ពេលវេលាសម្រាលកូនជាពេលដ៏លំបាកបំផុតរបស់ស្រីៗយើងដែលត្រូវទ្រាំទ្រនឹងការឈឺចាប់ដ៏ពិបាកពណ៌នារាប់ម៉ោង។ ចំពោះស្រីៗដែលធ្លាប់ឆ្លងកាត់ជីវិតជាម្តាយប្រហែលជាមិនសូវចោទជាបញ្ហាខ្លាំងនោះទេ តែបើម៉ាក់ៗដែលទើបមានកូនដំបូងច្បាស់ជាភ័យខ្លាំង មិនដឹងថាអាចទ្រាំ ឬក៏ឆ្លងកាត់ការឈឺចាប់បានដោយរបៀបណាទេ។
លោកស្រី អួង លីដា នាយសាល នៅផ្នែកបន្ទប់សម្រាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានណែនាំឲ្យស្រីៗគ្នាយើងដែលត្រៀមសម្រាលកូនធ្វើតាម ៤ ចំណុចខាងក្រោមនេះ ដើម្បីកាត់បន្ថយការឈឺចាប់។
១- តាំងអារម្មណ៍ឲ្យល្អ
ទោះជាឈឺពោះតិច ឬខ្លាំង ម៉ាក់ៗត្រូវតាំងអារម្មណ៍ឲ្យបានល្អ ដកដង្ហើមវែងៗ កុំស្លន់ស្លោ ឬបាក់ទឹកចិត្តឲ្យសោះ ទើបអាចទប់ទល់នឹងការឈឺចាប់បានយូរ។ ម៉ាក់ៗត្រូវចាំថា ស្រីៗដទៃអាចឆ្លងកាត់វាបាន យើងក៏អាចឆ្លងកាត់បានដូចគ្នា។