គន្លឹះពីអាហារសុខភាពផ្សេងទៀត

គន្លឹះពីអាហារសុខភាពផ្សេងទៀត – សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ។ ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន និងចេញឲ្យឆ្ងាយពីអាហារបង្កទុក្ខទោសផ្ដល់ផលមិនល្អដល់សុខភាពរាងកាយ

ចំណេះដឹងទូទៅ

គន្លឹះពីអាហារសុខភាពផ្សេងទៀត

សារធាតុចិញ្ចឹមសំខាន់៣មុខ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងល្អ!

របប​អាហារ​ប្រចាំថ្ងៃ​មាន​សារៈសំខាន់​ណាស់​ ចំពោះ​សុខភាព​ទូទៅ ជា​ពិសេស​សម្រាប់​អ្នក​ដែល​ចង់​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ ក៏​ដូចជា​​ទទួល​បាន​​ថាមពល​ស្វាហាប់​ក្នុង​ពេល​តែ​មួយ។ ខាង​ក្រោម​នេះ ជា​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទាំង៣​មុខ ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មិន​គួរ​មើលរំលង! ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទាំង៣​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ១. ជាតិ​សរសៃ ជាតិ​សរសៃ​អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​គ្លុយកូស​ក្នុង​ឈាម​ និង​កាត់បន្ថយ​ការ​ស្រូប​យក​ជាតិ​ស្ករ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព នេះ​បើ​យោង​តាម​ការ​សិក្សា​ដែល​ចេញ​ផ្សាយ​ដោយ​បណ្ណាល័យ​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​សាធារណៈ។ ជាក់ស្តែង ជាតិ​សរសៃ​មាន​២​ប្រភេទ គឺ​ជាតិ​សរសៃ​រលាយ​ និង​មិន​រលាយ។ ចំពោះ​ជាតិ​សរសៃ​រលាយ​មាន​នៅ​ក្នុង​ផ្លែឈើ សណ្តែក និង​អាវ័ន (Oats) និង​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដោយ​កាត់បន្ថយ​កម្រិត​​ជាតិ​ស្ករ​ក្នុង​ចរន្ត​ឈាម។ រី​ឯ​ជាតិ​សរសៃ​មិន​រលាយ​ មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​ ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ ព្រម​ទាំង​ជួយ​គ្រប់គ្រង​ទម្ងន់​បាន​យ៉ាង​ល្អ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ​២. ម៉ាញ៉េស្យូម ម៉ាញ៉េស្យូម​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការរំញោច​អាំងស៊ុយលីន និង​ការបំប្លែង​ជាតិ​ស្ករ។ យោង​តាម​ការ​ស្រាវជ្រាវ​ដែល​ចេញ​ផ្សាយ​ដោយ World Journal of Diabetes បង្ហាញ​ថា​អ្នកជំងឺទឹកនោមផ្អែម​ច្រើន​តែ​មាន​កម្រិត​ម៉ាញ៉េស្យូម​ទាប ហើយ​កង្វះ​ម៉ាញេស្យូម​អាច​បង្កើន​ហានិភ័យ​នៃ​ការគ្រប់គ្រង​ជាតិ​ស្ករ​មិនល្អ។ បន្លែ​ស្លឹក​បៃតង និង​គ្រាប់ធញ្ញជាតិ​ផ្ទុក​ទៅ​ដោយ​ម៉ាញេស្យូម និង​អាច​ជួយ​រក្សា​ការគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​ប្រសើរ។ ៣. វីតាមីន D ក្រៅ​ពី​ល្អ​សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ និង​សុខភាព​ឆ្អឹង​ហើយ​ វីតាមីន D ក៏​អាច​ជួយ​សម្រួល​ដល់​ការ​​ធ្វើ​មេតាប៉ូលីស​ជាតិ​គ្លុយកូស និង​អាំងស៊ុយលីន​ផង​ដែរ។ កម្រិត​វីតាមីន D ទាប​ជាប់​ពាក់ព័ន្ធ​នឹងការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 ។ ដូច្នេះ​ហើយ​ ដើម្បី​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម គ្នា​យើង​គួរតែ​​ស្រូប​យក​​​វីតាមីន D ឱ្យបាន​គ្រប់គ្រាន់​តាមរយៈ​ការ​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ […]

ស្វែងរក គន្លឹះពីអាហារសុខភាពផ្សេងទៀត

គន្លឹះពីអាហារសុខភាពផ្សេងទៀត

ញ៉ាំផ្លែឈើស្រស់ និងផឹកទឹកផ្លែឈើស្រស់ មួយណាល្អជាង?

គ្នាយើង​ភាគច្រើន ប្រហែល​ជាគិតថា ផ្លែឈើស្រស់ ផ្ដល់អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដូចគ្នា មិនថា ញ៉ាំ ឬ​ធ្វើ​ជាទឹក​ក្រឡុក ផឹក​នោះទេ។ តែអ្នកជំនាញ​ផ្នែក​អាហារូបត្ថម្ភ​របស់​សិង្ហបុរី បញ្ជាក់​ថា ការញ៉ាំ​ផ្លែឈើ​ស្រស់ ល្អជាង​ការផឹក​ទឹកផ្លែឈើ​ស្រស់។ លោកស្រី​វេជ្ជបណ្ឌិត Kalpana Bhaskaran ប្រធាន​មជ្ឈមណ្ឌល​សេវាកម្ម​អាហារូបត្ថម្ភ នៅក្នុង​ប្រទេស​សិង្ហបុរី បញ្ជាក់ថា ការធ្វើ ឬក្រឡុក​ទឹកផ្លែឈើ​ស្រស់ បាន​បាត់បង់​ជាតិ​សរសៃ (Fibres) រួមជាមួយ​វីតាមីន និង​រ៉ែមួយ​ចំនួន នៅ​ក្នុង​ផ្លែឈើ។ ជាងនេះទៅទៀត ប្រភេទ​ទឹកផ្លែឈើស្រស់​ខ្លះ ត្រូវការ​ផ្លែឈើ​លើសពី ១​មុខ ដែល​ធ្វើឲ្យ​បរិមាណ​ជាតិស្ករ​ក្នុង​ទឹកផ្លែឈើ​កើនឡើង បើធៀប​នឹង​ការញ៉ាំ​ផ្លែឈើ ១​ផ្លែ។ លោកស្រី​វេជ្ជបណ្ឌិត Kalpana Bhaskaran ដែល​ជាអនុប្រធាន​ផ្នែក​ជំងឺ​ទឹកនោមផ្អែម របស់​សិង្ហបុរី​ផងដែរ​នោះ បាន​ណែនាំ​ឲ្យ​សាធារណជន ប្រយ័ត្ន និង​គិតគូរ​ពី​បរិមាណ​កាបូអ៊ីដ្រាត (Carbohydrate) និង​ជាតិស្ករ ដែល​គួរបរិភោគ។ លោកស្រី​ថា “យើងមិនគួរ​ភ្លេច​ថា ទឹកផ្លែឈើ​ស្រស់ ជាប្រភព​សំខាន់​មួយ​នៃ​ជាតិ​ស្ករ។ សាធារណជន យកល្អ គួរញ៉ាំ​ផ្លែឈើ“។ វិធីនេះ មនុស្ស​មិន​បាត់បង់​ជាតិ​សរសៃ ហើយ​អាចគ្រប់គ្រង​កាឡូរី និង​អាចមាន​អារម្មណ៍​ឆ្អែត តាមរយៈ​ការ​ទំពារ​ផ្លែឈើ។ លោកស្រី បន្ថែម​ថា ផ្លែប៉ោម […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ផឹកទឹកច្រើនល្អ តែកុំផឹកច្រើនហួសហេតុពេក អាចពុលដល់សន្លប់

យើងគ្រប់គ្នា មិនអាច​រស់ដោយ​គ្មានទឹក​នោះទេ ហើយ​ពេទ្យភាគច្រើន ក៏ណែនាំ​​ផឹកទឹក​ឲ្យបាន​ច្រើនដែរ។ តែការផឹកទឹក​ច្រើនពេក អាច​បណ្ដាល​ឲ្យ​យើង​ពុល ឈាន​ដល់​សន្លប់ ឬស្លាប់ ក៏មាន​ដែរ។ តើនេះដោយសារអ្វី? តាមពិតទៅ វាពាក់ព័ន្ធ​នឹងតម្រងនោម ដែលមាន​មុខងារ​បញ្ចេញ​ទឹកនោម និង​បឺតទឹក​ចេញ​សរសៃឈាម។ ប៉ុន្ដែតម្រងនោម អាច​ច្រោះទឹក​បាន ពី ០,៨-១​លីត្រ/ម៉ោង ហើយ​បើលើស​បរិមាណ​ដែល​តម្រងនោម​អាច​ច្រោះបាន វា​នឹង​ចាល់ចេញ ហើយ​ចូលទៅ​ក្នុង​កោសិកា ដែល​បង្ក​ជាបញ្ហា។ ជាធម្មតា កោសិកា​របស់​យើងព័ទ្ធជុំវិញដោយ​ល្បាយសូដ្យូម និង​ទឹក ដែល​មាន​តុល្យភាព ដោយ​វា​ហូរ​ចូល និង​ហូរចេញតាមរយៈ​រន្ធតូចៗ នៅ​ក្នុង​ភ្នាសកោសិកា។ ប៉ុន្ដែនៅពេល យើងផឹក​ទឹកច្រើន​ពេក ល្បាយ​សូដ្យូម នឹងធ្លាក់ចុះ មានន័យថា មាន​ជាតិប្រៃ​មិនគ្រាប់គ្រាន់ ដូច្នេះទឹកមួយ​ចំនួន​ទៀត នឹង​ចូលទៅ​ក្នុង​កោសិកា បណ្ដាល​ឲ្យ​ហើម។ ពេទ្យ ហៅអាការៈ​នេះ​ថា ការពុល​ទឹក ជាបញ្ហា​ធំមួយ តែវា​អាស្រ័យ​លើកោសិកា​របស់យើង អាច​ធន់​នឹង​ការហើម​​ដល់​កម្រិតណា ចាប់តាំង​ពី​ជាលិកា​មាន​លក្ខណៈ​ទុន​ដូចខ្លាញ់ ហើយ​សាច់ដុំឡើង​រឹង។ អត្ថបទពាក់ព័ន្ធ៖ ជឿអត់ ផឹកទឹក​រ៉ែ ការពារ​ជំងឺលើសឈាម? មិនចង់​ឲ្យ​កូន​កើត​ជំងឺ​ធាត់ ត្រូវឲ្យកូនផឹកទឹក​ឲ្យ​ច្រើន ប៉ុន្ដែកោសិកា​ក្នុង​ខួរក្បាល ជារឿងមួយ​ផ្សេងទៀត ដោយសារ​លលាដ៍ក្បាលមាន​លក្ខណៈ​រឹងដូច​ដុំថ្ម។ ដូច្នេះ នៅពេល​ខួរក្បាល​ហើម វានឹង​បង្កើត​សម្ពាធ​នៅ​ក្នុងក្បាលដែល​បណ្ដាល​ឲ្យ​យើងឈឺក្បាល និង​ងងុយដេក។ ប៉ុន្ដែនៅ​ពេល​សម្ពាធកើនឡើង វាអាច​បណ្ដាល​ឲ្យ​ខូច​ខួរក្បាល […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អាថ៌កំបាំងនៅពីក្រោយទឹកសុខភាព យើងភាគច្រើនភ័ន្តច្រឡំ!

នៅ​ពេល​និយាយ​ដល់​ទឹក​សុខភាព តិចនាំ​គ្នា​ច្រឡំ​ថា​ទឹក​ថ្នាំ ផឹក​ដើម្បី​ល្អ​ចុះ! មិន​មែន​អ៊ីចឹង​ទេ ទឹក​សុខភាព​ គឺ​សំដៅ​លើ​ទឹក​ធម្មតា មាន​លាយជាមួយ​ផ្លែឈើ បង្កើន​រសជាតិ​កាន់​តែ​ប្រសើរ ជួយឲ្យ​ផឹក​កាន់​តែ​ច្រើន។ ទឹក​សុខភាព គ្នា​យើង​សុទ្ធ​តែ​អាច​ធ្វើ​ឡើង​ដោយ​ខ្លួន​ឯង ជាមួយ​រស់​ជាតិ​ផ្លែឈើ​យើង​ចូល​ចិត្ត ដូចជា​ត្រាចំណិត​ត្រសក់ ក្រូច ឪឡឹក ឬផ្លែឈើ​ចំនួនទៀត ឬ​ក៏​អាច​លាយ​ចម្រុះ​ផ្លែ​ឈើ​ទាំង​នោះ​ក៏​បាន។ “Hello គ្រូពេទ្យ” ពេលនេះ នឹង​ប្រាប់​ពី​អាថ៌​កំបាំងពិត​នៅ​ពីក្រោយ​ទឹកសុខភាព​ ពិត​ដូច​គេ​លើក​ឡើង​អត់។ ១- ​ទឹក​សុខភាព​ពិត​ជា​ល្អ​​ជាង​ទឹក​ជា​ធម្មតា​មែន​ក៏​អី? ទឹក​សុខភាព​ ត្រូវ​បាន​អះអាង​ ​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម នៃ​សារធាតុ​យើង​បាន​ត្រាំដល់​ទៅ ២០% ខណៈក្នុង​អំឡុង​ពេលគ្មាន​ភស្តុតាងសម្រាប់​​យក​មក​បញ្ជាក់​នេះ​ បើ​ទោះ​បី​វា​ជា​ការ​ពិត​ក៏​ដោយ យើងនៅ​តែ​អាច​​មិន​ទទួល​បាន​អត្ថ​ប្រយោជន៍​ច្រើន​ពីទឹក​សុខភាព​ ដូច​ការ​រំពឹង​ទុក​ដែរ ព្រោះ​សារធាតុ​ចិញ្ចឹម ​២០​% ដែល​​បាន​អះអាង​ គឺ​ស្មើ​នឹង​សារធាតុ​ចិញ្ចឹម​​ត្រសក់​មួយ​ផ្លែ​ ហេតុនេះ ​ប្រហែល​ត្រូវ​ត្រាំ​ផ្លែ​ត្រសក់ ​៥ផ្លែ ​ក្នុង​ដប​ទឹក ទើបអាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ទាំង​អស់ពី​ត្រសក់មួយផ្លែ។ ជំនួស​មក​វិញ បើ​យើងញ៉ាំត្រសក់​មួយ​ផ្លែ​តែ​ម្តង គឺ​ស្មើនឹងផឹក​ទឹក​ត្រសក់​ត្រាំ​។ ទម្រង់​ទឹក​សុខភាព​ពេញ​និយម​ជាង​គេ ​គឺយក​ក្រូច​ឆ្មារ​ត្រាំ​ក្នុង​ទឹក ​ព្រោះ​ការ​បន្ថែម​ចំណិត​ក្រូច​ឆ្មារ​នៅ​ក្នុង​ទឹក​ ​អាច​បន្ថែម​នូវ​រសជាតិ​​មួយ​កម្រិត​ទៀត។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​បើ​អ្នក​ចង់​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​វីតាមីន ​C​ កម្ចាត់​ជាតិ​ពុល ​និង​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​ពី​ក្រូច​ឆ្មារ​ យើង​ត្រូវ​ច្របាច់​​ក្រូច​ឆ្មារ​ចូល​ក្នុង​ទឹកតែ​ម្តងទៅ។ តែ​កុំ​ភ្លេច​កូរ​ឲ្យ​សព្វ​មុន​ផឹក ព្រោះ​ជាតិ​អាស៊ីដ​អាច​ធ្វើ​ឲ្យ​ធ្មេញ​សឹក​បាន។ និយាយ​ឲ្យ​ចំ ទឹក​សុខភាព​ពិត​ជា​មាន​គុណ​ប្រយោជន៍​មែន […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ឃើញអីក៏ឃ្លាន ញ៉ាំមិនចេះឆ្អែត មកពីបញ្ហាអី?

យើងជា​ធម្មតា ទើបញ៉ាំអីហើយ លឿនបំផុតក៏ត្រូវ​ការពេល ៣-៦ ម៉ោងដែរ ទើប​អាហារ​ទាំង​នោះ​រលាយ​អស់ ធ្វើ​ឲ្យ​យើង​ឃ្លាន​ចង់​ញ៉ាំរបស់​ផ្សេងទៀត។ ប៉ុន្តែ​គ្នា​យើង​ខ្លះ ឃ្លាន​គ្រប់​ពេល​តែ​ម្តង ទោះ​ទើប​តែ​ញ៉ាំ​ឆ្អែតក៏ដោយ ឃើញអីផ្សេង ក៏​ឃ្លាន​ភ្លាមតែម្តង ខណៈ​បញ្ហានេះត្រូវ​គេ​ជឿថា ជាប់ពាក់​ព័ន្ធ​កត្តាសុខភាព​មួយ​ចំនួន រាប់​ទាំង​កត្តា​ផ្លូវចិត្តដែរ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- ​កត្តា​អ្វី​ខ្លះធ្វើ​ឲ្យ​ចេះ​តែ​ឃ្លាន​ញ៉ាំ​មិន​ចេះ​ឆ្អែត? មាន​កត្តា​ជាមួយ​ចំនួន ធ្វើ​ឲ្យ​មាន​បញ្ហា​ឃ្លាន​គ្រប់​មុខបែប​នេះ ដូចជា៖ – បញ្ហា​សុខភាព​ – ទំនាស់​ជាមួយ​មិត្ត​ភក្តិ​ គ្រួសារ ​និង​មិត្ត​រួម​ការងារ – ស្ត្រេស – ស្ថានភាព​ហិរញ្ញវត្ថុ – នឿយ​ហត់។ ២- គន្លឹះជួយ​បញ្ឈប់​អារម្មណ៍​ចេះ​តែ​ចង់​ញ៉ាំ​គ្រប់​មុខ – បង្ក្រាប​ភាព​ស្រ្តេស៖ ក្រៅ​ពី​​បន្ធូរ​ស្ត្រេស​ដោយ​ការ​ញ៉ាំ​ យើង​​អាច​សាក​ល្បង​អ្វី​ផ្សេង​ ​អាចជាការ​ហាត់​ប្រាណ​ ដូចជា​ យូ៉ហ្កា​ សមាធិ​ ឬ​ដក​ដង្ហើម​វែងៗ។ – បំបាត់​ភាព​អផ្សុក៖ គ្នា​យើង​​ភាគ​ច្រើន​ ចូលចិត្ត​ញ៉ាំ​នៅ​ពេល​​អផ្សុក ខណៈ​​វិធី​នេះ ​មិន​ល្អ​សម្រាប់​សុខភាព ​និង​ស្ថានភាព​លុយ​កាក់​ប៉ុន្មាន​ទេ។ ត្រូវ​ព្យាយាម​ស្ដាប់​ចម្រៀង ​មើល​កុន​ ឬ​ទៅ​ Gym​ នៅ​ពេល​​មាន​អារម្មណ៍​ឃ្លាន។ – បង្ការកុំ​ឲ្យ​ញ៉ាំ​ច្រើន៖ វិធីនេះ ត្រូវ​ឈប់​ទិញ​អាហារ​មក​ស្ដុក​ទុក​ក្នុង​ផ្ទះ ​ព្រោះពេល​យើង​មើល​ឃើញ​អាហារ​ទាំង​នោះ​ញឹកញាប់​ ក៏​ជា​មូល​ហេតុ ​ធ្វើ​ឲ្យ​ចង់​ញ៉ាំ​ភ្លាមៗ​ដូចគ្នា។ – អាហារ​សម្រន់​សុខភាព៖ បើ​​មិន​អាច​រារាំង​អំណាចឃ្លាន​របស់​ខ្លួន​បាន គួរ​​ធ្វើ​ការ​ផ្លាស់​ប្ដូរពី​អាហារ​មិន​ល្អ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

រឿង ៧ យ៉ាង ហាមធ្វើពេលស្រវឹង ព្រោះប៉ះពាល់សុខភាពធ្ងន់ធ្ងរ

បន្ទាប់​ពី​មនុស្ស​ម្នាក់​ផឹក​ស្រា​ច្រើន​ខ្លាំង អាការៈ​ស្រវឹងនឹង​កើត​មានភ្លាមៗ អាច​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍មិន​ល្អ ពេល​ខ្លះ​វា​អាច​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ទៀត​ផង។ ពេលស្រវឹង រាង​កាយមានការ​ប្រែ​ប្រួល ធ្វើ​ការ​ងារ​កាន់​តែ​ច្រើន ហើយបើ​ពេល​ស្រវឹង ​ធ្វើ​រឿង ៧ យ៉ាងខាង​ក្រោម​នេះ ច្បាស់​វីវរមិន​ខាន។ ១- បន្ត​ផឹក​ទោះ​បី​ជា​អ្នក​ស្រវឹង​ហើយ​ក៏​ដោយ ធ្វើ​បែប​នេះ​មិន​ល្អ​ទេ បើ​ស្រវឹង​ហើយ​នៅ​តែ​ផឹក​ទៀត​នោះ​ ស្ថានភាព​កាន់​តែ​យ៉ាប់យឺន។ ពេល​បន្ត​ផឹក​ទាំង​​ស្រវឹង​ ​នឹង​ងាយធ្វើ​ឲ្យ​​ពុល​ស្រា (អាល់កុល) ដោយ​នឹង​បញ្ចេញ​រោគ​សញ្ញា​​ពុល​ស្រា​ដូចជា៖ – ហូរ​ទឹក​ភ្នែក – បញ្ឈរ​ភ្នែក​ឡើង​លើ – បើក​ភ្នែក​ធំៗ – មុខ​ក្រហម – និយាយ​មិន​ច្បាស់ – សំឡេង​ខ្លាំងៗ – កាច ​ច្រឡោត – កាយ​វិការ​មិន​ប្រក្រតី (មិន​អាច​អង្គុយ ​ឬ​ឈ​រត្រង់) – ក្អួត – សង្កៀត​ធ្មេញ ប្រសិន​​ចាប់​អារម្មណ៍​ឃើញ​សញ្ញា​ទាំង​នេះ ត្រូវ​ប្រញាប់ឈប់​ផឹក​ភ្លាម។ ២- ផឹក​ដោយ​ពោះ​ទទេ បើ​ញ៉ាំ​ស្រាមិន​ក្លែម​ នោះ​រាង​កាយ​នឹង​ស្រូប​ជាតិ​អាល់កុល​កាន់​តែ​លឿន អាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ ប៉ះពាល់​​ក្រពះធ្ងន់​ធ្ងរ ហេតុ​​នេះ​ជា​ការ​ល្អ នៅ​ពេល​ផឹក​ស្រា​ ត្រូវ​តែ​ញ៉ាំ​ម្ហូប​ខ្លះ។ គួរ​ញ៉ាំ​អាហារ​សម្បូរជាតិ​កាបូអ៊ីដ្រាត ដូច​ជា ប៉ាស្តា បាយ មី ឬ​ពពួក​ខ្លាញ់​ ដូច​ជា ឈីស ដំឡូង​ចៀន និង​សាច់​ក្រក​សាច់​ជ្រូក។ បើ​អាច​ត្រូវ​​ញ៉ាំ​ម្ហូប និង​អាហារ​មុន​ផឹក ឬញ៉ាំបណ្តើរផឹក​បណ្តើរ មិន​ត្រូវ​ផឹក​ទាំងពោះ​ទ​ទេជាដាច់ខាត។ ៣- លេប​ថ្នាំ​ជាមួយ​ស្រា ស្រា​ធ្វើ​ឲ្យ​មាន​អាការៈ​ក្រោយ​ស្រវឹង […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ញៀនតែ ហើយផឹកច្រើន ល្អ ឬប៉ះពាល់សុខភាព?

តែ ​មាន​ផ្ទុក​សារធាតុញៀន ជាតិ​កាហ្វេអ៊ីន ហើយ​តែ​មួយ​ចំនួនមាន​ជាតិ​ញៀន​ខ្ពស់​ជាង​កាហ្វេ​ទៅ​ទៀត។ ចុះបើចូល​ចិត្ត​ផឹក​តែ និងផឹកច្រើន អាច​ប៉ះ​ពាល់សុខភាព​អត់? “Hello គ្រូពេទ្យ” បកស្រាយខាងក្រោម៖ ១- បញ្ហា​ញៀន​ជាតិ​កាហ្វេអ៊ីន ជាតិ​កាហ្វេ​អ៊ីន​ អាច​ធ្វើ​ឲ្យ​ភ្ញោច​ប្រព័ន្ធ​ប្រសាទ​កណ្ដាល ខណៈ​ផឹក​ជាតិ​កាហ្វេ​អ៊ីន​ញឹក​ញាប់​ អាច​បណ្ដាល​ឲ្យ​ញៀន​ (Physical Dependence)។ ពេល​យើង​ចាប់​ផ្ដើម​ញៀនតែ ​ពិបាក​នឹង​​សម្គាល់​ឃើញ​ថា​ ​ញៀនដោយ​របៀប​ណា​ណាស់។ ពេល​រាង​កាយ​យើង ធ្លាប់​​តែ​មាន​ជាតិ​កាហ្វេ​អ៊ីន អ៊ីចឹងរាង​កាយ​នឹង​ទាម​ទារ ធ្វើ​ឲ្យយើង​ចង់​ផឹក​វា ​ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​ធ្វើ​ឲ្យភ្ញោច​អារម្មណ៍ មាន​កម្លាំង​ដូច​ធ្លាប់​ទទួល​បាន​​ពីមុន។ ញៀន​តែ ធ្វើ​ឲ្យ​មាន​បញ្ហា​គេង​មិន​លក់ បើ​ញ៉ាំ​តែ​ អំឡុង​ពេល​តិច​ជាង​ ៦ ម៉ោង​មុន​ពេល​ចូល​គេង។ ក្រៅ​ពី​នេះ យើង​ញៀន​តែ មិន​ត្រឹម​ពិបាករឿង​​គេង​ទេ ​ថែម​ទាំង​មាន​ផល​រំខាន​ផ្សេង​ទៀត ​ដូច​ជា តប់​ប្រមល់ និង​ឈឺ​ក្រពះ ​ពោះវៀន ជាដើម។ ២- បញ្ហា​ពេល​ឈប់ បើរាង​កាយ​យើង​ឈប់​ទទួល​បាន​ជាតិ​កាហ្វេ​អ៊ីន​ភ្លាមៗ ​នឹង​ធ្វើ​ឲ្យ​បាត់​បង់​កម្រិត​ជាតិ​កាហ្វេ​អ៊ីន​ធ្លាប់​មាន​ពីមុន​មក នាំ​​ឲ្យយើង​​មាន​អារម្មណ៍​មិន​ល្អ រយៈពេល​ប៉ុន្មាន​ថ្ងៃ អម​ជាមួយ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា៖ – ឈឺ​ក្បាល – ហត់ ឬ​អស់​កម្លាំង – ព្រួយ​បារម្ភ​ច្រើន – ខឹង​ច្រើន – បាក់​ទឹកចិត្ត – ពិបាក​ផ្ចង់​អារម្មណ៍ – ឈឺ​សាច់ដុំ។ យ​រោគ​សញ្ញា​ទាំង​នេះ​នឹង​បាត់​ទៅ​វិញ​ ​បន្ទាប់​ពី​យើង​ចាប់​ផ្តើម​​ផឹក​តែ​ក្នុង​បរិមាណ​ដូច​មុន ឬ​ច្រើន​ជាង​មុន។ ៣- វិធី​ការពារបញ្ហា​ញៀន​តែ ដើម្បី​ការពារ​កុំ​ឲ្យ​ញៀន​ជាតិ​កាហ្វេអ៊ីន​ក្នុងតែ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

កុំផឹកស្រាបៀរច្រើនពេក បើមិនចង់ឲ្យលើសជាតិខ្លាញ់

សម័យ​នេះ​​ឲ្យ​តែ​មាន​កម្ម​វិធី​ជួប​ជុំ​គ្នា ​ភាគ​ច្រើន​មិន​ចន្លោះទេ បើ​គ្មាន​ស្រា ក៏​មាន​ស្របៀរ​ដែរ ប៉ុន្តែដឹងអត់​ ស្រា​បៀ​យើង​ឧស្សាហ៍​ផឹក​នេះ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ធ្ងន់​ធ្ងរ​ដល់​សុខ​ភាព ​ដូច​ជា ឡើង​ជាតិ​ខ្លាញ់​អាក្រក់ ទ្រី​គ្លី​សេ​រីដ ឡើង​គីឡូ ធ្វើ​ឲ្យ​ប្រែ​ប្រួល​ជាតិ​ខ្លាញ់ LDL និង HDL ជា​ដើម។ “Hello គ្រូពេទ្យ”​ នឹង​ពន្យល់​ឲ្យ​កាន់​តែ​ច្បាស់​ ពី​ទំនាក់​ទំនង​រវាង​ស្រាបៀរ និង​កម្រិត​កូលេស្តេ​រ៉ុលក្នុង​ខ្លួន។ ១- ស្រាបៀ​រមាន​ផ្ទុកជាតិ​ស្តេរ៉ូល​សម្រាប់ភ្ជាប់​កូឡេ​ស្តេ​រ៉ូល​ក្នុង​រាង​កាយ យើងគ្រប់​​គ្នា​សុទ្ធ​តែ​បាន​​ដឹង​ហើយ​ថា ស្របៀរ ​គឺ​ជា​គ្រឿង​ស្រវឹង​ម្យ៉ាង​ ផលិតពី​ស្រូវ​សាលី និង​មេ​ស្រា ហើយ​សារ​ធាតុ​ទាំង​នេះ ​មាន​ផ្ទុក​សារធាតុ ហ្វ៊ី​តូ​ស្តេ​រ៉ូល (Phytosterols) ដែល​ដើរ​តួរ​នាទី​សំខាន់​ក្នុង​ចង​ភ្ជាប់រវាងកូលេស្តេរ៉ូល ក៏ដូច​ជា​នាំ​កូលេស្តេរ៉ូល​ចេញ​ពី​រាង​កាយ​យើង។ ហ្វ៊ី​តូ​ស្តេ​រ៉ូល​ មួយ​ចំនួន គេ​ហៅ​ថា​រុក្ខ​ជាតិ​ស្តេរ៉ូល គេ​យក​មក​ដាក់​ក្នុង​អាហារ និង​ត្រូវ​បាន​គេ​យក​ប្រើ​ជា​សារធាតុ​កាត់​បន្ថយ​កូឡេ​ស្តេរ៉ូល​ក្នុង​អាហារទៀត​ផង។ បើ​យោង​ទៅ​តាម​ការ​សិក្សាលើ​សត្វ​កណ្តុរ ផឹក​ស្រាបៀ​រក្នុង​កម្រិត​មធ្យម អាច​ជួយ​កាត់​បន្ថយ​អត្រា​កូលេស្តេរ៉ូល​នៅ​ក្នុង​ថ្លើម និង​នៅ​ក្នុង​សរសៃ​ឈាម​អាអក។ មាន​អ្នក​ជំនាញ​មួយ​ចំនួន​បាន​និយាយ​ថា ក្នុង​ស្រា​បៀ​រ គឺ​មាន​សារធាតុ​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​មេតា​បូលីស ​របស់​លីប៉ូ​ប្រូតេ​អ៊ីន​ប្រែ​ប្រួល និង​ជួយ​កាត់​បន្ថយ​ហានិ​ភ័យ​កើត​ជំងឺ​​បេះ​ដូង។ ២- ស្រាបៀ​រធ្វើ​ឲ្យ​ប៉ះពាល់​កម្រិត​កូលេស្តេរ៉ូល​យ៉ាងម៉េច​ខ្លះ? ភាគ​ច្រើន កូលេស្តេរ៉ូល​ក្នុង​ខ្លួន​យើង បង្កើត​ឡើង​មក​ដោយ​ធម្មជាតិ ហើយ​មាន​មួយ​ចំនួន​ផ្សេង​ទៀត បាន​មក​ពី​របប​អាហារ​ យើង​ញ៉ាំ​ចូល​រាល់​ថ្ងៃ។ ក្រៅ​ពី​ស្រូវ​សាលី និង​មេស្រា ស្រាបៀ​រក៏​មាន​ផ្ទុក​កាបូអ៊ីដ្រាត […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

​ញ៉ាំ​អាហារ​កំប៉ុង​កំប៉ឹត​សម្បក អាច​មាន​ស្ថានភាព​សុខភាព​បែប​នេះ

អ្នក​ខ្លះ​យល់​ថា សម្រក​កំប៉ុង​ដែល​វេច​ខ្ចប់​អាហារ​ទោះ​​កំប៉ឹត​ក៏​គ្មាន​បញ្ហា​អ្វី​ដែរ ព្រោះ​វា​ស្ថិត​នៅ​ខាង​ក្រៅ​មិន​ប៉ះពាល់​ដល់​របស់​ខាង​ក្នុង​ឡើយ ហើយ​ខ្លះ​ទៀត​ពេល​ញ៉ាំ​អាហារ​កំប៉ុង​មិន​បាន​ពិនិត្យ​មើល​ពី​រូបរាង​ខាងក្រៅ​នេះ​ឡើយ។ ការ​ញ៉ាំ​ដោយ​មិន​ខ្វល់​ទាំង​នោះ​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​បាន នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អតីត​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​បាន​ប្រាប់​មក​កាន់ Hello គ្រូពេទ្យ។ អតីត​និស្សិត​ផ្នែក​គីមី​ចំណី​អាហារ ចាន់ សេដ្ឋា បាន​បន្ត​ទៀត​ថា អាហារ​កំប៉ុង​​កំប៉ឹតភ្លាមៗ ហើយ​យើង​ញ៉ាំ​ទៅ​វា​មិន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ តែ​បើ​យូរ​គឺ​អាច៖”ឧទាហរណ៍​ថា​របស់​នោះ​យើង​ធ្វើ​ឲ្យ​ធ្លាក់​ជ្រុះ​ពី​ដៃ​ភ្លាម ហើយ​គាស់​ផឹក​ភ្លែត​មិន​អី​ទេ តែ​បើ​ទុក ២-៣ ថ្ងៃ​វា​ធ្វើឲ្យ​សារធាតុ​គីមី​សម្រាប់​រក្សា​ជាតិ​នៅ​ក្នុង​កំប៉ុង​នោះ​ចេញ​មក ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​បាន”។ អត្ថបទពាក់ព័ន្ធ៖ ផឹក​ទឹកសុទ្ធ​ដាក់​ក្នុង​ឡាន​ត្រូវ​កម្តៅថ្ងៃ ប្រឈម​ជំងឺ​ច្រើន​មុខ អាហារ​អាស៊ីដ​កម្រិត​ទាប​ដែល​វេច​ខ្ចប់​មិន​បាន​ត្រឹមត្រូវ ឬ​សម្បក​វេច​ខ្ចប់​មិន​រក្សា​សភាព​ដើម​មាន​ដូច​ជា​ត្រីខ​កំប៉ុង ទឹកដោះគោ ​ទឹក​វា​នឹង​​ប្រែ​ជា​ខាប់ ខ្មៅ អន្ធិល សម្បក​ប៉ោង របើក​គម្រប ស្នឹម ច្រែស​ជាដើម។ ពេល​ញ៉ាំ​អាហារ​ប្រភេទ​នោះ​យូរ​ៗ​ទៅ​ពពួកបាក់តេរី Clostridium Botulinum ឆ្លង​ចូល​ក្នុងរាងកាយ​ដោយ​បញ្ចេញ​តុកសុីន​របស់​វា​ចូល​ទៅ​ប្រព័ន្ធ​សរសៃ​ប្រសាទ ធ្វើ​ឲ្យ​​ប៉ះពាល់​​ដល់​សុខភាព។ ក្រោយ​ពី​ញុំារយៈពេលពី ១២-៣៦ ម៉ោង នឹងមានលេចចេញ​ រោគសញ្ញា​ដូចជា មើល​ឃើញ​រូប​បែក​ជា​ពីរ ត្របក​ភ្នែក​ធ្លាក់ ក្អួត ចង្អោរ ចុកពោះ ពិបាក​និយាយ ពិបាក​លេបទឹក​បាត់ ទន់មួយកំណាត់ក្រោម និង​ពិបាក​ដក​ដង្ហើម ហើយ​ស្ថានភាព​ខ្លះ​អាច​ប៉ះពាល់​ដល់​ជីវិត​ថែម​ទៀត​ផង បើ​មិន​បាន​ព្យាបាល​ទាន់​ពេល​វេលា។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ផឹកកាហ្វេ​ប៉ុនណា​មិន​លើស​កម្រិត? នរណាខ្លះមិន​ត្រូវ​ផឹក​កាហ្វេ?

ផឹកកាហ្វេ​កំពុង​ក្លាយ​ជាទម្លាប់​របស់​អ្នកធ្វើការ និងនិស្សិត ប៉ុន្តែ​សួរ​ថា ផឹកប៉ុនណាទើប​ល្អ ហើយប៉ុនណាទើបគ្រោះ​ថ្នាក់​ដល់​សុខភាព ខណៈ​ដែល​កាហ្វេសម្បូរដោយជាតិ​កាហ្វេអ៊ីន។ ១- គួរ​ផឹក​ជាតិ​កាហ្វេអ៊ីន​ប៉ុន្មាន​ទើប​សម​ល្មម? កម្រិត​ស្តង់ដារ​សមស្រប​បំផុត​ចំពោះ​សុខភាព​មនុស្ស​ពេញវ័យ គឺខ្ពស់​បំផុតត្រឹម ៤០០ មិល្លីក្រាមប៉ុណ្ណោះ អាច​ប្រមាណកាហ្វេ ៤ កូនពែង ​កូកាកូឡា ១០ កំប៉ុង​ ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ២ កំប៉ុង។ បរិមាណ​កាហ្វេអ៊ីន​​ក្នុង​ភេសជ្ជៈ មិន​ស្មើ​គ្នា​ទេ ដើម្បី​ដឹង​ច្បាស់​ពី​កម្រិត​ផឹក ត្រូវ​ពិនិត្យ​​នៅ​លើ​កំប៉ុងត្រង់​តារាង​ធាតុផ្សំ។ ចាំ​ថា បើ​មាន​រោគ​សញ្ញា​ឈឺក្បាលប្រកំាង​ គេង​មិន​លក់ ​ថប់បារម្ភ ​មួម៉ៅ​ឆាប់​ខឹង ​ឡេះឡះ ចង់​ក្អួត​ បញ្ហានោម​ បេះដូង​លោត​ញាប់​ជាង​ធម្មតា ឬ​ចង់​រមួលសាច់ដុំ​ (ក្រពើ) ​ជាដើម ត្រូវ​កាត់​បន្ថយ​ការ​ញ៉ាំ​កាហ្វេអ៊ីនភ្លាម។ បម្រាម៖ មិនគួរយក​កាហ្វេអ៊ីន​ទៅ​លាយ​ជាមួយ​ ស្រា​ ឬ​ភេសជ្ជៈមាន​ជាតិ​អាល់កុលនោះឡើយ។ ២- នរណា​ខ្លះ​មិន​គួរ​ញ៉ាំជាតិកាហ្វេអ៊ីន? – ក្មេង៖ ដោយ​សារ​រាងកាយ និង​ប្រព័ន្ធ​ភាពស៊ាំក្មេងៗ​​នៅ​ខ្ចីមិន​អាច​ទប់​ទល់​នឹងឥទ្ធិពលជាតិកាហ្វេអ៊ីន ដែល​ផលិត​ឡើង​សម្រាប់​មនុស្សពេញ​វ័យ​​បាន​ទេ។ – មាន​បញ្ហា​ការ​គេង៖ កាហ្វេអ៊ីន​ជា​សាធាតុប្រឆាំង​ការ​គេង ធ្វើ​ឲ្យ​គេង​មិន​លក់។ បើ​យើង​កំពុង​តែ​រឿង​ពិបាក​គេង​ហើយ នៅឆ្លៀត​ផឹកកាហ្វេ ឬញ៉ាំ​ជាតិ​​កាហ្វេអ៊ីនទៀត ត្រូវ​ចាត់​ទុក​ទម្លាប់​អាក្រក់​បំផុត ដូច​ជា​កំពុង​ធ្វើ​បាប​ខ្លួន​ឯង​អ៊ីចឹង។ – កំពុង​ប្រើ​ថ្នាំ៖ ថ្នាំ​ពេទ្យ និង​ថ្នាំ​រុក្ខជាតិ​មួយ​ចំនួន ​អាច​មាន​ប្រតិកម្ម​នឹងជាតិ​កាហ្វេអ៊ីន​ ដូចជា​ថ្នាំ Ephedrine (​ថ្នាំ​ការ​ពារ​កុំ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ) នឹង​ធ្វើ​ឲ្យ​យើងប្រកាច់ ឬ​បញ្ហា​សរសៃ​ឈាមបេះដូង។ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

គ្រឿងផ្សំរសជាតិ​អាហារ​យើង​ប្រើ​រាល់​ថ្ងៃ ដឹង​ថាមាន​គ្រោះ​ថ្នាក់​ប៉ុនណា​អត់?

ច្រើនឆ្នាំមក​ហើយ មាន​ពាក្យ​ចចាម​អារ៉ាម​ជាច្រើន ពាក់ព័ន្ធ​រឿងញ៉ាំ​ប៊ីចេង ភាគ​ច្រើន​ថា​ពុក​ឆ្អឹង ប៉ុន្តែ​រឿង​នេះ​មិន​មែន​ការ​ពិត​ទេ ព្រោះ​វិទ្យាសាស្ត្រ​រក​មិន​ឃើញ​ភស្តុតាង​បញ្ជាក់​រឿង​នេះ​នៅ​ឡើយ។ ទោះ​មិន​បង្ក​ឲ្យ​ពុក​ឆ្អឹង ប៊ីចេងអាច​បង្ក​ឲ្យ​មាន​ជំងឺ​ផ្សេងៗ​ជាច្រើន ហើយ​គ្រឿង​ផ្សំ​ក្នុង​អាហារ​មួយ​ចំនួន​ទៀត ក៏អាច​ប៉ះពាល់​សុខភាព​យើង។ “Hello គ្រូពេទ្យ” នឹង​លើក​យក​គ្រឿង​ផ្សំ​រសជាតិ​មួយ​ចំនួន អាច​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​មក​បង្ហាញ​ឲ្យ​យើងដឹង។ ១- គ្រោះ​ថ្នាក់បង្កដោយ​សារធាតុ​បន្ថែម​ក្នុង​អាហារ គ្រឿង​បន្ថែមរសជាតិ ​និង​គ្រឿង​រក្សា​គុណភាព ទាក់​ទង​នឹង​បញ្ហាសុខភាព​ផ្សេងៗ ដោយ​​ការ​សិក្សា​ដំបូង​បានរក​ឃើញ​ជំងឺ​កាច​ហាសាវ​ជា​ច្រើន​ទៅ​លើ​សត្វ និងប្រតិកម្ម​ផ្សេងលើ​មនុស្ស ដូច​ជា៖ – មហារីកលើពពួក​​សត្វ​កកេរ​ (នៅ​ក្នុង​មន្ទីរ​ពិសោធន៍)។ – សារធាតុ​គីមី ដូច​ជា សារធាតុសុលហ្វីត (Sulfites) នីទ្រីត (Nitrites) និង​​នីត្រាត (Nitrates) ក្នុងសារធាតុ​រក្សា​គុណភាព ​ប្រើ​ដើម្បី​ការ​ពារ​កុំ​ឲ្យ​សាច់​សត្វ​ផ្លាស់​ប្ដូរ​ពណ៌ អាច​បង្ក​ជា​ជំងឺ​ហឺត ​និង​ប្រតិកម្ម​អាលែកហ្ស៊ី ហើយ​ត្រូវ​ចាត់​ទុកជា​សារធាតុ​បន្ថែម​ក្នុង​អាហារ​​អាក្រក់​បំផុត។​ – គ្រឿង​បន្ថែមរសជាតិ ​និង​គ្រឿង​រក្សា​គុណភាព បង្ក​ឲ្យ​មាន​រោគ​សញ្ញា​លើ​ពោះវៀន ដូច​ជា​ ចង្អោរ​ និង​រាក ​អាច​ជា​ផ្នែក​មួយ​នៃ​ប្រតិកម្ម​អាលែកហ្ស៊ី។ – សារធាតុ​ស្ករ​សិប្បនិម្មិត បង្ក​ឲ្យ​មាន​ការ​សម្រាល​កូន​មុន​កំណត់។ នេះ​បើ​យោង​តាម​ការ​សិក្សា​របស់​ប្រទេស​ដាណឺម៉ាក​នៅ​ឆ្នាំ២០១០ និង​ការ​សិក្សា​របស់​ប្រទេស​ន័រវែស​ ឆ្នាំ២០១២។ – សារធាតុ​ខាងលើ ប្រតិកម្ម​អាលែកហ្ស៊ី និង​បញ្ហាចុះខ្សោយ​ការ​យក​ចិត្ត​ទុក​ដាក់ (ADD- attention deficit disorder) លើក្មេងៗ។ – […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ