មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

ត្រីមាសទី ១

សប្តាហ៍ទី៣៖ ចាញ់ពេក ញ៉ាំអី​មិនបាន គួរ​ធ្វើម៉េចទៅ?

ការលូតលាស់គភ៌ចាញ់​អាអូនមិន​អាច​ជៀស​បាន​ទេ​សម្រាប់​ស្រីៗ​យើង​ពពោះ អ្នក​ខ្លះ​ចាញ់​ពេក​ដល់​ថ្នាក់​ក្អួត​ខ្លាំង​ទ្រាំ​មិន​បាន និងចង់​ញ៉ាំ​របស់​ចម្លែកៗ​កណ្ដាល​យប់​ក៏​មាន តែ​ក៏​សំណាង​សម្រាប់​ស្រីៗ​មួយ​ចំនួន​ដែល​មិន​សូវ​ចាញ់​គ្រាន់​តែ​មាន​អាការៈចង្អោរ​តិច​តួច​ប៉ុណ្ណោះ​នៅ​ពេល​ព្រឹក។ អ្វី​ដែល​សំខាន់​អាការៈ​ទាំង​នេះ​នឹង​បាត់​ទៅ​វិញ​ដោយ​ឯកឯង​ចាប់​ពី​ត្រីមាស​ទី ២​ ទៅ ប៉ុន្តែ​ប្រសិន​បើ​ក្នុង​ត្រីមាស​ទី ១​ មាន​ការ​ស្រក​គីឡូ ញ៉ាំ​មិន​បាន​​ពុំ​គួរ​ភ័យ​ស្លន់​ស្លោ​ព្រោះ​ថា​យើង​នៅ​មាន​ឱកាស​បំប៉ន​គីឡូ​ឡើង​វិញ​ចាប់​ពី​ខែ​ទី ៤​ ទៅ។ គភ៌លូតលាស់ដូចម្តេច? ស្រីៗ​យើង​អាច​នឹង​មិន​ដឹង​ថា​កោសិកា​គភ៌កំពុង​រីក​លូត​លាស់​​ក្នុង​ខ្លួន​នោះ​ទេ។ ការ​បង្ក​កំណើត​ចាប់​ផ្ដើម​តាំង​ពី​ពេល​មេ​ជីវិត​របស់​ឪពុក និង​ម្ដាយ​ជួប​គ្នា​នៅ​ក្នុង​ដៃ​ស្បូន​ក្រោយ​ពេល​រួម​មេត្រី​​ភាព​មក​ម៉្លេះ។ ស៊ុត​ដែល​បង្ក​កំណើត​ហើយ​នឹង​ចាប់​ផ្ដើម​ស្វ័យ​តម្លើង​ទ្វេ​ចំនួន​កោសិកា​​ឥត​ឈប់​ឈរ និង​បន្ត​ដំណើរ​ពី​ដៃ​ស្បូន​ឆ្ពោះ​ទៅ​រក​កន្លែង​កាច់​សំបុក​នៅ​លើ​ភ្នាស​ស្បូន បន្ទាប់​មក​ទៀត​វា​នឹង​ក្លាយ​ជា​អំប្រ៊ីយ៉ុង​ពេញ​លក្ខណៈ​ហើយ​កោសិកា​ដទៃ​ទៀត​នឹង​វិវត្ត​ជា​សុក និង​ទឹក​ភ្លោះ​ដែល​មាន​តួនាទី​ទ្រទ្រង់ និង​ការពារបេប៊ី​ក្នុង​រយៈពេល ​៩ ខែ​នៃ​ការ​ពពោះ។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអ្វីខ្លះ? រាង​កាយ​របស់​យើង​នឹង​ទទួល​រង​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ពេល​នេះ ហើយ​អាច​មាន​ការ​ធ្លាក់​ឈាម​តិច​បំផុត​ស្ទើរ​តែ​មិន​ចាប់​អារម្មណ៍ ដែល​បណ្ដាល​ពី​ការ​កាច់​សំបុក​របស់​អំប្រ៊ីយ៉ុង ប៉ុន្តែ​ស្រីៗ​ភាគ​ច្រើន​គិត​ថា​ជា​ឈាម​រដូវ​ទៅ​វិញ។ ការជួបជាមួយគ្រូពេទ្យ២- ​ប្រាប់អ្វីខ្លះទៅពេទ្យ? ត្រូវ​រួស​រាន់​ទៅ​មណ្ឌល​សុខភាព​ និង​ទៅ​ជួប​គ្រូពេទ្យ​សម្ភព​ភ្លាម​បន្ទាប់​ពី​បាត់​រដូវ​ព្រោះ​ថា​គ្រូពេទ្យ​អាច​ធ្វើ​តេស្តបញ្ជាក់​ថា​តើ​យើង​មាន​កូន​ ឬ​អត់? តេស្ដ​ចាំ​បាច់​ត្រូវធ្វើ? ពេល​បាត់​រដូវ​ហើយយើង​អាច​ធ្វើ​តេស្ត​ខ្លះ​ដោយ​ខ្លួន​ឯង​ដូច​ជា តេស្ត​ទឹក​នោម​ដែល​អាច​រក​ទិញ​បាន​នៅ​តាម​ឱសថស្ថាន ដើម្បី​​ប្រាកដ​ថា​​មាន​ ឬគ្មាន​បេប៊ី​​គួរ​​តែ​​ធ្វើ​​ឲ្យ​​បាន​​ច្រើន​​ដង។ សុខភាព និងសុវត្ថិភាព៣- ត្រូវដឹងពីអ្វីខ្លះ?  ការបំប៉នសុខភាព ឲ្យគភ៌លូតលាស់បានល្អក្នុងរយៈពេល ៩ ខែមិនមែនជារឿងងាយនោះទេ ស្រីៗយើងមួយចំនួនបារម្ភថារបៀបរស់នៅរាល់ថ្ងៃ របបអាហារ និងអារម្មណ៍ខុសធម្មតាអាចប៉ះពាល់ដល់អាអូនក្នុងផ្ទៃ។។ ដើម្បីសុវត្ថិភាពម៉ាក់ៗ និងអាអូនក្នុងពោះ ខាងក្រោមនេះជាវិធីខ្លះៗដែលស្រីៗយើងគួរធ្វើតាម៖ – ស្វែងរកមនុស្សដើម្បីនិយាយគ្នាលេងរំសាយកង្វល់ក្នុងចិត្ត – តាំងសមាធិកាត់បន្ថយភាពតានតឹង ដោយញ៉ាំតែក្ដៅ ១កែវ – បន្ធូរអារម្មណ៍ដោយអានសៀវភៅដែលយើងចូលចិត្ត – ស្ដាប់ចម្រៀងជាវិធីដ៏ល្អបំផុតសម្រាប់បន្ថយស្ត្រេស – ធ្វើលំហាត់ប្រាណ ឬហាត់យ៉ូហ្គាជាក្រុម។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


ត្រីមាសទី ១

សប្ដាហ៍ទី ២៖ បេប៊ីស្រី ឬប្រុស មានក្រូម៉ូសូមកំណត់ភេទបែបណា?

ការលូតលាស់គភ៌ក្នុង​រយៈ​ពេល​ ២​អាទិត្យ​បន្ទាប់​ពី​ថ្ងៃ​ហូរ​ឈាម​រដូវ​ដំបូង រាង​កាយ​ស្រីៗ​យើង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ទទួល​យក​មេជីវិត​ឈ្មោល​ដើម្បី​បង្ក​កំណើត។ តើ​ស្រីៗ​យើង​មាន​ដឹង​ទេ​ថា​ក្នុង​ពេល​បង្ក​កំណើត​ដំបូង​របស់​គភ៌ គឺ​វា​បាន​កំណត់​នូវ​ភេទ​ប្រុស ឬ​ស្រី​រួច​ស្រេច​ទៅ​ហើយ ប៉ុន្តែ​ទម្រាំ​យើង​អាច​មើល​ឃើញ​តាម​អេកូ​ត្រូវ​ចាំ​រហូត​ដល់​ជាង ៤ខែ​ឯណោះ។ តាមជីវវិទ្យា មនុស្ស​ម្នាក់ៗ​មាន​ក្រូម៉ូសូម​ចំនួន ​៤៦ ដែល​មាន​តួនាទី​ផ្ទុក​នូវ​ព័ត៌មាន​តំណ​ពូជ ហើយ​ក្នុង​នោះ​មាន​ក្រូម៉ូសូម ២​ជា​អ្នក​កំណត់​ភេទ។ យើង​បាន​ដឹង​ត្រួសៗ​រួច​មក​ហើយ​ថា​យើង​ម្នាក់ៗ​គឺ​ទទួល​ព័ត៌មាន​សេណេទិក​ម្នាក់​ពាក់​កណ្ដាល​ពី​ម៉ាក់​ប៉ា​របស់​យើង លក្ខណៈ​ពិសេស​នោះ​ត្រង់​ថា​ម្តាយ​មាន​ក្រូម៉ូសូម​កំណត់​ភេទ​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ​ គឺ X ផ្ទុយ​ពី​ឪពុក​ដែល​មាន​ក្រូម៉ូសូម​កំណត់ភេទ ២ប្រភេទ​ផ្សេង​គ្នាគឺ X និង Y ចឹង​ហើយ​ការ​កំណត់​ភេទ​អាស្រ័យ​លើ​មេជីវិត​ប៉ា​ប្រភេទ​មួយ​ណា​ដែល​ទៅ​បង្ក​កំណើត​ជាមួយនឹងមេជីវិត​របស់​ម៉ាក់ ប្រសិន​បើ XX គឺ​បាន​បេប៊ី​ស្រី ហើយ XY គឺបាន​អាអូន​ប្រុស។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? នៅ​ពេល​មាន​ការ​បញ្ចេញ​អូវុល ស្បូន​របស់​ស្រីៗយើង​ក៏​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចាំ​ទទួល​យក​ស៊ុត​ដែល​បង្ក​កំណើត​ហើយ​មក​កាច់​សំបុក​លើ​ភ្នាស​របស់​វា។ ក្នុង​ពេល​នេះ​ភ្នាស​ស្បូន​នឹង​ឡើង​ក្រាស់​ពោរពេញ​ដោយ​សរសៃ​ឈាម​ជា​ច្រើន​សម្រាប់​បម្រុង​ការ​ចាប់​កំណើត​របស់​គភ៌ ប៉ុន្តែ​ក្នុង​ពេល​ភ្លាមៗ​នេះ​ស្រីៗ​យើង​មិន​អាច​ដឹង​ខ្លួន​ថា​មាន​ការ​បង្ក​កំណើត​នោះ​ទេ ត្រូវ​ចាំ​យ៉ាង​តិច​ក៏​ប៉ុន្មាន​អាទិត្យ​ដែរ​រហូត​ដល់​បាត់​រដូវ​ទើប​ដឹង។ ​ត្រូវធ្វើម៉េច? ចង់​ដឹង​ថា​ថ្ងៃណា​ដែល​អូវុល​ស្រីៗ​បញ្ចេញ​អាច​នឹង​ពិបាក​កំណត់​ព្រោះ​វដ្ដរដូវ​​មិន​ដូច​គ្នា​នោះ​ទេ ​ស្រីៗ​យើង​ខ្លះ​មាន​រដូវ​ទៀង ឬ​ខ្លះ​ទៀត​មិន​ទៀង តែ​ទោះ​យ៉ាង​ណា​ក៏​នៅ​មាន​វីធី​អាច​កំណត់​បាន​ដែរ ដូច​ជា​ការ​ឡើង​កម្តៅ​រាង​កាយ មាន​ធ្លាក់​ទឹ​ករំអិល​ពីមាត់​ស្បូន ដែល​ទាំង​នេះ​បង្ហាញ​ថា​យើង​កំពុង​មាន​ការ​បញ្ចេញ​អូវុល​ហើយ។ មួយ​វិញ​ទៀត​ដើម្បី​ប្រាកដ​ប្រជា​នោះ​គួរ​គេង​ជាមួយ​គ្នា ២ ឬ ៣​ថ្ងៃ​មុន និង​ក្រោយ​ពេល​ដែល​មាន​សញ្ញា​ទាំង​នេះ។   ការជួបជាមួយគ្រូពេទ្យ២- ប្រាប់អីខ្លះទៅពេទ្យ បើ​យើង​កំពុង​តែ​ព្យាយាម​យក​កូនក្នុង​ពេល​នេះ​គួរ​ប្រាប់​គ្រូពេទ្យ​ ព្រោះ​ថា​អាច​មាន​ការ​ពិនិត្យ​ខ្លះ​ដែល​ត្រូវ​ធ្វើ​មុន​នឹង​មាន​បេប៊ីបាន​បាន​ដូច​ចិត្ត។​ ម្យ៉ាង​ទៀត​បើ​យើង​កំពុង​ប្រើ​​ថ្នាំ​ផ្សេងៗ​ដែល​គ្មាន​វេជ្ជបញ្ជា​ក៏​ត្រូវ​ប្រាប់​ដល់​គ្រូពេទ្យ​ដែរ​ ​ជៀស​វាង​ផល​ប៉ះពាល់​ផ្សេងៗ​ដល់​គភ៌។ តេស្តអ្វីខ្លះដែលចាំបាច់? ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ស្រីៗ​យើង​អាច​ធ្វើ​តេស្ត​ដើម្បី​ដឹង​ថា​មាន​ការ​បញ្ចេញ​អូវុល ឬ​អត់ ហើយ​មាន​តេស្ត​មួយ​ទៀត​ដើម្បី​ឲ្យ​ច្បាស់​ថា​មាន​បេប៊ី ​ឬ​អត់​នោះ។ សុខភាព និងសុវត្ថិភាព៣- ត្រូវដឹងអីខ្លះ? ពេល​ខ្លះ​ស្រីៗ​យើង​អាច​មាន​អាការៈឈឺ​ក្បាល​តិច​តួច​ហើយ​ក៏​នឹក​ឃើញ​ដល់​ថ្នាំប៉ារ៉ា​សេតា​មុល​ដែល​គ្រប់​គ្នា​អាច​រក​ទិញ​បាន​មិន​ចាំបាច់​មាន​វេជ្ជបញ្ជា​នោះ​ទេ។ តែ​ត្រូវ​ដឹង​ថា​ថ្នាំ​ប៉ារ៉ា​ប្រភេទ​ខ្លះ​មាន​ជាតិ​កូដេអ៊ីន​ដែល​អាច​មាន​ផល​ប៉ះពាល់​ដល់​គភ៌ […]


ត្រីមាសទី ១

សប្ដាហ៍​ទី ​១៖ ធ្វើ​ម៉េច ទើបដឹងថាម៉ាក់ៗមានអាអូន?

ការលូតលាស់គភ៌បើ​គិត​តាម​ក្បួន​វេជ្ជសាស្ត្រ ទម្រាំ​តែ​ស្រីៗ​យើង​ដឹង​ថា​ខ្លួន​​ពពោះ ហោច​ណាស់​ល្បាក់  ​៤​សប្ដាហ៍​​  ព្រោះ​ថា​ការ​កំណត់​យក​ថ្ងៃ​ឲ្យ​ច្បាស់​ពិត​ជា​ពិបាក។ ដូចនេះ​គ្រូពេទ្យ​មាន​វិធី​ក្នុង​ការ​គណនា​អាយុ​​គភ៌​ទៅ​តាម​ថ្ងៃ​មក​រដូវ​ចុង​ក្រោយ​របស់​ស្រីៗ ព្រម​ទាំង​កំណត់​បាន​​ថា​​សម្រាល​ថ្ងៃ​ណា ដែល​ជា​ទូទៅ​​ការ​ពពោះ​មាន​រយៈពេល ៤០ សប្ដាហ៍ ប៉ុន្តែ​មាន​បេប៊ី​ខ្លះ​ក៏​អាច​កើត​នៅ​សប្ដាហ៍ទី ៣៨ និង​ខ្លះ​ទៀត​ឈាន​ចូល​ដល់​សប្ដាហ៍​ទី ៤២ ក៏​មាន​ដែរ ដូច​នេះ​បើ​សិន​ជា​យូរ​ជាង​នេះ​ទៀត មាន​ន័យ​ថា​អា​អូន​ចាស់​ខែ​ហើយ​គួរ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? ​ពេល​នេះ​រាងកាយ​ស្រីៗ​យើង​មាន​ការ​កើន​ឡើង​នូវ​អ័រម៉ូន​បម្រុង​សម្រាប់​ការ​បង្ក​កំណើត​មួយ​ចំនួន ដូចជា​ការ​ឡើង​ដោះ ឈឺពោះ​មួល​ជាដើម។ ទាំងនេះជាសញ្ញាទូទៅនៃការមករដូវ ដូច្នេះត្រូវ​កំណត់​ថ្ងៃឲ្យ​ច្បាស់​បើ​មាន​គម្រោង​យក​បេប៊ី ព្រោះថា​តាម​ធម្មតា​មេជីវិត​ញី ឬ​ក៏ហៅ​ថាអូវុល​នឹង​បញ្ចេញ​មក​នៅ​ចន្លោះថ្ងៃទី ១២ ឬទី ១៤ បន្ទាប់​ពី​ថ្ងៃ​ធ្លាក់​ឈាម​រដូវ​ដំបូង។ ត្រូវធ្វើម៉េច? ក្នុង​ចន្លោះ​ពេល​នេះ​មិន​គួរ​គិត​ច្រើន​ពេក​នោះ​ទេ គ្រាន់​តែ​បំប៉ន​រាង​កាយ​យើង​ឲ្យ​មាន​សុខភាព​ល្អ​ដើម្បី​ត្រៀម​ខ្លួន​ទទួល​ការ​ចាប់​កំណើត​អា​អូន​ដោយ​ការ​លេប​វីតាមីន​មួយ​ចំនួន​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ។ ការជួបគ្រូពេទ្យ​២-ប្រាប់អីខ្លះទៅពេទ្យ? បើ​កំពុង​ប្រើថ្នាំណា​មួយ​ក្នុង​ពេល​នេះ​ ស្រីៗ​គ្នា​យើង​គួរ​តែ​ប្រាប់​​គ្រូពេទ្យ​ឲ្យ​បាន​ដឹង ព្រោះ​ថា​ថ្នាំ​មួយ​ចំនួន​អាច​​ប៉ះពាល់​​គភ៌។ ខាង​ក្រោម​នេះ​ជា​សំណួរ​ដែល​អាច​សាក​សួរ​ទៅ​គ្រូពេទ្យ​បាន៖ -​ ​ត្រូវ​បញ្ឈប់ ឬ​បន្ត​ប្រើថ្នាំក្នុង​អំឡុង​​ពេល​នេះ? – ត្រូវ​ត្រៀម​អ្វីខ្លះ​មុន​សម្រេច​ចិត្ត​យក​កូន? – ថ្នាំ​បង្ការ​ណា​ខ្លះ​គួរ​​ចាក់​មុន​ពេល​ពពោះ? តេស្តអ្វីខ្លះចាំបាច់? គ្រូពេទ្យ​អាច​​ពិនិត្យ​រាង​កាយ​ទាំង​មូល ហើយ​​ស្នើ​ឲ្យ​ធ្វើ​តេស្ត​ផ្សេងៗ​ទៀត​ដូច​ជា៖ -​ កៀរ​ជាកោសិកា​មាត់​ស្បូន​ទៅ​ពិនិត្យ -​ តេស្ត​រក​ជំងឺ​សេណេទិក ( ជំងឺ​គ្រាប់​ឈាម​ក្រហម​រាង​កណ្ដៀវ និង ជំងឺ​តាឡា​សេមី) -​ តេស្ត​ជំងឺ​ស្អូច ឬ​អុត​ស្វាយ។ សុខភាព និងសុវត្ថិភាព៣-ត្រូវដឹងពីអីខ្លះ? ម៉ាក់ៗ​មួយ​ចំនួន​ដែល​ត្រៀម ឬទើប​មាន​អាអូន​ដំបូង​ប្រាកដ​ជា​ឆ្ងល់​ហើយ​ថា គួរ​ចាក់​វ៉ាក់​សាំង​អ្វីខ្លះ​ការពារ​ខ្លួន និង​បេប៊ី​ក្នុង​ពោះ​កុំ​ឲ្យ​ឆ្លង ឬ​កើត​មាន​ជំងឺ​ផ្សេងៗ​នោះ។ មិន​បាច់​បារម្ភ​ទេ ខាង​ក្រោម​នេះ​ជា​ថ្នាំ​បង្ការ គួរ​តែ​ចាក់ និង​ជៀស​វាង​ក្នុង​ពេល​ពពោះ។ វ៉ាក់សាំងការពារជំងឺស្អូច កញ្ជ្រឹល […]


បញ្ហាផ្ទៃពោះ

មាន​បញ្ហា​អី បាន​នោមញឹកពេល​មានគភ៌? ប៉ះពាល់​អី​ដល់​កូន​អត់?

មានការ​ប្រែ​ប្រួល​ជា​ច្រើន​ក្នុង​ខ្លួន ពេល​មាន​ផ្ទៃពោះ។ ​ប្រែប្រួល​លើ​ការ​បន្ទោ​បង់ ​ជា​ការ​ប្រែប្រួល​មួយ​ក្នុង​ចំណោម​នោះ​។ ​ម៉ាក់​​អាច​ពិបាក​ទ្រាំ ពេល​​​​ត្រូវ​ទៅ​បន្ទប់​ទឹក​ញឹក​ពេក ទោះ​ពេល​កំពុង​រវល់ ឬ​​​យប់​អធ្រាត្រ។ ម៉េច​បាន​ពោះ​ធំនោម​ញឹក? អាច​មាន​រោគសញ្ញា ឬ​ប៉ះពាល់​អី​ដល់​កូន​អត់? ហើយ​ព្យាបាល​យ៉ាង​ម៉េច? "Hello គ្រូពេទ្យ" បកស្រាយខាងក្រោម៖ ១- ម៉េចបាននោមញឹកពេលពោះធំ? នោម​ញឹក មក​ពី​ការ​កើន​ឡើង​អ័រម៉ូន ប្រូចេសស្តេរ៉ូន (Progesterone) និង​យូមេន ក្រូនិក​ ហ្គូណាដូត្រូពីន ​(Human chorionic gonadotropin)។ ត្រីមាស​ទី២ ពោះ​ចាប់​ផ្ដើម​ធ្លាក់ ហើយ​ស្បូន ​ក៏​​ខ្ពស់​ជាង​មុន (រីកធំ) ដែលបន្ថែម​សម្ពាធ​ក្នុង​ប្លោក​នោម។ ​ពេល​មាន​ផ្ទៃ​ពោះ រាង​កាយ​​​​ចាប់​ផ្តើម​ឡើង​ជាតិ​ទឹក ហើយកម្រិត​ទឹក​នោម​ ក៏​​ឡើង​តាម​ហ្នឹង​ដែរ។ ពេល​កូន​ចាប់​ផ្ដើម​លូត​លាស់កាន់តែធំ​ ប្លោក​នោម​កាន់​តែ​រង​សម្ពាធ​បន្ថែម ​ធ្វើឲ្យ​នោម​ញឹក។ ២- រោគសញ្ញាមានអីខ្លះ? យ៉ាងណាក៏ដោយ ទឹក​នោម​ដែល​​​បាន​បញ្ចេញ​មាន​តិចតួច​ប៉ុណ្ណោះ ឬសឹង​តែ​គ្មាន​ផង។ ពេល​មាន​គភ៌ ស្ត្រី​ខ្លះ​មាន​បទ​ពិសោធ​​លេច​នោម ពេល​​ក្អក ហាត់​ប្រាណ សើច ឬកណ្ដាស់។ ៣- ធ្វើរោគវិនិច្ឆ័យយ៉ាងម៉េច? ​នោម​ញឹក និង​បន្ទាន់ អាច​ធ្វើ​រោគវិនិច្ឆ័យ​តាម​រោគ​សញ្ញា។ បើ​អាច ​​​ត្រូវ​ធ្វើ​តេស្ត​មួយ​ចំនួន​៖ - វិភាគ​ទឹក​នោម ដើម្បី​តាម​ដាន​មើល​បាក់តេរី​ក្នុង​ទឹកនោម - អេកូ (Ultrasound) អាច​កំណត់​ភាព​មិន​ប្រក្រតី​ […]


មានផ្ទៃពោះ

ស្រីៗ​ជក់បារីគ្រោះថ្នាក់​ធ្ងន់ ជាងប្រុសៗទៅទៀត​

ទោះ​បារី​មាន​ដាក់រូប​ជំងឺ​លើ​កញ្ចប់​ពី​ផល​ប៉ះពាល់​ក៏​ដោយ អ្នក​ជក់​នៅ​តែ​ជក់ អត់​ខ្វល់ ហើយ​ឥទ្ធិពល​បារី ឬ​សារធាតុ​ញៀន​នីកូទីន មាន​ច្រើន​ក្នុង​ផ្សែង​បារី។ ភាគ​ច្រើន ឃើញ​តែ​ប្រុសៗ ប៉ុន្តែ​ក៏​មាន​ស្រីៗ​ជក់​បារី​ដែរ។ ជក់ ឬ​ស្រូប​ផ្សែង​បារី​ចូល បញ្ជាក់​ថា ស្រីៗ​មាន​គ្រោះថ្នាក់​ខ្ពស់​ជាង​ប្រុសៗ។ តើ​អាច​ប៉ះពាល់​អីខ្លះ? ១- បារីស៊ីសួត ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ស្រី​ជក់​បារី​មាន​ហានិភ័យ​ខ្ពស់ និង​វិវត្ត​ជា​ជំងឺ​ស្ទះ​សួតរ៉ាំរ៉ៃ (COPD = Chronic Obstructive Lung Disease) ហើម​សួត និង​រលាក​ទងសួត។ បើធៀប​នឹង​ស្រីៗមិន​ជក់​បារី ស្រីៗ​ជក់បារី​ងាយ​ស្លាប់​ដោយសារ​ជំងឺ ស្ទះ​សួតរ៉ាំរ៉ៃ (COPD) ដល់ទៅ ២២ ដង​ឯណោះ។ ចង់ពិនិត្យសុខភាពឆ្អឹង ចុចទីនេះ! កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​មាត់​ស្បូន​​អន​ឡាញ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ ការ​វាយ​តម្លៃ​មុន​/អំឡុង​ពេល​/​និង​ក្រោយ​ពេល​​អស់​រដូវ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​​ក្រពេញ​អូវែ​​​អន​ឡាញ ២- តួលេខស្ត្រីជក់បារី លើ​ពិភពលោក ប្រុស​ប្រហែល ៤០% ជក់បារី និង ៩% ជាស្រី។ ទោះ​ជា​ភាគរយ​ស្រីៗ​ជក់បារី​ចំនួន​តិច​ជាង​ប្រុសៗ​ពិត​មែន ក៏​ជា​ការ​ព្រួយ​បារម្ភ​ដែរ។ ប្រទេស​ខ្លះ អ្នក​ជក់​បារី​ទាំង​ពីរភេទ​មាន​ចំនួន​ប្រហាក់​ប្រហែល​គ្នា បើ​ផ្អែក​លើ​ស្ថិតិ​របស់​អង្គកា​រសុខភាព​ពិភពលោក (WHO)។ ស្រីៗ​ជក់បារី​ភាគ​ច្រើន មាន​អាយុ​នៅ​ចន្លោះពី ២៥-៤៤ ឆ្នាំ។ ៣- អ្នកស្លាប់ច្រើនបំផុតគឺស្ត្រី អ្នក​ស្រូប​ផ្សែង​ពី​គេ មាន​គ្រោះថ្នាក់​ស្មើ​អ្នក​ជក់​ផ្ទាល់។ រាល់​ឆ្នាំ មាន​អ្នក​ស្លាប់​ជាង ៤៣ ម៉ឺននាក់ […]


បញ្ហាផ្ទៃពោះ

ពេលពពោះ គួរ​ហាត់​ប្រាណ​អត់? បើ​ហាត់ ​បាន​ប្រយោជន៍​អីមក​វិញ?

ហាត់​ប្រាណ​ពេល​ពពោះជា​រឿង​ល្អគួរ​ធ្វើ។ សំខាន់​ត្រង់​ថា គួរ​ហាត់​របៀប​ម៉េច​ ទើប​អត់​ប៉ះពាល់​កូន។ បើ​ចង់​មាន​កូន ស្រីៗ​យើង​គួរ​បង្កើត​ទម្លាប់​ហាត់​ប្រាណ មុន​យក​កូន ព្រោះ​វា​មាន​ប្រយោជន៍​ច្រើន។ ស្ដាប់ "Hello គ្រូពេទ្យ" បកស្រាយ៖ ១- ហាត់មុនមានផ្ទៃពោះ បើ​ទម្លាប់​ហាត់​ប្រាណ​មុន​មាន​ផ្ទៃពោះ ធ្វើឲ្យ​ការ​ពពោះ​មាន​សុវត្ថិភាព និង​ធ្វើ​ឲ្យ​មាន​កម្លាំង ដើម្បី​ទ្រាំទ្រ​ពេល​ប្រឹង និង​បង្កើត​កូន​បាន​យ៉ាង​ល្អ ហើយ​ម៉ាក់ៗ​នឹង​ស្រក​ទម្ងន់​លឿន ពេល​សម្រាល​កូន​រួច។ ចំពោះ​ស្រីៗមាន​បញ្ហា​អត់​កូនដោយសារ​តែ​លើស​ទម្ងន់ ឬ​គីសដៃ​ស្បូន (Polycystic ovarian syndrom= PCOS) ការ​ហាត់ប្រាណ​អាច​ជួយ​បាន។ ២- ដាក់ផែនការហាត់ភ្លាម មនុស្ស​ជា​ច្រើន​ជ្រើសរើស​កម្មវិធី​ហាត់​ប្រាណ បន្ទាប់​ពីដឹង​ថា​មាន​ផ្ទៃពោះ។ ម៉ាក់ៗ​គួរ​ដឹង​ថា សុខភាព​ម្ដាយ​មាន​ទំនាក់ទំនង​ខ្លាំង​ទៅនឹង​សុខភាព​កូន​ក្នុង​ផ្ទៃ ដូចនេះ​ចាប់ផ្ដើម​កាន់តែ​លឿន​កាន់តែ​ប្រសើរ។ បើហាត់​ប្រាណ​ក្លាយ​ជា​ទម្លាប់ យើង​នឹង​យល់ថា វាកាន់​តែ​មាន​ភាព​ងាយស្រួល ពេល​ពពោះ។ ៣- គម្រោងសាកួរ ផែនការ​ដាក់​ហើយ ការ​តាំងចិត្ត​មាន​ហើយ តែ​មិន​ឈ្នះ​ការ​រវល់​សោះ ដូច្នេះ​ត្រូវ​មាន​គម្រោង​សាកួរ ត្រូវ​ធ្វើម៉េច​កុំឲ្យ​រំលង​ការ​ហាត់។ វា​សំខាន់​ណាស់ ដើម្បី​ជំរុញ​ឲ្យ​ការ​ហាត់ប្រាណ​បាន​ជោគជ័យ។ ៤- ហាត់ជួយសាច់ដុំខ្នង និងពោះ ពេលកូន​ក្នុង​ផ្ទៃ​លូតលាស់ ពោះ និង​សុដន់​ម្ដាយ​កាន់តែ​រីកធំ​ឡើងៗ ធ្វើឲ្យ​បង្កើន​ទម្ងន់​ចំ​ចំណុច​កណ្ដាល ហើយ​ចេះ​តែ​ជំរុញ​ទៅមុខ។ ជា​លទ្ធផល​ផ្នែក​ផ្សេងៗ​តឹង ហើយ​រឹង។ ដូច្នេះ ការ​ពង្រឹង​សរសៃ​ពួរ​ពិត​ជា​សំខាន់​ណាស់។ យោងតាម​អ្នក​ជំនាញ ស្រីៗ​ដែល​មាន​សាច់ដុំ​ពោះរឹង និង​សាច់ដុំ​ខ្នង​ខ្លាំង មិន​សូវ​ចេះ​ឈឺ​ខ្នង […]


មានផ្ទៃពោះ

រាប់​តែ​រឿង​សុខភាព តើ​ស្រីៗ​ធ្វើ​ការ​យប់ អាច​គ្រោះ​ថ្នាក់​អី​ខ្លះ?

ការងារ​អ្វី​ក៏​ល្អ​ដែរ ឲ្យ​តែ​ជា​កម្លាំង​ញើស​ឈាម​យើង​ពិត​ប្រាកដ។ ប៉ុន្តែ​មាន​លក្ខខណ្ឌ​ខ្លះ ស្រីៗ​គ្នា​យើង​ត្រូវ​ខំប្រឹង​ធ្វើការ មិន​ថា​ពេល​ថ្ងៃ ឬ​ពេល​យប់​ទេ។ យ៉ាង​ណា​ក៏​ដោយ ការងារ​ពេល​យប់ អាច​ជះឥទ្ធិពល​អាក្រក់​ដល់​សុខភាព​យើង។ "Hello គ្រូពេទ្យ" នឹង​បកស្រាយ​ខាងក្រោម៖ ១- ធ្វើការយប់ប៉ះពាល់អ្វីខ្លះ? មិន​ថា​ការងារ​ពេញ​ម៉ោង អចិន្ត្រៃយ៍ ឬ​ប្ដូរ​វេន​រយៈពេល​ខ្លី​ទេ សុទ្ធ​តែ​ប៉ះពាល់​សុខភាព។ រយៈពេលខ្លី៖ ទាក់ទង​នឹង​ក្រពះ ពោះវៀន គេង​មិន​លក់ ភាព​រហ័ស​រហួន​ធ្លាក់​ចុះ និង​អស់​កម្លាំង​ព្រោះ​គេង​មិន​ឆ្អែត។ រយៈពេល​វែង ឬអចិន្ត្រៃយ៍៖ អាច​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព និង​អាច​មាន​ជំងឺ៖  - សរសៃ​ឈាម​បេះដូង៖ មាន​ហានិភ័យ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង​ច្រើន ហើយ​វា​នឹង​រាលដាល​ទៅ​តាម​ពេល​វេលា ឬ​ចំនួន​ម៉ោង​ធ្វើការ។ - ទឹកនោម​ផ្អែម និង​ជំងឺ​មេតាប៉ូលីស៖ មនុស្ស​ធ្វើការ​ដល់ ១៦ ម៉ោង អាច​មាន​ជំងឺ​ទឹកនោម​ផ្អែម​ខ្ពស់ រហូត​ដល់ ៥០% ព្រម​ទាំង​បង្ក​ជំងឺ​មេតាប៉ូលីស ដូចជា ឡើង​សម្ពាធ​ឈាម ធាត់ ហើយ​ជាតិស្ករ​ក្នុង​ឈាម និង​កម្រិត​កូលេស្តូរ៉ូល​អាក្រក់ ឡើង​ខ្ពស់។  - ធាត់៖ មិន​ហាត់​ប្រាណ​គ្រប់​គ្រាន់ និង​ខ្វះ​ការ​គ្រប់គ្រង​របប​អាហារ។ - ធ្លាក់​ទឹកចិត្ត និង​អារម្មណ៍​មិន​ប្រក្រតី៖ ⁣ ស្រីៗ​ឈឺចាប់​ដោយ​ការ​ធ្លាក់​ទឹក​ចិត្ត និង​អារម្មណ៍​ខុស​ប្រក្រតី​ផ្សេងៗ ពិសេស​ពេល​មក​រដូវ ផ្លាស់ប្តូរ​អ័រម៉ូន អាច​នាំ​ឲ្យ​ចាប់ផ្តើម​មាន​អារម្មណ៍​អវិជ្ជមាន។ - បញ្ហា​ក្រពះ ពោះវៀនធ្ងន់៖ […]


បញ្ហាផ្ទៃពោះ

ស្រីៗមានផ្ទៃពោះ​ បើប្រើ​ស្ព្រាយបាញ់ ឬឡេលាបការពារមូស ប៉ះពាល់កូនអត់?

នៅផ្ទះ ឬ​ពេល​ទៅញ៉ាំអី​នៅ​កន្លែងរ៉ូមែនទិក ងងឹតៗ ដើរលេង ឬ​ទៅ​បោះតង់ ប្រាកដ​ជាស​ម្បូរមូស សត្វ​ល្អិត​មិន​ខាន។ គ្នា​យើ​ងខ្លះ ប្រាកដ​ជា​ប្រើ​ស្ព្រាយ​បាញ់​ដៃជើង ឬ​ឡេ​លាប​ការពារ​មិន​ឲ្យ​មូសខាំ។ សំណួរ​សួរថា បើ​គ្នា​យើង​ស្រីៗ​កំពុង​មាន​ផ្ទៃពោះ ប្រើ​ស្ព្រាយ ឬ​ឡេ​ការពារ​មូស ប៉ះពាល់​កូន​ក្នុង​ពោះ​ដែរ​អត់? "Hello គ្រូពេទ្យ" នឹង​បកស្រាយ​ខាងក្រោម! ១- ម៉េចមូសចូលចិត្តខាំអ្នកពោះធំ? តាម​ការ​ពិសោធឃើញ​ថា ​បើ​ធៀប​អ្នក​មិន​មានផ្ទៃពោះ ស្រីៗ​​មាន​ផ្ទៃ​ពោះ​ងាយ​​មូស​ខាំ​ជាង ដល់ទៅ ២ ដង។ មូស​ចូលចិត្តឧស្ម័ន​⁣កាបូនិចដែល​អ្នកមាន​ផ្ទៃពោះ​​បញ្ចេញ​​ញឹកញាប់​តាម​ការ​ដក​ដង្ហើម។ ពួក​គេ​បញ្ចេញខ្យល់​ច្រើន​ជាង​មុន ២១% និងបញ្ចេញ​ឧស្ម័ន​កាបូនិច​ដែល​សត្វ​ល្អិត​ចូលចិត្ត​​ទៀត។ ​​ហេតុ​ផល​ផ្សេង​ទៀត គឺ​មូស​ចូលចិត្តអ្នកមាន​កម្ដៅ។ ស្រីៗ​​កំពុង​មាន​គភ៌ ​មាន​កម្ដៅ​ក្នុង​ខ្លួន​ខ្ពស់​ជាង​អ្នក​ធម្មតា។ ២- មូសខាំបង្កបញ្ហាអីខ្លះ? បើ​មូស​ខាំ ​មិន​ត្រឹមតែ​រមាស់​អេះ​មិន​ឈប់​ទេ គឺ​​មាន​ផ្ទុក​ជំងឺ​ក្នុង​ខ្លួន​វាទៀត។ ខាំ​តែ​មួយ​ទ្រនិច​​ធ្វើ​​ឲ្យម៉ាក់ៗ និង​ទារក​អាច​​គ្រោះថ្នាក់បាន​ដោយសារ​មេរោគ​មួយ​ចំនួន មាន ឈីកូងនីយ៉ា (Chikungunya) ជំងឺ​គ្រុនឈាម ឬហ្ស៊ីកា (Zika)។ ៣- គ្រោះថ្នាក់ម៉េចខ្លះ? គ្រោះថ្នាក់​មានច្រើន ហើយមេរោគហ្ស៊ីកា ជា​បិសាច​ដែលធ្វើឲ្យ​ម៉ាក់ៗ និងឲ្យ​ទារក​មាន​ជំងឺ​មិន​ប្រក្រតី (Microcephaly) ដូច​ជា ធ្វើ​ឲ្យ​ក្បាល​តូច​។ Microcephaly មិន​ត្រឹម​តែធ្វើ​ឲ្យ​ទារក​កើត​មក​តូច​ជាង​ធម្មតា​ទេ និង​ធ្វើឲ្យ​ទារក​លូតលាស់​យឺត​ទៀតផង។ ពេល​ខ្លះ មិន​​ប៉ះពាល់​ទារក​ពេល​កើត​ភ្លាមៗ​ទេ​ តែ​វា​​បង្ក​ពេល​ក្រោយ​ម្តង​បន្តិចៗ។ អង្គការ​សុខភាព​ពិភពលោក […]


បញ្ហាផ្ទៃពោះ

​មានផ្ទៃពោះ​ ហើយ​ពិនិត្យឃើញ​អ័រម៉ូន​ទីរ៉ូអ៊ីត ខ្សោយ​ កូន​ប៉ះពាល់​ម៉េច​ខ្លះ?

អ្នក​ណា​ក៏​សប្បាយ​ចិត្ត​ដែរ​ពេល​មាន​ផ្ទៃពោះ ប៉ុន្តែ​អ្វី​​សំខាន់​ត្រូវ​ថែទាំ​សុខភាព​ទាំងម៉ាក់ និងបេប៊ី។ មាន​ចម្ងល់​មួយ​ចោទ​ថា បើ​អ័រម៉ូន​ក្រពេញទីរ៉ូអ៊ីតចុះ​ទាប មាន​បញ្ហា​អី​ដល់​កូន? ចុះ​ក្រពេញទីរ៉ូអ៊ីតហ្នឹង​អី​គេ ហើយ​សំខាន់​ប៉ុនណា? មាន​ពាក់ព័ន្ធ​អី​ជាមួយអ័រម៉ូន​នេះ? ១- ក្រពេញទីរ៉ូអ៊ីតខ្សោយមានន័យថាម៉េច? ក្រ​ពេញ​ទីរ៉ូអ៊ីត (ស្ថិត​នៅ​ម្ដុំ​ក)​ ដែល​ដំណើរ​ការ​ខ្សោយ​ជាង​ធម្មតា​ ឬ​ហៅ​ថា​ ខ្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត​ ជា​ស្ថាន​ភាព​មួយ​ក្នុងក្រពេញ​ទីរ៉ូអ៊ីត​អ្នក​ជំងឺ​មិន​ដំណើរ​ការ ​បំពេញ​មុខ​ងារមិន​បាន​ល្អ​។ អ័រម៉ូន​ក្រពេញ​ទីរ៉ូអ៊ីត​ ជះ​ឥទ្ធិពល​សឹង​គ្រប់​ចំណែក​នៃ​រាងកាយ​ពី​បេះ​ដូង​ ខួរក្បាល​ សាច់​ដុំ​ រហូត​ដល់​ស្បែក។ ដោយ​សារ​តែ​ក្រពេញ​ទីរ៉ូអ៊ីត ​គ្រប់​គ្រង​មេតាប៉ូលីស​រាង​កាយ​ កង្វះ​​អ័រម៉ូន​ទីរ៉ូអ៊ីត​បាន​ពន្យឺត​ល្បឿន​ដំណើរ​ការ​​​ក្នុង​ខ្លួន​។ សម្រាប់​ស្ត្រីមាន​ជំងឺ​ខ្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត ​អាច​មានការរំខាន​ដល់​ការ​ទុំ​ជ្រុះ​ពង​មេ​ជីវិត​ញី​ និង​ជះ​ឥទ្ធិពល​ប៉ះ​ពាល់​ដល់​លទ្ធភាព​មាន​កូន។ ២- ជំងឺខ្វះអ័រម៉ូនទីរ៉ូអ៊ីត និងអារ នៅ​អាមេរិក ​ស្ត្រី​ប្រហែល​ ៣% ​មាន​ជំងឺ​ខ្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត។ បើគ្មាន​ការ​ព្យាបាល​ឲ្យបាន​ឆាប់​ និង​ត្រឹម​ត្រូវ​​អំឡុង​ពេល​មាន​គភ៌​ទេ អាចប្រឈម​នឹង​ហានិភ័យ​ខ្ពស់​មុន​ពេល​សម្រាល​ ដូចជា៖ - ​​រលូត​​ - បម្រុង​ក្រឡា​ភ្លើង​ (លើសឈាម ជាតិប្រៃក្នុងទឹកនោម ហើមដៃហើមជើង) - កូន​កើតអត់គ្រប់​ខែ។ ឥទ្ធិពល​អវិជ្ជមាន ក៏អាចកើតលើទារក​​ដែរ។ គេ​រក​ឃើញ​ថា​ ទារក​​កើត​ពី​ម្ដាយដែល​មាន​ជំងឺ​ខ្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត ​​ពេល​មាន​គភ៌ មាន​កម្រិត​ឆ្លាតវៃ (IQ) ទាប។ អ្នក​ឯក​ទេស​ជឿ​​ថា​ ​​ដោយ​សារ​តែ​អ័រម៉ូន​ទីរ៉ូអ៊ីត ​ជះ​ឥទ្ធិពល​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​ទារក។ ប្រហែល​ ៥-១៥%​ ​ស្ត្រី​ក្នុង​វ័យ​បង្កើត​កូន​ មាន​ជំងឺ​ខ្វះ​ជាតិ​អ័រម៉ូន​ទីរ៉ូអ៊ីត ​ដោយ​សារ​រាង​កាយ​ពួក​គេ​គ្មានប្រព័ន្ធភាពសុំាប្រឆាំង​នឹង​អ័រម៉ូន​ទីរ៉ូអ៊ីត​ ដែល​ធ្វើ​ចរាចរ​ណ៍ក្នុង​ឈាម។ […]


បញ្ហាផ្ទៃពោះ

ស្រីៗឡើង​កន្ទាល​ត្រអាក ​​ពេល​ពោះត្រូវ​ធ្វើ​ម៉េចទើបល្អ?​

ស្រីៗមាន​ផ្ទៃពោះ ២៥% ជួប​​ការ​ប្រែប្រួល​​ស្បែក ​ពេល​មាន​គភ៌ ដូចជា មានមុន ស្បែក​ឡើង​ក្រមៅ​ជាង​មុន សង្វារ និង​កន្ទាលត្រអាក។ កន្ទាលត្រអាក​ កើត​ដោយ​សារ​ប្រតិកម្ម អាលែកហ្ស៊ី ប្រតិកម្ម​ឱសថ ឬ​សត្វ​ល្អិត​ខាំ។ បម្រែបម្រួល​អ័រម៉ូន​​ ពេល​មាន​គភ៌ ​​ក៏អាច​​បង្កើត​ឲ្យ​មាន​កន្ទាលត្រអាក​​ដែរ។ ១- ម៉េចបានកើតកន្ទាលត្រអាកពេលមានគភ៌? ប្រតិកម្ម​អាលែកហ្ស៊ី ​ជា​មូល​ហេតុ​​​នាំ​ឲ្យមាន​កន្ទាលត្រអាក។ ប្រតិកម្ម​នេះ​ អាច​មក​ពីអាហារ មូស​ខាំ លម្អងផ្កា កម្ទេច​សំណក​ស្បែក​ស្រកា​សត្វ ឱសថ ឬ​ផលិត​ផល​សម្ផស្ស (សាប៊ូ​កក់​សក់ ដុសខ្លួន...) ដាក់​សម្ពាធ​​លើ​ស្បែក ឬ​​ភាព​តាន​តឹង​ចិត្ត​។ ពេល​មាន​គភ៌ ពោះ​​​ចេះ​តែ​រីក​ធំ ស្បែក​កាន់​តែ​ស្ងួត​ឡើងៗ ធ្វើ​ឲ្យ​អ្នក​ម្ដាយ​​កាន់​តែ​ងាយ​នឹង​កើត​កន្ទាលត្រអាក។ ម្តាយម្នាក់​ក្នុង​ចំណោម ១៥០ នាក់​ បាន​វិវត្ត​​ទៅជាកើត​មាន​​​បញ្ហា​ស្បែក​ធ្ងន់ធ្ងរ​មួយ ឬ​ហៅ​ថា PUPP ។ ២- បញ្ហាអីខ្លះបានហៅថាធ្ងន់? PUPP ជាកន្ទួល​កន្ទាលត្រអាក និង​ប្រេះ​ស្បែក ​រមាស់។ ស្ត្រី​ពពោះដែល​កើត​ PUPP ​ស្បែកឡើង​ក្រហម​ធំៗ និង​ហើម​​​លើ​ស្បែក ហើយវាកើត​​នៅ​លើ​ពោះ។ ក្រោយ​មក​ទៀត ​រាល​ដាល​ទៅ​​ដៃ និង​ជើង។ ការ​ស្រាវជ្រាវ​​បង្ហាញ​ថា PUPP មាន​ទំនាក់ទំនង​ជាមួយ​ហ្សែន ប៉ុន្តែ​នៅ​តែ​មិន​ទាន់ដឹង​​ប្រាកដ​ថា​ជាអ្វី​ដែលបង្ក​ឲ្យ​មាន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ