យ៉ាងណា ករណីនេះ ពិតជាកម្រណាស់ ព្រោះទារកជាញឹកញាប់ មិនស្រូបដង្ហើមទេ រហូតទាល់ សម្រាលចេញមកក្រៅ ហើយប៉ះនឹងខ្យល់។អុកស៊ីហ្សែន ត្រូវបានផ្ដល់ឲ្យតាមរយៈទងសុក រហូតទាល់ទារកចាប់ផ្ដើមដកដង្ហើមដោយខ្លួនឯង ឬទងសុកបានកាត់ផ្ដាច់។ ហានិភ័យសម្រាលកូនក្នុងទឹកខ្ពស់បំផុត គឺទងសុក អាចរុំខ្លួនទារកពេលចេញមកលើផ្ទៃទឹក។ ករណីបែបនេះ អាចចៀសវាងបាន ដោយប្រុងប្រយ័ត្ននៅពេលលើកទារកមកលើទ្រូងម៉ាក់ៗ។
អត្ថបទពាក់ព័ន្ធ៖
- សម្រាលដោយវះកាត់បាត់បង់ឈាមច្រើនជាងសម្រាលធម្មជាតិ ព្រោះតែបែបនេះ
- មុនដល់ពេលសម្រាលកូនតាមធម្មជាតិ ស្ត្រីពពោះគួរត្រៀមខ្លួនអីខ្លះ?
៣- មិនគួរសម្រាលក្នុងទឹកនៅពេលណា?
− បើអ្នកមានដំបៅដោយសារកើតរើម ងាយចម្លងនៅក្នុងទឹក ត្រូវតែនិយាយជាមួយគ្រូពេទ្យជំនាញឲ្យបានម៉ត់ចត់ចំពោះហានិភ័យមួយនេះ។
− បើទារកកើតបញ្ច្រាសជើង ទោះបីជាការសម្រាលក្នុងទឹក ធ្លាប់មានករណីសម្រាលកូនបញ្ច្រាសជើងក៏ដោយ គួរនិយាយជាមួយគ្រូពេទ្យជំនាញឲ្យបានម៉ត់ចត់ចំពោះហានិភ័យមួយនេះ។
− បើមានរោគសញ្ញាធ្លាក់ឈាមច្រើន ឬឆ្លងរោគពេលសម្រាល។
− បើមានកូនភ្លោះ ទោះបីជាការសម្រាលកូនក្នុងទឹកជុំវិញពិភពលោក ទទួលបានជោគជ័យក៏ដោយ ប៉ុន្តែករណីកូនភ្លោះ ក៏គួរនិយាយជាមួយគ្រូពេទ្យជំនាញឲ្យបានម៉ត់ចត់។
− បើករណីសម្រាលមុនខែកើតមានឡើង ហើយបើទារកសម្រាលមិនគ្រប់ខែ (២សប្ដាហ៍ ឬច្រើនជាងនេះមុនថ្ងៃសម្រាលមកដល់) ការសម្រាលក្នុងទឹក មិនត្រូវបានណែនាំឲ្យធ្វើនោះទេ។
− បើទារកមានលាមកព្រៃច្រើន មានលាមកខ្ចី ពីស្រាល ទៅមធ្យម គឺរឿងធម្មតាទេ។ ប៉ុន្តែនៅពេលលាមកព្រៃអណ្ដែតមកលើផ្ទៃទឹក គ្រូពេទ្យនឹងធ្វើការសង្កេតមើល និងដួសចេញភ្លាម ឬជួយលើកចេញពីអាងទឹកតែម្តង ព្រោះលាមកព្រៃ ច្រើនជាធម្មតា លាមកនឹងទៅប៉ះលើមុខទារក ព្រមទាំងអាចហូរចូលច្រមុះ និងមាត់ ពេលទារកកំពុងស្ថិតនៅក្នុងទឹក។ បើទឹកឡើងកខ្វក់ ហើយការសម្រាលជិតចាប់ផ្ដើម ម៉ាក់ៗ អាចលើកត្រគាកចេញពីទឹកដើម្បីសម្រាល។