មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ឃ្លាន​ផ្តេស​ផ្តាស​ពេល​ពពោះ ដោយ​សារ​កត្តា​អ្វី មាន​ទាក់​ទង​នឹង​ភេទ​គភ៌​ដែរ​អត់?

ស្រីៗ​គ្នា​យើង ធ្លាប់​ឆ្លង​កាត់​ការ​ពពោះ សុទ្ធ​តែ​មាន​បទពិសោធន៍​ខុសៗ​គ្នា​ជា​មួយ​ចំណង់​ស្រេក​ឃ្លាន​អាហារ មាន​អ្នក​ខ្លះ​ឈាន​ដល់​ចង់​ញ៉ាំ​អាហារ​ប្លែកៗ ខ្លះ​ចង់​ជូរ ចង់​ហឹរ សូម្បីតែ​អាហារ​សម្បូរ​ខ្លាញ់​ស្រី​ៗខ្លាច​បំផុត ក៏​បែរ​ជា​ស្រេក​ឃ្លាន​យ៉ាង​ខ្លាំង​ដែរ។ គ្នា​យើង​ខ្លះ ថែម​ទាំង​បាន​សម្គាល់​ចំណង់​អាហារ​ពេល​ពពោះ មាន​ទំនាក់​ទំនង​នឹង​ភេទ​គភ៌​ក្នុង​ផ្ទៃ​ថែម​ទៀត។ បើ​អ៊ីចឹង អត្ថបទ “Hello គ្រូពេទ្យ” គ្រូពេទ្យ​នឹង​ពន្យល់​ប្រាប់ ខណៈការ​កើន​ឡើង​ចំណង់​អាហារ​ខុស​ធម្មតា អាច​មាន​ទាក់​ទង​នឹង​ចំណុច​ខាង​ក្រោម រាប់​បញ្ចូល​ទាំង​ភេទ​គភ៌​ក្នុង​ផ្ទៃ​ដូច​គ្នា។ ១- បម្រែ​បម្រួល​អ័រម៉ូន អារម្មណ៍ និង​ការ​វិវត្ត​ពេល​ពពោះ មាន​ទ្រឹស្តី​ជាច្រើន ត្រូវ​បាន​អ្នក​ជំនាញ​លើក​ឡើង​ដើម្បី​ពន្យល់​ពីមូលហេតុនាំ​ឲ្យ​ស្រីៗ​ស្រេក​ឃ្លាន​ខុស​ធម្មតា​អំឡុង​ពេល​ពពោះ។ ការ​ប្រែ​ប្រួល​អ័រម៉ូន ត្រូវ​គេ​ដឹង​ថា ជា​មូលហេតុ​ចម្បង​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​រសជាតិ​អាហារ និង​ក្លិន ដែល​ពន្យល់​បាន​ពី​អាការៈ​តែង​កើត​មាន​ចំពោះស្រីៗ​ពពោះ សូម្បី​តែ​ពេល​ខ្លះ ឃ្លាន​អ្វី​ដែល​មិន​​មែន​ជាអាហារ ហើយ​ទាំង​នេះ គឺ​ទាក់​ទង​ជាមួយ​ផ្លូវ​អារម្មណ៍។ អំឡុង​ពេលពពោះ ស្រីៗ​ប្រហែល​ជា​ស្រេក​ឃ្លាន​អាហារ​ជាក់​លាក់​ណា​មួយ ទាំង​ដឹង​ខ្លួន ឬ​មិន​ដឹង​ខ្លួន ដែល​ជាការ​ឆ្លើយ​តប​ទៅ​ផ្លូវ​អារម្មណ៍​របស់​យើង។ ទ្រឹស្តី​ផ្សេង​ទៀត លើក​ឡើង​ថា ការ​ស្រេក​ឃ្លាន​អាហារ​ខុស​ប្រក្រតី ក៏​អាច​កើត​ឡើង​នៅ​ពេល​មាន​ការ​វិវត្ត​របស់​រាងកាយ ដើម្បី​ឆ្លើយ​តប​កាត់​បន្ថយ​អាការៈ​ចាញ់​កូន​តែ​ម្តង។ អត្ថបទពាក់ព័ន្ធ៖ មូលហេតុ និងវិធីដោះស្រាយ បញ្ហាចាញ់​កូន​ខ្លាំងពេលពពោះ ៥ យ៉ាងត្រូវដឹងពីអាការៈ និងការប្រែប្រួលអារម្មណ៍ស្រីៗពពោះ ២- កង្វះ​អាហារូបត្ថម្ភ បញ្ហា​កង្វះ​អាហារូបត្ថម្ភ ក៏​នាំ​ឲ្យ​កើត​ឡើង​ចំណង់​អាហារ​ខ្លាំង​ដូច​គ្នា ខណៈ​បញ្ហា​នេះ ជាធម្មតា​កើត​លើ​ស្រីៗ​កំពុង​ពពោះ ព្រោះ​រាងកាយ​យើង​នឹង​បង្កើន​តម្រូវ​ការ​អាហារូបត្ថម្ភ​សម្រាប់​ផ្គត់​ផ្គង់​ដល់​គភ៌​ក្នុង​ផ្ទៃ។ ករណី​នេះ នឹង​ធ្វើ​ឲ្យ​ស្រីៗ​ពពោះ​កើន​ឡើង​ចំណង់​អាហារ​ខ្លាំង​ក្លា​រយៈ​ពេល​ខ្លី និង​ញ៉ាំ​ច្រើន ដើម្បី​ទទួល​បាន​អាហារ​បំប៉ន​គ្រប់​គ្រាន់​ទៅ​ដល់​គភ៌​ដែល​កំពុង​លូត​លាស់។ ការ​ស្រេក​ឃ្លាន​ខ្លាំង​ដូច​ជា​ពពួក​អាហារ​សាច់​ក្រហម គឺ​ប្រហែល​ដោយ​សារ​រាងកាយ​ត្រូវ​ការ​បង្កើន​ប្រូតេអ៊ីន​បន្ថែម​ទៀត ខណៈ​ស្រីៗ​គ្នា​យើង​ដែរ​ឃ្លាន​ផ្លែ​ប៉េស […]


បញ្ហាផ្ទៃពោះ

៥ យ៉ាងត្រូវដឹងពីអាការៈ និងការប្រែប្រួលអារម្មណ៍ស្រីៗពពោះ (វីដេអូ)

ពេល​ពពោះ​អ័រម៉ូន​ប្រែ​ប្រួល ធ្វើ​ឲ្យ​កើត​មាន​អាការៈ​ផ្សេង បូក​រួម​ទាំង​អារម្មណ៍​ផ្លាស់​ប្តូរ​មួយ​ចំនួន។ ខាង​ក្រោម​នេះ​ជា​អាការៈ និង​អារម្មណ៍​ប្រែប្រួល​ពេល​ពពោះ​ដែល​ម៉ាក់ៗ​ថ្មី​ថ្មោង ពិសេស​បុរស​ជា​ស្វាមី​ត្រូ​វដឹង។ អត្ថបទពាក់ព័ន្ធ: ស្រីៗពពោះ ឧស្សាហ៍វិលមុខ ត្រូវដឹងរឿងទាំងនេះផង! ពិបាកគេង ឬគេងមិនលក់ពេលពពោះ សាកធ្វើតាមវិធីទាំងនេះ ៣យ៉ាងត្រូវយល់ពីស្ត្រីមានផ្ទៃពោះ កុំគិតថានាងចង់បានការយកចិត្ត ឬខ្ជិលឲ្យសោះ ពេលពពោះចេះតែអស់កម្លាំងមែនទេ? ៥ ចំណុចនេះអាចជួយបាន មូលហេតុនេះ ទើបធ្វើឲ្យស្រីៗមានផ្ទៃពោះចេះតែមានអារម្មណ៍ក្ដៅៗខ្លួន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ត្រីមាសទី ១

សម្បូរសារធាតុចិញ្ចឹមទាំងនេះ ទើបអ្នកមានផ្ទៃពោះគួរតែញ៉ាំផ្លែប៊ើរឲ្យបានច្រើន

ស្រ្តី​មាន​ផ្ទៃពោះ​ទាំង​អស់​ពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ញ៉ាំ​អាហារ និង​ផ្លែ​ឈើ​ល្អ​ៗ ដើម្បី​បំប៉ន​សុខភាព ព្រម​ទាំង​ការ​លូតលាស់​ក្នុង​ផ្ទៃ។ ក្នុង​នោះ​ផ្លែឈើ​ដែល​ល្អ​បំផុត​គឺ​ផ្លែ​ប៊ើរ ដែល​ងាយ​ស្រួល​រក​ទិញ និង​មាន​តម្លៃ​សមរម្យ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​រៀបរាប់​ពី​អត្ថប្រយោជន៍​សម្បូរ​បែបដែលមានក្នុងផ្លែប៊ើរ​ជួយ​ចំពោះ​ម្ដាយ និង​កូន​អំឡុង​ពេល​មាន​ផ្ទៃពោះ៖ – សារធាតុ Carotenoids ជួយ​បង្ការ​ជំងឺ​មហារីក និង​ជំងឺ​ភ្នែក។ – សម្បូរ​ប៉ូតាស្យូម ដែលជួយបញ្ចុះ​​សម្ពាធ​​​ឈាម ​​ទប់​ស្កាត់​គ្រោះថ្នាក់​សរសៃ​ឈាម​​ខួរក្បាល។ – សម្បូរ​ជាតិ folate ដែល​ជួយ​ការ​ពារ​សរ​សៃ​ឈាម​បេះ​ដូង​ដល់​ស្ត្រី​​មាន​ផ្ទៃពោះ។ Folate មាន​នៅ​ក្នុង​​ផ្លែ​ប៊ើរ ជួយ​​បង្កើន​​សកម្ម​ភាព​មុខងារ​​របស់​​សរសៃ​ប្រសាទ និង​ការពារ​​សរសៃ​ឈាម​​បេះដូង​​មាន​​ប្រសិទ្ធ​​ភាពល្អ​​ទ្វេដង។ – ជាតិ​ដែក ជួយ​ប្រព័ន្ធ​ការពារ​យើងមាន​ភាព​រឹងមាំ។ នៅ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ មិន​ត្រឹម​តែ​អាច​បង្ការ​ជំងឺ​ចំពោះ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ថែមទាំង​ទារក​នៅ​ក្នុង​ផ្ទៃ​ក៏​មាន​សុខភាព​ល្អ​ដូច​គ្នា​ដែរ។ – វីតាមីន B6 ជួយ​​បង្កើន​​ប្រព័ន្ធ​​ភាព​ស៊ាំ និង​កម្លាំង​ដើម្បី​​ជំរុញ​​ដំណើរ​ការ​រំលាយ​​អាហារ និង​ជួយ​​ផលិត​​កោសិកា​​ឈាម​​ដែរ។ – សម្បូរ​ជាតិ​ខ្លាញ់​អូមេហ្គា ៣ ដែល​ជួយ​​ស្រួប​​យក​​សារធាតុ​ចិញ្ចឹម​ចូលក្នុង​​រាងកាយ​​យ៉ាង​ងាយ​ស្រួល​​បំផុត។ – ផ្លែ​ប៊ើរក៏​សម្បូរ​​ណាស់​ដែរ​​នូវ​សារ​ជាតិ​​ប្រឆាំង​​អុកស៊ីតកម្ម ដែល​ជួយ​​រក្សា​​ស្បែក​​ឲ្យ​តឹង​​ណែន។ – អាស៊ីដ​ហ្វូលិក ល្អ​​បំផុត​​សម្រាប់​​ការ​អភិវឌ្ឍន៍​​ខួរក្បាល​​របស់​​ទារក​​ក្នុង​ផ្ទៃ។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗខ្សោយពេលពពោះ គួរថែទាំសុខភាពបែបណា? បើម្តាយមានជំងឺទាំងនេះ អាចឆ្លងដល់កូនក្នុងផ្ទៃបាន តិចនិក​ងាយៗ អាច​ជួយ​ស្រីៗកាត់​បន្ថយ​ស្ត្រេស​ពេល​ពពោះ ពេលពពោះ ម៉ាក់ៗញ៉ាំពងក្ងាន ពងអូទ្រីស កូនកើតមកឆ្លាត? ពិតអត់ ផឹកទឹកដូងទុំច្រើន ឈឺពោះឆាប់ ស្រួលសម្រាលកូនមែន? ពេល​ពពោះចេះតែឈឺខ្នង​ អាច​សាក​តិចនិក​ទាំង​នេះអាចជួយ​បាន ពពោះ​ចំខែ​ក្តៅ ស្រីៗ​គួរ​ចេះ​តិចនិក​ទាំង​នេះ […]


បញ្ហាផ្ទៃពោះ

កូនចាស់ខែ ម៉ាក់ៗអាចទុកកូនក្នុងពោះ យ៉ាងយូរបំផុតប៉ុន្មាន (វីដេអូ)

តាម​ក្បូន​ពេទ្យ បាន​កំណត់​យក ៤០ សប្តាហ៍ ​ក្រោយ​ការ​បាត់​​រដូវ​របស់​ស្រីៗជា​ថ្ងៃ​សម្រាល​កូន ដែល​យើង​តែ​ហៅ​រយៈពេល​នេះ​ថា ៩ខែ១០ថ្ងៃ។ នេះ​គ្រាន់​តែ​ការ​កំណត់​រួម​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​ស្រីៗ​ខ្លះៗ​ក៏​សម្រាល​តាម​ពេល​កំណត់ ខណៈ​អ្នក​ខ្លះ​ទៀត កូន​កើត​មុន​ខែ ឯ​មួយ​ចំនួន​ទៀត​កូន​ចាស់​ខែ កើត​ក្រោយ​រយៈពេល ៤០សប្តាហ៍។ក្នុង​ករណី​កូន​ចាស់​ហើយ ម៉ាក់ៗ​មិន​មាន​សញ្ញា​ឈឺ​ពោះ ឬ​បែក​ទឹកភ្លោះ​ទេ​នោះ តើ​គួរ​ឲ្យ​បារម្ភ​អត់? តាម​ក្បូន​ពេទ្យ តើ​ម៉ាក់ៗ​អាច​ទុក​កូន​ក្នុង​ពោះ​យ៉ាង​យូរ​បំផុត​ប៉ុន្មាន​ខែ? អត្ថបទពាក់ព័ន្ធ: ផលវិបាកកូនក្នុងពោះចាស់ខែ ម៉ាក់ៗត្រូវដឹង លម្អិតពីករណីកូនកើតមុនខែ កូនគ្រប់ខែ និងចាស់ខែ ម៉ាក់ៗថ្មីថ្មោងត្រូវដឹង សប្តាហ៍ទី ៤១៖ កូនចាស់ខែ​ហើយនៅ​មិន​ទាន់​សម្រាល​ មាន​បញ្ហា​អី​អត់? ៥​យ៉ាងម៉ាក់ៗ កុំ​ធ្វើ​ឲ្យ​សោះ​ក្រោយ​ដឹង​ថា​មាន​ផ្ទៃ​ពោះ ១០ សំណួរ​ជុំវិញ​ទស្សនៈ​យល់​ខុស​អំពី​ការ​មាន​ផ្ទៃពោះ ចំណុចមួយចំនួនម៉ាក់ៗពពោះ ចៀសបានគួរចៀស កុំឱ្យប៉ះពាល់ដល់អូនៗ (វីដេអូ) ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន ៦ ខែ (វីដេអូ)

ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​អំឡុង​ពេល​ពពោះ គឺ​ដើម្បី​ជួយ​ឲ្យ​ខ្លួន​យើង​ចៀស​ផុត​ពី​បញ្ហា​នេះ ព្រោះ​ថា​ការ​មាន​ផ្ទៃពោះ ឈឺ​លេប​ថ្នាំ​មិន​ល្អ​ចំពោះ​កូន​ឡើយ។ ថ្មី​ៗ​នេះ​ខាង WHO បាន​បញ្ជាក់​ថា​វ៉ាក់សាំង​នេះ មិន​ត្រឹម​ជួយ​ម៉ាក់​ឡើយ គឺ​អាច​ជួយ​ដល់​កូន​ក្រោយ​កើត​បាន ៦ ខែ​ទៀត​ផង។ អត្ថបទពាក់ព័ន្ធ: សញ្ញាទូទៅក្រោយចាក់វ៉ាក់សាំង ម៉ាក់ប៉ាមិនបាច់ភ័យពេកនោះទេ! ពន្យារ ឬអត់ចាក់វ៉ាក់សាំងឲ្យកូន ដឹងថាប៉ះពាល់អីខ្លះអត់? នេះជាវ៉ាក់សាំងបង្ការជំងឺទាំង១១មុខ សម្រាប់ចាក់ឲ្យកូនក្មេងពីពេលកើត ដល់អាយុ២ឆ្នាំ កូនក្មេងចាក់វ៉ាក់សាំងច្រើនមុខក្នុងពេលតែមួយ ប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំទេ? ពេលកើតភ្លាម រហូតបាន១ខែកន្លះ ទារកត្រូវចាក់វ៉ាក់សាំងអីខ្លះ? ចង់ចាក់វ៉ាក់សាំងផ្ដាសាយ ទាំងមនុស្សទូទៅ ក្មេង ស្ត្រីមានផ្ទៃពោះ ត្រូវដឹងរឿងទាំងនេះសិន នេះជាប្រភេទវ៉ាក់សាំង ត្រូវចាក់ពេលពពោះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ម៉ាក់សម័យថ្មី ពេលពពោះកុំជឿជំនឿ​តៗគ្នា​ទាំង​នេះអី ប្រយ័តុ្នគ្រោះថ្នាក់

ជំនឿ​អំឡុង​ពេល​មាន​ផ្ទៃពោះ​មាន​ច្រើន​ណាស់ តែ​ទោះ​យ៉ាង​ណា​ជំនឿ​មួយ​ចំនួន​គ្រាន់​តែ​ជា​ជឿ​តៗ​គ្នា មិន​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​ច្បាស់​លាស់​តាម​បែប​វិទ្យាសាស្ត្រ​នៅ​ឡើយ។ ខាងក្រោម​នេះ​ជា​ជំនឿ​មិន​សម​ស្រប​មួយ​ចំនួន ដែល​គ្រូពេទ្យ​អះ​អាង​ថា អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កូន​ផ្ទៃ។ ១. ផឹក​ថ្នាំ​ខ្មែរ ឬ​ថ្នាំ​ចិន​សែ អាច​រក្សា​គភ៌ និង​ស្រួល​កើត​កូន ការ​ផឹក​ថ្នាំ​បុរាណ​ពេល​ពពោះ ដែល​ចាស់ៗ​ជឿ​​ថា​ថ្នាំ​បុរាណ​ជា​ថ្នាំ​រក្សា​គភ៌ និង​ជា​ថ្នាំ​ជំនួយ​សុខភាព​នោះ​មិន​ពិត​នោះ​ឡើយ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ ថា ការ​ផឹក​ថ្នាំ​ខ្មែរ ឬ​ថ្នាំ​ចិន​សែ ពេល​ពពោះ មិន​បាន​ជួយ​អ្វី​នោះ​ទេ ថែម​ទាំង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទាំង​សុខភាព​ម្តាយ និង​កូន​ក្នុង​ផ្ទៃ ដូចជា​ធ្វើ​ឲ្យ​សុក​ក្រិន ស្អិត​ជាប់​ស្បូន សុក​អត់​ធ្លាក់ ទឹក​ភ្លោះ​មិន​ថ្លា​ល្អ មាត់​ស្បូន​មិន​បើក កូន​ពិបាក​កើត ធ្លាក់​ឈាម​ខ្លាំង ឈាម​រាវ កូន​ខ្សោយ ឬ​ស្លាប់​ក្នុង​ពោះ។ ២. មើល​អេកូ​ញឹក​ពេក មិន​ល្អ​ទេ​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ មាន​លើក​ឡើង និង​ជឿ​តៗ​គ្នា​ថា ការ​មើល​អេកូ​ញឹកញាប់​ពេក​មិន​ល្អ​នោះ​ទេ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូន​ផ្ទៃ។ ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត វេជ្ជបណ្ឌិត គាន់ អូន បាន​បដិសេធ​ការ​លើក​ឡើង​បែប​នេះ លោក​សាស្ត្រាចារ្យ​ថា តាម​ការ​ស្រាវស្រាវ​បែប​វិទ្យាសាស្ត្រ ការ​មើល​អេកូ​ញឹកញាប់​មិន​មាន​អ្វី​ប៉ះពាល់​ដល់​កូន​ផ្ទៃ​នោះ​ទេ ហើយ​ពេទ្យ​មិន​បាន​ហាមប្រាម​រឿង​នេះ​ទេ តែ​ប្រសិន​បើ​គិត​តាម​ក្បួនខ្នាត​ម៉ាក់​ៗ​អាច​អេកូ​ត្រឹម ៤-៥ ដង […]


បញ្ហាផ្ទៃពោះ

ពេលពពោះ ម៉ាក់ៗគួរលាប ឬអ៊ុតសក់អត់? (វីដេអូ)

ពេល​ពពោះ ម៉ាក់ៗអាច​លាប​ថ្នាំ​សក់ ឬ​អ៊ុតសក់​បាន​ទេ? ចម្ងល់​នេះ​ប្រហែល​​ជា​ស្រីៗ​គ្នា​យើង​ភាគ​ច្រើន​ចង់​ដឹង ព្រោះ​បារម្ភ​ខ្លាច​ជាតិ​គីមី​ដែល​មាន​នៅ​ក្នុង​ថ្នាំ​លាប​សក់ ថ្នាំ​អ៊ុត​សក់​​ប៉ះពាល់​ដល់​ការ​លូតលាស់​កូន​ក្នុង​ផ្ទៃ។ថ្នាំ​លាប​សក់ និង​ថ្នាំ​អ៊ុត​សក់​គ្រប់​ប្រភេទ មិន​ថា ថ្នាំ​អ៊ុត​សក់​ត្រង់ ឬ​សក់​រួញ​នោះ​ទេ សុទ្ធ​មាន​ជាតិ​គីមី ជាតិ​គីមី​ទាំង​នេះ ទោះ​តិច ឬ​ច្រើន នឹង​ជ្រាប​ចូល​តាម​រយៈ​ស្បែក ពិសេស​ផ្លូវ​ដង្ហើម​របស់​ម៉ាក់ៗ ដែល​អាច​ប៉ះ​ពាល់​ដល់​ការ​លូតលាស់​កូន​ផ្ទៃ។ អត្ថបទពាក់ព័ន្ធ: ស្ដាប់ជាង និងស្រីៗអ៊ុតសក់ត្រង់ពេលពពោះ ទើបដឹងថាប៉ះពាល់កម្រិតណា ហេតុអីស្រ្តីវ័យ ៣៥ ឆ្នាំឡើងទៅ ជួបបញ្ហាពិបាកមានកូន? ចង់ឲ្យកូនក្នុងផ្ទៃសុខភាពល្អ ស្បែកស្អាត សក់ច្រើន ម៉ាក់ៗត្រូវការវីតាមីនអីខ្លះ? ម៉ាក់ៗមានផ្ទៃពោះថ្មីថ្មោង គួរដឹង ៤ ចំណុចនេះ គភ៌ក្នុងផ្ទៃអាយុប៉ុណ្ណេះអាចស្ដាប់ឮ ម៉ាក់ប៉ាត្រូវនិយាយជាមួយឲ្យបានច្រើន មានកូនញឹកមិនល្អ ហើយបើរង្វើលពេកក៏ប៉ះពាល់ដែរ! ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

៥ ចំណុច កាត់បន្ថយអាការៈអស់កម្លាំងពេលមានផ្ទៃពោះ (វីដេអូ)

ស្រីៗ​ពពោះ​​តែង​ជួប​អាការៈ​អស់​កម្លាំង​ជា​ញឹក​ញាប់ នេះ​ក៏​ដោយសារ​តែ​បម្រែ​បម្រួល​អ័រម៉ូន ហើយត្រូវ​បែង​ចែក​អាហារ​ទៅ​ចិញ្ចឹម​កូនតាមរយៈទងសុកជាហេតុ ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ និង​ប្រព័ន្ធ​ឈាម​រត់​ចុះ​ខ្សោយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែករោគ​ស្ត្រី នៃមន្ទីរពេទ្យ កាល់ម៉ែត្រ។​ដើម្បី​កាត់​បន្ថយ​អាការៈ​អស់​កម្លាំង ម៉ាក់ៗគួធ្វើបែបណា? អត្ថបទពាក់ព័ន្ធ: ម៉េចបាន​ស្រីៗមានផ្ទៃពោះ ​​ពេល​ខ្លះ​​​គេង​ៗ បាត់​​ដង្ហើម? ពេលមានផ្ទៃពោះ ហេតុអីចាំបាច់ពិនិត្យឈាម ហើយត្រូវពិនិត្យប៉ុន្មានដង? (វីដេអូ) មានផ្ទៃពោះ សុខៗស្រាប់តែផ្ចិតលៀនចេញក្រៅ គួរឲ្យភ័យអត់? មានផ្ទៃពោះ ប្រើគ្រឿងសម្អាងទាំងនេះ អាចប៉ះពាល់កូនក្នុងផ្ទៃ មានផ្ទៃពោះ ស្លៀកពាក់រឹបៗពេកប៉ះពាល់អីខ្លះ? ម៉ាក់ៗគ្រប់ខែជិតសម្រាលកូន គួរប្រយ័ត្នប្រយែងរឿងទាំងនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ពេលពពោះគួរចៀសអាហារទាំងនេះ ទើបម្តាយ និងកូនមានសុខភាពល្អ​​ (វីដេអូ)

របប​អាហារ​ពេល​មាន​ផ្ទៃពោះ​ជា​រឿង​សំខាន់ កាលណា​ម៉ាក់ៗ​ញ៉ាំ​អាហារ​មិន​គ្រប់​គ្រាន់ ឬ​មិន​ត្រឹម​ត្រូវ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ខ្លួន​ឯង​ផង ឯ​កូន​ក្នុង​ផ្ទៃ​វិញ​ក៏​​លូតលាស់​មិន​បាន​ល្អ អាច​កើត​មក​ខ្សោយ​បញ្ញា​ស្មារតី។វីដេអូខាង​ក្រោម​នេះ​ជា​អាហារ​គួរ​ចៀស​វាង​ពេល​មាន​ផ្ទៃពោះ ដែល​ម៉ាក់ៗ​ចាំបាច់​ត្រូវ​ដឹង។ អត្ថបទពាក់ព័ន្ធ: ពេលពពោះ បើស្រីៗផឹកកាហ្វេតិចតួច ប៉ះពាល់កូនក្នុងផ្ទៃដែរអត់? ពពោះ? សាក​តិចនិក​ញ៉ាំ​អាហារ​ប៉ុន្មាន​ចំណុច​នេះ ធានា​ល្អ​ទាំង​ម៉ាក់ៗ និង​បេប៊ី ពេលពពោះ ស្រីៗមិនគួរញ៉ាំសណ្តែកដី? (វីដេអូ) ស្រ្តីមានផ្ទៃពោះ កុំញ៉ាំបន្លែផ្លែឈើ៣មុខនេះ អាចរលូតកូន ឬកូនកើតមុនខែ (វីដេអូ) អាហារ និងប្រការគួរចៀសវាងពេលពពោះ ម៉ាក់ៗចាញ់ញ៉ាំអ្វីបានសោះពេលពេលពពោះ កូនប្រឈមអ្វីខ្លះ? ញ៉ាំគ្រាប់ជីរពេលពពោះ សុវត្ថិភាពទេ? ញ៉ាំទៅស្រួលសម្រាលកូនមែនអត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ចង់គេងលក់ស្រួល មិនប៉ះពាល់កូន ម៉ាក់ៗពពោះត្រូវធ្វើរឿងទាំងនេះមុន និងពេលគេង (វីដេអូ)

ដូច​យើង​ដឹង​ហើយ​ថា ស្រីៗ​មាន​ផ្ទៃពោះ​ពិបាក​ទាំង​ការ​ដេក ដើរ ឈរ អង្គុយ ពិសេស​ពេល​គេង។ កូន​កាន់​តែ​ធំ ពោះ​ក៏​កាន់​តែ​ធំ​ដែរ ធ្វើ​ឲ្យ​ម៉ាក់ៗ​ឧស្សាហ៍​ថប់ដង្ហើម ឈឺ​ចង្កេះ ឈឺខ្នង​រមួល​ក្រពើ ​និងពិបាក​ប្រែ​ខ្លួន​ពេល​ដេក ។ ដើម្បី​សម្រួល​ការ​គេង​ឲ្យ​បាន​លក់​ស្រួល Hello គ្រូពេទ្យ នឹង​បង្ហាញ​ពី​តិចនិក​មួយ​ចំនួនដូចវីដេអូ​ខាង​ក្រោម​នេះ។ អត្ថបទពាក់ព័ន្ធ: ​គេងអត់លក់ពេល​ពពោះ ប្រើ​ថ្នាំ​ងងុយគេង ប៉ះពាល់អត់?​ ពពោះ កូនថ្លោសពេកមិនល្អអាចប្រឈមបញ្ហាច្រើនយ៉ាង អ៊ីចឹងម៉ាក់ៗគួរធ្វើបែបណា? ពពោះ ឡើង​គីឡូមធ្យម ងំឡើង​គី​ឡូ​ខ្លាំង​មុន​ពពោះ កាន់​តែ​គួរ​ឲ្យ​បារម្ភ​ ម៉ាក់ៗខ្សោយពេលពពោះ គួរថែទាំសុខភាពបែបណា? មានផ្ទៃពោះ នៅប្រឹងធ្វើការ​យប់​ទៀត ប្រយ័ត្ន​រលូតកូន! ពពោះ​៣​ខែ​ដំបូង ម៉ាក់ៗ​ចៀស​មិន​រួច​ពី​​បញ្ហា​ទាំងនេះ ពេល​ពពោះចេះតែឈឺខ្នង​ អាច​សាក​តិចនិក​ទាំង​នេះអាចជួយ​បាន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ