មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

បាក់​ទឹក​ចិត្ត​ពេល​​ពពោះ ត្រូវ​ប្រញាប់​ព្យាបាល

បាក់​ទឹក​ចិត្ត ជា​ជំងឺ​ផ្លូវ​ចិត្ត​ម្យ៉ាង ហើយ​ក្នុង​ជីវិត​ស្រីៗ ១/៤ នាក់ អាច​កើត​ជំងឺ​នេះ ពិសេស​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​តែម្តង។ ​បើ​មិន​ទទួល​ការ​ព្យាបាល​ទាន់​ពេល អាច​នឹង​វិវត្ត​កាន់​តែ​ធ្ងន់​ធ្ងរ​ក្រោយ​សម្រាល ឬប៉ះពាល់​ដល់កូន​​ក្នុង​ផ្ទៃ​ទៀត​ផង។ “Hello គ្រូពេទ្យ” នឹងពន្យល់ខាងក្រោម៖ ១- បាក់​ទឹក​ចិត្ត​អំឡុង​ពពោះ បាក់​ទឹក​ចិត្ត​អំឡុង​ពេល​ពពោះ ជា​ជំងឺ​ផ្លូវ​អារម្មណ៍ទាក់​ទង​ទៅ​នឹង​បម្រែ​បម្រួល​​សារធាតុ​គីមី​នៅ​ក្នុង​ខួរ​ក្បាល ហើយ​ការ​ប្រែ​ប្រួល​នេះ កើត​នៅ​ពេល​អ័រម៉ូន​ស្រីៗ មាន​ការ​ផ្លាស់​ប្តូរ​ដោយ​សារ​មាន​ផ្ទៃ​ពោះ​តែ​ម្តង។ ២- រោគ​សញ្ញា និង​មូលហេតុ​បង្ក ជំងឺ​បាក់​ទឹក​ចិត្ត​ពេល​ពពោះ ទោះ​មិន​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​បាន ប៉ុន្តែ​យើង​អាច​សម្គាល់​បាន​តាមរយៈ​រោគ​សញ្ញា​ ក្រោយ​ពេល​អារម្មណ៍​ប្រែប្រួល​​ខ្លាំង​លើស​ ២​សប្តាហ៍ ​ដូច​ជា៖ – សោក​សៅ​ខ្លាំង – មិន​អាច​ប្រមូល​អារម្មណ៍​ឲ្យ​មូល – គេង​តិច ឬ​ច្រើន​ពេក – បាត់​បង់​ចំណង់​ចំណូល​ចិត្ត និង​សកម្មភាព​ផ្សេងៗ​ធ្លាប់​ចូល​ចិត្ត – មាន​គំនិត​ចង់​ស្លាប់ ធ្វើ​អត្តឃាត ឬ​សង្ឃឹម​ខ្លាំង – ថប់​បារម្ភ – មាន​អារម្មណ៍​ខ្លួន​ឯង​មាន​កំហុស ឬ​គ្មាន​តម្លៃ – ផ្លាស់​ប្តូរ​ទម្លាប់​ញ៉ាំ។ មូលហេតុ​បណ្តាល​ឲ្យ​បាក់​ទឹក​ចិត្ត​អំឡុង​ពេល​ពពោះ៖ – បញ្ហា​ទំនាក់​ទំនងប្ដីប្រពន្ធ – ប្រវត្តិ​គ្រួសារ ឬ​ខ្លួន​យើង​ផ្ទាល់ ធ្លាប់​មាន​បញ្ហា​បាក់​ទឹក​ចិត្ត – ធ្លាប់​រង​ការ​រំលោភ​បំពាន មាន​របួស ឬ​តក់​ស្លុត​ខ្លាំង – ធ្លាប់​ព្យាបាល​បញ្ហា​គ្មាន​កូន – ​មាន​ប្រវត្តិ​រលូត​កូន​ពី​មុន – តាន​តឹង​ក្នុង​ជីវិត – បញ្ហា​ជា​មួយ​រឿង​ពពោះ​នា​ពេល​បច្ចុប្បន្ន។ ៣- វិធី​ព្យាបាល មាន​វិធី​ព្យាបាល​ជា​ច្រើន អាច​ជួយ​ស្រីៗ​គ្នា​យើង ជា​សះ​ស្បើយ​ពីជំងឺ​បាក់​ទឹក​ចិត្ត​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ដូច​ជា៖ – ត្រូវ​មាន​អ្នក​ជួយ​គាំទ្រ និងលើក​ទឹក​ចិត្ត – […]


បញ្ហាផ្ទៃពោះ

ស្វែងយល់​លម្អិត​ពីហេតុ​ផល​សំខាន់ៗ អាច​ឲ្យ​ស្រីៗ​រលូតកូន

តាម​បទពិសោធ​រាល់ថ្ងៃ ប្ដីប្រពន្ធច្រើនឡើងៗ​កំពុង​មាន​បញ្ហា​មាន​កូន​ហើយ កូន​អត់​នៅ។ មាន​ហេតុផល​ច្រើន​ដែល​នាំ​ឲ្យ​មាន​បញ្ហា ហើយ "Hello គ្រូពេទ្យ" នឹងប្រាប់​ហេតុផល​ខ្លះ៖ ១- កត្តាចៀសមិនផុត - កត្តា​ហ្សែន៖ បើ​ក្រូម៉ូសូមរបស់​យើង ឬកូន មាន​ការ​ផ្លាស់​ប្តូរ វា​នឹង​បង្ក​ហានិភ័យ​រលូត​ដល់​ទៅ ៧០% នៅ​ត្រី​មាស​ទី១ និង ២០% ​នៅ​ត្រី​មាស​ទី២ ព្រោះ​តែ​ការ​ខូចខាត​ហ្សែន​របស់​កូនក្នុង​ផ្ទៃ។ - កំណក​ឈាម៖ ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត ជំងឺ Lupus និង​ជំងឺ​បេះដូង រួម​ជាមួយ​ជំងឺ​មួយ​ចំនួន​ទៀត ដូចជា ការ​បង្ក​រោគ​នៅ​ស្បូន អាច​បណ្តាល​ឲ្យ​រលូត​កូនបាន។ ជំងឺ​ទាំង​នេះ អាច​រារាំង​លំហូរ​ឈាម​ទៅ​កាន់​ស្បូន។ - វិបត្តិ​ប្រព័ន្ធ​ភាព​ស៊ាំ​មិន​ប្រក្រតី៖ វិបត្តិ​ប្រព័ន្ធ​ភាព​ស៊ាំ​មិន​ប្រ​ក្រតី (ពេល​ប្រព័ន្ធ​ភាព​ស៊ាំធ្វើ​សកម្ម​ខុស​ធម្មតា ឬ​តិច​ជាង​ធម្មតា) អាច​នាំ​ឲ្យ​មានករណី​រលូត​កូន ដែលកើត​ឡើង​វិញ​ម្តង ​ហើយ​ម្តង​ទៀត។ និយាយ​សាមញ្ញ រាង​កាយ​មិន​អាច​ទទួល​យក​ការ​មាន​ផ្ទៃ​ពោះ​បាន។ - អតុល្យភាព​អ័រម៉ូន៖ អ័រម៉ូនដើរ​តួនាទី​សំខាន់​ក្នុង​ការ​មាន​ផ្ទៃ​ពោះ។ ឧទាហរណ៍ អ័រម៉ូន ប្រូហ្គេសស្តេរ៉ូន មាន​សារៈ​សំខាន់​ជួយ​សុក​ឲ្យ​ចាប់​ជាប់​ទៅ​នឹង​ជញ្ជាំង​ស្បូន។ បើ​រាង​កាយមិន​មាន​អ័រម៉ូន​នេះ​គ្រប់​គ្រាន់​ អាច​នឹង​នាំ​ទៅ​ដល់​ការ​រលូត​កូន​ដូច​គ្នា។ - បញ្ហា​សុក និង​មាត់​ស្បូន៖ បើ​មាន​បញ្ហា​ពាំងសុក ឬ​មាត់​ស្បូន​ខ្សោយ ឬខ្លាំង​ពេក មិន​អាច​ទ្រទ្រង់​កូនក្នុង​ផ្ទៃ​បាន​នោះ នឹង​បង្ក​ជា​ហានិភ័យរលូត​បាន។ […]


បញ្ហាផ្ទៃពោះ

កំពុង​ពពោះ ហើយ​ប្រើ​ទូរសព្ទ ​អាច​ប៉ះពាល់​ដល់​ទារក​អត់?

ទូរសព្ទ​សំខាន់​ណាស់ ចំពោះ​ជីវិត​រស់នៅ​សព្វ​ថ្ងៃ​នេះ បូក​រួម​ទាំង​ការ​កម្សាន្ត អនឡាញ ខល​។ មាន​ការ​ជជែក​គ្នា​ច្រើនលើ​ចំណុច​ដែល​ថា​​ “ស្ត្រី​មាន​​​ផ្ទៃពោះ”​ អាច​ប៉ះពាល់​ទារក​​ក្នុង​ផ្ទៃ​អត់? បើ​ប៉ះពាល់ ប៉ះពាល់​កម្រិត​ណា? ពិត​ឬ​អត់ ហើយ​គួរ​ធ្វើ​ម៉េច? ថ្ងៃ​នេះ “Hello គ្រូពេទ្យ” សូម​លើក​យកលទ្ធផល​ពី​ការ​សិក្សា​ចំពោះ​ឥទ្ធិពល​អត់​ល្អដល់​ស្ត្រី​មាន​គភ៌​ទាក់ទង​នឹង​ Smartphone។ តោះ​ទៅ​មើល​អំណះអំណាង និង​ការ​ពន្យល់​លម្អិត៖ ពិសោធន៍ ២ ករណី​ពី​​ផល​អវិជ្ជមាន​ពេល​ប្រើ​ទូរសព្ទ​ច្រើន រវាង​ស្ត្រីជា​ម្ដាយ​ ទៅ​គភ៌ ១- ការសិក្សាលើកទី១ លោក​វេជ្ជបណ្ឌិត Dr. Hugh S. Taylor នៅ​សាកលវិទ្យាល័យ Yale សហរដ្ឋ​អាមេរិក ​​បាន​ពិសោធ​ការ​ប្រឈម​រវាង​​សត្វ​កណ្ដុរ​ផើម​ ២ ក្រុមក្នុង​ការ​ទទួល​រង​វិទ្យុសកម្ម​ពី​ទូរសព្ទ។ ក្រុម​កណ្ដុរ​ផើម​ទី ១ លោក​បាន​ដាក់​ទូរសព្ទ​ដៃ​ភ្ជាប់​ផ្ទាល់​ទៅ​នឹងទ្រុង​របស់​វា ឯ​ក្រុម​ទី ២​ ​មាន​តំណ ឬ​ឧបករណ៍​ភ្ជាប់​ទៅ​ទ្រុង។ ជា​លទ្ធផល​ ​ឃើញ​ថា ​កូន​កណ្ដុរ​ដែល​កើត​ចេញ​ពី​កណ្ដុរ​មេ​​ក្នុង​ក្រុម​ទី១ ​​​មាន​បញ្ហា​លើ​សកម្មភាព​ អត្តចរិត​ ឬ​ស្រដៀង​ទៅ​នឹង​វិបត្តិ​អត្តចរិត​របស់​មនុស្ស (ប្លែក​ពី​មនុស្ស​ទូទៅ ឬ​ចូលចិត្ត​តែ​ឯងៗ)។ ២- ការសិក្សាលើកទី២ ឥទ្ធិពល​វិទ្យុសកម្ម​ដែល​ទូរសព្ទដៃ​បញ្ចេញ​ទៅ​លើ​ម្ដាយ ​ក្នុង​មុន ​​និង​ក្រោយ​​សម្រាល ពិត​ជា​ជះ​ផល​អវិជ្ជមាន​ ឬ​បង្ក​ជា​វិបត្តិ​អាកប្បកិរិយា​​ក្មេង​តូចពិត​ប្រាកដ។ នេះ​ជា​ការ​អះអាង​ពី​​អ្នកវិទ្យាសាស្ត្រ ដាណឺម៉ាក។ […]


បញ្ហាផ្ទៃពោះ

មក​ដឹង​មូលហេតុសំខាន់ ម៉េច​បាន​មាន​កូន​មិន​នៅ ឬ​ស្លាប់​ក្នុង​ពោះ?

អំឡុង​ពពោះ ទារក​ក៏​អាច​ជួប​គ្រោះថ្នាក់​ជាច្រើន ឬ​ធ្ងន់ធ្ងរ​រហូត​អាយុជីវិត។ កត្តា​ដែល​មាន​កូន​ហើយ បាត់​បង់​វិញ​នេះ ជាការ​សោកសង្រេង​ធំ​បំផុត​សម្រាប់​ឪពុកម្ដាយ ដែល​សប្បាយ​អរ ត្រៀម​ខ្លួន​មាន​កូន​ហៅ​ប៉ាម៉ាក់​ទៅ​ហើយ បែរ​ជា​ខកខាន​វិញ។ ជួន​កាល​គ្នា​យើង​ខ្លះ​នៅ​តែ​ឆ្ងល់ ហើយ​រក​ចម្លើយ​ជាក់​លាក់​មិន​បាន ថា​តើ​ហេតុ​អ្វី​បាន​ជា​ម្ដង ជា​ពីរ​ដង កូន​មិន​នៅ។ ទារក​ស្លាប់ ឬ​ឈប់​លូតលាស់​នេះ បែងចែក​ជា ២ផ្នែក គឺ ការ​រលូត​កូន​ដោយ​អចេតនា និង​ការ​ស្លាប់​ក្នុង​ផ្ទៃ។ ជាទូទៅ ​ឱកាស​ដែល​បាត់បង់ (ស្លាប់) ទារក​អាច​កើត​ឡើង មុន​សប្ដាហ៍​ទី​ ២០។  ចំណែក​ឯ​ទារក​ស្លាប់​ក្រោយ​សប្ដាហ៍ ទី២០ វិញ​ហៅ​ថា ការ​ស្លាប់​កូន​ក្នុង​ផ្ទៃ។ ងាក​មក​មើល​មូលហេតុ​ចម្បងៗ ដែល​បណ្ដាល​ឲ្យ​បង់បាត់​​ទារក​ក្នុង​ផ្ទៃ ទាំង​មិន​ទាន់​ឃើញ​ពន្លឺ​ថ្ងៃ (មិន​រាប់​បញ្ចូល​គ្រោះ​ថ្នាក់​ដោយ​យថាហេតុ និង​ចេតនា​ក្នុង​ការ​ទម្លាក់ ឬ​រំលូត​កូន)៖ −បង្កដោយម្ដាយ៖ កត្តា​អាយុ (ដែល​ពពោះ) និង​ជំងឺ។ ចំពោះ​ស្ត្រី​ដែល​មាន​អាយុ​ចាប់​ពី ៣៥ឆ្នាំ (ស្បូន​ចាប់​ផ្ដើម​ខ្សោយ ជាង​អ្នក​អាយុ​តិច​ជាង​នេះ) ឬ​មាន​ជំងឺ​ប្រចាំ​កាយ​ដូចជា ​ទឹកនោម​ផ្អែម ​លើស​សម្ពាធ​ឈាម បម្រុង​ក្រឡាភ្លើង ក្រឡាភ្លើង គ្រាប់​ឈាម​ក្រហម​អេម៉ូគ្លូប៊ីន រ៉េស៊ីស ការ​ដាច់​រហែក​ភ្នាស​ស្បូន ឧបទ្ទវ​ហេតុ​ពេល​មាន​ផ្ទៃពោះ​ មាន​ជំងឺ​គ្រាប់​ឈាម​តំណពូជ​ ជំងឺក្រិនពេញរាងកាយ (Systemic […]


បញ្ហាផ្ទៃពោះ

រម្លូតកូនប្រឈមបញ្ហាអីខ្លះ?

ជា​ធម្មតា​មាន​ការ​យល់​ឃើញភាន់​ច្រឡំ ករណី​រម្លូត​កូន​អាច​មិន​ប៉ះ​ពាល់​ដល់​ការ​បង្ក​កំណើត ឬ បង្ក​ផល​វិបាក​ផ្សេងៗ​ចំពោះ​ការ​មាន​ផ្ទៃពោះ​លើក​ក្រោយ​ទៀត។ យ៉ាងណា​ស្រីៗ​គ្នា​យើង​គួរ​តែដឹង តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​រក​ឃើញ​ថា​មាន​ផល​ប៉ះពាល់​មួយចំនួន​អាច​កើត​ឡើង​ចំពោះ​យើង​បន្ទាប់​ពី​រម្លូត ​កូន។ ១- អ្វីខ្លះនឹងត្រូវប្រឈមក្រោយ​រម្លូត កូន? អាស្រ័យ​ទៅ​លើ​សុខ​ភាព​រាងកាយយើង​ម្នាក់ៗ​អាច​មាន​រោគ​សញ្ញា​ផ្សេង​គ្នា ចំណែក​ឯ​រោគ​សញ្ញា​ទូទៅ ស្រីៗ​គ្នា​យើង​តែង​ជួប​ប្រទះ​ក្រោយ​ការ​វះកាត់​យក​កូន​ចេញ​មាន​ដូចជា៖ - ក្អួតចង្អោរ - បង្ករោគ៖ បើ​សិន​កាយ​សុក​ចេញ​មិន​ស្អាត​ពី​ស្បូន - ឆាប់ខឹង៖ ឬ​ឆេវឆាវ មាន​បញ្ហា​ប៉ះពាល់​សតិ​អារម្មណ៍​រយៈពេល​២-៣សប្ដាហ៍ - ធ្លាក់ឈាម៖ លក្ខណៈ​មិន​ប្រក្រតី នៅ​២សប្ដាហ៍​ដំបូង ឬ​អំឡុង​មាន​ផ្ទៃពោះ​ឆាប់​ពេក - ចុកពោះ៖ ដោយ​សាច់ដុំ​ស្បូន​កន្ត្រាក់​ខ្លាំង អំឡុង​២សប្ដាហ៍​ដំបូង ហើយគ្នា​យើង​ខ្លះ​ទៀត​អាច​ចុកពោះ​រហូត​ដល់​៦សប្ដាហ៍។ លើស​ពី​នេះ ករណី​រម្លូត​កូន​ដោយ​វះកាត់​អាច​បង្កើន​ហានិភ័យ​ដូច​ជា៖ - សុកមានបញ្ហា - ទារក​កើត​មក​មិន​គ្រប់គីឡូ ឬ - មិន​គ្រប់​ខែ ២- តើពេលណាយើងចាំបាច់ត្រូវទូរសព្ទរកគ្រូពេទ្យ? គ្នា​យើង​ត្រូវ​ទូរសព្ទ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជា​បន្ទាន់ ប្រសិន​បើ​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម៖ - ក្អួត​ចង្កោរ​ច្រើន​ម៉ោង - ហើម​ពោះ ឬ​បេះដូង​លោត​ញាប់ - ឈឺ ហើម ឬ​ក្រហម​ប្រដាប់​ភេទ - ចុក​ពោះ​ខ្លាំងក្រោយ​ពី​លេបថ្នាំ - ធ្លាក់​សច្រើន និង​មាន​ក្លិន​​មិន​ល្អ - គ្រុន​ក្ដៅ​រហូត​ដល់ ឬលើស ៣៨ អង្សារសេ - ធ្លាក់​ឈាម​ច្រើន​រយៈពេល​រហូតដល់ ១២ ម៉ោង - ឈឺក្បាល ឈឺ​សាច់​ដុំ វិលមុខ មាន​អារម្មណ៍​គ្រុនក្ដៅ​ដោយ​សារ​ការ​បង្ក​រោគ​ធ្ងន់ធ្ងរ។ ៣- របៀបថែទាំក្រោយរម្លូតកូន គ្នា​យើង​ត្រូវ​ស្ដាប់​ដំបូន្មាន​គ្រូពេទ្យ និង​សាក​សួរ​វិធី​ព្យាបាល​ឆាប់​ជា​សះ​ស្បើយ​លឿន ហើយ​ខាង​ក្រោយ​នេះ​គឺវីធី​សាស្ត្រ […]


បញ្ហាផ្ទៃពោះ

​កំពុង​​ពពោះ កុំ​ប្រើ​ប៉ារ៉ា​ច្រើន​ពេក ប្រយ័ត្នប៉ះពាល់កូនក្នុងផ្ទៃ

ប៉ារ៉ា (acetaminophen) ជា​ថ្នាំ​បំបាត់​ការឈឺចាប់​ដែល​ប្រជាជន​យើង​និយម​ប្រើ​មែនទែន ដើម្បី​បំបាត់​អាការៈ​មួយ​ចំនួន​ដូចជា ​ឈឺក្បាល​ វិលមុខ ​រលាក​សន្លាក់ ​ឈឺខ្នង ​ឈឺធ្មេញ​ និង​ក្ដៅខ្លួន​ជាដើម។ ប៉ុន្តែ​ជា​អកុសល​អី​ មាន​អំណះអំណាង​ថា ការ​ប្រើ​ថ្នាំប្រភេទ​នេះ​ច្រើន​ពេក ​ពេល​កំពុង​ពពោះ អាច​បង្ក​បញ្ហា​ដល់​កូន​ក្នុង​ពោះ។ មានបញ្ហា​អី​ខ្លះ បើ​ប្រើ​ច្រើន? ១- អ្វីជាថ្នាំប៉ារ៉ា (acetaminophen)? ដូច​គ្រប់​គ្នា​ដឹង​ហើយ​ថា ថ្នាំ​នេះ​ប្រើសម្រាប់​បំបាត់​ការ​ឈឺចុក​ចាប់​ផ្សេងៗ ហើយ​ក៏​អាច​រក​ទិញ​បាន​ដោយ​មិន​ចាំបាច់​មាន​វេជ្ជបញ្ជា​ទេ។ យ៉ាង​ណា​មិញ ទោះ​គ្មាន​វេជ្ជបញ្ជា ក៏​យើង​មិន​មែន​ចេះ​តែ​លេប ហើយ​អាង​ថាគ្មាន​គ្រោះថ្នាក់​នោះ​ទេ។ ​រដ្ឋបាល​ចំណី​អាហារ និង​ថ្នាំ​អាមេរិក (FDA) ​​បញ្ជាក់​ថា​ អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទៀត​ផង បើ​សិន​ជា​ប្រើ​វា​មិន​ត្រូវ​តាម​ការណែនាំ​របស់​ពេទ្យ។ [embed-health-tool-child-growth-chart] ២- ប៉ះពាល់ទារកម៉េចខ្លះ? បើ​ស្ត្រី​មាន​ផ្ទៃពោះ​លេប​ច្រើនអំឡុង​ត្រីមាស​ទី៣ អាច​មាន​បញ្ហា​ដល់​ទារក ឬ​ក្មេងក្រោយ​កើត ដូចជា៖ - ម្ដាយ​ដែល​ប្រើ​ថ្នាំ​ប៉ារ៉ា​ច្រើន អាច​មាន​កូន​ដែល​មាន​ជំងឺ​វិបត្តិ​អាកប្បកិរិយា​លើ​កុមារ ច្រើន​ជាង​គេ ១,៣ដង។ - អ្នកស្រាវជ្រាវ​មួយ​ចំនួន​ក៏​បាន​រក​ឃើញ​ដែរ​ថា ក្មេង​ដែល​មានជំងឺ​ចាញ់ច្រាប​គេ ​គឺ​មាន​ម្ដាយ​ដែល​ធ្លាប់​ប្រើ​ថ្នាំ​ប៉ារ៉ា​នេះ​ច្រើន​ពេល​ពពោះ។ - ជំងឺ​ហឺតលើ​កុមារ​ដែល​មាន​អាយុ ៣-៧ឆ្នាំ ក៏គេ​រក​ឃើញ​ថា​មាន​ទំនាក់ទំនង​នឹងថ្នាំ​ប៉ារ៉ាដែរ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ៣- ការឈឺចាប់ខ្លះមិនត្រូវការលេបថ្នាំ មិនមែន​ការ​ឈឺចាប់​ទាំងអស់​ សុទ្ធ​តែ​ត្រូវ​ប្រើ​ថ្នាំ​នោះ​ទេ។ ពេទ្យ​ក៏​អាច​ណែនាំ​វិធី​បន្ថយ​ការ​ឈឺចាប់​មួយ​ចំនួន​​មានប្រសិទ្ធភាព​​ដល់​អ្នក​មាន​ផ្ទៃពោះ​ ដូចជា ​ធ្វើ​សរសៃ (ចលនា ឬ​ម៉ាស្សា) ​ស្អំ​ទឹក​ក្ដៅ ឬ​ទឹក​ត្រជាក់ […]


បញ្ហាផ្ទៃពោះ

ហេតុ​អី​ស្រីៗ​ពពោះ​ងាយ​កើតជំងឺ​នេះ?

ស្រីៗ​គ្នា​យើង​កំពុង​ពពោះ ត្រៀម​សម្រាល​អូនៗគួរឲ្យ​ស្រលាញ់ ត្រូវ​តែ​ដឹង​ពី​ជំងឺ​ត្រអក ឬជំងឺ​ប្រតិកម្ម​រលាក​ស្បែក ព្រោះ​វា​សំខាន់​ពាក់ព័ន្ធ​សុខភាព​ម៉ាក់ៗ ទោះ​មិន​អាច​ឆ្លង​ដល់​បេប៊ី​ក៏​ពិត​មែន ប៉ុន្តែ​នៅ​មាន​កត្តា​ជា​ច្រើន​គួរ​ស្វែង​យល់។ អត្ថបទ “Hello គ្រូពេទ្យ” នឹង​ណែនាំ​គ្នា​យើង​ស្វែង​យល់​ពី​ជំងឺ​មួយ​នេះ។ ត្រអក ជា​ជំងឺ​ស្បែក​រ៉ាំរ៉ៃ​បង្ក​ឲ្យ​មាន​រមាស់ ក្រហាយ និង​ស្ងួត​ស្បែក ហើយ​បើ​ធ្លាក់​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ អាច​ឈាន​ដល់​រលាត់​ចេញ​ឈាម​ក៏​មាន។ ១- ម៉េចបានស្រីៗមានផ្ទៃពោះងាយកើតជំងឺតាអក? - កត្តា​តំណពូជ ដូចគ្នា​ទៅ​នឹង​ជំងឺហឺត និង​ប្រតិកម្ម​អាលែកហ្ស៊ី - ប្រឈម​សារធាតុ​បង្កមួយ​ចំនួន​មាន​ក្នុងបរិយាកាស និង​សារធាតុគីមី (ប្រតិកម្ម) ប្រើប្រាស់​ប្រចាំថៃ្ង ដូចជា សាប៊ូ​លាងចាន សាប៊ូ​បោកខោ​អាវ គ្រឿង​អលង្ការ (ក្រវិល-ខ្សែក)-ល-។ បើគ្នា​យើង​មាន​ជំងឺ​នេះ​អំឡុង​ពេល​មាន​ផ្ទៃពោះ អ័រម៉ូន​បញ្ចេញ​មក​អាច​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ ឬ​ធូរស្រាល​អាស្រ័យ​លើ​ស្ថានភាព​សុខភាព។ ២- វិធីព្យាបាល មាន​ថ្នាំ​លាប​ច្រើន​ប្រភេទ​អាច​ជួយ​កាត់​បន្ថយ​អាការៈរមាស់ ដូចជា ថ្នាំ ស្តេរ៉ូអ៊ីត និង Antihistamines តែយើង​ក៏​ត្រូវ​ជៀសវាង​នូវ​ប្រការ​មួយ​ចំនួន៖ - ជៀស​វាង​ប៉ះពាល់​វត្ថុ​ណា​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ត្រអក - កុំ​ប្រើ​គ្រឿង​ក្រអូប​ច្រើន​ពេក - កុំ​ប្រើ​អាល់កុល​ជូត​លើ​កន្លែង​រមាស់ - ហាម​ត្រាំទឹក ឬហែលទឹកយូរ​ពេក - លាងដៃ​ឲ្យ​បាន​ញឹក​ញាប់ - ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម​ជានិច្ច - កុំ​នៅ​កន្លែង​ក្ដៅ​ខ្លាំង នាំ​ឲ្យ​បែកញើសស្អិត​ខ្លួន - ជៀស​វាង​សម្លៀក​បំពាក់​ផលិត​ពី​រោមសត្វ ឬ​កំណាត់​សិប្បនិម្មិត - រមាស់​ម្ដងៗ​ហាម​កេះ ព្រោះ​អាច​បង្ក​ឲ្យ​រលាត់​ស្បែក​កាន់តែ​ធ្ងន់ធ្ងរ - កុំស្ត្រេស​ច្រើន ព្រោះ​ជា​កត្តា​បង្ក​ជំងឺ​ត្រអក​ដូចគ្នា - បំបៅ​ដោះកូន ទោះ​មិន​អាច​ព្យាបាល​យើង​ក៏​ពិត​មែន […]


មានផ្ទៃពោះ

មហារីកសុដន់ប៉ះពាល់អីខ្លះលើផែនការមាន បេប៊ី?

“Hello គ្រូពេទ្យ” ធ្លាប់​បញ្ជាក់​ប្រាប់​ស្រីៗ​គ្នា​យើង​រួច​ហើយ​ពាក់ព័ន្ធ​នឹង​មហារីក​សុដន់ ព្រម​ទាំង​មូលហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​កាច​សាហាវ​នេះ។ ក្រោយ​ព្យាបាល​ជា តើវា​ជះ​ឥទ្ធិពល​អ្វីខ្លះ​ចំពោះ​សុខភាព និង​ការ​បង្ក​កំណើត​របស់​យើង? ខាងក្រោម​នេះ ជា​ចំណុច​មួយ​ចំនួន​ពាក់ព័ន្ធ​មហារីក​សុដន់ និង​ការ​ពពោះ​សម្រាប់​គ្នា​យើង​មាន​ផែនការ​ចង់​បាន​កូន។ ១- ព្យាបាលពនិង​ការ​មានផ្ទៃពោះ ព្យាបាល​មហារីកសុដន់ មាន​ច្រើន​ប្រភេទ ដូចជា ព្យាបាល​ដោយ​គីមី វា​អាច​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​អូវែ​បង្ក​ឲ្យ​អសមត្ថភាព​ក្នុង​ការ​បញ្ចេញ​មេ​ជីវិត។ ទោះជា​យ៉ាង​នេះ​ក្តី គ្នា​យើងខ្លះ​នៅ​តែ​អាច​មាន​លទ្ធភាព​មាន​អាអូន​គួរ​ឲ្យ​ស្រលាញ់​នឹង​គេ បន្ទាប់​ពី​ព្យាបាល​ដោយ​គីមី។ ២- ពពោះ​អាច​ធ្វើ​ឲ្យ​មហារីក​រើ​ឡើង​វិញ​ទេ? បើតាម​វេជ្ជសាស្ត្រ មហារីក​សុដន់​មាន​ទំនាក់ទំនង​ជាមួយ​អត្រាអ័រម៉ូន អឺស្ត្រូសែន។ អ៊ីចឹង​ហើយ​ទើប​គ្នា​យើង​មួយ​ចំនួន​យល់​ថា ពេល​មាន​ផ្ទៃពោះ មហារីក​អាច​លាប់​សារ​ជាថ្មី។ មិន​បាច់​បារម្ភទេ​ព្រោះ​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា ករណី​លាប់​មហារីក​មិន​ទាក់ទង​នឹង​ការ​មាន​កូន​ទេ ដូចគ្នា​នឹង​ការ​បំបៅ​ដោះកូន​អ៊ីចឹង​ដែរ គ្មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ។ ៣- ត្រូវចាំយូរប៉ុនណា​ទើបអាចយកកូនបាន? មិនទាន់​មាន​ការ​បំភ្លឺ​ជាក់លាក់​ណាមួយ​ក៏​ពិត​មែន ប៉ុន្តែ​គ្រូពេទ្យ​តែង​ណែនាំ​ឲ្យ​គ្នា​យើង​រង់ចាំ​យ៉ាង​ហោច​ណាស់ ២ ឆ្នាំ មុន​សម្រេច​ចិត្ត​យក​កូន ព្រោះ​ថា​គ្នា​យើង​ខ្លះ​អាច​លាប់​ឡើង​វិញ អំឡុង​ពេល​នេះ ទោះ​ជា​ការ​ព្យាបាល​ចុង​ក្រោយ​ជោគ​ជ័យ​ក៏​ដោយ។ ម្យ៉ាង​ទៀត គឺ​អាស្រ័យ​លើ​កត្តា​ផ្សេងៗ ដូចជា អាយុ ប្រភេទ​មហារីក និង​ហានិភ័យ​អាច​កើត​មាន​ដោយ​ចៃដន្យ។ ៤- ម៉ាក់ៗកើតមហារីកសុដន់កូនប៉ះពាល់ដែរអត់? ករណីនេះ​នៅ​តែ​មិន​មាន​ការ​អះអាង​ច្បាស់​លាស់ អាច​បង្ក​គ្រោះថ្នាក់​ដល់​អាអូន​ក្នុង​ផ្ទៃ​ទេ។ ផ្ទុយ​ទៅវិញ បើ​មាន​កូន​ដោយ​ចៃដន្យ​ក្នុង​អំឡុង​ពេល​ព្យាបាល​មហារីក ទើប​ជា​គ្រោះថ្នាក់។ ហេតុនេះ អាស្រ័យ​លើ​ស្ថានភាព​យើង​ជាក់ស្ដែង សូម​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ថា តើត្រូវ​បន្ត​ការ​ព្យាបាល​ឬយ៉ាង​ណា? ៥- បំបៅដោះចោទជាបញ្ហាទេ? ក្រោយ​ព្យាបាល​សះស្បើយ យើង​នៅ​តែ​អាច​បំបៅ​ដោះ​កូន​ដូច​ធម្មតា លើកលែង​តែ​យើង​ទទួល​ការ​ប្រឈម​នឹង​ការ​ព្យាបាល​ដោយ​គីមី និង​សារធាតុ​វិទ្យុ​សកម្ម​ក្នុង​កម្រិត​មួយ​ដែល​អាច​ប៉ះពាល់​លើ​ការ​ផលិត​ទឹកដោះ​ប៉ុណ្ណោះ។ បើ​យើង​ប្រើ​ថ្នាំគីមី​បន្ត […]


មានផ្ទៃពោះ

ស្រីៗ​កើត​ទឹក​នោម​ផ្អែម អត់​អាច​យកកូនបាន?

ការ​យក​កូន អាច​ថា​ងាយ​ស្រួល​សម្រាប់​ស្រីៗ​គ្នា​យើង​ដែល​មាន​សុខ​ភាព​ល្អ ប៉ុន្តែ​សម្រាប់​គ្នា​យើង​ខ្លះ​មាន​បញ្ហា​សុខ​ភាព​មិន​រឹង​មាំ ជា​ពិសេស​មាន​ជំងឺ​ទឹក​នោម​ផ្អែម ច្បាស់​ជា​ភ័យ​ខ្លាច​ចង់​ដឹង​ថា គួរ​ត្រៀម​ខ្លួន​បែប​ណា​ល្អ ទើប​អាច​មានបេប៊ី​នឹង​គេ​បាន? “Hello គ្រូពេទ្យ” នឹង​ប្រាប់​គ្នា​យើង​ឲ្យ​បាន​ដឹង។ មាន​វិធីសាស្ត្រ ៦ ដំណាក់​កាល ដើម្បី​ជួយ​ឲ្យ​ស្ត្រី​មាន​ជំងឺ​ទឹកនោម​ផ្អែម អាច​ពពោះ​បង្កើត​អា​អូន​គួរ​ឲ្យ​ស្រលាញ់​ដូច​គេ​ឯង​បាន៖ ១- ប្រឹក្សា​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ យើងត្រូវធ្វើ​តេស្ត​យ៉ាង​ហោច​ណាស់​ពី ៣-៦ ខែ មុន​សម្រេច​ចិត្ត​យក​កូន ដោយ​វិធី​ធ្វើ​តេស្ត​មាន៖ - តេស្ត HbA1C តាម​ដាន​ការ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ - តេស្ត​ឈាមនិង​ទឹក​នោម​ដើម្បី​ដឹង​ពី​មុខងារ​តម្រង​នោម - តាម​ដាន​សម្ពាធ​ឈាម - ពិនិត្យ​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​ថា​មាន ឬ​អត់? - ពិនិត្យ​ជាតិ​ខ្លាញ់​ក្នុង​ឈាម - ពិនិត្យ​រក​មើល​ជំងឺ​ឡើង​សម្ពាធ​ក្នុង​គ្រាប់​ភ្នែក ឡើងបាយ​ភ្នែក និង​ជំងឺ​សរសៃ​បាត​ភ្នែក។ យ៉ាង​ណា គ្រូ​ពេទ្យ​ក៏​អាច​ស្នើ​ឲ្យ​ធ្វើ​តេស្ត​ផ្សេង​ទៀត​ដើម្បី​មើល​មុខងារ​សរីរាង្គ​សំខាន់ៗ ដូចជា បេះដូង និង​ប្រព័ន្ធ​ប្រសាទ។ ២- ប្រឹក្សា​មុន​សម្រេច​ចិត្ត​យក​កូន ដំណាក់​កាល​ទី២​នេះ យើង​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​ដើម្បី​អាច​បង្កើត​អាអូន​ម្នាក់​មាន​សុខ​ភាព​ល្អ​បរិបូរ ហើយ​ដើម្បី​អាច​ធ្វើ​ទៅ​បាន​ គឺ​ត្រូវ៖ ទម្ងន់៖ រក្សា​ឲ្យ​មាន​ស្ថិរភាព ព្រោះ​ថា​បើ​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម ករណី​កើន​ឡើង​ជាតិ​ខ្លាញ់​គឺ​ជា​រឿង​គួរ​ចៀសវាង ប៉ុន្តែ​បើ​ស្គម​ពេក ក៏​មិន​ល្អ​ដូចគ្នា។ ស្រានិងបារី៖ គួរ​តែ​បញ្ឈប់ ព្រោះ​ថា​ក្នុង​បារី​មាន​ស្តុក​ជាតិ​ពុល​ច្រើន​ប្រភេទ ដូចជា នីកូទីន កាបូន​ម៉ូណូ​អុក​ស៊ីត សុទ្ធ​សឹង​អាច​ប៉ះពាល់​ដល់​សុខភាព​ទាំង​ម៉ាក់ និង​អាអូន ទាំង​អំឡុង​ពពោះ និង​សម្រាល​រួច តាម​រយៈការ​បញ្ជូន​អុកស៊ីហ្សែន​ទៅ​អាអូន​មិន​គ្រប់គ្រាន់ ធ្វើ​ឲ្យ​បេះដូង​កូនលោត​ញាប់​ខ្លាំង អាច​រលូត […]


ត្រីមាសទី ១

ទឹកដូង​ល្អ​បំផុត អំឡុង​ពពោះ ម្ដាយ​គ្រប់​រូប​គួរ​ស្វែងយល់

អ្វី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ធ្វើ និង​បារម្ភ​បំផុត ​គឺ​រក្សា​សុខភាព ថែទាំ​គភ៌​​ឲ្យ​សុខភាព​ល្អ ជា​ពិសេស​រឿង​ញ៉ាំ។ ទឹក​ដូង ជា​ជម្រើសល្អ​មួយដែល​មាន​ប្រយោជន៍​ខ្លាំង​មែន​ទែនសម្រាប់​អ្នក​ម្ដាយកំពុង​ពពោះ​ដំណាក់​កាល​នេះ។ ទឹកដូង​មាន​អី​ខ្លះ? ល្អ​ប៉ុណ្ណា? ១- បញ្ចុះទឹកនោមបានយ៉ាងល្អ ក្នុង​ទឹកដូងសម្បូរ​រ៉ែ​ប៉ូតាស្យូម​ ម៉ាញេស្យូម​​ កាល់ស្យូម និង​​ផូស្វរ។ នាទី​សំខាន់​របស់​សមាសធាតុ​សំខាន់ៗ​ទាំង​នេះ គឺ​ច្រោះ​ទឹកនោម។ តួនាទី​ផ្សេង​ទៀត គឺ​ជួយ​រក្សា​ស្ថិរភាព​ជាតិអាស៊ីដអ៊ុយរិច ក្នុង​​ឈាម កាត់បន្ថយ​ការ​កើត​គ្រួស​ក្នុង​តម្រងនោម និង​បង្ការ​រោគ​ក្នុង​បង្ហួរនោម។ ២- សារធាតុរ៉ែសំខាន់ៗ អាការៈ​ចាញ់​កូន​មួយ​ចំនួន ​ដូចជា ក្អួតចង្អោរ​ រាក ​អាច​បង្ក​ឲ្យ​បាត់បង់​ជាតិ​ទឹក និង​រ៉ែ​សំខាន់ៗ​ក្នុង​ខ្លួន។ ទឹក​ដូង​នៅក្នុង​ខ្លួន​យើង សម្បូររ៉ែ​មាន​ប្រយោជន៍ដែល​អាច​ជួយ​ទ្រទ្រង់​រាងកាយ ជួយ​រក្សា​លំនឹង pH ​ក្នុង​ឈាម​ និង​ពង្រឹង​ចលនា​សាច់​ដុំ និង​សម្រួល​ពេល​យើង​មាន​អាការៈ​គ្រុន​ក្ដៅ​ដែរ។ ៣- ជួយរឿងឈឺក្រពះ ឬទល់លាមក ​ក្រហាយ​ចុងដង្ហើម ឬ​ទល់លាមក អាច​កើត​ញឹកញាប់​ពេល​មាន​ផ្ទៃពោះ ដោយ​សារ​តែ​បម្រែបម្រួល​អ័រម៉ូន។ ទឹកដូង​អាច​បន្សាប​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ​ និង​សម្រួល​ដល់​ប្រព័ន្ធ​រំលាយអាហារ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ៤- ប្រឆាំងការរាក មេរោគ​មួយ​ចំនួនមិន​អាច​កើត​មាន​ទេ ជា​ពិសេស​រឿង​រាករូស ព្រោះ​ទឹកដូងសម្បូរ​រ៉ែ វីតាមីន ​និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ល្អៗ។ ៥- ជួយបេះដូង និងរក្សាលំនឹងស្ករ សារធាតុរ៉ែ ពិសេស​ជាតិ​អាស៊ីដឡូរិច ​ដែល​មាន​ក្នុង​ទឹកដូង ​ជួយ​សម្រួល​ដល់​ចលនា​ឈាម​រត់ ហើយ​ជួយ​រក្សា​ស្ថិរភាព​ជាតិ​ស្ករ​ និង​ខ្លាញ់​ល្អ​ក្នុង​ខ្លួន។ អ្វី​ដែល​គួរ​ធ្វើ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ