ជាទូទៅ ក្នុងត្រីមាសទី៣ នៃអាយុគភ៌ ទារកនៅក្នុងផ្ទៃនឹងចាប់ផ្ដើមផ្លាស់ប្ដូរទីតាំងដោយបង្វិលក្បាលចុះក្រោម ដើម្បីត្រៀមកើតតាមធម្មជាតិ។ មានករណីខ្លះ ដល់ពេលជិតកើតហើយ បេប៊ីនៅតែមិនទាន់បង្វិលក្បាលចុះក្រោម ដែលភាគច្រើនគេហៅកូនស្ថិតនៅទីតាំងបញ្ច្រាស ដែលធ្វើឲ្យដំណើរការសម្រាលលំបាកខ្លាំង និងអាចមានគ្រោះថ្នាក់។ ប្រមាណជា ២៥% នៃទារកដែលស្ថិតនៅទីតាំងបញ្ច្រាសបែបនេះ នឹងបង្វិលក្បាលចុះមកក្រោមដោយឯកឯង ពេលជិតដល់ថ្ងៃសម្រាល។ ដោយឡែក ៧៥%ទៀត នឹងត្រូវកើតទាំងបញ្ច្រាសបែបនេះ ដោយមានជំនួយពីគ្រូពេទ្យជំនាញ ឬអាចនឹងត្រូវវះកាត់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗទាំងកូនទាំងម្ដាយ។ ចុះកត្តាអ្វីខ្លះបានកូនលូតលាស់ទាំងបញ្ច្រាសមិនបង្វិលក្បាលចុះក្រោម? មានដំណោះស្រាយអ្វីខ្លះ?
១- កូនស្ថិតនៅទីតាំងបញ្ច្រាសមាន៣ប្រភេទ
– បញ្ច្រាសធម្មតា (ប្រមាណ ៥០,៧០%)៖ គូថរបស់ទារក សំយុងចុះមកមាត់ស្បូន ហើយជើងបែរឡើងលើទៅរកក្បាល។
– បញ្ច្រាសជើង (ប្រមាណ ១០,៣០%)៖ ជើងម្ខាង ឬទាំងសងខាងរបស់ទារក សំយុងចុះមកមាត់ស្បូន។
– បញ្ច្រាសទាំងស្រុង (ប្រមាណ ៥-១០%)៖ គូថរបស់ទារក សំយុងចុះមកមាត់ស្បូន ហើយជើងទាំងពីររបស់ទារកបត់ផ្អោបជាប់ខ្លួនដោយមិនតម្រង់មកខាងក្រោម។
២- កត្តាធ្វើឲ្យកូនស្ថិតនៅទីតាំងបញ្ច្រាស
– កូនកើតមុនខែ
– កូនភ្លោះ ឬច្រើន
– បរិមាណទឹកភ្លោះតិចពេក ឬច្រើនជ្រុល
– សុខភាពស្បូនខ្សោយ
– សុខភាពទារកខ្សោយ
– ស្បូនយារ (បង្កើតកូនច្រើន លើសពី ៥ ដង)។
គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ
៣- វិធីសាស្ត្របង្វិលទីតាំងទារកក្នុងផ្ទៃ
មិនមែនកូនស្ថិតនៅទីតាំងបញ្ច្រាស សុទ្ធតែត្រូវវះកាត់ ពេលសម្រាលទាំងអស់នោះទេ។ គ្រូពេទ្យ ឬឆ្មប មានបច្ចេកទេសជួយបង្វិលទារកឲ្យមកកាន់ទីតាំងត្រឹមត្រូវវិញបាន បើបេប៊ីស្ថិតនៅក្នុងសប្ដាហ៍ទី ៣២-៣៧ នៅឡើយ។ វិធីសាស្ត្រដែលគេនិយមប្រើ គឺ៖
– បង្វិលកូនពីខាងក្រៅ ៖ ដំបូង ម្ដាយត្រូវលេបថ្នាំជំនួយស្បូនសិន។ បន្ទាប់មក ពេទ្យនឹងបង្វិលទីតាំងទារកពីខាងក្រៅ ដោយប្រើដៃរុញ។ ការបង្វិលកូនពីខាងក្រៅ ជាវិធីសាស្ត្រមួយដែលជោគជ័យច្រើនលើស្រីៗពពោះដំបូង និងថ្ងៃកំណត់កើតនៅយូរ។ ប៉ុន្តែ វិធីសាស្ត្រនេះ មិនអាចប្រើបានចំពោះស្រីៗមានទឹកភ្លោះតិច ឬស្រីៗមានកូនភ្លោះឡើយ។
[embed-health-tool-due-date]
– Webster Breech Technique៖ ជាវិធីសាស្រ្តដែលគេធ្វើ ពេលគភ៌អាយុបាន ៨ ខែ ដែលតិចនិកនេះធ្វើឲ្យសរីរាង្គក្នុងអាងត្រគាកធូរដូចជា ស្បូន និងសរសៃពួរ ធ្វើដោយគ្រូពេទ្យជំនាញផ្នែកសាច់ដុំ និងឆ្អឹង។
– ការព្យាបាលតាមបែបធម្មជាតិ ៖ ស្រីៗមានផ្ទៃពោះ អាចប្រើវិធីចាក់ម្ជុលវិទ្យាសាស្រ្ត ឬបន្ធូរអារម្មណ៍ ដូចជា ការសណ្តំ ប៉ុន្តែតាមបែបវេជ្ជសាស្រ្ត វិធីបែបនេះមិនទាន់ត្រូវគេអះអាងថាមានប្រសិទ្ធភាពនៅឡើយទេ។
ក្នុងករណីប្រើគ្រប់វិធីហើយ កូននៅមិនបង្វិលក្បាលទៀត ពេទ្យនឹងណែនាំការសម្រាលដោយវះកាត់។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?