ប្រសិនបើស្រីៗយើងមានបំណងធ្វើការបង្កកំណើតក្រៅស្បូន ក្រោយពេលដែលប្រឈមនឹងការរលូតកូនម្តងហើយម្តងទៀត យើងគួរដឹងពីគន្លឹះមួយចំនួនដើម្បីជំរុញឲ្យអត្រានៃការបង្កកំណើតក្រៅស្បូនឲ្យកាន់ខ្ពស់។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ប្រសិនបើស្រីៗយើងមានបំណងធ្វើការបង្កកំណើតក្រៅស្បូន ក្រោយពេលដែលប្រឈមនឹងការរលូតកូនម្តងហើយម្តងទៀត យើងគួរដឹងពីគន្លឹះមួយចំនួនដើម្បីជំរុញឲ្យអត្រានៃការបង្កកំណើតក្រៅស្បូនឲ្យកាន់ខ្ពស់។
ពិតណាស់ ការបង្កកំណើតក្រៅស្បូន ឬក្នុងមន្ទីរពិសោធន៍ (IVF) មិនមែនជាជម្រើសតែមួយគត់ក្រោយពេលដែលរលូតកូនឡើយ។ ប៉ុន្តែ ក្នុងករណីដែលយើងមានការពិបាកក្នុងការមានផ្ទៃពោះម្តងទៀត យើងគួរធ្វើការពិចារណាពីការបង្កកំណើតក្រៅស្បូន។
ជាក់ស្តែង ការរលូតកូនកើតឡើងនៅអំឡុងពេលពីរបីខែដំបូងនៃការមានផ្ទៃពោះ ហើយ៥០%នៃការរលូតកូននេះ កើតឡើងនៅរយៈពេលបីខែដំបូង នេះបើយោងតាមNational Library of Medicine។ យ៉ាងណាមិញ ទោះបីជាធ្លាប់រលូតកូនម្តងហើយក៏ពិតមែន នោះមិនមានន័យថាយើងមិនអាចមានផ្ទៃពោះម្តងទៀតឡើយ។
ប៉ុន្តែ ហានិភ័យនៃការរលូតកូនជាលើកទី២ អាចកើនឡើងដល់២០% ហើយបើយើងប្រឈមនឹងការរលូតកូនចាប់ពី៣ដងឡើងទៅ ហានិភ័យមានរហូតដល់ទៅ៤៣%ឯណោះ។ ហេតុនេះហើយ សម្រាប់គូស្នេហ៍ដែលមានបញ្ហារលូតកូនម្តងហើយម្តងទៀត គួរជ្រើសរើសវិធីបង្កកំណើត ដូចជាIVFជាដើម។
ការបង្កកំណើតក្រៅស្បូន ជាដំណើរការនៃការទាញយកមេជីវិតញីពីស្បូន និងបង្កកំណើតជាមួយនឹងមេជីវិតឈ្មោល ក្រោយបង្កកំណើតរួច ទើបអំប្រ៊ីយ៉ុងត្រូវបានផ្ទេរត្រលប់មកកាន់ស្បូនវិញ។ ការបង្កកំណើតក្រៅស្បូន មានសុវត្ថិភាពខ្ពស់ ប៉ុន្តែអត្រាជោគជ័យត្រូវពឹងផ្អែកលើកត្តាជាច្រើនដូចជា អាយុ មូលហេតុនៃការរលូតកូន មូលហេតុនៃការគ្មានកូន និងលក្ខខណ្ឌនៃអ័រម៉ូនជាដើម។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ