មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

កុំចេះតែញ៉ាំ ការញ៉ាំផ្អែមពេលពពោះ កូនអាចមានបញ្ហាខួរក្បាល

ការ​​ញ៉ាំ​អាហារ​ផ្អែម​​ៗ​ពេក​អំឡុង​ពេល​ពពោះ អាចផ្តល់​គ្រោះថ្នាក់ដល់ទាំងសុខភាពម្តាយ និងកូន ពិសេសប៉ះពាល់ដល់​មុខងារ​ខួរ​ក្បាល​របស់​កូន​។ ពិត​ណាស់​ មាន​ម៉ាក់​ៗ​ជា​ច្រើន​យល់​ច្រឡំ​ថា ការ​ដែល​យើង​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​អំឡុង​ពេល​ពពោះ គឺ​មក​ពី​កូន​ឱ្យ​ឃ្លាន​ផ្អែម ដែល​តាម​ពិត​ទៅ​គឺ​បណ្តាល​មក​ពី​អ័រម៉ូន​​ទៅ​វិញ​ទេ។ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង ក៏​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដ៏​ការ​យល់​ដឹង​របស់​ក្មេង​ដូច​គ្នា។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! យ៉ាង​ណា​មិញ ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ផ្លែឈើ​ដែល​​មាន​ជាតិ​ស្ករ​ធម្មជាតិ​អំឡុង​ពេល​ពពោះ នោះ​នឹង​​អាច​ជួយ​ដល់​គំហើញ ក៏​ដូចជា​សមត្ថភាព​ក្នុង​ការ​និយាយ​របស់​កូន​បាន​ផង​ដែរ។ [embed-health-tool-due-date] តើ​ផ្អែម​ក្នុង​កម្រិត​ណា​ទើប​សមល្មម? ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម​ ២ ឆ្នាំ មិន​គួរ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​បន្ថែម​ឡើយ ហើយ​ចំណែក​ឯ​ក្មេង​ដែល​មាន​អាយុ​ ២ ឆ្នាំ​ឡើង គួរ​ញ៉ាំ​ស្ករ​បន្ថែម​មិន​ឱ្យ​លើស​ពី​ ២៥ ​ក្រាម​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ពពួក​ស្ករ​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ផ្លែឈើ មិន​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​ឡើយ​ ផ្ទុយ​ទៅ​វិញ វា​ថែម​ទាំង​ផ្ទុក​វីតាមីន​ ជាតិ​រ៉ែ និង​ជាតិ​សរសៃ​ដែល​ជួយ​ពន្យារ​ដល់​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ថែម​ទៀត​ផង៕ ចំណុចសំខាន់ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

ការថែទាំផ្ទៃពោះមុនសម្រាល

ញ៉ាំ​ផ្លែ​ឈឺរី​​ ពេល​ពពោះផ្ដល់​ប្រយោជន៍​ច្រើន​ចំពោះ​ម្ដាយ​ និងកូន​​​​​​​​​​​​​​​​

ជា​ទូទៅ​ ស្ត្រី​ពពោះ​ត្រូវ​បាន​ណែនាំ​ឲ្យ​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន​ និង​ជាតិ​រ៉ែ​។​ ក្នុង​ចំណោម​ផ្លែឈើ​ទាំងឡាយ​ដែល​​ស័ក្ដិសម​សម្រាប់​ស្ត្រី​ពពោះ​ ​​ផ្លែ​ឈឺរី​គឺ​ជា​ផ្លែឈើ​ដែល​មាន​គុណប្រយោជន៍​យ៉ាង​ច្រើន​ ពីព្រោះ​វា​គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន​C។ យ៉ាង​ណា​មិញ​ ​ម៉ាក់​ៗ​មួយ​ចំនួន​​ក៏​ជួប​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​នឹង​ផ្លែ​ឈឺរី​ផង​ដែរ។ ក្នុង​ករណី​ដែល​យើង​មិន​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ ម៉ាក់​ៗ​​​គប្បី​យល់​ដឹង​អំពី​អត្ថប្រយោជន៍​ និង​ផល​ប៉ះពាល់​ ដើម្បី​ជៀសវាង​បញ្ហា​សុខភាព​ផ្សេងៗ​អំឡុង​ពេល​ពពោះ​។ តើ​យើង​អាច​ញ៉ាំ​ផ្លែ​ឈឺរី​​អំឡុង​ពេល​មាន​គភ៌​បាន​ដែរ​ឬ​ទេ​? ​​​​នៅ​អំឡុង​​ពេល​មាន​គភ៌​​ ម៉ាក់​ៗ​អាច​ញ៉ាំ​ផ្លែ​ឈឺរី​បាន​​ដោយ​សុវត្ថិភាព​។​ ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​មាន​ផ្ទុក​វីតាមីន​C និង​សារធាតុ​ចិញ្ចឹម​ដទៃ​ទៀត​ ដែល​អាច​ជួយ​​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​​​ដល់​ម៉ាក់​ៗ ក្នុង​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​។​ សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ផ្លែ​ឈឺរី​ ​​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដែល​មាន​នៅ​ក្នុង​ផ្លែ​ឈឺរី​​មួយ​ពែង​ រួម​មាន​៖ កាឡូរី ៩៧ កាបូអ៊ីដ្រាត ២៥​ក្រាម​ វីតាមីន​C ១៨%​នៃ​តម្លៃ​ប្រចាំ​ថ្ងៃ​ ជាតិ​សរសៃ​ ៣​ក្រាម​ ប្រូតេអ៊ីន​ ២​ក្រាម​ ប៉ូតាស្យូម​ ១០%​នៃ​តម្លៃ​ប្រចាំ​ថ្ងៃ​ ម៉ង់ហ្គាណែស ៥%​នៃ​តម្លៃ​ប្រចាំ​ថ្ងៃ​ ស្ពាន់​ ៥%​ នៃ​តម្លៃ​ប្រចាំ​ថ្ងៃ អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ផ្លែ​ឈឺរី​ អំឡុង​ពេល​មាន​គភ៌​ ​ជំរុញ​លំហូរ​ឈាម​ទៅ​កាន់​សុក​ ដែល​ផ្ដល់​អាហារូបត្ថម្ភ​ និង​អុកស៊ីសែន​ដល់​ទារក​។ ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ​ប្រឆាំង​នឹង​អាការៈ​ក្អួត​ចង្អោរ អំឡុង​ពេល​មាន​គភ៌​ ​ការពារ​ការ​ទល់​លាមក​ និង​ជួយ​​សម្រួល​ដល់​ការ​បន្ទោបង់​ កម្ចាត់​អាការៈ​រាករូស ការពារ​ពី​ជំងឺ​ស្លេកស្លាំង អំឡុង​ពេល​ពពោះ​ ជួយ​ការពារ​ជំងឺ​ថប់បារម្ភ​ និង​ធ្វើ​ឲ្យ​គេង​លក់​ស្រួល ​ការពារ​កោសិកា​សរសៃ​ប្រសាទ និង​​ធ្វើ​ឲ្យ​សុខភាព​ខួរ​ក្បាល​របស់​ទារក​ក្នុង​ផ្ទៃ​មាន​ភាព​​ប្រសើរ​ឡើង​។​ វា​ថែម​ទាំង​ជួយ​កម្ចាត់​រោគ​ប្រកាំង​ ដែល​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​កម្រិត​អ័រម៉ូន​អឹស្រ្តូសែន​។ បញ្ចៀស​អាការៈ​ហើម​អំឡុង​ពេល​មាន​គភ៌​ ការពារ​ការ​រលាក […]


ការថែទាំផ្ទៃពោះមុនសម្រាល

អត្ថប្រយោជន៍​ និង​ផល​ប៉ះពាល់​​នៃសារាយ​សមុទ្រ​ ស្ត្រី​ពពោះ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ទូ​ទៅ​ នៅ​អំឡុង​ពេល​​ពពោះ​ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​ធ្វើ​ការ​ផ្លាស់ប្ដូរ​​របប​អាហារ​មួយ​ចំនួន​ ដើម្បី​ធានា​ថា​​ខ្លួន​ និង​កូន​ក្នុង​ផ្ទៃ​ទទួល​បាន​​សុខភាព​ល្អ​ និង​ជៀស​ផុត​​ពី​បញ្ហា​ផ្ទៃពោះ​ផ្សេងៗ​។​ ​យ៉ាង​ណា​មិញ​ តើ​​ម៉ាក់​ៗ​អាច​ញ៉ាំ​សារាយ​​សមុទ្រ​បាន​ដែរ​ឬ​ទេ​ នៅ​អំឡុង​ពេល​​មាន​គភ៌​​? ​​ពិត​ណាស់​ សារាយ​សមុទ្រ​គឺ​ជា​កំពូល​អាហារ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ដ៏​សំបូរ​បែប​ដល់​សុខភាព ហើយ​វា​ក៏​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​រូបមន្ត​ព្យាបាល​បែប​ធម្មជាតិ​​សម្រាប់​ជំងឺ​ជា​ច្រើន​ផង​ដែរ។​ ​តម្លៃ​អាហារូបត្ថម្ភ​នៃ​សារាយ​សមុទ្រ​ តម្លៃ​អាហារូបត្ថម្ភ​ដែល​មាន​នៅ​ក្នុង​សារាយ​សមុទ្រ​ចំនួន​១០​ក្រាម​៖ កាបូអ៊ីដ្រាត​ ០,៩​ក្រាម​ ប្រូតេអ៊ីន​ ០,៣​ក្រាម​ វីតាមីន​A ៣៥ IU វីតាមីន​C ​០,៣​មិល្លីក្រាម​ ​កាល់ស្យូម​ ១៤ មិល្លីក្រាម ម៉ាញ៉េស្យូម​ ១០,៥​ មិល្លីក្រាម ប៉ូតាស្យូម​ ៤,៩ មិល្លីក្រាម ផូស្វ័រ​ ៨,១ មិល្លីក្រាម សូដ្យូម​ ៨៥,៣ មិល្លីក្រាម អត្ថប្រយោជន៍​សុខភាព​នៃ​ការ​ញ៉ាំ​សារាយ​សមុទ្រ​អំឡុង​ពេល​មាន​គភ៌​ ការ​ញ៉ាំ​សារាយ​សមុទ្រ​នៅ​ក្នុង​បរិមាណ​តិចតួច​ អាច​ជួយ​ឲ្យ​ម៉ាក់​ៗ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​សំខាន់​ជា​ច្រើន​។​ អត្ថប្រយោជន៍​មួយ​ចំនួន​រួម​មាន​៖ សារាយ​សមុទ្រ​គឺ​ជា​ប្រភព​នៃ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ ដែល​អាច​ជួយ​ដល់​ការអភិវឌ្ឍ​ខួរ​ក្បាល​របស់​ទារក​។ ​វា​ក៏​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​ ដែល​ជួយ​ដោះស្រាយ​បញ្ហា​រំលាយ​អាហារ​ និង​ទល់​លាមក​នៅ​ក្នុង​អំឡុង​ពេល​មាន​គភ៌​យ៉ាង​មាន​ប្រសិទ្ធភាព​។ ​ជាមួយ​គ្នា​នេះ​ដែរ​ សារាយ​សមុទ្រ​​ក៏​ជា​ប្រភព​ល្អ​នៃ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​​ទប់ស្កាត់​បញ្ហា​ថប់​បារម្ភ ការ​បាក់​ទឹក​ចិត្ត​ ជំងឺ​ហឺត​ ជំងឺ​រលាក​ទង​សួត​ ជំងឺពោះវៀន និង​ជំងឺ​រលាក​សន្លាក់​ជា​ដើម​។ ចំណែក​ឯ​វីតាមីន​C នៅ​ក្នុង​សារាយ​សមុទ្រ​ក៏​ជួយ​ដល់​ការ​ស្រូប​យក​ជាតិ​ដែក​ដែល​មាន​នៅ​ក្នុង​សារាយ​សមុទ្រ​ផង​ដែរ​។ វា​មាន​ប្រយោជន៍​ក្នុង​ការអភិវឌ្ឍសរីរាង្គ​ផ្លូវ​ភេទ​ ហើយ​វា​ក៏​​ជួយ​កាត់បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​មហារីក​សុដន់​។ ហានិភ័យ​សុខភាព​ទាក់ទង​នឹង​ការ​ញ៉ាំ​សារាយ​សមុទ្រ​ អំឡុង​ពេល​មាន​គភ៌​ ទោះ​បី​ជា​សារាយ​សមុទ្រ​ផ្ដល់​ថាមពល​ និង​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​​ជា​ច្រើន​ក៏​ពិត​មែន​ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ផ្លែ​សាវម៉ាវ​មាន​អត្ថប្រយោជន៍​ច្រើន​ ចំពោះ​ស្ត្រី​ពពោះ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​អំឡុង​ពេល​មាន​គភ៌​ របប​អាហារ​ល្អ​ៗ ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​។​ ​ផ្លែឈើ​ និង​បន្លែ​ស្រស់​ៗ​ជា​ច្រើន​ ចាំបាច់​ត្រូវ​បញ្ចូល​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ស្ត្រី​ពពោះ​។​ ​យើង​ដឹង​ហើយ​ថា​ ផ្លែឈើ​មួយ​ចំនួន​ដូចជា​ផ្លែ​ប៉ោម​ ចេក​ ទំពាំងបាយជូរ​ និង​ស្វាយ​ ផ្ដល់​អត្ថប្រយោជន៍​សុខភាព​ជា​ច្រើន​ នៅ​អំឡុង​ពេល​​នេះ​​។​ យ៉ាង​ណា​មិញ តើ​ស្ត្រី​ពពោះ​ អាច​ញ៉ាំ​ផ្លែ​សាវម៉ាវ​បាន​ដែរ​ឬ​ទេ​? តើ​​វា​មាន​អត្ថប្រយោជន៍​ និង​​​ផល​ប៉ះពាល់​​អ្វី​ខ្លះ​? អត្ថប្រយោជន៍​នៃ​ផ្លែ​សាវម៉ាវ​ចំពោះ​ស្ត្រី​ពពោះ​ ​​​ពិត​ណាស់​ ស្ត្រី​ពពោះ​អាច​ញ៉ាំ​ផ្លែ​សាវម៉ាវ​បាន​ ដោយ​ពុំ​មាន​ផល​ប៉ះពាល់​អ្វី​ឡើយ​។​ ​ផ្ទុយ​ទៅ​វិញ​ វា​បែរ​ជា​​ផ្ដល់​អត្ថប្រយោជន៍​សុខភាព​ជា​ច្រើន​។​ ប៉ុន្តែ ផ្លែ​សាវម៉ាវ​ដែល​ទុំ​ជ្រុល​ ​អាច​មាន​ជាតិ​អាល់កុល​ និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទាំង​ម្ដាយ​ និង​ទារក​។​ លើស​ពី​នេះ​ ផ្លែ​សាវម៉ាវ​ដែល​ទុំ​ជោរ​ក៏​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ ដែល​អាច​​ផ្ដល់​ផល​ប៉ះពាល់​ដល់​ម្ដាយ​​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​គភ៌​ផង​ដែរ​។ អត្ថប្រយោជន៍​សុខភាព​មួយ​ចំនួន​ ដែល​ម៉ាក់​ៗ​ទទួល​បាន​​​ពី​ផ្លែ​សាវម៉ាវ​ មាន​ដូចជា​៖ ១. កាត់​បន្ថយ​អាការៈ​ក្អួត​ចង្អោរ​ និង​វិល​មុខ​ ​ចំពោះ​ម៉ាក់​ៗ​មួយ​ចំនួន​ដែល​​មាន​អាការៈ​ចង្អោរ​ និង​វិល​មុខ​នៅ​គ្រប់​ត្រី​មាស​ទាំង​អស់​ អាច​សាកល្បង​​ញ៉ាំ​ផ្លែ​សាវម៉ាវ​នេះ​បាន​ ពីព្រោះ​វា​អាច​កាត់​បន្ថយ​អាការៈ​ទាំង​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ២. ប្រភព​នៃ​ជាតិ​ដែក​ ជាមួយ​នឹង​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ដែក​ ផ្លែ​សាវម៉ាវ​គឺ​ជា​អាហារ​សម្រន់​ ដែល​អាច​ជួយ​រក្សា​កម្រិត​គ្រាប់ឈាមអេម៉ូគ្លូបីន​ស្ត្រី​ពពោះ​។​ ​បន្ថែម​ពី​នេះ​ វា​ក៏​អាច​ជួយ​កាត់​បន្ថយ​អាការៈ​អស់​កម្លាំង​​​ថែម​ទៀត​ផង​។ ៣. ​ប្រឆាំង​នឹង​ជំងឺ​ទូទៅ ជាមួយ​គ្នា​នេះ​ដែរ​ ផ្លែ​សាវម៉ាវ​​មាន​ផ្ទុក​​ជាតិ​ផូស្វ័រ​ ដែល​អាច​ជួយ​ក្នុង​ការ​រំលាយ​អាហារ​ និង​កាត់​បន្ថយ​ការ​ទល់​លាមក​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​។​ ជាង​នេះ​ទៅ​​ទៀត​ វា​ក៏​អាច​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​ ​គ្រុន​ក្ដៅ​ ឈឺ​ក្បាល​ ​និង​ជួយ​ឲ្យ​ម៉ាក់​ៗ​​មាន​សុខភាព​ល្អ​អំឡុង​ពេល​មាន​គភ៌​។ ៤. ​ប្រភព​នៃ​វីតាមីន​E ផ្លែ​សាវម៉ាវ​ក៏​ជា​រូបមន្ត​ធម្មជាតិ​ដ៏​អស្ចារ្យ​ក្នុង​ការ​​កម្ចាត់​ចោល​បញ្ហា​ស្បែក​​ផ្សេង​ៗ​ ដូចជា​ស្នាម​សង្វារ​ ក្រោយ​សម្រាល​កូន​។​ វីតាមីន​E​នៅ​ក្នុង​ផ្លែ​សាវម៉ាវ​ក៏​​អាច​ជួយ​បញ្ចៀស​ភាព​ចាស់​មុន​វ័យ​ […]


ការថែទាំផ្ទៃពោះមុនសម្រាល

អាថ៌កំបាំង​ទាំង​៥ ​មាន​ប្រយោជន៍​ច្រើន​ចំពោះ​​ស្ត្រី​ទើប​ពពោះ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​

អំឡុង​ពេល​​ទើប​មាន​ផ្ទៃពោះ​ គឺ​ជា​ដំណាក់កាល​ដ៏​ពិបាក​បំផុត​មួយ​សម្រាប់​ស្ត្រី​ភាគ​ច្រើន​។ ការ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​ទាន់​ពេលវេលា​ និង​រក្សា​សុខភាព​ឲ្យ​រឹងមាំ​ គឺ​ជា​រឿង​សំខាន់​បំផុត​។​ ទោះ​បី​ជា​ការ​ពពោះ​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ និង​ផ្ដល់​បទពិសោធន៍​ប្លែក​ៗ​ពី​គ្នា​ក៏​ពិត​មែន​ ប៉ុន្តែ​​ម៉ាក់​ៗ​ក៏​អាច​ជួប​សញ្ញា​ទូទៅ​មួយ​ចំនួន​ដែរ​។ ​ដូច្នេះ​ហើយ ដើម្បី​ទទួល​បាន​សុខភាព​ល្អ នៅ​អំឡុង​ពេល​ទើប​មាន​ផ្ទៃពោះ​ ម៉ាក់​ៗ​គប្បី​អនុវត្ត​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​។ ​​១. ញ៉ាំ​អាហារ​បំប៉ន​ ពិត​ណាស់​ អាហារ​បំប៉ន​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ក្នុង​ការ​ជួយ​ទ្រទ្រង់​រាងកាយ​ និង​ការលូតលាស់​របស់​ទារក​ក្នុង​ផ្ទៃ​។​ ម៉ាក់​ៗ​គប្បី​ញ៉ាំ​អាស៊ីដ​ហ្វូលិក​ ជា​ប្រចាំ​ នៅ​ក្នុង​ត្រី​មាស​ដំបូង​ ក៏​ដូចជា​​វីតាមីន​D ​អំឡុង​ពេល​ពពោះ​ និង​បន្ទាប់​ពី​សម្រាល​រួច​។ ពិត​ណាស់​អាស៊ីដ​ហ្វូលិក អាច​ការពារ​ទារក​ប្រឆាំង​នឹង​ការ​ខូច​ទ្រង់ទ្រាយ​​​ប្រព័ន្ធ​ប្រសាទ រី​ឯ​វីតាមីន​D អាច​ជួយ​ដល់​សុខភាព​ឆ្អឹង​របស់​ទារក​បាន​ល្អ​ប្រសើរ​។​ ប្រសិនបើ​ម៉ាក់​ៗ​ចង់​ញ៉ាំ​អាហារ​បំប៉ន​ដទៃ​ទៀត​ ម៉ាក់​ៗ​គប្បី​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ជា​មុន​សិន​។ ២. ធ្វើ​លំហាត់​ប្រាណ​ ​​​​​លំហាត់​ប្រាណ ​​គឺ​ជា​ឱសថ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ម្ដាយ​គ្រប់​រូប​។​ វា​ជួយ​រំសាយ​ភាព​ហត់នឿយ​ និង​ស្រ្តេស​ ក៏​ដូចជា​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល​ជាង​មុន​នៅ​អំឡុង​ពេល​បី​ខែ​ដំបូង​នៃ​ការ​ពពោះ​។​ លើស​ពី​នេះ​ ការ​ហាត់​ប្រាណ​ក៏​ជួយ​កាត់បន្ថយ​ការ​ប្រែប្រួល​អារម្មណ៍​ និង​ធ្វើ​ឲ្យ​យើង​សម្រាល​កូន​តាម​ធម្មជាតិ​ថែម​ទៀត​ផង​​។ ចំពោះ​ម៉ាក់​ៗ​ដែល​ធ្វើ​ចលនា​ចុះ​ឡើង​ ជា​ជាង​ការ​អង្គុយ​នៅ​មួយ​កន្លែង​ ​នឹង​មិន​សូវ​​មាន​អាការៈ​ក្អួត​ចង្អោរ​ឡើយ​។​ ដូចនេះ​ យើង​គប្បី​ចាប់ផ្ដើម​ពី​ការ​ធ្វើ​លំហាត់​ប្រាណ​រយៈពេល​៥នាទី ​បន្ទាប់​មក​ ទើប​ចាប់ផ្ដើម​បន្ត​ធ្វើ​លំហាត់​ប្រាណ​រយៈ​ពេល​៣០​នាទី​។​ ប៉ុន្តែ​ ម៉ាក់​ៗ​ក៏​គប្បី​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ជា​មុន​សិន​ មុន​ពេល​ចាប់ផ្ដើម​ធ្វើ​លំហាត់​ប្រាណ​ណា​មួយ​។ ​៣. ញ៉ាំ​អាហារ​​មាន​តុល្យភាព​ ជាមួយ​គ្នា​នេះ​ដែរ​ នៅ​អំឡុង​ពេល​៦​ខែ​ដំបូង​នៃ​ការ​ពពោះ​ ម៉ាក់​ៗ​មិន​ត្រូវ​ការ​កាឡូរី​បន្ថែម​នោះ​ទេ​។​ ម៉ាក់​ៗ​ត្រូវការ​កាឡូរី​បន្ថែម​ត្រឹម​តែ​២០០​កាឡូរី​ប៉ុណ្ណោះ​នៅ​ត្រី​មាស​ទី​៣។​ ហេតុនេះ​ហើយ​ ម៉ាក់​ៗ​គួរ​​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ រួម​មាន​អាហារ​ធ្វើ​ពី​ទឹក​ដោះ​គោ​ ​សាច់​ត្រី​ និង​ប្រូតេអ៊ីន​ប្រចាំ​ថ្ងៃ​ បន្លែ​ និង​ផ្លែឈើ​ជា​ដើម។​ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ពោត​មាន​គុណ​ប្រយោជន៍​ច្រើន​ ល្អ​សម្រាប់​ស្ត្រី​ពពោះ​ និង​គភ៌​​​​​​​​​​​​​​​​​

ពិត​ណាស់​ ពោត​គឺ​ជា​​អាហារ​ដ៏​ពេញ​និយម​មួយ​​នៅ​​ទូទាំង​ពិភពលោក ដោយ​សារ​តែ​វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ ព្រម​ជាមួយ​នឹង​គុណ​តម្លៃ​នៃ​អាហារ​​​ជា​ច្រើន​ដូចជា​ ​ជាតិ​សរសៃ​ វីតាមីន​ និង​ជាតិ​រ៉ែ​។​ តើ​ស្ត្រី​ពពោះ​អាច​ញ៉ាំ​ពោត​បាន​ដែរ​ឬ​ទេ? ជាក់​ស្ដែង ប្រសិនបើ​ស្ត្រី​ពពោះ​ញ៉ាំ​ពោត​នៅ​ក្នុង​បរិមាណ​មួយ​សម​ល្មម​ វា​អាច​​​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ​ និង​ជួយ​ប្រព័ន្ធ​ភាព​ស៊ាំ។​ យ៉ាង​ណា​មិញ​ ការ​ញ៉ាំ​ពោត​ក្នុង​បរិមាណ​ច្រើន​ អាច​​បង្ក​ជា​បញ្ហា​ដល់​ក្រពះ​ និង​ពោះវៀន​ ដូចជា​ពិបាក​ក្នុង​ការ​រំលាយ​អាហារ​ជាដើម​។ ប្រយោជន៍​សុខភាព​នៃ​ការ​ញ៉ាំ​ពោត​ពេល​ពពោះ​ ១. បញ្ចៀស​ការ​​ទល់​លាមក ជាតិ​សរសៃ​នៅ​ក្នុង​ពោត​អាច​ជួយ​ដោះស្រាយ​បញ្ហា​រំលាយ​អាហារ​យ៉ាង​មាន​ប្រសិទ្ធភាព​ ដូចជា​ការ​ទល់លាមក​ ដែល​ស្ត្រី​ពពោះ​តែងតែ​ជួប​ប្រទះ​ក្នុង​អំឡុង​ពេល​ទើប​មាន​ផ្ទៃពោះ​។ ២. ​ការពារ​ការ​ខូច​ទ្រង់ទ្រាយ​ពី​កំណើត​ ​ជាមួយ​គ្នា​នេះ​ដែរ​ ពោត​មាន​អាស៊ីដ​ហ្វូលីក​ដែល​ចាំបាច់​​អំឡុង​ពេល​មាន​គភ៌​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺលាន​ឆ្អឹង​ខ្នង​ និង​​ជំងឺ​សរសៃ​ប្រសាទ ផ្សេង​ទៀត​​របស់​​ទារក​។ ៣. ជំនួយ​សាច់ដុំ​ និង​ប្រព័ន្ធ​សរសៃ​​ប្រសាទ​ ​​​បន្ថែម​ពី​នេះ​ ពោត​ក៏​មាន​ផ្ទុក​សារជាតិ​ Thiamine ដែល​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​​ធ្វើ​មេតាប៉ូលីស​ថាមពល​ ព្រម​ទាំង​មាន​គុណប្រយោជន៍​ដល់​មុខងារ​របស់​​សាច់​ដុំ​ និង​ប្រព័ន្ធ​សរសៃ​ប្រសាទ​ថែម​ទៀត​ផង​។ ៤. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ​រី​ឯ​សារធាតុ​Beta-Carotene​នៅ​ក្នុង​ពោត​ផ្ដល់​វីតាមីន​A ​ដែល​មាន​​គុណប្រយោជន៍​ល្អ​បំផុត​​ចំពោះ​​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​ ព្រម​ទាំង​ជួយ​ដល់​ការ​លូតលាស់​ និង​ការវិវត្ត​របស់​ទារក​​ប្រកប​ដោយ​សុខភាព​ល្អ​ផង​ដែរ​។


ការថែទាំផ្ទៃពោះមុនសម្រាល

តិចនិក​​ងាយ​ៗ​ថែទាំ​សុដន់ឲ្យនៅស្អាត​ អំឡុង​ពេល​ពពោះ

ការ​ប្រែប្រួល​នៃ​សុដន់​ អំឡុង​ពេល​មាន​គភ៌​​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ហើយ​វា​​អាច​​បន្ត​រហូត​ដល់​ពេល​សម្រាល​ និង​លើស​ពី​នេះ​។​ ការ​ប្រែប្រួល​អ័រម៉ូន​ ការ​កើន​ឡើង​នៃ​លំហូរ​ឈាម​ និង​ការ​ផលិត​ទឹក​ដោះ​ដំបូង​ អាច​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ និង​មិន​ស្រួល​នៃ​សុដន់​។ ដូច្នេះ​ហើយ​ ស្រីៗ​យើង​គប្បី​ថែទាំ​សុដន់​​ឲ្យ​បាន​ល្អ​នៅ​អំឡុង​ពេល​នេះ​។ តិចនិក​ថែទាំ​សុដន់​អំឡុង​ពេល​មាន​គភ៌ ​​សុដន់​ចាប់ផ្ដើម​ស្ទះ​ និង​​ងាយ​រង​ការ​ឈឺ​ចាប់​នៅ​អំឡុង​ពេល​ពពោះ​។​ រី​ឯ​ចុង​សុដន់​ក៏​ក្លាយ​ទៅ​ជា​ស្ងួត​ និង​មាន​ពណ៌​ ក៏​ដូចជា​ប្រេះ​ផង​ដែរ។​ យ៉ាង​ណា​មិញ​ ​ស្រីៗ​យើង​អាច​អនុវត្ត​តិចនិក​ខាង​ក្រោម​នេះ ​ដើម្បី​ថែទាំ​សុដន់​​ឲ្យ​បាន​ល្អ​នៅ​អំឡុង​ពេល​មាន​គភ៌​ និង​ក្រោយ​សម្រាល​កូន​រួច​។ ​​​១. ម៉ាស្សា​សុដន់​ ការ​ម៉ាស្សា​សុដន់​អាច​ជួយ​បញ្ចៀស​​ការ​ស្ទះ​បំពង់​ទឹក​ដោះ​ ​ស្នាម​សង្វារ​ និង​ប្រេះ​ចុង​សុដន់​។ ចូរ​លាប​​ក្រែម​ផ្ដល់​សំណើម​ ឬ​ប្រេង​អូលីវ ហើយ​ត្រដុស​ជុំវិញ​ចុង​សុដន់​​ជា​រាង​រង្វង់​ ​ដោយ​​ប្រើ​ចុង​ម្រាម​ដៃ​។​ ជាមួយ​គ្នា​នេះ​ដែរ​ យើង​ត្រូវ​ទាញ​ចុង​សុដន់​​​ទៅ​ផ្នែក​​ខាង​ក្រៅ​ថ្នម​ៗ​ និង​បន្ត​ធ្វើ​ដូច​នេះ​រយៈពេល​ប្រហែល​៥នាទី។​ ពិត​ណាស់​ ការ​ម៉ាស្សា​ដ៏​ល្អ​នឹង​អាច​ជួយ​ជំរុញ​ដល់​ការ​ផ្គត់ផ្គង់​ទឹក​ដោះ​បន្ទាប់​ពី​សម្រាល​ និង​បំបៅ​ ជួយ​ឲ្យ​សុដន់​ទន់​ល្អ​ ​​ក៏​ដូចជា​បង្កើន​លំហូរ​ទឹក​ដោះ​។​ យ៉ាង​ណា​មិញ​ ស្រីៗ​យើង​មិន​គួរ​ដាក់​សម្ពាធ​ខ្លាំង​នៅ​លើ​សុដន់​ឡើយ​ និង​បញ្ឈប់​ការ​ម៉ាស្សា​ភ្លាម​ៗ​ប្រសិនបើ​មាន​យើង​មាន​ការ​ឈឺ​ចាប់​ ក៏​ដូចជា​មិន​ត្រូវ​ម៉ាស្សា​ហួស​កម្រិត​នៅ​ចុង​សុដន់​ នៅ​ពេល​ដែល​យើង​ជិត​សម្រាល​កូន​ឡើយ​។ ២. បញ្ចេញ​សកម្មភាព​រាងកាយ​ ​ជាមួយ​គ្នា​នេះ​ដែរ​ ស្រីៗ​យើង​គប្បី​ធ្វើ​លំហាត់​ប្រាណ​ និង​ញ៉ាំ​អាហារ​សុខភាព​​ជា​ប្រចាំ​។​ ពិត​ណាស់​ សកម្មភាព​ពន់ពែន​ខ្លួន​ស្រាលៗ​អាច​ជួយ​បន្ថយ​ភាព​តានតឹង​ផ្នែក​ខាង​លើ​នៃ​រាងកាយ​។​ ​ការ​ពន់​ពែន​ដៃ​ក៏​អាច​ជួយ​​ផ្ដល់​កម្លាំង​ដល់​សាច់ដុំ​សុដន់​ ព្រម​ទាំង​អាច​កាត់​បន្ថយ​ការ​ឈឺចាប់​នៃ​សុដន់​ថែម​ទៀត​ផង​។ ប៉ុន្តែ​ ម៉ាក់​ៗ​មិន​គួរ​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​លើស​កម្រិត​នោះ​ទេ​។ ៣. ប្រើប្រាស់​អាវ​ទ្រនាប់​សម្រាប់​ស្ត្រី​ពពោះ​​ ​អាវ​ទ្រនាប់​សម្រាប់​ស្ត្រី​ពពោះ​​ដែល​មាន​ផាសុកភាព​ ​គឺ​​ធ្វើ​ពី​កប្បាស​ ​ពីព្រោះ​វា​អាច​ជួយ​ដល់​ការ​យឺត​នៃ​សុដន់​​នៅ​អំឡុង​ពេល​ពពោះ​បាន​ល្អ។​ បន្ថែម​ពី​នេះ​ អាវ​ទ្រនាប់​កីឡា​ក៏​មាន​ផាសុកភាព​ដូច​គ្នា ដោយ​ជួយ​ឲ្យ​សាច់ដុំ​ខាង​ក្រោម​សុដន់​មាន​ភាព​រឹងមាំ​ ព្រម​ទាំង​​​កាត់បន្ថយ​ការ​ឈឺចាប់​ […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗឆ្លងកូវីដ-១៩ ពេលពពោះ កូនក្នុងផ្ទៃមានហានីភ័យអីខ្លះ?​

យើង​សង្កេត​ឃើញ​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​វីរុស​កូវីដ-១៩​ នៅ​កម្ពុជា មាន​ស្ត្រី​ពពោះ​មួយ​ចំនួន​ដែរ។ ម៉ាក់ៗ​ឆ្លង​កូវីដ-១៩ ពេល​ពពោះ កូន​ក្នុង​ផ្ទៃមាន​ហានីភ័យ​អីខ្លះ?​ អាច​ឆ្លង​កូវីដ ១៩ ដែរ​ទេ? បក​ស្រាយបញ្ហាជុំវិញចម្ងល់នេះ អង្គការសុខភាពពិភពលោក (WHO) ឲ្យ​ដឹង​ថា មិន​ទាន់មានភស្តុតាងច្បាស់លាស់មកបញ្ជាក់ថា ទារកក្នុងផ្ទៃអាចឆ្លងវីរុសកូវីដ-១៩ តាមម្ដាយអំឡុងពេលពពោះ ឬពេលសម្រាល ឬក៏អត់ទេ។ មកដល់ថ្ងៃនេះ វីរុសកូវីដ-១៩ មិនទាន់ត្រូវបានរកឃើញក្នុងទឹកភ្លោះ ឬក៏ទឹកដោះម្ដាយនៅឡើយ។ ដូច​គ្នានេះដែរ មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង​អាមេរិក (CDC) ហានីភ័យ​ទូទៅ​ក្នុង​ការ​កើត​ជំងឺ​កូវីដ-១៩​ លើ​ស្ត្រី​ពពោះ មាន​ភាគ​រយ​ទាប ក៏​ប៉ុន្តែការ​ពពោះ​បង្កើន​ហានិភ័យ​ខ្ពស់​ក្នង​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​ស្លាប់​បើ​ឆ្លង​កូវីដ-១៩។ ស្ត្រី​ពពោះ​ដែល​ឆ្លង​វីរុស​នេះ​ច្រើន​កើត​បញ្ហា​ផ្លូវ​ដង្ហើម ទាម​ទារ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជាង​ស្ត្រី​មិន​មាន​ផ្ទៃ​ពោះ។ អ្នកស្រាវជ្រាវក៏សង្កេតឃើញថា ក្រៅពីអាចកើតជំងឺផ្លូវដង្ហើម ស្រ្តីពពោះកើតកូវីដ-១៩ មិនមានចម្លង ឬបង្កបញ្ហាសុខភាពធ្ងន់ធ្ងរដល់ទារកទេ។ បន្ថែម​ពី​លើ​នេះ ស្ត្រី​ពពោះ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ដូច​ជា ទឹក​នោម​ផ្អែម កាន់​តែ​ប្រឈម​ខ្ពស់​នឹង​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ បើ​ឆ្លង​ជំងឺ​កូវីដ-១៩។ តាម​ការ​ស្រាវជ្រាវ​មួយ​ចំនួន​អះ​អាង​ថា ស្ត្រី​ពពោះ​កើត​កូវីដ-១៩ ប្រឈម​នឹង​ការ​សម្រាល​កូន​មុន​ខែ និង​សម្រាល​ដោយ​ការ​វះកាត់ ហើយ​ទារក​ត្រូវ​យក​ទៅ​ពិនិត្យ​សុខភាព ស្វែង​រក​ជំងឺ​ផ្សេងៗ រូម​ទាំង​កូវីដ-១៩ ​ដែរ។ ​​​យ៉ាង​ណា​មិញ​ តាម​ការ​សិក្សា​​ពី​សាកល​វិទ្យាល័យ California San Francisco បាន​រក​ឃើញ​ថា ទារក​ភាគ​ច្រើន​ ដែល​​មាន​ម៉ាក់​ៗ​កើត​កូវីដ១៩​ […]


បញ្ហាផ្ទៃពោះ

ស្ត្រីពពោះ និងកំពុងបំបៅដោះកូន អាចចាក់វ៉ាក់សាំងកូវីដ ១៩ បានអត់?

ទោះ​បច្ចុប្បន្នវ៉ាក់សាំង​កូវីដ-១៩ ​ត្រូវ​បាន​ផលិត​ឡើង និង​ចរាចរណ៍​ឲ្យ​ប្រជាជន​បាន​ចាក់នៅជុំ​វិញ​ពិភពលោក​ក៏​ដោយ តែ​ព័ត៌មាន​ពី​ការ​ចាក់វ៉ាក់សាំងកូវីដ ១៩ ​លើ​​​ស្ត្រី​​ពពោះ និង​​ស្ត្រី​​កំពុង​​បំបៅ​​ដោះ​កូន​ ហាក់​មិន​សូវ​ទំលំ​ទូលាយ​ឡើយ។ តើ​ស្ត្រី​ពពោះ និង​បំបៅដោះ​កូន​អាច​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ បាន​ឬ​ទេ? រដ្ឋលេខាធិការ និង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​លោក​ជំទាវ ឱ វណ្ណឌីន បាន​ឲ្យ​ដឹង​ថា ក្រសួង​នៅ​មិន​ទាន់​ទទួល​បាន​ការ​ណែនាំ​ទាក់ទង​នឹង​ការ​ចាក់​​វ៉ាក់សាំង​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ពី​ អង្គការ​សុខភាព​ពិភពលោក(WHO) នៅ​ឡើយ​ទេ ដូច​នេះ​ស្ត្រី​ពពោះ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​បន្ត​ទៀត។ លោក​ជំទាវ​បន្ត​ថា អង្គការ​សុខភាព​ពិភព​លោក បាន​ឲ្យ​យើង​វាយ​តម្លៃ​ថា ប្រសិន​បើ​ស្ត្រី​ពពោះ​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់ ដូច​នេះ​គ្រូពេទ្យ​អាច​សម្រេច​ចិត្ត​ឲ្យ​ស្ត្រី​ពពោះ​ចាក់​វ៉ាក់សាំងកូវីដ ១៩ ដើម្បី​ការពារ​សុខភាព​ដែរ ប៉ុន្តែ​ត្រូវ​មាន​ការ​តាម​ដាន​ឲ្យ​បាន​ច្បាស់​លាស់។ ចំណែក​ការ​លើក​ឡើង​ថា ចាក់​វ៉ាក់សាំង​រួច អាច​ប៉ះពាល់​ទៅ​ដល់​ទារក​ក្នុង​ផ្ទៃ​ដែរ ឬ​អត់​នោះ ទាម​ទារ​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀត​ពី​អ្នក​វិទ្យាសាស្ត្រ ដើម្បី​ប្រមូល​ទិន្នន័យ យក​មក​វាយ​តម្លៃ​ចុង​ក្រោយ។ ចំណែក​ចំពោះ​ម៉ាក់ៗ​ដែល​កំពុង​បំបៅ​ដោះ​កូន លោកជំទាវថា អាច​ចាក់​វ៉ាក់សាំង Sinovac បាន និង​អាច​បន្ត​បំបៅ​ដោះ​កូន​ធម្មតា​ ដោយ​មិន​ចាំ​បាច់​បារម្ភ​ពី​ហានិភ័យ​ប៉ះពាល់​សុខភាព ឬ​ប៉ះពាល់​ដល់​កូន​ដោយ​សារ​ទឹក​ដោះ​ឡើយ។ ស្រប​គ្នា​នេះ តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា ការ​សិក្សា​របស់​ទីភ្នាក់ងារ​ថ្នាំ​អឺរ៉ុប (EMA) ទៅ​លើ​សត្វ​ មិន​បាន​បង្ហាញ​ពី​ផល​ប៉ះពាល់​ណាមួយ​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​ការ​មាន​ផ្ទៃពោះ​នោះ​ទេ។ ទោះ​យ៉ាង​ណា ទិន្នន័យ​ទាក់ទង​នឹង​ការ​ប្រើប្រាស់​វ៉ាក់សាំង​កូវីដ-១៩​ អំឡុង​ពេល​មាន​ផ្ទៃពោះ​នៅ​មាន​កម្រិត។ លោក​បន្ត​ថា ទោះ​បី​ជា​មិន​មាន​ការ​សិក្សា​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​​ដោះ​ក៏​ដោយ ក៏​គ្មាន​ហានិភ័យ​ណា​មួយ​ត្រូវ​បាន​រំពឹង​ទុក​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ដែរ។ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ទំពាំង​បារាំង​សម្បូររ៉ែ និងវីតាមីន ស្រ្តីពពោះ និងកូនក្នុង​ផ្ទៃត្រូវការ

អំឡុង​ពេល​ពពោះ​ ស្ត្រី​ៗ​យើង​តែងតែ​ត្រូវការ​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ ដើម្បី​ទ្រទ្រង់​សុខភាព​ទាំង​ម្ដាយ​ និង​ទារក​។​ ពិត​ណាស់​ បន្លែ​ និង​ផ្លែឈើ​មាន​គុណប្រយោជន៍​ជា​ច្រើន​ដល់​ម៉ាក់ៗ​ ជាមួយ​នឹង​វីតាមីន​ដ៏​សម្បូរ​បែប​។​ យ៉ាង​ណា​មិញ​ បន្លែ​ និង​ផ្លែ​ឈើ​មួយ​ចំនួន​ក៏​​អាច​មាន​ផល​ប៉ះពាល់​​នៅ​អំឡុង​ពេល​នេះ​ដែរ​ ដូច្នេះ​ហើយ​ម៉ាក់​ៗ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ដិតដល់​។​ ​ចំពោះ​ទំពាំង​បារាំង ​គឺ​​មាន​សុវត្ថិភាព​១០០%​​ទាំង​នៅ​អំឡុង​ពេល​មាន​គភ៌​ និង​បំបៅ​ដោះ​កូន​។ ​​​អត្ថប្រយោជន៍​សុខភាព​អំឡុង​ពេល​ពពោះ​ ពិត​ណាស់​ ទំពាំង​បារាំង​គឺ​ជា​បន្លែ​ជំនួយ​ដល់​សុខភាព​ ដែល​ផ្ទុក​ទៅ​ដោយ​វីតាមីន​ជា​ច្រើន​ ប៉ុន្តែ​វា​​ស្ទើរ​តែ​​ពុំ​មាន​ជាតិ​ខ្លាញ់​ ឬ​កាឡូរី​​ឡើយ​ ជា​ពិសេស​​ សារធាតុ​ចិញ្ចឹម​ដែល​មាន​នៅ​ក្នុង​ទំពាំង​បារាំង​គឺ​ល្អ​ខ្លាំង​សម្រាប់​ទារក​​ក្នុង​ផ្ទៃ​ដែល​កំពុង​តែ​លូតលាស់។​ ១. វីតាមីន​K វីតាមីន​នេះ​មាន​សារសំខាន់​ទាំង​ចំពោះ​ម្ដាយ​ និង​ទារក​នៅ​អំឡុង​ពេល​ពពោះ​។​ វា​​អាច​ជួយ​បញ្ចៀស​ធ្លាក់​ឈាម​ខ្លាំង​ អំឡុង​ពេល​សម្រាល។​ ទំពាំង​បារាំង​ជា​ប្រភព​នៃ​វីតាមីន​K ប៉ុន្តែ​វា​មិន​អាច​កកើត​ ឬ​នៅ​ក្នុង​រាងកាយ​របស់​យើង​រយៈពេល​យូរ​នោះ​ទេ​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​គប្បី​ញ៉ាំ​វា​ជា​រៀងរាល់​ថ្ងៃ​ទើប​ជា​ការ​ប្រសើរ​។ ២. ហ្វូឡេត ជាមួយ​គ្នា​នេះ​ដែរ​ ហ្វូឡេត​ គឺ​មាន​សារធាតុ​ចិញ្ចឹម​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​អំឡុង​ពេល​មាន​គភ៌​។​ វា​មាន​គុណប្រយោជន៍​ជួយ​ដល់​ការវិវត្ត​បំពង់​សរសៃ​ប្រសាទ​របស់​ទារក​ (baby’s neural tube)។​ ​ការ​ញ៉ាំ​ហ្វូឡេត​ដែល​មាន​នៅ​ក្នុង​អាហារ​គ្រប់គ្រាន់​ ជា​ពិសេស នៅ​អំឡុង​ពេល​ទើប​ពពោះ​ វា​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​​ជំងឺ​បំពង់​សរសៃ​ប្រសាទ (neural tube disorder) ដូចជា​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ខួរ​ឆ្អឹង​ខ្នង​ (spina bifida) ជាដើម។​ គ្រាន់​តែ​ទំពោះ​បារាំង​​ប្រហែល​១១០​ក្រាម​​​ប៉ុណ្ណោះ​ក៏​មាន​ផ្ទុក​ហ្វូឡេត​១៣៤​មីក្រូក្រាម​ ឬ​ប្រហែល​៣៤​ភាគរយ​នៃ​តម្លៃ​ដែល​បាន​ណែនាំ​ប្រចាំ​ថ្ងៃ​។ ៣. កាល់ស្យូម​ បន្ថែម​ពី​នេះ​ ទំពាំង​បារាំង​ប្រហែល​១១០​ក្រាម​​ក៏​មាន​ផ្ទុក​ប្រភព​កាល់ស្យូម​ច្រើន​ជាង​២០​មិល្លីក្រាម​​ផង​ដែរ​។​ ទោះ​បី​ជា​វា​មិន​សូវ​ច្រើន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​មាន​គុណ​តម្លៃ​ចូលរួម​​ជួយ​ដល់​​ឆ្អឹង​ទារក​ឲ្យ​មាន​សុខភាព​ល្អ​ និង​រឹងមាំ​។ ៤. […]


ការថែទាំផ្ទៃពោះមុនសម្រាល

តើគល់ស្លឹកគ្រៃ សុវត្ថិភាពសម្រាប់ស្រ្តីមានផ្ទៃពោះអត់?

នៅ​អំឡុង​ពេល​ពពោះ​ ម៉ាក់​ៗ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ដិតដល់​មុន​ពេល​ញ៉ាំ​​អ្វី​មួយ​។​ ជាក់​ស្ដែង​ អាហារ​ខ្លះ​អាច​ជួយ​ដល់​ការ​លូតលាស់​ និង​ការវិវត្ត​របស់​ទារក​ក្នុង​ផ្ទៃ​ ប៉ុន្តែ​អាហារ​ខ្លះ​ទៀត​បែរ​ជា​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​ទារក​ទៅ​វិញ​។​ ​ស្លឹក​គ្រៃ គឺ​ជា​គ្រឿង​ទេស​ដ៏​ពេញ​និយម​មួយ​​ដែល​ប្រើប្រាស់​​ជា​ទូទៅ​នៅ​ក្នុង​ការ​ចម្អិន​អាហារ ប៉ុន្តែ​តើ​វា​មាន​សុវត្ថិភាព​ដែរ​ឬ​អត់​សម្រាប់​ស្ត្រី​ពពោះ​? ​​​​​​​​​​ម៉ាក់​ៗ​គួរ​ញ៉ាំ​ស្លឹក​គ្រៃ​ពេលពពោះ ឬ​អត់​? ​ស្ត្រី​ពពោះ​មិន​គួរ​ញ៉ាំ​ស្លឹក​គ្រៃ​នៅ​អំឡុង​ពេល​នេះ​ទេ​ ពីព្រោះ​សមាសធាតុ​​ចំនួន​ពីរ​ដែល​មាន​នៅ​ក្នុង​ស្លឹក​គ្រៃ​គឺ​Citral និង​Mycrene អាច​មាន​ផល​ប៉ះពាល់​ដល់​គភ៌​​។​ នៅ​ពេល​ដែល​យើង​ញ៉ាំ​Mycrene​នៅ​ក្នុង​បរិមាណ​ច្រើន​ វា​អាច​រារាំង​ដល់​ការវិវត្តនៃ​គ្រោង​ឆ្អឹង​របស់​ទារក ហើយ​វា​ថែម​ទៀត​អាច​​បណ្ដាល​ឲ្យ​មាន​ការ​រលូត​កូន​ថែម​ទៀត​ផង​។ ​​​ការ​ញ៉ាំ​តែ​ស្លឹក​គ្រៃ​ ឬ​អាហារ​បំប៉ន​ដែល​ផ្សំ​ពី​ស្លឹក​គ្រៃ​ អាច​នាំ​ឲ្យ​​ម៉ាក់​ៗ​កើត​មាន​បញ្ហា​​​ធ្ងន់ធ្ងរ​នៅ​អំឡុង​ពេល​មាន​គភ៌​។​ យ៉ាង​ណា​មិញ​ ​ទោះ​បី​ជា​យើង​អាច​ញ៉ាំ​ស្លឹក​គ្រៃ​នៅ​ក្នុង​បរិមាណ​តិចតួច​ ដោយ​ប្រើប្រាស់​វា​ជា​គ្រឿង​ទេស​យ៉ាង​ណា​ក្ដី ​ម៉ាក់​ៗ​គប្បី​ជៀសវាង​ញ៉ាំ​ស្លឹក​គ្រៃ​តែ​ម្ដង​ ទើប​ជា​ការ​ប្រសើរ​។ ​ផល​ប៉ះពាល់​របស់​ស្លឹក​គ្រៃ​នៅ​អំឡុង​ពេល​ពពោះ យោង​តាម​ការ​សិក្សា​​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ​ការ​ញ៉ាំ​ស្លឹក​គ្រៃ​​អាច​​​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ នៅ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ ទាំង​ចំពោះ​ម្ដាយ​ និង​ទារក​ក្នុង​ផ្ទៃ​។ ​​​​ផល​ប៉ះពាល់​ចំពោះ​ទារក​ក្នុង​ផ្ទៃ​ ពន្លឿន​​ការ​ងាប់​កោសិកា និង​រារាំង​ដល់​ការ​​បង្កើន​កោសិកា​ ដែល​បង្ក​ឲ្យ​ទារក​មាន​ការ​លូតលាស់​យឺតយ៉ាវ។​​ អាច​បណ្ដាល​ឲ្យ​គ្រោង​ឆ្អឹង​មាន​លក្ខណៈ​​ខុស​ប្រក្រតី​។ អាច​បណ្ដាល​ឲ្យ​កូនស្លាប់​ក្នុង​ផ្ទៃ​។ ​​​​ផល​ប៉ះពាល់​ចំពោះ​ម្ដាយ ស្លឹក​គ្រៃ​ត្រូវ​បាន​ប្រើប្រាស់​ជា​ប្រភេទ​ឱសថ​បុរាណ​ ដើម្បី​ឲ្យ​​មាន​ការ​មក​រដូវ​។​ ​ការ​ញ៉ាំ​ស្លឹក​គ្រៃ នៅ​ក្នុង​បរិមាណ​ច្រើន​ វា​អាច​ធ្វើ​ឲ្យ​ដាច់​រលាត់​ភ្នាស​ទារក​ ដែល​អាច​បណ្ដាល​ឲ្យ​​រលូត​កូន​។ ​ប៉ះពាល់​ដល់​ការ​គ្រប់​គ្រង​​ជាតិ​ស្ករ​ក្នុង​ឈាម​។​ ប្រសិនបើ​​ស្ត្រី​ពពោះ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​ផ្ទៃពោះ​ ហើយ​​ញ៉ាំ​ស្លឹក​គ្រៃ​នៅ​ក្នុង​បរិមាណ​ច្រើន​ វា​អាច​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាម​ៗ​ ដែល​បណ្ដាល​ឲ្យ​យើង​នឿយ​ហត់​ ព្រិល​ភ្នែក​ ព្រម​ទាំង​វិល​មុខ​​។ អាច​នាំ​ឲ្យ​មាន​បញ្ហា​អាលែកហ្ស៊ី​តិចតួច​ ដែល​ធ្វើ​ឲ្យ​យើង​ហើម​បំពង់​ក​ កើត​កន្ទួល​រមាស់​ និង​ឈឺ​ទ្រូង​។ ពិត​ណាស់​ ស្លឹក​គ្រៃ​​​មាន​ផល​ប៉ះពាល់​ជា​ច្រើន​​ នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ ដូច្នេះ​ហើយ​​ម៉ាក់​ៗ​​គប្បី​ជៀសវាង​ ឬ​ញ៉ាំ​វា​នៅ​ក្នុង​កម្រិត​តិចតួច​ ឬ​អាច​ជម្រើស​ភេសជ្ជៈ​ផ្សេង​​ជំនួស​វិញ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ