backup og meta

សញ្ញា​គ្រោះថ្នាក់​ក្រោយ​​សម្រាល ម៉ាក់ៗ​ធ្វេស​ប្រហែស​មិន​បាន​ទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 01, 2023

    សញ្ញា​គ្រោះថ្នាក់​ក្រោយ​​សម្រាល ម៉ាក់ៗ​ធ្វេស​ប្រហែស​មិន​បាន​ទេ

    មិន​ថា​តែ​មុន និង​ពេល​សម្រាល​កូន​ទេ ដែល​ស្រីៗ​យើង​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​នោះ សូម្បី​តែ​ក្រោយ​សម្រាល​ហើយ​ក៏​មាន​រឿង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដែរ។ ខាងក្រោម​នេះ​ជា​សញ្ញា​គ្រោះថ្នាក់​ក្រោយ​សម្រាល​ដែល​ម៉ាក់ៗ​មិន​អាច​ប្រហែស​បាន វា​អាច​កើត​មាន​ឡើង​អំឡុង​ពេល ២ សប្តាហ៍​ដំបូង​​ក្រោយ​សម្រាល។

    ១- ធ្លាក់​ឈាម​ខ្លាំង​មិន​ដាច់

    ក្រោយពេលសម្រាលរួចភ្លាមៗ ស្រីៗធ្លាក់ឈាមជារឿងធម្មតានោះទេ។ ជាទូទៅការធ្លាក់ឈាមនេះ មានពី ១-២ អាទិត្យ ទើបអស់។ ប៉ុន្តែ​ប្រសិន​បើ​ការ​ធ្លាក់​ឈាម​ច្រើន​បន្ត​យូរ​ថ្ងៃ អាច​បណ្តាល​មក​ពី​ការ​រហែក​ស្បូន ឬ​ទ្វារមាស​អំឡុង​សម្រាល​អាអូន យក​សុក​មិន​អស់​ពី​ក្នុង​ស្បូន

    អាការៈ​ទាំងនេះ​បង្ក​ឲ្យ​ម៉ាក់ៗ​គ្រុន​ក្តៅ ញាក់ ទ្វារមាស​មាន​ក្លិន​អាក្រក់ ឈាន​ទៅ​បង្ក​រោគ​នៅ​ក្នុង​ស្បូន អាច​ស្លាប់​បាន។

    ២- ខ្សោយ-​វិលមុខ

    ម៉ាក់ៗ​តែងតែ​ខ្សោយ​អស់​កម្លាំង​ក្រោយ​សម្រាល​កូន​រួច ដូច្នេះ​ហើយ​គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​ញ៉ាំ​អាហារ​មាន​ជីវជាតិ​ឲ្យ​បាន​ច្រើន ចម្រុះ​មុខ មាន​ទាំង​ត្រី សាច់ ស៊ុត បន្លែ​ផ្លែឈើ មិនតមអ្វីទាំងអស់។

    ការ​តម​ចំណី និង​ញ៉ាំ​អាហារ​ក្រៀម​ក្រោះ អាហារ​ហឹរ ដូចជាខ្ញី ម្រេច អាច​ធ្វើ​ឲ្យ​យើង​ខ្សោយ ឈាន​ទៅ​វិលមុខ ឬ​សន្លប់ ឯ​ទឹកដោះ​ក៏​មិន​សូវ​សម្បូរ​ឲ្យអូនៗ​ម៉ឹម​ដែរ។

    បើមាន​សញ្ញា​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ម៉ាក់ៗ​មិន​ត្រូវ​បណ្តែត​បណ្តោយ​នោះ​ទេ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 01, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម