home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ទំហំក្បាលកូនធំប៉ុនណា ទើបមិនអាចសម្រាលតាមធម្មជាតិបាន?

ទំហំក្បាលកូនធំប៉ុនណា ទើបមិនអាចសម្រាលតាមធម្មជាតិបាន?

ទំហំ​ក្បាល​កូន​ក្នុង​ផ្ទៃ​ធំ ជា​រឿង​គួរឲ្យ​ព្រួយបារម្ភ​សម្រាប់​ម៉ាក់​ៗ​ក្នុង​ការ​សម្រាល​តាម​ធម្មជាតិ។ វេជ្ជបណ្ឌិត គាន់ អូន បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​ទំហំ​ក្បាល​កូន​លើស​ពី ៩ សង់ទីម៉ែត្រ​ទៅ គ្រូពេទ្យ​មិន​ឲ្យ​សម្រាល​តាម​ធម្មជាតិ​ឡើយ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ក្មេង​ដែល​មាន​ជំងឺ​ដក​់ទឹក​ក្នុង​ខួរក្បាល គឺ​មិន​អាច​ព្យាបាល ឬ​ក្បាល​រួម​តូច​ដូច​ទារក​ដទៃ​ទៀត​ពេល​សម្រាល​បាន​ឡើយ។ ទារក​ខ្លះ​គ្មាន​ជំងឺ​អ្វី​ទាំងអស់ ប៉ុន្មាន​មក​ពី​គីឡូ​ធ្ងន់ ថ្លោស​ពេក ទើប​ក្បាល និង​ខ្លួន​ក៏​ធំ​តាម​នោះ​ដែរ។

ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត បាន​បញ្ជាក់​ទៀត​ករណី​ក្បាល​កូន​ធំ​មាន​ហានិភ័យ​ខ្ពស់ចំពោះ​ម៉ាក់​ៗ​ ប្រសិនបើ​ជម្នះ​សម្រាល​តាម​ធម្មជាតិ។ ក្នុង​នោះ​មាន​ដូចជា​រហែក​មាត់ស្បូន រហែក​ទ្វារមាស ហើយ​បើ​សិន​ជា​ការ​ដាច់​រហែក​នោះ​ប៉ះ​ចំ​សរសៃ​ឈាម ប្រាកដជា​ហូរ​ឈាម​ខ្លាំង និង​មាន​គ្រោះថ្នាក់ ឬ​បើ​មិន​មាន​គ្រោះថ្នាក់​ព្រោះ​ការ​ហូរ​ឈាម ការ​ដាច់​រហែក​នៅ​តំបន់​ទ្វារមាស​នោះ ក៏​បង្ក​ជា​ឆ្លង​រោគ។

ចំពោះ​ការ​វាស់​ទំហំ​ក្បាល គឺ​វាស់​នៅ​ពេល​អេកូ​ពី​សៀត​ផ្កា​ខាង​ឆ្វេង​ទៅ​ខាង​ស្ដាំ កាល​ណា​លើស​ធម្មតា គ្រូពេទ្យ​សន្និដ្ឋាន​ថា​កូន​ក្បាល​ធំ​ហើយ។ កាលណា​គ្រប់​ខែ បើ​ទំហំ​ក្បាល​ទារក​លើស​ពី ៩ សង់ទីម៉ែត្រ ឬ​លើស ៩៥ មិល្លីម៉ែត្រ ចូល ១០០ មិល្លីម៉ែត្រ ឡើង​ទៅ​ចាត់​ទុក​ថា​ធំ​ហើយ។ ប៉ុន្តែ​នៅ​ពេល​សម្រាល​ឆ្អឹង​ក្បាល​កូន​អាច​បង្រួម​ចូល​គ្នា​បាន បើជាកូនទី២ ទី៣ អាចចេញមកបាន តែបើកូនដំបូងគឺពិបាកណាស់។

សម្រាប់​កូនកើតពីម្តាយមាន​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​ធំ​ហួស​ពី​ធម្មតា​មិន​អាច​សម្រាល​បាន​ឡើយ ត្រូវ​សម្រាល​តាម​វិធី​វះកាត់​វិញ។ បើ​វាស់​ទំហំ​ក្បាល និង​អាង​ត្រគាក​ធំ​ជាង​មិន​អាច​ឆម្រាល​ចេញ​ឡើយ ហើយ​បើ​នៅ​បន្ត​ឲ្យ​ឈឺពោះ​យូរ ក្បាល​ដែល​បង្រួម​វិជ្ឈមាត្រ​តូច​យូរ ធ្វើឲ្យ​កូន​ខ្វះ​អុកស៊ីសែនក្នុង​ខួរក្បាល ទោះ​ជា​កើត​មក​កូន​អត់​ឆ្លាត កូន​មាន​ងាប់​កោសិកា​ខួរក្បាល មិន​មាន​ភាព​ឈ្លាសវៃ​ដូច​កូន​ដទៃ។

វេជ្ជបណ្ឌិត​តំណាង​គ្រូពេទ្យ​វះកាត់​រោគ​ស្ត្រី​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​នៅ​កម្ពុជា​រូប​នោះ បន្ថែម​ទៀត​ថា កូន​ខ្លះ​ទំហំ​ក្បាល ឬ​ខ្លួន​មិន​ធំ​ប៉ុន្មាន​ទេ តែ​មកពី​ម៉ាក់​ៗ​មាន​មាឌ​តូច និង​ត្រគាក​មិន​ធំ​ល្អ​ទើប​ពិបាក​ក្នុង​ការ​សម្រាល​កូន​តាម​ធម្មជាតិ​បែប​នេះ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ទ្រី រ៉ាវី
កែ 04/09/2020
x