មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ស្រីៗញ៉ាំទុរេនពេលពពោះ អាចមានបញ្ហាអត់? (វីដេអូ)

មាន​អ្នក​ខ្លះ​និយាយ​ថា ញ៉ាំ​ទុរេន​ពេល​ពពោះ អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់។ តើពិតជាអ៊ីចឹងដែរទេ? “Hello គ្រូពេទ្យ” នឹងបក​ស្រាយ​ក្នុង​អត្ថបទ​នេះ ឲ្យ​បាន​ដឹង​​ទាំង​អស់​គ្នា។ការ​ពិត ស្រីៗពពោះអាច​ញ៉ាំ​ទុរេន​បាន ​ថែម​ទាំង​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ម៉ាក់ៗ​ទៀត​ផង ព្រោះ​ទុរេន មាន​ជាតិ​សរីរាង្គ​ស៊ុលផួ (Organo-sulphur) ពីធម្ម​ជាតិ និង​សារធាតុ ទ្រីបតូហ្វាន (Tryptophan) ហើយ​សារធាតុ​ទាំង​នេះ មាន​ប្រសិទ្ធ​ភាពប្រឆាំង​អុកស៊ីតកម្ម​ទៀត​ផង… អត្ថបទ​ពាក់ព័ន្ធ៖ មកពីបែបនេះ ទើបពេទ្យហាមស្ត្រីពពោះមិនឲ្យញ៉ាំទុរេនច្រើន ម៉ាក់ៗញ៉ាំ​គ្រាប់ជីរ-ល្ង​ ច្រើនពេល​ពពោះ ស្រួល​កើត​កូន? ឡើងទម្ងន់ខ្លាំង ពេល​ពពោះ គ្រោះ​ថ្នាក់​ណាស់ ពពោះ កូនថ្លោសពេកមិនល្អអាចប្រឈមបញ្ហាច្រើនយ៉ាង អ៊ីចឹងម៉ាក់ៗគួរធ្វើបែបណា? ស្ត្រីពពោះ​សុខៗ​ស្រាប់​តែ​ញ៉ាំ​អី​លែង​ចូល អាច​មក​ពី​មូល​ហេតុ​នេះ ពពោះ បើមានជំងឺនេះ ប្រញាប់ព្យាបាលភ្លាម ព្រោះគ្រោះថ្នាក់ដល់ភគ៌ក្នុងផ្ទៃ! ឈរធ្វើការយូរពេលពពោះ កូនកើតមុនខែ ឬអត់គ្រប់គីឡូ? ពពោះ បើហើមជើងខ្លាំង ហើយមានសញ្ញាទាំងនេះ មិនស្រួលទេ ប្រញាប់ទៅពេទ្យ មានផ្ទៃពោះ ឈរ ឬអង្គុយយូរពេក អាចប្រឈមបញ្ហាជាច្រើន​ ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ពេលពោះ ម៉ាក់ៗណាខ្ជិលច្រអូសពិបាកសម្រាលកូន មែនទេ?

ស្រី​ៗ​គ្នា​យើង​ច្បាស់​ជា​ធ្លាប់​លឺ​ចាស់ៗបុរាណ​តែង​និយាយ ពេលស្រ្តី​ណា​​​ដែល​មានផ្ទៃពោះ មិន​ព្រម​ធ្វើ​អី​សោះ ខ្ចិល​ច្រអូស គេង​មិន​ចង់​ក្រោក បណ្តាល​ឲ្យ​ពិ​បាក​សម្រាល​កូន។ ចុះ​បើ​តាម​ក្បួន​ពេទ្យ ការ​លើក​ឡើង​បែប​នេះ ពិតឬ​មិន​ពិត? ចំពោះ​ការ​និយាយ​តៗ​គ្នា​ពី​ចាស់​បុរាណនេះ លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្រ្តីនៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ពន្យល់​ឲ្យ​ដឹង​ថា ​គ្រាន់​តែ​ជា​ជំនឿ​របស់​ចាស់​ៗ​បុរាណ​តែ​ប៉ុណ្ណោះ ដោយ​សារ​ចាស់ៗ​មិន​ចង់​ឲ្យ​ស្ត្រី​ពពោះ​ខ្ចិល ស្ពឹក។ លោក​សាស្រ្តាចារ្យ បាន​បន្ត​ពន្យល់​ទៀតថា ការ​ដែល​ស្រ្តី​ពពោះ​ពិបាក ឬ​មិន​ពិបាក​សម្រាល​កូន គឺ​អាស្រ័យ​ទៅ​លើ​សរីរាង្គ​បន្ត​ពូជ​​ដូចជា ស្បូន ដៃ​ស្បូន និង​កាយ​សម្បទា​របស់​ស្រ្តី​ផ្ទាល់។ “ទោះ​ជា​ស្រ្តី​នោះ ឧស្សាហ៍​ប៉ុនណា​ក៏​ដោយ តែ​ប្រសិន​បើ​មាន​បញ្ហា​សរីរាង្គ​បន្ត​ពូជ និង​កាយ​សម្បទា​មិន​រឹង​មាំ វា​នឹង​បណ្តាល​ឲ្យ​ពិបាក​សម្រាល​កូន​ហើយ។” នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត។ ស្រប​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា ជំនឿ​ចាស់​បុរាណ​ដែល​និយាយ​តៗ​គ្នា​នេះ​គឺ​មិន​ខុស​ទាំង​ស្រុង​ទេ ចាស់ៗ​និយាយ​បែប​នេះ គឺ​ចង់​ឲ្យ​ម៉ាក់ៗ​ពពោះ​ធ្វើ​ការ​នេះ​នោះ​ឲ្យ​យឺត​សរសៃ និង​ឲ្យ​សាច់​ដុំ​ដើរ​ស្រួល ដើម្បី​កុំ​ឲ្យ​ម៉ាក់ៗ​ដែល​មាន​ផ្ទៃ​ពោះ​ទម្រន់​ច្រើន ដោយ​គិត​ថា ខ្លួន​កំពុង​ពពោះ​មិន​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់​។ អត្ថបទពាក់ព័ន្ធ៖  ៤ចំណុច ពេទ្យហាមដាច់ខាតចំពោះស្ត្រីមានផ្ទៃពោះ ៥​យ៉ាងម៉ាក់ៗ កុំ​ធ្វើ​ឲ្យ​សោះ​ក្រោយ​ដឹង​ថា​មាន​ផ្ទៃ​ពោះ លែងព្រួយកូនកើតមិនរឹងមាំ អន់ប្រាជ្ញា បើម៉ាក់ៗប៉ូវអាហារប៉ុន្មានមុខនេះ ហេតុផលធំៗបញ្ជាក់ថា ថ្នាំវីតាមីនសំខាន់ខ្លាំងប៉ុនណាសម្រាប់ស្រីៗបំបៅដោះកូន មើលទូរស័ព្ទពេលកូនខ្ចី ធ្វើឲ្យស្រវាំងភ្នែកមែនអត់? អាហារបែបណា ម៉ាក់ៗសម្រាលកូនរួចគួរ និងមិនគួរញ៉ាំ? ក្រោយវះកាត់សម្រាល បើវិលមុខ គួរតែទៅជួបពេទ្យ អ្នកម៉ាក់សម័យថ្មីពេលមានផ្ទៃពោះ ច្រើនតែធ្វើរឿង ៥ នេះ ពេលពពោះ ម៉ាក់ៗញ៉ាំពងក្ងាន ពងអូទ្រីស […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗខ្សោយពេលពពោះ គួរថែទាំសុខភាពបែបណា?

ក្នុង​ពេល​ពពោះ ម៉ាក់ៗ​ត្រូវ​ការ​ការ​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ ទាំង​របៀប​រស់​នៅ និង​ផ្គត់ផ្គង់​ចំណី​អាហារ​ឲ្យ​គ្រប់​គ្រាន់ ដើម្បី​ឲ្យ​សុខភាព​រឹងមាំ តែ​បើ​ម៉ាក់ៗ​ដែល​មាន​សុខភាព​ខ្សោយ​ មិន​ដឹង​ធ្វើ​យ៉ាង​ណា គួរ​ធ្វើតាម​ការ​ណែនាំពីគ្រូពេទ្យជំនាញ​ខាង​ក្រោម។ បើ​តាម​ការ​ណែ​នាំ​របស់​លោក​ស្រី​ អ៊ួង លីដា នាយ​សាល​ផ្នែក​បន្ទប់​សម្រាល នៃមជ្ឃមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក បាន​ពន្យល់​ថា ​គ្មាន​ស្រ្តី​ណា​ដែល​ខ្សោយ​អាច​មាន​ផ្ទៃ​ពោះ​បាន​ទេ ស្ត្រី​ម្នាក់ៗ​សុទ្ធ​តែ​ខ្លាំង​ទាំង​អស់។ លោក​ស្រី​វេជ្ជបណ្ឌិត ​បន្ត​ថា ប៉ុន្តែ ក្នុង​ករណី​ដែល​ស្រ្តី​មាន​ផ្ទៃ​ពោះ មាន​អាការៈ​ឧស្សាហ៍​ឈឺ​នេះ ឈឺ​នោះ មាន​អារម្មណ៍​ថា​អស់​កម្លាំង អាច​បណ្តាល​មក​ពី​ការ​ចាញ់​កូន ឬបញ្ហា​សុខភាព​តិចតួច​ទាក់​ទង​នឹង​ពេល​ពពោះ​ប៉ុណ្ណោះ​ឯង។ ប្រសិន​បើ​សុខភាព​ខ្សោយ​ពេល​ចាញ់​កូន ឬបណ្តាល​មក​ពី​ប្រែ​ប្រួល​កាយ​សម្បទា​ពេល​ពពោះ លោក​ស្រី​វេជ្ជបណ្ឌិត បានឲ្យដឹង​ថា ស្រ្តី​ៗ​ដែល​មាន​អាការៈ​ចាញ់​កូន មិន​ត្រូវ​ប្រើ​ថ្នាំ​ដាច់​ខាត ព្រោះ​កាល​ណា​ប្រើ​ថ្នាំ ពេទ្យ​មិន​អាច​ពិនិត្យ​ដឹង​ពី​សុខភាព​កូន​បាន​ល្អ​ទេ។ ជំនួស​ពី​ការ​ញ៉ាំ​ថ្នាំ លោក​ស្រី បាន​ណែនាំឲ្យ ស្រ្តី​ដែល​ពពោះគួរតែ៖ – បំប៉ន​អាហារ​ឲ្យ​គ្រប់​គ្រាន់ – គេង​ឲ្យ​បាន​គ្រប់​គ្រាន់ -ញ៉ាំ​ថ្នាំ​វីតាមីន និង​ជាតិ​ដែក​ឲ្យ​បាន​គ្រប់​គ្រាន់​វិញ​ទើប​ល្អ។ អត្ថបទពាក់ព័ន្ធ៖ ពពោះ គួរចៀសវាងអាហារ ភេសជ្ជៈទាំងនេះ ព្រោះ… ស្រីៗញ៉ាំទុរេនពេលពពោះ អាចមានបញ្ហាអត់? ស្រ្តីពពោះស្លៀកពាក់រឹបៗ ធ្វើឲ្យខូចទ្រង់ទ្រាយគភ៌ កូនក្រពឹតច្រមុះ? ពពោះ​ចំខែ​ក្តៅ ស្រីៗ​គួរ​ចេះ​តិចនិក​ទាំង​នេះ ដើម្បីរក្សាសុខភាពឲ្យបានល្អ មានផ្ទៃពោះហើយ ម៉ាក់ៗនៅអាចស្លៀកខោខោវប៊យបានទៀតអត់? ពពោះ បើមានជំងឺនេះ ប្រញាប់ព្យាបាលភ្លាម ព្រោះគ្រោះថ្នាក់ដល់ភគ៌ក្នុងផ្ទៃ! ជំងឺទី ៥ អំឡុងពេលពពោះ ជាជំងឺអ្វី? គ្រោះថ្នាក់ដែរអត់? វិធីបង្ការជំងឺបម្រុងក្រឡាភ្លើង-ក្រឡាភ្លើង ពេលពពោះ ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ […]


បញ្ហាផ្ទៃពោះ

ពពោះ កូនថ្លោសពេកមិនល្អអាចប្រឈមបញ្ហាច្រើនយ៉ាង អ៊ីចឹងម៉ាក់ៗគួរធ្វើបែបណា?

បញ្ហាពពោះម៉ាក់ៗឃ្លានខ្លាំង ហើយញ៉ាំច្រើននាំឲ្យលើសទម្ងន់ ជួបច្រើនណាស់មកហើយ។ ចម្ងល់នេះលោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម ទីប្រឹក្សាផ្នែកសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត ធ្លាប់បានមានប្រសាសន៍ថា ការញ៉ាំមិនចេះគិត មិនមែនជារឿងល្អចំពោះខ្លួនឯង និងកូនឡើយ។ ទីប្រឹក្សាផ្នែកសម្ភពនៃមន្ទីរពេទ្យកាល់ម៉ែត រូបនោះបានបន្តទៀតថា ការញ៉ាំច្រើនពេលពពោះបង្កើនបញ្ហាសុខភាពច្រើនយ៉ាងដល់កូន អាចរលូតកូន ឬទារកស្លាប់ក្នុងផ្ទៃ កើតមិនគ្រប់ខែ ពិការភាពពីកំណើត និងកូនថ្លោសជ្រុល។ ចំណែកយើងខ្លួនឯងផ្ទាល់តែម្ដងមានបញ្ហាដូចជា ជំងឺបេះដូង សម្ពាធឈាមឡើងខ្ពស់ ជំងឺក្រឡាភ្លើង វិបត្តិកំណកឈាម ទឹកនោមផ្អែមប្រភេទ ២ ធ្លាក់ឈាមពេលសម្រាល និងគ្រោះថ្នាក់សរសៃឈាមខួរក្បាលជាដើម។ ដូចនេះដើម្បីគ្រប់គ្រងទម្ងន់លោកជំទាវវេជ្ជបណ្ឌិតបានណែនាំឲ្យស្ត្រីពពោះញ៉ាំអាហារដូចរៀបរាប់ខាងក្រោម ទើបជួយឲ្យទម្ងន់ឡើងមិនលើស ១៤ គីឡូ៖ • ញ៉ាំតិចៗ តែច្រើនដង • ញ៉ាំត្រី និងស៊ុត • ញ៉ាំបន្លែបៃតងឲ្យបានច្រើន • ញ៉ាំផ្លែឈើ • មិនគួរញ៉ាំសាច់ច្រើន • អាហារមិនចាំបាច់ មិនបាច់ញ៉ាំ • កុំញ៉ាំអាហារយប់ • កុំញ៉ាំអាហារ ឬចំណីផ្អែមៗពេក • ចៀសវាងភេសជ្ជៈកំប៉ុង • ហាត់ប្រាណឲ្យបានច្រើន • ផឹកទឹកឲ្យបានច្រើន មួយវិញទៀតពពួកបន្លែផ្លែឈើ គ្រាប់ធញ្ញជាតិ ទឹកដោះគោម្សៅសម្រាប់ស្ត្រីមានផ្ទៃពោះ គឺជាជម្រើសល្អជាងសាច់ និងខ្លាញ់ ហើយបើនៅតែឃ្លានអាចញ៉ាំអាហារផ្សេងពីបាយដូចជា ពោត ដំឡូង ចេកស្ងោរជំនួសវិញ វាជួយឲ្យនឹងពោះ […]


មានផ្ទៃពោះ

ស្រ្តីពពោះស្លៀកពាក់រឹបៗ ធ្វើឲ្យខូចទ្រង់ទ្រាយគភ៌ កូនក្រពឹតច្រមុះ?

ស្រ្តីពពោះស្លៀកពាក់រឹបៗ ធ្វើឲ្យខូចទ្រង់ទ្រាយគភ៌ កូនក្រពឹតច្រមុះ? ម៉ាក់ៗពពោះ ត្រូវ​ចាស់ៗ​ហាម​មិន​ឲ្យ​ស្លៀក​ពាក់​រឹបៗទេ ដោយ​សារ​ខ្លាច​ថប់​ដង្ហើម​កូន​ក្នុង​ផ្ទៃ ឬ​ខ្លាច​ក្រពឹត​ច្រមុះ ខូច​ទ្រង់​ទ្រាយ​គត៌ តែ​បើ​តាម​ក្បួនវេជ្ជសាស្រ្តវិញ គឺ​មិន​គិត​ដូច​នេះ​ទេ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​បក​ស្រាយ​ថា ការ​ស្លៀក​ពាក់​រឹបៗ គឺ​មិន​មាន​បញ្ហា​អី​នោះ​ទេ គ្រាន់​តែ​វា​អាច​ផ្តល់​ផល​ពិបាក​ដល់​ខ្លួន ព្រោះ​តឹង​ពោះ​ដោយសារ​កូន​ផង ហើយ​បើ​ស្លៀក​រឹប​ទៀត អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​មិន​ស្រណុក​។ លោក​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ថា “នៅ​ពេល​ពោះ​កាន់​តែ​ធំ សរីរាង្គ​ដែល​នៅ​ក្នុង​ពោះ​ត្រូវ​ការ​ភាព​ទូលាយ កាល​ណា​តឹង​ទាំង​ក្នុង​ពោះ ហើយ​រឹប​ឲ្យ​តឹង​ពី​ក្រៅ​ទៀត ជា​ធម្មតា វា​តឹង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ធុញ​ថប់ ពិបាក​ធ្វើ​នេះ​ធ្វើ​នោះ​បាន”។ ដូច​នេះ​ហើយ ទើប​ភាគ​ច្រើន​ស្រ្តី​ពពោះ​ត្រូវ​បាន​ណែ​នាំ​ឲ្យ​ស្លៀក​សម្លៀក​បំពាក់​ណាធូរៗ ដើម្បី​កុំ​ឲ្យ​ថប់ ឬ​មិន​ស្រួល​ខ្លួន​តែ​ប៉ុណ្ណឹង​ឯង។ ចំពោះ​ការ​ប៉ះពាល់​ដល់​ទារក ឬ​មិន​ប៉ះពាល់ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ពន្យល់ មិន​បាច់​បារម្ភ​ទេ ព្រោះ​ការ​ស្លៀក​ពាក់​រឹប ឬ​តឹង ពេល​ពពោះ គ្មាន​បញ្ហា​អី​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ទេ ។ ទោះ​មិន​មាន​ប៉ះពាល់​ដល់​កូន ប្រសិន​បើ​ស្លៀក​រឹប ហើយ​មាន​អារម្មណ៍​មិន​ស្រួល​ខុស​ធម្មតា ត្រូវ​ទៅ​ជួប​ពេទ្យ​ជំនាញ ដើម្បី​ពិនិត្យ​ ចៀស​វាង​បញ្ហា​ផ្សេង​ៗ​កើត​មានបណ្តាល​ឲ្យ​ប៉ះពាល់​សុខភាព​ទាំង​ម្តាយ និង​កូន។​​​​ អត្ថបទពាក់ព័ន្ធ៖ មានផ្ទៃពោះហើយ ម៉ាក់ៗនៅអាចស្លៀកខោខោវប៊យបានទៀតអត់? មកពីបែបនេះ ទើបពេទ្យហាមស្ត្រីពពោះមិនឲ្យញ៉ាំទុរេនច្រើន ហេតុផលស្រ្តីពពោះមិនគួរផឹកកាហ្វេ ពេល​ពពោះចេះតែឈឺខ្នង​ អាច​សាក​តិចនិក​ទាំង​នេះអាចជួយ​បាន ពពោះ​ចំខែ​ក្តៅ ស្រីៗ​គួរ​ចេះ​តិចនិក​ទាំង​នេះ ដើម្បីរក្សាសុខភាពឲ្យបានល្អ បើម្តាយមានជំងឺទាំងនេះ អាចឆ្លងដល់កូនក្នុងផ្ទៃបាន ខ្សោយសាច់ដុំពេលពពោះមានអាការៈម៉េចខ្លះ? ប៉ះពាល់កូនអត់? ធ្ងាប់​ឆ្ងល់អត់ម៉េចបាន​ស្រីៗក្រោយ​សម្រាល អារម្មណ៍​ឆាប់​ប្រែប្រួល […]


បញ្ហាផ្ទៃពោះ

មានផ្ទៃពោះហើយ ម៉ាក់ៗនៅអាចស្លៀកខោខោវប៊យបានទៀតអត់?

សម្រាប់​ស្ត្រី​ដែល​ស្រលាញ់​សម្លៀកបំពាក់ ពិតជា​មិន​ភ្លេច​ម៉ូដ​ខោ​ខោវប៊យ តែ​អ្នក​មាន​ផ្ទៃពោះ​វិញ​អាច​ថា​មិនមែន​ជា​រឿង​ល្អ​ឡើយ​ដែល​ស្លៀក​ខោ​ប្រភេទ​នេះ។ ស្ត្រីមាន​ផ្ទៃពោះ​ការ​ស្លៀកពាក់​ពិតជា​ត្រូវ​ប្រុងប្រយ័ត្ន ដើម្បី​ឲ្យ​យើង​ស្រួល​ដក​ដង្ហើម និង​អារម្មណ៍​ល្អ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​ដែល​ទើប​មាន​ផ្ទៃពោះ ១ ឬ ២ ខែ​ដំបូង ពោះ​មិន​ជា​ប្រែប្រួល​ខ្លាំង​ឡើយ គឺ​អាច​នៅ​ស្លៀក​សម្លៀកបំពាក់​បាន​ធម្មតា រីឯ​ខោ​ខោវប៊យ​បើ​ទម្ងន់​មិន​ឡើង​គឺ​អាច​នៅ​ស្លៀក​បាន​ធម្មតា។ ប៉ុន្តែ​ចាប់ពី​ត្រីមាស​ទី​២ទៅ លោក​វេជ្ជប​ណ្ឌិត​ថា គួរតែ​កុំ​បន្ត​ទៀត​អី ព្រោះ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ស្បូន​រង​សម្ពាធ​ជាច្រើន​រួច​មក​ដើម្បី​ការពារ​ទារក​ពី​ការ​ឈឺចាប់​ផ្សេង​ៗ ប៉ុន្តែ​ប្រសិនបើ​អ្នក​ស្លៀក​ខោ​ខោវប៊យ នៅ​ពេល​នេះ​ទៀត ស្បូន​នឹង​ទទួល​សម្ពាធ​កាន់​តែ​ខ្លាំង ហើយ​ធ្វើ​ឲ្យ​ស្ទះ​ដល់​ចរាចរ​ឈាម​ពី​ម៉ាក់​ទៅ​កាន់​ទារក។ មួយ​វិញ​ទៀត​ប្រភេទ​សាច់​ខោ​ខោវប៊យ ក្រាស់ តឹង ដែល​នាំឲ្យ​កកិត​ស្បែក មួម៉ៅ ក្ដៅ ស្អុះស្អាប់ ធ្វើឲ្យ​ស្ត្រី​មាន​អារម្មណ៍​ធុញ​ទ្រាន់ តប់ប្រមល់ បើ​យើង​ស្លៀក​ទាំង​ពោះ​រីក​ធំ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ម៉ាក់ និងប៉ះពាល់​ដល់​ទារក​កំពុងតែ​លូតលាស់។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​បញ្ជាក់​ទៀត​ថា អំឡុង​ពេលនេះ​ឱកាស​ឆ្លង​មេរោគ​ផ្សិត​ទៅ​ទ្វារមាស ក៏​មាន​ខ្ពស់​ដែរ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ស្លៀក​រឹប​ចង្អៀត។ ដូច្នេះ​គួរ​ព្យាយាម​ស្លៀក​សម្លៀកបំពាក់​ដែល​រលុង​ៗ​វិញ ទើប​មាន​ផាសុកភាព​ល្អ​ទាំង​យើង និង​កូន។ អត្ថបទពាក់ព័ន្ធ៖ ហេតុផលស្រ្តីពពោះមិនគួរផឹកកាហ្វេ បើម្តាយមានជំងឺទាំងនេះ អាចឆ្លងដល់កូនក្នុងផ្ទៃបាន តិចនិក​ងាយៗ អាច​ជួយ​ស្រីៗកាត់​បន្ថយ​ស្ត្រេស​ពេល​ពពោះ ពេលពពោះ ម៉ាក់ៗញ៉ាំពងក្ងាន ពងអូទ្រីស កូនកើតមកឆ្លាត? ពិតអត់ ផឹកទឹកដូងទុំច្រើន ឈឺពោះឆាប់ ស្រួលសម្រាលកូនមែន? ពេល​ពពោះចេះតែឈឺខ្នង​ អាច​សាក​តិចនិក​ទាំង​នេះអាចជួយ​បាន ពពោះ​ចំខែ​ក្តៅ ស្រីៗ​គួរ​ចេះ​តិចនិក​ទាំង​នេះ ដើម្បីរក្សាសុខភាពឲ្យបានល្អ ស្រីៗត្រូវដឹងពីការពិនិត្យពោះ-ឈាម-ទឹកនោម ការចាក់វ៉ាក់សាំង […]


បញ្ហាផ្ទៃពោះ

ល្អទេ ម៉ាក់ៗធ្វើការរហូតដល់ថ្ងៃសម្រាលកូន ? (វីដេអូ)

តាម​ច្បាប់​ការងារ តម្រូវ​ឲ្យ​ស្រីៗ​សម្រាក​លំហែ​មាតុភាព​រយៈពេល ៣ ខែ ផុត​រយៈពេល​នេះ​ទើប​តម្រូវ​ឲ្យ​ចូល​បំពេញ​ការងារ​ដូច​ធម្មតា​វិញ។ តាម​ទម្លាប់ ស្រីៗ​ភាគច្រើន​រាប់​យក​រយៈពេល សម្រាក​លំហែ​មាតុភាព​នេះ ចាប់​ពី​ថ្ងៃ​សម្រាល​កូន​ទៅ​វិញ ដោយ​សម្រាល​ហើយ​រយៈពេល ៣ ខែ ទើប​ចូល​ធ្វើការ​វិញ។លោកស្រី​វេជ្ជបណ្ឌិត អ៊ួង លីដា នាយសាល ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ពន្យល់​ថាការ​គិត​បែប​នេះ​មិន​ត្រឹមត្រូវ​នោះ​ទេ។ អត្ថបទពាក់ព័ន្ធ៖ ចំណុចមួយចំនួនម៉ាក់ៗពពោះ ចៀសបានគួរចៀស កុំឱ្យប៉ះពាល់ដល់អូនៗ (វីដេអូ) ហេតុអីបានជាគ្រប់ខែហើយ កូនមិនបង្វិលក្បាល? បើកូនដល់ខែ​ចេះកម្រើក តែមិនឃើញកម្រើកអាចមកមានបញ្ហាអីអត់? ម៉េចបានទឹកភ្លោះច្រើន មានគ្រោះថ្នាក់ទៅវិញ? ទោះឈឺចាប់បន្តិច តែស្រីៗសម្រាលកូនដោយធម្មជាតិ មាន​ផល​ល្អ​ខ្លាំងណាស់ សម្រាលកូនដោយបូម អាចប៉ះពាល់ដល់ខួរក្បាលក្មេងទេ? មិនល្អទេ កូនកើតចាស់ខែពេកនឹងប្រឈមបញ្ហាទាំងនេះ សម្រាល​កូន​រួច​ ម៉ាក់ៗកុំ​ចង់បានរាងស្អាតដោយតមអាហារ ប៉ះពាល់​ទាំងម្តាយទាំងកូន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំផ្ទៃពោះមុនសម្រាល

ពេលមានផ្ទៃពោះ ហេតុអីចាំបាច់ពិនិត្យឈាម ហើយត្រូវពិនិត្យប៉ុន្មានដង? (វីដេអូ)

ពេល​មាន​ផ្ទៃ​ពោះ គ្រូពេទ្យ​តម្រូវ​ឲ្យ​ម៉ាក់ៗ​ពិនិត្យ​ឈាម ដែល​ការ​ពិនិត្យ​ឈាម​នេះ​ធ្វើ​ឡើង​ចំនួន ២ ដង គឺ​នៅ​ពេល​ដឹង​ថា​មាន​ផ្ទៃពោះ និង​ពេល​ជិត​សម្រាល​កូន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្ន​បំផុត! ស្ត្រីពពោះ អាច​ប្រឈម​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល បើមានសញ្ញាទាំងនេះ កូនក្នុងផ្ទៃគំរាម ឬកំពុងរលូតហើយ ស្រីៗមានផ្ទៃពោះចូលចិត្តញ៉ាំប្រៃ ប្រយ័ត្នជួបបញ្ហាធំ ម៉ាក់ៗគ្រប់ខែជិតសម្រាលកូន គួរប្រយ័ត្នប្រយែងរឿងទាំងនេះ មានផ្ទៃពោះ សុខៗស្រាប់តែផ្ចិតលៀនចេញក្រៅ គួរឲ្យភ័យអត់? មានផ្ទៃពោះ ស្លៀកពាក់រឹបៗពេកប៉ះពាល់អីខ្លះ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំផ្ទៃពោះមុនសម្រាល

ជំនឿបុរាណ ៤ យ៉ាងនេះពេទ្យថាមានន័យចំពោះស្ត្រីមានផ្ទៃពោះ (វីដេអូ)

ជំនឿ​មិន​សម​ហេតុផល​មួយចំនួន​ដែល​ចាស់​ៗ​តែង​លើក​ឡើង​ទាក់ទង​នឹង​ស្ត្រីពពោះ ត្រូវ​ពេទ្យ​​បដិសេធ​ថា​ជា​រឿង​មិន​ត្រឹមត្រូវ។ តែ​បើ​ក្រឡេក​ទៅ​មើល​ជំនឿ​ទាំង​ប៉ុន្មាន​ខាងក្រោម​នេះ ត្បិត​​មិន​ត្រឹមត្រូវ​ទាំង​ស្រុង ព្រោះតែ​ង្កប់​គំនិត​អប់រំ​ល្អ​ដល់​ស្ត្រី​កំពុង​មាន​ផ្ទៃ​ពោះ នេះ​បើតាម​ការ​បកស្រាយ​របស់​អ្នកគ្រូ​ពេទ្យ​ឆ្មប សុំ សូរិយា។​ អត្ថបទពាក់ព័ន្ធ៖ ស្រីៗកំពុងពពោះ បើ​កើត​ស្អូច គ្រោះថ្នាក់​ធំ​ដល់​កូន​ក្នុងផ្ទៃ​ណាស់ មកដឹងពីប្រភេទវ៉ាក់សាំង ស្រីៗត្រូវចាក់មុនពេលពពោះ និងពេលពពោះ ៥ ចំណុច បង្ការករណីកូនស្លាប់ក្នុងពោះ ៣ ចំណុច ស្រីៗពពោះត្រូវធ្វើ ដើម្បីបង្ការកុំឲ្យកូន​មានជំងឺបេះដូងពីកំណើត កើតស្អូច ឬអុតស្វាយពេលពពោះគ្រោះថ្នាក់ខ្លាំង តើអាចចាក់វ៉ាក់សាំងទាំងនេះពេលពពោះបានអត់?​ ស្រីៗកូន​ខ្ចី​ផឹក​ស្រា​ មិនត្រឹម​តែប៉ះពាល់​សុខភាព​ខ្លួន​ឯង​ទេ ឯ​កូន​តូច​វិញ​រឹត​តែ​​បញ្ហា មានផ្ទៃពោះ នៅប្រឹងធ្វើការ​យប់​ទៀត ប្រយ័ត្ន​រលូតកូន! អាហារពង្រឹងប្រព័ន្ធការពាររាងកាយស្ត្រីពពោះ មិនងាយឈឺ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


មានផ្ទៃពោះ

មកពីបែបនេះ ទើបពេទ្យហាមស្ត្រីពពោះមិនឲ្យញ៉ាំទុរេនច្រើន

ម៉ាក់ៗ​ដែល​កំពុង​ពពោះ ត្រូវ​ប្រយ័ត្ន​គ្រប់​ពេល​ដែល​ញ៉ាំ​ចំណី​អាហារ​នានា។ អាហារ​ដែល​ម៉ាក់ៗ​មានផ្ទៃពោះ គួរ​ញ៉ាំ​ឲ្យ​បាន​ច្រើន​នោះ​គឺ​បន្លែ​ផ្លែ​ឈើ ប៉ុន្តែ​ចំពោះ​ផ្លែ​ទុរេន តើ​ម៉ាក់​ដែល​មាន​ផ្ទៃពោះអាច​ញ៉ាំ​ច្រើន​បាន​ទេ? កុំ​ឲ្យ​ម៉ាក់ៗ​ពពោះ​ឆ្ងល់​យូរ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​មិត្តិភាព​កម្ពុជា-ចិន​សែន​សុខ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ស្រ្តី​ដែល​កំពុង​ពពោះ​ហើយ​ចង់​ញ៉ាំ​ទុរេន​នោះ គឺ​អាច​ញ៉ាំ​បាន ព្រោះ​ញ៉ាំ​ទុរេន​មិន​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទេ ក៏​ប៉ុន្តែញ៉ាំ​តិច​បាន​ហើយ មិន​អាច​ញ៉ាំ​ច្រើន​ពេក​ទេ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ទៅ​ជា​ក្តៅ​ខ្លួន​បាន។ ទោះ​យ៉ាង​ណា ដោយ​សារ​តែ​ទុរេន​មាន​ជាតិ​ស្ករ និង​កាបូអីដ្រាត​ខ្ពស់ ម៉ាក់​ៗ​ដែល​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​គួរ​ចៀស​វាង​ដូចជា៖ – ស្រ្តី​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​ផ្ទៃពោះ – ស្រ្តី​មាន​ផ្ទៃពោះ​​មាន​ប្រវត្តិ​គ្រួសារ​មាន​ជំងឺទឹកនោមផ្អែម – ស្រ្តី​មាន​ផ្ទៃ​ពោះ​​លើស​ទម្ងន់។ សរុប​ទៅ ម៉ាក់ៗ​មាន​ផ្ទៃពោះ​អាច​ញ៉ាំ​ទុរេន​បាន តែ​ត្រូវ​កំណត់​បរិមាណ​ដែល​ញ៉ាំ ដើម្បី​កុំ​ប៉ះពាល់​ដល់​សុខភាព តែ​ប្រសិន​បើ​ញ៉ាំ​ហើយ​មាន​អារម្មណ៍​ថា​មិន​ស្រួល គួរ​ទៅជួបគ្រូពេទ្យ។​​ អត្ថបទពាក់ព័ន្ធ៖ ពេទ្យព្រមាន ខែក្តៅ​ញ៉ាំ​ទុរេន​ច្រើន ប្រយ័ត្ ញ៉ាំទុរេនហើយ មិនគួរញ៉ាំអាហារប្រភេទនេះតាមក្រោយទេ! ស្រីៗញ៉ាំទុរេនពេលពពោះ អាចមានបញ្ហាអត់? ចង់ឆាប់មានកូន របបអាហារត្រូវមានសារធាតុចិញ្ចឹមទាំងនេះ កើតទឹកនោមផ្អែម ពិតជាមិនអាចញ៉ាំទឹកអំពៅ ឬទុរេន បានសោះឬ? លែងព្រួយកូនកើតមិនរឹងមាំ អន់ប្រាជ្ញា បើម៉ាក់ៗប៉ូវអាហារប៉ុន្មានមុខនេះ កាល់​ស្យូមល្អសម្រាប់​ក្មេង បើខ្វះច្បាស់ជាមាន​បញ្ហា​ឆ្អឹង​ធ្ងន់ធ្ងរ ពេលពពោះ ម៉ាក់ៗខ្វះអាហារូបត្ថម្ភ ប៉ះពាល់ទាំងខ្លួនឯង និងកូន ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ