។ យើង​អាច​ដឹង​ថា ស្រ្តី​មាន​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ​ដោយ​របៀប​ណា? លោក​វេជ្ជបណ្ឌិត​ឆ្លើយ​ថា នៅ​ដំណាក់​កាល​ដំបូង មិន​មាន​រោគ​សញ្ញា​អ្វី​ទាំង​អស់ ទល់​តែ​បង​ប្អូន​ស្រ្តី​ទៅ​ធ្វើ​តេស្ត ហើយ​ការ​ធ្វើ​តេស្ត​នោះ​ទៀត​សោត​មាន​លក្ខណៈ​ពិសេស​បន្តិច គឺ​តម្រូវ​ឲ្យ​ស្រ្តីពពោះ​ញ៉ាំ​ទឹកស្ករ​ចំនួន ៣៥ក្រាម ដែល​ជា​ស្ករ​ពិសេស​រៀបចំ​នៅ​មន្ទីរ​ពិសោធន៍។ "ព្រលឹម​ឡើង​បងប្អូន​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​កុំ​ទាន់​ញ៉ាំ​អី ហើយ​ទៅ​មន្ទីរ​ពិសោធន៍ ពេល​នោះ​អ្នក​ធ្វើការ​នៅ​មន្ទីរ​ពិសោធន៍​នឹង​បូម​ឈាម​ស្ត្រីព​ពោះ បន្ទាប់​ពី​បូម​ឈាម​រួច តម្រូវ​ឲ្យ​ស្ត្រី​ញ៉ាំ​ជាតិ​ស្ករ​ចំនួន ៧៥ ក្រាម រួច​ហើយ ១ម៉ោង​ក្រោយ​បូម​ឈាម​ម្តង​ទៀត ២ម៉ោង​ក្រោយ​បូម​ឈាម​ម្តង​ទៀត។ ដូច្នេះ​ត្រូវ​បូម​ឈាម​ចំនួន ៣ដង"។ លោក​វេជ្ជបណ្ឌិត​រៀបរាប់។ បើ​លទ្ធផល មុន​ញ៉ាំ​ស្ករ ៧៥ក្រាម ចន្លោះ​ពី ៩២-១២៥ mg/dL នោះ​បញ្ជាក់​ថា ស្ត្រី​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​៣ ឬ​ជំងឺ​ទឹកនោម​ផ្អែម​ពេល​មាន​ផ្ទៃពោះ។ ដូចគ្នា​នេះ​ដែរ បើ​លទ្ធផល​ក្រោយ​ពេល​ញ៉ាំ​ស្ករ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ