– ទីតាំងគភ៌ខុសប្រក្រតី៖ នេះជាការសំដៅទៅលើទីតាំងទារកក្នុងផ្ទៃ ដែលបង្កផលវិបាកដល់ការសម្រាលតាមធម្មជាតិ។
– ទងសុកស្រុតចុះខុសប្រក្រតី និងតឹងណែន៖ វាបញ្ហាមិនប្រក្រតីមួយ ពាក់ព័ន្ធទងសុក។
អត្ថបទពាក់ព័ន្ធ៖
- កន្ត្រាក់ស្បូនត្រៀមសម្រាល និងកន្ត្រាក់បែបបញ្ឆោត ខុសគ្នាម៉េចខ្លះ?
- ប្រពន្ធជិតសម្រាល ប្រុសៗអាចធ្វើរឿងទាំងអស់នេះ នឹងក្លាយជាប៉ាល្អបំផុតកូនៗប្រាថ្នា!
៣- មូលហេតុរំលូតកូនមានសុវត្ថិភាពជាងសម្រាល
ដូចដឹងហើយថា ការរំលូតកូន តែងនាំមកនូវបទពិសោធឈឺចាប់ចំពោះស្រីៗគ្រប់រូប ទាំងផ្លូវកាយ និងផ្លូវចិត្ត។ យ៉ាងណា ក្នុងស្ថានភាពការពពោះប្រឈមផលវិបាកស៊ាំញ៉ាំផ្សេងៗណាមួយ គឺពិតជាគួរឲ្យភ្ញាក់ផ្អើល ដែលការស្រាវជ្រាវមួយចំនួនបង្ហាញថា ការយកកូនចេញមានហានិភ័យបង្កគ្រោះថ្នាក់ដល់ជីវិតស្រីៗពពោះ ទាបជាងការផ្តល់កំណើតឲ្យគភ៌។
គ្រូពេទ្យផ្នែកសម្ភព និងរោគស្រី្តនៅអាមេរិក បានសិក្សាលើកម្រិតហានិភ័យ រវាងការយកកូនចេញ និងការសម្រាលកូន ដែលលទ្ធផលបង្ហាញថា ស្រីៗស្លាប់ដោយសារសម្រាលកូន ទាំងអំឡុងពេលសម្រាល និងក្រោយសម្រាល គឺខ្ពស់ជាង ១៤ដង បើធៀបទៅនឹងការយកកូនចេញដោយសារកត្តាសុខភាពស៊ាំញ៉ាំណាមួយ។
បើតាមការសិក្សាចន្លោះឆ្នាំ ១៩៩៨-២០០៥ បង្ហាញថា ក្នុងចំណោមទារក ១១០០០នាក់ កើតដោយការសម្រាល គឺមានម្តាយម្នាក់ស្លាប់ ខណៈក្នុងចំណោមការរំលូតកូនដោយសារកត្តាណាមួយសរុប ១៦៧០០០ មានស្រីៗពពោះម្នាក់ប៉ុណ្ណោះស្លាប់បាត់បង់ជីវិត។ បញ្ហាធំមួយនេះ ជាទូទៅ អាចកើតមានចំពោះការពពោះលើសពី ៩ ខែ ដែលត្រូវចាត់ទុកជាការពពោះយូរខែមួយ បណ្តាលឲ្យងាយនឹងកើតមានផលវិបាកយើងនឹកស្មានមិនដល់។ វេជ្ជបណ្ឌិតផ្នែកសម្ភព និងរោគស្រី្ត លោកស្រី Bryna Harwood មកពីសាកលវិទ្យាល័យ Illinois ក្នុងទីក្រុង Chicago បានលើកឡើងថា រំលូតកូនដោយស្របច្បាប់ ត្រូវបានគេចាត់ទុកថាមានសុវត្ថិភាព។ លោកស្រីវេជ្ជបណ្ឌិត បាននិយាយថា ការរំលូតកូនសម័យឥឡូវនេះ ច្រើនធ្វើឡើងដោយការវះកាត់ ឬប្រើប្រាស់ថ្នាំ ហើយវិធីទាំងពីរសុទ្ធតែមានសុវត្ថិភាព។ យ៉ាងណា ប្រហែលជាមានផលវិបាកផ្សេងៗអាចកើតមានគ្រាន់ស្ថិតក្នុងកម្រិតតិចតួចប៉ុណ្ណោះ។ សម្រាប់ការវះកាត់ ហានិភ័យអាចកើតមានបាន បណ្តាលមកពីការឆ្លងរោគ និងប្រតិកម្មណាមួយ ពេលប្រើប្រាស់ថ្នាំ។