backup og meta

កូនកើតមកភ្លាមយំភ្លែត ម៉ាក់ប៉ាបារម្ភ តែពេទ្យសប្បាយចិត្តណាស់

កូនកើតមកភ្លាមយំភ្លែត ម៉ាក់ប៉ាបារម្ភ តែពេទ្យសប្បាយចិត្តណាស់

បន្ទាប់​ពី​កើត​ភ្លាម​ទារក​ភាគច្រើន​យំ​ខ្លាំង​ៗ ចាស់​ៗ​តែងតែ​ខ្លាច​កូន​យំ​យូរ ក៏​បន្តក់​ទឹក​ឲ្យ​ផឹក ព្រោះ​គិត​ថា​ទារក​ឃ្លាន បូក​រួម​ម៉ាក់​ៗ​មិន​ទាន់​មាន​ទឹក​ដោះ​ច្រើន​ទៀត​នោះ។ តែ​សម្រាប់​ពេទ្យ​បានឲ្យ​ដឹង​ថា នោះ​ជា​ទង្វើ​ខុសឆ្គង។

អ្នកស្រី​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ប្រាប់​មក​កាន់ Helloគ្រូពេទ្យ ថា​ពេទ្យ​ពេល​ឮ​ទារក​យំ គឺ​សប្បាយ​ចិត្ត​ណាស់ តែ​ចាស់​ៗ​ខ្លះ​គាត់​មិន​ដឹង​គាត់​បែរជា​នាំគ្នា​បន្តក់​ទឹក ព្រោះ​គិត​ថា​កូន​​ឃ្លាន ឬ​ស្រេក​ទឹក ទាំង​ដែល​ធាតុ​ពិត​មិន​មែន​បែប​នោះ។ មួយ​វិញ​ទៀត​ គិត​ថា​ម៉ាក់​ៗ​គ្មាន​ទឹកដោះ​ឲ្យ​បៅ​ទាំង​ដែល​ស្រ្តី​សម្រាល​កូន​រួចភ្លាម​តែង​មាន​ទឹកដោះ​ដំបូង ឬ​យើង​តែង​ហៅ​ថា «ទឹកដោះ​ព្រៃ» ហើយ​អ្នក​ខ្លះ​មិន​ដឹង​ពី​គុណ​សម្បត្តិ​ទឹកដោះនោះ​ បែរជាច្របាច់​ចោល​ក៏​មាន​ព្រោះពណ៌​វា​មិន​ដូ​ចទឹកដោះ​ធម្មតា។

អត្ថបទពាក់ព័ន្ធ៖ កូនតូចឧស្សាហ៍យំ តែកុំទុកឲ្យកូនយំខ្លាំងរហូតគាំង អាចប៉ះពាល់សរីរាង្គខាងក្នុង

សម្រាលកូន

ទាក់ទិន​នឹង​ចម្ងល់​ថា ហេតុអ្វី​កូន​កើត​ភ្លាម​យំ​ភ្លាម ពេទ្យ​សប្បាយ​ចិត្ត? វេជ្ជបណ្ឌិត​រូប​នេះ​បាន​បន្ថែម​ទៀត​ថា មកពី​ឮ​សំឡេង​យំ​របស់​ទារក​មាន​ន័យ​ថា​សួត​របស់​គាត់​ធ្វើការ​បាន​ល្អ និង​ហេតុផល​សំខាន់​មួយ​ទៀត​មកពី​ទារក​ចេញ​មក​ភ្លាម​ហាក់​បី​ដូចជា​ហេលហាល គ្មាន​ភាព​កក់​ក្ដៅ ឬ​ហាប់​ណែន​ដូច​កាល​នៅ​ក្នុង​ពោះ​ម្ដាយ។ ក្នុង​ករណី​ទារក​មិន​ស្រែក​ ពេទ្យ​នឹង​ទៅ​គោះ​ឲ្យ​យំ​ទៀត​ផង ដើម្បី​ចង់​ដឹង​។

មួយ​វិញ​ទៀត​បរិយាកាស និង​កម្ដៅ​ក៏​ខុស​គ្នា បូក​រួម​នឹង​ក្នុង​បន្ទប់​បើក​ម៉ាស៊ីនត្រជាក់ ឬ​កង្ហារ​ទើប​បណ្ដាល​ឲ្យ​ទារក​ស្រែក​យំ តែ​ម៉ាក់​ៗ និង​សាច់ញាតិបែរជា​គិត​ថា​កូន​ឃ្លាន​ទៅ​វិញ។ បន្ថែម​ពី​លើ​នេះ អ្នកស្រី​វេជ្ជបណ្ឌិត ក៏​សូម​សំណូមពរ​ឲ្យ​ម៉ាក់​ៗ​ទាំងអស់​ពេល​កូន​កើត​ភ្លាម​ត្រូវ​ឲ្យ​កូន​បៅ​ទឹកដោះ​ដំបូង ព្រោះ​វា​មាន​គុណ​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ទារក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

02/10/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចេះតែ​រមួល​ក្រពើអំឡុងពេលពពោះ គួរដោះស្រាយបែបណា?

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 02, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម