មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ត្រីមាសទី ១

ស្វែងរក មានផ្ទៃពោះ

មានផ្ទៃពោះ

ពពោះឡើងគីឡូតាម BMI ត្រឹមត្រូវ ម៉ាក់ៗមិនបាច់បារម្ភរឿងបញ្ហាសុខភាព

អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​ច្បាស់​ជា​ត្រូវ​បាន​ណែនាំ​ពី​អ្នក​ជំនាញ​ទាក់​ទង​នឹង​ការ​ឡើង​ទម្ងន់​ក្នុង​ពេល​នេះ ដោយ​សារ​សុខភាព​ម៉ាក់​ៗ និង​គភ៌​អាច​ជួប​គ្រោះ​ថ្នាក់ បើ​បណ្ដោយ​ឲ្យ​ឡើង​គីឡូ​តាម​ចិត្ត។ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ពន្យល់​ឲ្យ​ដឹង​ថា ការ​ឡើង​ទម្ងន់​អាស្រ័យ​ទៅ​លើ​ការ​ញ៉ាំ​អាហារ កត្តា​ចំណី​អាហារ​របស់​ម្ដាយ និង​ការ​ថែ​ទាំ​សុខភាព​របស់​ស្ត្រី​មុន​ពេល​ពពោះ និង​ការ​លូតលាស់​របស់​គភ៌​ចន្លោះ ត្រីមាស​ទី១ ទី២ និង​ទី៣។ ខាង​ក្រោម​នេះ ជា​ទម្ងន់​ត្រឹមត្រូវដែល​ស្ត្រី​ពពោះ​អាច​ឡើង​បាន ទៅ​តាម​ BMI របស់​ខ្លួន​៖ - ស្ត្រី​ពពោះ​មាន​ទម្ងន់​ខ្លួន​ធម្មតា ឬ BMI ចន្លោះពី ១៨,៥-២៤,៩ (BMI ត្រូវយកទម្ងន់ចែកនឹងកម្ពស់ រួចគុណនឹងកម្ពស់) ដូច​នេះ អំឡុង​ពេល​មាន​ផ្ទៃពោះ ម៉ាក់ៗ​អាច​ឡើង​ចាប់​ពី១០-១២គីឡូក្រាម។ ៣​ខែ​ដំបូង តម្រូវ​ឲ្យ ឬ​អាច​ឡើង ១គីឡូក្រាម ចាប់​ពី ​៣ខែ​បន្ទាប់ តម្រូវឲ្យ ឬ​អាច​ឡើង ៤-៥គីឡូក្រាម រយៈ​ពេល ៣ខែ​ចុង​ក្រោយ តម្រូវ​ឲ្យ ឬ​អាច​ឡើង​ពី ៥-៦គីឡូក្រាម - ស្ត្រី​ពពោះ​ខ្វះ​ទម្ងន់ ឬ BMI តូចជាង ១៨,៥ ដូច​នេះ ម៉ាក់​ៗ​អាច​ឡើង​ទម្ងន់​បាន ២៥% ទៅ​នឹង​មុន​ពេល​មាន​ផ្ទៃពោះ។ […]


មានផ្ទៃពោះ

ផ្លែឈើខ្មែរយើងប៉ុន្មានមុខនេះ ងាយស្រួលរក ហើយល្អខ្លាំងចំពោះស្ត្រីពពោះ និងគភ៌

អំឡុង​ពពោះ ស្ត្រី​ជា​ម្តាយ​ត្រូវ​ញ៉ាំ​ចំណី​អាហារ​ល្អៗ សម្បូរ​ជីវជាតិ ដើម្បី​បំប៉ន​សុខភាព​ខ្លួន​ឯង ពិសេស​កូន​ក្នុង​ផ្ទៃ។ ក្រៅ​ពី​បន្លែ ត្រី សាច់ ស៊ុត ផ្លែឈើ​ក៏​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ទ្រទ្រង់​សុខភាព ថែម​ទាំង​សម្បូរ​វីតាមីន​ទៀត។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ណែនាំ​ប្រភេទ​ផ្លែឈើ​ក្នុង​ស្រុក​យើង​ប៉ុន្មាន​មុខ​នេះ ដែល​ងាយ​ស្រួល​រក ហើយ​ល្អ​ចំពោះ​សុខភាព​ម្តាយ និង​គភ៌។ ១. ក្រូច ផ្លែ​ក្រូច​ជួយ​រក្សា​សំណើម​ក្នុង​រាង​កាយ មិន​ឲ្យ​ខ្វះ​ជាតិ​ទឹក និង​ជា​ប្រភព​ហ្វូឡាត ឬ​អាស៊ីដ​ហ្វូលិក ដែល​ជួយ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​បង្ការ​ជំងឺ​ពក​ឆ្អឹង​កង​ខ្នង​ពី​កំណើត​របស់​ទារក។ ក្រៅ​ពី​នោះ​ក្រូច​ជា​ប្រភព​នៃ​វីតាមីន C ដែល​ជួយ​បង្ការ​ការ​ខូច​នៃ​កោសិកា។ ២. ស្វាយ ស្វាយ​ជា​ប្រភព​សំខាន់​នៃ​វីតាមីន C និង A ដែល​ចាំបាច់​សម្រាប់​ស្ត្រី និង​កូន​ក្នុង​ផ្ទៃ។ កង្វះ​វីតាមីន A ពេល​កើត​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​ខ្សោយ ទារក​ប្រឈម​ខ្ពស់​នឹង​ជំងឺ​រាក និង​ផ្លូវ​ដង្ហើម។ ៣. ប៊ើរ ផ្លែប៊ើរ​សម្បូរ​ជាតិ​ហ្វូឡាត​ជាង​ផ្លែ​ឈើ​ផ្សេងៗ​ទៀត។ ក្រៅ​ពី​នោះ​ផ្លែ​ប៊ើរ​ក៏​មាន​ផ្ទុក​នូវ​វីតាមីន C, B, K ជាតិ​កាក​សរសៃ Choline ម៉ាញ៉េស្យូម និង​ប៉ូតាស្យូម។ ប៉ូតាស្យូម​ក៏​អាច​ជួយ​បំបាត់​អាការៈ​រមួល​ក្រពើ​ដែល​កើត​មាន​ញឹក​ញាប់​ពេល​មាន​ផ្ទៃពោះ​ដែរ។ ចំណែក Choline វិញ​ជួយអភិវឌ្ឍ​ខួរក្បាល និង​សរសៃ​ប្រសាទ​របស់​ទារក ខណៈ​កង្វះ […]


បទពិសោធន៍មានផ្ទៃពោះ

៣ចំណុច ស្រីៗ​ពពោះគួរដឹង​ទាក់ទង​នឹងចំណង់ផ្លូវភេទ

នៅ​ពេល​មាន​ផ្ទៃ​ពោះ​ស្រីៗ​យើង​នឹង​មាន​កា​រ​ប្រែ​ប្រួល​ច្រើន​ទាំង​លើ​រូបរាងកាយ​ និង​អារម្មណ៍ ព្រម​ជាមួយ​នឹង​​អ័រម៉ូន​​ឡើង​ចុះ ហើយ​លំហូរ​ឈាម​ក្នុង​ខ្លួន​ក៏​កើន​ឡើង។ ​ស្រីៗ​យើង​ខ្លះ​សម្គាល់​ឃើញ​ថា​សុដន់​ឡើង​ធំជាង​ធម្មតា និង​ចំណង់​អាហារ​កើន​ឡើង​ទៀត​ផង​។ ក្រៅពី​អ្វី​ដែល​បាន​រៀប​រាប់​នេះ ចំណង់​ផ្លូវ​ភេទ​របស់​ស្រីៗ​យើង​ពេល​មាន​ផ្ទៃពោះ​ក៏​អាច​ប្រែ​ប្រួល​ដូច​គ្នា។ ខាង​ក្រោម​នេះ ជា​រឿង​៣យ៉ាង នឹង​មាន​ឥទ្ធិ​ពល​លើ​ចំណង់​ផ្លូវ​ភេទ​របស់​ស្រីៗ​យើង​ពេល​កំពុង​ពពោះ។ ១. អ័រម៉ូន​ឡើង​ចុះ ត្រី​មាន​ដំបូង​នៃ​ការ​ពពោះ​ កម្រិត​អ័រម៉ូន​អឺស្រ្តូ​ហ្សែន​ និង​ប្រូតេស្តូស្តេរ៉ូននឹង​កើន​ឡើង​។ រោគ​សញ្ញា​ដំបូងៗ​នៃ​ការ​មាន​ផ្ទៃ​ពោះ​មួយ​ចំនួន​នឹង​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​របស់​ស្រីៗ​យើង​ធ្លាក់​ចុះ។ រោគសញ្ញា​ទាំង​នេះ​រួម​មាន​៖​ អ័រម៉ូន​ប្រែ​ប្រួល អស់កម្លាំង នឿយ​ហត់ តប់​ប្រមល់ ស្រៀវ​សុដន់ នៅ​អំឡុង​សប្ដាហ៍​ទី​១០ កម្រិត​អ័រម៉ូន​ដែល​បាន​ឡើង ក៏​នឹង​ធ្លាក់​ចុះ​វិញ​ដែរ ដែល​នេះ​នឹង​ធ្វើ​ឲ្យ​ស្រីៗ​យើង​ទំនង​ជា​លែង​សូវ​ហត់​នឿយ និង​ក្អួត​ចង្អោរ​ដែរ។ ពេល​អាការៈ​ទាំង​នេះ​ចាប់​ផ្ដើម​ធូរ​ស្រាល ចំណង់​ផ្លូវ​ភេទ​របស់​ស្រីៗ​យើង​ក៏​នឹង​ចាប់​ផ្ដើម​កើន​ឡើង​វិញ​ដែរ។ ប៉ុន្តែ​នៅ​ពេល​ចូល​ដល់​ត្រី​មាស​ទី​៣ ម៉ាក់ៗ​នឹង​ចាប់​ផ្ដើម​មាន​អាការៈ​ឈឺ​ចង្កេះ ឡើង​ទម្ងន់ និង​រោគ​សញ្ញា​ផ្សេងៗ​មួយ​ចំនួន​ទៀត ដែល​ជា​ហេតុ​​នាំ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ​វិញ​ដែរ​។ ២. ស្រៀវ​សុដន់ និង​លំហូរ​ឈាម​កើន​ឡើង​ ​​​​​ការ​មាន​ផ្ទៃពោះ​នឹង​ធ្វើ​ឲ្យ​លំហូរ​ឈាម​ក្នុង​ខ្លួន​កើន​ឡើង ជា​ពិសេស​លំហូរ​ឈម​ទៅ​កាន់​សុដន់ និង​ប្រ​ដាប់​ភេទ។ ការ​កើន​ឡើង​នៃលំហូរ​ឈាម​នេះ នឹង​ធ្វើ​ឲ្យ​កើន​ឡើង​នៃ​ភាព​ស្រៀវ​ស្រើប ដែល​នេះ​ជា​រឿង​ធម្មតា​នោះ​ទេ​។​ អ្វី​ទាំង​នេះ អាច​នឹង​ធ្វើ​ឲ្យ​ស្រីៗ​យើង​អាច​មាន​អារម្មណ៍​កាន់តែ​ពិសេស​លើ​​​រឿង​លើ​គ្រែ​ជាមួយ​ស្វាមី ទៀត​ផង​។​ ដូច​គ្នា​ដែរ បើ​ស្រីៗ​យើង​ឃើញ​មាន​ទឹក​ចេញពី​ចុង​ដោះ​នោះ គឺ​កុំ​បារម្ភ​អី ព្រោះ​ថា​រាង​កាយ​​យើង​ពេល​មាន​ផ្ទៃ​ពោះ​រាងកាយ​ប្រែ​ប្រួល​បែប​នេះ​ឯង​។​ ៣. ចំណង់​ផ្លូវ​ភេទ​អាច​កើន​ឡើង ស្រីៗ​ពពោះ​មិន​តិច​នាក់​ទេ បាន​ជួប​បទពិសោធន៍​នៃ​ការ​កើន​ឡើង​ចំណង់​ផ្លូវ​ភេទ​នៅ​ចុង​ត្រីមាស​ទី​១ និង​ក្នុង​ត្រី​មាស​ទី​២។ ការ​កើន​ឡើង​នៃ​ចំណង់​ផ្លូវ​ភេទ​នេះ ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​ទឹក​រម្អិល​នៅ​ទ្វារ​មាស និង​មាន​អារម្មណ៍​ថា​ស្រៀវ​ខ្លាំង​នៅ​តំបន់​ clitoris លើ​ប្រដាប់​ភេទ​ ដែល​នេះ​កើន​ឡើង​ដោយ​សារ​មាន​លំហូរ​ឈាម​ទៅ​កាន់​តំបន់​ប្រដាប់​ភេទ​កាន់តែ​ច្រើន។ ការ​រួម​ភេទ​ពេល​មាន​ផ្ទៃ​ពោះ ក៏​ជា​មធ្យោ​បាយ​ល្អ​បំផុត​មួយ​ក្នុង​ការ​រក្សា​ទំនាក់​ទំនង​ល្អ​ទាំង​ផ្នែក​អារម្មណ៍ […]


មានផ្ទៃពោះ

ម៉ាក់ៗពពោះ ស្រូបផ្សែងបារី ក៏ប៉ះពាល់ដល់អាអូនក្នុងផ្ទែខ្លាំងដែរ

ចំពោះ​ម៉ាក់ៗ​ពពោះ ការ​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ មិន​ត្រឹម​តែ​ជួយ​ខ្លួន​ឯង​ទេ ប៉ុន្តែ​វា​កាន់​តែ​មាន​ប្រយោជន៍​ច្រើន​ទៀត​សម្រាប់​អា​អូន​នៅ​ក្នុង​ពោះ។ ​បើ​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ ស្ត្រី​ពពោះ​ត្រូវ​តែ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល និង​ជក់​បារី ព្រោះ​វា​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​កូន សូម្បី​តែ​ស្ត្រី​ពពោះ​នៅ​ក្បែរ ឬ​ស្រូប​ផ្សែង​ពី​អ្នក​ជក់​បារី ក៏​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​គភ៌​បាន​ដែរ។ ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ នៅទីនេះ ទាក់ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បកស្រាយ​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​ពពោះ​ដែល​ស្រូប​ផ្សែង​បារី​ពី​គេ អាច​ទទួល​បាន​ផល​ប៉ះពាល់​ទៅ​ដល់​ខ្លួន និង​កូន​នៅ​ក្នុង​ផ្ទៃ​បាន​ទាំង​អំឡុង​ពេល​ពពោះ និង​ក្រោយ​សម្រាល។ ការ​ស្រូប​ផ្សែង​បារី​ពី​គេ អាច​បង្កើន​ហានិភ័យ​ដូច​ជា៖ ទី១៖ សម្រាល​មុន​ខែ ទី២៖ កូន​មិន​គ្រប់​គីឡូ ទី៣៖ បញ្ហា​ទារក​ស្លាប់​ភ្លាមៗ (SIDS)។ល។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ​សែន​សុខ​ រូប​នេះ បន្ត​ថា ទារក​ដែល​មាន​ម៉ាក់​ប៉ា​ជា​អ្នក​ជក់​បារី ទំនង​ឧស្សាហ៍​ចូល​មន្ទីរពេទ្យ​ដោយ​សារ​មាន​ការ​ឆ្លង​មេរោគ​ប៉ះពាល់​ទៅ​ដល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​កូន​ដូចជា កើត​ជំងឺ​រលាក​ទង​សួត និង​រលាក​សួត​នៅ​មួយ​ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​អា​អូន។ លើស​ពី​នេះ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​អាមេរិក (CDC) បាន​ឲ្យ​ដឹង​ថា ទារក​មាន​ម្ដាយ​ជា​អ្នក​ជក់​បារី​ផ្ទាល់ ឬ​ទទួល​ផ្សែង​បារី​ពី​គេ ក្រោយ​សម្រាល​រួច​អា​អូន​មាន​សួត​ខ្សោយ​ជាង​ទារក​ធម្មតា ជា​ហេតុ​បណ្ដាល​ឲ្យ​កូន​ប្រឈម​នឹង​បញ្ហា​សុខភាព​ច្រើន​ទៀត។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ណែនាំ​ឲ្យ​ម៉ាក់ៗ​កំពុង​ពពោះ​ទាំង​អស់ ចៀស​ឲ្យ​ឆ្ងាយ​ពី​ការ​ជក់​បារី ឬ​ស្រូប​ផ្សែង​ចូល​ទៅ​ក្នុង​ខ្លួន សូម្បី​តែ​ផ្សែង​ធូប​ធម្មតា ក៏​អាច​ជា​ឧបសគ្គ​ដល់​ការ​ពពោះ​ឲ្យ​រលូន​គ្មាន​បញ្ហា​បាន​ដែរ។ ស្ត្រី​ពពោះ ក៏​ត្រូវ​តាមដាន និង​ថែទាំ​សុខភាព​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ដិត​ដល់​ដែរ ដើម្បី​ទប់ស្កាត់​បញ្ហា​នានា​កើត​ឡើង​ដល់​គភ៌។​


មានផ្ទៃពោះ

កូនក្នុង​ផ្ទៃដល់ទៅពីរ តែមិនមែនជាកូនភ្លោះ តើយ៉ាងម៉េចវិញ?

ដូច​គ្នា​យើង​បាន​ដឹង​ហើយ​ថា ​ពេល​ស្រីៗ​យើង​ចាប់​ផ្ដើម​មាន​ផ្ទៃ​ពោះ នឹង​លែង​មានការ​ធ្លាក់​មេជីវិត​ញី​មក​ជាថ្មី​ដើម្បី​អាច​បង្ក​កំណើត​បន្ថែម​បាន​ទៀត​ហើយ។ ចុះ​គ្នា​យើង​ដែល​ឮ​ព័ត៌មាន​និយាយ​ពី​ស្រ្តី​មាន​កូនពីរ​ក្នុង​ផ្ទៃ​ដែល​មិន​មែន​ជា​កូន​ភ្លោះ​ដែរ​ឬទេ? ថ្វី​បើ​ករណី​នេះ ជា​ករណី​កម្រ​បំផុត​មែន តែ​នៅ​តែ​អាច​កើត​ឡើង​បាន ដោយ​ស្រ្តី​ម្នាក់​អាច​ពពោះ​កូន​​ក្នុង​ផ្ទៃ​ពីរ​ក្នុង​ពេល​តែ​មួយ ដែល​កូន​ក្នុង​ផ្ទៃ​នោះ​បាន​ចាប់​កំណើត​មុន​នឹង​ក្រោយ​គ្នា ខុស​ពី​កូន​ភ្លោះ​ដែល​ចាប់​កំណើត​ក្នុង​ផ្ទៃ​ម្ដាយ​នៅ​ពេល​វេលា​តែ​មួយ​។​ ១. តើ​វា​កើត​ឡើង​បាន​យ៉ាង​ដូច​ម្ដេច? នៅ​ក្នុង​ប្រវត្តិ​វេជសាស្ត្រ​គិត​ត្រឹម​​ឆ្នាំ​២០១៧ មាន​តែ​១០​ករណី​ប៉ុណ្ណោះ ដែល​បាន​កត់ត្រា​ពី​រឿង​ចម្លែក​ និង​កម្រ​បំផុត​មួយ​នេះ។ ដូច​គ្នា​យើង​បាន​​ដឹង​ហើយ​ថា​នៅ​ពេល​ស្រ្តី​ចាប់​ផ្ដើម​មាន​ផ្ទៃ​ពោះ ស្រ្តី​រូ​ប​នោះ​នឹង​លែង​មាន​ការ​ផលិត​មេជីវិត​ញី​ទៀត​ហើយ រួម​ទាំង​ស៊ុត​ដែល​បង្ក​កំណើត​ក៏​បាន​ទៅ​តោង​ជាប់​នឹង​ជញ្ជាំង​ស្បូន នាំឲ្យ​ជញ្ជាំង​ស្បូន​ឡើង​ក្រាស់ ព្រម​ទាំង​ចាប់​ផ្ដើម​​មាន​ទឹក​ភ្លោះ​ផង​ដែរ​ ដែល​ទឹកភ្លោះនេះ​ការ​ពារ​មិន​​ឲ្យ​មេជីវិត​​ឈ្មោល​ឆ្លងកាត់​មាត់​​ស្បូន​​បាន​ទៀត​នោះ​ទេ​។ ប៉ុន្តែ​នៅ​តែ​មាន​​រឿង​ចម្លែក និង​កម្រ​បំផុត​ កើត​ឡើង​បាន នោះ​គឺ​ការ​ជំរុញ​ឲ្យ​មានការ​បង្ក​កំណើត​ច្រើន លើ​ស្រីៗ​យើង​។ ដើម្បី​ឲ្យ​ការ​​បង្ក​កំណើត​ច្រើននេះ​កើត​ឡើង​បាន​លុះ​ត្រា​តែ​ស្រីៗ​យើង​មាន​ស្បូន​ពីរ ឬ​មាន​ធ្លាក់​មេជីវិត​ពេល​មាន​ផ្ទៃ​ពោះ​ ដែល​ករណី​ទាំង​ពីរនេះ​កម្រ​កើត​មាន​បំផុត។​ ថ្វី​បើ​កម្រ​កើត​មាន​ តែ​នៅ​តែ​អាច​កើត​មាន ដូច​ជា​​ការ​ធ្លាក់​មេជីវិត​ញី​ធ្លាក់​ថែម​មួយ​ទៀត​ពេល​មាន​ផ្ទៃពោះ ដែល​ការ​ធ្លាក់​មេជីវិត​ញី​ពេល​មាន​ផ្ទៃ​ពោះ​នេះ​នឹង​ធ្វើឲ្យ​មាន​ការ​បង្ក​កំណើត​ថែម​មួយ​ទៀត​ពេល​រួម​ភេទ​ចំ​ពេល​មេជីវិត​ញី​នោះ​ធ្លាក់​។ ក្រុម​គ្រូពេទ្យ​បាន​ចាត់​ទុក​នេះ​ជា​ករណី​កម្រ​បំផុត និង​មិន​អាច​សិក្សា​បាន​ទេ​ថា​កើត​ឡើង​ដោយ​របៀប​ម៉េច​។​ តាម​​ការសិក្សា​នៅ​ឆ្នាំ​២០១៣ ករណី​មាន​កូន​ចាប់​កំណើត​ក្នុង​ពេល​ខុស​គ្នា​បែប​នេះ គឺ​អាច​មាន​រយៈពេល​ខុស​គ្នា​ពី​២​ទៅ​៤​សប្ដាហ៍ បាន​ន័យ​ថា​កូន​ទី​មួយ​ចាប់​កំណើត​មុន ហើយ​កូន​ទី​ពីរ​ចាប់​កំណើត​នៅ​ចន្លោះ​សប្ដាហ៍ទី២ ទៅទី​៤​ នៅ​ពេល​បន្ទាប់​​។ ដោយ​សារ​តែ​កូន​ទាំងពីរ​​នៅ​ក្នុង​ផ្ទៃ​មាន​រយៈពេល​ចាប់​កំណើត​ផ្សេង​គ្នា នោះ​រយៈពេល​ត្រូវ​សម្រាល​​ក៏​ខុស​គ្នាដែរ ដូច​នេះ គ្រូពេទ្យនឹង​​ប្រើ​វិធី​សម្រាល​ដោយ​​វះ​កាត់​ដើម្បី​ឲ្យ​កូន​ទាំង​ពីរ​មាន​សុវត្ថិភាព។​ ២. តើ​កូន​ទាំង​ពីរ​កើត​មក​មាន​មុខ​មាត់​ដូច​គ្នា​ឬទេ?​ កូន​ដែល​កើត​មក​ដោយ​សារ​ការ​ជំរុញ​ឲ្យ​មានការ​បង្ក​កំណើត​ច្រើន​បែប​នេះ​មិន​មាន​ភិនភាគ​ដូច​គ្នា​នោះ​ទេ​។ ជាក់​ស្ដែង​មាន​ករណី​ប្ដីប្រ​ពន្ធ​ជនជាតិ​ចិន​មួយ​គូ បាន​ពឹង​ពាក់​ស្រ្តី​ម្នាក់​ឲ្យ​ពពោះ​ជំនួស​។ ក្រោយ​ពី​បាន​រៀប​ចំ​ឲ្យ​មាន​ការ​ពពោះ​ជំនួស​រួច​បាន​មួយ​រយៈ​ គ្រូ​ពេទ្យ​បាន​រក​ឃើញ​ថា​ក្នុង​ផ្ទៃ​មាន​កូន​ដល់​ទៅ​ពីរ ដែល​ពេល​នោះ​គ្រូពេទ្យ​សន្និដ្ឋាន​ថា​ជា​កូន​ភ្លោះ។ ប៉ុន្តែ​ក្រោយ​ពេល​សម្រាល​ទារក​ទាំង​ពីរ​មាន​មុខ​មាត់​មិន​ដូច​គ្នា​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ពិបាក​ដឹង​ថា​មួយ​ណា​ជា​កូន​របស់​ប្ដី​ប្រពន្ធ​ជនជាតិ​ចិន និង​មួយ​ណា​ជា​កូន​របស់​ស្រ្តី​ស៊ីឈ្នួល​ពពោះ និង​ស្វាមី។ ដើម្បី​ដឹង​ច្បាស់ គ្រូ​ពេទ្យ​បាន​ធ្វើ​តេស្ត​លើ​DNA ទើប​អាច​បញ្ជាក់​បាន​ថា​មួយ​ណា​ជា​កូន​របស់​ប្ដី​ប្រពន្ធ​ជន​ជាតិ​ចិន និង​មួយ​ណា​ជា​កូន​របស់​ស្រ្តី​ស៊ីឈ្នួល​ពពោះ​បាន​ពិត​ប្រាកដ​។ ករណី​មួយ​ទៀត​ដែរ […]


មានផ្ទៃពោះ

បញ្ហាចម្បង ២ នេះ អាចឲ្យអាអូនក្នុងផ្ទៃកើតជំងឺគីសមួយប្រភេទ

ទោះ​ជា​ការ​ពពោះ​របស់​ម៉ាក់​ៗ​មាន​រយៈ​ត្រឹម​តែ ​៩​ខែ១០​ថ្ងៃ​ក៏​ដោយ ប៉ុន្តែ​មាន​បញ្ហាមួយចំនួននៅ​ចាំ​ចូល​ទៅ​រារាំង​ការ​ពពោះ ដែលអាច​ប៉ះ​ពាល់​ទៅ​ដល់​ទាំង​សុខភាព​ម្ដាយ និង​កូន ប្រសិន​បើ​ម៉ាក់​ៗ មិន​បាន​ប្រយ័ត្ន​ទេ​នោះ។ ម៉ាក់​ៗ​មាន​ដឹង​អត់ ក្នុង​ចំណោម​ជំងឺ​ដែល​អាច​កើត​លើ​ទារក​ក្នុង​ផ្ទៃ មាន​ជំងឺ​គីស​មួយ​ប្រភេទ​ក៏​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ដល់​បាន​ដែរ។ បើ​យើង​និយាយ​អំពី​ជំងឺ​គីស​នេះ លោក​វេជ្ជបណ្ឌិត សឿច័ន្ទ វិសាល ឯកទេស​ផ្នែក​រោគ​ស្ត្រី និង​សម្ភព បាន​ពន្យល់​ឲ្យ​ដឹង​ថា ជំងឺ​គីស​ Cystic hygroma កើត​ឡើង​ដោយ​សារ​ការ​ស្ទះ​នូវ​ប្រព័ន្ធ​បង្ហូរ​ទឹក​រងៃ ពិសេស​ជួប​ញឹក​ញាប់​នៅ​តំបន់​កញ្ចឹង​ករ​ទារក បង្កើត​បាន​ជា​គីស១ ឬ​ច្រើន​ដែល​មាន​ជញ្ជាំង​ខ័ណ្ឌ។ ក្រៅ​ពី​នៅ​តំបន់​កញ្ចឹង​ក ជំងឺ​គីស​នេះ​ក៏​អាច​កើត​បាន​នៅ​លើ​មុខ មាត់ អណ្ដាត ក្បាល​របស់​ទារក​ជាដើម។ លោក​បន្ត​ថា ទារក​ដែល​កើត​ជំងឺ​គីស​នេះ ៩០% ប្រឈម​នឹង​ការ​ស្លាប់ ហើយ​១០%​ទៀត​គឺ​មាន​ក្រូម៉ូសូម​ធម្មតា និង​អាច​បាត់​បង់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​អំឡុង​ពេល​ពពោះ។ ចំពោះ​កត្តា​ជំរុញ​ឲ្យ​ទារក​កើត​ជំងឺ​គីស​ប្រភេទ​នេះ អាច​បណ្ដាល​មក​ពី កត្តា​ហ្សែន និង​កត្តា​បរិស្ថាន​ដូច​ជា៖ ទី១៖ ការ​ឆ្លង​មេរោគ​ទៅ​​គភ៌​អំឡុង​ពេល​ពពោះ ទី២៖ ផឹក​គ្រឿង​ស្រវឹង ឬ​ជក់​បារី អំឡុង​ពេល​ពពោះ ក្នុង​ករណី​នៃ​ជំងឺ​គីស ​Cystic hygroma ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​កត្តា​ហ្សែន ប៉ុន្តែ​ ៥០%​ នៃ​ជំងឺ​គីស​នេះ កើត​ឡើង​ដោយ​សារ​ភាព​មិន​ប្រក្រតី​របស់​ក្រូម៉ូសូម។ ធ្វើ​ម៉េច​ទើប​ដឹង​ថា​កូន​ក្នុង​ផ្ទៃ​មាន​ជំងឺ​គីស​នេះ? ធម្មតា គ្រូពេទ្យ​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​ដឹង​ថា អា​អូន​ក្នុង​ពោះ​មាន​ជំងឺ​គីស​តាម​រយៈ​ការ​ពិនិត្យ​ផ្ទៃ​ពោះ​របស់​ម៉ាក់​ៗ​ទៅ​តាម​ការ​កំណត់​។ គ្រូពេទ្យ​ក៏​អាច​ដឹង​បាន​ដែរ​ថា កូន​កើត​ជំងឺ​នេះ នៅ​ពេល​ដែល​ធ្វើ​តេស្ត​ឈាម​ម្តាយអំឡុង​ពេល​គភ៌​មាន​អាយុ ១៥-២០​សប្ដាហ៍ បើ​លទ្ធផល​តេស្ត​ឈាម​បង្ហាញ​ថាមាន […]


ការថែទាំផ្ទៃពោះមុនសម្រាល

ហាត់ប្រាណពេលពពោះអាចការពារកូនមិនឲ្យកើតមកថ្លោស លើសគីឡូ ពិតអត់? (វីដេអូ)

ទោះ​បី​ជា​ម៉ាក់ៗ​កំពុង​ពពោះ​ក៏​ដោយ ក៏​ពេទ្យ​ជំនាញ​ណែនាំ​ឲ្យ​ហាត់​ប្រាណ​ដើម្បី​ថែ​ទាំ​សុខភាព​ដែរ ព្រោះ​ការ​ហាត់​ប្រាណ​ល្អ​សម្រាប់​មនុស្ស​គ្រប់​រូប។ ប៉ុន្តែមាន​ការ​លើក​ឡើង​មួយ​ថា ម៉ាក់​ហាត់​ប្រាណ​អំឡុង​ពេល​ពពោះ មិន​ត្រឹម​តែ​ល្អ​ចំពោះ​សុខភាព​ម៉ាក់​ទេ តែ​ក៏​អាច​បង្ការ​កូន​មិន​ឲ្យ​កើត​ជំងឺ​ធាត់​ក្រោយ​ពេល​សម្រាល​រួច​បាន​ផង​ដែរ។ ការ​លើក​ឡើង​នេះ ពិត​ឬ​យ៉ាង​ណា? ចំពោះ​ការ​លើក​ឡើង​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ការ​ដែល​គិត​ថា ហាត់​ប្រាណ​អំឡុង​ពេល​ពពោះ អាច​ជួយ​មិន​ឲ្យ​កូន​ប្រឈម​នឹង​ជំងឺ​ធាត់ គឺ​មិន​អាច​សន្និដ្ឋាន​បាន​ទាំង​ស្រុង​ថា​វា​អាច​ជួយ​បង្ការ​ជំងឺ​ធាត់​ដល់​កូន​បាន ឬ​អត់​ទេ។ ស្ត្រី​ពពោះ​គ្រប់​រូប គឺ​ត្រូវ​បាន​ជំរុញ​ឲ្យ​​ហាត់​ប្រាណ ដោយ​សារ​វា​អាច​ជួយ​ឲ្យ​ម៉ាក់​ៗ​មាន​សុខភាព​ល្អ យឺត​សរសៃ ហើយ​អាច​ភាព​ងាយ​ស្រួល​នៅ​ពេល​សម្រាល​កូន។ "គ្រាន់​តែ​ម៉ាក់ៗ​ហាត់​ប្រាណ​អំឡុង​ពេល​ពពោះ មិន​អាច​បញ្ជាក់​ថា កូន​កើត​មក​មិន​អាច​ធាត់ ឬ​កូន​កើត​មក​ស្គម​បាន​តែ​ម្ដង​ទេ។ ស្ត្រី​ពពោះ​ភាគ​ច្រើន ញ៉ាំ​របស់​ប៉ូវ​ណាស់​ព្រោះ​ខ្លាច​កូន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់​គ្រាន់ ដូច្នេះ​បើ​ម៉ាក់ៗ​ហាត់​ប្រាណ កូន​កើត​មក​ក៏​អាច​ថ្លោស​លើស​ទម្ងន់​បាន​ដែរ"។ ក្នុង​ករណី​ខ្លះ កូន​កើត​មក​ស្គម ​មិន​មែន​ដោយ​សារ​ការ​ហាត់​ប្រាណ​របស់​ម្ដាយ​ពេល​ពពោះ​ទេ ប៉ុន្តែ​អាច​មក​ពី​កូន​នោះ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់​គ្រាន់​ទៅ​វិញ​ទេ។ ​បើ​ទាក់​ទង​នឹង​កូន​កើត​មក​ធាត់​នោះ ពេល​ខ្លះ​បណ្ដាល​មក​ពី​ហ្សែន​ក៏​ថា​បាន ព្រោះ​បើ​ម៉ាក់ប៉ា​មាន​មាឌ​ធំៗ កូន​មិន​អាច​កើត​មក​តូច​បាន​ទេ។ វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​បាន​បញ្ជាក់​ថា ក្នុង​ករណី​ដែល​ស្ត្រី​ហាត់​ប្រាណ​ទៀង​ទាត់​មុន​ពេល​ពពោះ គឺ​ម៉ាក់​ៗ​កម្រ​នឹង​ឡើង​លើស​គីឡូ​ណាស់ និង​អាច​រក្សា​លំនឹង​គីឡូ​បាន​ល្អ​ដែរ ហើយ​ចំពោះ​កូន​វិញ​ ទម្ងន់​ត្រូវ​ស្តង់ដារ​កម្រ​នឹង​កូន​លើស​ទម្ងន់​ណាស់។ មិន​តែ​ប៉ុណ្ណោះ បើ​ម៉ាក់ៗ​បន្ត​ហាត់​ប្រាណ​តាម​នៅពេលពពោះ នឹងទទួលបានប្រយោជន៍​ច្រើនដូចជា៖ - កាត់​បន្ថយ​ជាតិ​ស្ករ - បញ្ចុះ​ជាតិ​ខ្លាញ់ - កាត់​បន្ថយ​ការ​ឈឺ​ខ្នង - ជួយ​សម្រួល​ការ​ទល់​លាមក​។ល។


មានផ្ទៃពោះ

៤ចំណុច ម៉ាក់ៗត្រូវពិគ្រោះជាមួយអ្នកជំនាញឲ្យច្បាស់មុនសម្រេចចិត្តយកកូន

សុភមង្គល​មួយ ក្នុង​ចំណោម​សុភមង្គល​ជា​ច្រើន​របស់​ស្រី គឺ​បង្កើត​គ្រួសារ​មួយ​ពោរពេញ​ដោយ​ភាព​កក់​ក្ដៅ និង​មាន​តែ​ភាព​រីករាយ។ មុន​នឹង​អាច​បង្កើត​គ្រួសារ​មួយ​បាន ស្ត្រី​ស្ទើរ​តែ​ទាំង​អស់​គ្នា សុទ្ធ​តែ​ត្រូវ​ឆ្លង​កាត់​ការ​ពពោះ​ជាមុន​សិន ដែល​គេច​វេស​មិន​បាន។ និយាយ​ដល់​រឿង​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេស ​ផ្នែក​សម្ភព និង​រោគស្ត្រី បាន​ឲ្យ​ដឹង​ថា ការ​មាន​កូន បង្កើត​គ្រួសារ​មួយ​ជា​រឿង​ធម្មជាតិ ដើម្បី​បន្ត​វង្ស​ត្រកូល​ត​ៗ​គ្នា ប៉ុន្តែ​មិន​មែន​ចេះ​តែ​ចង់​យក យក​បាន​ទាំង​មិន​មាន​ការ​ពិនិត្យ​នោះ​ទេ។ សម្រាប់​ស្ត្រី​ដែល​ចង់​បាន​កូន គួរ​តែ​ទៅ​ពិគ្រោះ​ពី​បញ្ហា​សុខភាព​មុន​ពេល​យក​កូន ជាមួយ​អ្នក​ជំនាញ​ជាមុន​សិន​ទើប​ល្អ។ ការពិគ្រោះ​មុន​ពេល​យក​គភ៌ ១.​ ពិនិត្យ​សុខភាព​ស្ត្រី និង​លទ្ធភាព​នៃ​ការ​មាន​កូន ២.​ កត្តា​ប្រឈម​នៃ​ការ​មាន​គភ៌ និង​ហានិភ័យ​ផ្សេងៗ ជំងឺ​ប្រចាំ​កាយ ជំងឺ​តំណពូជ ជំងឺ​ដែល​កើត​មាន​ពេល​មាន​គភ៌​ពី​មុន ថ្នាំ​ដែល​កំពុង​ប្រើ​ប្រាស់ (ថ្នាំ​មួយ​ចំនួន មាន​ផល​ប៉ះពាល់​លើ​ទារក ឬ​ការ​លូតលាស់​របស់​គភ៌) កង្វល់​ផ្សេងៗ ៣. ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មួយ​ចំនួន (វ៉ាក់សាំង​អុតស្វាយ វ៉ាក់សាំង​កញ្ជ្រឹល ស្អូច​ជាដើម…) ៤. ការ​ពិនិត្យ​ឈាម ដើម្បី​ស្វែង​រក​ជំងឺ​មួយ​ចំនួន ដែល​បង្ក​ហានិភ័យ​ពី​ម៉ាក់ៗ និង​ទារក។ល។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ក្រៅ​ពី​នេះ នៅ​មាន​ការ​ពិនិត្យ​ផ្ទៃពោះ​ដែរ ដោយ​ផ្ដោត​លើ​ចំណុច​ដូចជា៖ ១. យ៉ាង​ហោច​ណាស់ ៨ដង តែ​គួរ​តែ​ពិនិត្យ​រៀង​រាល់​ខែ ដែល​ចាប់​ពី​បាត់​រដូវ​ភ្លាម ជា​ពេល​សម្រាប់​ពិភាក្សា និង​ទទួល​បាន​ការ​ណែ​នាំ​ផ្សេងៗ​ជុំ​វិញ​ការ មាន​គភ៌ ស្វែង​យល់​ពី​កង្វល់ និង​ដោះ​ស្រាយ​បញ្ហា​ផ្លូវ​ចិត្ត​ផ្សេងៗ […]


មានផ្ទៃពោះ

ម៉ាក់ៗពពោះ ខ្វះទឹកភ្លោះ ឬលើសទឹកភ្លោះបណ្ដាលពីបញ្ហាសុខភាពទាំងនេះ

រឿង​រ៉ាវ​ពាក់ព័ន្ធ​នឹង​ទឹក​ភ្លោះ ច្បាស់​ជា​រឿង​មួយ​ដែល​ម៉ាក់ៗ​ពពោះ​ឮ​ច្រើន ហើយ​ប្រហែល​ជា​ដឹង​ដែរ​ថា ទឹក​ភ្លោះ​មាន​ប្រយោជន៍​យ៉ាង​ណា​សម្រាប់​អា​អូន​នៅ​ក្នុង​ផ្ទៃ។ ប៉ុន្តែ ទឹក​ភ្លោះ ក៏​អាច​មាន​បញ្ហា​ក្នុង​ពេល​ម៉ាក់ៗ​កំពុង​ពពោះ​ដែរ​ដូច​ជា​ខ្វះ ឬ​លើស​ទឹក​ភ្លោះ​។ នេះ​មាន​ន័យ​ថា ស្ត្រី​ពពោះ ឬ​កូន​ក្នុង​ផ្ទៃ​មាន​បញ្ហា​សុខភាព​ហើយ។ តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត សឿច័ន្ទ វិសាល ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ប្រភព​ទឹក​ភ្លោះ​ត្រូវ​បាន​ផលិត​ឡើង នៅ​ត្រីមាស​ទី២ និង ទី៣ សំខាន់​គឺ​ចេញ​ពី​ទឹក​នោម​របស់​ទារក និង​ទឹក​ភ្លោះ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​អា​អូន​ក្នុង​ផ្ទៃ​ផឹក​តាម​មាត់​ចូល​ទៅ​ប្រព័ន្ធ​រំលាយ​អាហារ។ ក្នុង​ករណី​ដែល​ម្ដាយ​ពពោះ ខ្វះ​ទឹក​ភ្លោះ ឬ​លើស​ទឹក​ភ្លោះ វា​អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ដែល​ជួប​ញឹក​ញាប់​ដូចជា៖ ករណី​ខ្វះ​ទឹក​ភ្លោះ មាន MVP 8cm AFI>20cm -​ ម៉ាក់ៗ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ - កូន​មាន​ជំងឺ​វិបត្តិ​សរីរាង្គ (បញ្ហា​ខួរ​ក្បាល ប្រព័ន្ធ​បំពង់​រំលាយ​អាហារ​ត្បៀត ឬ​ស្ទះ) - កូន​ក្នុង​ផ្ទៃ​ឆ្លង​មេរោគ - ក្នុង​ករណី​កូន​ភ្លោះ​ពិត ដោយ​កូន​មួយ​ផ្ដល់​ឈាម​ឲ្យ​កូន​មួយ​ទៀត​តាម​រយៈ​សរសៃ​ឈាម​នៅ​លើ​សុក ស្រប​គ្នា​នេះ ក្នុង​ករណី​ដែល​ស្រីៗ​ពពោះ​អត់​មាន ឬ​មាន​ទឹក​ភ្លោះ​តិច​តួច​អំឡុង ៣ ខែ​ដំបូង នោះ លោក​វេជ្ជបណ្ឌិត […]


មានផ្ទៃពោះ

ស្ត្រីមានផ្ទៃពោះ អាចចាក់វ៉ាក់សាំង COVID-19 បានអត់?

វ៉ាក់​សាំង​ប្រភេទ​ខ្លះ​អាច​ចាក់​នៅ​ពេល​មាន​ផ្ទៃពោះ​បាន ឯ​ខ្លះ​ទៀត​ចាក់​ទៅ​មាន​ផល​ប៉ះពាល់​ដល់​កូន។ ចុះ​ចំពោះ​វ៉ាក់សាំង COVID-19 វិញ តើ​មាន​សុវត្ថិភាព​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ទេ? ឆ្លើយ​តប​ចំពោះ​សំណួរ​ខាង​លើ ក្នុង​កម្មវិធី​ជជែក​ពី​វិទ្យាសាស្ត្រ ស្តីពី អ្វី​ដែល​អ្នក​គួរ​ដឹង​ពី​វ៉ាក់សាំង​ COVID-19 លោកស្រី​វេជ្ជបណ្ឌិត Laurence Baril នាយិកា​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ថា​ក្នុង​ពេល​បច្ចុប្បន្ន​វ៉ាក់សាំង COVID-19 អាច​ប្រើ​បាន​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ ហើយ​ក្នុង​នោះ​មាន​ការ​ណែនាំ​ពី​អង្គការ​សុខភាព​ពិភព​ឲ្យ​ចាក់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែរ។ ប៉ុន្តែ​ត្រូវ​តែ​មាន​ការ​សិក្សា​ស្រាវជ្រាវ​បន្ត​ទៀត ដើម្បី​ពិនិត្យ​មើល ពីព្រោះ​រយៈពេល​នៃ​ការ​ផលិត និង​ការ​សិក្សា​ស្រាវ​ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង COVID-19 លឿន​ពេក មិន​ទាន់​សិក្សា​ដិត​ដល់​លើ​បញ្ហា​ចោទ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ។ យោង​តាម​វិទ្យាស្ថាន CDC របស់​អាមេរិក អះ​អាង​ថា បច្ចុប្បន្ន​នេះ​មាន​មាន​ទិន្នន័យ​តិច​តួច​អំពី​សុវត្ថិភាព​នៃ​វ៉ាក់សាំង COVID-19 ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ក្នុង​នោះ DART កំពុង​សិក្សា​អំពី​បញ្ហា​នេះ។ បន្ថែម​ពី​នោះ CDC និង​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ (FDA) មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ​សុវត្ថិភាព​ដើម្បី​ចាប់​យក​ព័ត៌មាន​អំពី​ការ​ចាក់​វ៉ាក់សាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ហើយ​នឹង​តាម​ដាន​របាយការណ៍​យ៉ាង​ដិត​ដល់។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ