មុនមានផ្ទៃពោះ

មុនមានផ្ទៃពោះ – មុន​ឈាន​ដល់​ការ​មាន​កូន ពពោះ រហូត​ថ្ងៃ​សម្រាល​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ច្រើន​ក្នុង​នាម​ជា​ឪពុកជាម្ដាយរបស់​កូន​ក្នុង​ក្ដីស្រមៃ រាប់ចាប់​តាំង​ពី​ចំណុច​នានាគួរ​ធ្វើ​និងមិន​គួរ​ធ្វើ​ក្នុង​ការ​ត្រៀមយកកូណ​ដែល​ណែនាំ​ឲ្យ​គ្រូពេទ្យ បញ្ហា​សុខភាព​នានាដែល​បង្កការ​រាំងស្ទះ​ដល់​ការ​បង្កកំណើត មូលហេតុ​មិន​អាច​មានកូនបាន ការ​ព្យាបាល​និង​ការ​ចែករំលែកបទពិសោធន៍​នានា​ពី​អ្នក​ម៉ាក់ផ្សេងទៀតជាច្រើន

ចំណេះដឹងទូទៅ

មុនមានផ្ទៃពោះ

កំពូលអាហារ៦ប្រភេទជួយបង្កើនមេជីវិត និងឆាប់មានផ្ទៃពោះ

មានវិធីជាច្រើន​ដែល​អ្នក​អាច​អនុវត្តន៍បាន ដើម្បី​បង្កើន​​សមត្ថ​ភាព​នៃ​ការ​បង្ក​កំណើត ហើយ​វិធីមួយ​ក្នុង​ចំណោម​វិធី​ទាំង​នោះ គឺ​ការ​បរិភោគ​អាហារ​ល្អៗ ដែល​ជួយ​ជំ​រុញ ឬ​បង្កើន​មេជីវិត​។ អាហារទាំង​នោះ សម្បូរ​ទៅ​ដោយ​វីតាមីន ​និង​សារ​ធាតុ​រ៉ែ ដែល​មាន​អត្ថប្រយោជន៍​ក្នុង​ការ​ជួយដល់​សមត្ថភាព​នៃ​ការ​បង្ក​កំណើត​។ ចឹង តើ​អ្នក​គួរ​តែ​ញ៉ាំ​អាហារ​អ្វីខ្លះ? សូម​ស្វែង​រក​ចម្លើយ​នៅ​ខាង​ក្រោមនេះ អាហារជួយ​ដល់​សមត្ថភាព​បង្ក​កំណើត និង​ឆាប់​មាន​ផ្ទៃពោះ កម្រិត​នៃ​សមត្ថភាព​បង្ក​កំណើត ក៏​អាស្រ័យ​ទៅលើ​សារធាតុ​ចិញ្ចឹម ដែល​យើង​បរិភោគ​ចូល​ក្នុង​រាង​កាយ​របស់​យើង​ផង​ដែរ។ ហេតុនេះ អ្នក និង​ដៃគូ​របស់​អ្នក ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​ឱ្យ​បាន​ខ្លាំង នៅ​ពេល​ដែល​រៀប​ចំ​គម្រោង​មាន​ផ្ទៃពោះ​។ ជា​មួយ​គ្នានេះ ការ​បរិភោគ​អាហារ​ដែល​មាន​សារ​ធាតុ​ចិញ្ចឹម​ល្អៗ ក៏​ជួយ​ឱ្យ​វដ្តរដូវ​របស់​អ្នក មាន​ភាព​ទៀង​ទាត់​ជាង​មុន និង​ធ្វើ​ឱ្យ​អ្នក​មាន​ផ្ទៃពោះ​កាន់​តែ​ឆាប់​ ផង​ដែរ​។ ខាង​ក្រោមនេះ គឺ​ជា​អាហារ​ដែល​​ជួយ​បង្កើន​សមត្ថភាព​បង្ក​កំណើត​ដែល​អ្នក​អាច​សាក​ល្បង​បាន ដើម្បី​មាន​ផ្ទៃពោះ​ឱ្យកាន់​តែ​ឆាប់។ ១. បន្លែ​បៃ​តង បន្លែបៃតងជាច្រើនប្រភេទដូចជា ស្ពៃពួយឡេង ផ្កាខាត់ណាខៀវ និងស្ពៃខ្មៅ ផ្តល់ជាតិសរសៃដែលអាចជួយ​រក្សាតុល្យភាពអ័រម៉ូនក្នុងរាងកាយ។ អាហារ​ជួយ​ដល់​ការ​មាន​ផ្ទៃពោះមួយនេះ ​ក៏មាន​ផ្ទុក​សារធាតុចិញ្ចឹម​ផ្សេងទៀត​ផងដែរ​ដូចជា វីតាមីន E កាល់ស្យូម ជាតិដែក កូ​អង់​ហ្ស៊ី​ម Q10 និង​វីតាមីន B9។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! វីតាមីន E អាចជួយធ្វើឱ្យជញ្ជាំងស្បូនដែល​ស្តើង ទៅ​ជា​ក្រាស់ឡើង​វិញ។ កម្រាស់ជញ្ជាំងស្បូនដែលសមស្របគឺមានសារៈសំខាន់ដើម្បីគាំទ្រដល់ដំណើរការបង្កកំណើត។ ការរួមបញ្ចូលគ្នានៃវីតាមីន E និង កូ​អង់​ហ្ស៊ី​ម Q10 […]

អត្ថបទផ្សេងទៀតពី មុនមានផ្ទៃពោះ

ស្វែងរក មុនមានផ្ទៃពោះ

ការត្រៀមយកកូន

ម៉ាក់ៗដឹងអត់! គភ៌ដុះលលាដ៍ក្បាលមិនជិត អាចបណ្ដាលមកពីមូលហេតុនេះ

ម៉ាក់​ៗ​ពពោះ​គ្រប់​រូប​គួរ​យក​ជិត​ទុក​ដាក់​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ​មែន​ទែន ព្រោះ​កាល​ណា​បើ​ធ្វេស​ប្រហែស​បន្តិច អាច​ធ្វើ​ឲ្យ​ការ​ពពោះ​មិន​បាន​រលូន ជាពិសេស​អាច​ធ្វើ​ឲ្យ​អា​អូន​ក្នុង​ផ្ទៃ​ជួប​បញ្ហា​ច្រើន​ទៀត​ផង។ ស្រប​គ្នា​នេះ​ដែរ មាន​ម៉ាក់​ៗ​មួយ​ចំនួន​ប្រឈម​នឹង​បញ្ហា​កូន​ក្នុង​ផ្ទៃ​ដុះ​លលាដ៍​ក្បាល​មិន​ជិត តែ​មិន​ដឹង​ថា​បណ្ដាល​មក​ពី​កត្តា​អី​ឲ្យ​ប្រាកដ​នោះ​ទេ។ បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​ដែល​ទារក​នៅ​ក្នុង​ផ្ទៃ​មាន​បញ្ហា​លលាដ៍​ក្បាល​បិទ​មិន​ជិត អាច​បណ្ដាល​ឲ្យ​កូន​នោះ​មាន​ខួរ​ក្បាល​តែ​មួយ​ចំហៀង ឬ​ពេល​ខ្លះ​គ្មាន​ខួរ​ក្បាល​តែ​ម្ដង។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ លោក​ថា បើ​តាម​ការ​ស្រាវ​ជ្រាវ ម្ដាយ​ដែល​កង្វះ​ជាតិ ​អាស៊ីដ​ហ្វូលិក និង ​វីតាមីន​ B9 មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ឆ្អឹង​លលាដ៍​ក្បាល​បិទ​មិន​ជិត​ទេ អាច​ធ្វើ​ឲ្យ​ឆ្អឹង​ខ្នង​របស់​ទារក​បិទ​មិន​ជិត​បាន​ដូច​គ្នា ហើយ​នៅ​មាន​កត្តា​ដែល​បណ្ដាល​មក​ម្ដាយ​ច្រើន​ទៀត​ដូច​ជា ប្រើ​ប្រាស់​ថ្នាំ​ប្រកាច់ (ក្នុង​ករណី ម្ដាយ​មាន​ជំងឺ​ឆ្កួត​ជ្រូក) ម្ដាយ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​១។ល។ [embed-health-tool-due-date] វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រួប​នេះ​បន្ត​ថា ស្ត្រី​ពពោះ​ត្រូវ​ដឹង​ថា ប្រសិន​បើ​កូន​នៅ​ក្នុង​ផ្ទៃ មាន​ឆ្អឹង​លលាដ៍​ក្បាល​ដុះ​មិន​ជិត គឺ​គ្មាន​វិធី​ព្យាបាល​អី​ឲ្យ​ឆ្អឹង​ដុះ​ជិត​វិញ​បាន​ទេ ពោល​គឺ​យើង​មិន​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់ បើ​កូន​មាន​បញ្ហា​ដុះ​លលាដ៍​ក្បាល​មិន​ជិត​បែប​នេះ​ហើយ។ "គភ៌​ដែល​មាន​បញ្ហា​នេះ អាច​រស់​បាន​នៅ​ក្នុង​ពោះ​រហូត​ដល់​ធំ ប៉ុន្តែ​ក្រោយ​ពេល​សម្រាល​ គឺ​យើង​មិន​អាច​ចិញ្ចឹម​កូន​នោះ​ដូច​ក្មេង​ធម្មតា​បាន​ទេ ហើយ​ ៨០%​ នៃ​ទារក​ដែល​មាន​បញ្ហា​ដុះ​លលាដ៍​ក្បាល​មិន​ជិត តែង​ស្លាប់​ក្រោយ​ពេល​សម្រាល​រួច។"     ដូច​នេះ​ហើយ លោក​បាន​ណែ​នាំ​ឲ្យ ម៉ាក់ៗ​ពពោះ​ទាំង​អស់ ត្រូវ​តាម​ដាន​ពិនិត្យ​អេកូ​ឲ្យ​បាន​ដិត​ដល់ ហើយ​ជា​ពិសេស​គឺ​ត្រូវ​ទទួល​បាន​សារធាតុ​ចិញ្ចឹម វីតាមីន សារធាតុ​រ៉ែ ជា​ដើម ឲ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​ឲ្យ​អា​អូន​ក្នុង​ពោះ​មាន​សុខភាព​ល្អ មិន​មាន​បញ្ហា​ណា​មួយ​កើត​ឡើង។ ម៉្យាង​ទៀត បញ្ហា​កូន​ដុះ​ឆ្អឹង​លលាដ៍​ក្បាល​មិន​ល្អ អាច​មើល​ដឹង​ច្បាស់​តាម​រយៈ​ការ​ពិនិត្យ​អេកូ នៅ​ពេល​ដែល​គភ៌​មាន​អាយុ១៣-១៤​សប្ដាហ៍ […]


ការត្រៀមយកកូន

ទៅមើលផ្ទៃពោះ មិនមែនមើលអេកូ១មុខទេ ម៉ាក់ៗត្រូវតែធ្វើតេស្តប៉ុន្មានចំណុចនេះទៀត

អំឡុងមាន​ផ្ទៃ​ពោះ​ ម៉ាក់​ៗ​ប្រាកដជា​ទៅ​មន្ទីរពេទ្យ ដើម្បី​ចង់​ដឹង​ពី​សុខភាព​គភ៌រៀងរាល់ខែ។ ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព-កម្ពុជា​ចិន សែន​សុខ នឹង​បង្ហាញ​ពី​រឿង​ត្រូវ​ពិនិត្យ​ពេល​ម៉ាក់​ៗ​មក​អេកូ​មើល​ផ្ទៃ​ពោះ។ ១- ឆ្លុះ​អេកូ ការ​ឆ្លុះ​អេកូ អាច​ឲ្យ​យើង​ដឹង​ពី​ការ​លូតលាស់ ទីតាំង ទំហំ​របស់​ទារក​ក្នុង​ផ្ទៃ ព្រម​ទាំង​ឆ្លុះ​មើល​ថា​ទារក មាន​បញ្ហា​អ្វី​ឬ​អត់។ ២- ពិនិត្យ​រក​មេរោគ​ស្វាយ ស្វាយ ជា​ជំងឺ​ដែល​បណ្ដាល​ឲ្យ​ទារក​ក្នុង​ផ្ទៃ​ស្លាប់​ជាច្រើន ដូចនេះ​ការ​ពិនិត្យ​គឺ​ដើម្បី​ឲ្យ​ដឹង​ថា​ម្ដាយ​មាន​ជំងឺ​នេះ ដែរ​ឬ​ទេ។ ៣- ពិនិត្យ​តម្រង​នោម ការ​ពិនិត្យ​នៅ​តំបន់​នេះ​ក៏​សំខាន់​ផង​ដែរ គឺ​ដើម្បី​ធ្វើ​តេស្ត​ជាតិ​ស្ករ និង​ជាតិ​ប្រូតេអ៊ីន និង​ការ​ធ្វើ​តេស្ត​ថា​មាន​ដំបៅ​ក្លាយ​នៅ​តម្រង​នោម ឬ​ក៍​អត់។ ៤- ពិនិត្យ​ឈាម​ធម្មតា ការ​ពិនិត្យ​ឈាម ដើម្បី​វាយ​តម្លៃ​លើ​សុខភាព​របស់​ស្ត្រី​មាន​ផ្ទៃពោះ និង​ពិនិត្យ​មើល​ឲ្យ​ដឹង​ថា​គ្មាន​បញ្ហា​រហូត​ដល់​ពេល​សម្រាលកូន ក្នុង​នោះ​មាន​ការ​ពិនិត្យ​ឈាម (ជាតិ​ក្រហម​នៃ​ឈាម​កោសិកា​ឈាម និង​កោសិកា​ឈាម​ក្រហម​ជាដើម) ជំងឺ​អេដស៍ និង​រោគ​កញ្ជ្រឹល​ជា​ដើម។ ៥- វាស់​សម្ពាធ​ឈាម និង​ថ្លឹង​ទម្ងន់ រៀងរាល់​ពេល​ទៅ​ពិនិត្យ​ផ្ទៃពោះ គ្រូពេទ្យ​តែងតែ​វាស់​សម្ពាធ​ឈាម ដើម្បី​ចង់​ដឹង​ថា ឈាម​ម៉ាក់​ៗ​ឡើង​ខុស​ប្រក្រតី​ឬ​ទេ។ មួយ​វិញ​ទៀត ការ​ថ្លឹង​ទម្ងន់​ជា​ប្រចាំ គឺ​ដើម្បី​កុំឲ្យ​ម៉ាក់​ៗ​បណ្ដោយ​ខ្លួន​ញ៉ាំ​តាម​ចិត្ត​ចង់ រហូត​ឡើង ២០ គីឡូ ព្រោះ​អាច​ប្រឈម​មុខ​លើស​សម្ពាធ​ឈាម ទឹក​នោម​ផ្អែម ហើយ​ពិបាក​សម្រាល។


ការត្រៀមយកកូន

ការពិនិត្យកម្រាស់កញ្ចឹងកគភ៌ អាចបញ្ជាក់បញ្ហាខ្សោយប្រាជ្ញាពីកំណើតបាន

ទារក​ដែល​កើត​ចេញ​មក មិន​មែន​សុទ្ធ​តែ​មាន​សុខភាព​ល្អ​ទាំងអស់​នោះ​ទេ មាន​មួយ​ចំនួន​ប្រឈម​នឹង​មាន​បញ្ហា​ជំងឺ​ពី​កំណើត​ដែល​កើត​ចេញ​មក​ទើប​ដឹង។ រី​ឯ​មួយ​ចំនួន​ទៀត អាច​ដឹង​ថា​មាន​បញ្ហា​តាំង​ពី​នៅ​ក្នុង​ពោះ​ម្ដាយ​តាម​រយៈ​ការ​ឆ្លុះអេកូសាស្ត្រ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ ស្រប​គ្នា​នេះ ការ​ឆ្លុះ​អេកូសាស្ត្រ​ពិនិត្យ​មើល​កម្រាស់​កញ្ចឹង​ក​គភ៌ ក៏​អាច​បញ្ជាក់​ឲ្យ​ដឹង​ថា កូន​ក្នុង​ផ្ទៃ​នោះ​ប្រឈម​នឹង​ការ​កើត​ជំងឺ​ខ្សោយ​ប្រាជ្ញា​ពី​កំណើត (Down Syndrome) ឬ​អាច​ហៅ​ម៉្យាង​ទៀត​ថា ជំងឹ Trisomy 21។ ជំងឺ​នេះ បង្ក​បញ្ហា​ពី​ហ្សែន ដែល​ធ្វើ​ឲ្យ​ក្មេង​មាន​បញ្ហា​ក្នុង​ការ​លូតលាស់​ផ្នែក​រាង​កាយ និង​សតិបញ្ញា​មិន​ប្រក្រតី។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ លោក​វេជ្ជបណ្ឌិត បន្ត​ថា នៅ​ចន្លោះ​ពេល​១១-១៤អាទិត្យ  គឺ​ជា​ពេល​ល្អ​បំផុត​ក្នុង​ការ​ពិនិត្យ​អេកូ​ផ្ទៃ​ពោះ វាស់​កម្រាស់​កញ្ចឹង​ក​គភ៌ ដើម្បី​រក​ជំងឺ​ពី​កំណើត។ ក្នុង​ករណី​ដែល​ពេទ្យ​ពិនិត្យ​ឃើញ​ថា​កញ្ចឹង​ក​ទារក​ក្រាស់​លើស​ពី ៣ ឬ៣,៥ មីលីមែ៉ត្រ គឺ​មាន​ហានិភ័យ​ខ្ពស់ តែ​នៅ​មិន​អាច​សន្មត់​ថា​មាន​ជំងឺ​ខ្សោយ​ប្រាជ្ញា​មែន​ឬអត់ ដូច​នេះ​ត្រូវ​បូម​ទឹក​ភ្លោះ​ទៅ​ពិនិត្យ​បន្ថែម​ដើម្បី​បញ្ជាក់​កាន់​តែ​ច្បាស់។​ ចំពោះ​ទារក មាន​ប្រវែង​កម្រាស់​កញ្ជឹង​ក​កាន់​តែ​ក្រាស់ គឺ​ភាគ​ច្រើន​តែង​មាន​បញ្ហា​ពី​កំណើត​ដូច​ជា៖ - បញ្ហា​បេះ​ដូង - បញ្ហា​ពាក់​ព័ន្ធ​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​ពី​កំណើត - បញ្ហា​សរីរាង្គ​ផ្សេងៗ - បញ្ហា​ខ្សោយ​ប្រាជ្ញា​ពី​កំណើត។ល។ [embed-health-tool-due-date] វេជ្ជបណ្ឌិត​រូប​នេះ​បាន​បញ្ជាក់​ថា ការ​ដែល​អាច​វាស់​កញ្ចឹង​ក​គភ៌​បាន គឺ​មាន​តែ​គ្រូពេទ្យ​ជំនាញ​មាន​បទ​ពិសោធន៍​ខ្ពស់​ទើប​អាច​វាស់​ដឹង ហើយ​បាន​ណែនាំ​ថា ម៉ាក់ៗ​ពពោះ​ទាំងអស់ ត្រូវ​តែ​ទៅ​ពិនិត្យ​អេកូ​តាម​ដាន​តាម​កាល​កំណត់​របស់​គ្រូពេទ្យ ដើម្បី​សុខភាព​ម្ដាយ និង​កូន។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ […]


ការត្រៀមយកកូន

ពេលពពោះមានរោគសញ្ញាទាំងនេះ ម៉ាក់ៗមិនត្រូវធ្វេសប្រហែសឡើយ

ពេល​ដឹង​ថា​ខ្លួន​មាន​ផ្ទៃពោះ ម៉ាក់​ៗ​ពិតជា​ត្រេកអរ​ខ្លាំង​ណាស់ ព្រោះ​គ្រួសារ​នឹង​ត្រៀម​ទទួល​បាន​សមាជិក​ថ្មី។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ត្រេកអរ យើង​ក៏​ត្រូវ​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដំបូន្មាន​ថា អំឡុង​ពេល​ពពោះ​នេះ​ម៉ាក់​ៗ​ក៏​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ដូច​គ្នា ព្រោះ​បើ​ប្រហែស​បន្តិច​ទាំង​កូន និង​យើង​អាច​មាន​គ្រោះថ្នាក់។ ខាងក្រោម​គឺជា​រោគ​សញ្ញា​ត្រូវ​ប្រយ័ត្ន ម៉ាក់​ៗ​គួរតែ​ដឹង៖ [embed-health-tool-due-date] - ឈឺ​ចុកចាប់​ក្នុង​ពោះ​ភ្លាម​ៗ - ស្រេក​ទឹក​ខ្លាំង - ហើម​មុខ ដៃ​ជើង - ឈឺ​ក្បាល - ឈឺ​ចង្កេះ - ចង្អោរ​ខ្លាំង - ស្រក​ទម្ងន់ - ចុកពោះ ផ្នែក​ខាង​ក្រោម​ឆ្អឹង​ជំនីរស្តាំ - ចលនា​កូន​ថយ​ចុះ ឬ​កម្រើក​ខ្លាំង - គ្រុន​ក្ដៅ - ធ្លាក់​ឈាម - បែក ឬ​ជ្រាប​ទឹកភ្លោះ​មុន​កំណត់ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ លោក​វេជ្ជបណ្ឌិតថា ប្រសិនបើ​មាន​សញ្ញា​ទាំង​នេះ ស្ត្រី​គប្បី​ទៅ​ពិគ្រោះ​យោបល់ និង​ត្រូវ​តាម​ដាន​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់​ជា​ប្រចាំ ឬ​យ៉ាង​ហោច​ណាស់ ៥ ដង​នៅ​មណ្ឌល​សុខភាព ឬមន្ទីរពេទ្យជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?


ការត្រៀមយកកូន

បើចាញ់កូនខ្លាំងពិបាកក្នុងខ្លួនពេក ម៉ាក់ៗអាចលេបថ្នាំបានអត់?

សម្រាប់​ម៉ាក់​ៗ​ដែល​មាន​អាការៈ​ចាញ់​កូន​ខ្លាំង​ពិតជា​ទ្រាំ​មិន​បាន​ឡើយ រហូត​ដល់​ត្រូវ​រក​ជំនួយ​ថ្នាំ​បំបាត់​ចាញ់ ទើប​អាច​ធូរស្រាល​ខ្លះ។ ដូចនេះ​ទើប​មាន​ម៉ាក់​ៗ​លើក​ឡើង​ថា បើ​ចាញ់​ខ្លាំង​រហូត​ត្រូវ​លេប​ថ្នាំ ទើប​ទប់ទល់​បាន តើ​ថ្នាំ​នោះ​មាន​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ដែរឬ​ទេ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ចាញ់​ខ្លាំង​រហូត​ញ៉ាំ​អ្វី​មិន​បាន ធុំ​ក្លិន​ក៏​ក្អួត ហើយ​ទោះ​គ្មាន​អ្វី​ក្នុង​ក្រពះ​ក៏​នៅតែ​ភើ ​រក​កលចង់​ក្អួត​អស់​ពី​ពោះ អាច​លេប​ថ្នាំ​បំបាត់​អាការៈ​នោះ​បាន។ ប៉ុន្តែ​មាន​ម៉ាក់​ៗ​ខ្លះ បើ​ទោះ​ជា​លេប​ថ្នាំ​ហើយ​ក៏​មិន​អាច​ទប់ទល់​នឹង​អាការៈ​ចាញ់​កូន​នោះ​បាន ដោយ​អាច​លេប​មួយ​គ្រាប់​នៅ​ពេល​ដែល​ចាញ់​ខ្លាំង ប៉ុន្តែ​បើ​មិន​សូវ​ចាញ់​ប៉ុន្មាន​ទេ ឬ​ក៏​ចាញ់​ដែរ​តែ​អាច​ទ្រាំទ្រ​បាន ​មិន​ចាំបាច់​​ប្រើ​ថ្នាំ​នោះ​ទេ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ រូប​នោះ​បាន​បញ្ជាក់​ថា ប្រសិនជា​យើង​លេប​ទៅមាន​ប្រតិកម្ម​ជាមួយ​ថ្នាំ ​សូម​បញ្ឈប់​ជា​បន្ទាន់។ ក្នុង​នោះ​រោគ​សញ្ញា​មាន​ដូចជា កន្ទួល​រមាស់ ក្រហម​ស្បែក ហើម​មុខ​មាត់ ហត់ ពិបាក​ដកដង្ហើម វិលមុខ សម្ពាធឈាម​ចុះ និង​បើ​ធ្ងន់ធ្ងរ​អាច​ដល់ស្លាប់។ [embed-health-tool-ovulation] ចំពោះ​ចម្ងល់​ថា តើ​អាច​ញ៉ាំ​ថ្នាំ​នោះ​រាល់​ថ្ងៃ​បាន​ដែរ ឬ​ទេ? វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា អាច​ញ៉ាំ​បាន​រាល់ថ្ងៃ រហូត​ដល់​ទៅ៣ដង​/​ថ្ងៃ​ទៀត​ផង ប្រសិនបើ​ស្ត្រីពពោះ​ចាញ់​ខ្លាំង​រហូត​ដល់​បាក់​កម្លាំង។ អត្ថបទពាក់ព័ន្ធ៖ ចាញ់កូនពេលពពោះ អាចសាកវិធីសាស្ត្រនេះបាន ចាញ់​កូន​ខ្លាំង​មិន​ដឹង​ធ្វើ​ម៉េច អាច​សាក ៤ វិធី​នេះ​បាន អ្វីជាមូលហេតុនាំឲ្យហើមជើងពេលពពោះ ត្រូវដោះស្រាយម៉េច? ហេតុអីស្រីៗឈឺត្រគាកពេលពពោះ ដោះស្រាយម៉េច ត្រូវប្រយ័ត្នអីខ្លះ?


ឧបសគ្គការមានកូននិងការព្យាបាល

នេះអាច​មូលហេតុ​ស្រីៗរៀប​ការ​រាប់​ឆ្នាំ​ តែ​គ្មាន​កូន (វីដេអូ)

អត្ថបទ​មុន “Hello គ្រូ​ពេទ្យ” បាន​ប្រាប់​មូល​ហេតុ​មួយ​ចំនួនធ្វើ​ឲ្យ​ប្រុសៗ ទោះ​រៀប​ការ​ច្រើន​ឆ្នាំ​ហើយ​ នៅ​តែ​មិន​អាច​មាន​អូនៗ​​នឹង​គេ។ ចុះ​បើ​ខាង​ប្រុស​អត់​អី ប៉ុន្តែ​មូលហេតុ​អត់កូន ​បណ្តាល​មក​ពី​ខាង​ស្រី​វិញ តើ​វា​បង្ក​ឡើង​ដោយ​កត្តា​អ្វី​ខ្លះ? ខាង​ក្រោម​នេះ ជា​ចម្លើយ​សម្រាប់​ស្រីៗ​​យើង ដែល​រៀប​ការ​រាប់​ឆ្នាំ​នៅ​តែ​គ្មាន​កូន។ អត្ថបទពាក់ព័ន្ធ: មូលហេតុ​ប្រុសៗរៀប​ការ​រាប់​ឆ្នាំ ​តែ​គ្មាន​កូន (វីដេអូ) ត្រៀមប៉ុន្មានរឿងនេះបានមុន ទើបផែនការយកកូនមិនជួបបញ្ហា បាត់រដូវ ហេតុអីតេស្តទឹកនោមអត់ឃើញមានកូន? តិចនិកធម្មជាតិ អាចជួយឲ្យឆាប់មានកូននឹងគេ ប្រុសៗការហើយយូរឆ្នាំនៅតែអត់មានកូន តើគួរធ្វើម៉េច? បច្ចុប្បន្ន ភាពគ្មាន​កូន​លើ​បុរស​​មាន​ខ្ពស់ជាង​ស្រ្តី? នេះជាចំណុចល្អ និងមិនល្អ សម្រាប់ប្ដីប្រពន្ធគ្មានកូន ស្រីៗអារអត់​មាន​កូន អាច​ចំណាំ​បាន​តាម​សញ្ញា​ទាំង​នេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការត្រៀមយកកូន

អាយុច្រើន មានកូនមិនល្អទេ ឯក្មេង​ពេក​រឹតតែជួបបញ្ហា (វីដេអូ)

ថ្ងៃមុន “Hello គ្រូពេទ្យ” ចេញ​ផ្សាយ​អត្ថបទ​មួយ​ប្រាប់​ស្រីៗ​គ្នា​យើង​ថា មាន​បេប៊ី​នៅ​ចន្លោះ​អាយុ​ជាង ២០ឆ្នាំ គឺ​ល្អ​បំផុត ព្រោះ​ជា​អំឡុង​ពេល​រាងកាយ​ពោរពេញ​ដោយ​ថាមពល។ ប៉ុន្តែ គ្មាន​អ្វី​មាន​គុណ​សម្បត្តិ គ្មាន​គុណ​វិបត្តិ​នោះ​ទេ បើ​ទោះ​ជា​វ័យ ២០ឆ្នាំ​ជាង គឺ​ជា​ពេល​ល្អ​បំផុត​សម្រាប់​ពពោះ តែ​អាយុ​ចាស់​ជាងនេះ​បន្តិច​ក៏​នៅ​តែ​អាច​យក​បេប៊ី​បាន​ដែរ គ្រាន់​តែ​មាន​គុណ​សម្បត្តិ និង​គុណវិបត្តិ​ផ្សេង​គ្នា។ ខាងក្រោម​នេះ ជា​គុណវិបត្តិ​ខ្លះៗ​សម្រាប់​គ្នា​យើង​មាន​បេប៊ី​នៅ​វ័យ​ក្មេង។ អត្ថបទពាក់ព័ន្ធ: ហេតុអីស្រ្តីវ័យ ៣៥ ឆ្នាំឡើងទៅ ជួបបញ្ហាពិបាកមានកូន? ហេតុផលបញ្ជាក់ថា ស្រីៗក្មេង និងចាស់ពេក សម្រាលកូនមានគ្រោះថ្នាក់ ស្រីៗអាយុតិច មានកូនឆ្លាតជាងអ្នក​អាយុច្រើន ព្រោះហេតុផលបែបនេះ មានកូនញឹកមិនល្អ ហើយបើរង្វើលពេកក៏ប៉ះពាល់ដែរ! ប្តីប្រពន្ធជាប់សាច់ញាតិនឹងគ្នា នោះកូនកើតមកអាចប្រឈមនឹងបញ្ហាទាំងនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ឧបសគ្គការមានកូននិងការព្យាបាល

មូលហេតុ​ប្រុសៗរៀប​ការ​រាប់​ឆ្នាំ ​តែ​គ្មាន​កូន (វីដេអូ)

ការយូរឆ្នាំហើយ នៅមិន​ទាន់មានកូននឹងគេ អាចមកខាងពីខាងប្រុស ឬខាងស្រី។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​កត្តា​ ៣ យ៉ាង ធ្វើ​ឲ្យ​ប្រុសៗ​ ទោះ​ប្រឹង​យ៉ាង​ណា​នៅ​តែ​គ្មាន​កូន។បញ្ហា​ធ្វើ​ឲ្យ​ប្រុសៗ​មិន​អាច​មាន​កូន​បាន គឺ​ជា​បញ្ហា​កើត​លើ​ពង​ស្វាស រួម​មាន Varicocele (រីក​សរសៃ​វ៉ែន​ក្នុង​ពង​ស្វាស) ឬ​ពង​ស្វាស​មិន​ធ្លាក់ (ពង​ទក) ជាដើម។ ករណី​រីក​សរសៃ​វ៉ែន​ក្នុង​ពង​ស្វាស អាច​ធ្វើ​ឲ្យ​គុណ​ភាព​មេជីវិត​ឈ្មោល​ធ្លាក់​ចុះ ខណៈ​បញ្ហា​ពង​ទក​វិញ អាច​ធ្វើ​ឲ្យ​ប្រុសៗ​ប្រឈម​បញ្ហា​អត់​មាន​កូន​ដូច​គ្នា។   អត្ថបទពាក់ព័ន្ធ: ត្រៀមប៉ុន្មានរឿងនេះបានមុន ទើបផែនការយកកូនមិនជួបបញ្ហា នេះអាច​មូលហេតុ​ស្រីៗរៀប​ការ​រាប់​ឆ្នាំ ​តែ​គ្មាន​កូន តិចនិកធម្មជាតិ អាចជួយឲ្យឆាប់មានកូននឹងគេ ប្រុសៗការហើយយូរឆ្នាំនៅតែអត់មានកូន តើគួរធ្វើម៉េច? បច្ចុប្បន្ន ភាពគ្មាន​កូន​លើ​បុរស​​មាន​ខ្ពស់ជាង​ស្រ្តី? នេះជាចំណុចល្អ និងមិនល្អ សម្រាប់ប្ដីប្រពន្ធគ្មានកូន បញ្ហាមានកូនតែមួយគ្រាប់ លែងមានទៀត អាចមកពីហេតុផលទាំងនេះ! ស្រីៗអារអត់​មាន​កូន អាច​ចំណាំ​បាន​តាម​សញ្ញា​ទាំង​នេះ ប្រុសៗ ដែលយប់ឡើង ក្រចូលគេង ប្រយ័ត្នងាប់មេជីវិត អត់កូន ប្រុសៗគួរតែដឹងរឿងសំខាន់ៗ ទាក់ទិននឹងមេជីវិតឈ្មោល ពិតអត់ដែលប្រើ Wifi ច្រើន បណ្ដាលឲ្យប្រុសៗងាប់មេជីវិត ហើយ​អត់កូន? ប្រុសៗមានទម្លាប់អាក្រក់ ៨ យ៉ាងនេះ […]


ការត្រៀមយកកូន

បើម៉ាក់ៗខ្លាចកូនកើតមកអន់ប្រាជ្ញា គួរប៉ូវអាហារទាំងនេះ

កូន​កើត​មក​រាង​កាយ​រឹងមាំ ឬ​ទន់​ជ្រាយ មាន​បញ្ញា​ឆ្លាត ឬ​អត់ គឺ​អាស្រ័យ​លើ​របប​អាហារ​របស់​ម្តាយ​អំឡុង​ពពោះ​ដែរ។ អ៊ីចឹង​ពេល​ដឹង​ថា​មាន​ផ្ទៃពោះ ឬ​ពេល​ត្រៀម​លក្ខណៈ​យក​កូន ស្រី​ៗត្រូវបំប៉ន​អាហារ​អីខ្លះ​ទើប​រាងកាយ​កូន​រឹងមាំ ឯ​ខួរ​ក្បាល​ក៏​លូត​លាស់​បាន​ល្អ​នោះ? ១. អាហារ​សម្បូរ​ជាតិ​កាល់ស្យូម កាល់ស្យូម​គឺ​ជា​សារធាតុ​រ៉ែ ដែល​សម្បូរ​ជាង​គេ​នៅ​ក្នុង​ទឹកដោះ​គោ ផលិត​ផល​ធ្វើ​សណ្តែក​សៀង និង​បន្លែ​បៃតង។ ចំពោះ​អត្ថប្រយោជន៍​របស់​កាល់ស្យូម​វិញ គឺ​ជួយ​ឆ្អឹង​ម្តាយ-​កូន​រឹង​មាំ ធ្មេញ​កូន​ក៏​រឹងមាំ​ដូច​គ្នា។ មិន​តែ​ប៉ុណ្ណោះ​កាល់​ស្យូម​ក៏​មាន​នាទី​ជួយ​ឲ្យ​ចលនា​ឈាម​រត់​បាន​ស្រួល សាច់ដុំ​បត់​បែន​បាន​ល្អ និង​ជួយ​ប្រព័ន្ធ​សរសៃ​ប្រសាទ​​ក្នុង​ការ​បញ្ជូន​សារ​ពី​ខួរក្បាល​ទៅ​រាង​កាយ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. អាហារ​សម្បូរ DHA អត្ថ​ប្រយោជន៍​របស់ DHA ជួយ​ដល់​ការ​លូតលាស់​ប្រព័ន្ធ​ប្រសាទ និង​ភ្នែក​ទារក​ក្នុង​ផ្ទៃ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ជួយ​កាត់​បន្ថយ​ជំងឺ​បាក់​ទឹក​ចិត្ត​របស់​ម្តាយ​ក្រោយ​ពេល​សម្រាល​កូន។ អាស៊ីដ​ខ្លាញ់​អូមេហ្កា ៣ ជា​ប្រភព​ផ្តល់​នូវDHA ដែល​វា​សម្បូរ​នៅ​ក្នុង​ត្រី​សមុទ្រ ពិសេស​ត្រីសាលម៉ុន បង្គាធំៗ និង​ទឹកដោះ​ម្សៅ​សម្រាប់​ម្តាយ។ ម៉ាក់ៗ​ត្រូវ​ចាំ​ថា កូនក្នុងផ្ទៃ​ស្រូប​ទាញ​យក DHA តាំង​ពី​នៅ​ក្នុង​ពោះ​ម្តាយ គឺ​ចាប់​ពី​ត្រីមាស​ទី៣ ពេល​កើត និង​រហូត​ដល់​អាយុ ២ឆ្នាំ ដែល​​ចាំបាច់​ត្រូវ​តែ​បំពេញ​ឲ្យ​បាន​គ្រប់​គ្រាន់ ទើប​ខួរ​ក្បាល​កូន​លូតលាស់​បាន​ល្អ កើត​មក​ឆ្លាត។   ៣. អាស៊ីដហ្វូលិក អាស៊ីដ​ហ្វូលិក​ជួយបង្កើត​កោសិកា​ឈាម​ក្រហម ការពារ​ភាព​ស្លេកស្លាំង អភិវឌ្ឍ​ខួរក្បាល-ខួរឆ្អឹង​ខ្នង​ទារក ជួយ​បង្ការ​ជំងឺ​បេះដូង​ពី​កំណើត​ជា​ដើម។ បើ​តាម​លោក​ស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ​មាតា […]


ការត្រៀមយកកូន

ពពោះ​ចំខែ​ក្តៅ ស្រីៗ​គួរ​ចេះ​តិចនិក​ទាំង​នេះ ដើម្បីរក្សាសុខភាពឲ្យបានល្អ

សម្រាប់​គ្នា​យើង​ទូទៅ ខែ​ក្តៅគឺ​គួរ​ឲ្យ​ធុញ​ទ្រាន់​ណាស់ កុំ​ថា​ឡើង​ស្រីៗ​កំពុង​ពពោះ មិន​ដឹង​ពិបាក​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ។ ជា​ប្តី​ល្អ អំឡុង​ពេល​នេះ ត្រូវ​មើល​ថែ​ប្រពន្ធ​ឲ្យ​ដិត​ដល់​ផង ហើយ​ស្រីៗ​គ្នា​យើង​ក៏​ដូច​គ្នា ថែ​ខ្លួនបាន​ល្អ ទើប​ម៉ាក់ៗ និង​បេប៊ី សុខភាព​ល្អ​ទៅ​តាម​នឹង​ដែរ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” ចង់​ណែនាំ​គ្នា​យើង​ខ្លះៗ​អំឡុង​ពេល​រដូវ​ក្តៅ​បែប​នេះ។ ១- ទំនាក់​ទំនង​រដូវ​ក្តៅ និង​ការ​ពពោះ ស្រីៗ​ភាគ​ច្រើន តែង​មាន​ការ​ឡើង​កម្តៅ​រាង​កាយ​អំឡុង​ពេល​ពពោះ នាំ​ឲ្យ​អំឡុង​ខែ​ក្តៅ​ចូល​មក​ដល់ នឹង​ធ្វើ​ឲ្យ​អារម្មណ៍​យើង​កាន់​តែ​មិន​ល្អ​ខ្លាំង​ឡើង​អំឡុង​ពេល​នេះ។ កត្តា​នេះ​ គ្នា​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន ពិសេស​ចៀស​វាង​ទៅ​កន្លែង​ណា​មាន​អាកាស​ធាតុ​ក្តៅ​ខ្លាំង អាច​ធ្វើ​ឲ្យ​អារម្មណ៍​យើង​មិន​ល្អ ប៉ះពាល់​សុខភាព​ច្រើន​ជា​មនុស្ស​ធម្មតា។ ការ​សិក្សា​ជាច្រើន​រក​ឃើញ​ថា នៅ​សប្តាហ៍ ១២ នៃ​ការ​ពពោះ ការ​អភិវឌ្ឍន៍​របស់​បេប៊ី អាច​នឹង​ទទួល​ផល​អវិជ្ជមាន​នៅ​ពេល​ម៉ាក់ៗ​រង​រលក​កម្តៅ​ខ្លាំង ព្រោះ​នៅ​ពេល​រាង​កាយ​យើង​ប៉ះពាល់​កម្តៅ​ខ្លាំង សរសៃ​ឈាម​នឹង​រួម​តូច ដើម្បី​ជួយ​រាងកាយ​ចុះ​ត្រជាក់ ប្រតិកម្ម​នេះ នឹង​ប៉ះពាល់​ដល់​ការ​បញ្ជូន​ឈាម និង​សារធាតុ​ចិញ្ចឹម​ទៅ​ដល់​គភ៌​ក្នុង​ផ្ទៃ​បាន។ អ្វី​សំខាន់​បំផុត​ស្រីៗ​គ្នាយើង​ត្រូវ​ធ្វើ គឺ​រក្សា​កម្តៅ​ក្នុង​រាងកាយ​អំឡុង​ពេល​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ។ អត្ថបទពាក់ព័ន្ធ៖  ដឹងអត់ ដំឡូងជ្វា ល្អចំពោះទារកក្នុងផ្ទៃយ៉ាងម៉េចខ្លះ? ហេតុអីស្រ្តីវ័យ ៣៥ ឆ្នាំឡើងទៅ ជួបបញ្ហាពិបាកមានកូន? ហេតុអីស្ត្រីពពោះប្រឈមខ្លាំងនឹងការខ្វះជាតិដែក? ជាតិដែកជួយអីខ្លះ? ២- តិចនិក​រក្សា​កម្តៅ​ក្នុង​រាង​កាយ​សម្រាប់​ស្រីៗ​ពពោះ ស្រីៗ​ពពោះ​ទាំង​អស់​ត្រូវ​ចាំ​ថា បើ​រាង​កាយ​យើង​ឡើង​កម្តៅ​ខ្លាំង គភ៌​ក្នុង​ផ្ទៃ​ក៏​កើន​កម្តៅ​ដូច​គ្នា និង​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ការ​លូតលាស់​របស់​បេប៊ី​បាន ហេតុ​នេះ​គួរ​អនុវត្ត​តាម​តិចនិក​ខាងក្រោម៖ – សម្រាក ឬ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ក្នុង​បន្ទប់​មិន​មាន​ពន្លឺរំខាន និង​សីតុណ្ហភាព​ត្រជាក់​ល្មម។ – អាច​ទិញ​ផលិត​ផលមានភាព​ត្រជាក់​មក​លាប​ជើង ឬ​អាច​ព្យាយាម​អង្គុយ​មុខ​កង្ហារ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ