មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ត្រីមាសទី ១

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

តិចនិក​ងាយ​ៗ​ ដោះស្រាយ​បញ្ហា​ចាញ់​កូន​យ៉ាង​មាន​ប្រសិទ្ធភាព

អំឡុង​ពេល​ពពោះ​ ​គឺ​ជា​ពេលវេលា​ដ៏​អស្ចារ្យ​បំផុត​នៅ​ក្នុង​ជីវិត​របស់​ស្រីៗ​គ្នា​យើង​។​ ម៉ាក់​ៗ​អាច​មាន​អារម្មណ៍​រំភើប​រីករាយ​ក្នុង​ការ​រង់ចាំ​សមាជិក​ថ្មី​ ​ភ័យ​ខ្លាច​ចំពោះ​ការ​សម្រាល​ និង​ត្រូវ​ប្រឈម​ជា​មួយ​នឹង​អាការៈ​​ផ្សេង​ៗ​ ដូចជា​​ការ​គេង​មិន​លក់​ ​ហើម​ជើង​ និង​ចាញ់​កូន​ជា​ដើម​។​ ជា​ទូទៅ​ ការ​ចាញ់​កូន​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ គឺ​ជា​រឿង​ធម្មតា​ ហើយ​​អាការៈ​នេះ​អាច​នឹង​ថយ​ចុះ​នៅ​ចុង​ត្រី​មាស​​ទី​មួយ​​ចំពោះ​ស្រីៗ​ភាគ​ច្រើន​។​ ហេតុ​អី​បាន​ជា​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​មាន​អាការៈ​ចាញ់​កូន​? អាការៈ​​ក្អួត​ចង្អោរ​​​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​សម្រាប់​ស្ត្រី​ដែល​កំពុង​តែ​មាន​ទម្ងន់​​ ដោយ​សារ​តែ​ការ​​កើន​ឡើង​​កម្រិត​អ័រម៉ូន​អឺស្រ្តូសែន​ ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ និង​​ងាយ​ទទួល​អារម្មណ៍​ដឹង​​អំពី​​ក្លិន​ផ្សេង​ៗ។​ យ៉ាង​ណា​មិញ​ ​ ម៉ាក់​ៗ​អាច​អនុវត្ត​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ​ ដើម្បី​កាត់​បន្ថយ​អាការៈ​ចាញ់​កូន​​បាន​។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​​ នៅ​​ក្នុង​ករណី​ធ្ងន់ធ្ងរ​ដូចជា​ក្អួត​មិន​ឈប់​ ស្រក​ទម្ងន់​ ឬ​ខ្វះ​ជាតិ​ទឹក​ខ្លាំង​ ស្រីៗ​យើង​គួរ​តែ​ទៅ​ជួប​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​​។ ១. គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ជាក់​ស្ដែង​ ​ការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​ពេល​យប់​ ឬ​ក៏​ការ​គេង​ថ្ងៃ​រយៈពេល​ខ្លី គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ស្រី​ៗ​​ដែល​កំពុង​មាន​ទម្ងន់​។ ជាមួយ​គ្នា​នេះ​ដែរ​ យើង​មិន​គួរ​​ចូល​គេង​ភ្លាម​ៗ​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ភ្លាម​នោះ​ទេ​ ​ពី​ព្រោះ​វា​កាន់​តែ​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​កាន់​តែ​ចង់​ក្អួត​ចង្អោរ​​ថែម​ទៀត​។​ ២. ញ៉ាំ​តិច​ៗ​ តែ​ញឹកញាប់ ​នៅ​ក្នុង​ករណី​ខ្លះ​ ការ​មិន​ញ៉ាំ​អាហារ​ទាល់​តែ​សោះ​ កាន់​តែ​ធ្វើ​ឲ្យ​យើង​ចង់​ក្អួត​ចង្អោរ​លើស​ដើម​។​ ដើម្បី​ជៀសវាង​ទុក​ពោះ​ឲ្យ​នៅ​ទទេ​ ម៉ាក់​​ៗ​អាច​ញ៉ាំ​តិច​បាន​ហើយ​ ​ប៉ុន្តែ​ត្រូវ​ញ៉ាំ​ឲ្យ​ញឹកញាប់​។​ ជា​ពិសេស​ ម៉ាក់​ៗ​​អាច​ទុក​ដាក់​​នំប៉័ង ឬ​គ្រាប់​ធញ្ញ​ជាតិ​នៅ​​ក្បែ​រ​ខ្លួន​ ដើម្បី​ញ៉ាំ​នៅ​ពេល​ដែល​ភ្ញាក់​ឡើង​ និង​ដើម្បី​កុំ​ឲ្យ​កើត​មាន​អាការៈ​ក្អួត​ចង្អោរ​កើត​ឡើង​​។ ៣. ញ៉ាំ​ខ្ញី​តិច​តួច​​​​ ​​យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ខ្ញី​អាច​ជួយ​​កាត់​បន្ថយ​អាការៈ​​ឈឺ​ក្រពះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​អាច​ទំពា​ខ្ញី​តិច​តួច​ ឬ​តែ​ខ្ញី​ ឬ​ស្ករ​គ្រាប់​ដែល​មាន​រសជាតិ​ខ្ញី​ដើម្បី​កាត់​អារម្មណ៍​អារម្មណ៍​ចង់​ក្អួត​ចង្អោរ​​។​ ៤. ជៀសវាង​អាហារ​មួយ​ចំនួន​​ ​លើស​ពី​នេះ​ ម៉ាក់​ៗ​គួរ​​ជៀសវាង​ញ៉ាំ​អាហារ​ខ្លាញ់​ […]


បទពិសោធន៍មានផ្ទៃពោះ

ស្រាយ​ចម្ងល់ខ្លះៗរឿងសុខភាព​ផ្លូវភេទ លើស្រ្តីកំពុង​ពពោះ​

ពេល​ដឹង​ថា​មាន​ផ្ទៃ​ពោះ ស្រីៗ​យើង​ពិត​ជា​មាន​អារម្មណ៍​រំភើប​មិន​ខាន​ក្រោយ​ពី​ព្យាយាម​យក​កូន​មក​ច្រើន​ខែ ឬ​ឆ្នាំ​ហើយ​នោះ​។ ពេល​មាន​ផ្ទៃ​ពោះ​​ដំបូងៗ​ស្រីៗ​យើង​នឹង​ត្រូវ​រៀន​សូត្រ​ថា​អ្វី​មាន​សុវត្ថិភាព និង​អ្វី​ខ្លះ​មិន​មាន​សុវត្ថិភាព​ចំពោះ​ខ្លួន​យើង។ យ៉ាង​ណា មាន​​ប្រ​ធាន​បទ​មួយ​ចំនួន​ទំនង​ជា​ស្រីៗ​យើង​មិន​​ហ៊ាន​សួរ​នាំ ឬ​ក៏​គិត​ថា​ជា​រឿង​មិន​ត្រឹម​ត្រូវ​ក៏​មាន​។ ឧទាហរណ៍​ថា​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯ​ង​ពេល​មាន​ផ្ទៃពោះ​ តើ​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ និង​កូន​ក្នុង​ផ្ទៃ​ដែរ​ឬទេ​? ចម្លើយ​សម្រាប់​សំណួរ​ខាង​លើ​នេះ សាមញ្ញ​បំផុត​ គឺ​ថា​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯ​ង​ជា​រឿង​ធម្មជាតិ និង​ជា​សកម្មភាព​ធម្មតា លើក​លែង​តែ​ការ​ពពោះ​របស់​ស្រីៗ​យើង​អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ណាមួយ។ បើ​មិន​មាន​ហានិភ័យ​អ្វី​មួយ​ទេ ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯ​ង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​គឺ​មិន​ជា​បញ្ហា​នោះ​ទេ​។ ខាង​ក្រោម​នេះ ក៏​ជា​អ្វី​ស្រីៗ​យើង​កំពុង​ពពោះ​ត្រូវ​ដឹង​ដូច​គ្នា​។​​ ​១. ចុះ​បើ​គ្មាន​អារម្មណ៍​ផ្លូវ​ភេទ​ពេល​ពពោះ​ម៉េច​វិញ?​ ទោះ​បី​ជា​កំពុង​ពពោះ​ក៏​ដោយ ស្រីៗ​យើង​ក៏​នៅតែ​អាច​រួម​ភេទ​បាន​ដូច​គ្នា។ ស្រ្តី​ពពោះ​មួយ​ចំនួន​អាច​នឹង​មាន​ចំណង់​ផ្លូវ​ភេទ​កើន​ឡើង​ផង​ក្នុង​អំឡុង​ពេលនេះ។ ការ​កើន​ឡើង​ចំណង់​ផ្លូវ​ភេទ​អំឡុង​ពេល​ពពោះ​នេះ មកពី​ការ​ប្រែ​ប្រួល​អ័រម៉ូន គឺ​អ័រម៉ូន​ប្រូតេស្តូស្តេរ៉ូន និង​អឺស្រ្តូ​ហ្សែន​កើន​ឡើង ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ស្រីៗ​យើង​កំពុង​ពពោះ​ក៏​កើន​ឡើង​ដែរ​។ យ៉ាង​ណា​ក៏​មាន​ដែរ​ស្រីៗ​ខ្លះ​ទៀត​បែ​រជា​បាត់បង់​ចំណង់​ផ្លូវ​ភេទ​ទៅ​វិញ ហើយ​ការណ៍​នេះ​គឺ ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។ ការ​បាត់​បង់​ចំណង់​ផ្លូវ​ភេទ​នេះ ក៏​ព្រោះ​តែ​ស្រីៗ​យើង​មាន​អាការៈ​ចង្អោរ ក្អួត អស់កម្លាំង និង​ការ​ប្រែ​ប្រួល​រាង​កាយ​មួយ​ចំនួន​។ អ្វី​ទាំង​អស់​នេះ​ ធ្វើ​ឲ្យ​ស្រីៗ​យើង​កំពុង​ពពោះ​ គ្មាន​ចំណង់​ផ្លូវ​ភេទ​ដែរ​។ ស្រីៗ​ពពោះ​យើង​ខ្លះ​អាច​នឹង​មាន​អារម្មណ៍​ថា​ឈឺ​រមួល​តិចៗ​ពេល​អារម្មណ៍​ដល់ចំណុច​កំពូល​កើត​មាន​ឡើង​​អំឡុងពេល​រួមភេទ ឬ​សម្រេច​កាម​ដោយ​ខ្លួន​ឯង។ អារម្មណ៍ឈឺ​ចាប់​តិច​តួច​នេះ កើត​មាន​ពេល​សាច់​ដុំ​កន្ត្រាក់​ និង​នាំ​ឲ្យ​មាន​ការ​កន្ត្រាក់​ស្បូន​​​ខុស​ធម្មតា​​មួយ​កើត​ឡើង តែ​វា​នឹង​បាត់​​ទៅ​វិញ​នៅ​ពេល​ក្រោយ​មក​ទៀត​។ មួយ​វិញ​ទៀត បើសិនជា​ស្រីៗ​យើង​មាន​បញ្ហា​ប្រឈម​ខ្ពស់​នឹង​ការ​សម្រាល​មុន​ខែ ការ​ដល់​ចំណុច​កំពូល​នឹង​អាច​បង្កើត​ឱកាស​ឲ្យ​ឆាប់​សម្រាល​កូន​។ ការ​បាញ់​ទឹក​កាម​ចូល​ក្នុង​ទ្វារ​មាស​ក៏​អាច​ធ្វើ​ឲ្យ​មាត់​ស្បូន​ទន់ និង​​រំញោច​ឲ្យ​​មាន​ការ​សម្រាល​ដែរ ​តែ​បើ​ស្រីៗ​យើ​មិន​មាន​បញ្ហា​ប្រ​ឈម​នឹង​ការ​សម្រាល​មុន​ខែ​ទេ ការ​រួម​ភេទ និង​អារម្មណ៍​ដល់​ចំណុច​កំពូល​ជា​រឿង​ធម្មតា​។​ ២. អត្ថប្រយោជន៍​នៃ​ការ​សម្រេច​កាម​ពេល​ពពោះ​ ​​​​​ស្រ្តី​ពពោះ​មួយ​ចំនួន​អាច​នឹង​មាន​អារម្មណ៍​ថា​ការ​ម្រេច​កាម​បាន​ជួយ​សម្រាល​ភាព​តាន​តឹង​​ពេល​កំពុង​ពពោះ​ផង​ដែរ។ មួយ​វិញ​ទៀត ការ​សម្រេច​កាម​ក៏​អាច​ជាមធ្យោបាយ​មួយ​ផ្សេ​ង​ទៀត ជំនួស​ឲ្យ​ការ​រួម​ភេទ ដោយសារ​​ពិបាក​រួម​ភេទ​ព្រោះ​ពោះ​កាន់តែ​រីក​ធំ​។ […]


មានផ្ទៃពោះ

ស្រីៗមានផ្ទៃពោះ ទំហំក្បាលពោះអាចខុសគ្នាដោយ​កត្តាទាំងនេះ

​ជាក់​ស្ដែង​ ​ទំហំ​ពោះ​របស់​​​ម៉ាក់​ៗ​​មិន​អាច​កំណត់​អំពី​ទំហំ​នៃ​ទារក​ទាំង​ស្រុង​នោះ​ទេ​។​ ជា​ធម្មតា​ នៅ​ពេល​​ដែល​ម៉ាក់​ៗ​មាន​ទម្ងន់​​ជា​​លើក​ទី​២​ ​ស្បែក​​ពោះ​នឹង​​​មានការ​លូតលាស់​យ៉ាង​​ឆាប់​​រហ័ស​ ដោយ​សារ​តែ​ស្បែក​ និង​សាច់ដុំ​​មាន​សភាព​យឺត​រួច​ហើយ​​​ ដែល​នេះ​បណ្ដាល​​មក​ពី​ការ​មាន​ផ្ទៃ​ពោះ​លើក​ដំបូង​​​។​ ពិត​ណាស់​ មាន​ហេតុផល​ជា​ច្រើន​ ដែល​​ជះ​ឥទ្ធិពល​ដល់​ទំហំ​ពោះ​ម៉ាក់​ៗ​នៅ​ពេល​មាន​កូន​លើក​ដំបូង​ ​ក៏​ដូចជា​ធ្វើ​ឲ្យ​ទំហំ​ពោះ​ម៉ាក់​ៗ​រីក​ធំ​ផង​ដែរ​។​ ១. កម្ពស់​របស់​ម្ដាយ​ កត្តា​នេះ​ ដើរ​តួនាទី​យ៉ាង​​សំខាន់​ពាក់​ព័ន្ធ​ទៅ​នឹង​ទំហំ​ពោះ​របស់​ម៉ាក់​ៗ​។​ ឧទាហរណ៍​ ប្រសិនបើ​​​​យើង​ខ្ពស់​ ស្បែក​​ពោះ​របស់​យើង​នឹង​​មាន​រាង​វែង​ ដែល​អាច​មាន​កន្លែង​ច្រើន​សម្រាប់​ទារក​លូតលាស់​។​ ចំណុច​នេះ​ នឹង​អនុញ្ញាត​ឲ្យ​ស្បូន​រុញ​ឡើង​លើ​ ជា​ជាង​ការ​រុញ​ទៅ​ខាង​មុខ​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​ម៉ាក់​ៗ​ទាប​ នោះ​ស្បែក​ពោះ​នឹង​រុញ​ទៅ​ខាង​មុខ​ ពីព្រោះ​វា​មាន​​ចន្លោះ​តិចតួច​​រវាង​ឆ្អឹង​​ត្រគាក​ និង​ឆ្អឹងជំនី​​ផ្នែក​ខាង​ក្រោម​បង្អស់​។​ ២. ទីតាំង​របស់​ទារក​ មូលហេតុ​មួយ​ទៀត​​ ដែល​ធ្វើ​ឲ្យ​ទំហំ​ពោះ​របស់​ម៉ាក់​ៗ​រីក​ធំ​ គឺ​ដោយ​សារ​តែ​ទី​តាំង​នៃ​​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​។​ ខណៈ​ពេល​ដែល​ទារក​ផ្លាស់ប្ដូរ​ទីតាំង​របស់​ពួក​គេ​ញឹកញាប់​ ជាពិសេស​ នៅ​​អំឡុង​ត្រីមាស​ចុង​ក្រោយ​​ ពួក​គេ​ចូលចិត្ត​បែរ​ក្បាល​ចុះ​ក្រោម​ ហើយ​ក៏​អាច​ផ្លាស់​ទី​ខ្នង​របស់​ពួក​គេ​ពី​ផ្នែក​​ម្ខាង​ទៅ​ម្ខាង​ទៀត​ផង​ដែរ​។​ កត្តា​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​​ស្បែក​ពោះ​​របស់​ម៉ាក់​ៗ​លយ​ចេញ​ទៅ​ខាង​មុខ​។​ ៣. ទឹក​ភ្លោះ​ ​នៅ​ក្នុង​ករណី​ដែល​ទឹក​ភ្លោះ​​មាន​បរិមាណ​ច្រើន​ វា​អាច​ប៉ះពាល់​ដល់​ទំហំ​របស់​ទារក​ក្នុង​ផ្ទៃ​។​ យោង​តាម​អ្នក​ជំនាញ​ កម្រិត​មធ្យម​​នៃ​ទឹក​ភ្លោះ​ គឺ​មាន​ចំនួន​១លីត្រ​ ហើយ​ប្រសិនបើ​​ទឹក​ភ្លោះ​​លើស​ពី​នេះ​ ​វា​អាច​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​ពោះ​រីក​ធំ​។​ នៅ​ក្នុង​ករណី​ខ្លះ​ ស្ថានភាព​នេះ​ក៏​អាច​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់​ផ្នែក​វេជ្ជសាស្ត្រ​ថែម​ទៀត​ផង​។ ៤. ទំហំ​​ទារក​​ ទំហំ​របស់​ទារក​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​​ពោះ​របស់​ម៉ាក់​ៗ​រីក​ធំ​ផង​ដែរ​។​ លើស​ពី​នេះ​ ប្រសិនបើ​ម៉ាក់​ៗ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​គភ៌​ វា​ក៏​អាច​ជា​ហេតុ​ធ្វើ​ឲ្យ​ទំហំ​ពោះ​របស់​យើង​រីក​ធំ​មួយ​កម្រិត​ទៀត​។​ ដូច​នេះ​ ​ម៉ាក់​ៗ​គួរ​ពិនិត្យ​​មើល​ផ្ទៃ​ពោះ​ដោយ​ការ​ស្កេន​ ដើម្បី​ធានា​ថា​ទារក​មាន​ការ​លូតលាស់​បាន​ល្អ។​ ៥. មាន​កូនភ្លោះ​​ ​ជា​ទូទៅ​ […]


ការថែទាំផ្ទៃពោះមុនសម្រាល

មានផ្ទៃពោះប្រើគ្រឿងសម្អាងទាំងនេះអាចប៉ះពាល់កូនក្នុងផ្ទៃ (វីដេអូ)

ស្អាត ស្រីៗ​ណា​មិន​ចង់? គ្រាន់​តែ​ថា ពេល​គ្នា​យើង​មាន​ពោះ ការ​លាប​ក្រែម​ថែម​ម្សៅ ប្រើ​ផលិតផល​មួយ​ចំនួន អាច​ប៉ះពាល់​កូន​បាន។ តើមាន​អ្វីខ្លះ? ប៉ះពាល់កម្រិតណា?​ ១- ផលិតផលធ្មេញស សារធាតុ​ផ្សំ​ក្នុង​ផលិត​ផល​ធ្វើ​ឲ្យ​ធ្មេញ​ស គឺ Peroxide ដែល​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ពេញ​វ័យ បើទោះ​លេ​បវា​ចូល​ក្នុង​ពោះ​​ក៏​ដោយ។ ប៉ុន្តែ​សារធាតុ​មួយ​ចំនួន​ក្នុង​ផលិតផល​ធ្វើ​ឱ្យ​ធ្មេញ​ស​នោះ អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ។ ជំនួស​ឲ្យ​ការ​ប្រើ​ផលិតផល​ធ្វើ​ឲ្យ​ធ្មេញស ផ្ដេសផ្ដាស​ផ្សេងៗ យក​ល្អ ស្ត្រី​មាន​ផ្ទៃពោះ គួរ​ប្រើ​ប្រភេទ​ថ្នាំដុស​ធ្មេញ​ជួយ​ឲ្យ​ធ្មេញស ហើយ​ឧស្សាហ៍​ទៅ​ពេទ្យ​សម្អាត​ធ្មេញ។ ២- ស្ព្រាយបាញ់សក់ និងថ្នាំក្រចក សារធាតុ Phthalate គេ​រក​ឃើញ​ក្នុង​ស្ព្រាយ​បាញ់​សក់ និង​ថ្នាំ​លាប​ក្រចក។ វា​អាច​មាន​ហានិភ័យ​ធ្វើ​ឲ្យកូន​ក្នុង​ផ្ទៃ​អត់​គ្រប់​លក្ខណៈ និង​ការ​អភិវឌ្ឍ​ផ្លូវភេទ​បុរស​មិន​ប្រក្រតី។ ដើម្បី​សុវត្ថិភាព គួរ​ប្រើ​ផលិតផល​គ្មាន​សារធាតុ Phthalate។ យើង​អាច​ប្រើហ្វូម​លាប​សក់ ឬ​ចាហួយ​លាប​សក់ ជំនួស​ការ​ប្រើ​ស្ព្រាយ។ ៣- ក្រែមលាបមាត់ សារ​ធាតុសំណ ត្រូវ​គេ​ប្រទះ​ឃើញ​ក្នុង​ក្រែម​លាប​មាត់ ដើម្បី​ជួយ​រក្សា​ពណ៌​លើ​មាត់។ ជិត ៦១% នៃ​ក្រែម​ល្បីៗ សុទ្ធ​តែ​ផ្សំ​ពី​សារធាតុ​នេះ។ ដើម្បី​សុវត្ថិភាព គួរ​ជ្រើស​យក​ធម្មជាតិ​ទៅ ឬ​ប្រើ​ផលិតផល​ដែល​គ្មាន​ជាតិ​សំណ និង​ពិគ្រោះ​ជាមួយ​ពេទ្យ​មុន​ប្រើ។ ៤- ក្រែម ឬឡេ ក្រែម​ភាគ​ច្រើន (ឡេការពារ​កម្ដៅថ្ងៃ ក្រែម​បំបាត់​ជ្រួញ និង​ក្រែម​មួយ​ចំនួន​ទៀត​ផ្សេងៗ​ទៀត) មាន​ផ្ទុក​សារធាតុ​ដែល​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ។ មុន​នឹង​ប្រើ គួរ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យជាមុន។ ៥- ចាក់ថ្នាំបំបាត់ជ្រួញ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ម៉េចបាន​ស្រីៗ​យើង ចេះតែកើតស្រ្តេស​ពេលកំពុងពពោះ (វីដេអូ)

ស្រីៗ​យើង​កំពុង​ពពោះ ឬ​ធ្លាប់​ឆ្លង​កាត់​ការ​ពពោះ ពិត​ជា​ដឹង​ហើយ​ថា​ក្នុង​អំឡុង​ពេល​នេះ​អ្នក​ខ្លះ​នៅ​សុខៗ​ក៏​យំ អ្នកខ្លះ​កើត​ជា​ស្រេ្តស​ និង​ការ​ធុញ​ថប់​ក្នុង​អារម្មណ៍​ ដែល​ការណ៍​នេះ​ពិត​ជា​កើត​មាន​មិន​ថា​តិច​ ឬ​ច្រើន​។ តើ​អាការៈ​បែប​នេះ​កើត​ឡើង​ដោយ​សារ​អ្វី? ការ​មាន​ផ្ទៃ​ពោះ​ អាច​ធ្វើ​ឲ្យ​ស្រីៗ​យើង​មាន​អារម្មណ៍​ប្រែ​ប្រួល​ដូច​បាន​រៀប​រាប់​ខាង​លើ​អ៊ីចឹង​ដែល​នេះ​ជា​រឿង​ធម្មតា​មួយ​។​ ស្រ្តេស​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែ​ប្រួល​រាង​កាយ និង​អ័រម៉ូន​​របស់​យើង​ ហើយ​ស្រ្តេស​ក៏​មិន​អាក្រក់​អ្វី​ចំពោះ​យើង​ពេក​ដែរ ដោយ​ថា​អាច​ធ្វើ​ឲ្យ​យើង​កាន់តែ​បាន​ត្រៀម​ខ្លូន​ដើម្បី​ប្រ​ឈម​នឹង​រឿង​ផ្សេងៗ​នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ យ៉ាង​ណា ស្រីៗ​យើង​ក៏​មិន​គួរ​បណ្ដោយ​ខ្លួន​ឲ្យ​កើត​ស្ត្រេស​ខ្លាំង​ពេក​ដែរ ព្រោះ​ថា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​យើង​បាន។ ស្រីៗ​យើង​ខ្លះ​កើត​ស្រ្តេស​នៅ​ពេល​មាន​ផ្ទៃពោះ​ដោយ​សារ​តែ​មាន​ផ្ទៃ​ពោះ​ដោយចៃដន្យ ឬ​ធ្លាប់​មាន​បញ្ហា​ពេល​មាន​ផ្ទៃពោះ​​នា​ពេល​កន្លង​មក។ មួយ​វិញ​ទៀត ស្រីៗ​យើ​ខ្លះ​ទៀតកើត​ស្រ្តេស​ដោយ​សារ​តែ​ខ្លាច​ពេល​នឹក​ដល់​​រឿង​សម្រាល​កូន ឬ​ខ្លះ​ស្រ្តេស​ដោយ​សារ​​អាការៈ​ចាញ់​កូន​ធ្វើទុក្ខ​ខ្លាំង​ពេក បារម្ភ​រឿង​ការ​ថែទាំ​កូន និង​ខ្លះ​ទៀត​បារម្ភ​ដល់​រឿង​សេដ្ឋ​កិច្ច​គ្រួសារ​ពេល​មាន​កូន​ទៀត​ផង​។ យ៉ាងណា ការដែល​ស្រីៗ​យើង​មាន​អារម្មណ៍​បែប​នេះ​ គឺ​ត្រូវ​ចាត់​ចូល​ថា​ជា​ម៉ាក់ៗ​មាន​ទំនួល​ខុស​ត្រូវ​ម្នាក់​ និង​​អាច​ធ្វើជា​ម៉ាក់ៗ​ល្អ​សម្រាប់​កូន​ទៀត​ផង​។ ថ្វី​បើ​មើល​ទៅ​ស្ត្រេស​ដែល​បាន​រៀប​រាប់​ខាង​លើ​មិន​ទំនងជា​ធ្វើ​ឲ្យ​ប៉ះពាល់​ស្រីៗ​យើង​ពេល​ពពោះ​មែន តែ​បើ​ស្ត្រេស​ខ្លាំង​ពេក​នឹង​អាច​បង្ក​ជា​ផល​អវិជ្ជមាន​ដល់​សុខភាព​យើង​ដែរ។ ទោះ​បី​ជា​មិន​មាន​ការ​ពន្យល់​ច្បាស់​ថា​ស្ត្រេស​ប៉ះពាល់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​បែប​ណា​ក្ដី តែ​ថា​ស្ត្រេស​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​អ័រ​ម៉ូន ដែល​បាន​ដើរ​តួយ៉ាង​ខ្លាំង​មួយ​បង្ក​ជា​ផល​វិបាក​ផ្សេងៗ​ពេល​ពពោះ។ ស្ត្រេស​ខ្លាំង ឬ​​ក្នុង​រយៈពេល​យូរ​ទៀត​នោះ​អាច​ប៉ះពាល់​ដល់​ប្រ​ព័ន្ធ​ភាព​ស៊ាំ​របស់​យើង​បាន​ ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​នេះ​ហើយ​ ជួយ​ការពារ​យើង​ការ​ឆ្លង​រោគ​ផ្សេងៗ។ ដោយ​សារ​តែ​មាន​ផល​ប៉ះពាល់​លើ​ប្រព័ន្ធភាព​ស៊ាំ​បែប​នេះ​ហើយ ធ្វើឲ្យ​ស្រីៗ​យើង​ប្រឈម​នឹង​ការ​ឆ្លង​រោគ​នៅ​ស្បូនដែល​ការ​ឆ្លង​រោគ​នេះ​អាច​ធ្វើ​ឲ្យ​កូន​កើត​មុន​ខែ​បាន​។ ដូចនេះ​ហើយ​ស្រីៗ​យើង​មិន​ត្រូវ​ឲ្យ​បញ្ហា​ស្ត្រេស​មក​បំផ្លាញ​សុខភាព​យើង​បាន​នោះ​ទេ។ ដើម្បី​កាត់​បន្ថយ​ស្ត្រេស​ទាំង​នេះ​យើង​ត្រូវ​រក​ពេល​សម្រាក​ខ្លះៗ ញ៉ាំ​អាហារ​មាន​សុខភាព ស្វែង​យល់​ពី​វិធី​ចិញ្ចឹម​កូន ឬវិធី​ថែ​សុខភាព​អំឡុង​ពេល​មាន​ផ្ទៃពោះ និង​ត្រូវ​ចាំ​ថា​ភាព​លំបាក​ផ្សេង​ៗ​នៅ​អំឡុង​ពពោះ​គឺ​កើត​មាន​តែ​មួយ​រយៈ​ប៉ុណ្ណោះ ហើយ​វា​នឹង​បញ្ចប់​ទៅ​វិញ​នៅ​ពេល​យើង​ឆ្លង​ទន្លេ​រួច។


បញ្ហាផ្ទៃពោះ

រឿង​រ៉ាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ កើត​ឡើង​ចំពោះ​ម៉ាក់ៗ​អំឡុង​ពេល​ពពោះ

ការ​ពពោះ​ បាន​នាំ​មក​នូវ​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ចំនួន​ដែល​យើង​នឹក​ស្មាន​មិនដល់​។​ ប៉ុន្តែ​ ម៉ាក់​ៗ​មិន​ចាំបាច់​បារម្ភ​នោះ​ទេ ការ​ប្រែប្រួល​នេះ​ នឹង​បាត់​ទៅ​វិញ​ ក្រោយ​ពេល​សម្រាល​កូន​រួច​។​ ខាង​ក្រោម​នេះ​ គឺ​ជា​ការ​ផ្លាស់ប្ដូរ​ដែល​កើត​ឡើង​ចំពោះ​រាងកាយ​ នៅ​ពេល​ដែល​​ម៉ាក់​ៗ​កំពុង​តែ​ពពោះ​អា​​អូន​។ ១. រោម​នៅ​លើ​រាងកាយ​កើន​ឡើង​ នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ រោម​​នឹង​ចាប់ផ្ដើម​ដុះ​​នៅ​ទី​តាំង​ដែល​យើង​មិន​ត្រូវ​ការ​ ដូចជា​ផ្ទៃ​មុខ​ ពោះ​ និង​ចុង​សុដន់​ជាដើម​។​ យ៉ាង​ណា​មិញ​ រោម​ដែល​ដុះ​​លើស​នេះ​ នឹង​​ជ្រុះ​ទៅ​វិញ​នៅ​ក្នុង​​រយៈពេល​ប្រហែល​ជា​៦​ខែ​ បន្ទាប់​ពី​សម្រាល​រួច​។​ ប្រសិនបើ​ម៉ាក់​ៗ​មិន​ចូលចិត្ត​រោម​ទាំង​នោះ​ ម៉ាក់ៗ​ក៏​អាច​កោរ​ ឬ​បក​រោម​ចេញ​​ ពី​ព្រោះ​វា​ពុំ​មាន​ការ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​នោះ​ទេ​។ ២.ឡើង​សរសៃ​​ពីងពាង​  ​​​អ័រម៉ូន​នៅ​ពេល​មាន​ផ្ទៃពោះ​ និង​ពោះ​ដែល​រីក​ធំ​ នឹង​ដាក់​សម្ពាធ​លើ​សរសៃ​ឈាម​វ៉ែន​របស់​ម៉ាក់​ៗ​ ដែល​អាច​បណ្ដាល​ឲ្យ​សរសៃ​ឈាម​រីក​ធំ។​ កត្តា​នេះ​ហើយ​ដែល​បន្សល់​​ទុក​នូវ​សរសៃ​ឈាម​ដែល​មាន​រាង​ដូច​ពីងពាង​នៅ​លើ​ដើម​ដៃ​ ជើង​ ដង​ខ្លួន​ និង​ផ្ទៃ​មុខ​របស់​ម៉ាក់​ៗ​​។ ​​៣. សាច់​ដុះ​  ទោះ​បី​ជា​ករណី​សាច់​ដុះ​នេះ​​មិន​សូវ​កើត​ឡើង​ញឹកញាប់​ក៏​ដោយ​ ប៉ុន្តែ​ម៉ាក់​ៗ​អាច​នឹង​សម្គាល់​ឃើញ​ថា​មាន​សាច់​តូច​ៗ​ដុះ​លើ​រាងកាយ​របស់​យើង​នៅ​​អំឡុង​ពេល​ពពោះ​។​ ប៉ុន្តែ​​សាច់​ទាំង​នេះ​ ​មិន​បង្ក​គ្រោះថ្នាក់​ឡើយ​ ហើយ​​ថែម​ទាំង​អាច​​​កាត់​ចេញ​ដោយ​​គ្រូពេទ្យ​ជំនាញ​ខាង​សើ​ស្បែក​ បន្ទាប់​ពី​សម្រាល​រួច​ផង​ដែរ​។ ​៤. ចំណុច​ខ្មៅ​ៗ​នៅ​លើ​ផ្ទៃ​មុខ​​ ចំណុច​ខ្មៅ​ៗ​នៅ​លើ​ផ្ទៃ​មុខ​អំឡុង​ពេល​ពពោះ​ គឺ​សម្ដៅ​​លើ​ស្នាម​ជាំ​ពេល​មាន​ផ្ទៃ​ពោះ​ ដែល​លេច​ឡើង​ជា​ដុំ​​ខ្មៅ​ៗ​តូច​ៗ​នៅ​លើ​ថ្ពាល់​ បបូរ​មាត់​ខាង​លើ​ និង​ថ្ងាស​។​ ករណី​នេះ​កើត​ឡើង​ នៅ​ពេល​ដែល​​​មាន​ការ​កើន​ឡើង​នៃ​កម្រិត​អ័រម៉ូន​អឺស្រ្តូហ្សែន​​ ហើយ​វា​កើត​ឡើង​ចំពោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ចំនួន​៧៥​%​។ ប៉ុន្តែ​ ម៉ាក់​ៗ​​​ពិបាក​​កម្ចាត់​​ស្នាម​ជាំ​ទាំង​នេះ​ដោយ​​ការ​ប្រើប្រាស់​ផលិតផល​​ដែល​ធ្វើ​ឲ្យ​ស្បែក​ស​ភ្លឺ​បាន​​ណាស់​ ពីព្រោះ​ផលិតផល​ភាគ​ច្រើន​មាន​គ្រឿង​ផ្សំ​ ដែល​អ្នក​មាន​ផ្ទៃ​ពោះ​មិន​អាច​ប្រើ​បាន​។ ​ ​​យ៉ាង​ណា​មិញ​ ស្នាម​ជាំ​ទាំង​នេះ​ នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ បន្ទាប់​ពី​ការ​សម្រាល​រួច​។ ៥. ​បញ្ហា​មុន​​​កើត​ពេល​មាន​ផ្ទៃ​ពោះ​ ការ​ផ្លាស់ប្ដូរ​អ័រម៉ូន​ អាច​បណ្ដាល​​ឲ្យ​ស្បែក​របស់​យើង​ផលិត​ប្រេង​ច្រើន​ ​ធ្វើ​ឲ្យ​​មុន​លេច​ឡើង​នៅ​លើ​ផ្ទៃ​មុខ​។​ […]


មានផ្ទៃពោះ

ម៉ាក់ៗឆ្ងល់អត់ ម៉េចបានពេលពពោះសរសៃឈាមជើងរីកធំ ហើយឡើងពណ៌ខៀវ ឬស្វាយ?

អំឡុង​ពេល​ពពោះ អាការៈ​ឈឺ​ជើង ហើម​ជើង ជា​បញ្ហា​ទូទៅ​មួយ​ម៉ាក់​ៗ​ស្ទើរ​តែ​គ្រប់​រូប​ជួប​ប្រទះ។ មិន​តែ​ប៉ុណ្ណោះ ម៉ាក់​ៗ​ក៏​មាន​ហើម​សរសៃ​ឈាមជើង​ធំៗ ចេញ​ពណ៌​ខៀវ ឬ​ពណ៌​ស្វាយ​ខ្វាត់​ខ្វែង​ពេញ​ជើង តែ​វា​មិន​បង្ក​បញ្ហា​ផ្នែក​សុខភាព​អ្វី​ដល់​ម៉ាក់​ៗ និង​គភ៌​ទេ។ តែ​ម៉ាក់​ៗ​ធ្លាប់​ឆ្ងល់​អត់ថា ហេតុ​អ្វី​បាន​ជា​ស្ត្រី​ពពោះ​ទៅ​ជា​ហើម​សរសៃ​ជើង​ឡើង​ស្វាយ​ខៀវ​ពេញ​ជើង​ទៅ​វិញ? ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ចិន ​សែន​សុខ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បកស្រាយ​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បង្ក​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​ការ​រីក​សរសៃ​វ៉ែន​នេះ​មាន​ ៣​យ៉ាង​គឺ៖ ទី១៖ អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​ផលិត​គ្រាប់​ឈាម​ច្រើន​ជាង​ធម្មតា សម្រាប់​ចិញ្ចឹម​គភ៌ ទី២៖ ពេល​គភ៌​លូតលាស់​ធំ​ទៅ​ៗ ស្បូន​សង្កត់ និង​រារាំង​សរសៃ​ឈាម​ខ្លះ ដែល​រត់​ពី​ជើង​ទៅ​កាន់​បេះ​ដូង ទី៣៖ អ័រម៉ូន​អំឡុង​ពេល​ពពោះ ធ្វើ​ឲ្យ​ជញ្ជាំង​នៃ​សរសៃ​ឈាម​ទន់​ជាង​មុន បណ្ដាល​ឲ្យ​ពិបាក​ដំណើរ​ការ​បាន​ល្អ។ លោក​បន្ត​ថា អាការៈ​ហើម​សរសៃ​ឈាម​វ៉ែន​នេះ ភាគ​ច្រើន​ម៉ាក់​ៗ​អាច​ជួប​ប្រទះ​នៅ​លើ​ជើង​ទាំង​សង​ខាង ក្នុង​អាង​ត្រគាក និង​នៅ​តំបន់​ជុំ​វិញ​ទ្វារមាស។ បញ្ហា​នេះ មិន​ត្រូវ​ការ​ព្យាបាល​អ្វី​នោះ​ទេ ព្រោះ​វា​អាច​បាត់​ទៅ​វិញ​ខ្លួន​ឯង​ក្រោយ​ម៉ាក់​ៗ​សម្រាល​កូន​រួច​បាន​៣-៤​ខែ។ ចំពោះ​បញ្ហា​នេះ មិន​មាន​វិធី​ណា​ច្បាស់​លាស់​ថា​អាច​បង្ការ​មិន​ឲ្យ​កើត​ឡើង​បាន​ទេ ប៉ុន្តែ​បើ​ម៉ាក់​ៗ​ឧស្សាហ៍​ធ្វើ​សកម្មភាព​ប៉ុន្មាន​ខាង​ក្រោម​នេះ ភាគរយ​សរសៃ​វ៉ែន​រីក​ធំ​មាន​ទាប​ដូច​ជា៖ - ធ្វើ​ចលនា​រាងកាយ​ឲ្យ​បាន​ច្រើន - អង្គុយ​មួយ​ភ្លែត​ៗ កុំ​អង្គុយ​យូរ - ដាក់​ជើង​ឲ្យ​ខ្ពស់​ជាង​ត្រគាក​ពេល​សម្រាក ឬ​អង្គុយ - ចៀសវាង​ពាក់​សម្លៀក​បំពាក់​រឹប​ត្រង់​ចង្កេះ និង​ត្រគាក - ដាក់​ជើង​ត្រាំ​ទឹក​ត្រជាក់​រាល់​ថ្ងៃ (បើ​អាច) - ឈប់​ពាក់​ស្បែក​ជើង​កែង ។ល។ ម៉្យាង​វិញ​ទៀត កីឡា​ហែល​ទឹក ឬ​ការ​ដើរ​អាច​ជួយ​ដល់​ចលនា​ឈាម​រត់ […]


មានផ្ទៃពោះ

ស្រ្តីពពោះងាយឆ្លងរោគលើ​ផ្លូវទឹកនោម គួរស្វែង​យល់ឲ្យបានច្រើន

ស្រីៗ​យើង​កំពុង​ពពោះ ​ធ្លាប់​ឮ​ពី​ការ​ឆ្លង​រោគ​​លើ​ផ្លូវ​ទឹក​នោម​ដែរឬ​អត់? បើ​មិន​ធ្លាប់​ឮទេ​ អត្ថបទ​នេះ​នឹង​ប្រាប់​គ្នា​យើង​ឲ្យ​បានដឹង​ និង​​អាច​ស្វែង​រក​ការ​ព្យាបាល​បាន​ត្រឹម​ត្រូវ ដើម្បី​ធានា​ថា​សុខភាព​ម៉ាក់ៗ និង​ប៊េប៊ី​មិន​រង​ផល​ប៉ះពាល់។​​ ១-អ្វីទៅជាការឆ្លងរោគតាមផ្លូវទឹកនោម? ការ​ឆ្លង​រោគ​តាម​ផ្លូវ​ទឹក​នោម គឺជា​ប្រភេទ​ជំងឺ​ដែល​កើត​ឡើង​នៅ​ពេលស្រីៗ​យើង​ធ្លាប់​មាន​ការ​រលាក​ដោយ​សារ​បាក់តេរី​ក្នុង​បំពង់​នោម​។ ស្ត្រី​មាន​ផ្ទៃពោះ​អាច​ងាយ​ឆ្លង​ជំងឺ​នេះ​ជាង​អ្នក​ផ្សេងទៀត។ ​ជំងឺ​ប្រភេទ​នេះ​ច្រើន​កើត​មាន​លើ​ស្ត្រី​កំពុង​ពពោះ​ចន្លោះ​ពី​សប្ដាហ៍​ទី៦​រហូត​ដល់​សប្ដាហ៍​ទី២៤។ ២- តើអ្វីជា​មូល​ហេតុ​នៃការ​ឆ្លង​រោគ​នេះ? ការ​ឆ្លង​មេរោគ​លើ​បង្ហួរ​ទឹកនោមរ​ច្រើន​កើត​មាន​លើ​ស្ត្រី​អំឡុង​ពេល​មាន​ផ្ទៃពោះ ​ដោយសារ​តែ​បំពង់​ទឹកនោម​មាន​ការ​ប្រែប្រួល។ ​ជា​ធម្មតា​ស្បូន​ឋិត​លើ​ផ្លោក​នោម ​ដូច្នោះ​ពេល​ផ្ទៃ​ពោះ​កាន់តែ​រីក​ធំ​ កាន់តែ​កើន​ទម្ងន់​ ក្លាយ​ទៅ​ជា​របាំង​រាំងស្ទះ​បង្ហូរ​នោម​បណ្ដាល​ឱ្យ​រលាក​ឆ្លង​មេរោគ។ មាន​មូលហេតុ​មួយ​ទៀត​បណ្ដាល​មកពី​ការ​ប្រែប្រួល​អ័រម៉ូន​ពេល​ស្ត្រី​កំពុង​មាន​ផ្ទៃពោះ។ មូលហេតុ​ទាំងនេះ​ហើយ​ដែល​គេ​សង្កេត​ឃើញ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ជាច្រើន​ឆ្លង​រោគ​តាម​ប្រព័ន្ធ​ទឹកនោម។ ៣- រោគសញ្ញា មាន​សញ្ញា​មួយ​ចំនួន​ដែល​អាច​សម្គាល់​​បាន​ពេល​ឆ្លង​មេរោគ​ផ្លូវ​បង្ហួរ​​ទឹកមូត្រ​ដូចជា៖ -ឈឺចាប់​ ឬ​អារម្មណ៍​ថា​ក្ដៅឆួល​ពេល​ជុះ​នោម។ - នោម​ញឹកញាប់​ជាង​ធម្មតា។ - ជុះ​នោម​មាន​ឈាម ​ឬ​មាន​លាយ​ទឹក​រម្អិល​ ដែល​អាច​កើត​ឡើង​ក្នុង​លក្ខណៈ​ធ្ងន់ធ្ងរ។ - ឈឺ​ក្រពះ​ ឬ​មាន​ការ​ឈឺចាប់​ត្រង់​ពោះ​ផ្នែក​ខាងក្រោម។ -ឈឺចាប់​ពេល​រួមភេទ -មាន​គ្រុន​ញាក់​ គ្រុន​ក្ដៅ បែក​ញើស ​ឬ​លេច​ទឹក​នោម​ដោយ​មិន​ដឹងខ្លួន។ -បរិមាណ​ទឹកនោម​ប្រែប្រួល​ច្រើន​ឬ​តិច។ -ទឹកនោម​មាន​ក្លិន​មិន​ល្អ។ នៅ​ពេល​បាក់តេរី​រាលដាល​ទៅ​តម្រង​នោម​ស្រីៗ​យើង​​អាច​មាន​ការ​ឈឺចាប់​ ញាក់​ ក្អួត​ ចង្អោរ។ ប្រសិន​មិន​ព្យាបាល​ទេ​វា​អាច​បណ្ដាល​អោយ​ឆ្លង​មេរោគ​ទៅ​តម្រង​នោម​ ជា​លទ្ធផល​ទារក​កើត​មក​មិនគ្រប់គីឡូហើយ​ងាយ​គ្រោះ​ថ្នាក់​បំផុត។ ៤- រោគវិនិច្ឆ័យនិងការព្យាបាល ការ​ទទួល​បាន​ការ​រោគ​វិនិច្ឆ័យ​ និង​ការ​ព្យាបាល​ទាន់​ពេល​អាច​បញ្ឈប់​​ជំងឺ​បាន។​ ចំពោះ​ការ​ពារ​​ សង្គ្រោះ​បន្ទាន់​ផ្នែក​វេជ្ជសាស្ត្រ​ផ្សេងទៀត​សូម​ប្រញាប់​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ឱ្យ​បាន​ឆាប់​បំផុត​។ ​គ្រូពេទ្យ​អាច​ទាមទារ​ពិនិត្យ​ទឹកនោម​ រក​មេរោគ​ព្រមទាំង​ពិនិត្យ​កោសិកា​ឈាម​សរ​ និង​ឈាម​ក្រហម។​ ចំពោះ​ការ​ព្យាបាល​អាច​ធ្វើឡើង​យ៉ាង​មាន​សុវត្ថិភាព​ទាំង​ម្ដាយ ​និង​ទារក។ ៥- ធ្វើដូចម្តេចដើម្បីការពាររឆ្លងមេរោគផ្លូវទឹកនោម មាន​គន្លឹះ​ច្រើន​យ៉ាង​ដែល​អាច​ជួយ​យើង​​ឱ្យ​ជៀស​ផុត​ពី​ការ​ឆ្លង​ជំងឺ​ប្រភេទ​នេះ។ -អ្នក​គួរ​ផឹក​ទឹក​យ៉ាង​ហោច​ណាស់​ ៨​កែវ​ក្នុង​មួយ​ថ្ងៃ។ -បើយើង​ត្រូវការ​ទឹក​រម្អិល​​ពេល​រួមភេទ​សូម​ជ្រើសរើស​ទឹក​រម្អិល​ដែល​មាន​ជាតិ​ទឹក ហើយ​ប្រើ​ទឹក​ថ្នាំ​លាង​សម្អាត​ទ្វារមាស​ផង។ -កុំ​ស្លៀក​ខោ​ដែល​តឹង​ពេក។ ក្នុង​ករណី​ដែល​យើង​​គិត​ថា​មាន​ឆ្លង​មេរោគ​លើ​ផ្លូវ​បង្ហួរ​ទឹក​មូត្រ​ សូម​កុំ​ស្ទាក់​ស្ទើរ​ប្រាប់​វេជ្ជបណ្ឌិត​ជំនាញ​ ដើម្បី​ថែទាំ​កូនក្នុង​ផ្ទៃ​​​និង​ខ្លួន​យើង​​ឲ្យ​មាន​សុខភាព​ល្អ។


មានផ្ទៃពោះ

មូលហេតុសំខាន់ៗ​​ធ្វើឲ្យស្រីៗអាចមានកូនភ្លោះ

គ្រួសារ​ខ្លះ​មាន​សំណាង ​បាន​កូន​ភ្លោះ ទោះ​ពិត (ប្រុស ឬ​ស្រី​ទាំង​ពីរ) ឬ​មិន​ពិត (ប្រុស១  ស្រី១) ​ឬ​អ្នក​ខ្លះ អាច​បាន​ភ្លោះ​ច្រើន​ជាង ២។ កូន​ភ្លោះ​ពិត​ (Identical twins) ជា​កូន​ដែល​ចេញ​ពី​មេ​ជីវិត​ញី (អូវ៉ុល) តែ​មួយ​និង​ដោយ​ធម្មជាតិ ហើយ​មាន​ប្រមាណ​មួយ​ភាគ​បី​នៃ​កូន​ភ្លោះ​សរុប​ទាំង​អស់ តែ​ក៏​មាន​កូន​ភ្លោះ​មិន​ពិត (ចេញ​ពី​មេជីវិត​ញី​ផ្សេង​គ្នា) ឬ​កូន​ភ្លោះ​បី​ដែល​កើត​ឡើង​ដោយ​កត្តា​ផ្សេងៗ​មួយ​ចំនួន​ទៀត។ ចុះ​បើ​ចង់​បាន​កូន​ភ្លោះ សារ៉េ បាន​ដូច​ចិត្ត​អត់? ​ឲ្យ​តែ​តាម​ក្បួន​ធម្មជាតិ គឺ​អត់​ស្រួល​ដូច​ចិត្ត​ចង់ទេ ប៉ុន្តែ​ស្រីៗ​​អាច​បង្កើន​ឱកាស​ពពោះ​កូន​ភ្លោះ​ពីរ ​បី​ ឬ​ច្រើន​ជាង​នេះ​បាន​ អាស្រ័យ​លើ​កត្តា​មួយ​ចំនួន ក្រៅ​ពី​ភាព​ចៃដន្យ។ ១- ប្រវត្តិ​គ្រួសារ តំណ​ពូជ ឬ​ប្រវត្តិគ្រួសារ ​សំដៅ​ទៅ​លើ​ប្រវត្តិ​គ្រួសារ​ខាង​ស្រ្តី​ម្ខាង​​ប៉ុណ្ណោះ។ នេះ​ដោយ​សារ​តែស្ត្រី​ជា​អ្នក​ពពោះ ឯខាង​បុរស​ ទោះ​ជា​រួមចំណែក​បាញ់​បញ្ចូល​មេជីវិត បង្ក​កំណើត​ក្ដី ក៏​​មិន​មាន​ឥទ្ធិ​ពល​​ទេ។ ដូច​នេះ បើ​សមាជិក​គ្រួសារ​ខាង​ស្រី​​ណា​មួយ​​​មាន​កូន​ភ្លោះ​នោះ គេ​ក៏​អាច​​​មាន​ឱកាសបាន​កូនភ្លោះ​​ដែរ។ ២- របប​អាហារ អាហារសំខាន់​ណាស់​សម្រាប់​សុខភាព ដូច្នេះ​ញ៉ាំ​អាហារ​ល្អ សុខភាព​ល្អ នៅ​អាច​ជួយ​បង្កើន​ភាគរយ​ឲ្យ​បាន​កូន​ភ្លោះ​ទៀត។ ចំណី​ល្អៗ​ដែល​ម៉ាក់ៗ​គួរ​ញ៉ាំ មុន​ត្រៀម​ខ្លួន​សម្រេច​ចិត្ត​ពពោះ​ គួរ​ញ៉ាំ​​សាច់ ​និង​ទឹក​ដោះ​គោ​ស្រស់ឲ្យ​បាន​ច្រើន (តែ​មិន​មែន​ច្រើន​ដល់​លើស រហូត​ឡើង​គីឡូ​ខ្លួន​ឯង​ទេ) តែ​ក៏​មិន​ប្រាកដ ១០០%​ថា ញ៉ាំ​ទៅ​ដឹង​តែបាន​កូន​ភ្លោះ​ដែរ។ ៣- អូវែ​ល្អ សុខភាព​អូវែ​ម្ដាយ​ល្អ គឺ​ឱកាស​មាន​កូន​មិន​ពិបាក​ទេ […]


បញ្ហាផ្ទៃពោះ

ម៉េច​បាន​ម៉ាក់​ៗ​ខ្លះ​ស្រក​ទម្ងន់​ នៅ​ពេល​មាន​ផ្ទៃពោះ​ទៅ​វិញ​?

ម៉ាក់​ៗ​ថ្មីថ្មោង ​ច្បាស់​ជា​មាន​ការ​ព្រួយ​បារម្ភ​មិន​ខាន​ នៅ​ពេល​​ដែល​ខ្លួន​ស្រក​ទម្ងន់​ ​​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ព្រោះ​គិត​ថា​ ទម្ងន់​ដែល​លើស​នឹង​ធ្វើ​ឲ្យ​ទារក​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ​ និង​ភាព​រីករាយ​។​ យ៉ាងណា​មិញ​ ការ​ស្រក​ទម្ងន់​​​​​នៅ​ពេល​ចាប់ផ្ដើម​មាន​ផ្ទៃ​ពោះ​ដំបូង​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ជា​ពិសេស​ នៅ​ក្នុង​ករណី​ដែល​​ម៉ាក់​ៗ​ចាញ់​កូន​​ធ្ងន់ធ្ងរ​។​ ​​ ១. ​​​ការ​ស្រក​ទម្ងន់​នៅ​ត្រីមាស​ទី​១ ​ជា​ទូទៅ​ ម៉ាក់​ៗ​តែងតែ​​ជួបប្រទះ​អាការៈ​ចាញ់កូន​ ដោយ​ចេះ​តែ​​ក្អួត​ចង្អោរ​ និង​ញ៉ាំ​អី​ក៏​មិន​ចូល​ ​ដែល​នេះ​​ជា​ហេតុ​បណ្ដាល​ឲ្យ​​មាន​ការ​ស្រក​ទម្ងន់​។​ ​ប៉ុន្តែ​ ​ការ​ស្រក​ទម្ងន់​បន្តិចបន្តួច​នៅ​ក្នុង​ដំណាក់កាល​នេះ​ ពុំ​មាន​ផល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​របស់​គភ៌​នោះ​ទេ។ ចំពោះ​ស្ត្រី​ដែល​មាន​ទម្ងន់​ខ្លួន​​សម​ល្មម​ អាច​នឹង​ឡើង​គីឡូ​មិន​លើស​ពី​១​ ទៅ​២គីឡូ​ឡើយ​​ នៅ​អំឡុង​ត្រីមាស​ទី​១​។​ នៅ​សប្ដាហ៍​ទី​១៤​ ​អាការៈ​ចាញ់​កូន​របស់​ម៉ាក់​ៗ​នឹង​ថមថយ​ ហើយ​​ចំណង់​អាហារ​​នឹង​​កើន​ឡើង​ទ្វេដង​ ហើយ​ម៉ាក់​ៗ​ភាគ​ច្រើន​ ដែល​ធ្លាប់​តែ​​ស្រក​ទម្ងន់​ នឹង​ឡើង​ទម្ងន់​វិញ​យ៉ាង​ឆាប់​រហ័ស​។​ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​​​​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ​បើ​ម៉ាក់​ៗ​ស្រាប់តែ​ស្រក​ទម្ងន់​ជា​គំហុក​ រហូត​ដល់​១០​%​នៃ​ទម្ងន់​ខ្លួន​​នោះ​ វា​មិន​មែន​ជា​រឿង​ធម្មតា​ទៀត​នោះ​ទេ។​ ក្នុង​ករណី​នេះ​ ម៉ាក់​ៗ​គួរ​ទៅ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ ហើយ​គ្រូពេទ្យ​អាច​​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​ថ្នាំ​បំបាត់​ការ​ចាញ់​កូន​ ដើម្បី​ឲ្យ​ម៉ាក់​ៗ​ចាប់ផ្ដើម​ឡើង​ទម្ងន់​​​ឡើង​វិញ​ប្រកប​ដោយ​សុវត្ថិភាព​​​។ ២. ការ​ស្រក​ទម្ងន់​នៅ​សប្ដាហ៍​ទី៤០ ​ម៉ាក់​ៗ​ដែល​ធាត់​ អាច​នឹង​មិន​ឡើង​​ទម្ងន់​​ខ្លាំង​ នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ ដូច​ទៅ​នឹង​ម៉ាក់​ៗ​ដែល​មាន​ទម្ងន់​ខ្លួន​ធម្មតា​ ឬ​​ស្គម​ជ្រុល​នោះ​ទេ​។​ កត្តា​នេះ​ គឺ​ពុំ​មាន​ផល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍរបស់​គភ៌​​ឡើយ​។​ ​ជាមួយ​គ្នា​នេះ​ដែរ​ ​ម៉ាក់​ៗ​ដែល​លើស​គីឡូ​​ស្រាប់​ អាច​ឡើង​ទម្ងន់​ត្រឹមតែ​២​ទៅ​៣​គីឡូ​ប៉ុណ្ណោះ​ ហើយ​មាន​អ្នក​ខ្លះ​វិញ​ អាច​នឹង​ស្រក​គីឡូ​ទៀត​ផង​ ពីព្រោះ​នៅ​អំឡុង​ពេល​មាន​ទម្ងន់​ ​ការ​ឡើង​ទម្ងន់​​​តិចតួច​ នឹង​​​ចូល​ទៅ​បំពេញ​ដល់​ការលូតលាស់​ជាក់ស្ដែង​របស់​ទារក​។ ​​ភាគច្រើន​ គឺ​​​សម្រាប់​បង្កើត​ជា​កន្លែង​ស្តុក​​ខ្លាញ់​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ