មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ត្រីមាសទី ១

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

បើកូនក្នុងពោះថ្លោសលើសគីឡូហើយ គួរតម និងផ្អាកអាហារបែបណា?

សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​អាការៈ​ឃ្លាន និង​ញ៉ាំ​ច្រើន​មិន​មែន​ជា​រឿង​ចម្លែក​ឡើយ ព្រោះ​ជា​តម្រូវការ​មនុស្ស ២ នាក់។ ប៉ុន្តែ​អ្វី​ដែល​ប្លែក និង​គ្រោះថ្នាក់​គឺ​ម៉ាក់​ៗ​ខ្លះ​បាន​បណ្ដែតបណ្ដោយ​មិន​អាច​គ្រប់គ្រង​ចំណង់​អាហារ​រហូត​កូន​ក្នុង​ផ្ទៃ​ក៏​ថ្លោស យើង​ក៏​ធាត់។ លោក​វេជ្ជបណ្ឌិត គាន់ អូន បាន​ឲ្យ​ដឹង​ថា កូន​ថ្លោស​ហើយ ម៉ាក់​ៗ​ទើប​មាន​កូន​ដំបូង​ទៀត​នោះ អត្រា​សម្រាល​ដោយ​ធម្មជាតិ​មាន​តិច​ណាស់។ កាល​ណា​កូន​ថ្លោស​ពិបាក​សម្រាល អាច​មាន​គ្រោះថ្នាក់​ចំពោះ​យើង​ដូច​ជា​ដាច់​រហែក​ទ្វារមាស និង​ធ្លាក់​ឈាម​ខ្លះ។ លោកវេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ដែល​ធាត់​ទាំង​ខ្លួន​ឯង និង​ថ្លោស​ទាំង​កូន​ក្នុង​ផ្ទៃ​ឲ្យ​ផ្អាក ឬ​កាត់​បន្ថយ​ចំណី​អាហារ​ផ្អែម​ៗ ដោយ​អាច​ញ៉ាំ​ផ្លែឈើ​ជំនួស​វិញ។ ចំណី​ផ្អែម​ធ្វើឲ្យ​គីឡូ​អ្នក​ពោះ​ធំ​កាន់តែ​ឡើង​ជាពិសេស​អំឡុង​ខែ​ទី ៧ ហើយ​ក៏​បន្ថយ​បាយ និង​ម្ហូប​ដូច​គ្នា ដោយ​គួរ​ងាក​មក​ញ៉ាំ​បន្លែ​ដែល​ជា​ប្រភេទ​ចំហុយ ឬ​ស្ងោរ​ជំនួស​វិញ ព្រោះ​គ្មាន​ជាតិ​ខ្លាញ់ ​ល្អ​សម្រាប់​ការ​គ្រប់គ្រង​ទម្ងន់។ ចំណែក​សាច់​វិញ​ញ៉ាំ​ត្រី​ឲ្យបាន​ច្រើនជាង​សាច់​គោ សាច់ជ្រូក មាន់ ព្រោះ​ត្រី​មាន​ខ្លាញ់​ល្អ ដែល​មិន​បណ្ដាល​ឲ្យ​ធាត់។ ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត បន្ត​ទៀត​ថា​បើ​លើស ១៥ គីឡូ ឬ​ចូល​ដល់ ២០ ហើយ​គួរ​ទប់ស្កាត់​កុំឲ្យ​ឡើង​បន្ថែម​ទៀត ព្រោះ​គ្រោះថ្នាក់​ពេល​សម្រាល​ចំពោះ​ស្ត្រី​ខ្លះ។ ក្រៅពី​ព្យាយាម​បន្ថយ​អាហារ​ហើយ ម៉ាក់​ៗ​ក៏​ត្រូវ​មាន​សកម្មភាព​ហាត់ប្រាណ​ដែរ ដោយ​ល្ងាច ឬ​ព្រឹក​ឡើង​ដើរ​ឲ្យ​បាន ១៥ ទៅ ៣០ នាទី។ សាស្ត្រាចារ្យ​ផ្នែក​សម្ភព រោគ​ស្ត្រី​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​កំណត់​ឲ្យ​ស្ត្រី​ញ៉ាំ​បាយ​ត្រឹម​មួយ​កូន​ចាន បូក​រួម​ម្ហូប​តិចតួច។ ក្រៅ​ពី​ញ៉ាំ​អាហារ បើ​គិត​ថា​មិន​ឆ្អែត​យើង​អាច​ញ៉ាំ​គ្រាប់​ស្វាយ​ចន្ទី គ្រាប់​ឪឡឹក […]


បញ្ហាផ្ទៃពោះ

វ៉ាក់សាំងប៉ុន្មានមុខនេះមិនគួរចាក់អំឡុងពេលពពោះ អាចបណ្ដាលឲ្យ​ពិការ​អវយវៈ​កូន

ការ​ចាក់​វ៉ាក់សាំង​ពិតជា​សំខាន់​ខ្លាំង​ណាស់ សម្រាប់​មនុស្ស​គ្រប់​រូប ហើយ​ជា​ពិសេស​ទៅ​ទៀត​នោះ​គឺ​សម្រាប់​ស្រ្តី​កំពុង​មាន​ផ្ទៃពោះ។ ប៉ុន្តែ​វ៉ាក់សាំង​ខ្លះ​មិន​អាច​ចាក់​បាន​ឡើយ ក្នុង​អំឡុង​ពេល​នេះ ព្រោះ​អាច​មាន​គ្រោះថ្នាក់​ដល់​កូន។ នេះ​ជា​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ លោក​វេជ្ជបណ្ឌិត​ដែល​ជា​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ទៀត​ថា ចាក់វ៉ាក់សាំង​ដែល​មិន​គួរ​ចាក់​អំឡុង​ពេល​មាន​ផ្ទៃពោះ​នោះ ត្រូវ​ចាក់​មុន​ពេល​មាន​វិញ ទើប​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ការ​វិវត្តន៍​ផ្សេង​ៗ​របស់​កូន។ ខាង​ក្រោម​នេះ​ជាវ៉ាក់សាំង​ដែល​មិន​គួរ​ចាក់ និង​ផល​ប៉ះពាល់។ - វ៉ាក់សាំង​ជំងឺ​អុតស្វាយ - រើម - វ៉ាក់សាំង​ស្រឡទែន កញ្ជ្រឹល ពីព្រោះ​វ៉ាក់សាំង​ទាំង​នោះ​អាច​បង្ក​ឲ្យ​កូន​ក្នុង​ផ្ទៃ​ពិការ​អវយវៈ​ផ្សេងៗ​ដូចជា ត្រចៀក ភ្នែក បេះដូង ដៃ ជើង និង​ខួរក្បាល។ ដូច្នេះ​ហើយ​ប្រសិនបើ​ត្រូវ​រៀប​ចំ​គម្រោង​យក​កូន​ជា​មុន និង​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ហើយ​គេ​នឹង​ណែនាំ​វ៉ាក់សាំង​ណា​ល្អ​ដែល​គួរ​ចាក់​មុន អំឡុង និង​ក្រោយ​ពពោះ។ មុន​ពេល​មាន​ផ្ទៃ​ពោះ​បើ​ចង់​ចាក់​វ៉ាក់សាំង​អស់​ទាំង​នោះ គួរ​ចាក់​មុន​ពេល​មានផ្ទៃ​ពោះ​ច្រើន​ជាង ១ ខែ​ឡើង​ទៅ។ ដូចនេះ​មុន​សម្រេចចិត្ត​ចាក់​វ៉ាក់សាំង​ណា​មួយ​សូម​កុំភ្លេច​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ឯកទេស​ជាមុន​សិន។


បញ្ហាផ្ទៃពោះ

កូនក្នុងផ្ទៃចុះខ្សោយ អាចប៉ះពាល់ដល់ខួរក្បាលទេ? ត្រូវធ្វើម៉េច?

ឆ្លង​មេរោគ ម្ដាយ​ឈឺ​ពេល​ពពោះ ឈាម​កក​ក្រោយ​សុក ឬ​សុក​ពាំង​មាត់​ស្បូន សុទ្ធ​តែ​ជា​មូល​ហេតុ​ចម្បង​នៃ​បញ្ហា​ចុះ​ខ្សោយ​របស់​ទារក​ក្នុង​ផ្ទៃ។ ការ​លូតលាស់​មាន​បញ្ហា​របស់​ទារក​ក្នុង​ផ្ទៃ ជា​ភាព​ចុះ​ខ្សោយ​នៃ​ទារក ដែល​វា​ពេល​ជូន​កាល​មាន​សភាព​ស្រួច​ស្រាវ ឬ​រ៉ាំរ៉ៃ ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ព្យាបាល​ជា​បន្ទាន់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​មន្ទីរពេទ្យ កាល់ម៉ែត ។ បញ្ហា​ភាព​ចុះ​ខ្សោយ​នៃ​អា​អូន​ក្នុង​ផ្ទៃ​ត្រូវ​បាន​ពេទ្យ​ចែក​ចេញ​ជា​ ២​ សំខាន់ គឺ ភាព​ចុះ​ខ្សោយ​រ៉ាំរ៉ៃ (កើត​ឡើង​ពេល​ពពោះ រក​ឃើញ​ដោយ​អេកូសាស្ត្រ) និង​ភាព​ចុះ​ខ្សោយ​ស្រួច​ស្រាវ (កើត​មាន​ក្នុង​ពេល​សម្រាល កើត​មាន​ពេល​ដែល​ទារក​ខ្វះ​អុកស៊ីសែនធ្ងន់ធ្ងរ)។ ចំពោះ​បញ្ហា​​ចុះ​ខ្សោយ ​នៃ​ទារក​ក្នុង​ផ្ទៃ​នេះ មាន​ការ​វិវត្ត​ ៣​ដំណាក់​កាល​សំខាន់​ៗ​ដូច​ជា៖ ដំណាក់​ទី១-  ដំណាក់​កាល​នេះ​មិន​មាន​ប៉ះពាល់​ដល់​ខួរ​ក្បាល​ទារក​ទេ ដែលការវិវត្ត​នៃ​ភាព​ខ្សោយ​របស់​ទារក​នឹង​បាត់​ក្នុង​រយៈ​ពេល ​២៤-៤៨ ម៉ោង។ ដំណាក់​ទី២-  បញ្ហា​ភាព​ខ្សោយ​របស់​ទារក​នឹង​បាត់​ក្នុង​រយៈ​ពេល​ ១ ​សប្ដាហ៍។ ទារក​អាច​ប៉ះពាល់​ដល់​ខួរ​ក្បាល​ក្នុង​កម្រិត​តិច។ ដំណាក់​ទី៣- ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជា​មួយ​អត្រា​ស្លាប់​ខ្ពស់។ ប្រសិន​បើ​កូន​មាន​បង្ហាញ​សញ្ញា​ លូតលាស់​មិន​គ្រប់​គ្រាន់ សរសៃ​ឈាម​ទារក​មិន​ប្រក្រតី មាន​ចេញ​លាមក​ព្រៃ​ក្នុង​ទឹក​ភ្លោះ ឬ​ភាព​ចុះ​ខ្សោយ​នៃ​ខួរ​ក្បាល ពេទ្យ​សន្និដ្ឋាន​បាន​ថា អា​អូន​ក្នុង​ផ្ទៃ​មាន​បញ្ហា​ចុះ​ខ្សោយ​ហើយ។ ចំពោះ​ការ​ព្យាបាល​បញ្ហា​នេះ​ត្រូវ​ធ្វើ​ទៅ​តាម​មូល​ហេតុ និង​រោគ​សញ្ញា​របស់​ទារក។ ដូច​នេះ​ហើយ ម៉ាក់​ៗ​ត្រូវ​តាម​ដាន​​សុខភាព​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ចៀស​វាង​បញ្ហា​ផ្សេងៗ ជា​ពិសេស​អំឡុង​ពេល​ជិត​សម្រាល។



បញ្ហាផ្ទៃពោះ

ធ្លាក់ឈាមក្នុងស្ថានភាពទាំង ៤ នេះ មិនបង្កគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃឡើយ

ដ្បិត​ការ​ធ្លាក់​ឈាម​អំឡុង​ពេល​ពពោះ​ពិតជា​គ្រោះថ្នាក់​មែន តែ​ក្នុង​ស្ថានភាព​ខ្លះ​វា​ក៏​មិន​បាន​ប៉ះពាល់ដល់​កូន​ដែរ។ បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បញ្ជាក់​ថា បើ​ម៉ាក់​ៗ​មាន​ធ្លាក់​ឈាម​ក្នុង​ពេល​ទាំង​នេះ មិន​មាន​បញ្ហា​ចោទ​នោះ​ទេ។ វេជ្ជបណ្ឌិត​ដែល​ជា​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ រូបនេះ បាន​បញ្ជាក់​ថា ការ​ហូរ​ឈាម​រឹម​ៗ​តាម​ទ្វារមាស បើ​មិន​កើត​ឡើង​ញឹកញាប់ មិន​ជា​ថ្វី​ទេ ​ដូចជា​ក្នុង​ត្រីមាស​ដំបូង​មាន​ប្រហែល ១៥ – ២៥​% ដែរ។ ដូច្នេះ​ការ​ធ្លាក់ឈាម​បែប​នេះមិនមែនជា​រឿង​គួរ​ឲ្យ​បារម្ភ​ទេ៖ ១- ធ្លាក់ឈាម​ដោយសារ​កូន​កាច់​សម្បុក មាន​ម៉ាក់​ៗ​ខ្លះ​ធ្លាប់​ធ្លាក់​ឈាម អំឡុង​ពេល​សប្ដាហ៍​ទី​១ និង​ទី​២ ក្រោយ​ពី​មេ​ជីវិត​ទាំង​ពីរ​រលាយ​ចូល​គ្នា​រួច ដែល​ជា​ពេលវេលា​កាច់​សម្បុក​ក្នុង​ជញ្ជាំង​ស្បូន។ ពណ៌​ឈាម​ដែល​ធ្លាក់​នេះ​មិនមែន​ពណ៌​ក្រហម​ឆ្អិនឆ្អៅ ឬ​ក្រមៅ​ឡើយ ពណ៌​វា​គ្រាន់តែ​វា​ក្រហម​ស្រាល​ៗ​ប៉ុណ្ណោះ។ ២- ហូរ​ឈាម​ពី​មាត់ស្បូន ពេល​មាន​ផ្ទៃពោះ ការ​ផ្គត់ផ្គង់​ឈាម​ទៅ​ស្បូន និង​មាត់ស្បូន​នឹង​មាន​ការ​កើន​ឡើង ហើយ​សរសៃឈាម​នៅ​តំបន់​នោះ​ក៏​នេះ​ច្រើន​ថែម​ទៀត បែប​នេះ​មាត់ស្បូន​គឺ​ងាយ​នឹង​ហូរ​ឈាម​ក្នុង​ពេល​មាន​ផ្ទៃពោះ ហើយ​បើ​មាន​ដាច់​រលាត់​ទៀត​នោះ​ឈាម​ក៏​ធ្លាក់​ច្រើន​គួរ​សម​ដែរ។ តែ​មិន​បាច់​ព្រួយបារម្ភ​ឡើយ វា​គ្មាន​បញ្ហា​ដល់​កូន​ទេ។ ៣- សុក​ពាំងមាត់ស្បូន ជំងឺ​សុក​ពាំង​មាត់​ស្បូន​ងាយ​បង្ក​គ្រោះថ្នាក់​ចំពោះ​កូន​ក្នុង​ផ្ទៃ ប្រសិនបើ​ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ បើ​កម្រិត​ស្រាល វា​គ្មាន​បញ្ហា​ឡើយ ប៉ុន្តែ​ម៉ាក់​ៗ​មាន​បញ្ហា​ទាំង​នេះ​ងាយ​នឹង​ធ្លាក់​ឈាម​ខ្លាំង​ណាស់។ ដូចនេះ​មិន​ត្រូវ​លើក​របស់​ធ្ងន់ ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ឬ​ដើរហើរ​ត្រូវ​ប្រយ័ត្ន​ខ្លាច​រអិល ដួល នាំឲ្យ​គ្រោះថ្នាក់​ធំ។ ៤- ឆ្លង​រោគ ការ​បង្ក​រោគពេលមានផ្ទៃពោះអាចធ្វើ​ឲ្យ​ហូរ​ឈាម​តាម​ទ្វារមាស​ដែរ។ តែប្រសិនបើម៉ាក់ៗមិនមានការព្យាបាលទេ អាចគ្រោះថ្នាក់ដល់កូនបាន។


បញ្ហាផ្ទៃពោះ

ម៉ាក់ៗពពោះត្រូវប្រយ័ត្នអាហារញ៉ាំ ព្រោះបើពុលចំណីអាហារ អាចគ្រោះថ្នាក់ដល់គភ៌

ដ្បិត​តែ​ការ​ពុល​ចំណី​អាហារ​ភាគ​ច្រើន​មាន​សភាព​ស្រាល ប៉ុន្តែ​វា​ក៏​ធ្វើ​ឲ្យ​យើង​ពិបាក​នៅ​ក្នុង​ខ្លួន មិន​ស្រណុក​ដែរ។ ខុស​ពី​គ្នា​យើង​ធម្មតា ស្ត្រី​ពពោះ​មាន​សុខភាព​មិន​រឹងមាំ ដូច​នេះ​ហើយ​បើ​ទើប​យើង​ត្រូវ​ថ្នម ជាពិសេស​ត្រូវ​ប្រយ័ត្ន​ចំពោះ​ចំណី​អាហារ​ដែល​ញ៉ាំ​ចូល​ទៅ ចៀស​វាង​ម៉ាក់​ៗ​ពុល​ចំណី​អាហារ អាច​ប៉ះពាល់​សុខភាព​ម៉ាក់​ៗ និង​កូន​ក្នុង​ផ្ទៃ។ បើ​យើង​ពុល​ចំណី​អាហារ មាន​ន័យ​ថា អាហារ​ដែល​យើង​បាន​ញ៉ាំ​នោះ​មាន​ផ្ទុក​មេរោគ​ដូច​ជា​ពពួក​បាក់តេរី វីរុស ឬ​ប៉ារ៉ាស៊ីត ជាដើម។ល។ ប្រសិន​បើ​ម៉ាក់​ៗ​ពពោះ មាន​អាការៈ​ពុល​ចំណី​អាហារ​ធ្ងន់ធ្ងរ វា​អាច​ប៉ះពាល់​ដល់​អា​អូន​ក្នុង​ផ្ទៃ ព្រោះ​អំឡុង​ពេល​ពពោះ ការ​ប្រែប្រួល​ប្រព័ន្ធ​រំលាយ​អាហារ និង​ចលនា​ឈាម​រត់​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ពុល​អាហារ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន។ ប្រភេទ​នៃ​ការ​ពុល​ចំណី​អាហារ​ទូទៅ​ទាំង​៤​ប្រភេទ និង​ផល​ពិបាក​របស់​វា​នីមួយៗ៖ Norovirus- អាច​បង្ក​ឲ្យ​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ក្នុង​ករណី​កម្រ​មួយ​ចំនួន Listeria- អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ក្នុង​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​សរសៃ​ប្រសាទ​ក្នុង​រយៈ​ពេល​វែង​របស់​ទារក​ក្នុង​ផ្ទៃ E.coli- អាច​បណ្ដាល​ឲ្យ​ខូច​សរសៃ​ឈាម ឬ​ខូច​តម្រង​នោម Salmonella- អាច​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​ស្រោម​ខួរ រលាក​សន្លាក់ និង​ឆ្លង​មេរោគ​ក្នុងឈាម​ (bacteremia)។ នៅ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ខ្លះ ការ​ពុល​ចំណី​អាហារ​អាច​បណ្ដាល​ឲ្យ​កូន​ស្លាប់​ក្នុង​ពោះ ឬ​គំរាម​រលូត​បាន។ ដូច​នេះ​ហើយ​ទើប វា​សំខាន់​សម្រាប់​ស្ត្រី​ពពោះ ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ចំណី​អាហារ​ដែលម៉ាក់ៗ​ញ៉ាំ​រាល់​ថ្ងៃ។ លោក​បន្ត​ថា បើ​ម៉ាក់​ៗ​មាន​អារម្មណ៍​ចង់​ក្អួត ចង្អោរ ឬ​មាន​សញ្ញា​រួម​ផ្សំ​ដូច​ជា ខ្សោះ​ជាតិ​ទឹក ឈឺ​ក្បាល ក្ដៅខ្លួន ឈឺ​ចុក​ពោះ ឬ​ជុះ​មក​មាន​ឈាម ស្ត្រី​ពពោះ​ត្រូវ​ទៅ​ជួប​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ភ្លាម។ ម៉្យាងវិញ​ទៀត ម៉ាក់ៗ​ពពោះ អាច​ការពារ​ខ្លួន​ពី​ការ​ពុល​ចំណី​អាហារ ដោយ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម​ប៉ុន្មាន​នេះ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន នោះ​ម៉ាក់ៗ​មិន​ចាំ​បាច់​បារម្ភ​ទៀត​រួម​មាន៖ - […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗពពោះទៅវត្តពាក់ម៉ាស់ផង កុំឲ្យស្រូបផ្សែងធូបចូលទៅ គ្រោះថ្នាក់ដល់កូនខ្លាំងណាស់!

បើ​និយាយ​ពី​បញ្ហា​ផ្សែង​ធូប​យើង​ដឹង​រួច​មក​ហើយ​ថា វា​ប៉ះពាល់​ចំពោះ​សុខភាព​មនុស្ស​គ្រប់​វ័យ​ឲ្យតែ​ស្រូប​វា​ចូល​ទៅ​ក្នុង​ខ្លួន។ ក្នុង​នោះ​ស្ត្រី​ដែល​ពពោះ​រឹតតែ​គ្រោះថ្នាក់​ថែម​ទៀត ទាំង​ខ្លួនឯង និង​កូន​ដែល​នៅ​ក្នុង​ផ្ទៃ។ នេះ​ជា​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ។ ស្រប​ពេល​រដូវ​ដាក់​បិណ្ឌ​ជា​បុណ្យ​ប្រពៃណី​ម៉ាក់​ៗ​ច្បាស់​ជា​យក​ចង្ហាន់​ទៅ​វត្ត និង​ដុត​ធូប​ឧទ្ទិស​កោសល្យ​ដល់​ដូនតា ពេលនោះ​​ផ្សែង​នឹង​ស្រូប​យក​ទៅ​ក្នុង​សួត​ដូចគ្នា។ ដូចនេះ​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ពាក់​ម៉ាស់ និង​កុំ​នៅ​ជិត​យូរ កន្លែង​មាន​ផ្សែង។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា ពេល​ម៉ាក់​ៗ​ស្រូប​ជាតិ​ផ្សែង​ចូល​ទៅ​ក្នុង​ខ្លួន ផ្សែង​នោះ​អាច​ឆ្លងកាត់​របាំង​សុក​ចូល​ទៅ​កន្លែង​ទារក​រស់នៅ​បាន។ ផ្សែង​ធូប​នេះ នៅ​ពេល​ចូល​ទៅ​ក្នុង​សុក​ស្ត្រី​ពពោះ ហើយ វា​នឹង​គំរាមកំហែង​ដល់​ទារក​ដែល​កំពុង​លូតលាស់​ក្នុង​ផ្ទៃ​យ៉ាង​ខ្លាំង រហូត​ខ្លះ​រលូត​ក៏​ថា​បាន។ ក្នុង​ករណី​ដែល​ស្រូប​ផ្សែង​រាល់ថ្ងៃ ទោះ​មិន​រលូត​ក៏​កូន​ពេល​សម្រាល​មិន​គ្រប់​គីឡូ ឬ​មិន​គ្រប់​ខែ សុខភាព​ខ្សោយ។ ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​រូប​នោះ បន្ត​ទៀត​ថា លោក​បាន​អាន​ការ​ស្រាវជ្រាវ​នៅ​បរទេស រក​ឃើញ​ថា​កូន​ដែល​មាន​ម៉ាក់​ៗ​ស្រូប​ជាតិ​ផ្សែង​ច្រើន ៤០-៤៤ % ក្រ​ចេះ​ដើរ បើ​ធៀប​ទៅ​នឹង​កូន​ដែល​ម៉ាក់​មិន​បាន​ស្រូប​ជាតិ​ផ្សែង​នានា​ចូល​ទៅ​ក្នុង​ខ្លួន។ លោក​បញ្ជាក់​ទៀត​ថា ស្រ្តី​កំពុង​តែ​ពពោះ​មិន​ត្រូវ​នៅ​ជិត​ផ្សែង​ឡើយ​មិន​ថា​ជា​ផ្សែង​បារី ធូប ផ្សែង​រថយន្ត បារី ផ្សែង​ភ្លើង គឺ​សុទ្ធតែ​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​គភ៌​ក្នុង​ផ្ទៃ​បាន​ដូចគ្នា និង​អាច​ប្រឈម​បញ្ហា​រលូត។ ចំណែក​ផល​ប៉ះពាល់​ដែល​ស្រូប​ជាតិ​ផ្សែង​នោះ​អាច​ទៅ​ជា​លូតលាស់​ខុស​ទម្រង់ ខ្វះ​គីឡូ អត់​គ្រប់​ខែ ខ្វះ​អវយវៈ​ណា​មួយ។ សុក​មាន​មុខងារ​បញ្ជូន​សារធាតុ​បំប៉ន និង​អុកស៊ីហ្សែន​ទៅ​ឲ្យ​ទារក ហើយ​ភាគ​ល្អិត​ៗ ឬ​ជាតិ​ពុល អាច​ជ្រាប​ចូល​ទៅ​ជាមួយ នាំ​ឲ្យ​ងាយ​ឆ្លង​មេរោគ និង​ធ្វើ​ឲ្យ​សុក​រលាក។ នៅ​ពេល​រលាក​សុក អាច​បណ្ដាល​ឲ្យ​កូន​កើត​មុន​ខែ និង​មាន​ទម្ងន់​មិន​គ្រប់ ដែល​ប៉ះពាល់​ដល់​ការ​វិវត្ត និង​មុខងារ​ចងចាំ​របស់​ទារក។


បញ្ហាផ្ទៃពោះ

ពពោះ ឆ្លងមេរោគតេតាណូសប្រឈមផលប៉ះពាល់ដល់ជីវិតទាំងម្ដាយ និងកូន

ចំពោះ​ម៉ាក់ៗ​ពពោះ​គ្រប់​រូប ទាម​ទារ​ឲ្យ​មាន​ការ​ចាក់​វ៉ាក់សាំង​មុន និង​អំឡុង​ពេល​ពពោះ ចៀសវាង​ឆ្លង​មេរោគ បង្ក​ជា​ផល​ពិបាក​ដល់​ការ​ពពោះ ឬ​អាច​ប៉ះពាល់​ដល់​គភ៌។ ប៉ុន្តែបើ​ម៉ាក់ៗ​ចាក់​វ៉ាក់សាំង​ណា​មួយ​មិន​គ្រប់​គ្រាន់ ឬ​មិន​បាន​ចាក់​ដូចជា វ៉ាក់សាំង​តេតាណូស ជាដើម នឹង​ងាយ​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​ប៉ះពាល់​ដល់​សុខភាព។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា បាក់តេរី Clostridium tetani ជា​បាក់តេរី​បង្ក​ជំងឺ​តេតាណូស ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ អាច​ធ្វើ​ឲ្យ​កន្ត្រាក់​សាច់ដុំ និង​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់ ជាពិសេស សាច់​ដុំ​ថ្គាម និង​ក។ បើ​ម្ដាយ​មិន​បាន​ចាក់​វ៉ាក់សាំង​តេតាណូស ឬ​ចាក់​មិន​គ្រប់​នៅ​ពេល​ពពោះ ផល​ប៉ះពាល់​ដល់​សុខភាព​គឺ​អាស្រ័យ​ទៅ​លើ​ចំនួន​មេរោគ​ដែល​ឆ្លង​ចូល​ទៅ​ក្នុង​ខ្លួន។ ជួន​កាល ស្ត្រី​ពពោះ​ធ្វើ​ការ​មិន​ប្រយ័ត្ន ធ្វើ​ឲ្យ​មុត​ដៃ មុត​ជើង ជាមួយ​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ បើ​វត្ថុ​នោះ​ស្អាត វា​មិន​សូវ​បង្ក​ជា​ហានិភ័យ​ខ្ពស់​ទេ តែ​បើ​វត្ថុ​នោះ​កខ្វក់ (កាំបិត​ច្រែះ ដែក​គោល​ចាស់ៗ...) អាច​បណ្ដាល​ឲ្យ​ស្ត្រី៖ - ប្រឈម​បញ្ហា​ផ្លូវ​ដង្ហើម - ពិបាក​ដក​ដង្ហើម - ប្រកាច់ ឬ​អាច​បាត់បង់​ជីវិត​។ល។ លោក​វេជ្ជបណ្ឌិត បន្ត​ថា លើស​ពី​នេះ ជំងឺ​តេតាណូស​ក៏​អាច​ផ្ដល់​ផល​ប៉ះពាល់​មិន​ល្អ​ទៅ​ដល់​ទារក​ដែរ ដោយទារក​អាច​ឆ្លង​រោគ​តេតាណូស នៅ​ពេល​កាត់​ទង​សុក ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម ខួរក្បាល ឬ​អាច​ស្លាប់​ក៏​មាន។ ទោះ​យ៉ាងណា បញ្ហា​នេះ​កើត​ឡើង​ចំពោះ​ម្ដាយ​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​តេតាណូស​ប៉ុណ្ណោះ បើ​ម៉ាក់ៗ​ពពោះ​បាន​ចាក់​តាម​ការ​ណែនាំ​ត្រឹម​ត្រូវ​របស់​គ្រូពេទ្យ​ហើយ​នោះ […]


បញ្ហាផ្ទៃពោះ

ចង់ដឹងអត់ បើកូនមានទម្រង់បញ្ច្រាសជើង តើត្រូវសម្រាលយ៉ាងម៉េច?

ការ​ពពោះ​គឺជា​រឿង​មួយ​ដ៏​សែន​ពិបាក​សម្រាប់​ស្ត្រី ហើយ​នៅ​ពេល​កូន​ក្នុង​ផ្ទៃ​មាន​បញ្ហា​បញ្ច្រាស​ជើង ទៀត កាន់តែ​ធ្វើឲ្យ​ប្រឈមមុខ​នឹង​គ្រោះ​ថ្នាក់។ បើ​ម៉ាក់​ៗ​ណា​ជួប​ករណី​នេះ​ត្រូវ​ដឹង​ពី​វិធី​ត្រូវ​សម្រាល ព្រោះ​អាច​មាន​គ្រោះថ្នាក់​ខ្ពស់​ពេល​សម្រាល អាច​សម្រាល​មិន​ចេញ ឬ​ត្រូវ​ការ​វះកាត់។ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បង្ហាញ​ពី​វិធី​សាស្ត្រ​សង្គ្រោះ​កូន​បញ្ច្រាស​ជើង​មុន ថ្ងៃ សម្រាល​ចូល​មក​ដល់​ដែល ភាសា​បច្ចេកទេស ហៅថា VME។ ១- VME ជាអ្វី? VME ពាក្យ​ពេញ​គឺ Version par Manœvre Externe ជា​ការ​បង្វិល​ប្ដូរ​ទី​តាំង​កូន​ក្នុង​ផ្ទៃ​ពេល មាន​ករណី​មិន​ប្រក្រតី ដើម្បី​សម្រួល​ការ​សម្រាល​កាន់​តែ​ងាយ។ ករណី​កូន​បញ្ច្រាស​ជើង ឬនៅ​ចំហៀង​ត្រូវតែ​បង្វិល​ក្បាល​ចុះ​ក្រោម ដើម្បី​សុវត្ថិភាព​ទាំង​ម៉ាក់​ៗ និង​កូន។ ទម្រង់ VME ចាំបាច់​ត្រូវ​ធ្វើ​មុន​ពេល ឈឺពោះកើត​កូន អាច​នៅ​ចន្លោះ​សប្ដាហ៍​ទី ៣៧។ សម្រាប់​កូន​ស្ថិត​ក្នុង​ស្ថានភាព​នេះ​ម៉ាក់​ៗ អាច​នឹង សម្រាល​ដោយ​វះ​កាត់​ពេល​ទម្រង់​បង្វិល​កូន​បរាជ័យ។ ២- កត្តា​ចាំបាច់​ត្រូវ​ពិនិត្យ​ផ្ទៃពោះ - ឆ្លុះ​អេកូ គឺជា​រឿង​ដ៏​ចាំបាច់ ព្រោះ​អាច​ដឹង​ស្ថាន​ភាព​កូន​ក្នុង​ផ្ទៃ ទីតាំង​សុក និង​បរិមាណ​ទឹកភ្លោះ។ - តាមដាន​បេះដូង​កូន គ្រូពេទ្យ​នឹង​ប្រើ​ឧបករណ៍​អេឡិចត្រូនិក ដើម្បី​តាមដាន​មើល ចង្វាក់​បេះដូង​កូន​ក្នុង​ផ្ទៃ​មុន និង​ក្រោយ​ពេល​បង្វិល ព្រោះ​អំឡុង​ពេល​បង្វិល​ក្បាល​កូន បើចង្វាក់​បេះដូង​លោត​នៅ​ចន្លោះ​ពី […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ