– កំណកឈាម (អាចមានដុំឈាមកក ឬដុំឈាមស្ទះនៅសរសៃឈាម)
– រហែកស្បូន
– ប្រកាច់
– ផលវិបាករបស់ថ្នាំស្ពឹក មានដូចជា ខូចធ្មេញ ប៉ះពាល់សួត និងសរសៃឈាមបេះដូងជាដើម។
ស្រីៗធ្លាប់រំលូតកូន បង្កើនឱកាសមានកូនក្រៅស្បូនខ្ពស់ បើធៀបនឹងស្រីៗមិនធ្លាប់រំលូតកូន។ ផលវិបាកធ្ងន់ធ្ងរនៃការរំលូតកូន អាចនាំស្លាប់ថែមទៀតផង។
សំខាន់បំផុត ត្រូវកត់សម្គាល់ថា ពេលយើងរំលូតកូន ត្រូវដឹងពីផលវិបាកជាមុន។ ស្ត្រីរំលូតកូនអំឡុងពេលមានផ្ទៃពោះភ្លាមៗ អាចកាត់បន្ថយហានិភ័យ និងគ្រោះថ្នាក់ពាក់កណ្តាល បើប្រៀបធៀបទៅនឹងស្រីៗរំលូតកូនយឺត (គភ៌លើសពី ៣ ខែឡើងទៅ)។
២- ផលប៉ះពាល់ផ្លូវចិត្តក្រោយរំលូតកូន
បន្ទាប់ពីរំលូតកូនរួច ស្ត្រីអាចមានអារម្មណ៍ធូរស្រាល ឬបាក់ទឹកចិត្តខ្លាំង ឬអារម្មណ៍ច្របូកច្របល់ពីការសម្រេចចិត្តរំលូតកូន។ ទោះយ៉ាងណា ការសិក្សាជាច្រើនបង្ហាញថា ករណីរំលូតកូន មានទំនោរកើតមានអារម្មណ៍អវិជ្ជមានច្រើនជាងអារម្មណ៍វិជ្ជមាន។
អារម្មណ៍អវិជ្ជមានបណ្តាលមកពីការរំលូតកូនរួមមាន៖
– អារម្មណ៍បន្ទោសខ្លួនឯង និងអាម៉ាស់
– អារម្មណ៍សោកស្តាយ