មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ត្រីមាសទី ១

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

កូនក្នុងផ្ទៃពោះចុះខ្សោយ ដោយសារមូលហេតុប៉ុន្មាននេះ

បើ​យើង​និយាយ​ពី​ការ​ថែ​ទាំ​សុខភាព​អំឡុង​ពេល​មាន​ផ្ទៃពោះ វា​សំខាន់​ណាស់​សម្រាប់​ម៉ាក់ៗ​និង​អា​អូន​ក្នុង​ផ្ទៃ។ បើ​ម៉ាក់ៗ​មិន​ចេះ​ស្រឡាញ់​សុខភាព បណ្ដោយ​ឲ្យ​​ធ្លាក់​ចុះ​ខ្សោយ នោះ​កូន​នៅ​ក្នុង​ផ្ទៃ​ក៏​មិន​អាច​លូតលាស់​ប្រក្រតី និង​ចុះ​ខ្សោយ​ទៅ​តាម​សុខភាព​របស់​ម្ដាយ​ដែរ។ យោង​តាម​ការ​ឲ្យ​ដឹង​របស់​មន្ទីរពេទ្យ កាល់ម៉ែត គភ៌​ក្នុង​ពោះ​ចុះ​ខ្សោយ មាន​ន័យថាការ​លូតលាស់​របស់ទារក​ជួប​ឧបសគ្គ ហើយ​វា​មាន​សភាព​ធ្ងន់ធ្ងរ ដែល​ពេល​ខ្លះ​ស្រួច​ស្រាវ ឬ​រ៉ាំរ៉ៃ ​ត្រូវ​ព្យាបាល​ជា​បន្ទាន់។ ភាព​ចុះ​ខ្សោយ​របស់​គភ៌​ក្នុង​ផ្ទៃ ​ចែក​ចេញ​ជា​២​សំខាន់​ៗ​ដូច​ជា៖ ភាព​ចុះ​ខ្សោយ​រ៉ាំរ៉ៃ - កើត​ឡើង​ពេល​មាន​ផ្ទៃពោះ - រក​ឃើញ​ដោយ​អេកូសាស្ត្រ ភាព​ចុះ​ខ្សោយ​ស្រួច​ស្រាវ - កើត​មាន​ក្នុង​ពេល​សម្រាល - កើត​មាន​ពេល​ដែល​ទារក​ខ្វះ​អុកស៊ីសែន​ធ្ងន់ធ្ងរ ភាព​ចុះ​ខ្សោយ​របស់​ទារក​ក្នុង​ផ្ទៃ កើត​ឡើង​បណ្ដាល​មក​ពី​មូលហេតុ​អ្វី? បញ្ហា​ចុះ​ខ្សោយ​គភ៌​នៅ​ក្នុង​ពោះ អាច​កើត​ឡើង​បណ្ដាល​មក​ពី​៖ - ជំងឺ​របស់​ម្ដាយ (ឧ.លើស​ឈាម...) - ភាព​មិន​ធម្មតា​នៃ​ការ​កន្ត្រាក់​ស្បូន (ឧ.ឈាម​កក​ក្រោយ​សុក...) - បណ្ដាល​មក​ពី​សុក ឬ​ទង​សុក (ឧ.សុក​ពាំង​បាំង​មុខ​ស្បូន, ទង​សុក​រុំ​កូន...) - បណ្ដាល​មក​ពី​ទារក (ឧ.ទារក​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ...) យើង​អាច​ដាក់​ការ​សង្ស័យ​បាន​ថា អា​អូន​មាន​បញ្ហា​ចុះ​ខ្សោយ ​បើ​ឃើញ​មាន​ការ​ប្រែ​ប្រួល​ចង្វាក់​បេះដូង​ទារក មាន​​ចេញ​លាមក​ព្រៃ​ក្នុង​ទឹក​ភ្លោះ(ចុះ​ខ្សោយ​ស្រួច​ស្រាវ នៅ​ពេល​ឈឺ​ពោះ​សម្រាល) ឬ​ចុះ​ខ្សោយ​នៃ​ពហុសរីរៈថ្លើម តម្រង​នោម) ចុះ​ខ្សោយ​នៃ​ខួរក្បាល (ចុះខ្សោយ​ក្រោយ​សម្រាល​)។ មន្ទីរពេទ្យ កាល់​ម៉ែត ​បាន​ឲ្យ​ដឹង​ថា ព្យាបាល​បញ្ហា​ចុះ​ខ្សោយ​នេះ ត្រូវ​ធ្វើ​ទៅ​តាម​មូលហេតុ និង​រោគ​សញ្ញា​របស់​ទារក។ ដូច​គ្នា​នេះ​ដែរការ​តាម​ដាន និង​ពិនិត្យ​ផ្ទៃពោះ ការ​កម្រើក​របស់​ទារក​ឲ្យ​ទៀង​ទាត់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ គឺ​ជា​ការ​តាម​ដាន​សុខភាព​របស់​ទារក ជា​ពិសេស​អំឡុង​ពេល​ជិត​សម្រាល។ ​


បញ្ហាផ្ទៃពោះ

រវាងរលូត និងកូនស្លាប់ក្នុងផ្ទៃ អាចមកពីមូលហេតុដូចគ្នាទេ?

រឿង​ដែល​សោកសៅ​បំផុត​ក្នុង​ជីវិត​ជា​ម្ដាយ គឺត្រូវ​បាត់បង់​កូន​ទាំង​មិន​ទាន់​បាន​ឃើញ​ពន្លឺ​ថ្ងៃ។ ករណី​ដែល​បាត់បង់​កូន​នេះ​មាន ២ យ៉ាង ទី​១ គឺ​ការ​រលូត និង​មួយ​វិញ​ទៀត​កូន​ស្លាប់​ក្នុង​ផ្ទៃ ហើយ​មូលហេតុ​វិញ​ក៏​មាន​ខុស​ៗ​គ្នា​ដែរ។ នេះ​ជា​ការ​លើកឡើង​របស់​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​បញ្ជាក់​ថា បញ្ហា​រលូត​កូន​គឺ​នៅ​ក្រោម ២០ សប្ដាហ៍​ ហើយ​មូលហេតុ​​វិញ​មកពី​ស្បូន​មិន​ប្រក្រតី ម្ដាយ​ជក់បារី ផឹក​ស្រា ប្រើ​ថ្នាំញៀន ការ​ប៉ះទង្គិច​ពោះ ធ្វើការ​ធ្ងន់ ទារក​លូតលាស់​មិន​ប្រក្រតី និង​ការ​ឆ្លង​មេរោគ ឬ​រលូត​ដោយ​ឯកឯង​ជាដើម។ បើ​និយាយ​ពី​រោគ​សញ្ញា​មាន​ដូចជា​ឈឺចាប់​ក្នុង​នោះ​មាន​ធ្លាក់​ឈាម ឈឺ​ចុក​ចាប់​ពោះ។ ចំណែក​បញ្ហា​កូន​ស្លាប់​ក្នុង​ផ្ទៃ​វិញ​គឺ​អាយុ​គភ៌​ចាប់ពី ២០ សប្ដាហ៍​ឡើង​ទៅ ហើយ​ករណី​នេះ​គឺ​កូន​លែង​កម្រើក និង​បេះដូង​ឈប់​លោត​តែ​ម្ដង។ តែ​អាការៈ​ដែល​បញ្ចេញ​មក​ដូចជា​ធ្លាក់​ឈាម ឬ​ឈឺ​ចុកចាប់​នោះ មិនសូវ​មាន​ឡើយ តែ​យើង​អាច​សង្កេត​កូន​តែងតែ​កម្រើក ឬ​ធាក់ ​(ចាប់ពី ៤ ខែ​ឡើង​ទៅកូនកម្រើក) បើ​ថ្ងៃ​ណា​មួយ​ស្ងាត់​ គួរតែ​ទៅ​រក​ពេទ្យ​ជា​ប្រញាប់។ ចំពោះ​មូលហេតុ​បណ្ដាល​ឲ្យ​ស្លាប់​មកពី​ម្ដាយ​អាយុ​លើស ៣៥ឆ្នាំ ស្បូន​ចាប់​ផ្ដើម​ខ្សោយ មាន​ជំងឺ​ប្រចាំ​កាយ​ដូចជា ​ទឹកនោម​ផ្អែម ​លើស​សម្ពាធ​ឈាម បម្រុង​ក្រឡាភ្លើង ក្រឡាភ្លើង គ្រាប់​ឈាម​ក្រហម​អេម៉ូគ្លូប៊ីន រ៉េស៊ីស ការ​ដាច់​រហែក​ភ្នាស​ស្បូន អុកស៊ីសែន​ត្រូវ​បញ្ចូល​តាម​ទង​ផ្សិត​មិន​ដល់​ទារក […]


បញ្ហាផ្ទៃពោះ

ក្រោយ​សម្រាល​​ម៉ាក់ៗញ៉ាំ fast food ច្រើនពេកប្រយ័ត្ននាំទុក្ខ

គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​ស្ត្រី​ក្រោយ​សម្រាលកូន​អាច​ញ៉ាំ​អាហារ​គ្រប់​សព្វ​បែប​យ៉ាង​បាន ដោយ​មិនចាំបាច់ភ័យខ្លាច​ទាស់​អ្វីឡើយ។ ទោះ​ជា​បែប​នេះ​ក្ដី​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ការ​ញ៉ាំ​អាហារ​របស់​ម៉ាក់​ៗ​បាន​តាម​ចិត្ត​មែន តែ​គួរ​រើស​ប្រភេទ​អាហារ​ផង​ដែរ បើ​មិន​ដូច្នេះ​ទេ​នាំ​ទុក្ខ​ដល់​ខ្លួន និង​កូន​ទៅ​វិញ​ទេ។ គណនាថ្ងៃសម្រាលកូន នៅទីនេះ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា ការ​ញ៉ាំ​អាហារ​ពពួក Fast food ចំពោះ​ម៉ាក់​ៗ​ដែល​ទើប​សម្រាល​កូន​រួច​មិន​បាន​ប៉ះពាល់ ឬ​នាំ​ឲ្យ​ទាស់​អ្វី​ឡើយ ​ក្រោយ​សម្រាល​ភ្លាមក៏ដោយឲ្យតែញ៉ាំទៅមាន​កម្លាំង និង​ឃ្លាន គឺ​អាច​ញ៉ាំ​បានភ្លែត។ តែ​បើ​គិត​ដល់​ជីវជាតិ សារធាតុ​ចិញ្ចឹម​ដែល​ចម្រាញ់​ជា​ទឹក​ដោះ សម្រាប់​កូន​​វា​គ្មាន​ឡើយ។ លោក​បន្ត​ទៀត​ថា ប៊ឺហ្គ័រ ភីហ្សា ភ្លៅ​មាន់ ជា​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ញ៉ាំ​ទៅ​អាច​បណ្ដាលឲ្យ​ម៉ាក់​ៗ​ដែល​ធាត់​ៗ មិន​ស្រក​គីឡូ ហើយ​ក្បាលពោះ​ប្រែជា​ធំ​ដូច​នៅតែ​មាន​កូន​ក្នុង​ផ្ទៃ។ បន្ថែម​ពី​លើ​នោះ​អ្នក​ដែល​ចូលចិត្ត​អាហារ​មាន​ជាតិ​ខ្លាញ់ អាច​ប្រឈម​មុខ​នឹង​ជំងឺ​ជាច្រើន​ទៅ​ថ្ងៃ​មុខ និងបច្ចុប្បន្ន​ដូចជា​លើស​ឈាម លើស​កូឡេស្តរ៉ូល លើស​ជាតិ​ស្ករ​ក្នុង​ឈាម ខ្លាញ់​រុំ​បេះដូង។ ក្រៅ​ពី​ខ្លួនឯង កូន​ដែល​បៅ​ដោះ​ម្ដាយ​ញ៉ាំ​អាហារ​ខ្លាញ់​ទាំងនោះ​ញឹកញាប់​អាច​រាករូស ឬ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់ ហើយ​កូន​ក៏​ស្គមស្គាំង គ្មាន​កម្លាំង​កំហែង​ទៅ​តាម​នោះ​ដែរ ប្រសិនបើ​យើង​ញ៉ាំ​អាហារ​បែប​នេះ​គ្រប់​ពេល។ ដូចនេះ​របប​អាហារ​ជា​ស៊ុប​មាន​ទឹក សាច់ បន្លែ គ្រប់គ្រាន់ ចៀសវាង​អាហារ​ហឹរ ក្រៀមក្រោះ ឬ​ប្រភេទ​ថ្នាំ​ចំណាំង​ឈើ និង​ស្រា​ជាដើម។


បញ្ហាផ្ទៃពោះ

ម៉ាក់ៗពពោះ ធ្វើការរហូតដល់ថ្ងៃសម្រាលល្អចំពោះសុខភាពអត់?

ម៉ាក់ៗពពោះ ធ្វើការរហូតដល់ថ្ងៃសម្រាលល្អចំពោះសុខភាពអត់? ការ​ថែ​ទាំ​សុខភាព​ចំពោះ​ស្ត្រី​ពពោះ គឺ​សំខាន់​បំផុត​ព្រោះ​ថា នៅ​ពេល​ដែល​ពពោះ ម៉ាក់ៗ​ត្រូវ​មើល​ថែ​ទាំង​សុខភាព​ផ្ទាល់​ខ្លួន និង​សុខភាព​កូន​នៅ​ក្នុង​ផ្ទៃ​ដែរ។តែ​ដោយសារ មាន​ស្ត្រី​ៗ​មួយ​ចំនួន​ត្រូវ​ទៅ​ធ្វើ​ការ​ទាំង​មាន​ផ្ទៃពោះ ចឹង​ហើយ​អាច​ធ្វើ​ឲ្យ​ម៉ាក់ៗ​ថែ​ទាំ​សុខភាព​មិន​បាន​ដិត​ដល់។ តើ​ម៉ាក់ៗ​ពពោះ ទៅ​ធ្វើ​ការ​រហូត​ដល់​ថ្ងៃ​សម្រាល​ល្អ ឬ​មិន​ល្អ? វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា បើ​ស្ត្រី​មាន​ផ្ទៃពោះ គ្រាន់​តែ​ធ្វើ​ការ​ធម្មតា អង្គុយ​ក្នុង​ office ​ធម្មតា អត់​ធ្វើ​ការ​អី​ធ្ងន់ធ្ងរ​ដូច​ជា​លើក​របស់​ធ្ងន់ ដើរ​ហាល​ថ្ងៃ ។ល។ គឺ​គ្មាន​បញ្ហា​អី​គួរ​ឲ្យ​បារម្ភ​ទេ ឲ្យ​តែ​ស្ត្រី​នោះ​ញ៉ាំ​ឲ្យ​បាន​គ្រប់​គ្រាន់ គេង​ឲ្យ​បាន​ឆ្អែតៗ ហើយ​ប៉ូវ​កម្លាំង​បន្តិច​ទៅ​គឺ​គ្មាន​បញ្ហា​ទេ។ លោក​វេជ្ជបណ្ឌិត បន្ត​ថា ក្នុង​ករណី​ដែល​ម៉ាក់ៗ​ពពោះ មាន​ចេញ​នូវ​រោគ​សញ្ញា​មិន​ប្រក្រតី​ណា​មួយ​ដូច​ជា៖ - ធ្លាក់ឈាម - ហត់​អស់​កម្លាំង ល្វើយៗ - មាន​អាការៈ​មិន​ប្រក្រតី​ជាដើម គឺ​ត្រូវ​សម្រាក​ពី​ការងារ​មុន​ពេល​កំណត់ ដើម្បី​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ​វិញ ចៀស​វាង​មាន​គ្រោះ​ថ្នាក់​ដល់​កូន។ ទោះ​យ៉ាង​ណា​ក៏​ដោយ ម៉ាក់ៗ​មាន​ផ្ទៃពោះ​មិន​ត្រូវ​ធ្វើ​ការ​ឲ្យ​ហួស​កម្លាំង​ពេក​ទេ​មិន​ថា​ការងារ​អី​ក៏​ដោយ ព្រោះ​ក្នុង​អំឡុង​ពេល​ពពោះ​សុខភាព​ចុះ​ខ្សោយ។ ជាពិសេស គឺ​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់​តាម​ការ​ណាត់​របស់​ពេទ្យ ហើយ​បើ​អាច​គួរ​សម្រាក​ពី​ការ​ងារ​ឲ្យ​បាន ​២-៣​ខែ ​មុន​ថ្ងៃ​សម្រាល​ចំពោះស្ត្រីដែលមានបញ្ហាសុខភាព។


ការថែទាំផ្ទៃពោះមុនសម្រាល

ផ្តាសាយពេលពពោះ ធ្វើម៉េចឆាប់ជា? (វីដេអូ)

ផ្តាសាយ​បង្ក​ដោយ​វីរុស​ជាច្រើន​ប្រភេទ ​ឆ្លង​តាម​រយៈ​ខ្យល់​ដង្ហើម ដំណក់​ទឹក​មាត់​តូចៗ មនុស្ស​ធំ​កើត​ផ្តាសាយ​ឆាប់​ជា​ជាង​កូន​ក្មេង គឺ​លឿន​បំផុត​ជា​សះស្បើយ​អំឡុងពី ២-៣ ថ្ងៃ ឬ​យ៉ាង​យូរ​ ៧-១០​ថ្ងៃ។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​វិញ បើ​កើត​ផ្តាសាយ​ហើយ ពិបាក​បន្តិច​ដោយសារ​តែ​មាន​​ប្រព័ន្ធ​ការពារ​ខ្សោយ ហើយ​បើ​បណ្តោយ​ទុក​យូរ​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ។ ស្ត្រី​មាន​ផ្ទៃពោះ​កើត​ផ្តាសាយ​កម្រិត​ស្រាល បើ​មិន​ចង់​លេប​ថ្នាំ ខ្លាច​ប៉ះពាល់​ដល់​កូន អាច​ធ្វើ​តាម​វិធី​ងាយៗ​ក្នុងវីដេអូ​នេះ​បាន។


ការថែទាំផ្ទៃពោះមុនសម្រាល

ពេលណា ទើបទារកក្នុងផ្ទៃបង្វិលក្បាលមកក្រោមរហូត?

ស្រីៗ​ដែល​ត្រៀម​ខ្លួន​សម្រាល​តាម​ធម្មជាតិ នឹង​អស់​បារម្ភ​ពេល​ដឹង​ថា​ទម្រង់​កូន​បង្វិល​ក្បាល​ចុះ​ក្រោម។ តើ​កូន​ក្នុង​ផ្ទៃ​បាន​ប៉ុន្មាន​ខែ​ ទើប​អាច​បង្វិល​ក្បាល​ចុះ​ក្រោម​រហូត​នោះ? ចុះ​ធ្វើ​ម៉េច​បើ​កូន​មិន​ព្រម​បង្វិល​ក្បាល​ចុះ​ក្រោម? លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា ទម្រង់​កូន​ក្នុង​ពោះ​ម្តាយ​បង្វិល​គ្រប់​ពេល​ទាំង​អស់ ប៉ុន្តែ​កូន​នឹង​បង្វិល​ក្បាល​ចុះ​មក​ក្រោម​រហូត ចាប់​ពី​គភ៌​អាយុ ៣២-៣៣ សប្តាហ៍​ឡើង​ទៅ។ [embed-health-tool-due-date] តែ​ទោះ​​យ៉ាង​​ណា​​លោកស្រី​វេជ្ជបណ្ឌិត​សញ្ញាបត្រ​ពី​ប្រទេស​បារាំង​រូបនេះថា ទោះ​បី​ជា​កូន​អត់​បង្វិល​ក្បាល​នៅ​ក្នុង​អំឡុង ៣២-៣៣ សប្តាហ៍ ឡើង​ទៅ​ក្តី តែ​ស្ត្រី​មាន​ផ្ទៃ​ពោះ​កុំ​មាន​ការ​ព្រួយ​បារម្ភពេក ដោយ​យើង​អាច​តាម​ដាន​រហូត​ដល់ ៣៧ សប្តាហ៍ ឬ​ស្ត្រី​ខ្លះ​អាច​តាម​ដាន​រហូត​ដល់​ថ្ងៃ​ឈឺ​ពោះគ្រាន់ចាប់​ពី​គភ៌​អាយុ ៣៧ សប្តាហ៍​ឡើង​ទៅ កូន​ក្នុង​ពោះ​កាន់​តែ​ធំ បែប​នេះ​ទម្រង់​កូន​បែប​ម៉េច នឹង​នៅ​បែប​នោះ ព្រោះ​កូន​កាន់​តែ​ធំ ឯបរិវេណ​សម្រាប់​កូន​បង្វិល​តិច។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ប្រសិន​កូន​ក្នុង​ផ្ទៃ​មិន​ព្រម​បង្វិល​ក្បាល​ចុះ​ក្រោម គ្រូពេទ្យជំនាញ​មាន​វិធី​ក្នុង​ការ​បង្វិល​ពោះ​របស់​ស្ត្រី ដើម្បី​ឲ្យ​ក្បាល​កូន​បង្វិល​ចុះ​ក្រោម អាច​សម្រាល​តាម​ធម្មជាតិ​បាន ដែល​គ្រូពេទ្យ​អាច​ធ្វើ​នៅ​ពេល​ចន្លោះ​គភ៌​អាយុ ៣៦-៣៧ សប្តាហ៍ ហើយ​មាន​ទាំង​កត្តា​ជោគ​ជ័យ មិន​ជោគ​ជ័យ និង​គ្រោះ​ថ្នាក់។ បើ​សិន​ជួប​គ្រោះ​ថ្នាក់​គ្រូពេទ្យ​អាច​នឹង​វះ​កាត់​ភ្លាមៗ​តែ​ម្តង ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​ទារក។ ចំពោះ​ករណី សុក​ពាំង​មាត់​ស្បូន សុក​រុំក​កូន លោកស្រី​វេជ្ជបណ្ឌិត​ថា គ្រូពេទ្យ​មិន​អាច​ជួយ​បង្វិល​បាន​ទេ តម្រូវ​ឲ្យ​ស្ត្រី​សម្រាល​កូន​ដោយ​វះ​កាត់​តែ​ម្តង។ វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី អត្ថបទគួរអាន៖ […]


បញ្ហាផ្ទៃពោះ

កើតតាមធម្មជាតិ កូនអាចនឹងជាប់ស្មាដោយសារកត្តាទាំងនេះ

ការ​សម្រាល​តាម​ផ្លូវ​ក្រោម​ត្បិត​ល្អ​ចំពោះ​ម្ដាយ និង​ទារក តែ​ក៏​មាន​ផល​ប៉ះពាល់ ហើយ​បង្ក​គ្រោះថ្នាក់ ឬ​ការ​លំបាក​មួយ​ចំនួន​ដែរ ក្នុង​នោះ​កូន​ជាប់​ស្មា គឺជា​បញ្ហា​អាច​ជួប។ វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី នឹង​បកស្រាយ មូលហេតុ និង​ប្រភេទ​នៃ​ការ​ជាប់​ស្មា​របស់​ទារក​ពេល​កំពុង​សម្រាល។ លោក​បានឲ្យដឹងថា អំឡុង​ពេល​សម្រាល​តាម​ធម្មជាតិ កើតឡើងព្រោះស្មា​របស់​ទារក​ជាប់​គាំង​នៅ​ក្នុង​ឆ្អឹង​អាង​ត្រគាក​របស់​ម្ដាយ បើទោះបី​ជា​ក្បាល​ចេញ​មក​ហើយក៏​ដោយ។ តែ​វា​ជា​ករណី​កម្រ​ជួប ប៉ុន្តែ​វា​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​នៃ​ការ​សម្រាល​កូន​របៀប​នេះ គឺ​ចាំបាច់​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​អន្តរាគម​ផ្នែក​សម្ភព​ជាក់លាក់ ដើម្បី​កូន​កើត​មក​គ្មាន​គ្រោះថ្នាក់។ ១- មូលហេតុ​នាំឲ្យ​ជាប់​ស្មា មាន ២ ប្រភេទ​សំខាន់​ៗ​គឺ កត្តា​មក​ពី​ស្បូន​ម្តាយមាន​បញ្ហា (ការ​កន្ត្រាក់​ស្បូន​មិន​ធម្មតា បញ្ហា​មាត់​ស្បូន​បើក​មិន​បាន​ល្អ សុក​ពាំង​មាត់ស្បូន ឆ្អឹង​អាង​ត្រគាក​ខូច​ទ្រង់ទ្រាយ ឬ​តូច​ចង្អៀត​ពេក... ) ចំណែក​កត្តា​មួយ​ទៀត​មកពី​ទារក (គភ៌​ធំ​ពេក ការ​បង្ហាញ​ទម្រង់​កូន​មាន​ភាព​មិន​ប្រក្រតី ស្មា​កូន​ធំ​ពេក)។ ២- ប្រភេទ​នៃ​ការ​ជាប់​ស្មា​មាន ២ ប្រភេទ ទារក​ជាប់​ស្មា​មិន​ជាក់លាក់​​ត្រូវ​បាន​គេ​ហៅ​ថា "ការ​លំបាក​ស្មា" វា​មាន​អត្រា ៤-៥ នាក់​ក្នុង ១.០០០ ករណី។ ទីតាំង​​ស្មា​ក្រោយ​របស់​ទារក​អាចទើស​នឹង​ឆ្អឹង​ថ្ងាស​អាង​ត្រគាក​ម្ដាយ។ ជាប់​ស្មា​ពិត​ប្រាកដ វា​ជា​ករណី​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត មាន ១ ​ក្នុង ៤.០០០ ករណី និង​ការ​សម្រាល​កូន ១ […]


បញ្ហាផ្ទៃពោះ

ចាញ់កូនសុខៗស្រាប់តែបាត់ អាចជាសញ្ញានៃការរលូតកូនអត់?

ក្នុង​ពេល​ដែល​ចាប់​ផ្ដើម​ពពោះ​ដំបូងៗ ស្ត្រី​ច្បាស់​ជា​ជួប​នឹង​អាការៈ​ចាញ់​កូន ដែល​វា​ជា​រឿង​ធម្មតា​របស់​គ្នា​យើង​ដែល​មាន​ផ្ទៃពោះ។ តែ​បើ​កំពុង​ចាញ់​កូន​សុខៗ ស្រាប់​តែ​អាការៈ​នេះ​បាត់​ទៅ​វិញ គួរ​ឲ្យ​បារម្ភ​អត់ ហើយ​វា​អាច​ជា​សញ្ញា​គំរាម​រលូត​កូន​ដែរ​ទេ? ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា អាការៈ​ចាញ់​កូន​តិច ឬ​ច្រើន គឺ​អាស្រ័យ​ទៅ​លើ​ស្ត្រី​ម្នាក់ៗ ដោយ​សារ​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រាង​កាយ​ខុសៗ​គ្នា។ យើង​មិន​អាចវាយតម្លៃថា ពេល​ពពោះ​ក្នុង​ខែ​ដំបូងៗ​ចាញ់​កូន តែ​នៅ​ខែ​បន្ទាប់​ៗ​លែង​មាន​អាការៈ​ចាញ់​កូន​វិញ ជា​សញ្ញា​គំរាម​រលូត​កូន​នោះ។ លោកវេជ្ជបណ្ឌិត​ថា នៅ​ពេល​ពពោះ​ខែ​ដំបូងៗ គ្រាន់​តែ​បាត់​ចាញ់​កូន អាច​ប្រាប់​ឲ្យ​ដឹង​ពី​សញ្ញា​គំរាម​រលូត​ទេ ព្រោះ​គភ៌​នៅ​តូច មិន​អាច​បញ្ជាក់​ច្បាស់​លាស់​នៅ​ឡើយ។ ប៉ុន្តែ ប្រសិន​បើ​ម្ដាយ​មាន​បង្ហាញ​បញ្ហា​រួម​ផ្សំ​ដូច​ជា ឈឺ​ពោះ ចុក​ពោះ ធ្លាក់​ឈាម ហើយ​ទៅ​ពិនិត្យ​អេកូ​មិន​ឃើញ​មាន​ចង្វាក់​បេះដូង​កូន នោះ​អាច​មានន័យ​ថា​កូន​ខូច ឬ​រលូត​ហើយ។ លោក​វេជ្ជបណ្ឌិតរូប​នេះ​បន្ត​ថា ក្នុង​ករណី​ដែល​ស្ត្រី​ពពោះ​មាន​បញ្ហា​កូន​ពង​វិញ នោះ​ស្ត្រី​នឹង​មាន​អាការៈ​ចាញ់​កូន​ខ្លាំង​អំឡុង​ពេល​ពពោះ​ខែ​ដំបូងៗ ហើយ​នៅ​ពេល​ស្ទាប​ពោះ​ទៅ​មាន​លក្ខណៈ​ទន់ៗ និង​ពិនិត្យ​អេកូ​ឃើញ​ថា មាន​ថង់​ទឹក​ទទេ (កូនពង​តែ​មួយ) ឬឃើញ​មាន​ទម្រង់​ដូច​ផ្លែ​ទំពាំង​បាយ​ជូរ (កូន​ពង​ជា​កញ្ចុំ) នៅ​ក្នុង​ស្បូន។ ដូច​គ្នា​នេះ​ដែរ វេជ្ជបណ្ឌិត ចាន់ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ពន្យល់​ឲ្យ​ដឹង​ថា ម៉ាក់ៗ​ពពោះ​ត្រូវ​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ ដើម្បី​ចៀសវាង​បញ្ហា​ទាំង​នោះ ហើយ​វិធី​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ការពារ​ការ​រលូត​កូន គឺ​ការ​តាម​ដាន​គភ៌​ជា​ប្រចាំ ចាប់​តាំង​ពី​ពេល​ដែល​ដឹង​ថា​មាន​ផ្ទៃពោះ(បាត់រដូវ) គឺ​ត្រូវ​ទៅ​ពេទ្យ ដើម្បី​ពិគ្រោះ​ពី​ប្រការ​មួយ​ចំនួន​ដែល​ស្ត្រី​ពពោះ​គួរ​ធ្វើ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ