១- អាថ៌កំបាំងទី ១ – ការហូរចេញនូវកាកសំណល់មកជាមួយកូន
ពេលកំពុងត្រៀមខ្លួនសម្រាលកូន ម៉ាក់ៗនឹងមានអារម្មណ៍ថាតើនឹងមានអ្វីដែលមកជាមួយនឹងកូន។ អំឡុងពេលសម្រាល ចលនាពោះវៀនធំ ក៏មិននៅស្ងៀមដែរ គឺវាមានចលនាស្របពេលដែលយើងប្រឹងបង្កើតកូន។ ចលនាដែលមាននៅក្នុងពោះវៀនធំ មានដូចជា លាមក ទឹកនោម និងឈាម គឺជាសារធាតុដែលអាចចេញមកជាមួយកូន។ អត់មានអីខុសប្រក្រតីទេ នេះជាបាតុភូតធម្មជាតិចំពោះមធ្យោបាយសម្រាលកូនបែបធម្មជាតិ មិនវះកាត់ ហើយយើងក៏មិនអាចទប់ស្កាត់នូវបញ្ហាទាំងនេះបានដែរ ព្រោះចលនាពោះវៀន និងការរុញកូនចេញពេលសម្រាល គឺប្រើសាច់ដុំតែមួយ (ពេលយើងប្រឹង)។
២- អាថ៌កំបាំងទី ២ – អារម្មណ៍ពីរប្រភេទ
ការសម្រាលកូនតាមធម្មជាតិ ជាប្រភេទនៃការសម្រាលកូនដែលអាចធ្វើឲ្យយើងមានអារម្មណ៍ពីរប្រភេទ គឺឈឺចាប់ និងមានសម្ពាធ។ នៅពេលដែលយើងចាប់ផ្តើមប្រឹង នឹងមានសម្ពាធទៅកាន់មាត់ស្បូនដើម្បីរុញកូនចេញមកក្រៅ។ នៅពេលដែលទារកចុះក្រោម យើងនឹងមានអារម្មណ៍ពីសម្ពាធដូចនៅពេលស្បូនកន្រ្តាក់ ទៅជាមានសម្ពាធកាន់តែខ្លាំងឡើងៗ។
យើងនឹងមានអារម្មណ៍ថាដូចជាពោះវៀនកំពុងមានចលនាខ្លាំង ដោយសារវាមានសរសៃប្រសាទដូចទៅនឹងសរសៃប្រសាទដែលភ្ញោចឲ្យស្បូនកន្រ្តាក់ដែរ។ អំឡុងពេលសម្រាលកូនតាមទ្វារមាស ម៉ាក់ៗនឹងជួបហានិភ័យដែលធ្វើឲ្យស្បែក និងជាលិកាជុំវិញទ្វារមាសរលាក ឬរហែក បង្កការឈឺចាប់កាន់តែខ្លាំង និងការឈឺចាប់ខ្លះទៀត កើតមានរវាងទ្វារមាស និងរន្ធគូទក្រោយពេលសម្រាលផងដែរ។