មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ឧស្សាហ៍​រមួល​ក្រពើ​ពេល​ពពោះ ទាំង​នេះ​គឺ​វិធី​ដោះស្រាយ

រឿង​នេះ​មាន​តែ​ស្រីៗ ធ្លាប់​ពពោះ​ទេ ទើប​យល់​អារម្មណ៍​​ច្បាស់។ រាង​កាយកាន់​តែ​រីក ពោះ​កាន់​តែ​ធំ កំពុង​តែ​ពិបាក​បោះ​ដៃ​បោះ​ជើង​ផង ស្រាប់​តែ​ឧស្សាហ៍​រមួល​ក្រពើ​ទៀត ពិត​ជា​ពិបាក​មិន​តិច​ទេ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​តិច​និក​ខ្លះ​ជួយ​គ្នា​យើង​ដោះ​ស្រាយ​បញ្ហា​រមួល​ក្រពើ​ពេល​ពពោះ។ ១- រមួល​ក្រពើ​ពេល​ពពោះ ការ​រមួល​សាច់​ដុំ ឬ​ហៅ​ថា​រមួល​ក្រពើ តែង​កើត​ឡើង​ញឹកញាប់​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ជា​ទូទៅ​ ច្រើន​កើត​លើ​សាច់​ដុំ​កំភួន​ជើង។ ស្រីៗ​រមែង​ជួប​បញ្ហា​នេះ​នៅ​សប្តាហ៍​ទី ២៤ និង ៣៦ នៃ​ការ​ពពោះ។ មូល​ហេតុ អាច​មក​ពី​ការ​ឡើង​ទម្ងន់ ធ្វើ​ឲ្យ​សាច់ដុំ​ជើង​ទ្រ​ធ្ងន់​ជាង​មុន ឬ​ក៏​អាច​មក​ពី​ការ​ចាល់​ជាតិ​ទឹក​នៅជើង ​បង្ក​ឲ្យ​ហើម (Oedema)។ អាការៈ​ហើម​អំឡុង​ពេល​ពពោះ បណ្តាល​មក​ពី​សម្ពាធ​ស្បូន​រីក​ធំ ធ្វើ​ឲ្យ​ចលនា​ឈាម​រត់​ពី​ជើង​មក​បេះដូង​យឺត​ជាង​មុន។ ស្រីៗ​អាច​ចាប់​ផ្តើម​ប្រទះ​អាការៈ​នេះ នៅ​ត្រីមាស​ទី ២ ហើយ​កាន់​តែ​ធ្ងន់​ទៅៗ ពេល​អូនៗ​ក្នុងពោះ​កាន់តែ​​ធ្ងន់ ស្បូន​កាន់​តែ​ធំ នាំ​ឲ្យ​ប៉ះ​ពាល់​ដល់ភ្លៅ និង​សាច់​ដុំ​គូទ​ផង​ដែរ។ ទោះ​បី​ជា​ឧស្សាហ៍​កើត​ឡើង​មិន​រើស​ពេល​ក៏​ដោយ តែ​កើត​ច្រើន​ជាង​គេ នៅ​ពេល​យប់​ នាំ​ឲ្យ​រំខាន​ដល់​ដំណេក។ ២- វិធី​ដោះ​ស្រាយ​ និង​បង្កា​បញ្ហា​រមួល​ក្រពើ​ពេល​ពពោះ មាន​វិធី​សាមញ្ញៗមួយ​ចំនួន អាច​ដោះ​ស្រាយ​អាការៈ​រមួល​ក្រពើ​អំឡុង​ពេល​ពពោះ​បាន​ភ្លាមៗ ដូច​ជា៖ – ចាប់​ផ្តើម​សណ្តូក​ជើង​ភ្លាមៗ ដោយ​បត់​កែង​ជើង និង​បត់​ម្រាម​ជើង​បន្តិច​ម្តងៗ​ទៅ​រក​ស្មង​ជើង។ វិធីនេះ​ជួយ​សម្រាល​សាច់ដុំ​កំភួន​ជើង​ឲ្យ​ធូរ​ស្រាល​វិញ​បាន តែ​កុំ​ប្រឹង​ចង្អុល​ម្រាម​ជើង​ទៅ​មុខ ព្រោះ​នឹង​ធ្វើ​ឲ្យ​សាច់​ដុំ​កន្ទ្រាក់​ហើយ​កាន់​តែ​រមួល។ ត្រូវ​ចាំថា ​ដំបូង​អាច​ឈឺ​បន្តិច តែ​ពេល​ដែល​កន្លែង​រមួល​រលា​រួច យើង​លែង​ឈឺ​ដូច​គ្នា។ – […]


បញ្ហាផ្ទៃពោះ

ស្រីៗ​ពពោះ ឧស្សាហ៍​ហើម​ជើង មក​ពី​អ្វី? គ្រោះ​ថ្នាក់​ទេ?

អំឡុង​ពពោះ ស្រីៗ​ប្រមាណ ៩០% តែង​មាន​អាការៈ​ហើម​ជើង ពិសេស​នៅ​ត្រីមាស​ទី៣។ បញ្ហា​ចោទ​នេះ​ជា​កង្វល់​របស់​ស្ត្រី​គ្រប់​រូប ពិសេស​ម៉ាក់ៗ​ថ្មីថ្មោង​ដែល​ពុំ​សូវ​មាន​បទ​ពិសោធ។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត នឹង​ពន្យល់​លម្អិត​អំពី​មូលហេតុ និង​វិធី​កាត់​បន្ថយ​អាការៈ​ហើម​ជើង​អំឡុង​ពពោះ។ ១- មូលហេតុ​ស្រ្តី​មាន​ផ្ទៃពោះ​ហើម​ជើង ក្នុង​ខែ​ដំបូង ម៉ាក់ៗ​មិន​សូវ​មាន​បញ្ហា​ចោទ​ហើម​ជើង​នោះ​ទេ តែ​ពេល​កូន​ក្នុង​ពោះ​កាន់​តែ​ធំ​ជើង​ងាយ​នឹង​ហើម។ នេះ​បណ្តាល​មក​ពី​ទម្ងន់​នៃ​គភ៌ ធ្វើ​ឲ្យ​មាន​ការ​សង្កត់​ទៅ​លើ​ជើង បណ្តាល​ឲ្យ​ហើម ម្យ៉ាង​វិញ​ទៀត ការ​ដែល​ម៉ាក់ៗ​អង្គុយ ឬ​ដើរ​ច្រើន​ពេក​ក៏​អាច​បង្ក​ឲ្យ​ហើម​ជើង​ដែរ។ ២- ធ្វើ​ដូចម្តេច​បើ​ហើម​ជើង? លោក​វេជ្ជបណ្ឌិត​បាន​លើក​ទឹកចិត្ត​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​សម្រាក​ឲ្យ​បាន​ច្រើន មិន​ត្រូវ​ធ្វើការ​ធ្ងន់ៗ ​ហើយ​ត្រូវ​គេង​ផ្អៀង​មក​ខាង​ឆ្វេង មិន​ត្រូវ​អង្គុយ ឬ​​ឈរ​យូរ​ពេក​ទេ ត្រូវ​ឧស្សាហ៍​ងើប​ដើរ​ឲ្យ​បាន​ច្រើន នោះ​អាការៈ​ហើម​ជើង​ក៏​មិន​សូវ​ខ្លាំង​ប៉ុន្មាន​ដែរ។ ៣- ហើម​ឡើង​ខ្លាំង​អំឡុង​ពពោះ​គ្រោះថ្នាក់​ទេ? បើ​ម៉ាក់ៗ​ហើម​ជើង​តិចតួច ឬ​ហើម​ជើង​តែ​មួយ​មុខ មិន​មាន​អ្វីគួរ​ឲ្យ​បារម្ភ​នោះ​ទេ គ្រាន់​ធ្វើ​តាម​ការ​ណែនាំ​ខាង​លើ​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្នុង​ករណី​ម៉ាក់ៗ​ហើម​ជើង ហើយ​​មានជំងឺ​ទឹកនោមប្រៃ (លើសជាតិសាច់) និង​លើសឈាម​ទៀត​នោះ​អាច​ងាយ​នឹង​បង្ក​ឲ្យ​មាន​ជំងឺ​បម្រុង​ក្រឡាភ្លើង និង​ពេល​ខ្លះ​វិវត្ត​ទៅ​ជា​ជំងឺ​ក្រឡាភ្លើង​ ដែល​អាច​ឲ្យ​ស្រី្តប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំង។​ ដូច្នេះ​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង​ឲ្យ​មែន​ទែន ឆាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ សាច់​សម្បូរ​ប្រូតេអ៊ីន តែស្រីៗ​មានផ្ទៃពោះ​កុំ​ចេះ​តែ​ញ៉ាំ​ផ្តេសផ្តាស​ ​កំពុង​​ពពោះ កុំ​ប្រើ​ប៉ារ៉ា​ច្រើន​ពេក ប្រយ័ត្នប៉ះពាល់កូន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ស្រីៗ​អាចវិកលចរិត​ពេល​​ពពោះ បើ​គិតច្រើន បារម្ភ​ច្រើន​ពេក

ជា​ប្តី​ល្អ ប្រុសៗ​គួរ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះប្រពន្ធ​យើង ព្រោះ​ស្រីៗមាន​ផ្ទៃ​ពោះ អាច​នឹង​មាន​ក្តីបារម្ភ​ច្រើន ដែល​សុទ្ធ​តែ​ឈាន​បង្ក​ជា​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ ឬធ្វើ​ឲ្យ​ជំងឺ​ផ្លូវ​ចិត្ត​រើ​ឡើង​វិញ។ កាន់​តែ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ថែម​ទៀត បើ​ប្រពន្ធ​យើង​មាន​​ជំងឺ​វិកល​ចរិត​។ ១- ជំងឺ​វិកល​ចរិត វិកល​ចរិត ជា​ប្រភេទ​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ បង្ក​ឡើង​ក្នុង​ករណី​ជា​ច្រើន​ផ្សេង​ពី​គ្នា រាប់​បញ្ចូល​ទាំង​ការប៉ះ​ទង្គិត​ផ្នែក​ខួរ​ក្បាល ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត បញ្ហា​ក្នុង​ជីវិត និង​កត្តា​ជាច្រើន​ទៀត។ ជំងឺ​នេះ ត្រូវ​គេ​ចែក​ចេញ​ជា​ច្រើន​ក្រុម​តូចៗ ដូច​ជា Catatonic, Disorganized, Paranoid, Residual និង Undifferentiated ហើយ​រោគ​សញ្ញា​ជំងឺ​ផ្លូវ​ចិត្ត តែង​ប្រទះ​ឃើញ​ជា​ញឹក​ញាប់​មាន​ដូច​ជា៖ – ស្រមើស្រមៃ (Hallucinations)៖ មើល​ឃើញ ឬឮសំឡេង​ដែល​មិន​មែន​ជា​ការ​ពិត។ – រវើរវាយ (Delusions )៖ មាន​កំហុស នៅ​តែ​ជឿ​ជាក់​ងប់ងល់ ទោះ​ដឹង​ច្បាស់​ខ្លួន​ឯង​កំពុង​គិត​ខុស។ ឧទាហរណ៍ គ្នាយើង​មាន​ជំងឺ អាច​គិត​ថា​ខ្លួន​ជា​មនុស្ស​ល្បី​ល្បាញ ឬមាន​កម្លាំងពិសេស។ – និយាយ​ផ្តេសផ្តាស៖ ប្រើ​ពាក្យ​មិន​ដឹង​ខុស​ត្រូវ ទៅ​កាន់​មនុស្ស​គ្រប់​គ្នា។ – អាកប្បកិរិយា​ចម្លែកៗ៖ អ្នក​ធ្វើ​​សកម្មភាព​ចម្លែកៗ ឬ​និយាយ​អ្វី​មួយ​ដដែលៗ។ ឧទាហរណ៍ ដើរជុំៗ​នៅ​កន្លែង​ដដែលៗ (ដើរជារង្វង់) ឬ​សរសេរ​ផ្ដេសផ្ដាស ឬ​នៅ​ស្ងៀម មិន​រវល់​មួយ​មនុស្ស​ជុំវិញ​ខ្លួន ឬ​មិន​និយាយ​អ្វី​ទាំង​អស់​រាប់​ម៉ោង។ – រស់នៅ​ឯកា ឬ​ដូច​មនុស្ស​គ្មាន​ជីវិត៖ […]


ការថែទាំផ្ទៃពោះមុនសម្រាល

មើល​អេកូ​ញឹក​ពេក ប៉ះពាល់​កូន​អត់? ​ពិនិត្យ​ប៉ុន្មាន​ដង​ល្អ?

សម័យ​បច្ចេកវិទ្យា​ទំនើប ពេល​ដឹង​ថា​ពពោះ ទាំង​ម៉ាក់​ទាំង​ប៉ា​សង្វាត​ទៅ​ឆ្លុះ​អេកូណាស់ ដើម្បី​បាន​ដឹង​ពីការ​លូតលាស់​របស់​បេប៊ី បាន​ឃើញ​ពី​សកម្មភាព ឬ​ទម្រង់​មុខមាត់​កូន​ជា​ដើម។ តើ​ការ​ឆ្លុះ​អេកូ​ញឹកញាប់​ពេក​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​អត់? អំឡុង​ពពោះ​ម៉ាក់ៗ​ត្រូវ​ឆ្លុះ​អេកូ​ប៉ុន្មាន​ដង​ទើប​ល្អ? ការ​ពិនិត្យ​អេកូ​មួយ​លើក​ៗមាន​ប្រយោជន៍​អ្វីខ្លះ? ការ​​ពិនិត្យ​អេកូសាស្ត្រគឺដើម្បីបាន​ដឹង​ពី​ការ​វិវត្ត​នៃ​គភ៌ ដឹង​ពី​​ហានិភ័យ​​ដែល​​កើត​​មាន​​លើ​បេប៊ី និង​​ម្តាយ​។ ការ​ពិនិត្យ​អេកូ​មិន​បង្ក​ការ​ឈឺចាប់ ពុំ​​​មាន​​​ផល​​​ប៉ះពាល់​​​ដល់​​​កូន​​​ក្នុង​​​ពោះ​​ម៉ាក់ៗ​ឡើយ ទោះ​ពិនិត្យច្រើន​ដង​ក៏​ដោយ ឯ​​លទ្ធផល​ក៏​សុក្រិត្យ។ ​ជា​​ធម្មតា​​យើង​​ត្រូវ​​ទៅ​ពិនិត្យ​អេកូ​ឲ្យ​បាន ៤-៥ ដង គ្រប់គ្រាន់ហើយ ការ​ពិនិត្យ​ច្រើន​ជាង​នេះលុះ​ត្រា​​មាន​​បញ្ហា​មិនប្រក្រតី​​ប៉ុណ្ណោះ នេះ​​បើ​​តាម​​ការ​​បកស្រាយ​របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ តើត្រូវទៅពិនិត្យអេកូនៅពេលណាខ្លះ? លើកទី១៖ ពេល​បាត់​រដូវ​ភ្លាម ម៉ាក់​អាច​ពិនិត្យ​ទឹកនោម និង​មើល​អេកូ ដើម្បី​ច្បាស់​ថា មាន​បេប៊ី ហើយ​ការ​ពិនិត្យ​អេកូ​នឹង​ដឹង​ច្បាស់​ថា កូន​យើង​នៅ​ក្នុង ឬ​ក្រៅ​ស្បូន។ លើកទី២៖ ពេល​ម៉ាក់ៗ​ពពោះ​បាន ១២-១៥ សប្តាហ៍។ ការ​ពិនិត្យ​ក្នុង​អំឡុង​នេះ ដើម្បី​ដឹង​ថា ម៉ាក់ៗ​មាន​កូន​តែ​មួយ ឬ​ក៏​ភ្លោះ ថ្ងៃ​សម្រាល​ពេល​ណា និង​រក​ភាព​មិន​ប្រក្រតី​របស់​គភ៌។ លើកទី៣៖ ពេល​គភ៌​អាយុ​បាន ២៣-២៥ សប្តាហ៍។ ការ​ពិនិត្យ​អេកូ​លើក​ទី៣​នេះ គ្រូពេទ្យ​នឹង​មើល លម្អិត​ពី​សរីរាង្គ​របស់​កូន​យើង ក្នុង​នោះ​មាន ខួរក្បាល តើ​មាន​ទឹក​ដក់​ក្នុង​ខួរក្បាល​អត់? អាអូន​មាន​គ្រប់​លក្ខណៈ ឬ​ក៏​មាន​ឆែប​មាត់? បេះដូង​ប្រហោង​អត់? សួត ថ្លើម ក្រលៀន ក្រពះ […]


បញ្ហាផ្ទៃពោះ

ចិញ្ចឹមសត្វ ពិសេស​ឆ្មា ត្រូវ​ប្រយ័ត្ន​បំផុត ពេល​ពពោះ ព្រោះ​អាច​ប៉ះពាល់​​កូន​ក្នុង​ផ្ទៃ​ធ្ងន់

ថ្មីៗ​នេះ ទើប​តែ​ផ្ទុះ​រឿង​ជំងឺ​ឆ្កែ​ឆ្កួត ធ្វើ​ឲ្យ​យើង​បារម្ភ​គ្រប់ៗ​គ្នា វិទ្យា​ស្ថាន​ប៉ាស្ទ័រ សឹង​រក​វ៉ាក់​សាំង​ចាក់​មិន​គ្រប់ ប៉ុន្តែ​បើ​ទោះ​ជា​ករណី​នេះ ស្ងប់​ស្ងាត់​ហើយ​ក្តី គ្នា​យើង​នៅ​តែ​មាន​មន្ទិល​សង្ស័យ ពិសេស​អ្នក​មាន​សត្វ​ចិញ្ចឹម និង​កំពុង​មាន​ផ្ទៃ​ពោះ នៅ​តែ​ចង់​ដឹង​ថា សត្វ​ចិញ្ចឹម​អាច​បង្ក​ផល​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ ឬ​អត់? “Hello គ្រូពេទ្យ” បក​ស្រាយ​ឲ្យ​ដឹង។ ១- អ្វី​គួរ​បារម្ភ​ពី​ផល​ប៉ះ​ពាល់​សត្វ​ចិញ្ចឹម​អំឡុង​ពេល​ពពោះ? ករណី​ស្រីៗ​មាន​ផ្ទៃ​ពោះ សត្វ​ចិញ្ចឹម​ផ្ទាល់​ខ្លួន មិន​មែន​ជា​បញ្ហា​នោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​ចេះ​ថ្លឹង​ថ្លែង​ឲ្យ​បាន​ច្បាស់ រវាង​ការ​ស្រលាញ់​សត្វ និង​សុខភាព​ពេល​មាន​ផ្ទៃ​ពោះ។ ឆ្កែឆ្មា និង​សត្វ​ដទៃ​ទៀត​ សុទ្ធ​តែ​អាច​មាន​ផ្ទុក​បាក់តេរី​ក្នុង​លាមក​ ដែលពិត​ជា​មាន​គ្រោះថ្នាក់​ដល់​កូនក្នុង​ផ្ទៃ (ពិសេស​អំឡុង​ត្រីមាស​ទី​មួយ)។ ត្រូវ​ចាំ​ថា ឆ្មា​មាន​ហានិភ័យ​ខ្ពស់​ជាង​គេ យើង​ងាយ​នឹង​ឆ្លង​មេរោគ ពិសេស​បើ​ឆ្មា​យើង​ចិញ្ចឹម ចូល​ចិត្ត​ចាប់​សត្វ​ផ្សេងៗ​ជា​ចំណី។ ម្យ៉ាង​ទៀត ចិញ្ចឹម​ឆ្មា យើង​ប្រហែល​គេច​មិន​ផុត​ពី​ការ​ឆ្លង​ជំងឺ Toxoplasmosis (ជំងឺ​ឆ្លង​ពី​លាមក​ឆ្មា​លើ​រាង​កាយ​មនុស្ស) ករណី​ខ្លះ គ្នា​យើង​មាន​ចិញ្ចឹម​ឆ្មា​ប្រហែល​ជា​ឆ្លង​ជំងឺ​នេះ​ដោយ​មិន​ដឹង​ខ្លួន​បាត់​ទៅ​ហើយ។ អ្វី​កាន់តែ​គួរ​ឲ្យ​ព្រួយ​បារម្ភ ជំងឺ​នេះ​ ងាយ​ប៉ះ​ពាល់​កូនក្នុង​ផ្ទៃ​បំផុត។ សូម​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​មើល​ច្បាស់​ មុន​សម្រេច​ចិត្ត​ពពោះ។ អាច​មាន​ផលប៉ះពាល់​ជា​ច្រើន ដូចជា ធ្វើ​ឲ្យ​ប្រព័ន្ធភាពស៊ាំ​រាងកាយ​របស់​ម្ដាយ និង​សួត​ចុះ​ខ្សោយ ភ្នែក​ស្រវាំង ឯ​ចំពោះ​កូន​វិញ កូន​អាច​រលូត កូន​កើត​ស្លាប់ កូន​មាន​បញ្ហា​រលាក​ភ្នែក លំពែង និង​អណ្ដើក​របស់​កូន​រីកធំ កូន​ឡើង​លឿង (ថ្លើម​ប៉ះពាល់)។ អត្ថបទ​ពាក់​ព័ន្ធ៖ ប៉ាស្ទ័រ​ប្រកាស​ឲ្យ​ពលរដ្ឋ​ត្រូវ​ឆ្កែ […]


បញ្ហាផ្ទៃពោះ

កំពុងពពោះ? ត្រូវចេះប្រយ័ត្នប្រយែង តិច​អូនៗ​កើត​អូទីស្សឹម

សម័យ​នេះ គ្មាន​កូន​ក៏ព្រួយ បើ​មាន​កាន់​តែ​បារម្ភ​ទៀត ខ្លាច​អូនៗ​កើត​មក​មិន​ឆ្លាត​នឹង​គេ មិន​គ្រប់​លក្ខណៈ កាយ​សម្បទារ​មិន​មាំ​មួន បារម្ភ​នេះ បារម្ភ​នោះ ពិសេស​អំឡុង​ពេល​ម៉ាក់ៗ​កំពុង​ពពោះ​តែ​ម្តង។ “Hello គ្រូពេទ្យ” ចង់​ណែ​នាំ​ពី​ជំងឺ​ម្យ៉ាង​សំដៅ​លើ​ការ​វិវត្តយឺត​ផ្នែក​សតិ​បញ្ហា​កុមារ ចាប់​តាំង​ពី​នៅ​ក្នុង​ផ្ទៃ ហៅថា អូទីស្សឹម គួរ​ឲ្យ​បារម្ភ​នោះ ជំងឺ​នេះ​ពេទ្យ​មិន​ដឹង​មូល​ហេតុ​ច្បាស់​នៅ​ឡើយ​ទេ។ បើ​ចឹង​ ស្វែង​យល់​ពី​វិធី​បង្ការ​ទាំង​អស់​គ្នា ដើម្បី​អូនៗ​កើត​មក​មាន​សុខភាព​ល្អ ១- អូទីស្សឹម និង​មូលហេតុ​បង្ក អូទីស្សឹម សំដៅ​លើ​ជំងឺ​ម្យ៉ាង​ពាក់​ព័ន្ធ​ការវិវត្ត​យឺតយ៉ាវ​ផ្នែក​សតិ​បញ្ហា​របស់​ក្មេង ធ្វើ​ឲ្យ​ក្មេង​មាន​អារម្មណ៍​ឯកោ ប្រឈម​ការ​ឃ្លាត​ឆ្ងាយ​ពី​សង្គម ចូល​ចិត្ត​ធ្វើ​អ្វី​មួយ​ច្រំដែល និង​មិន​សូវ​មាន​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន។ មក​ទល់​នឹង​ពេល​នេះ មូល​ហេតុ​បង្ក​ឲ្យ​ជា​ជំងឺអូទីស្សឹម នៅ​មិន​ទាន់​មាន​ការ​ពន្យល់​ឲ្យ​ច្បាស់​នៅ​ឡើយ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្តី គេ​ជឿ​ថា “ហ្សែន” គឺ​ជា​កត្តា​ចម្បង​អាច​កំណត់​ថា​អូនៗ​កើត​មក មាន​ជំងឺ​នេះ​ដែរ​អត់។ ទោះ​មូល​ហេតុ​លើក​ឡើង​ស្ថិត​ក្នុង​លក្ខខណ្ឌ​កម្រ​ក្តី ប៉ុន្តែ​អ្នក​វិទ្យា​សាស្ត្រ​ជឿ​ថា បើ​ម៉ាក់ៗ​បាន​ប៉ះ​ពាល់​ជា​មួយ​សារធាតុ​គីមី​មួយ​ចំនួន​អំឡុង​ពេល​កំពុង​ពពោះ នោះអូនៗ ពេល​កើត​មក អាច​មាន​បញ្ហា​មិន​ប្រក្រតី។ មាន​អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​ទៀត លើក​ឡើង​ថា ជំងឺ​អូទីស្សឹម គឺ​បណ្ដាល​មក​ពី​​កត្តា​ហ្សែន និង​បរិយា​កាស​ជុំ​វិញ​ខ្លួន​យើង​ផ្ទាល់។ អ្វី​គួរ​ឲ្យ​ខ្លាច​បំផុត គ្រូពេទ្យ​មិន​ងាយ​ដឹង​បាន​ថា ទារក​​មាន​ជំងឺ​អូទីស្សឹម អំឡុង​ពេល​ម៉ាក់ៗ​កំពុង​ពពោះ​នោះ​ឡើយ។ យ៉ាង​ណា បើ​ទោះ​មិន​អាច​ការពារ​ជំងឺ​នេះ​បាន​ទាំង​ស្រុង ប៉ុន្តែ​យើង​នៅ​តែ​មាន​វិធី​ជួយ​កាត់​បន្ថយ​ហានិភ័យ​មិន​ឲ្យ​អូនៗ​កើត​ជំងឺ​នេះ​បាន។ អត្ថបទ​ពាក់ព័ន្ធ៖ បាក់​ទឹក​ចិត្ត​ពេល​​ពពោះ ត្រូវ​ប្រញាប់​ព្យាបាល មានផ្ទៃពោះ ប្រើគ្រឿងសម្អាងទាំងនេះ អាចប៉ះពាល់កូនក្នុងផ្ទៃ ២- វិធី​សាស្ត្រ​បង្ការជំងឺ​អូ​ទីស្សឹម​អំឡុង​ពេល​ពពោះ – រស់​នៅ​ប្រកប​ដោយ​ផា​សុកភាព៖ […]


បញ្ហាផ្ទៃពោះ

មិន​ចង់​គ្រោះថ្នាក់​ដល់​កូន ម៉ាក់ៗ​ចៀស​ពី​ជំងឺ ៣ មុខនេះ​ឲ្យបាន​អំឡុង​ពពោះ

អំឡុង​ពពោះ​ម៉ាក់​ពិបាកខ្លាំង​ណាស់ ម្នាក់ៗស៊ូទ្រាំនឹងការលំបាក ប្រយ័ត្ន​រឿង​គ្រប់​យ៉ាង ដើម្បី​កូន​កើត​មាន​សុខភាពល្អ ឆ្លាត​វាងវៃ។ ថ្ងៃនេះ Hello គ្រូពេទ្យ​មាន​រឿង​សំខាន់​មួយ​ប្រាប់​ស្រីៗ​គ្នា​យើង​ឲ្យ​ប្រយ័ត្ន​កុំ​កើតជំងឺ ៣ មុខ រួម​មាន ជំងឺស្អូច អុតស្វាយ និង កញ្ជ្រឹល អំឡុង​ពេល​មាន​បេប៊ី មិនអ៊ីចឹង​ទេ កូន​នឹង​បញ្ហា​ធំ​មិនខាន។ ១- ជំងឺស្អូច ជំងឺ​នេះ​បង្ក​ឡើង​ដោយ​វីរុស ឈ្មោះ Rubella កើត​ទាំង​លើ​កូន​ក្មេង និង​មនុស្ស​ពេញ​វ័យ។ ស្អូច​ជា​ជំងឺ​ឆ្លង​តាម​រយៈ​ការ​ដក​ដង្ហើម និង​ការ​ប៉ះពាល់​អ្នក​ជំងឺ។ ជំងឺ​នេះ​អាច​ព្យាបាល​បាន តែ​បើ​កើត​លើ​ស្ត្រី​មាន​ផ្ទៃពោះ​បង្ក​ផល​ប៉ះពាល់​ដល់​កូន​ អាច​ឲ្យ​បេប៊ី​ស្លាប់​ក្នុង​ពោះ ឬ​កើត​មក​មិន​គ្រប់​លក្ខណៈ ដូចជា​ក្បាលតូច ឬធំ ថ្លង់ មាន​បញ្ហាភ្នែក ត្រចៀក សួត បេះដូង ប្រព័ន្ធ​ប្រសាទ ជាដើម។ រោគសញ្ញាជំងឺស្អូច៖ – ក្តៅ​ខ្លួន – ភ្នែក​ក្រហម​ – ឡើង​កូន​កណ្តុរនៅក ក្រោយត្រចៀក​ – ឈឺ​សន្លាក់​ដៃ​ជើង​ – ចេញ​កន្ទួល​ក្រហម​នៅ​លើ​ស្បែក​ ​ពី​ក្បាល​រហូត​ដល់​ចុង​​ជើង (បាត់ទៅវិញ ៣-៧ថ្ងៃ)។ វិធីបង្ការជំងឺស្អូច៖ ជំងឺ​នេះ​អាច​ការពារ​បាន​ដោយ​ការ​ចាក់​វ៉ាក់សាំង​ការពារ​តាំង​ពីក្មេង និង​មុនពេល​ចាប់​ផ្តើម​ចង់​បាន​អាអូន (ចំពោះ​ស្រីៗ)។ ក្នុង​ករណី​ដែល​ម៉ាក់ៗ​មិន​បាន​ចាក់វ៉ាក់សាំង​តាំង​ពី​ក្មេង គ្មាន​អង់ទីគ័រ​ការពារ ឬ​មុន​ពេល​មានបេប៊ី អាច​បង្ការ​ការ​ឆ្លង​ជំងឺ​ស្អូច​នេះ ដោយ​មិន​ត្រូវ​ប៉ះពាល់ ឬ​ទៅ​ជិត​អ្នក​ជំងឺ។ ២- […]


បញ្ហាផ្ទៃពោះ

សញ្ញា​គ្រោះថ្នាក់​ពេល​ពពោះ ម៉ាក់ៗត្រូវដឹង ​ប្រញាប់​ទៅ​ជួប​ពេទ្យ

អំឡុង​ពពោះ ការ​ថែទាំ​សុខភាព​ម្តាយ និង​គភ៌​ជា​រឿង​សំខាន់ តែ​យើង​ក៏​ត្រូវ​ដឹង​ពី​សញ្ញា​គ្រោះថ្នាក់​មួយ​ចំនួន​ដែល​អាច​កើត​មាន​ឡើង​អំឡុងពេល​នេះដែរ។ ការ​បញ្ចៀស និងដឹងពី​សញ្ញា​គ្រោះថ្នាក់​បាន​ទាន់​ពេល​វេលា នាំឲ្យ​មាន​សុវត្ថិភាព​ទាំង​ម្តាយ និងកូន។ សញ្ញា​ទាំង​នោះ​រួមមាន៖ ១- ធ្លាក់ឈាម អំឡុង​ពេល​ពពោះ បើ​ស្រីៗ​យើង​មាន​អាការៈ​ចុកពោះ មាន​ធ្លាក់​​ឈាម​តិច ឬ​ច្រើន ច្បាស់​ជា​មាន​បញ្ហា​មិន​ខាន។ ក្នុង​ត្រីមាសទី១ បើ​មាន​សញ្ញា​ទាំង​នេះ​បញ្ជាក់​ថា ម៉ាក់ៗ​អាច​ប្រឈម​នឹង​ការ​រលូត​អាអូន មាន​កូន​ក្រៅ​ស្បូន ឬ​របេះ​សុក​ពី​ស្បូន​ជា​ដើម។ សូម​ប្រញាប់​ទៅជួប​គ្រូពេទ្យ​ភ្លាម ដើម្បី​សុវត្ថិភាព​ម៉ាក់ និង​បេប៊ី។ អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់​លម្អិត​ពីហេតុ​ផល​សំខាន់ៗ អាច​ឲ្យ​ស្រីៗ​រលូតកូន ២- កូន​មិន​កម្រើក ជា​ទូទៅ ម៉ាក់ៗ​ដែល​មាន​កូន​ដំបូង អាអូន​អាច​កម្រើក​នៅ​ខែទី ៥ ឬ ៦ តែ​បើ​យើង​ធ្លាប់​មាន​បេប៊ី​ពីមុន​មក​ហើយ​នោះ កូន​អាច​កម្រើកលឿន​បន្តិច គឺ​អំឡុង​ខែទី ៤ ឬ ៥។ បន្ទាប់​ពី​កម្រើក​តិចៗ បេប៊ី​អាច​កម្រើក​ញឹកញាប់ ឬ​ធាក់​ម៉ាក់​កាន់​ខ្លាំង​នៅ​ជិត​ដល់​ថ្ងៃ​សម្រាល។ ក្នុង​ករណី​បេប៊ី​មិន​ធ្វើ​ចលនា​ទាល់​តែ​សោះ ឬ​កម្រើក​តិច​ទៅៗ អាច​បញ្ជាក់​ថា​កូន​យើង​មាន​បញ្ហា​អ្វី​មួយ​មិន​ខាន ដូច្នេះ​ម៉ាក់ៗ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ និង​មើល​អេកូ​ភ្លាម តើ​មក​ពី​មូលហេតុ​អ្វី។ អត្ថបទពាក់ព័ន្ធ៖ សុខៗ​កូន​ក្នុង​ផ្ទៃ​ឈប់​កម្រើក ​​បារម្ភ​អត់ ហើយ​គួរធ្វើ​ម៉េច? ៣- ឆ្លង​រោគ​នៅ​ទ្វារមាស ស្រីៗ​មាន​ផ្ទៃពោះ​ចៀស​មិន​រួច​រឿង​ធ្លាក់​ស​នោះ​ទេ ម្ល៉ោះហើយ​ចាំបាច់​ត្រូវ​ធ្វើអនាម័យ​ទ្វារមាស សម្អាត​ខ្លួន​ប្រាណ​ជា​ប្រចាំ។ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ណា បើ​មាន​ការ​បង្ក​រោគ​ក្នុង​ស្បូន​ដោយ​រមាស់​ប្រដាប់​ភេទ ធ្លាក់ស​មាន​ក្លិន និង​ពណ៌​នោះ ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ព្យាបាល​បាន​ទាន់​ពេល​វេលា។ ៤- ហើម​ជើង អាការៈ​ហើមជើង​ […]


ការថែទាំផ្ទៃពោះមុនសម្រាល

រឿង​ចាំបាច់​ស្រីៗ​ត្រូវ​ធ្វើ និងមិនគួរធ្វើ អំឡុង​ពពោះ

ការ​ថែទាំ​សុខភាព​ពេល​មាន​ផ្ទៃពោះ គឺជា​រឿង​សំខាន់បំផុត​ដែល​ស្រីៗ​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​មាន​សុខភាព​ល្អ​ទាំង​ម៉ាក់ និងបេប៊ី។ ទារក​អាច​លូតលាស់​បាន​ល្អ លុះ​ណា​តែ​ម៉ាក់ៗ​មាន​សុខភាព​ល្អ និងទទួលអាហារូបត្ថម្ភគ្រប់​គ្រាន់។ អ្នក​ឯកទេស​អាហារូបត្ថម្ភ លោក​ជំទា​វ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​ណែនាំ​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះទាំង​អស់ថែទាំ​សុខភាព​ឲ្យ​បាន​ដិតដល់ និង​បំប៉ន​អាហារ​ដែល​សម្បូរ​ជីវជាតិ​អំឡុង​ពេល​មាន​កូន ពិសេស​ចៀស​ឲ្យបាន​នូវ​ចំណុចមួយ​ចំនួន​ខាង​ក្រោម។ រឿងចាំបាច់ត្រូវធ្វើ៖ - ញ៉ាំ​អាហារ​​ចម្រុះ​មុខ មានត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ - ញ៉ាំ​​អាហារ​ឲ្យបាន ៥ពេល (អាហារ​សំខាន់ ៣ពេល និង​សម្រន់ ២ពេល) - តាមដាន​សុខភាព និង​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់ (យ៉ាងតិច ៤ដង) - ចាក់​ថ្នាំ​តេតាណុស - លេប​ថ្នាំ​ជាតិ​ដែក​ឲ្យ​បាន​យ៉ាង​តិច ៩០គ្រាប់ និង ៤២​គ្រាប់(ក្រោយសម្រាល) - លេប​ថ្នាំ​ទម្លាក់​សត្វ​ល្អិត - សម្អាត​ខ្លួន​ប្រាណ​ជា​ប្រចាំ។ ប្រការចៀសវាង៖ - ចៀសវាង​ការ​ញ៉ាំ​អាហារ​ប្រៃ​ពេក - សម្រាក​ឲ្យ​បាន​ច្រើន - មិនត្រូវអង្គុយ ឬឈរយូរពេក - ចៀសវាង​ធ្វើ​ការងារ​ធ្ងន់ៗ - ញ៉ាំ​អាហារក្រៀម​ក្រោះ - ហាម​ញ៉ាំ​ស្រា ឬ​ជក់​បារី។ ការ​អនុវត្ត​បាន​ត្រឹមត្រូវ​ដូច​ការ​ណែនាំទាំង​ប៉ុន្មាន​ចំណុច​ខាងលើ​នេះ ធ្វើ​ឲ្យ​​ម៉ាក់ៗ និង​បេប៊ី​មាន​សុខភាពល្អ ចៀស​ពី​ផុត​ពី​ហានិភ័យផ្សេងៗ​ទាំង​មុន អំឡុង​ពេល និង​ក្រោយ​សម្រាល។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


បញ្ហាផ្ទៃពោះ

ស្រីៗកូនដំបូងត្រូវដឹង បើបែក​ទឹកភ្លោះ ​គ្រោះ​ថ្នាក់​អត់?

ទឹកភ្លោះបែក​អាច​កើត​ឡើង​បាន​គ្រប់​ពេល ពេល​ថ្ងៃ​ឆ្លង​ទន្លេ​កាន់​តែ​កៀក ឬ​ដល់​ពេល​សម្រាល។ ការ​ត្រៀមខ្លួន​ជា​ប៉ាម៉ាក់ថ្មីថ្មោង (មាន​កូន​ដំបូង) អាច​បារម្ភ​ ឬ​ធ្វេសប្រហែស​ច្រើន​ជុំវិញ​ករណី​បែក​ទឹកភ្លោះ។ កាល​វិភាគ​ដែល​ពេទ្យ​ប្រាប់​ពី​ថ្ងៃ​ឆ្លង​ទន្លេ មិនប្រាកដ ១០០% ទេ គឺ​តែង​តែចន្លោះ​ពី​ថ្ងៃ​នេះទៅ​ថ្ងៃ​នោះ។ ចុះ​បើទឹកភ្លោះ​បែក​ ពេលកំពុង​ដើរ​ផ្សារ​ទិញ ឲ្យ​ធ្វើ​យ៉ាង​ម៉េច? មាន​គ្រោះ​ថ្នាក់​ទេ បើ​បែក​ទឹកភ្លោះ ទាំង​មិន​បាន​ត្រៀម​ខ្លួន ឬ​កំពុង​នៅ​ពេទ្យ? ករណី​នេះ ជា​រឿង​សំខាន់​មែនទែន ដែល​ស្រីៗគួរ​​ស្វែងយល់ ព្រោះ​ភាគ​ច្រើននឹង​ត្រូវ​ឆ្លង​កាត់​បទ​ពិសោធ​នេះ​ហោច​ណាស់​ម្ដង (សម្រាប់​ឆ្លង​ទន្លេ​កូន​ដំបូង)។ តើ​គួ​ររៀបចំ​ខ្លួន និង​ប្រុងប្រយ័ត្ន​អី​ខ្លះ? ១- ទឹកភ្លោះហ្នឹងអីគេ? ទារក​ក្នុង​ផ្ទៃ​ម្ដាយ​ត្រូវ​បាន​ការពារ​ដោយ​​​ថង់ស្រោមភ្នាស​មួយ​​ពោរពេញ​ដោយ​ទឹក ហៅថា "ទឹកភ្លោះ"។ ពេល​​ស្រោម​ទឹកភ្លោះ​​បែក ​ទឹក​ហូរ​ពី​ស្បូន ហើយ​ចេញ​តាម​ទ្វារមាស។ អាការៈ​បែក​ទឹកភ្លោះ​នេះ​ ​ជា​សញ្ញា​ប្រាប់​ថា​ដល់​ពេល​សម្រាល ឬ​ពេល​ខ្លះ​ក៏​អាច​កើត​ឡើង​មុន​ថ្ងៃ​កំណត់សម្រាលដែរ។ ២- អារម្មណ៍ពេលបែកទឹកភ្លោះ ស្រីៗអាច​មាន​អារម្មណ៍​ខុសគ្នា​ពេល​បែក​ទឹក​ភ្លោះ។ អ្នក​ខ្លះ​មាន​អារម្មណ៍​ថា​ដូច​ផ្ទុះ​បែក​អ្វី​មួយ ដូច​សាចហូរ​ទឹក ឬ​ដូច​ហូរ​ទឹកនោម​ខ្សោយៗ។ យើង​អាច​សម្គាល់ ឬ​បែងចែក​ដាច់​ថា ការ​ហូរ​ទឹក​មក​ជោកចេញ​ពី​ទ្វារមាសនេះ មិន​មែន​ជា​ទឹកនោម​ទេ បើ​សិន​គ្មាន​ក្លិន​ឆ្អេះ ឬ​ពណ៌​ដូច​ទឹកនោម ប៉ុន្តែ​បែរ​ជា​ក្លិន​បែប​ផ្អែមៗ ដូច​ទឹកកាម ឬ​សារធាតុក្លរ។ កាន់​តែ​ស្រួល​ចំណាំ​ជាងនេះ​ទៀត​ គឺទឹក​ដែល​ហូរ​ចេញ​មក​អាច​មាន​សភាព​ថ្លា​ ឬមាន​ឈាម​លាយ​មក​ជាមួយ។ ៣- ពេលណាបែកទឹកភ្លោះ? រាងកាយ​ខុស​គ្នា ការ​បែក​ទឹក​ភ្លោះ ក៏​អត់​ដូច​គ្នា​ទាំង​ស្រុង​ដែរ តែ​ស្ត្រី​ភាគច្រើនអាច​បែក​ទឹកភ្លោះ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​សម្រាល ពេល​​សាច់ដុំ​ស្បូន​ចាប់​ផ្ដើម​កន្ត្រាក់។ តាម​ការពិសោធកន្លង​ទៅ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ