home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ផ្លែ​ឈើ​​៤ មុខ ល្អ​សម្រាប់​ការពារ​ជំងឺ​សន្លាក់ និង​ជំងឺបេះដូង

ផ្លែ​ឈើ​​៤ មុខ ល្អ​សម្រាប់​ការពារ​ជំងឺ​សន្លាក់ និង​ជំងឺបេះដូង

គ្នា​យើង​ច្បាស់​ជា​ដឹង​ហើយ​ថា​ផ្លែ​ឈើ​ជា​ទូទៅ​វា​មាន​រសជាតិ​ផ្អែមពី​ធម្មជាតិ ហើយ​ផ្លែ​ឈើ​នីមួយៗ​មាន​សារធាតុ​ប្រ​ឆាំង​នឹង​អុកស៊ីតកម្ម មានសារ​ធាតុ​សរសៃ សារ​ធាតុ​រ៉ែ និង​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត។ គ្រប់​ផ្លែ​ឈើ​ទាំង​អស់​ គឺ​សុទ្ធ​តែ​មាន​ប្រយោជន៍​ហើយ​ផ្លែ​ឈើ​ខ្លះ​​អាច​ប្រឆាំង​​​​នឹង​បញ្ហា​ រលាក​សន្លាក់ ជំងឺ​បេះ​ដូង និង​ដាច់​សរសៃ​ឈាម​បេះដូង ជាដើម​។

១.ស្រ្ត័របឺរី

ស្រ្ត័របឺរី​ គឺ​ជា​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ស្ករ​តិច​បំផុត​ហើយ​មាន​វីតាមីន C ច្រើន​ជាង​ផ្លែ​ក្រូច។ វីតាមីន C អាច​ជួយ​កាត់​បន្ថយ​ការ​រលាក​សន្លាក់ សម្ពាធ​ឈាម​ និង​បញ្ហា​កូលេស្ដូរ៉ុល។ តាម​ការ​ស្រាវ​ជ្រាវ​បាន​លើក​ឡើង​ថា​មនុស្ស​ស្រី​ដែល​ញាំ​ ស្រ្ត័របឺរី​ ១៦ គ្រាប់ ឬ​ច្រើន​ជាង​នេះ​ក្នុង​​មួយ​សប្ដាហ៍​អាច​បន្ថយការ​ប្រឈម​នឹង​​ការ​រលាក​សន្លាក់​ និង​ជំងឺ​បេះដូង​បាន។

២.ផ្លែ​បឺរ

ផ្លែ​បឺរ​ជា​ប្រភេទ​ផ្លែ​ឈើ​មួយ​ដែល​មាន​កំហាប់​ជាតិ​ខ្លាញ់ Monounsturated ​ប្រឆាំង​នឹង​ការ​រលាក​ខ្ពស់​ហើយ​វា​ក៏​សម្បូរ​ទៅ​ដោយ​សារ​ធាតុ carotenoid lutein ផង​ដែរ។ មិន​ដូច​ផ្លែ​ឈើ​ភាគ​ច្រើន ​ផ្លែ​បឺរ​គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន E មាន​ឥទ្ធិ​ពល​ប្រឆាំង​នឹង​ការ​រលាក។ របប​អាហារ​ខ្ពស់​នៅ​ក្នុង​សមាស​ធាតុ​ទាំង​នេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ថយ​ចុះ​ហានិភ័យ​នៃ​ការ​ខូច​ខាត​សន្លាក់​ដែល​ត្រូវ​បាន​គេ​ឃើញ​នៅ​​ក្នុង​រោគ​សញ្ញា​រលាក​សន្លាក់​ឆ្អឹង។ ការ​សិក្សា​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ការ​ញ៉ាំ​​ផ្លែ​បឺរ​ប្រចាំ​ថ្ងៃ​បង្កើន​កូលេស្តេរ៉ូលល្អ (HDL) និង​បន្ថយ​កូលេស្តេរ៉ូលមិន​ល្អ​(LDL)។

៣.ផ្លែ​ឪឡឹក

តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ផ្លែ​ឪឡឹក​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​រលាក។ ឪឡឹក​​ក៏​មាន​សារ​ធាតុ carotenoid beta-cryptoxanthin ខ្ពស់​ដែល​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​បាន​ផង​ដែរ។

៤.ផ្លែ​ទំពាំង​បាយ​ជូរ

ផ្លែ​ទំពាំង​បាយ​ជូរ​ទាំង​ពណ៌​ស ​និង​ពណ៌​ខ្មៅ​ គឺ​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ​មាន​ប្រយោជន៍ច្រើន​ដល់​សុខ​ភាព។ គ្នា​យើង​ភាគ​ច្រើន​បាន​ដឹង​ហើយ​ថា​ ផ្លែ​ទំពាំង​បាយ​ជូរ​ក្រហម ​និង​ខ្មៅ​មាន​ផ្ទុក​សារ​ធាតុ Resveratrol ដែល​ជា​សារ​ធាតុ​មាន​នៅ​ក្នុង​ស្រា​ក្រហម​​រួម​ចំណែក​ដល់​សុខភាព​សរសៃ​ឈាម​បេះដូង​ ហើយ​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​នូវ​មុខ​ងារ​សរសៃ​ឈាម។សារ​ធាតុ Resveratrol ក៏​មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​នឹង​ការ​រលាក​ផង​ដែរ។

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ឃ្លាំង សុខបញ្ញា កែសម្រួល​ចុងក្រោយ 3 ថ្ងៃកន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x