មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ត្រីមាសទី ១

ស្វែងរក មានផ្ទៃពោះ

ការថែទាំផ្ទៃពោះមុនសម្រាល

កង្វះ​ជាតិ​កាល់ស្យូម ​អាចធ្វើ​ឲ្យ​​ទារក​ក្នុង​ផ្ទៃ​ជួប​បញ្ហាទាំងនេះ​

កាល់ស្យូម​គឺ​ជា​សារធាតុ​រ៉ែ​មួយ​ដែល​ចាំបាច់​​សម្រាប់​ការ​លូតលាស់​ និង​ការ​អភិវឌ្ឍ​របស់​ទារក​នៅ​អំឡុង​ពេល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​​។​ ប្រសិនបើ​ បរិមាណ​កាល់ស្យូម​របស់​ម្ដាយ​ទាប​ វា​អាច​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ជា​ច្រើន​​នៅ​ក្នុង​ការ​ពពោះ​ និង​ការ​លូតលាស់​របស់​ទារក​។​ ដូច្នេះ​ហើយ​​ ស្ត្រី​មាន​ផ្ទៃពោះ​ចាំបាច់​ទទួល​បាន​ជាតិ​កាល់ស្យូម​ប្រចាំថ្ងៃ​​ឲ្យ​បាន​គ្រប់គ្រាន់​។ ជាតិ​កាល់ស្យូម​ ​​​ពិត​ណាស់​ ជាតិ​កាល់ស្យូម​ គឺ​ជា​សារធាតុ​រ៉ែ​សំខាន់​បំផុត​មួយ​​ចំពោះ​​រាងកាយ​របស់​មនុស្ស​យើង​។​ វា​មាន​ភាព​ចាំបាច់​ណាស់​ សម្រាប់​ការលូតលាស់​ និង​ថែទាំ​ឆ្អឹង​ឲ្យ​មាន​សុខភាព​ល្អ។​ លើស​ពី​នេះ​ ជាតិ​កាល់ស្យូម ក៏​ដើរ​តួនាទី​ជា​កំណក​ឈាម​ ដែល​បញ្ជូន​ព័ត៌មាន​តាម​ប្រព័ន្ធ​សរសៃ​ប្រសាទ ​ការ​កន្ត្រាក់​សាច់​ដុំ​ ការ​បញ្ចេញ​អ័រម៉ូន​ និង​​​ធ្វើ​ឲ្យ​ចង្វាក់​បេះដូង​យើង​ដើរ​ទៀងទាត់​។​ ជា​ទូទៅ​ ជាតិ​កាល់ស្យូម​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ​ និង​ផលិតផល​ដែល​ផ្សំ​ពី​ទឹក​ដោះ​គោ បន្លែ​បៃតង​ ដូចជា​​ផ្កា​ខាត់​ណា​ ស្ពៃ​ពួយឡេង គ្រាប់​អាល់​ម៉ុន​ ក៏​ដូចជា​គ្រាប់​ស្វាយ​ចន្ទី​ជាដើម​។​ សម្រាប់​អ្នក​ដែល​មាន​ផ្ទៃពោះ​ ជាតិ​កាល់ស្យូម​នៅ​ក្នុង​រាងកាយ​​ក៏​អាច​ជួយ​គាំទ្រ​ដល់​ការ​លូតលាស់​របស់​ទារក​ ដោយ​ជំនួយ​ដល់​ការ​អភិវឌ្ឍ​ឆ្អឹង​បាន​យ៉ាង​មាន​​ប្រសិទ្ធភាព​ផង​ដែរ​​។​ បរិមាណ​ជាតិ​កាល់ស្យូម​​​ប្រចាំ​ថ្ងៃ​​ដែល​រាងកាយ​ត្រូវការ​ ​​​​​​​ចំពោះ​ស្ត្រី​អាយុ​ចាប់​ពី​១៩​ឆ្នាំ​ ដល់​៥០​ឆ្នាំ​ គប្បី​​​ទទួល​បាន​ជាតិ​កាល់ស្យូម​ប្រចាំថ្ងៃ​ចំនួន​១០០០មិល្លីក្រាម​ ហើយ​បរិមាណ​នេះ​ មិន​មាន​ការ​ប្រែប្រួល​សម្រាប់​​ស្ត្រី​មាន​ផ្ទៃពោះ​ និង​ម៉ាក់​ៗ​ដែល​កំពុង​បំបៅ​ដោះ​ឡើយ​​។​ ប្រសិនបើ​ម៉ាក់ៗ​ពពោះ​​កូន​ភ្លោះ​​ពីរ​ ឬ​បី​ ចូរ​បន្ថែម​កម្រិត​ជាតិ​កាល់ស្យូម​នៅ​ក្នុង​រាងកាយ​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​ឲ្យ​គភ៌​លូតលាស់​បាន​ល្អ​។​ អត្ថប្រយោជន៍​នៃ​ជាតិ​កាល់ស្យូម​សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ​ យោង​តាម​ការ​សិក្សា​​មួយ​​បាន​បង្ហាញ​ថា​ ​ស្ត្រី​មាន​ផ្ទៃពោះ​ផ្ដល់​ជាតិ​កាល់ស្យូម​​ដល់​គភ៌​​នៅ​ចន្លោះ​ពី​៥០ ដល់​៣៣០​មិល្លីក្រាម​ ដើម្បី​ទ្រទ្រង់​ដល់​ការអភិវឌ្ឍគ្រោង​ឆ្អឹង​។​ យ៉ាង​ណា​មិញ​ ចំពោះ​ម៉ាក់​ៗ​ដែល​ទទួល​បាន​ជាតិ​កាល់ស្យូម​ទាប​ គប្បី​បន្ថែម​អាហារ​បំប៉ន​ដែល​ផ្សំ​ឡើង​ពី​កាល់ស្យូម​ ដើម្បី​ឲ្យ​​​​គ្រប់​ចំនួន​១០០០មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ ហើយ​នៅ​ពេល​ដែល​ម៉ាក់​ៗ​​ទទួល​បាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​ វា​ក៏​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​​បាន​ផង​ដែរ​។ ​​​​អត្ថប្រយោជន៍​នៃ​ជាតិ​កាល់ស្យូម​សម្រាប់​គភ៌​ កង្វះ​ជាតិ​កាល់ស្យូម​​​របស់​ម្ដាយ​ ​មាន​តួនាទី​នៅ​ក្នុង​ការវិវត្ត​សរសៃ​ឈាម​បេះដូង​​របស់​គភ៌​ និង​បង្កើន​ហានិភ័យ​នៃ​សម្ពាធ​ឈាម​ខ្ពស់​ចំពោះ​​ទារក​ដែល​ទើប​នឹង​កើត។​ បន្ថែម​ពី​នេះ​ វា​ក៏​ធ្វើ​ឲ្យ​ភាគរយ​ខ្លាញ់​ក្នុង​រាងកាយ​របស់​កុមារ​​កើន​ឡើង​ […]


មានផ្ទៃពោះ

ម៉ាក់ៗកំពុងពពោះកុំបារម្ភពីសុវត្ថិភាពអី ផឹកទឹកម្នាស់ផ្តល់គុណប្រយោជន៍ច្រើន

ទឹក​ម្នាស់​​ជា​ប្រភេទ​ភេសជ្ជៈ​​ផ្ដល់​គុណ​ប្រយោជន៍​សម្បូរ​បែប​ដល់​ស្ត្រី​កំពុង​ពពោះ​ ដោយសារ​វា​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ ដែល​ទារក​​កំពុង​លូតលាស់​ត្រូវការ​ជា​ចាំបាច់​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​។​ ស្ត្រី​ពពោះ​មួយ​ចំនួន​​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​នៃ​ទឹក​ម្នាស់​ ​ព្រោះមាន​ការ​យល់​ច្រឡំ​ពី​ឥទ្ធិពល​នៃ​សមាសធាតុ​ Bromelain ទៅ​លើ​មាត់​ស្បូន​។ ពិត​ណាស់​ ទឹក​ម្នាស់​សម្បូរទៅ​ដោយ​វីតាមីន ​C ​ជា​សារធាតុ​ចិញ្ចឹម​សំខាន់​ ដើម្បី​ជួយ​ដល់​ការ​លូតលាស់​ឆ្អឹង​ ស្បែក​ ឆ្អឹង​ខ្ចី  និង​សរសៃ​ពួរ របស់​ទារក​ក្នុង​ផ្ទៃ​។​ ជា​ទូទៅ​ ស្រ្តី​ពពោះ​ត្រូវការ​វីតាមីន​C ប្រចាំ​ថ្ងៃ​ យ៉ាង​ហោច​ណាស់​៨៥​មិល្លីក្រាម។​ ទឹក​ម្នាស់​ផ្ទុក​វីតាមីនC​ចំនួន​២៥​មិល្លីក្រាម​​ក្នុង​មួយ​ពែង​។​ បន្ថែម​ពី​នេះ​ ទឹក​ម្នាស់​ក៏​ផ្ដល់​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ទៀត​ រួម​មាន​វីតាមីន​A និង​B-6 សារធាតុ​ Folate, Niacin, Thiamin ជាតិ​ដែក​ ម៉ាញេស្យូម​ ប៉ូតាស្យូម​ និង​ម៉ង់ហ្គាណែហ្ស​។​ ទឹក​ម្នាស់​មាន​សុវត្ថិភាព​សម្រាប់​ចំពោះ​ស្រ្តី​កំពុង​ពពោះ​ ​កាល​ពី​ជំនាន់​​មុន​ ម្នាស់​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ជំរុញ​ការ​រំលូត​កូន​ នៅ​ពេល​​យើង​ទើប​​តែ​មាន​ផ្ទៃ​ពោះ​ថ្មី​ថ្មោង​ ប៉ុន្តែ​ ពុំ​មាន​ភស្តុតាង​ណាមួយ​បញ្ជាក់​ថា​ ទឹក​ម្នាស់​អាច​ធ្វើ​ឲ្យ​រលូត​កូន​ឡើយ​។​ ការ​ញ៉ាំ​ទឹក​ម្នាស់​ ផ្ដល់​សារធាតុ​ចិញ្ចឹម​​​​សំខាន់​ៗ​ និង​កាឡូរី​ច្រើន​ ដើម្បី​ឲ្យ​ទារក​លូតលាស់​ល្អ ដូច្នេះ​ហើយ​ វា​មាន​សុវត្ថិភាព​ និង​ផ្ដល់​នូវ​សុខភាព​ល្អ​ នៅ​ពេល​ដែល​យើង​ញ៉ាំ​វា​នៅ​ក្នុង​បរិមាណ​សម​ល្មម​។​ ​ជំនឿ​អំពី​ផ្លែ​ម្នាស់​ពាក់ព័ន្ធ​នឹង​ការ​សម្រាល​កូន​ ​​ ​​ការ​ញ៉ាំ​ផ្លែ​ម្នាស់​ និង​ទឹក​ម្នាស់​ ត្រូវ​បាន​គេ​​ជឿ​ថា​អាច​ជំរុញ​ការ​សម្រាល​កូន​​នៅ​ខែ​ចុង​ក្រោយ​នៃ​ការ​ពពោះ​។​ មូលហេតុ​​​​ក្នុង​ការ​អះអាង​បែប​នេះ​ ដោយ​សារ​តែ​ម្នាស់​មាន​ផ្ទុក​​សមាសធាតុ ​Bromelain ​ដែល​អាច​ជំរុញ​ដល់​​ការ​រីក​មាត់​ស្បូន​ និង​ឲ្យ​កូន​ឆាប់​ចេញ​មក​ក្រៅ​។​ យ៉ាង​ណា​មិញ​ […]


មានផ្ទៃពោះ

គ្រាប់​ល្ពៅសម្បូរសារធាតុចិញ្ចឹមសំខាន់ៗ ល្អខ្លាំងចំពោះស្ត្រីពពោះ និងគភ៌

គ្រាប់​ល្ពៅ​មិន​ត្រឹម​តែ​មាន​សុវត្ថិភាព​ចំពោះ​ស្រីៗ​​​មាន​ផ្ទៃ​ពោះ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​សំខាន់​​ៗ​ជា​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ​មុន​ពេល​មាន​ផ្ទៃ​ពោះ​។​ ម៉ាក់​ៗ​អាច​ញ៉ាំ​គ្រាប់​ល្ពៅ​ជា​អាហារ​សម្រន់​តែ​ឯង​ ឬ​លាយ​ជាមួយ​នឹង​​ទឹក​ផ្លែ​ឈើ​ក្រឡុក​ ឬ​នំប៉័ង​ សាឡាត់​ជាដើម។​ គ្រាន់​តែ​គ្រាប់​ល្ពៅ​១/៤ពែង​ ក៏​មាន​ផ្ទុក​កាឡូរី​ចំនួន​១៨៦​ ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​កាឡូរី​​បន្ថែម​ ដែល​ត្រូវ​ណែនាំ​សម្រាប់​ម៉ាក់​ៗ​​​កំពុង​ពពោះ​។ ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​របស់​​គ្រាប់​ល្ពៅ​ដែល​ស្ត្រីពពោះ​​មិន​អាច​ខ្វះ​បាន មាន​ដូច​ខាងក្រោម​។ ១. ជាតិ​ដែក​ កង្វះ​ជាតិ​ដែក​ គឺ​ជា​​ការ​ព្រួយ​បារម្ភ​មួយ​នៅ​អំឡុង​ពេល​ពពោះ​។​ ​ជាតិ​ដែក​ជួយ​ផលិត​គ្រាប់​ឈាម​ក្រហម​ ដែល​ផ្ទុក​អុកស៊ីសែនពាសពេញ​រាងកាយ។​ នៅ​អំឡុង​ពេល​ពពោះ​ រាងកាយ​ផលិត​​កោសិកា​ឈាម​ក្រហម​ខ្ពស់​ ដើម្បី​ជំរុញ​ការ​លូតលាស់​របស់​ទារក​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជាតិ​ដែក​មាន​សារសំខាន់​ចំពោះ​ម៉ាក់ៗ​​ជាង​ពេល​ណា​ៗ​ទាំងអស់​។​ គ្រាប់​ល្ពៅ​មាន​បរិមាណ​ជាតិ​ដែក​ខ្ពស់​បំផុត​ទី២​ បន្ទាប់​ពី​គ្រាប់​ល្ង​។​ ដូច្នេះ​ហើយ​ ការ​ញ៉ាំ​គ្រាប់​ល្ពៅ​ត្រឹមតែ​មួយ​ពែង​ ក៏​អាច​បំពេញ​​តម្រូវ​ការ​ជាតិ​ដែក​ប្រចាំ​ថ្ងៃ​ជា​មធ្យម​ដល់​ទៅ​ពាក់​កណ្ដាល​​ឯ​ណោះ​។​ ២. វីតាមីន ​B តួនាទី​សំខាន់​នៃ​វីតាមីន​B គឺ​​​ផលិត​ថាមពល​ ខណៈតម្រូវ​ការ​ថាមពល​នឹង​កើន​ឡើង​ នៅ​អំឡុង​ពេល​ពពោះ​។​ សារធាតុ​ Folate គឺ​ជា​វីតាមីន​ B សំខាន់​បំផុត​​សម្រាប់​ម៉ាក់​ៗ​ដែល​កំពុង​​មាន​ផ្ទៃពោះ​ ពីព្រោះ​វា​ជួយ​ការពារ​ពី​ភាព​មិន​​ប្រក្រតី​នៃ​បំពង់​សរសៃ​ប្រសាទ ​ដូចជា​ពកលៀនឆ្អឹងខ្នង​។​ គ្រាប់​ល្ពៅ​ ២៨ក្រាម​ ផ្ដល់​សារធាតុ​ Folate ចំនួន​១៦មីក្រូក្រាម ហើយ​ស្រីៗ​យើង​ត្រូវការ​សារធាតុ​Folate យ៉ាង​ហោច​ណាស់ ៤០០​មីក្រូក្រាម​ជា​រៀងរាល់​ថ្ងៃ។​ ៣. ស័ង្កសី ​​​​​​ជាមួយ​គ្នា​នេះ​ដែរ​ គ្រាប់​ល្ពៅ​ប្រហែល​១៤ក្រាម​ មាន​ផ្ទុក​ស័ង្កសី​ចំនួន​១.១​មិល្លីក្រាម​ ដែល​ជា​សារធាតុ​រ៉ែ​ដ៏​សំខាន់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។​ ស័ង្កសី​ជួយ​ដល់​ការ​ផលិត​ DNA និង​ជួយ​ជំរុញ​ការលូតលាស់​របស់​កោសិកា​យ៉ាង​ឆាប់​រហ័ស​​ចំពោះ​ទារក​ដែល​កំពុង​លូតលាស់​។​ បើ​យោង​តាម​គេហ​ទំព័រ​ Baby […]


មានផ្ទៃពោះ

មុន​ចង់​បាន​កូន​ ស្រីៗគួរ​គិត​ដល់​រឿង​ទាំង​នេះ​ជា​មុន​សិន

ប្រសិនបើ​ស្រីៗ​យើង​ចង់​បាន​កូន​ ​យើង​គួរ​ចាត់​ទុក​ថា​ខ្លួន​ឯង​កំពុង​តែ​មាន​ផ្ទៃ​ពោះ​ ដោយ​ចាប់ផ្ដើម​​ការ​ញ៉ាំ​អាហារ​សុខភាព​ និង​មាន​តុល្យភាព ​​វីតាមីន​ និង​ធ្វើ​លំហាត់​ប្រាណ​ ក៏​ដូចជា​គេង​ឲ្យ​បាន​គ្រប់គ្រាន់​។​ មិន​ថា​យើង​ធាត់​ ឬ​ស្គម​ពេក​​ និង​មាន​ទម្លាប់​មិន​ល្អ​ ដូចជា​ផឹកគ្រឿង​ស្រវឹង​ និង​ជក់​បារី​ សុទ្ធសឹងតែ​​អាច​កាត់​បន្ថយ​ឱកាស​មាន​កូន​ ព្រម​ទាំង​​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ការ​មាន​ផ្ទៃពោះ​ថែម​ទៀត​។ ហេតុ​នេះ​ហើយ​ មុន​នឹង​យក​កូន​ ស្រីៗ​យើង​គួរ​ពិចារណា​នូវ​កត្តា​ទាំង​នេះ​ជា​មុន​សិន​។ ​១. របប​អាហារ ពិត​ណាស់​ ប្រសិនបើ​យើង​​ធាត់​ពេក​ ឬ​ស្គម​ពេក ​វា​នឹង​ជះ​ឥទ្ធិពល​ដល់​ឱកាស​មាន​ផ្ទៃ​ពោះ​។​ ដូច្នេះ​ហើយ​ ចូរ​ពិគ្រោះ​​ជាមួយ​​​គ្រូពេទ្យ​ ដើម្បី​កំណត់​ថា​ តើ​​យើង​មាន​ទម្ងន់​ខ្លួន​ត្រឹមត្រូវ​​ក្នុង​ការ​ទ្រទ្រង់​​គភ៌​ហើយ​ឬ​នៅ​។​ ​ក្នុង​ករណី​យើង​ធាត់​ជ្រុល​ ការ​ចាប់ផ្ដើម​របប​អាហារ​សុខភាព​ ឬ​ព្យាយាម​សម្រក​ទម្ងន់​​នៅ​ពេល​ដែល​យើង​មាន​ផ្ទៃ​ពោះ​រួច​ហើយ​នោះ​ គឺ​មិន​មាន​សុវត្ថិភាព​ឡើយ​។ ចូរ​ចាប់ផ្ដើម​ញ៉ាំ​អាហារ​សុខភាព​ ដែល​មាន​តុល្យភាព​ភ្លាម​ៗ​ និង​ចៀសវាង​អាហារ​មានជាតិ​ខ្លាញ់​ កាឡូរី​ ជាតិ​ស្ករ​ និង​សូដ្យូម​ខ្ពស់​។ បន្ថែម​ពី​នេះ​ យើង​ក៏​មិន​គួរ​ផឹកគ្រឿង​ស្រវឹង​ដែរ​ ពីព្រោះ​វា​​អាច​​កាត់​បន្ថយ​ឱកាស​មាន​ផ្ទៃ​ពោះ​បាន​​។ ២. ​លំហាត់​ប្រាណ​ ​ការ​​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​គឺ​ជា​រឿង​ចាំបាច់​បំផុត ​សម្រាប់​អ្នក​ដែល​ចង់​បាន​កូន​។​ លំហាត់​ប្រាណ អាច​ជួយ​​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ដូចជា​ការ​លើស​ទម្ងន់​ និង​ទឹក​នោម​ផ្អែម​ជា​ដើម​។​ លើស​ពី​នេះ​ វា​ក៏​អាច​ជួយ​ឲ្យ​​ការ​​សម្រាល​​កូន​របស់​យើង​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ដែរ​។​ ចូរ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​៣០​នាទី/​ថ្ងៃ​ ធ្វើ​លំហាត់​ប្រាណ​ផ្សេង​ៗ​ ដូចជា​ការ​ហែល​ទឹក​ ឡើង​ភ្នំ​ ឬ​​​ទៅ​ក្លឹប​ហាត់​ប្រាណ​។​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ដើរ​ ឬ​ការ​ហាត់​យូហ្កាក៏​​ជា​ជម្រើស​ដ៏​ល្អ​មួយ​​ ដែល​យើង​មិន​គួរ​មើល​រំលង​ដែរ​។ ៣. […]


ការថែទាំផ្ទៃពោះមុនសម្រាល

​ម៉ាក់ៗគួរថែទាំ​សុដន់​ និង​ចុង​សុដន់បែបណា​ អំឡុង​ពេល​មាន​គភ៌?

ការ​មាន​ផ្ទៃ​ពោះ​ គឺ​ជា​ពេលវេលា​ដែល​រាងកាយ​របស់​ម៉ាក់​ៗ​ឆ្លងកាត់​ការ​ផ្លាស់ប្ដូរ​មួយ​ចំនួន​ ដើម្បី​ឲ្យ​កូន​លូតលាស់​ក្នុង​ផ្ទៃ​ប្រកប​ដោយ​សុវត្ថិភាព​ ក៏​ដូចជា​សម្រាប់​ផ្គត់ផ្គង់​​ដល់​កូន​​​ក្រោយ​សម្រាល​រួច​​។​ ពិត​ណាស់​ នៅ​អំឡុង​ពេល​ពពោះ​​ សុដន់​ និង​ក្បាល​សុដន់​របស់​យើង​ច្បាស់​ជា​មាន​ការ​ផ្លាស់ប្ដូរ​មិន​ខាន។​ ​យ៉ាង​ណា​មិញ​ ប្រសិនបើ​​ម៉ាក់ៗ​មិន​ធ្វើ​ការ​ថែ​ទាំ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ​ ការ​ផ្លាស់ប្ដូរ​ទាំង​នេះ​អាច​បណ្ដាល​ឲ្យ​យើង​មិន​ស្រណុក​ក្នុង​ខ្លួន​ ឬ​ផ្លាស់ប្ដូរ​រូបរាង​សុដន់​យ៉ាង​​ខ្លាំង​ បន្ទាប់​ពី​សម្រាល​កូន​រួច​។ ហេតុ​ដូច្នេះ​ហើយ​ ដើម្បី​ថែទាំ​រាងកាយ​ ក៏​ដូចជា​ការពារ​បញ្ហា​ផ្សេងៗ​ដែល​បង្ក​ឡើង​ដោយ​ការ​ផ្លាស់ប្ដូរ​រូបរាង​ ​ម៉ាក់​ៗ​គួរ​អនុវត្ត​តិចនិក​ និង​ទម្លាប់​មួយ​ចំនួន​​​។ ការ​ផ្លាស់ប្ដូរ​សុដន់​ អំឡុង​ពេល​ពពោះ​ ពិត​ណាស់​ ការ​ពពោះ​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​​ទាំង​រូបរាង​ និង​អារម្មណ៍​​ចំពោះ​​​សុដន់​របស់​យើង​យ៉ាង​ខ្លាំង​ ហើយ​វា​ក៏​អាច​បង្ក​ជា​ការ​ឈឺ​ចាប់​តិចតួច​ដល់​យើង​ផង​ដែរ​។​ ការ​ផ្លាស់ប្ដូរ​សុដន់​ជា​ទូទៅ​ ដែល​យើង​អាច​សង្កេត​ឃើញ​ក្នុង​អំឡុង​ពេល​ពពោះ​មាន​ដូច​ខាងក្រោម​៖ សុដន់​រីក​ធំ​ និង​​មាន​ការ​ឈឺ​ចាប់ ក្បាល​សុដន់​ឡើង​ខ្មៅ​ ចេញទឹក​ដោះ​​  ឡើង​សរសៃ​ខ្មៅ​នៅ​បរិវេណ​សុដន់​​ ក្បាល​សុដន់​រីក​ធំ​​ ​​តិចនិក​ថែទាំ​សុដន់​ និង​ក្បាល​សុដន់ ​នៅ​អំឡុង​ពេល​ពពោះ​ ​ស្រី​ៗ​យើង​ភាគ​ច្រើន​តែងតែ​មិន​សូវ​​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ថែទាំ​សុដន់​នៅ​អំឡុង​ពេល​ពពោះ​ ​ដែល​​ធ្វើ​​ឲ្យ​សុដន់​ងាយ​រង​គ្រោះ​កាន់​តែ​ខ្លាំង​។​ ​ដូចនេះ​ហើយ​ ដើម្បី​ថែទាំ​សុដន់​ឲ្យ​បាន​ត្រឹមត្រូវ​ អំឡុង​ពេល​ពពោះ​ ម៉ាក់​ៗ​អាច​អនុវត្ត​តាម​គន្លឹះ​ពិសេស​ៗ​​ប្រចាំ​ថ្ងៃ​ទាំង​នេះ​។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​​១. ជ្រើសរើស​អាវ​ទ្រនាប់​ត្រឹមត្រូវ​ ដោយ​សារ​តែ​សុដន់​របស់​យើង​បន្ត​រីក​ធំ​ ចាប់​ពី​ត្រី​មាស​ទី​១មក​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​ត្រូវ​ផ្លាស់ប្ដូរ​​ទំហំ​អាវ​ទ្រនាប់​​ដូច​គ្នា​​។ ចូរ​ជ្រើសរើស​តែ​​ទំហំ​អាវ​ទ្រនាប់​ដែល​សក្ដិសម​ ដើម្បី​​ជៀសវាង​ការ​ថប់​ដង្ហើម​ និង​មិន​ស្រួល​ខ្លួន​។​ ម្យ៉ាង​វិញ​ទៀត​ ​ម៉ាក់​ៗ​មិន​គួរ​ពាក់​អាវ​ទ្រនាប់​ដែល​មាន​ឆ្អឹង​នោះ​ទេ​ ពីព្រោះ​ឆ្អឹង​អាវ​ទ្រនាប់​អាច​រាំង​ស្ទះ​ដល់​ការ​ផលិត​ទឹក​ដោះ ដោយ​ការ​បិទ​ថង់​ទឹក​ដោះ​។​ អាវ​ទ្រនាប់​ដែល​មាន​ប៉ុង​ទន់​ល្មើយ​ និង​​អាច​ទ្រទ្រង់​ខ្នង​របស់​យើង​បាន​ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ការ​លូតលាស់​របស់​សុដន់។ ២. ម៉ាស្សា​ ក្បាល​សុដន់​​របស់​យើង​អាច​ស្ងួត​ខ្លាំង​ និង​ប្រេះ​ នៅ​អំឡុង​ពេល​ពពោះ​។​ ដូច​នេះ​ […]


បញ្ហាផ្ទៃពោះ

ម៉េចបានស្រ្តីពពោះខ្លះ មានបញ្ហាឈឺផ្ចិត?

ស្រីៗ​យើង​ពេល​ពពោះ នឹង​ជួប​រឿង​ធ្វើ​ឲ្យ​យើង​មិន​ស្រណុក​ក្នុង​ខ្លន​មួយ​ចំនួន ហើយ​​អាការៈ​ឈឺ​ចាប់​មួយ​ដែល​យើង​មិន​សូវ​គិត​ថា​កើត​មាន​នោះ​គឺ​ការ​ឈឺ​ចាប់​នៅ​ត្រង់​ផ្ចិត​។ ហេតុ​បាន​ឈឺ​ផ្ចិត? គួរ​ទៅ​ជួប​ពេទ្យ​ពេលណា?​ ១. ស្រ្តី​ពពោះ​តែង​កើត​មាន​បញ្ហា​ឈឺ​ផ្ចិត? អំឡុង​ពេល​មាន​ផ្ទៃ​ពោះ រាង​កាយ​ស្រីៗ​យើង​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ខ្លាំង​ពី​មួយ​ខែ​ទៅ​មួយ​ខែ។ ស្រ្តី​មួយ​ចំនួន​មិន​ជួប​បញ្ហា​ឈឺ​ផ្ចិត​នេះ​ទេ ប៉ុន្តែ​មាន​អ្នក​ខ្លះ​អាច​ជួប​បញ្ហា​ឈឺ​ផ្ចិត​នេះ​សម្រាប់​កូន​​ដំបូង ហើយ​កូន​ទី​ពីរ​បែរ​ជា​លែង​ឈឺ​វិញ​ក៏​មាន។​ យ៉ាងណា បើ​ស្រីៗ​យើង​ជួប​បញ្ហាឈឺ​ផ្ចិត​នេះ កុំ​ព្រួយ​ចិត្ត​អី វា​ជារឿង​ធម្មតា​ប៉ុណ្ណោះ។ ការ​ឈឺ​ចាប់​នេះ​ច្រើន​កើត​នៅ​ពេល​ពោះ​យើង​រីក​កាន់​តែ​ធំ ពិសេស​នៅ​ត្រីមាស​ទី​ពីរ និង​ទី​បី។​ ២. បញ្ហា​ឈឺ​ផ្ចិត​កើត​ឡើង​ដោយសារអ្វី? ការ​ឈឺ​ផ្ចិត​នេះ អាច​​កើត​មាន​អាស្រ័យ​លើ​រាង​កាយ​របស់​ស្រីៗ​យើង ទំហំ​ពោះ និង​ភាព​រលាស់​នៃ​ស្បែក​ជា​ដើម​។ ពេល​ខ្លះ ក៏​អាច​មក​ពី​ការ​បញ្ហា​ផ្នែក​វេជ្ជសាស្រ្ត​ផ្សេង​ទៀត​ខ្លះ​ដែរ​។ ភាគ​ច្រើន​បំផុត ការ​ឈឺ​ផ្ចិត​មិន​មាន​គ្រោះ​ថ្នាក់​ទេ ហើយ​អាច​បាត់​ទៅ​វិញ​នៅ​ពេលណា​មួយ​ក្នុង​អំឡុង​ពេល​ពពោះ ឬ​ក៏​ក្រោយ​សម្រាល​។​​ ដូច​គ្នា​ដែរ ពេល​ស្បែក និង​សាច់​ដុំ​របស់​យើង​រីក​ធំ​ដល់កម្រិត​អតិបរមា​ក្នុង​អំឡុង​ពេល​ពពោះ ស្បែក​ពោះ​អាច​មាន​ស្នាម​ឆ្នូតៗ រមាស់ និង​ឈឺ​ចាប់។ ផ្ចិត​ស្ថិត​នៅ​​ចំណុច​កណ្ដាល​នៃ​ការ​ប្រែ​ប្រួល​ពោះ​របស់​យើង ដែល​ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​មាន​ផល​រំខាន​ ពេល​មាន​ការ​ប្រែ​ប្រួល​លើ​ពោះ​ទាំង​នេះ​។ មួយ​វិញ​ទៀត សម្ពាធ​ពី​ស្បូន ក៏​អាច​ធ្វើ​ឲ្យ​មានការ​ឈឺ​ចាប់​នៅ​ត្រង់​ផ្ចិត​នេះ​ដែរ។ នៅ​ត្រី​មាស​ដំបូង​ស្បូន​នៅ​តូច មិន​ទាន់​រីក​ធំជាង​ឆ្អឹងពុយបីស​របស់​យើង​នៅ​ឡើយ។ នៅ​ពេល​ស្បូន​កាន់តែ​ធំ​ សម្ពាធ​នឹង​កើត​ចេញពី​ក្នុង​ខ្លួន​រុញ​មក​ពោះ និង​ផ្ចិត​។​​​ ការ​កើត​ក្លន​ ក៏​អាច​ធ្វើ​ឲ្យ​ស្រីៗ​ពពោះ​មាន​បញ្ហា​ឈឺ​ផ្ចិត​ដែរ តែ​មិន​ប៉ះពាល់​ដល់​ការ​ពពោះ​នោះ​ទេ​។ ពិសេស​​​ចំពោះ​ស្រីៗ​យើង​មាន​កូន​ភ្លោះ ឬ​ក៏​ជា​មនុស្ស​ធាត់​ខ្លាំង​ហើយ​មាន​ផ្ទៃ​ពោះ​ ក៏​អាច​កើត​ក្លន​ ដោយសារ​សម្ពាធ​ក្នុង​ពោះ​ក៏​ខ្លាំង​ដែរ។ យ៉ាង​ណា បើ​យើង​ឈឺ​ផ្ចិត ហើយ​មាន​ឡើង​ប៉ោង ហើម ឬ​ក្អួត យើង​គួរ​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​បាន​ទទួល​ការពិនិត្យ​បាន​ត្រឹម​ត្រូវ។ ​ដើម្បី​កាត់​បន្ថយ​បញ្ហា​ឈឺ​ផ្ចិត​នេះ ស្រីៗ​យើង​ពពោះ ពេល​គេង​ គួរ​គេង​ផ្អៀង […]


ការថែទាំផ្ទៃពោះមុនសម្រាល

តិចនិក​ទាំង​​៥​ ជួយ​ដោះស្រាយ​បញ្ហា​រំលាយ​អាហារ​ ពេលពពោះ

ពិត​ណាស់​ អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ម៉ាក់​ៗ​ប្រាកដ​ជា​ជួប​បញ្ហា​ជាច្រើន​ដូចជា​ចាញ់​កូន​ ក្អួត​ចង្អោរ និង​អស់​កម្លាំង​ជាដើម​។​ ប៉ុន្តែ​បញ្ហា​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​ស្រីៗ​យើង​​ធ្ងន់ធ្ងរ​នោះ​ គឺ​ការ​ពិបាក​រំលាយ​អាហារ​។​ យ៉ាង​ណា​មិញ​ ម៉ាក់​ៗ​ក៏​អាច​ទប់ស្កាត់​បញ្ហា​​ពិបាក​រំលាយ​អាហារ​​បាន​ដោយ​ការ​ស្វែង​យល់​​​លម្អិត​អំពី​វា​ និង​ស្វែង​រក​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​។ រោគ​សញ្ញា​នៃ​ការ​ពិបាក​រំលាយ​អាហារ​ អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ក្អួត​ចង្អោរ​ ឆ្អល់​ពោះ​ ទល់​លាមក​ ​ខ្វះ​ចំណង់​អាហារ​ ​និង​ចេញ​ទឹក​មាត់​ហួស​ហេតុ​ មូលហេតុ​នៃ​ការ​ពិបាក​រំលាយ​អាហារ​ អំឡុង​ពេល​ពពោះ​ នៅ​ពេល​ដែល​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ដំណើរ​ការ​យឺត​យ៉ាវ​ ការ​បញ្ចេញ​អាហារ​ក៏​​យឺត​ដូច​គ្នា​ ហើយ​ម៉ាក់​ៗ​​នឹង​មាន​អាការៈ​រអើម​​នឹង​ក្លិន​ ក៏​ដូចជា​រសជាតិ​ជា​ច្រើន​ផង​ដែរ​។ កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​​ស្រី​ៗ​ដែល​កំពុង​ពពោះ​មិន​អាច​ញ៉ាំ​អាហារ​បាន​ច្រើនឡើយ​។​ បន្ថែម​ពី​នេះ​ ការ​ពិបាក​រំលាយ​អាហារ​ ក៏​អាច​​បណ្ដាល​មក​ពី​មូលហេតុ​ខាង​ក្រោម​នេះ​៖ ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ ញ៉ាំ​ទឹក​ផ្លែឈើ​ ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​ (កាហ្វេ​ តែ ទឹកក្រូច​) ធ្វើ​លំហាត់​ប្រាណ​ភ្លាម​ៗ​ បន្ទាប់​ពី​ញ៉ាំ​រួច​ ​មាន​អារម្មណ៍​ធុញ​ថប់​ តិចនិក​ទាំង​៥​ ជួយ​បញ្ចៀស​ការ​ពិបាក​ក្នុង​ការ​​រំលាយ​អាហារ​ ១. ញ៉ាំ​អាហារ​តិច​តួច​ ប៉ុន្តែ​ញឹកញាប់​ ​ម៉ាក់​ៗ​គួរ​ញ៉ាំ​អាហារ​តិចតួច​ ប៉ុន្តែ​ញឹកញាប់​ ព្រម​ទាំង​ជ្រើសរើស​ញ៉ាំ​អាហារ​ដែល​មាន​សារជាតិ​បំប៉ន​គ្រប់គ្រាន់​នៅ​អំឡុង​ពេល​ពពោះ​។​ យ៉ាង​ណា​មិញ​ ការ​ញ៉ាំ​​ច្រើន​ជ្រុល​អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​ការ​ពិបាក​​ក្នុង​ការ​រំលាយ​អាហារ​ ដោយ​សារ​តែ​បរិវេណ​ពោះ​របស់​យើង​​មាន​ទំហំ​ធំ​ស្រាប់​។​ ជាមួយ​គ្នា​នេះ​ដែរ​ ម៉ាក់​ៗ​មិន​គួរ​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​យប់​ជ្រៅ​ពេក​ដែរ​។ ២. ជៀសវាង​អាហារ​ហឹរ​​ និង​ចៀន​ ​បន្ថែម​ពី​នេះ​ អនាគត​ម៉ាក់​ៗ​ត្រូវ​ជ្រើសរើស​អាហារ​ប្រកប​ដោយ​ភាព​ឈ្លាសវៃ​ ដោយ​ការ​កាត់​បន្ថយ​ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​ មាន​ជាតិ​ហ្គាស​ច្រើន​ និង​អាហារ​ហឹរ​ ឬ​អាហារ​ដែល​សម្បូរ​ដោយ​ជាតិ​ខ្លាញ់​។​ ពពួក​អាហារ​ទាំង​នេះ​ អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក​ និង​ហើម​ពោះ​ […]


ត្រីមាសទី ១

សញ្ញាបញ្ជាក់ថាមានផ្ទៃពោះ កើតឡើងនៅពេលណា?

មនុស្ស​ស្រី​យើង​ម្នាក់ៗ មិន​ដូច​គ្នា​នោះ​ទេ បើ​និយាយ​ដល់​​សញ្ញា​នៃ​ការ​មាន​ផ្ទៃ​ពោះ ដែល​អ្នក​ខ្លះ​អាច​មាន​អាការៈ​ចង្អោរ អស់កម្លាំង នោម​ញឹក តឹង​សុដន់ និង​សញ្ញា​ផ្សេង​មួយ​ចំនួន​ទៀត ខណៈ​ស្រ្តី​ខ្លះ​ទៀត​មិន​មាន​សញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ​ដំបូង​នេះ​ទេ​។ នៅ​ពេល​ស្រីៗ​យើង​តេស្ត​ដឹង​ថាមាន​ផ្ទៃពោះ តើ​ដឹង​ទេ​ថា​ពេល​ណា​នឹង​ចាប់​ផ្ដើម​មាន​ការអារៈ​ដូច​ជា​ក្អួត ចង្អោរ ហើមពោះ ទល់លាមក ឬ​អស់កម្លាំង? អ្វី​ខាង​ក្រោម​នេះ ជាពេល​វេលា​នៃ​​សញ្ញា ​មាន​ផ្ទៃពោះ​អាច​កើត​មាន​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ១. សុដន់​ឡើង​តឹង​ ការ​កើន​ឡើង​អ័រម៉ូន​អឺស្រ្តូហ្សែន និង​ប្រូតេស្តូស្តេរ៉ូន ធ្វើ​ឲ្យ​ស្រីៗ​យើង​មាន​អារម្មណ៍​ថា​សុដន់​ឈឺ ស្រៀវ និង​ឡើង​តឹង នៅ​ពេល​ចាប់​ផ្ដើម​មាន​ផ្ទៃពោះ។​ រោគ​សញ្ញា ទាំង​នេះ​ភាគ​ច្រើន​កើ​ត​ឡើង​​មួយ ឬ​ពីរ​សប្ដាហ៍ បន្ទាប់​ពី​មានការ​បង្ក​កំណើត​ ឬ​អាច​កើតមាន​មុន​ពេល​យើង​ដឹង​ថា​បាត់​រដូវ​ទៅ​ទៀត​។ ២. ធ្លាក់​ឈាម​តិចៗ និង​ឈឺ​រមួល​ ស្រីៗ​យើង​ខ្លះ​អាច​មាន​ជួប​អាការៈ​ឈឺ​រមួល​ក្នុង​ពោះ ពេល​ដែល​ស៊ុត​តោង​ជាប់ទៅ​នឹង​ជញ្ជាំង​ស្បូន។ ស្រីៗ​យើង​ខ្លះ​ទៀត​អាច​សម្គាល់​ឃើញ​មាន​ធ្លាក់​ឈាម​តិចៗ​ផង​ដែរ​ តែ​នឹង​អាច​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ។ សញ្ញា​នៃការ​តោង​ជាប់​ជញ្ជាំង​ស្បូន​របស់​ស៊ុត​នេះ ទំនងជា​កើត​មាន​ចន្លោះ​ពី​សប្ដាហ៍​ទី​ប្រាំមួយ ដល់​ទី​១២ បន្ទាប់​ពី​មានការ​បង្ក​កំណើត។ ស្រីៗ​​ខ្លះ​អាច​ច្រឡំ​សញ្ញា​ទាំង​នេះ ថា​ជា​សញ្ញា​មុន​ពេល​មក​រដូវ​។ ៣. អស់​កម្លាំង ការ​កើន​ឡើង​នៃ​កម្រិត​អ័រម៉ូន​ប្រូតេស្តូស្តេរ៉ូន​ ដែលរាង​កាយ​បញ្ចេញ​ដើម្បី​គាំទ្រ​ដល់​ការ​មាន​ផ្ទៃពោះ អាច​ធ្វើ​ឲ្យ​មនុស្ស​ស្រី​យើង​មាន​អាការៈ​អស់​កម្លាំង។ ការ​អស់​កម្លាំង​នេះ អាច​កើត​មាន​ឡើង​ប្រហែល​ជាមួយ​សប្ដាហ៍ ក្រោយ​មាន​ការ​បង្ក​កំណើត។ អាការៈ​នេះ ច្រើន​បាត់​ទៅវិញ​នៅ​ត្រីមាស​ទី​ពីរ​ និង​អាច​លេច​ឡើង​ជា​ថ្មី​ពេល​ជិត​ដល់​ថ្ងៃ​សម្រាល។​​​​​ ៤. អារម្មណ៍​ប្រែ​ប្រួល ការ​អស់​កម្លាំង​អាច​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​មាន​ការ​រំខាន​ដល់​ការ​មាន​ផ្ទៃ​ពោះ និង​ធ្វើ​ឲ្យ​ស្រ្តី​មាន​ផ្ទៃពោះ​មាន​អារម្មណ៍​ប្រែ​ប្រួល […]


មានផ្ទៃពោះ

ប្ដីប្រពន្ធថ្មីថ្មោងត្រូវដឹង ៥ ចំណុចនេះ ពេលចង់បានកូន

ធម្មតា យើង​គ្រប់​រូប​តែង​តែ​ចង់​បង្កើត​គ្រួសារ​កក់​ក្ដៅ​មួយ តែ​មិន​មែន​គ្រាន់​តែ​រៀប​ការ​ហើយ​ជា​ការ​ស្រេច​នោះ​ទេ។ ដើម្បី​កសាង​បាន​គ្រួសារ​មួយ គឺ​យើង​ត្រួវ​គិត​គូរ​ចង់​បាន​កូន និង​ត្រៀម​ខ្លួន​នឹង​ជីវិត​ជា​ម៉ាក់​ប៉ា ប៉ុន្តែមុន​នឹង​ចង់​បាន​កូន ប្ដី​ប្រពន្ធ​គ្រប់​រូប​គួរ​តែ​ដឹង​រឿង​រ៉ាវ​ ៥ ​យ៉ាង​នេះ​ជាមុន​សិន។ នេះ​បើ​តាមលោក​វេជ្ជបណ្ឌិត សឿ ច័ន្ធ​វិសាល ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ ទី១. បុរស និង​ស្ត្រី​គួរ​យក​ចិត្ត​ទុក​ដាក់​សុខភាព មុន​ពេល​កំណត់​ថា ត្រូវ​មាន​កូន​ដូច​ជា មាន​គីឡូ​សម​ស្រប (BMI) មិន​ជក់​បារី កាត់​បន្ថយ​គ្រឿង​ស្រវឹង ការហ្វេ ហាត់​ប្រាណ​ដើម្បី​បង្កើន​នូវ​លទ្ធភាព​ដែល​អាច​មាន​កូន ទាំង​នេះ​ជា​កត្តា​សំខាន់​ដែល​ប៉ះពាល់​ដល់​សុខភាព​កូន​ពេល​កើត​មក។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ទី២. ពេល​វេលា​មាស (ពេល​វេលា​ល្អ​បំផុត) ដើម្បី​បង្ក​កំណើត​ក្នុង​១​ខែ មាន​ចំនួន​៦​ថ្ងៃ គឺ៥​ថ្ងៃ​មុន​នឹង​ថ្ងៃ​ពង​ទុំ (អូវុល​ជ្រុះ) (មាន​ន័យ​ថា ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​ ១៤ ​នៃ​រដូវ សម្រាប់​វដ្ដ​រដូវ​ទៀង​ ២៨ ​ថ្ងៃ) រួម​ភេទ​រាល់​ថ្ងៃ ឬ​២​ថ្ងៃ​ម្ដង និង​បង្កើន​ឱកាស​មាន​កូន។ ទី៣. អត្រា​លទ្ធភាព​មាន​កូន​របស់​ស្ត្រី​ថយ​ចុះ​ទៅ​តាម​អាយុ ដូច្នេះ​ស្ត្រី​ព្យាយាម​មាន​កូន​ឲ្យ​បាន​ឆាប់​កាន់​តែ​ល្អ។ ស្ត្រី​អាយុ​ក្រោម​ ៣០ ​ឆ្នាំ​មាន​ឱកាស​មាន​កូន​តែ ​២០% នៃ​ខែ​នីមួយៗ។ ឱកាស​មាន​កូន​នេះ នឹង​ថយ​ចុះ​នៅ​សល់​តែ​ ៥% ប៉ុណ្ណោះ​ចំពោះ​ស្ត្រី​ដែល​មាន​អាយុ ៤០​ឆ្នាំ។ […]


មានផ្ទៃពោះ

រួម​ភេទ​​អំឡុង​ពេល​មាន​គភ៌​ ម៉ាក់​ៗ​ត្រូវ​ដឹង​ ៤​ចំណុច​នេះ

នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ រាងកាយ​របស់​ស្រីៗ​យើង​ឆ្លងកាត់​ការ​ប្រែប្រួល​អ័រម៉ូន​ជាច្រើន​ ហើយ​កត្តា​នេះ​​ ការ​រួម​ភេទ​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ដូច​ពី​មុន​ឡើយ។​ ជា​ទូទៅ​​ មាន​​​ស្រី​ៗ​​មួយ​ចំនួន​កើន​ឡើង​​តម្រេក​ ប៉ុន្តែ​គ្នា​យើង​ភាគ​ច្រើនទៀត​​បែរ​ជា​គ្មាន​អារម្មណ៍​ទៅ​វិញ​។​ ពិត​ណាស់​មាន​មូលហេតុ​​​មួយ​ចំនួន​នៅ​ពី​ក្រោយ​ការ​បាត់បង់​ចំណង់​ផ្លូវ​ភេទ​ ដែល​កត្តា​ចម្បង​នោះ​គឺ​រូបរាងកាយ​​ដែល​គ្មាន​ភាព​ទាក់ទាញ​នេះ​​តែ​ម្ដង​។​ យ៉ាង​ណា​មិញ​ នៅ​ពេល​ដែល​យើង​រួម​ភេទ​នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ យើង​អាច​នឹង​ជួប​​រឿងរ៉ាវ​ទាំង​៤​ខាង​ក្រោម​នេះ​។ ១. ការ​គ្មាន​ទំនុក​ចិត្ត​លើ​រូបរាង ជា​ធម្មតា នៅ​ពេល​ដែល​យើង​មាន​ផ្ទៃពោះ​ យើង​ច្បាស់​ជា​បាត់បង់​ទំនុក​ចិត្ត​ចំពោះ​រូបរាងកាយ​ជា​មិនខាន​។​ ក្រៅ​ពី​នេះ​ រាងកាយ​យើង​ប្រឈម​នឹង​ការ​ផ្លាស់ប្ដូរ​នៅ​គ្រប់​ត្រី​មាស​ទាំង​អស់​។​ ​សម្រាប់​ស្រីៗ​មួយ​ចំនួន​ អាការៈ​ចាញ់​កូន​នៅ​​ត្រី​មាស​ទី​១​ គឺ​ជា​​អំឡុង​ពេល​ដ៏​ពិបាក​បំផុត​។​ ជាមួយ​គ្នា​នេះ​ដែរ​ គ្នា​យើង​មួយ​ចំនួន​ទៀត​ អាច​នឹង​​កើត​មាន​អាការៈ​អស់​កម្លាំង​ខ្លាំង​នៅ​ត្រី​មាស​ទី​១ ក៏​ដូចជា​ពុំ​មាន​អារម្មណ៍​ថា​ខ្លួន​មាន​ភាព​ទាក់ទាញ​​ត​ទៅ​ទៀត​ នៅ​ពេល​ដែល​ចូល​ដល់​ត្រី​មាស​ទី២​ និង​ទី​៣​។​ កត្តា​នេះ​ ធ្វើ​ឲ្យ​យើង​ពុំ​អាច​មាន​អារម្មណ៍​រំភើប​រីករាយ​ជាមួយ​នឹង​​ការ​រួម​ភេទ​ឡើយ​។​ ដូច្នេះ​ហើយ​ ការ​ពិភាក្សា​ជាមួយ​នឹង​ដៃ​គូ​គឺ​ជា​ជម្រើស​ដ៏​ប្រសើរ​នៅ​អំឡុង​ពេល​នេះ​។ ២. ដៃគូ​​យើង​អាច​​មាន​ភាព​ស្រពិចស្រពិល​ពី​រឿង​រួម​ភេទ​ ​​​​​ពិត​ណាស់​ ដៃគូ​យើង​អាច​មាន​អារម្មណ៍​ភ័យ​ខ្លាច​​ ក្នុង​ការ​ចាប់ផ្ដើម​ការ​រួម​ភេទ ដោយ​សារ​តែ​គាត់​​ខ្វល់ខ្វាយ​ថា​ ដៃ​គូ​ដែល​កំពុង​ពពោះ​ ឬ​កូន​ដែល​នៅ​ក្នុង​ផ្ទៃ អាច​នឹង​មាន​ការ​ឈឺចាប់។​ ហេតុ​នេះ​ហើយ​ ចូរ​កុំ​គិត​ថា​គាត់​អស់​អារម្មណ៍​ចំពោះ​រឿង​លើ​គ្រែ​ជាមួយ​នឹង​យើង​អី​។​ ៣. ស្រី​ៗ​យើងកើន​ឡើង​ចំណង់​ផ្លូវ​ភេទ​ រាងកាយ​របស់​មនុស្ស​យើង​​គ្រប់​គ្នា​ គឺ​មិន​ដូច​គ្នា​នោះ​ទេ​ ហើយ​ចំពោះ​​មនុស្ស​ស្រី​ដែល​​​កំពុង​តែ​ពពោះ​ក៏​ដូច​គ្នា​ដែរ​។​ ​​ជាក់​ស្ដែង​ អ័រម៉ូន​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​កំណត់​អំពី​អារម្មណ៍​ផ្លូវ​ភេទ​នេះ​។​ ស្រីៗ​ខ្លះ​អាច​ស្អប់​ការ​រួម​ភេទ​នៅ​អំឡុង​ពេល​មាន​គភ៌​ រី​ឯ​ស្រី​ៗ​ខ្លះ​ទៀត​ក៏​មាន​ចំណង់​ផ្លូវ​ភេទ​ខ្ពស់​ផង​ដែរ​។ ចំណុច​នេះ​ គឺ​ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​លំហូរ​ឈាម​ និង​ទឹក​រម្អិល​​នៃ​ប្រដាប់​ភេទ​។ ៤. គិត​ហួស​ពី​ការ​រួម​ភេទ​តាម​ទ្វារ​មាស​ ​​​យើង​អាច​​មិន​ចង់​បណ្ដែតបណ្ដោយ​ខ្លួន​ក្នុង​ការ​រួម​ភេទ​ ប៉ុន្តែ​​ការ​​បបោស​អង្អែល​ ​ការ​កាន់​ ការ​ថើប​ដៃ​គូ​? ពិត​ណាស់​ ​មាន​វិធីសាស្ត្រ​ដ៏​ល្អ​​ក្នុង​ការ​​បង្កើន​​ទំនាក់​ទំនង​ជាមួយ​នឹង​ដៃ​គូ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ