backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

គុណសម្បត្តិ-គុណវិបត្តិ នៃការសម្រាលកូនដោយធម្មជាតិ និងវះកាត់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 12, 2020

គុណសម្បត្តិ-គុណវិបត្តិ នៃការសម្រាលកូនដោយធម្មជាតិ និងវះកាត់

ការ​សម្រាល​បែង​ចែក​ជា​២ប្រភេទ គឺ​ការ​សម្រាល​តាម​ធម្មជាតិ និង​ការ​សម្រាល​ដោយ​វះកាត់។ បើ​តាម​ការ​បញ្ជាក់​របស់​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ជា​ទូទៅ​ក្រុម​គ្រូពេទ្យ​មិន​លើកទឹកចិត្ត​ឲ្យ​សម្រាល​កូន​ដោយ​វះកាត់​នោះ​ទេ លុះ​ណា​តែ​លក្ខខណ្ឌ ស្ត្រី​ជា​ម្តាយ​មិន​អាច​សម្រាល​កូន​តាម​ធម្មជាតិ​បាន។

លោក​វេជ្ជបណ្ឌិត​បានបន្តថា “សរុប​មក​ការ​សម្រាល​កូន​ដោយ​ធម្មជាតិ​ល្អ​ជាង តែ​បើ​ធម្មជាតិ​ទៅ​មិន​រួច យើង​កុំ​ជំទាស់ កុំ​ប្រឆាំង ក្នុង​ករណី​កូន​អត់​បង្វិល កូន​ទទឹង​ពោះ សុក​ពាំង​មាត់​ស្បូន ម្តាយ​មាន​កម្ពស់​ទាប អាង​ត្រគាក​មិន​ល្អ សុខភាព​កូន និង​ម្តាយ​ខ្សោយ ម្តាយ​ធ្លាប់​សម្រាល​ដោយ​វះកាត់​ពី​មុន សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​មាន​ជំងឺ​ទឹកនោម​ផ្អែម’

ខាង​ក្រោម​នេះ​ជា​គុណសម្បត្តិ-គុណវិបត្តិ នៃ​ការ​សម្រាល​កូន​ដោយ​វះកាត់ និង​ធម្មជាតិ។

១. ការ​សម្រាល​កូន​ដោយ​ធម្មជាតិ

គុណ​សម្បត្តិ

– ម្តាយអាច​ដើរ ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ​បាន​ក្រោយ​សម្រាល​កូន​ប៉ុន្មាន​ម៉ោង

– បាត់បង់​ឈាម​តិច

– គ្មាន​ការ​ឈឺចាប់​​ដែល​បន្សល់​ដូច​វះកាត់​ឡើយ

– សម្រាក​នៅ​ពេទ្យ​រយៈពេល​ខ្លី

– មុខ​របួស​ឆាប់​ជា​សះស្បើយ និង​គ្មាន​ស្នាម។

គុណវិបត្តិ

– ឈឺ​ពោះ​យូរ ម្តាយ​ត្រូវ​ទ្រាំទ្រ​នឹង​ការ​ឈឺពោះ

– អាច​ប្រឈម​មុខជំងឺ​នោម​ទាស់ ឬ​ជំងឺ​ស្រុត​ស្បូន

– ទ្វារមាសអាច​ដាច់​រហែក​ដោយ​សារ​ការ​សម្រាល

– រាងកាយ​ទារក​ អាច​មាន​ប៉ះ​ទង្គិចនៅ​ពេល​ម៉ាក់ៗ​​ប្រឹង​សម្រាល ឬ​ការ​ប្រើ​ឧបករណ៍​ជំនួយ​ផ្សេងៗ។

២. ការ​សម្រាល​ដោយ​វះកាត់

គុណសម្បត្តិ

– មិន​ឈឺ​ពោះ​យូរ

– កូន​កើត​ចំថ្ងៃ ឬ​ម៉ោង​ដែល​យើង​ចង់​បាន

-កាត់​បន្ថយ​ឱកាស​ឆ្លង​ជំងឺ​ពីម្តាយទៅ​​កូន។

គុណវិបត្តិ

– បាត់បង់ឈាមច្រើន

– ចាក់ថ្នាំស្ពឹកទៅមិនស្ពឹក អាចមានប្រតិកម្មនឹងថ្នាំស្ពឹក ធ្វើឲ្យឈឺក្បាល វិលមុខក្អួត

– ធ្លាក់ឈាមច្រើនក្រោយសម្រាល

– ឆ្លងរោគ រលាក​ស្រទាប់​ក្នុង​​ស្បូន

– ខ្សោយស្បូន

– ត្រូវ​សម្រាក​ពេទ្យ​យូរ ទម្រាំ​មុខ​របួស​ធូរស្រាល

– អាច​វះកាត់​កូន​ក្រោយៗ​ទៀត

– មានស្នាមនៅលើពោះ ប្រឈមនឹងការដាច់ថ្នេរ បើមិនប្រយ័ត្ន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 12, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម