មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ត្រីមាសទី ១

ស្វែងរក មានផ្ទៃពោះ

មានផ្ទៃពោះ

ចាប់ផ្ដើមមានផ្ទៃពោះ ក្រៅពីក្អួតចង្អោរ មានអាការៈអ្វីទៀត?​

ត្រី​មាស​​ទី​មួយ​នៃ​ការ​មាន​ផ្ទៃពោះ គឺ​ជា​រយៈពេល​បី​ខែ​ដំបូង​នៃ​ការ​ពពោះ ហើយ​ត្រូវ​គ្រូពេទ្យ​កំណត់​ពី​សប្ដាហ៍​ទី​១​ដល់​ទី​១២ ឬ​ខ្លះ​ថា​ដល់​ទី​១៤​។ គ្រូពេទ្យ​បាន​កំណត់​ថ្ងៃ​ទី​មួយ​នៃ​ដំណាក់​កាល​មាន​ផ្ទៃ​ពោះ​​​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​វដ្ដ​រដូវ ដែល​ស្រីៗ​ខ្លះ​ពេល​ដឹង​ថា​បាត់​រដូវ អាច​មាន​ផ្ទៃ​ពោះ​បួន​សប្ដាហ៍​ហើយ​ក៏​មាន។ បើ​អ៊ីចឹង​តើ​មាន​សញ្ញា​អ្វី​ខ្លះ​អាច​ថា​ស្រីៗ​យើង​មាន​ផ្ទៃពោះ?​​ ខាង​ក្រោម​នេះ​ជា​សញ្ញា​មួយ​ចំនួន​សម្រាប់​ស្រីៗ​យើង​តាម​ដាន​ខ្លួន​ឯង​ ព្រោះថា​រាងកាយ​យើង​មិន​ដួចគ្នា អាការៈ​ពេល​ពពោះ​ក៏​អាច​ខុស​គ្នា​ដែរ​។​ ១. អស់កម្លាំង ស្រីៗ​យើង​ខ្លះ​ពេល​ចាប់​ផ្ដើម​មាន​ផ្ទៃពោះ​ដំបូង អាច​ថា​មាន​អាការៈ​ឆាប់​ហត់នឿយ អស់​កម្លាំង​ ជាង​ធម្មតា។ ចំណែក​អ្នក​ខ្លះ​ទៀត អស់​កម្លាំង​ល្ហិត​ល្ហៃ​តែ​ម្ដង ក៏​មាន​។​ ២. ចង្អោរ អាការៈ​ចង្អោរ​ ជា​អាការៈ​ទូទៅ​មួយ​សម្រាប់​ស្រីៗ​ពេល​មាន​ផ្ទៃពោះ។ បើ​សិន​ជា​អាការៈ​ចង្អោរ​បង្ក​ឲ្យ​ក្អួត​ញឹកញាប់ មិន​អាច​ញ៉ាំ​អាហារ​បាន ស្រីៗ​យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ​។ ៣. ឈឺក្បាល ឬឈឺ​ខ្លួន ស្រីៗ​ខ្លះ​អាច​មាន​អាការៈ​ដូចជា​ឈឺ​ក្បាល​ នៅ​ពេល​ចាប់​ផ្ដើម​មាន​ផ្ទៃពោះ​ ហើយ​ខ្លះ​ទៀត​ក៏​អាច​មានការ​ឈឺ​ចាប់​នៅ​ត្រង់​សាច់​ដុំ ឬ​ខ្លួន​ក៏​មាន​។ ៤. សុដន់​ប្រែ​ប្រួល​ ការ​ប្រែ​ប្រួល​សុដន់​ក៏​ជា​សញ្ញា​មួយ​នៃ​ការ​មាន​ផ្ទៃពោះ​ដែរ។ ស្រីៗ​យើង​សាក​សង្កេត​មើល​ថា​សុដន់​មាន​ឡើង​ធំជា​ង​មុន ឬ​ប្រែ​ប្រួល​សណ្ឋាន​ឬ​យ៉ាងណា។ សុដន់​អាច​ឡើង​តឹង និង​អ្នក​ខ្លះ​អាច​ជួប​បញ្ហា​ស្រៀវ​​ចុង​សុដន់​ផង​ដែរ​។ ៥. អារម្មណ៍​ប្រែ​ប្រួល​ អារម្មណ៍​ក៏​ដូច​គ្នា បើ​ស្រីៗ​យើង​សង្កេត​ឃើញ​ថា​ខ្លួន​យើង​មាន​អារម្មណ៍​​មិន​សូវ​ល្អ ប្រែ​ប្រួល​មិន​ទៀត​នោះ​ក៏​ជា​សញ្ញា​មួយ​ដែរ​។ ការ​មាន​ផ្ទៃពោះ​គឺជា​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំមួយ​ក្នុង​ជីវិត​មនុស្ស​យើង ដែល​អាច ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍។ អ័រម៉ូន​មាន​ផ្ទៃ​ពោះ និង​ការ​ប្រែ​ប្រួល​ផ្នែក​រាង​កាយ​សុទ្ធ​តែ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​យើង​​។​ ៦. វិល​មុខ​ អាមារៈ​វិល​មុខ ឬ​វិល​មុខ​ឆាប់​រហ័ស​ភ្លាម​ៗ​ក៏​ជា​សញ្ញា​ទូទៅ​មួយ​នៃ​ការ​មាន​ផ្ទៃពោះ​ដែរ។ ពេល​ខ្លះ​អាការៈ​វិល​មុខ​នេះ​កើត​ឡើង​នៅ​ពេល​យើង​ឃ្លាន ស្រេកទឹក ឬ​ក៏​ក្រោក​ឈរ​ភ្លាមៗ​។ ៧. តឹង​ច្រមុះ អាការៈ​តឹង​ច្រមុះ​អាច​កើត​មាន​នៅ​ពេល​លំហូរ​ឈាម​ក្នុង​រាង​កាយ​​យើង​ប្រែ​ប្រួល ដែល​នាំឲ្យកើត​មាន​សម្ពាធ ឬ​ស្ទះ​នៅ​ច្រមុះ រហូត​អ្នក​ខ្លះ​មាន​ឈាម​ច្រមុះ​ទៀត​ផង​។ ៨. ធ្លាក់​ស​ខុស​ធម្មតា ស្រីៗ​យើង​ខ្លះ​អាច​ជួប​ការ​ប្រែ​ប្រួល​សណ្ឋាន​នៃ​ការ​ធ្លាក់​ស។ ការ​ធ្លាក់​ស​អាច​ប្រែ​ទៅជា​ច្រើន​ជាង​ធម្មតា ឬ​ក៏​មាន​សភាព​ប្លែក​ពី​ធម្មតា។ ការ​មាន​អាការៈ​បែប​នេះ គឺ​ជា​រឿង​ខុស​ប្រក្រតី​ដែល​អាចធ្វើ​ឲ្យ​យើង​ឈឺ ឬ​រមាស់​ត្រង់​ទ្វារ​មាស។ […]


បញ្ហាផ្ទៃពោះ

ស្រីៗពពោះ ភាគច្រើននឹងកើតរមាស់ ត្រង់កន្លែងនេះ

ជា​រឿង​ធម្មតា​ទេ​ដែល​ស្ត្រីមាន​ផ្ទៃពោះ តែង​កើត​មាន​​បញ្ហា​កន្ទួល​រមាស់​នៅ​លើ​ស្បែក​ពោះ។ កន្ទួល​រមាស់ កើត​ពី​កម្រិត​អ័រម៉ូន​គ្មាន​តុល្យភាព។ ពេលកូន​ក្នុង​ពោះកាន់តែ​ធំ ស្បែក​ពោះ​នឹងយាររីក​ទៅ​តាម​នោះ​ដែរ ហើយ​ម្ដាយ​នឹង​មាន​អារម្មណ៍​រមាស់ៗ​ជា​ប្រចាំ។ “Hello គ្រូពេទ្យ” នឹង​លម្អិតរឿង​នេះ និង​វិធី​កាត់បន្ថយ​រមាស់​ងាយៗ៖ ១- រមាស់​ដោយ​ការ​ស្លៀកពាក់ កាលណា​ស្លៀក​តឹង​ពេក រឹត​ពេក នឹង​ធ្វើ​ឱ្យ​ខោអាវ​កកិត​នឹង​ស្បែក​ពោះ ហើយ​នាំ​ឱ្យ​មាន​ស្នាម​កន្ទួល​រមាស់ នៅ​លើ​ស្បែក​ពោះ។ ស្នាម​រមាស់​ប្រភេទ​នេះ មិន​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃទេ តែ​វាជា​សញ្ញា​មិនល្អ​លើ​សុខភាព​ម្តាយ។ បើមាន​បញ្ហា​នេះ គួរ​ស្លៀកពាក់​រលុងៗ​បន្តិច ហើយ​ត្រូវ​ចៀសវាង​ឈុត​ណា​ដែល​សាច់​រឹងៗ។ ម៉ាក់ៗគួរ​ពាក់​សាច់​កំណាត់​កប្បាស​សុទ្ធ​ទន់ៗ​បាន​ល្អ។ វិធី​ព្យាបាល​មួយ​ទៀត ត្រូវ​ងូត​ទឹក​ត្រជាក់ៗ និង​ប្រើ​សាប៊ូ​ឲ្យ​ត្រឹមត្រូវ ចៀសវាង​សាប៊ូ​ដែល​មាន​ក្លិន​ក្រអូប​ឆួល​ខ្លាំង ព្រោះ​វាអាច​ធ្វើឲ្យ​ស្បែក​ពោះ​កាន់​តែ​រមាស់។ ២- រមាស់ដោយលំហូរទឹកប្រមាត់ រមាស់ខ្លះ ជា​បញ្ហា​លំហូរ​នៃ​ទឹក​ប្រមាត់ ដែល​ហៅកាត់​តាម​ពាក្យ​បច្ចេកទេស​ថា “OC”។ សណ្ឋាន​នៃ​រមាស់ មាន​លក្ខណៈ​ដូច​ជា​ផ្ទាំង ឬ​បន្ទះៗ​ពណ៌​ក្រហម ហើយ​រមាស់​ខ្លាំង។ បើ​កើត​បែប​នេះ ត្រូវ​ពិគ្រោះ​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ ៣- រមាស់ដោយសារថ្លើម ចាស់ៗ​តែង​និយាយ​ថា ឱ្យ​តែ​កើត​រមាស់​ញឹក​ញាប់ គឺ​មក​ពី​ថ្លើម​មិន​សូវ​ល្អ។ ជាក់​ស្ដែង ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ រមាស់​អាច​កើត ដោយសារ​មុខងារ​ថ្លើម​ដំណើរ​ការ​មិន​សូវ​ល្អ ឬ​អាច​ហៅ​ខ្លី ថា “ICP”។ ជំងឺ​នេះ ជា​ករណី​ធ្ងន់​សម្រាប់​សុខភាព​ម្ដាយ។ បើ​ម្ដាយ​មាន​សុខភាព​ធម្មតា ថ្លើម​នឹង​បញ្ចេញ​សារធាតុ​មួយ​ប្រភេទ ដែល​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​ជម្រាប​អាហារ​ទៅ​ជ្រាំង​ពោះ​តូចៗ ដែល​សាយភាយ​សារធាតុ​ចិញ្ចឹម​ក្នុង​ខ្លួន។ បើ​ស្ត្រី​ជា​ម្ដាយ​កើត​បញ្ហា ICP (បញ្ហាថ្លើម) នោះ​សារធាតុ​ដែល​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​នេះ […]


មានផ្ទៃពោះ

ស្រីៗមាន​ផ្ទៃពោះអាចលាបក្រែបបានអត់?​

​គ្នា​យើង​ស្រីៗ​មួយ​ចំនួន​ពិត​ណាស់​ថា​មាន​ទម្លាប់​លាប​ក្រែម​ពេល​ចេញ​ទៅ​ណា​មក​ណា ឬ​ពេល​ទៅ​ធ្វើការ​ជា​ដើម។ ចុះ​បើ​ពេល​យើង​មាន​ផ្ទៃពោះ​វិញ​នៅ​អាច​លាប​ក្រែម​បាន​ទៀត​អត់?​ បើ​លាប​​ប៉ះ​ពាល់​ដល់​កូន​ក្នុង​ផ្ទៃ​អត់? ក្រែម​លាប​មាត់​ មនុស្ស​ស្រី​ជា​ច្រើន​ចូល​ចិត្ត តែ​គ្នា​យើង​ដឹង​ទេ​បើ​យើង​មាន​ផ្ទៃ​ពោះ​ហើយ​លាប​ក្រែម គឺ​ក្រែម​​​អាច​ចូល​ក្នុង​ពោះ​យើង​បាន​ពេល​យើង​ញ៉ាំ​អាហារ ឬផឹក​ទឹក ដែល​នេះ​អាច​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ​បាន។ ១. ហេតុ​អ្វី?​ ក្នុង​ក្រែម​លាប​មាត់​ភាគ​ច្រើន​អាច​មាន​សារ​ធាតុ​ផ្សំ​មួយ​ចំនួន​អាច​បង្ក​ហានិភ័យ​ដល់​ស្រ្តី​មាន​ផ្ទៃ​ពោះ។ សារធាតុ​ទាំង​នោះ​មាន​ដូច​ជា​សំណ Retinyl Tocopheryl និង ​Acetate ជា​ដើម។ បើ​យើង​និយាយ​តែ​សំណ​មួយ​មុខ​ក៏​អាច​បង្ក​ជា​ហានិភ័យ​ដល់​កូន​ក្នុង​ផ្ទៃ​បាន​ដែរ​។ លោហៈ​ធាតុ​សំណ និង​លោហៈ​ធាតុ​ផ្សេង​ទៀត ដែល​មាន​នៅ​ក្នុង​ក្រែម​លាប​មាត់ មិន​ថា​តិច​ ឬច្រើន​ប៉ុន​ណា​ទេ សុទ្ធ​តែ​អាច​បង្ក​គ្រោះ​ថ្នាក់​បាន​។ មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ជំងឺ​CDC អាមេរិក បាន​ទទួលស្គាល់​ថា​សារធាតុ​សំណ​ទោះ​ក្នុង​កម្រិត​ណា​ក៏​ដោយ​សុទ្ធ​តែអា​ច​មាន​គ្រោះ​ថ្នាក់ ជា​ពិសេស​ស្រ្តី​មាន​ផ្ទៃពោះ​។​ ស្រ្តី​មាន​ផ្ទៃ​ពោះ ប្រើ​ក្រែម​លាប​មាត់​មាន​ជាតិ​សំណ អាច​ធ្វើ​ឲ្យ​សំណ​ឆ្លង​ទៅ​ដល់​កូន​នៅ​ក្នុង​ផ្ទៃ ដែល​អាច​ធ្វើ​ឲ្យ​ពុល​​កូន​បាន​ទៀត​ផង​។ មួយ​វិញ​ទៀត បើ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ មាន​ជាតិ​សំណ​ក្នុង​ខ្លួន​កាន់តែ​ច្រើន នឹង​បង្កើត​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​លើ​ការ​រលូត​កូន ឬ​សម្រាល​កូន​មុន​ខែ។​ ដូច​គ្នា​នេះដែរ ​ជាតិ​សំណ​ ក៏​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ការ​លូត​លាស់​ខួរ​ក្បាល តម្រង​នោម និង​ប្រ​ព័ន្ធ​ប្រ​សាទ​​របស់​កូន ឬ​ពេល​កូន​កើត​មក​ធ្វើ​ឲ្យ​រៀន​សូត្រ​មិន​បាន​ល្អ​ដូច​កូន​អ្នក​ដទៃ​។​​​​​​ ២. អ៊ីចឹង​ស្រ្តី​មាន​ផ្ទៃពោះ​មិន​អាច​ប្រើ​ក្រែម​លាប​មាត់​បាន?​ ស្រ្តី​មាន​ផ្ទៃពោះ​នៅ​តែ​អាច​ប្រើ​ក្រែម​លាប​មាត់​បាន​ តែ​យើង​ត្រូវ​ចេះ​ជ្រើស​រើស​ក្រែម​ណា​ដែល​មាន​បញ្ជាក់​ថា​ជា​ផលិត​ផល​ធម្មជាតិ ឬ​មាន​បញ្ជាក់​ថា​ស្រ្តី​មាន​ផ្ទៃពោះ​អាច​ប្រើ​បាន​។ មួយ​វិញ​ទៀត ត្រូវ​ពិនិត្យ​ឲ្យ​មែន​ទែន​ថា ក្រែម​ដែល​យើង​កំពុង​ចង់​ទិញ​មក​ប្រើ គឺគ្មាន​សារធាតុ​ផ្សំ​ពី​សំណ​។


មានផ្ទៃពោះ

ស្ត្រីមានក្រុមឈាមដក អាចប្រឈមបញ្ហាច្រើនពេលពពពោះកូនបន្ទាប់

ជា​ទូទៅ​នៅ​ពេល​ម៉ាក់​ៗ​មាន​ក្រុម​ឈាម​ដក(-) ហើយ​ទារក​មាន​ក្រុម​ឈាម​បូក(+) ប្រព័ន្ធ​ភាព​ស៊ាំ របស់​ម៉ាក់​ៗ​អាច​បង្កើត​អង់ទីករ​ប្រឆាំង​នឹង​កោសិកា​របស់​ទារក ប្រសិនបើ​កូន​ក្នុង​ផ្ទៃ​​មិនមែន​ជា​ការ​ពពោះ​កូន​ទី​មួយ។ នេះ​ជា​ការ​លើក​ឡើង​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។ ១- ស្ត្រី​ណា​ខ្លះ​អាច​មាន​បញ្ហា​នេះ? នៅ​ពេល​ចាប់ផ្ដើម​មាន​ផ្ទៃពោះ​ក្រុម​ឈាមរេស៊ីស ត្រូវ​តែ​ដឹង។ incompatibilité rhésus កើត​មាន​លើ​ស្ត្រី ដែល​មាន​ក្រុម​ឈាមរេស៊ីសដក ( A- B- AB- O-) ហើយ​ទារក​ក្នុង​ផ្ទៃ​មាន​ក្រុម​ឈាម​ រេស៊ីស​បូក(A+ B+ AB+ O+)។ ២- គន្លឹះ​ងាយ​យល់ម៉ាក់​ៗ​រេស៊ីស (-) ហើយ​ទារករេស៊ីស (+) គ្រាប់​ឈាម​ក្រហម​របស់ទារក​ដែល​មាន​រេស៊ីស (+) នៅ​លើ​សម្បក​មាន antigène D រីឯ​ម៉ាក់​ៗ​ដែល​មាន​ក្រុម​ឈាម​រេស៊ីស (-) គឺ​មិនមាន antigène D នោះ​ទេ។ ធម្មតា​ក្រោយ​ពេល​សម្រាល រលូត​ រំលូត​កូន ឬ​កូន​ក្រៅ​ស្បូន កោសិកា​ទារក​អាច​ឆ្លង​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​ម៉ាក់ៗ ហើយ​ខ្លួន​ម៉ាក់​ក៏​ចាប់​បង្កើត​អង់ទីករ​ហៅថា agglutinines irrégulières។ នៅ​ពេល​ពពោះ​លើក​ក្រោយ អង់ទីករ​នេះ​នឹង​ប្រឆាំង​កោសិកា​ទារក​ដែល​មាន antigène D ដែល​ខ្លួន​ម៉ាក់​ៗ​គិត​ថា​ជា​របស់​ចម្លែក។ ទារក​ប្រឈម​នឹង​ការ​ខូចខាត​គ្រាប់​ឈាមក្រហម ដែល​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ហើយ អាច​ស្លាប់​ក្នុង​ពោះ។ អត្ថបទគួរអាន៖ តិចនិកជួយម៉ាក់ៗដោះស្រាយបញ្ហាស្ត្រេសក្រោយសម្រាល ការឈឺចាប់ក្រោយសម្រាល ៧ […]


មានផ្ទៃពោះ

ស្ត្រីគួរដឹង​ប្រសិនបើសម្រេចចិត្តពពោះអាយុលើស ៣៥​ឆ្នាំ

មនុស្ស​ស្រីជា​ច្រើន​នៅ​តែ​អាច​មាន​ផ្ទៃ​ពោះ​បាននៅ​ពេល​មាន​អាយុ​លើស​ពី​៣៥​ឆ្នាំ ឬ​ច្រើន​ជាង​នេះ​ទៀត។ ប៉ុន្តែ​ ការ​មាន​ផ្ទៃពោះ​នៅ​អាយុ​កាន់​តែ​ច្រើន​នេះ​អាច​ប្រឈម​នឹង​ហានិភ័យ​មួយ​ចំនួន​ទាំង​ម្ដាយ និង​កូន​បាន។ តើ​ហានិភ័យ​ទាំង​នោះ​មាន​អ្វី​ខ្លះ? គួរ​ដោះ​ស្រាយ​បែប​ណា?​ ​១.មិន​អាច​មាន​កូនបាន​ នៅ​ពេល​ស្រីៗ​យើង​អាយុ​កាន់​តែ​ច្រើន យើង​ក៏​កាន់​តែ​ខិត​ទៅ​រក​ពេល​អស់​រដូវ​ដូច​គ្នា​។ ស៊ុត​មេជីវិត​ញី​មាន​មក​ជាមួយ​ស្រីៗ​យើង​តាំង​ពី​ចាប់​កំណើត​ នៅ​ពេល​វេលា​កាន់​តែ​ទៅ​មុខ ចំនួន​ស៊ុត​ក៏​ថយ​ចុះ​ជា​បន្ត​បន្តបន្ទាប់ និង​កាន់តែ​តិច​ជាង​មុន។ កាលណា​យើង​កាន់តែ​ចាស់ ទាំង​ចំនួន​ស៊ុត​មេជីវិត​ញី​ក៏​កាន់តែ​តិច និង​ខ្សោយ ដែល​ជា​ហេតុ​អាច​ធ្វើ​ឲ្យ​យើង​​មិន​ងាយ​បង្ក​កំណើត​បាន​។ ២.​រលូត​កូន​ នៅ​ពេល​គុណភាព​មេជីវិត​ញី​ធ្លាក់​ចុះ​ នោះ​អត្រា​ប្រ​ឈម​​នឹង​ហានិភ័យ​នៃ​ការ​រលូត​កូន​ក៏​កើន​ឡើង​ដែរ​។ ការ​រលូត​កូន ក៏​អាច​កើត​មាន​ដែរ ដោយ​សារ​យើង​បាន​ប្រើ​ប្រាស​ថ្នាំ​ព្យា​បាលជំងឺ​ណាមួយ ដូចជា​​សម្ពាធ​ឈាម​ខ្ពស់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​។ ដូច​នេះ ស្រីៗ​យើង​ដែល​មាន​ផ្ទៃ​ពោះ​នៅ​អាយុ​លើស​ពី​៣៥​ឆ្នាំ ជា​ការ​ចាំ​បាច់​ណាស់​ត្រូវ​តាម​ដាន​សុខភាព​ពេល​មាន​ផ្ទៃ​ពោះ​ជា​មួយ​គ្រូ​ពេទ្យ​ឲ្យ​បាន​ទៀង​ទាត់ ​ដើម្បី​បាន​ដឹង​ពី​បញ្ហា​បាន​ទាន់​ពេល​វេលា​។ ៣.បញ្ហា​ក្រូម៉ូស្យូម កាល​ណា​ស្រីៗ​យើង​មាន​វ័យ​កាន់​តែ​ច្រើន យើង​ក៏​កាន់​តែ​ប្រ​ឈម​មុខ​នឹង​បញ្ហា​ក្រូម៉ូស្យូម​ដែរ។ ស្រ្តី​មាន​វ័យ​កាន់តែ​ច្រើន កូន​អាច​មាន​ជំងឺ​ Down syndrome ទាក់ទង​នឹង​ការ​លូត​លាស់​មិន​បាន​ល្អ​ទាំង​ផ្នែក​បញ្ញា ស្មារតី និង​កាយ​សម្បទា។ ជាក់​ស្តែង​ស្រីៗ​ក្នុង​វ័យ​ខ្ទង់ ​២០​ឆ្នាំ​មាន​តែ​ម្នាក់​ក្នុង​ចំណោម​១៤៨០​នាក់​ប៉ុណ្ណោះ​អាច​មាន​កូន​ជួប​បញ្ហា​នេះ តែ​សម្រាប់​ស្រ្តី​មាន​វ័យ​ខ្ទស់​៤០​ឆ្នាំ​វិញ​ក្នុង​ចំណោម​៨៥​នាក់​អាច​មាន​ម្នាក់​។ ៤.ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ ការ​កើត​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ អា​ចធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​ការ​លូត​លាស់​កាន់​តែ​ធំ​។ នៅ​ពេល​កូន​ក្នុង​ផ្ទៃ​ ធំពេក​ អាច​ធ្វើ​ឲ្យ​ម្ដាយ​មាន​របួសពេល​ឆ្លង​ទន្លេ។​ ដូច​គ្នា​ដែរ បើ​​ម៉ាក់ៗ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ នឹង​ធ្វើ​ឲ្យ​ម៉ាក់​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដែរ ដែល​អាច​នាំឲ្យ​មាន​ការ​សម្រាល​មុន​ខែ ឬ​ផល​វិបាក​ផ្សេងៗ​ទៀត​។​ ៥.សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ការ​ឡើង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ឬ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ច្រើន​កើត​មាន​លើ​ស្រីៗ​មាន​ផ្ទៃ​ពោះ​នៅ​អាយុ​លើស​ពី៤០​ឆ្នាំ​។ ​​៦.កូន​កើត​មិន​គ្រប់​គីឡូ ផល​វិបាក​ផ្សេង​ៗ​កើត​មាន​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​អាច​ធ្វើ​ឲ្យ​កូន​កើត​​មិន​គ្រប់​ខែ និង​មាន​មិន​គ្រប់​គីឡូ ដែល​អាច​បង្ក​ទៅ​ជា​មាន​ផល​វិបាក​ផ្សេង​ៗ​បន្ថែម​ទៀត​។​ ៧.ត្រូវ​សម្រាល​ដោយ​វះកាត់​ ដោយ​សារ​តែ​ផល​វិបា​ក​ផ្សេង​ៗ​ពេល​មាន​ផ្ទៃ​ពោះ នាំ​ឲ្យ​ស្រីៗ​យើង​ប្រ​ឈម​នឹង​ការ​សម្រាល​ដោយ​វះកាត់​កាន់​តែ​ខ្ពស់ ជាជាង​សម្រាល​តាម​ធម្មជាតិ​។ ការ​សម្រាល​ដោយ​វះ​កាត់​នេះ […]


មានផ្ទៃពោះ

កូនស្លាប់ក្នុងពោះ អាចមកពីការធ្វេសប្រហែសទាំងអស់នេះ

​មូលហេតុ​ចម្បងៗ ដែល​បណ្ដាល​ឲ្យ​បង់បាត់​​ទារក​ក្នុង​ផ្ទៃ ទាំង​មិន​ទាន់​ឃើញ​ពន្លឺ​ថ្ងៃ អាច​មក​កត្តា​សុក លក្ខខណ្ឌ​របស់​​ខ្លួន​ឯង និង​ការ​ធ្វេស​ប្រហែស​របស់​ម្តាយ​ផង​ដែរ។ ការធ្វេសប្រហែសរបស់ម្តាយទាំងប៉ុន្មាននេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ អះអាងថា អាចធ្វើឲ្យកូនស្លាប់ក្នុងពោះ។ [embed-health-tool-due-date] ១. មិនបានតាម​ដាន​សុខភាពទៀងទាត់ ការ​ដែល​មិន​បាន​តាម​ដាន​សុខភាព​ខ្លួន និង​គភ៌​ឲ្យ​បាន​ទៀង​ទាត់ ក៏​ជា​បញ្ហា​ប្រឈម​មួយ​ដែរ។ ការ​តាម​ដាន​សុខភាព និង​ពិនិត្យ​ផ្ទៃពោះ​ជា​ប្រចាំ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ពិត​ជា​សំខាន់​ណាស់ ព្រោះ​អាច​ដឹង​ពី​ការ​លូតលាស់​របស់​គភ៌ ភាព​មិន​ប្រក្រតី​របស់​គភ៌ បើ​មាន​បញ្ហា​នោះ​អាច​ជួយ​បាន​ទាន់​ពេល​វេលា។ ចាប់​ពី​ពេល​ពពោះ រហូត​ដល់​ថ្ងៃ​សម្រាល ស្រីៗ​ត្រូវ​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​យ៉ាង​ហោច​ឲ្យ​បាន ៤ ដង។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ប្រើ​ថ្នាំ​ផ្តេសផ្តាស​ដោយ​គ្មាន​វេជ្ជបញ្ជា ប្រើ​ថ្នាំ​ផ្តេស​ផ្តាស​អំឡុង​ពពោះ​ដោយ​គ្មាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឬ​គ្មាន​វេជ្ជបញ្ជា មាន​ផល​ប៉ះពាល់​ច្រើន​ណាស់ ដែល​ក្នុង​ករណី​ធ្ងន់ធ្ងរ​កូន​អាច​រលូត ឬ​ស្លាប់​ក្នុង​ពោះ។ ការ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ប្រើ​ថ្នាំ​អ្វី​មួយ​​ពិត​ជា​សំខាន់​ ព្រោះ​មុន​នឹង​​ឲ្យ​ថ្នាំ ឬ​ចេញ​វេជ្ជបញ្ជា​នោះ គ្រូពេទ្យ​​បាន​មើល​ពី​ស្ថានភាព​សុខភាព​ម្តាយ និង​កូន ពី​អាយុ​គភ៌ តើ​អាច​ប្រើ​ថ្នាំ​ប្រភេទ​នេះ​បាន​អត់ ប្រើ​កម្រិត​ណា​ទើប​មិន​ប៉ះពាល់​កូន។ ៣. ជក់​បារី និង​ផឹក​ស្រា ការ​ជក់​បារី និង​ផឹក​ស្រា ពេល​ពពោះ​បង្ក​គ្រោះថ្នាក់​ខ្លាំង​​ណាស់ ក្រៅ​ពី​ធ្វើ​ឲ្យ​ទារក​លូតលាស់​មិន​ប្រក្រតី កូន​កើត​មិន​គ្រប់​ខែ ក៏​អាច​បង្ក​ឲ្យ​កូន​ស្លាប់​ក្នុង​ពោះ​ដែរ។ ៤. ទៅ​ជិត​អ្នក​ជំងឺ​ឆ្លង ស្រីៗ​មាន​ផ្ទៃពោះ​មិន​ត្រូវ​នៅ​ជិត​អ្នក​ជំងឺ​ឆ្លង​គ្រប់​ប្រភេទ ពិសេស​អ្នក​កើត​ជំងឺ​ស្អូច ឬ​អុតស្វាយ ព្រោះ​ជំងឺ​នេះ​ឆ្លងតាម​រយៈ​តំណក់​ទឹក​មាត់ ក្អក ឬ​កណ្តាស់​អ្នក​ជំងឺ។ បើ​ឆ្លង […]


ការថែទាំផ្ទៃពោះមុនសម្រាល

ស្ត្រីពពោះត្រូវការជាតិដែកច្រើនប៉ុនណា ជាតិដែកជួយអ្វីខ្លះ?(វីដេអូ)

ជាតិ​ដែក ជា​សារធាតុ​រ៉ែ ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​អេម៉ូក្លូប៊ីន​នៃ​គ្រាប់​ឈាម​ក្រហម និង​មីយ៉ូក្លូប៊ីន​នៃ​កោសិកា​សាច់ដុំ។ ជាតិ​ដែក​មាន​នាទី​​ចាំ​បាច់ដឹក​អុកស៊ីសែន កាបូន​ឌី​អុកស៊ីត និង​សកម្មភាព​សំខាន់ៗ​ផ្សេង​ទៀត​ក្នុង​រាង​កាយ ចំពោះ​​ស្ត្រីព​ពោះ​វិញ ត្រូវ​ការ​ជាតិ​ដែក​ទ្វេ​ដង។ ១. កម្រិត​ជាតិ​ដែក​ស្ត្រីពពោះ​ត្រូវការ ពេល​ពពោះ ​ស្ត្រី​ងាយ​ប្រឈម​នឹង​ការ​ខ្វះ​ជាតិ​ដែក បែប​នេះ​ទើប​ក្រសួង​សុខាភិបាល​តម្រូវ​ឲ្យ​លេប​ថ្នាំ​ជាតិ​ដែក​ឲ្យអំឡុង​ពេល​ពពោះ និង​ក្រោយ​ពេល​សម្រាល​កូន។ ចំណែក​ឯ​បរិមាណ​ជាតិ​ដែក​វិញ បើ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ស្ត្រី​ពពោះ​ត្រូវ​ការ​ពី ៣០-៦០ មិល្លីក្រាម/ថ្ងៃ ដើម្បី​ផលិត​អេម៉ូក្លូប៊ីន ដែល​វា​មាន​តួនាទី​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​កោសិកា​នានា​ពេញ​រាងកាយ ពិសេស​ខួរក្បាល។ ២. អត្ថប្រយោជន៍​ជាតិ​ដែក​ចំពោះ​ស្ត្រីពពោះ បើ​តាម​អង្គការ​សុខភាព​ពិភព​លោក​ដដែល​បញ្ជាក់​ថា ការ​ញ៉ាំ​ជាតិ​ដែក​គ្រប់​គ្រាន់​អំឡុង​ពេល​មាន​ផ្ទៃពោះ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ទាំង​ម្តាយ​ទាំង​កូន។ – ជួយ​បង្កើន​គ្រាប់​ឈាម​ក្រហម – កាត់​បន្ថយ​ភាព​ស្លេក​ស្លាំង – ឲ្យ​ទារក​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ – បង្ការ​កូន​កើត​មុន​ខែ – បង្ការ​កូន​មិន​គ្រប់​គីឡូ – កាត់​បន្ថយ​ហានិភ័យ​ពេល​សម្រាល​កូន។ ៣. ធ្វើម៉េចកុំឲ្យខ្វះជាតិដែក? ជាតិដែកមានក្នុងអ្វីខ្លះ? ក្រៅ​ពី​ថ្នាំ​ជាតិ​ដែក​ជាតិ​ដែល​ផ្តល់​​ដោយ​ក្រសួង​សុខាភិបាល ស្រីៗ​ពពោះ​ក៏​អាច​បង្កើន​បរិមាណ​ជាតិ​ដែក​តាម​រយៈ​អាហារ​បំប៉ន ដូចជា​ម្សៅ​ទឹកដោះ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​អាច​ញ៉ាំ ១កែវ/ថ្ងៃ (អាច​ផ្តល់​បរិមាណ​ជាតិ​ដែក​ប្រមាណ ១០% យ៉ាង​តិច នៃ​តម្រូវការ​ជាតិដែក​ប្រចាំ​ថ្ងៃ) ឬ​​របប​អាហារ​ដែល​មាន​នៅ​ក្នុង​សាច់ក្រហម ថ្លើមសត្វ បន្លែបៃតង និង​គ្រាប់​ធញ្ញជាតិ មាន​សណ្តែក​គ្រប់​មុខ គ្រាប់​ស្វាយ​ចន្ទី គ្រាប់អាល់មុន គ្រាប់ល្ពៅ ជាដើម។


មានផ្ទៃពោះ

ចង់បានកូនប្រុសស្រីដូចចិត្ត តាមក្បួនពេទ្យគេធ្វើម៉េចខ្លះ?

មាន​ប្តី​ប្រពន្ធ​ជាច្រើន​ក្រោយ​រៀបការ​រួច​ចង់​បាន​កូន​ជា​ចំណងដៃ ប៉ុន្តែ​ម្នាក់​ៗ​មិនអាច​បាន​ភេទកូន​តាម​ចិត្ត​ចង់​ឡើយ។ ប្តី​ប្រពន្ធ​ខ្លះ​ខំ​ធ្វើ​តាម​ក្បួន​ធម្មជាតិ​ផង រត់​ទៅ​រក​ពេទ្យ​ប្រឹក្សា​យោបល់​ផង ដើម្បី​បាន​កូន​ស្រី ឬ​ប្រុស តាម​បំណង​ប្រាថ្នា​ខ្លួន។ ជុំវិញ​បញ្ហា​នេះ ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​វេជ្ជបណ្ឌិត គាន់ អូន បាន​លើក​ឡើង​ថា ក្បួន​វេជ្ជសាស្ត្រ​បើ​ចង់​បាន​កូន​ប្រុស កូន​ស្រី​ដូច​ចិត្ត ជា​ទូទៅ​គេ​កំណត់​ទៅ​តាម​មេ​ជីវិត​ញី​ដែល​ធ្លាក់​ចុះ​មក ប៉ុន្តែ​ភាគ​រយ​ហ្នឹង​មិន​ប្រាកដ​ថា ជោគជ័យ ១០០% ទេ តែ​បើ​យើង​ចង់​បាន​កូន​ប្រុស​ស្រី​តាម​ចិត្ត​ចង់​បាន​នោះ គ្រូពេទ្យ​ជំនាញ​នឹង​ធ្វើ DNA។ លោក​វេជ្ជបណ្ឌិត គាន់ អូន បាន​បន្ត​ថា បច្ចេក​វិទ្យា​ធ្វើ DNA ដោយ​យក​មេជីវិត​ទៅ​វិភាគ តើ​កូន​ស្រី ឬ​កូន​ប្រុស​នេះ ត្រូវ​ចំណាយ​​លុយ​អស់​ច្រើន ហើយ​ក៏​មិន​មាន​ធ្វើ​នៅ​ស្រុក​ខ្មែរ​ដែរ ត្រូវ​ផ្ញើ Sample ទៅ​ក្រៅ​ប្រទេស។ "គេ​យក DNA ទៅ​វិភាគ​អស់​រាប់​ពាន់ រាប់​ម៉ឺន​ដុល្លារ​ទៅ គេ​អាច​យក​កូន​ស្រី ឬ​ប្រុស​ដូច​បំណង ចំពោះ​អ្នក​មាន​លទ្ធភាព"។ តែ​បើ​យើង​កំណត់​ភេទ​កូន​តាម​បែប​ធម្មជាតិ លោក​វេជ្ជបណ្ឌិត​លើក​ឡើង​ថា មិន​ប្រាកដ​ជោគជ័យ ១០០% ទេ។ ក្បួន​ធម្មជាតិ ដើម្បី​កំណត់​ភេទ​កូន​ទាំង​នោះ​រួមមាន ពេលវេលា​នៃ​ការ​រួមភេទ បែបបទ​នៃ​ការ​រួមភេទ កត្តា​ទ្វារមាស និង​ចំណី​អាហារ ជាដើម។ រវាង​បុរស និង​ស្ត្រី […]


បញ្ហាផ្ទៃពោះ

មានផ្ទៃពោះ ប្រើគ្រឿងសម្អាងទាំងនេះ អាចប៉ះពាល់កូនក្នុងផ្ទៃ

ស្អាត ស្រីៗ​ណា​មិន​ចង់? គ្រាន់​តែ​ថា ពេល​គ្នា​យើង​មាន​ផ្ទៃ​ពោះ ការ​លាប​ក្រែម​ថែម​ម្សៅ ប្រើ​ផលិតផល​មួយ​ចំនួន អាច​ប៉ះពាល់​កូន​បាន។ តើមាន​អ្វីខ្លះ? ប៉ះពាល់កម្រិតណា?​ ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ នៅទីនេះ ១- ផលិតផលធ្មេញស សារធាតុ​ផ្សំ​ក្នុង​ផលិត​ផល​ធ្វើ​ឲ្យ​ធ្មេញ​ស គឺ Peroxide ដែល​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ពេញ​វ័យ បើទោះ​លេ​បវា​ចូល​ក្នុង​ពោះ​​ក៏​ដោយ។ ប៉ុន្តែ​សារធាតុ​មួយ​ចំនួន​ក្នុង​ផលិតផល​ធ្វើ​ឱ្យ​ធ្មេញ​ស​នោះ អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ។ ជំនួស​ឲ្យ​ការ​ប្រើ​ផលិតផល​ធ្វើ​ឲ្យ​ធ្មេញស ផ្ដេសផ្ដាស​ផ្សេងៗ យក​ល្អ ស្ត្រី​មាន​ផ្ទៃពោះ គួរ​ប្រើ​ប្រភេទ​ថ្នាំដុស​ធ្មេញ​ជួយ​ឲ្យ​ធ្មេញស ហើយ​ឧស្សាហ៍​ទៅ​ពេទ្យ​សម្អាត​ធ្មេញ។ គណនាថ្ងៃសម្រាលកូន នៅទីនេះ ២- ស្ព្រាយបាញ់សក់ និងថ្នាំក្រចក សារធាតុ Phthalate គេ​រក​ឃើញ​ក្នុង​ស្ព្រាយ​បាញ់​សក់ និង​ថ្នាំ​លាប​ក្រចក។ វា​អាច​មាន​ហានិភ័យ​ធ្វើ​ឲ្យកូន​ក្នុង​ផ្ទៃ​អត់​គ្រប់​លក្ខណៈ និង​ការ​អភិវឌ្ឍ​ផ្លូវភេទ​បុរស​មិន​ប្រក្រតី។ ដើម្បី​សុវត្ថិភាព គួរ​ប្រើ​ផលិតផល​គ្មាន​សារធាតុ Phthalate។ យើង​អាច​ប្រើហ្វូម​លាប​សក់ ឬ​ចាហួយ​លាប​សក់ ជំនួស​ការ​ប្រើ​ស្ព្រាយ។ ៣- ក្រែមលាបមាត់ សារ​ធាតុសំណ ត្រូវ​គេ​ប្រទះ​ឃើញ​ក្នុង​ក្រែម​លាប​មាត់ ដើម្បី​ជួយ​រក្សា​ពណ៌​លើ​មាត់។ ជិត ៦១% នៃ​ក្រែម​ល្បីៗ សុទ្ធ​តែ​ផ្សំ​ពី​សារធាតុ​នេះ។ ដើម្បី​សុវត្ថិភាព គួរ​ជ្រើស​យក​ធម្មជាតិ​ទៅ ឬ​ប្រើ​ផលិតផល​ដែល​គ្មាន​ជាតិ​សំណ និង​ពិគ្រោះ​ជាមួយ​ពេទ្យ​មុន​ប្រើ។ ៤- ក្រែម ឬឡេ ក្រែម​ភាគ​ច្រើន (ឡេការពារ​កម្ដៅថ្ងៃ ក្រែម​បំបាត់​ជ្រួញ និង​ក្រែម​មួយ​ចំនួន​ទៀត​ផ្សេងៗ​ទៀត) មាន​ផ្ទុក​សារធាតុ​ដែល​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ។ មុន​នឹង​ប្រើ […]


មានផ្ទៃពោះ

ប្រយ័ត្នណាម៉ាក់ៗ! បើកើតគ្រុនឈាមពេលពពោះ កូននឹងរងផលប៉ះពាល់ទាំងនេះ (វីដេអូ)

ចូល​ខែភ្លៀង សម្បូរ​មូស ទាំង​ក្មេង​ទាំង​ចាស់ ងាយ​ប្រឈម​នឹង​​ជំងឺ​គ្រុន​ឈាម ក្នុង​​ស្រ្តី​ពពោះ​ក៏​ត្រូវ​ប្រយ័ត្នដែរ ព្រោះ​បើ​កើត​ជំងឺ​គ្រុនឈាម​ពេល​នេះ កូន​ក្នុង​ផ្ទៃ​នឹង​មាន​បញ្ហា​ធ្ងន់ធ្ងរ។ បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ឆ្លង​ជំងឺ​គ្រុនឈាម អាច​ចម្លង​វីរុស​នេះ​ទៅ​ទារក​ក្នុង​ផ្ទៃ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ឬ​ពេល​សម្រាល​កូន។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ម្តាយ​ដែល​កើត​ជំងឺ​គ្រុន​ឈាម​មិន​ត្រឹម​ប៉ះពាល់​ដល់​សុខភាព​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ កូនក្នុង​ផ្ទៃ​ក៏​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដែរ ដូច​ជា​កូន​កើត​មក​មិន​គ្រប់​គីឡូ កូន​កើត​មិន​គ្រប់​ខែ ករណី​ធ្ងន់ធ្ងរ​ធ្វើ​ឲ្យ​ទារក​ក្នុង​ផ្ទៃ​ស្លាប់។ ចំពោះ​ស្ត្រី​ពពោះ​ដែល​ឆ្លង​ជំងឺ​គ្រុន​ឈាម លោក​វេជ្ជបណ្ឌិត​ថា នឹង​មាន​ចេញ​រោគសញ្ញា​ដូច​អ្នក​ឆ្លង​ធម្មតា គឺ​មាន​ក្ដៅ​ខ្លួន ឈឺ​ក្បាល ឈឺ​សន្លាក់​សាច់​ដុំ ឈឺ​ក្នុង​ភ្នែក ឡើង​កន្ទួល​ក្រហម​លើ​ស្បែក ឬ​ចេញ​ឈាម​ច្រមុះ។ ស្រ្តី​ពពោះ​ដែល​ឆ្លង​ជំងឺ​គ្រុន​ឈាម អាច​នឹង​ជា​សះ​ស្បើយ​ក្នុង​រយៈពេល​១​សប្តាហ៍ បើ​សិន​ជា​ព្យាបាល​បាន​ត្រឹម​ត្រូវ តែ​ក្នុង​ករណី​ធ្ងន់ធ្ងរ រោគសញ្ញា​មាន ក្អួត​ចង្អោរ ចុក​ពោះ​ខ្លាំង ពិបាក​ដកដង្ហើម មាន​ការ​ហូរ​ឈាម​តាម​ច្រមុះ អញ្ចាញ​ធ្មេញ តាមបាត ឬ​នៅ​ពី​ក្រោម​ស្បែក និង អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត។ សូមទស្សនាវីដេអូពន្យល់បន្ថែម៖

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ