មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ត្រីមាសទី ១

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

មកដឹងពីកត្តាប្រឈមអាការៈគ្រុនក្តៅរបស់ម៉ាក់ៗ ពេលមានផ្ទៃពោះ

អាការៈ​ក្ដៅ​ខ្លួន​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ  គឺជា​ការ​កើន​ឡើង​កម្ដៅ​ក្នុង​ខ្លួន​ជាង​ពេល​ធម្មតា ឬ​ស្មើ ៣៧,៨ អង្សារសេ ដែល​បញ្ហា​នេះ​ម៉ាក់​ៗ​មួយ​ចំនួន​តែង​ជួបប្រទះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ផេក Calmette Hospital ហើយ​មូលហេតុ​ក៏​មាន​ច្រើន​ទៀត ដូច្នេះ​ហើយ​យើង​ត្រូវ​ដឹង​ពីផល​ប៉ះពាល់ និង​វិធី​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា ចៀសវាង​គ្រោះថ្នាក់​កូន និង​ខ្លួនឯង៖ ១- មូលហេតុ​នាំ​ឲ្យ​មាន​ការ​កើន​ឡើង​កម្ដៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ មាន ៣ ប្រភេទ​គឺ៖ មូលហេតុ​មិន​សូវ​ធ្ងន់ធ្ងរ – រលាក​ត្រចៀក – រលាក​បំពង់ក – រលាក​ទងសួត – ផ្តាសាយធំ មូលហេតុ​ធ្ងន់ធ្ងរ – ការរលាកតម្រងនោម – ការរលាកប្រដាប់បន្តពូជ – ការរលាកស្រោមទឹកភ្លោះ – ស្អូច Toxoplasmose cytomegalovirus herpès រលាកសួត ស្រឡទែន រលាកថ្លើមប្រភេទ B ,C, របេង listeriose ជំងឺអេដស៍ មូលហេតុ​ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​វះកាត់​បន្ទាន់​មាន​ដូចជា៖ – រលាក​ខ្នែង​ពោះ​វៀន – រលាក​ថង់​ទឹក​ប្រមាត់ ២- រោគសញ្ញា​ដែល​អាច​កើត​មាន​ឡើង​គួបផ្សំ​ជាមួយ​ការ​កើន​ឡើង​កម្ដៅ សញ្ញា​នៃ​ការ​ពិបាក​បត់ជើង​តូច​មាន​ដូចជា – នោមពិបាក នោមមិនអស់ នោមក្រហាយ នោមមានឈាម – ឈឺចង្កេះ សញ្ញា​ផ្នែក​ប្រដាប់​រំលាយ​អាហារ – រាក – ក្អួត ចងោ្អរ – ចុកពោះ សញ្ញា​ផ្លូវ​ដង្ហើម – ក្អក ហត់ ពិបាក​ដក​ដង្ហើម – ថប់​ដើមទ្រូង សញ្ញា​ប្រដាប់​បន្ត​ពូជ – ធ្លាក់​ស​ខ្លាំង មាន​ក្លិន​ស្អុយ – […]


បញ្ហាផ្ទៃពោះ

ហេតុអីចាស់ៗពីដើម ហាមស្ត្រីពពោះមិនឲ្យមើលសូរ្យគ្រាស-ចន្ទគ្រាស?

ចាស់ៗ​ពី​ដើម ពេល​មាន​សូរ្យគ្រាស ឬ​ចន្ទគ្រាស តែង​តែ​ហាម​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ឲ្យ​មើល​នោះ​ទេ ព្រោះ​ខ្លាច​កូន​ផ្ទៃពោះ​កើត​មក​គ្រាស​កន្លង ហើយ​ជំនឿ​ទាំង​នោះ​នៅ​តែ​មាន​អ្នក​ជឿ​តាម​នៅ​ឡើយ ពិសេស​អ្នក​នៅ​ជនបទ។ នៅ​ក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេច​ព្រះសង្ឃរាជ ជួនណាត មនុស្ស​គ្រាស​កន្លង ឬ​គ្រោះ​កន្លង គឺ​មនុស្ស​ដែល​ល្មេញ​ល្មើ​ពី​កំណើត ដោយ​កាល​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ ហើយ​ជួន​ពេល​នោះ​មាន​សូរ្យគ្រាស ឬ​ចន្ទគ្រាស។ តាម​ទំនៀម​ទម្លាប់​ខ្មែរ​ពី​បុរាណ ស្ត្រី​មាន​ផ្ទៃពោះ​កាល​បើ​ប្រទះ​មាន​សូរ្យគ្រាស ចន្ទគ្រាស ត្រូវ​យក​អក​កំបោរ​មក​ដក់​នឹង​ថ្នក់ ជា​ដំណើរ​អប​ឲ្យ​គ្រាស​កន្លង​អក​កំបោរ​ចុះ កុំ​ឲ្យ​កន្លង​កូន​ក្នុង​ផ្ទៃ។ ជំនឿ​ថា ស្ត្រី​មាន​ផ្ទៃពោះ​មើល​សូរ្យគ្រាស ឬ​ចន្ទគ្រាស អាច​​ប៉ះ​ដល់​កូន​ក្នុង​ផ្ទៃ​ពោះ​នោះ ត្រូវ​លោកសាស្ត្រាចារ្យ​​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត អះ​អាង​ថា គ្រាន់​តែ​ជា​ពាក្យ​បោក​បញ្ឆោត​របស់​ចាស់ៗ​នោះ​ទេ មិន​ចង់​​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ នៅ​ទ្រាំ​ចាំ​មើល​ចន្ទគ្រាស ឬ​សូរ្យគ្រាស រយៈ​ពេល​យូរ ឬ​ចាំ​ដល់​យប់​ជ្រៅ។ “មើល​ចន្ទ​គ្រាស ឬ​សូរ្យ​គ្រាស អត់​មាន​កូន​កើត​គ្រាស​កន្លង​អី​ទេ ពាក្យ​ហ្នឹង​ចាស់ៗ​គាត់​បោក​បញ្ឆោត បំភ័យ​ស្រី​មាន​ផ្ទៃពោះ​ទេ គាត់​មិន​ចង់​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​អត់​ងងុយ​ពេល​យប់ ត្រូវ​នៅ​ចាំ​មើល​ចន្ទគ្រាស​ដល់​យប់​ជ្រៅ ដូច​ចាស់ៗ​ថា ស៊ី​ចុង​អំពៅ​ឆាប់​ចេះ​ហែល​ទឹក​អ៊ីចឹង”។ លោកវេជ្ជបណ្ឌិត រៀបរាប់។ ស្ត្រី​មានផ្ទៃពោះ​ដែល​មាន​សុខភាព​ខ្សោយ​ស្រាប់ កាល​ណា​អត់​ងងុយ ឬ​ប្រឹង​មើល​សូរ្យគ្រាស​ដោយ ភ្នែក​ទទេ ពុំ​មាន​ពាក់​អ្វី​ការពារ អាច​ធ្វើ​ឲ្យ​ធេងធោង វិលមុខ ទៅ​ជា​ឈឺ ឬ​ដួល នេះ​ហើយ​ដែល​ចាស់ៗ​បារម្ភ​នោះ។ […]


បញ្ហាផ្ទៃពោះ

ទឹកនោមប្រៃពេលពពោះ មានសញ្ញាអីខ្លះ? មកពីមូលហេតុអីទៅ?

ក្រៅ​ពី​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ ស្រីៗ​ក៏​ជួប​បញ្ហា​ទឹក​នោម​ប្រៃ​ពេល​ពពោះ​ដែរ ហើយ​ជំងឺ​ទាំង​២​មុខ​នេះ សុទ្ធ​តែ​បង្ក​គ្រោះ​ថ្នាក់​ទាំង​សុខភាព​ម្តាយ និង​កូន​ក្នុង​ផ្ទៃ។ តើ​ទឹក​នោម​ប្រៃ​ពេល​ពពោះ​មាន​រោគ​សញ្ញា​អី​ខ្លះ? បណ្តាល​មក​ពី​អ្វី? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-សែនសុខ នឹង​បកស្រាយ​លម្អិត​ពី​រោគ​សញ្ញា និង​មូល​ហេតុ​បង្ក​ឲ្យ​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ប្រៃ​ពេល​ពពោះ។ ១. រោគ​សញ្ញា​ជំងឺ​ទឹក​នោម​ប្រៃ – ស្រវាំង​ភ្នែក – ហើម​មុខ ត្របកភ្នែក – ហើម​ជើង – ទឹក​នោម​មាន​ពណ៌​លឿង​ខាប់ មាន​ពពុះ​ច្រើន – ឈឺ​ចាប់​តាម​ឆ្អឹង​ជំនី – ឈឺក្បាល ២. មូលហេតុ មូលហេតុ​ចម្បង​ដែល​បង្ក​ឱ្យ​ស្រីៗ​ពពោះ​លើស​សម្ពាធ​ឈាម និង​ទឹក​​នោម​ប្រៃ​នោះ គឺ​មក​ពី​វិបត្ដិ​​របស់​សុក។ នៅ​​ពេល​សុក​ធ្វើការ​មិន​បាន​ល្អ នាំ​ឲ្យ​សរសៃ​ឈាម​មួយ​ចំនួន​រីក​ធំ ឬ​ក៏​រួម​តូច ធ្វើ​ឱ្យ​ការ​នាំ​ឈាម​មក​ចិញ្ចឹម​កូន និង​សុក​​មិន​​បាន​​ល្អ  ​បណ្ដាល​​ឱ្យ​​លេច​​ចេញ​​រោគ​​សញ្ញា​មួយ​​ចំនួន ដូច​ជា​​ការ​​ឡើង​ឈាម ​ទឹក​ចូល​ក្នុង​សួត  ទឹក​​នោម​​ប្រៃ ហើម​ ឬ​​ប្រកាច់។ ៣. វិធី​បង្ការ​ជំងឺ​ទឹក​នោម​ប្រៃ​ពេល​ពពោះ មាន​ជំងឺ​ទឹកនោម​ប្រៃ​ពេល​ពពោះ បង្ក​​ហានិភ័យ​ទៅ​ជា​ជំងឺ​បម្រុង​ក្រឡាភ្លើង ក្រឡា​ភ្លើងធ្ងន់ធ្ងរ និង​ឈាន​ដល់​ក្រឡា​ភ្លើង ដូចនេះ​​ស្ត្រី​​ចាំបាច់​​ត្រូវ​​តែ​​ទៅ​​ជួប​​គ្រូពេទ្យ​​ដើម្បី​​តាម​​ដាន​សុខភាព​​ឲ្យ​​បាន​​ទៀង​​ទាត់ ហើយ​បើ​មាន​សញ្ញា​អ្វី​មួយ​មិន​ប្រក្រតី​គួរ​តែ​ប្រញាប់​ពិគ្រោះ​ជាមួយ​ពេទ្យ។ អត្ថបទពាក់ព័ន្ធ៖  វិធីបង្ការជំងឺបម្រុងក្រឡាភ្លើង-ក្រឡាភ្លើង ពេលពពោះ កុំ​ប្រហែស! ​លើស​​ឈាម​ពេលពពោះ អាច​ស្លាប់ទាំងម្តាយទាំងកូន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


បញ្ហាផ្ទៃពោះ

ហានិភ័យទាំងនេះ ស្រីៗពពោះជួបប្រទះញឹកញាប់

មុន​នឹង​​សម្រាល​បាន​កូន​ម្នាក់​ដ៏​គួរ​ឲ្យ​ស្រលាញ់ ម៉ាក់ៗ​ត្រូវ​ប្រឈម​បញ្ហា​ជា​ច្រើន​ទាំង​ក្នុង​ពេល​ពពោះ និង​សម្រាល​កូន ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ខ្ពស់​បំផុត។ លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ សញ្ញាបត្រ​ពី​ប្រទេស​បារាំង ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នឹង​លើក​យក​បញ្ហា​ដែល​ស្រីៗ​ពពោះ​ជួប​ប្រទះ​ញឹក​ញាប់ ទាំង​នៅ​ស្រុក​ខ្មែរ និង​លើ​ពិភព​លោក។ ១. រលូតកូន ស្រីៗ​ពពោះ​​ភាគ​ច្រើន​ប្រឈម​នឹង​ការ​រលូត​កូន នៅ​ក្នុង​អំឡុង​៣​ខែ​ដំបូង នៃ​ការ​ពពោះ។ មូលហេតុ៖ – ពី​ភាព​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម (DNA កំណត់​ភេទ​ទារក) – ការ​បង្ក​រោគ​នៅ​ស្បូន – មាត់​ស្បូន​ខ្សោយ – ជក់បារី ផឹកស្រា – ប្រើ​ថ្នាំ​ផ្តេសផ្តាស​ដោយ​គ្មាន​វេជ្ជបញ្ជា – មាន​ផ្ទៃពោះ​នៅ​អាយុ​ក្មេង​ពេក ឬ​ចាស់​ពេក។ វិធីបង្ការ៖ – សម្រាក​ឲ្យ​បាន​ច្រើន – កុំ​ធ្វើការ​ធ្ងន់​លើស​កម្លាំង – កុំ​ជក់​បារី ផឹកស្រា – មុន​ប្រើ​​ថ្នាំ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ ករណីរលូតកូនទាំងមិនដឹងខ្លួន ដោយសារអ្វី មានសញ្ញាម៉េចខ្លះ? ២. សម្រាល​កូន​មុន​ខែ អាច​ឈឺ​ពោះ​មុន​ខែ ឬ​បែក​ទឹក​ភ្លោះ​មុន​ខែ តម្រូវ​ឲ្យ​ស្រីៗ​ត្រូវ​សម្រាល​កូន​មុន​កាល​កំណត់ ពោល​គឺ​នៅ​មុន​រយៈពេល ៣៧ សប្តាហ៍ នៃ​ការ​ពពោះ ដែល​បញ្ហា​នេះ​អាច​ប្រឈម​គ្រោះថ្នាក់​ទាំង​ម្តាយ​ទាំង​កូន។ មូលហេតុ៖ – មាត់ស្បូន​ចំហ – ធ្វើការ​នឿយ​ហត់​ពេក – ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយៗ – ឡើង​ជណ្តើរ​ខ្ពស់ៗ​ញឹក​ញាប់​ពេក – ប្រើ​ថ្នាំ​ផ្តេសផ្តាស​ដោយ​គ្មាន​វេជ្ជបញ្ជា – មាន​មេរោគ​នៅ​ក្នុង​ទឹកនោម ឬ​ទ្វារ​មាស។ វិធីបង្ការ៖ – សម្រាក​ឲ្យ​បាន​ច្រើន – កុំ​ធ្វើ​ធ្ងន់ៗ​លើស​កម្លាំង – មុន​ប្រើ​ថ្នាំ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ – តាម​ដាន​សុខភាព​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ទៀងទាត់។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗគ្នា​យើង​កំពុង​ពពោះ​ប្រយ័ត្ន​មែន​ទែន​ រឿង​កូន​កើត​មិនគ្រប់​ខែ ៣. […]


ត្រីមាសទី ១

ទារកក្នុងផ្ទៃលូតលាស់បានល្អ អាស្រ័យលើកត្តាសំខាន់២នេះ

ដើម្បី​ឲ្យ​គភ៌​លូត​លាស់​បាន​ល្អ គឺ​ត្រូវ​ការ​ម្តាយ​ម្នាក់​ដែល​មាន​សុខភាព​ល្អ និង​អាហារូបត្ថម្ភ​ល្អ​ផង​ដែរ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត ប្រាក់ សោភណ្ឌនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​សំខាន់ៗ​ក្នុង​ការ​ថែទាំ​សុខភាព​ម្តាយ​ពេល​មាន​ផ្ទៃពោះ និង​របប​អាហារ​ចាំបាច់ ដែល​ជួយ​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ។ ១. ម្តាយ​មាន​សុខភាព​ល្អ កាលណា​ម្តាយ​មាន​សុខភាព​ល្អ គ្មាន​ជំងឺ​ដង្កាត់​អ្វី កូន​ក្នុង​ផ្ទៃ​ក៏​មាន​សុខភាព​ល្អ​ដូច​គ្នា អ៊ីចឹង​ហើយ​ស្រីៗ​មាន​ផ្ទៃពោះ​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង និង​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់។ រឿង​គួរ​ធ្វើ៖ – ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់ ហោច​ណាស់​ឲ្យ​បាន ៤ដង – ត្រូវ​ចាក់​ថ្នាំ​តេតាណុស – ត្រូវ​លេប​ថ្នាំ​គ្រាប់​ជាតិ​ដែក​ឲ្យ​បាន​​យ៉ាង​តិច ៩០ គ្រាប់ – ញ៉ាំ​ថ្នាំ​ទម្លាក់​ព្រូន ឬ​សត្វ​ល្អិត – សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ – ញ៉ាំ​អាហារ​ចម្រុះ​មុខ។ ប្រការ​គួរ​ចៀស​វាង៖ – ការងារ​ធ្ងន់ៗ – កុំ​ស្ត្រេស​ខ្លាំង​ពេក។ អត្ថបទពាក់ព័ន្ធ៖ មានរឿងអ្វីក៏ដោយ ពេលពពោះម៉ាក់ៗមិនត្រូវស្មុគស្មាញទេ ប៉ះពាល់កូនខ្លាំងណាស់ ២. អាហារូបត្ថម្ភ​គ្រប់​គ្រាន់ អំឡុង​ពពោះ​ម្តាយ​ត្រូវ​ការ​អាហារូបត្ថម្ភ​ទ្វេដង ដើម្បី​ចិញ្ចឹម​ខ្លួន​ឯង​ផង និង​កូន​ក្នុង​ផ្ទៃពោះ។ ក្រៅ​ពី​ញ៉ាំ​ឲ្យ​ច្រើន ម៉ាក់ៗ​ក៏​ត្រូវ​ចេះ​ជ្រើស​រើស​អាហារ​ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ដែរ។ រឿងគួរធ្វើ៖ – ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​បាន​​៥​ពេល/ថ្ងៃ អាហារ​ចម្បង​៣ពេល និង​អាហារ​សម្រន់ ២ពេល – ញ៉ាំ​អាហារ​ចម្រុះមុខ មាន ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ – ញ៉ាំ​ទឹក​ដោះគោ។ ប្រការគួរចៀសវាង៖ – ស្រា – បារី – កាត់បន្ថយ ឬ​ឈប់​ផឹក​កាហ្វេ – អាហារ​ក្រៀម​ក្រោះ – អាហា​រឆៅ […]


ត្រីមាសទី ១

របៀបញ៉ាំ ៣ បែប មិនធ្វើឲ្យម៉ាក់ៗឡើងគីឡូខ្លាំង តែកូនសុខភាពល្អ

ស្រីៗ​មានផ្ទៃពោះ​ត្រូវ​ញ៉ាំ​អាហារ​ច្រើន​ជាង​ធម្មតា ដើម្បី​បំប៉ន​ទាំង​កូន​ក្នុង​ផ្ទៃ តែ​មនុស្ស​ស្រី​ជាច្រើន​តែង​ជួប​ប្រទះ​បញ្ហា​ឡើង​គីឡូ​ខ្លាំង​អំឡុង​ពេល​នេះ។ ដើម្បី​ជា​គំនិត​ខ្លះ​ៗ ម៉ាក់​ៗ ៣ រូប​បាន​ចូល​ខ្លួន​មក​ចែក​រំលែករបៀប​ញ៉ាំ​មិន​ឲ្យធាត់ តែ​កូន​ក្នុងពោះលូតលាស់​បាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត។ ១- ញ៉ាំ​បាយ​ច្រើន​ដង តែ​តិច តៀន សុភាណា បាន​ចែក​រំលែក​ថា ពេល​មាន​ផ្ទៃពោះ​អាហារ​ពិតជា​សំខាន់​ខ្លាំង​ណាស់ តែ​បើ​ញ៉ាំ​ច្រើន​ជ្រុល​តាម​ឃ្លាន​ប្រាកដជា​ឡើង​ទម្ងន់​ខ្លាំង ដូចនេះ​ហើយ​ទើប​ស្ត្រី​រូប​នោះ​ជ្រើសរើស​វិធី​ញ៉ាំ​បាយ​តិច​ៗ តែ​ញ៉ាំ ៤-៥ ដង/ថ្ងៃ។ ម៉ាក់​ៗ​វ័យ ២៦ ឆ្នាំ​រូប​នេះ​បាន​ការណែនាំ​ពី​គ្រូពេទ្យ​ពេល​ទៅ​ពិនិត្យ​ផ្ទៃពោះ ហើយ​ឲ្យ​ធ្វើ​បែប​នេះ​រហូត​ដល់​គ្រប់ខែ ​ឃើញ​ថា ដៃជើង​មិន​ធំ​ជាង​មុន​ពេល​មាន​កូន​ឡើយ ហើយ​កូន​ក្នុង​ពោះ​វិញ​គ្រប់​គីឡូ​ល្អ​ណាស់។ ស្ត្រី​រស់នៅ​ភ្នំពេញ​បាន​បន្ត​ទៀត​ថា សរុប​បាយ​ញ៉ាំ​ជា​ប្រចាំ​ប្រហែល ៣ កូន​ចាន​ចង្កឹះ ត្រី សាច់​វិញ​ប្រហែល ១ ឬ ២ ខាំ ស៊ុត ២ គ្រាប់ បន្លែ​​ប្រហែល ៥ ខាំ ហើយ​ផ្លែឈើ ៣ ខាំ/​ថ្ងៃ តែ​ញ៉ាំ​ម្ដង​បន្តិចៗ។ ២- ញ៉ាំ​អាហារ​គ្មាន​ជាតិ​ខ្លាញ់ អ្នកនាង ខៀវ សុភី បាន​ឲ្យ​យោបល់ថា ​អាហារ​ដែល​សម្បូរ​ជាតិ​ខ្លាញ់​កុំ​ញ៉ាំ​ឲ្យ​សោះ តែ​បើ​ឃ្លាន​ខ្លាំង​អាច​ញ៉ាំ​ម្ដងម្កាល​ក៏​មិន​អី​ដែរ។ អ្នក​ម៉ាក់​កូន ២ រូប​នេះ​ចែករំលែក​បទពិសោធផ្ទាល់​ខ្លួន​ថា ពេល​ពពោះ​កូន​ម្ដង​ៗ  […]


បញ្ហាផ្ទៃពោះ

ស្រីៗដល់ថ្ងៃសម្រាលកូនហើយ តែមិនឈឺពោះ អាចមកពីមូលហេតុទាំងនេះ

ជា​ធម្មតា ស្រីៗ​មាន​ផ្ទៃពោះ ដល់​ពេល​គ្រប់​ខែ ទាល់​តែ​មាន​សញ្ញា​ឈឺ​ពោះ ទើប​អាច​សម្រាល​កូន​ដោយ​ធម្មជាតិ​បាន។ តែ​ទោះ​យ៉ាង​ណា ស្រីៗមួយ​ចំនួន​ដល់​ថ្ងៃ​ ឬហួសថ្ងៃ​សម្រាល​កូន​​ហើយ តែ​បែរ​ជា​មិន​មាន​សញ្ញា​ឈឺ​ពោះ​​សោះ តើ​បញ្ហា​គួរ​ឲ្យ​បារម្ភ​មួយ​នេះ​បណ្តាល​មក​ពី​មូលហេតុ​អី​ខ្លះ​ទៅ? ក្នុង​បទ​សម្ភាស​រវាង​ក្រុម​ការងារ Hello គ្រូពេទ្យ ជាមួយ​អនុប្រធាន​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម ទទួល​បន្ទុក​ផ្នែក​រោគ​ស្ត្រី និង​សម្ភព លោកស្រី​វេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា ថា ស្រីៗ​អាច​សម្រាល​កូន​តាម​ធម្មជាតិ​បាន លុះ​ណា​តែ​មាន​សញ្ញា​ឈឺ​ពោះ ការ​ឈឺ​ពោះ ធ្វើ​ឲ្យ​ស្បូន​ចាប់​ផ្តើម​កន្ត្រាក់ ទៅ​តាម​ដំណាក់​កាល​របស់​វា។ នៅ​ពេល​ដល់​ដំណាក់​កាល​សម្រាល​កូន ស្បូន​កន្ត្រាក់​កាត់​តែ​ញឹក ឯ​រយៈពេល​កន្ត្រាក់​កាន់​តែ​ញាប់។ លោកស្រី​វេជ្ជបណ្ឌិត​ថា ចំពោះ​ស្រីៗ​ដែល​គ្រប់​ខែ​ហើយ​តែ​មិន​​ឈឺ​ពោះ ស្បូន​ឥត​បើក អាច​បណ្តាល​មក​ពី​មូលហេតុ​ច្រើន​យ៉ាង ក្នុង​នោះ​ភាគ​ច្រើន​ដោយសារ​តែ​ស្ត្រី​ទាំង​នោះ​ប្រើ​ថ្នាំ​ខ្មែរ និង​ថ្នាំ​ចិន​សែ ដោយ​ការ​ញ៉ាំ​ថ្នាំ​ហ្នឹង​ទៅ សម្រាលកូន​អត់​សូវ​ឈឺ​ពោះ​ទេ ប៉ុន្តែ​ដល់​ពេល​សម្រាល​ហើយ ឈាម​ហូរ​ខ្លាំង​ណាស់ ដោយសារ​ស្បូន​អត់​កន្ត្រាក់។ “ខ្មែរ​យើង​ផឹក​ថ្នាំ​នេះ ផឹក​ថ្នាំ​នោះ ជន្ទល់​ពង​​មាន់​​អី​ទៅ ថ្នាំ​ចិន​សែ ថ្នាំ​គេ​សូន្យ មិន​ដឹង​គេ​ដាក់​ជាតិ​អី​ទេ គេ​ថា​ផឹក​អាហ្នឹង​អត់​ឈឺ​ពោះ​ខ្លាំង ស្រួល​កើត​កូន ប៉ុន្តែ​អា​អត់​ឈឺ​ពោះ​ហ្នឹង បញ្ហា​ច្រើន​ទៅ​វិញ​ទេ ក្រោយ​សម្រាល កាលណា​អត់​ឈឺ​ពោះ បាន​ន័យ​ថា ស្បូន​អត់​សូវ​សកម្ម អត់​សូវ​កន្ត្រាក់​ល្អ”។ អត្ថបទពាក់ព័ន្ធ៖  គ្រប់​ខែ​ហើយ! ត្រូវ​ដឹង​ពី​សញ្ញា​ឈឺ​ពោះ​ជិត​សម្រាល ស្រីៗឈឺពោះសម្រាលកូន ត្រូវការរបស់ផ្អែម២យ៉ាងនេះ អ្វី​ដែល​យើង​ចង់​បាន លោកស្រី​វេជ្ជបណ្ឌិត​​ថា ទាំង​មុន​ពេល​សម្រាល […]


បញ្ហាផ្ទៃពោះ

រួមភេទ​ពេល​មាន​ផ្ទៃ​ពោះ អាចជាមូលហេតុធ្វើឲ្យរលូតកូនអត់?

ស្រីៗ​មាន​ផ្ទៃពោះ មិន​សូវ​ជា​ហ៊ាន​ប្រព្រឹត្ត​រឿង​លើ​គ្រែ​នោះ​ទេ ពិសេស​នៅ​ពេល​ដឹង​ថា​មាន​ផ្ទៃពោះ​ដំបូងៗ បារម្ភ​ខ្លាច​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ ឬបណ្ដាល​ឲ្យកូន​រលូត។ តើ​ការ​រួមភេទ​ពេល​មាន​ផ្ទៃ​ពោះ អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ​កូន​រលូត​មែន​ទេ? បើ​តាម​​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ កា​រួមភេទ​ពេល​មាន​ផ្ទៃពោះ​មិន​មែន​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​រលូត​កូន​នោះ​ទេ តែ​ទោះ​យ៉ាង​ណា​គ្រូពេទ្យ​តែង​ឲ្យ​មាន​ការ​ប្រយ័ត្ន និង​កាត់​បន្ថយ​ការ​រួមភេទ​នៅ​ត្រីមាស​ដំបូងៗ​នៃ​ការ​ពពោះ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគស្ត្រី មិន​មែន​ការ​រួមភេទ​នៅ​ប៉ុន្មាន​ខែ​ដំបូងៗ ធ្វើ​ឲ្យ​កូន​រលូត​ទាំង​អស់​នោះ​ទេ កូន​រលូត​អាច​មក​ពី​មូលហេតុ​ច្រើន​យ៉ាង ដូចជា​ភាពមិន​ប្រក្រតី​នៃ​ស្បូន-មាត់ស្បូន ម្តាយ​ឆ្លង​រោគ កត្តា​អ័រម៉ូន សកម្មភាពរួមភេទខ្លាំង ៗឬ​មាន​ជំងឺ​អី​ផ្សេងៗ​ទៀត អ៊ីចឹង​បើ​ម្តាយ​មាន​បញ្ហា​ទាំង​អស់​ហ្នឹង​ហើយ រួមភេទ​ទៀត​នោះ រឹត​តែ​ងាយ​ធ្វើ​ឲ្យ​រលូត​កូន លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ផ្ទុយទៅវិញ លោក​វេជ្ជបណ្ឌិតថា បើ​ស្រីៗ​ពពោះ​មាន​សុខភាព​ល្អ គ្មាន​កត្តា​ប្រឈម​អ្វី​ផ្សេងៗ ការ​រួមភេទ​នៅ​ក្នុង​ដំណាក់​កាល​ណា​ក៏​មិន​មាន​ហាម​ឃាត់​ដែរ ឲ្យ​តែ​មាន​ចំណង់ តែ​ចំពោះស្រីៗពពោះ​គ្នាយើង​ដែល​មានបញ្ហា​មួយ​ចំនួន​ខាងក្រោម មិន​គួរ​រួមភេទ​​ពេល​ពពោះ​ឡើយ។ [embed-health-tool-due-date] – ធ្លាប់រលូតកូនញឹកញាប់ – មាន​ប្រវត្តិ​​កើត​កូន​មិន​គ្រប់​ខែ – សុក​ពាំង​មាត់​ស្បូន​មួយ​ផ្នែក ឬ​ទាំង​ស្រុង – ប្តី ឬ​ប្រពន្ធ​មាន​ជំងឺកាមរោគ។ អត្ថបទពាក់ព័ន្ធ​៖  ក្រោយ​ប្រើថ្នាំរំលូត​កូន ស្រីៗ​ត្រូវ​ប្រុង​ប្រយ័ត្នអីខ្លះ? ពិត ឬមិនពិត រួមភេទពេលជិតគ្រប់ខែ […]


បញ្ហាផ្ទៃពោះ

ទឹកភ្លោះល្អក់ ជាសញ្ញាគ្រោះថ្នាក់មែនទេ?

ទឹកភ្លោះ​នឹង​ចាប់​កើត​មាន​ឡើង​នៅ​សប្តាហ៍ទី១២ នៃ​ការ​បង្ក​កំណើត ហើយ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​សំខាន់ៗ អ័រម៉ូន និង​ប្រព័ន្ធ​ភាពស៊ាំ សម្រាប់​ចិញ្ចឹម និង​ការពារ​ទារក​ពី​ការ​ប៉ះ​ទង្គិច​ផ្សេងៗ។ ជា​ធម្មតា​ទឹក​ភ្លោះ​មាន​ពណ៌​ស​ថ្លា ឬ​លឿង​ស្រាល តែ​បើ​មើល​អេកូ​ឃើញ​​ទឹក​ភ្លោះ​មាន​ពណ៌​ស ឬ​ខាប់ ជា​សញ្ញា​គ្រោះថ្នាក់​ហើយ។ លោកស្រី​វេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា អនុ​ប្រធាន​មន្ទីរពេទ្យ​​ខេត្ត​​កំពង់ចាម ទទួល​បន្ទុក​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បញ្ជាក់​ថា ទឹក​ភ្លោះ​ខាប់​​ជា​​សញ្ញា​​បញ្ជាក់​ថា​ទារក​ក្នុង​ផ្ទៃ​ខ្សោយ ឬ​អាច​មក​ពី​កូន​លើស​ខែ ធ្វើ​ឲ្យ​ទឹក​ភ្លោះ​រីង​ខាប់ ធ្វើ​ឲ្យ​កូន​ពិបាក​ធ្វើ​ចលនា ដកដង្ហើម ហើយ​ការ​បញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​កូន​​មិន​គ្រប់ សុខភាព​កូន​ក៏​ចុះ​ខ្សោយ ​អាច​ស្លាប់​ក្នុង​ពោះ​​ក៏​មាន។ ក្នុង​នោះ​ដែរ បើ​ទារក​មាន​ជុះ​អាចម៍​ព្រៃ ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​ទឹក​ភ្លោះ​ប្រែ​ជា​ខាប់​ដែរ។ ដោយសារ​តែ​ទឹក​ភ្លោះ​ខាប់​អាច​នឹង​ប៉ះពាល់​ដល់​ទារក ទើប​គ្រូពេទ្យ​​មិន​ឲ្យ​ទុក​កូន​ក្នុង​ពោះ​ឲ្យ​ចាស់ខែយូរនោះទេ ត្រឹម ៤១សប្តាហ៍៣ថ្ងៃ​ប៉ុណ្ណោះ ទោះ​មិន​ឈឺ​ពោះ ឬ​បែក​ទឹកភ្លោះ​ក៏​ដោយ គឺ​តម្រូវ​ឲ្យ​សម្រាល​ដោយ​វះកាត់។ អត្ថបទពាក់ព័ន្ធ៖ ពេលពពោះខ្វះទឹកភ្លោះមកពីអី ហើយធ្វើម៉េចឲ្យមានគ្រប់គ្រាន់? ស្រីៗកូនដំបូងត្រូវដឹង បើបែក​ទឹកភ្លោះ ​គ្រោះ​ថ្នាក់​អត់? មុខងាររបស់ទឹកភ្លោះ៖ – ការពារ​ទារក​ក្នុង​ផ្ទៃ​ឲ្យ​មាន​សុវត្ថិភាព និង​សុខភាព​ល្អ – ធ្វើ​ឲ្យ​ទារក​មាន​ភាព​កក់​ក្តៅ – ការពារ​ទារក​ពី​ការ​ឆ្លង​មេរោគ​នានា – ការពារ​ទារក​ពី​ជាតិ​ពុល​ផ្សេងៗ – ការពារ​ទារក​ពី​ការ​ប៉ះ​ទង្គិច​ផ្សេងៗ ពេល​ម្តាយ​ទទួល​រង​ការ​ប៉ះ​ទង្គិច​ចំ​ផ្ទៃពោះ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ចំណុចមួយចំនួនម៉ាក់ៗពពោះ ចៀសបានគួរចៀស កុំឱ្យប៉ះពាល់ដល់អូនៗ

ការ​សិក្សា​ជា​ច្រើន​​បង្ហាញ​ថា ភាព​ស្រ្តេស តប់​ប្រមល់ ឬ​ធ្លាក់​ទឹក​ចិត្ត អំឡុង​ពេល​ពពោះ​អាច​បង្កើន​​ឱកាស​ឱ្យ​​​​ម៉ាក់​ៗ​សម្រាលកូន​មុន​កាល​កំណត់ ឬ​​អូន​ៗ​កើត​មក​មិន​គ្រប់​គីឡូ​ជា​ដើម​។ ប៉ុន្តែ​នៅ​មាន​ចំណុច​ខ្លះ​ទៀត ដែល​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​អូន​ៗ​ដែរ ដូច​នេះ​ម៉ាក់ៗ​ គួរ​តម និងចៀសវាង​ ដើម្បី​សុខភាព​អា​អូន​ជា​ទី​ស្រឡាញ់។ ១. ជម្លោះ និង​ការ​ស្រែក​ខ្លាំង​ៗ​ ការ​ឈ្លោះ បង្ក​ឱ្យ​​​​កើត​មាន​អារម្មណ៍​​​ធុញ​ថប់ និង​ធ្លាក់​ទឹក​ចិត្ត​ ជា​ហេតុ​នាំ​ឱ្យ​ប៉ះ​ពាល់​​អា​អូន​ក្នុង​ផ្ទៃ​ ពិសេស​​ប្រព័ន្ធ​ការពារ និង​​ខួរ​ក្បាល​របស់​ពួក​គេ។ បន្ថែម​ពី​នេះ ពេល​អ្នក​ម្តាយ​ស្រែក​ខ្លាំង​ៗ ក៏​មិន​ល្អ​ដល់​អា​អូន​​ដែរ ​វា​បង្ក​​ជា​អាការៈ​ឈឺ​ក្បាល ក្អួត និង​បញ្ហា​ដល់​ដំណេក​ ដូច​នេះ​ ដើម្បី​សុខភាព​អូន​ៗ ម៉ាក់​ៗ​គួរ​ចៀស​វាង។ ២. ញ៉ាំ​​ជាតិ​ស្ករ​ច្រើន​ពេក ការ​សិក្សា​បង្ហាញ​ថា ម៉ាក់​ៗ​ដែល​ស្រូប​យក​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​​ពពោះ​ អាច​បង្ក​​បញ្ហា​មួយ​ចំនួន​ដល់​អូន​ៗ ដូច​ជា​ការ​ចង​ចាំ និង​រៀន​សូត្រ។ គួរ​ចៀស​វាង​អាហារ ឬ​ភេសជ្ជៈ​​សម្បូរជាតិ​ស្ករ ដោយ​ជំនួស​វិញ​នូវ​​ផ្លែ​​ឈើ​ស្រស់​​វិញ។ ៣. យំ​ ការ​យំ​ ​អាច​ជា​រឿង​ធម្មតា​​អំឡុង​ពេល​​ព​​ពោះ ព្រោះ​​អារម្មណ៍​របស់​​ម៉ាក់​ៗ​ប្រែ​ប្រួល​ច្រើន​នៅ​ពេល​នោះ។ យ៉ាង​ណា​មិញ បើ​សម្គាល់​ឃើញ​មាន​អ្វី​ប្លែក​ៗ​ ដូច​ជា​​យំ​ដោយ​សារ បាត់​ចំណង់​លើ​អាហារ​ដែល​​ចូល​ចិត្ត អារម្មណ៍​​ខុស​ឆ្គង គេង​ច្រើន​ពេក ឬ​បាត់​បង់​​ចំណូល​ចិត្ត​លើ​​សកម្មភាព​ធ្លាប់​ចូល​ចិត្ត​ពី​មុន​ៗ នោះយើង​​គួរ​ពិគ្រោះ​ជា​មួយ​​គ្រូ​ពេទ្យ ឬ​​ស្រីៗមាន​បទ​ពិសោធ​ធ្លាប់​ជួប​អាការៈ​ដូច​នេះ។ ៤. គេង​មិន​គ្រប់​គ្រាន់ ផ្អែក​តាម​ការ​ស្រាវជ្រាវ​​ជា​ច្រើន ៧៨% ​នៃ​ស្ត្រី​មាន​ផ្ទៃ​ពោះ តែង​កើត​មាន​បញ្ហា​​រំខាន​ដល់​ដំណេក​ពួក​គេ នេះ​គឺ​ដោយ​សារ​បម្រែ​បម្រួល​អ័រម៉ូន​​ ជា​ហេតុ​បង្ក​ឱ្យ​ពួក​គេ​ឧស្សាហ៍​អស់​​កម្លាំង​ល្ហិត​ល្ហៃ។ យ៉ាង​ណា​មិញ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ