គន្លឹះពីអាហារសុខភាពផ្សេងទៀត

គន្លឹះពីអាហារសុខភាពផ្សេងទៀត – សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ។ ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន និងចេញឲ្យឆ្ងាយពីអាហារបង្កទុក្ខទោសផ្ដល់ផលមិនល្អដល់សុខភាពរាងកាយ

ចំណេះដឹងទូទៅ

គន្លឹះពីអាហារសុខភាពផ្សេងទៀត

សារធាតុចិញ្ចឹមសំខាន់៣មុខ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងល្អ!

របប​អាហារ​ប្រចាំថ្ងៃ​មាន​សារៈសំខាន់​ណាស់​ ចំពោះ​សុខភាព​ទូទៅ ជា​ពិសេស​សម្រាប់​អ្នក​ដែល​ចង់​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ ក៏​ដូចជា​​ទទួល​បាន​​ថាមពល​ស្វាហាប់​ក្នុង​ពេល​តែ​មួយ។ ខាង​ក្រោម​នេះ ជា​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទាំង៣​មុខ ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មិន​គួរ​មើលរំលង! ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទាំង៣​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ១. ជាតិ​សរសៃ ជាតិ​សរសៃ​អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​គ្លុយកូស​ក្នុង​ឈាម​ និង​កាត់បន្ថយ​ការ​ស្រូប​យក​ជាតិ​ស្ករ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព នេះ​បើ​យោង​តាម​ការ​សិក្សា​ដែល​ចេញ​ផ្សាយ​ដោយ​បណ្ណាល័យ​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​សាធារណៈ។ ជាក់ស្តែង ជាតិ​សរសៃ​មាន​២​ប្រភេទ គឺ​ជាតិ​សរសៃ​រលាយ​ និង​មិន​រលាយ។ ចំពោះ​ជាតិ​សរសៃ​រលាយ​មាន​នៅ​ក្នុង​ផ្លែឈើ សណ្តែក និង​អាវ័ន (Oats) និង​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដោយ​កាត់បន្ថយ​កម្រិត​​ជាតិ​ស្ករ​ក្នុង​ចរន្ត​ឈាម។ រី​ឯ​ជាតិ​សរសៃ​មិន​រលាយ​ មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​ ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ ព្រម​ទាំង​ជួយ​គ្រប់គ្រង​ទម្ងន់​បាន​យ៉ាង​ល្អ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ​២. ម៉ាញ៉េស្យូម ម៉ាញ៉េស្យូម​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការរំញោច​អាំងស៊ុយលីន និង​ការបំប្លែង​ជាតិ​ស្ករ។ យោង​តាម​ការ​ស្រាវជ្រាវ​ដែល​ចេញ​ផ្សាយ​ដោយ World Journal of Diabetes បង្ហាញ​ថា​អ្នកជំងឺទឹកនោមផ្អែម​ច្រើន​តែ​មាន​កម្រិត​ម៉ាញ៉េស្យូម​ទាប ហើយ​កង្វះ​ម៉ាញេស្យូម​អាច​បង្កើន​ហានិភ័យ​នៃ​ការគ្រប់គ្រង​ជាតិ​ស្ករ​មិនល្អ។ បន្លែ​ស្លឹក​បៃតង និង​គ្រាប់ធញ្ញជាតិ​ផ្ទុក​ទៅ​ដោយ​ម៉ាញេស្យូម និង​អាច​ជួយ​រក្សា​ការគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​ប្រសើរ។ ៣. វីតាមីន D ក្រៅ​ពី​ល្អ​សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ និង​សុខភាព​ឆ្អឹង​ហើយ​ វីតាមីន D ក៏​អាច​ជួយ​សម្រួល​ដល់​ការ​​ធ្វើ​មេតាប៉ូលីស​ជាតិ​គ្លុយកូស និង​អាំងស៊ុយលីន​ផង​ដែរ។ កម្រិត​វីតាមីន D ទាប​ជាប់​ពាក់ព័ន្ធ​នឹងការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 ។ ដូច្នេះ​ហើយ​ ដើម្បី​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម គ្នា​យើង​គួរតែ​​ស្រូប​យក​​​វីតាមីន D ឱ្យបាន​គ្រប់គ្រាន់​តាមរយៈ​ការ​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ […]

ស្វែងរក គន្លឹះពីអាហារសុខភាពផ្សេងទៀត

គន្លឹះពីអាហារសុខភាពផ្សេងទៀត

របស់ផ្អែមៗ និងនំប៉័ង ចៀសបានចៀស កុំឱ្យកើតរោគគេងមិនលក់

របស់​ផ្អែម​ៗ មិន​ថា​នំ​ចំណី ឬ​ភេសជ្ជៈ​​មាន​ជាតិ​ស្ករ រួម​ទាំង​ពពួក​នំប៉័ង​​គ្រប់​ប្រភេទ ពិសេស​នំប៉័ង​ស (ស្នូលនំប៉័ង​ផ្នែក​ពណ៌​ស) អាច​បង្ក​ឱ្យ​អ្នក​ចូលចិត្ត​ញ៉ាំ​ ឬ​ទម្លាប់​ញ៉ាំ កើត​រោគ​គេង​មិនលក់ អស់​កម្លាំង និង​​ឃ្លាន​​ចង់​ញ៉ាំ​អាហារ​មិន​ដឹង​ពេល។ តាម​​លទ្ធផល​សិក្សា​​ទៅ​លើមនុស្ស​ប្រមាណ​​ជាង ​៥ ​ម៉ឺន​នាក់ បាន​ឱ្យ​ដឹង​ថា ការ​ញ៉ាំ​របស់​ជាតិ​ស្ករ​ច្រើន បាន​ធ្វើ​ឱ្យ​​ជាតិ​ស្ករ​ក្នុង​ឈាម​​ប្រែ​ប្រួល ជា​ហេតុ​ធ្វើ​ឱ្យ​រាង​កាយ​បញ្ចេញ​អ័រម៉ូន​ Adrenaline និង​ Cortisol ទៅ​ភ្ញោច​ប្រព័ន្ធ​សរសៃ​ប្រសាទ ដែល​បង្អាក់​​រាង​កាយ​ គេង​មិន​​បាន​គ្រប់​គ្រាន់ ​ហើយ​រឿង​នេះ​ក៏​កើត​ឡើង​ផង​ដែរ​ សម្រាប់​​ការ​ញ៉ាំនំប៉័ង ពិសេស​នំប៉័ង​ស។ បន្ថែម​ពី​នេះ ការ​គេង​មិន​បាន​លក់​ស្កប់​ស្កល់ ធ្វើ​ឱ្យ​​រាង​កាយ​អស់​កម្លាំង ហេវ​ហត់ និង​មាន​ចំណង់​ចង់​ញ៉ាំ​ចំណី​អាហារ​ច្រើន ដែល​បង្ក​ជា​ផល​វិបាក​ផ្សេង​ៗ។ បើ​តាម​លោក​វេជ្ជបណ្ឌិត​ James Gangwisch អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ បាន​និយាយ​ថា​៖ “ការ​ចៀស​វាង​ចំណី​អាហារ​សម្បូរជាតិ​ផ្អែម ជា​រឿង​ល្អ​បំផុត​ ចៀស​​រោគ​គេង​ពុំ​លក់ ព្រោះ​ថា ក្នុង​រាង​កាយ​នឹង​រង​ប្រតិកម្ម​ដោយ​សារ​​​បម្រែ​បម្រួល​អ័រម៉ូន​​ច្រើន​ នៅ​ពេល​ញាំប្រភេទ​អាហារ​ទាំង​នោះ”។ ដោយ​ឡែក​ លោក​វេជ្ជបណ្ឌិត​អាមេរិក​ខាង​លើ បាន​​ណែ​នាំថា ជំនួស​ឱ្យ​ចំណី​ជាតិ​ស្ករ គួរ​ញ៉ាំ​អាហារ​ដែល​សម្បូរជាតិ​សរសៃ​ (Fiber) និង​បន្លែ​ ផ្លែ​ឈើ​ជំនួស​វិញ ដើម្បី​ជួយ​​ក្នុង​ការ​គេង​​លង់​លក់​​ស្កប់​ស្កល់។ អត្ថបទពាក់ព័ន្ធ៖ នំប៉័ងខូច គួរបោះចោល ក្រៅពីឡើងផ្សិត មានអីសម្គាល់ខ្លះ? អាហារទាំងនេះ គួរញ៉ាំឲ្យត្រូវពេល មិនអ៊ីចឹងទេប៉ះពាល់រាងកាយយើង សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​ករណី​ខាង​លើ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

Thiamine Deficiency (​ជំងឺ​កង្វះ​វីតាមីន​បេ​១)

និយមន័យតើ​អ្វី​ទៅ​ជា​ជំងឺ​កង្វះវី​តាមីន​បេ​១? ធ្យាមីន​ឬ​វីតាមីន​បេ​១​ គឺ​ជា​ប្រភេទ​វីតាមីនមួយ​ក្នុង​ចំណោម​វីតាមីន​បេ​ទាំង​៨​ប្រភេទ​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ដំណើរ​កា​រ​រាង​កាយ។ វា​ត្រូវ​បាន​ប្រើ​ស្ទើរ​តែ​គ្រប់​កោសិកា​ទាំង​អស់​ដើម្បី​បំប្លែង​អាហារ​ឲ្យ​ទៅ​ជា​ថាមពល។ ដោយសារ​តែ​សារពាង្គកាយ​របស់​មនុស្ស​មិន​អាច​សំយោគ​វា​បាន​ដោយ​ខ្លួន​ឯង​ដូច​នេះ​យើង​ត្រូវ​បរិភោគ​អាហារ​ណា​ដែល​សំបូរ​សារធាតុ​វីតាមីន​ប្រភេទ​នេះ​ដូច​ជា​សាច់​ គ្រាប់​ធញ្ញជាតិ​ជាដើម។នៅ​ពេល​ដែល​ញ៉ាំ​អាហារ​ទាំង​នេះ​មិន​គ្រប់​គ្រាន់​ទេ​នោះ​នឹង​បង្ក​ឲ្យ​មាន​កង្វះ​វីតាមីន ​(បេរីបេរី)។ តើ​អ្វី​ទៅ​ជា​ជំងឺ​កង្វះ​វីតាមីន​បេ​១​ ហើយឧស្សាហ៍​ជួប​ប្រទះ​ដែរ​ឫ​ទេ? មិន​សូវ​ជា​ឃើញ​ច្រើន​នោះ​ទេ​ក្នុង​ប្រទេស​អភិវឌ្ឍន៍។ រោគ​​សញ្ញារោគសញ្ញា​របស់​ជំងឺ​កង្វះ​វីតាមីន​បេ១ រោគ​សញ្ញា​ដែល​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ​គឺ៖ ស្រក​ទម្ងន់​យ៉ាង​គំហុក មិន​ឃ្លាន​អាហារ រលាក​ពោះវៀន​ធំ វិបត្តិ​ក្រពះ​ពោះវៀន​៖ រាក ខូច​សរសៃ​ប្រសាទ​វិញ្ញាណ ក្រហាយ​ចុង​ជើង​ជាពិសេស​នៅ​ពេល​យប់ រលាក​សរសៃ​ប្រសាទ​វិញ្ញាណ ហត់​ឬអស់​កម្លាំង នៅ​មិន​សុខ ខ្សោយ​សាច់​ដុំ រមួល​ក្រពើឈឺ ​និង​ស្ពឹក​ជើង បម្រែបម្រួល​ផ្លូវ​អារម្មណ៍​ដូចជា​ស្មឿក​ៗ​ឬ​បាក់​ទឹក​ចិត្ត មាន​វិបត្តិ​បេះដូង​ដូចជា​បេះដូង​រីក​ជាដើម នៅ​ពេល​ដែល​មាន​កង្វះ​វីតាមីន​នេះ​ខួរក្បាល​ បេះដូង ជាលិកា​ក៏​ដូចជា​សរីរាង្គ​ផ្សេង​ៗ​ត្រូវ​ទទួល​ការ​ខូចខាត​ដែរ។ កំហាប់​ច្រើន​របស់​សារធាតុ​នេះ​គឺ​ជា​ធម្មតា​គេ​រក​ឃើញ​នៅ​ក្នុង​បេះដូង​និង​សាច់ដុំ​ជាប់​ឆ្អឹង ថ្លើម ក្រលៀន​និង​ខួរក្បាល។ជំងឺ​កង្វះ​វីតាមីន​បេ១​អាច​ធ្វើ​ឲ្យ​មាន​ការ​សឹករិចរិល​សរសៃ​ប្រសាទ​រង​និង​ផ្នែក​ខ្លះ​នៃ​ខួរក្បាល​ដូចជា​ខួរ​កណ្ដាល​និង​ខួរ​តូច។ លើស​ពី​នេះ​ទៅ​ទៀត​វា​អាច​បន្ថយ​សំពាធ​ឈាម​ កត្តា​ប្រឆាំង​ក្នុង​សរសៃ​ឈាម​កើន​ឡើង​ក៏​ដូចជា​ហើម​និង​ធ្វើ​ឲ្យ​បេះដូង​រីក​ធំ​ទៀត​ផង។ វាក៏​អាច​នៅ​មាន​សញ្ញា​ផ្សេង​ទៀតដែរ​។ តើ​ត្រូវ​ជួប​គ្រូពេទ្យ​នៅ​ពេល​ណា​? ប្រសិន​បើ​លោក​អ្នក​មាន​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ​សូម​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ​ ព្រោះរាងកាយ​របស់​មនុស្ស​ម្នាក់​ៗ​អាច​នឹង​ឆ្លើយ​តប​ជាមួយ​មេរោគ​ផ្សេង​ៗ​ពី​គ្នា​ដូច​នេះ​បើ​មាន​អ្វី​មិន​ច្បាស់​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ មូលហេតុហេតុ​អ្វី​ទើប​កើត​ជំងឺ​ខ្វះ​វីតាមីន​បេ១? តាមការ​ស្រាវ​ជ្រាវ​រកឃើញ​ថា​មនុស្ស​មួយ​ចំនួន​អាច​កើត​មាន​កង្វះ​សារធាតុ​នេះ​បាន​នៅ​ពេល​ដែល៖ មាន​បញ្ហា​ថ្លើម អ្នក​ផឹក​ស្រា​ច្រើន ជំងឺ​មិន​ឃ្លាន​អាហារ​និង​វិបត្តិ​ក្នុង​ការ​បរិភោគ​អាហារ​ដែល​បង្ក​ឲ្យ​មាន​កង្វះ​អាហារូបត្ថម្ភ ចាស់​ជរា​ដោយសារ​តែ​បរិភោគ​មិន​គ្រប់​គ្រាន់​ ជំងឺ​រ៉ាំរ៉ៃ​និង​ការ​ប្រើ​ប្រាស់​ថ្នាំ​ដែល​បង្អាក់​ការ​ស្រូប​យក​វីតាមីន​បេ​១ ឱសថ​ដែល​បង្ក​ឲ្យ​មាន​វិបត្តិ​ក្នុង​ការ​ស្រូប​យក​សារធាតុវីតាមីនបេ១នេះ​ បញ្ហា​ក្រពះ​ពោះវៀន​ដែល​មាន​ការ​រាក​និង​ក្អួត​ជាដើម ជំងឺ​អេដស៍ ជំងឺ​ទឹក​នោម​ផ្អែម​ដោយសារ​ការ​បាត់​បង់​មុខ​ងារ​តម្រង​នោម មាន​ការ​វះកាត់​ត​ពោះវៀន​ដែល​បង្ក​ឲ្យ​មាន​ការ​ស្រូប​ចូល​បាន​តិច អាហារ​ដែល​មិន​សូវ​សម្បូរ​សារធាតុ​ចិញ្ចឹម​និង​កង្វះ​បន្លែ​និង​ធញ្ញជាតិ​ដូចជា​គ្រាប់​សណ្ដែក​និង​គ្រាប់​ផ្លែ​ឈើ​មួយ​ចំនួន។ ក្ដៅ​ខ្លួន ហាត់​ប្រាណ​ជ្រុល​និង​ស្ត្រេស​ជាដើម​ បរិភោគ​អាហារ​ដែល​ប្រឆាំង​ការ​ស្រូប​វីតាមីន​បេ​១​ដូចជា​តែ,សាច់​គ្រឿង​សមុទ្រ​ឆៅ​និង​កាហ្វេ​ជាដើម​។ ស្ត្រី​មាន​ផ្ទៃ​ពោះ​ព្រោះ​ថា​ក្នុង​អំឡុង​ពេល​លូតលាស់​គឺ​ត្រូវ​ការ​វីតាមីន​ច្រើន​។​​ សារធាតុ​ក្នុង​កាហ្វេ​និង​តែ​ ដែល​គេ​ហៅ​ថា​តានីន​គឺ​អាច​មាន​អំពើ​ទៅ​លើ​ធ្យាមីន​ធ្វើ​ឲ្យ​មាន​បម្រែបម្រួល​បង្ក​ឲ្យ​ពិបាក​ស្រូប​ចូល​ក្នុង​ខ្លួន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​បញ្ហា​ក្រពះ​ពោះវៀន​និង​ជំងឺ​កង្វះ​វីតាមីន​នេះ​តែ​ម្ដង។ គេ​ឃើញ​យ៉ាង​កម្រ​នៅ​លើ​ប្រជាជន​លោក​ខាង​លិច​ហើយ​គេ​ជឿ​ថា​អាច​កើត​មាន​ជំងឺ​នេះ​បាន​លុះ​ត្រា​តែ​អ្នក​នោះ​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន​តែ​ប៉ុណ្ណោះ​។ អ្នក​ស្រាវ​ជ្រាវ​ភាគ​ច្រើន​ជឿ​ថា​ការ​ញ៉ាំ​កាហ្វេ​ តែ ​គឺ​មិន​មាន​អំពើ​គួរ​ឲ្យ​បារម្ភ​ទៅ​លើ​ធ្យាមីន​នោះ​ទេ​លើក​លែង​តែ​អ្នក​នោះ​មាន​របប​អាហារ​ដែល​ខ្វះ​ជាតិ​វីតាមីន​បេ១​និង​វីតាមីន​សេ​។ ដោយសារ​តែ​វីតាមីន​សេ​អាច​ការពារ​អំពើ​ប្រឆាំង​របស់វីតាមីនប១​និង​សារធាតុ​តានីន​នៅ​ក្នុង​កាហ្វេ​និង​តែ​បាន​។ អ្នក​ស្រាវ​ជ្រាវ​ឯ​ទៀត​បាន​រក​ឃើញ​ថា​សាច់​ត្រី​ស្រស់​និង​សិប្បី​សត្វ​គឺ​មាន​ជាតិ​គីមី​ដែល​អាច​បំផ្លាញ​វីតាមីនបេ១​បាន​។ គេ​បាន​រក​ឃើញ​ភស្តុតាង​នៅ​លើ​មនុស្ស​ដែល​ចូល​ចិត្ត​ញ៉ាំ​សាច់​ត្រី​ឆៅ​ គ្រឿង​សមុទ្រ​ឆៅ​តែ​បើ​ចម្អិន​បាន​ល្អ​គឺ​មិន​មាន​បញ្ហា​នោះ​ទេ។ ក៏មាន​ដែរ​អ្នក​ស្រាវ​ជ្រាវ​ផ្សេង​ទៀត​បាន​លើក​ឡើង​ថា​គ្រាប់​ធញ្ញជាតិ​អារេកា​អាច​ប្ដូរ​អំពើ​គីមី​របស់​ធីចាមីន​និង​ធ្វើ​ឲ្យ​វា​ដំណើរ​ការ​មិន​បាន​ល្អ។ មក​ដល់​បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​ការ​ស្រាវ​ជ្រាវ​ណា​បង្ហាញ​ថា​ថ្នាំ​ផ្សេង​ៗ​អាច​មាន​អំពើ​ទៅ​លើ​ធីចាមីន​នេះ​នេះ​នៅ​ឡើយ​ទេ​ ដូច​នេះ​មុន​នឹង​ប្រើ​ប្រាស់​ថ្នាំ​បំប៉ន​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​។   កត្តា​ហានិភ័យតើ​មាន​កត្តា​ប្រឈម​អ្វី​ខ្លះ​បណ្ដាល​ឲ្យ​មាន​កង្វះ​ធីចាមីន​​? ញៀន​ស្រា ចាស់​ជរា ជំងឺ​អេដស៍ ជំងឺ​ទឹកនោមផ្អែម វះកាត់​ត​ពោះ​វៀន​ លាង​ឈាម ការ​ប្រើ​ថ្នាំ​បញ្ចុះ​ទឹក​នោម​លើស​កម្រិត អត្ថបទពាក់ព័ន្ធ៖ សម្គាល់មនុស្សញៀនស្រា អត់មិនបាន តាមរយៈអាការៈទាំងនេះ រោគ​វិនិច្ឆ័យ​និង​ការ​ព្យាបាលរោគ​វិនិច្ឆ័យ​ អ្នក​ចាំ​បាច់​ត្រូវ​ធ្វើ​តេស្ត​ជា​ច្រើន​ដើម្បី​កំណត់​ថា​មាន​កង្វះ​សារធាតុ​នេះ​ពិត​ប្រាកដ​មែន​។ ការ​ពិនិត្យ​ឈាម​និង​ទឹកនោម​គឺ​ធ្វើ​ឡើង​ដើម្បី​វាស់​ពី​កំហាប់​វីតាមីន​នេះ​ក្នុង​ខ្លួន។ ក្នុង​ករណី​ដែល​រាងកាយ​មិន​អាច​ស្រូប​យក​បាន​ល្អ​អ្នក​នឹង​មាន​អត្រា​កំហាប់​នៃ​វីតាមីន​បេ​១​នេះ​ទាប​ជា​មិន​ខាន​ដែល​មើល​ឃើញ​ក្នុង​ឈាម​តែ​ខ្ពស់​ក្នុង​ទឹក​នោម​។ គ្រូពេទ្យ​នឹង​ធ្វើ​ការ​ពិនិត្យ​រាងកាយដើម្បី​រក​មើល​ការ​ខូចខាត​សរសៃ​ប្រសាទ​វិញ្ញាណ​​ដូចជា​តេស្ត​លំនឹង​ ការ​ពិបាក​ដើរ​ ធ្លាក់​ត្របក​ភ្នែក និង​ខ្សោយ​រេផ្លិច​ជាដើម។ អ្នក​ជំងឺ​ដែល​មាន​កង្វះ​ធ្យាមីន​ដំណាក់​កាល​ធ្ងន់​អាច​ប្រឈម​នឹង​ការ​បាត់​ការ​ចង​ចាំ​វង្វេង​វង្វាន់​និង​ស្រមើស្រមៃ​ជាដើម។ ការ​ពិនិត្យ​មើល​បេះដូង​នឹង​ធ្វើ​ឡើង​បន្ទាប់​ទៀត​រក​មើល​បេះដូង​ដើរ​ញាប់ ហើម​ជើង​និង​ការ​ពិបាក​ដក​ដង្ហើម​ដែល​សុទ្ធ​តែ​ជា​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​។ ការ​ព្យាបាល​ ការ​ព្យាបាល​គឺ​ងាយ​ស្រួល​ដោយ​គ្រាន់​តែ​បំពេញ​បន្ថែម​នូវវីតាមីន​បេ​១​ជា​ការ​ស្រេច​។ គ្រូពេទ្យ​អាច​នឹង​ផ្ដល់​ឲ្យ​ជា​ថ្នាំ​លេប​ឬចាក់​។ សម្រាប់​អ្នក​ជំងឺ​ដំណាក់​កាល​ធ្ងន់ធ្ងរ​គឺ​អាច​ឈាន​ដល់​ដាក់សេរ៉ូម​ទៀត​ក៏​មាន​។ ការ​ធូរ​ស្បើយ​នឹង​ត្រូវ​តាមដាន​ដោយ​ការ​ធ្វើ​តេស្ត​នៅ​ពេល​ណាត់​ជួប​លើក​ក្រោយ​ដើម្បី​វាស់​ស្ទង់​ពី​កម្រិត​ស្រូប​ល្អ​របស់​រាង​កាយ​អ្នក​។   ចំណេះដឹង​ផ្សេង​ទៀតតើ​ត្រូវ​ធ្វើ​បែប​ណា​ដើម្បី​ជៀស​វាង​ជំងឺ​នេះ? អ្នក​អាច​អនុវត្ត​នូវ​វិធី​ដូច​ខាង​ក្រោម​ដើម្បី​ការ​ពារ​ខ្លួន​អ្នក​ដូចជា៖ បរិភោគ​អាហារ​ដែល​មាន​តុល្យភាព​ល្អ​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ពិសេស​វីតាមីន​បេ១​ដូចជា​ជា​បន្លែ​ខៀវ​ សាច់ គ្រាប់​ធញ្ញជាតិ​សាច់​ត្រី​ ទឹក​ដោះ​គោ​ជាដើម​។ អ្នក​គួរ​ជ្រើស​រើស​ម្សៅ​ទឹក​ដោះ​គោ​កូន​ដែល​សម្បូរ​ទៅ​ដោយវីតាមីនបេ១​។ ត្រូវ​ជាវ​ផលិតផល​ម្សៅ​ទឹកដោះ​គោ​ណា​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ។ បន្ថយ​ការ​ពិសា​ស្រា​ព្រោះ​ថា​វា​ទប់​កុំ​ឲ្យ​មាន​ជំងឺ​បេរីបេរី ជា​ប្រភេទជំងឺម្យ៉ាង​បណ្តាល​ពី​កង្វះវីតាមីនបេ១​។ អ្នក​ដែល​ឧស្សាហ៍​ញ៉ាំ​គ្រឿង​ស្រវឹង​ជោគ​ជាំ​គួរ​ធ្វើ​ការ​វាស់​កម្រិត​វីតាមីន​បេ​១​ឲ្យ​បាន​ទៀង​ទាត់។   ក្នុង​ករណី​មាន​សំនួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

រឿងទាំងនេះ មិនគួរធ្វើទេ បើមិនទាន់ញ៉ាំអី (ពោះទទេ)

ព្រឹកឡើង មិន​ញ៉ាំអាហារ ជាកត្ដា​មួយ បណ្ដាល​ឲ្យ​ឈឺក្រពះ ហើយ​កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះទៀត បើយើង​ហ៊ាន​ធ្វើរឿង​មួយ​ចំនួន ទាំង​មិនទាន់​ញ៉ាំ​អី ក្រពះ​នៅ​ទទេ ដោយវា​នឹង​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់​សុខភាព​របស់​យើង។ ១. លេបថ្នាំ​ប្រឆាំង​ការរលាក ថ្នាំអាស្ពីរីន ថ្នាំប៉ារ៉ាសេតាម៉ុល និង​ពពួក​ថ្នាំ​ប្រឆាំង​ការ​រលាក (NSAIDs) មិន​អាច​លេបដោយ​ពោះទទេ​បាន​ទេ។ ការលេប​ពពួក​ថ្នាំ​ប្រឆាំង​ការរលាក ទាំង​ពោះទទេ មិន​ត្រឹមតែ​បន្ថយ​ប្រសិទ្ធភាព​ថ្នាំនោះទេ វាថែមទាំង​បង្ក​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដូចជា​ហូរឈាម​ក្រពះ ជាដើម។ ២. ផឹកកាហ្វេ កាហ្វេសុទ្ធ ជំរុញ​ការផលិត​អាស៊ីដ ដែល​បណ្ដាល​ឲ្យ​ក្រហាយ​ទ្រូង និង​ប្រឈម​បញ្ហា​ប្រព័ន្ធ​រំលាយអាហារ ប្រសិន​បើយើង​ផឹកវា ទាំង​ពោះទទេ។ ការ​ខកខាន​អាហារ​ពេលព្រឹក ឬញ៉ាំ​ក្រោយ​ផឹក​កាហ្វេ បណ្ដាល​ឲ្យ​សារធាតុ Serotonin ធ្លាក់ចុះ និង​មាន​អារម្មណ៍​មិនល្អ​ពេញ​មួយ​ថ្ងៃ។ ក្នុងករណី​យើង​ចូលចិត្ត​ផឹក​កាហ្វេ នៅពេល​ព្រឹក ការផឹក​កាហ្វេ​លាយ​ទឹកដោះគោ អាច​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន។ ៣. ផឹកគ្រឿងស្រវឹង ការផឹកគ្រឿងស្រវឹង​ទាំងពោះ​ទទេ នោះ​សារធាតុ​អាល់កុល​ដែល​ចូលក្នុង​រាងកាយ​របស់​យើង ដូច​ការ​ចាក់​បញ្ចូល​តាម​សរសៃឈាម​អ៊ីចឹង។ ជាងនេះទៅទៀត ការបំបែក​សារធាតុ​អាល់កុល​ក្នុង​រាងកាយ ក៏យឺត​ផងដែរ ដែល​បណ្ដាល​ឲ្យ​យើង​មាន​អាការៈ​ក្រោយ​ស្រវឹង​ធ្ងន់ធ្ងរ និង​ពិបាក​ក្នុង​ខ្លួន​ខ្លាំង។ អត្ថបទពាក់ព័ន្ធ៖ ផឹកកាហ្វេពេលព្រឹកទាំងពោះទទេ ប៉ះពាល់សុខភាពម៉េចខ្លះ? ហាត់ប្រាណមុនញ៉ាំអាហារពេលព្រឹក ជួយរាងកាយប្រឆាំងជំងឺទឹកនោមផ្អែមបាន ៤. ទំពារ​ស្ករកៅស៊ូ ទឹកអាស៊ីដ​រំលាយ ត្រូវផលិត​ឡើង នៅពេល​យើង​ទំពារ​ស្ករកៅស៊ូ ហើយ​វាអាច​បំផ្លាញ​ភ្នាស​ក្រពះ បើយើង​មិនទាន់​ញ៉ាំអី ពោះនៅ​ទទេ។ ក្នុង​ករណី​ធ្ងន់ធ្ងរ វាអាច​បណ្ដាលឲ្យ​រលាក​ក្រពះ។ ៥. ផឹកទឹកក្រូច អាស៊ីដ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អាហារមុខសញ្ញាបង្កអាលែកហ្ស៊ី ៦ប្រភេទ បើយើងមានបញ្ហានេះ គួរចៀសវាង

អាលែកហ្ស៊ី អាចបណ្ដាល​មកពី​កត្ដាជាច្រើន ដូចជា បរិស្ថាន អាកាសធាតុ ឬអាហារជាដើម។ ក្នុង​នោះ មាន​អាហារ ចំនួន ៦​ប្រភេទ ជា​មុខសញ្ញា​បង្ក​អាលែកហ្ស៊ី ហើយ​បើគ្នាយើង​មាន​បញ្ហា​អាលែកហ្ស៊ី គួរចៀសវាង​អាហារ​ប្រភេទ​ទាំងនេះ។ ១. ទឹកដោះគោ បញ្ហាអាលែកហ្ស៊ី​ជាមួយ​ទឹកដោះគោ ភាគច្រើន​កើតឡើង​លើទារក និង​កុមារ​តូចៗ ជាពិសេស នៅពេល​ពួកគេ​ផឹកទឹកដោះគោ​សម្បូរ​ប្រូតេអ៊ីន មុន​​អាយុ ៦ខែ។ កុមារ​តូចៗ អាច​ប្រឈម​នឹង​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​ទឹកដោះគោ រហូត​ដល់​អាយុ ៣​ឆ្នាំ ខណៈ​មនុស្ស​ពេញវ័យ ប្រឈម​នឹង​បញ្ហា​នេះ តិចតួច​ទេ។ ២. ស៊ុត បន្ទាប់ពី​ទឹកដោះគោ ស៊ុតជា​អាហារ​បង្ក​អាលែកហ្ស៊ី លំដាប់​ទី២ ក្នុង​ចំណោម​កុមារ។ កុមារ​ប្រឈម​នឹង​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​ស៊ុត រហូត​ដល់​ពួកគេ​មាន​អាយុ ១៦​ឆ្នាំ។ ភាគច្រើន យើងមាន​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​ស៊ុតពណ៌ស ដោយសារ​ប្រូតេអ៊ីន ស្ថិតនៅ​ក្នុង​ផ្នែក​ពណ៌ស នៃ​ស៊ុត។ ៣. គ្រាប់ធញ្ញជាតិ គ្រាប់ធញ្ញជាតិ​របស់​ដើមឈើ (Tree Nut) ក៏បង្កបញ្ហា​អាលែកហ្ស៊ី​ផងដែរ តែ​នៅស្រុក​ខ្មែរយើង មាន​គ្រាប់ស្វាយចន្ទី។ ក្រៅពីនេះ ជាប្រភេទ​គ្រាប់ធញ្ញជាតិ​បរទេស ដូចជា គ្រាប់ Almonds គ្រាប់ Walnuts គ្រាប់ Pine Nuts […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អាហារទាំងនេះ គួរញ៉ាំឲ្យត្រូវពេល មិនអ៊ីចឹងទេប៉ះពាល់រាងកាយយើង

គ្នាយើង ច្បាស់ជាដឹងហើយថា អាហារ​ដែល​យើងញ៉ាំ​មួយ​ចំនួន វាជួយ​ដល់​ការចិញ្ចឹម លូតលាស់ផង និង​អាច​បង្កឲ្យ​លើសទម្ងន់ ឬកើត​ជំងឺ​ធាត់​ផងដែរ។ ក្នុងនោះ ពេលវេលា ដែល​យើងញ៉ាំ​អាហារ ក៏ជា​បញ្ហា​សំខាន់​ផងដែរ ដែល​យើងចាំបាច់​ត្រូវ​ជ្រើសរើស​ឲ្យត្រឹមត្រូវ បើមិន​ចង់ធាត់។ ១. សូកូឡា ការញ៉ាំសូកូឡា​នៅពេល​ព្រឹក ជួយ​ដល់​រាងកាយ ដោយសារ​វាមាន​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម ដែល​កាត់បន្ថយ​ការ​វិវត្ត​វ័យ ហើយ​ក៏ល្អ​ចំពោះ​បេះដូង​ផងដែរ។ តែ​បើពេល​យប់វិញ ការ​ញ៉ាំសូកូឡា មិនល្អនោះទេ ដោយសារ​រាងកាយ​របស់​យើង នឹង​បម្លែង​សារធាតុ​បំប៉ន​ដែល​លើស ទៅ​ស្ដុកជា​ខ្លាញ់។ ២. សាច់ ការញ៉ាំ​សាច់​ក្នុង​របបអាហារ​ថ្ងៃត្រង់ គឺជារឿងល្អ ដោយសារ​វា​ជាប្រភព​សំខាន់ នៃ​ជាតិដែក ផ្ដល់​អុកស៊ីសែន​ទៅ​កោសិកា និង​ប្រព័ន្ធ​សរីរាង្គ​នានា។ វាជួយ​បន្ថយ​បញ្ហា​អស់កម្លាំង និង​ការប្រឈម​នឹង​ជំងឺ​នានា។ សម្រាប់​អាហារ​ពេល​ល្ងាច​វិញ ការញ៉ាំសាច់ មិនសូវល្អ​នោះទេ ដោយសារ​សាច់ត្រូវការ​ពេល​រហូត​ដល់ ៥​ម៉ោង ដើម្បី​រំលាយ។ ដូច្នេះ​ការញ៉ាំសាច់ មុន​ចូលគេង អាច​បណ្ដាល​ឲ្យ​ឈឺ​នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ។ ៣. ផ្លែក្រូច ការញ៉ាំផ្លែក្រូច​នៅពេល​យប់ ជួយ​ដល់​មុខងារ​នៃ​ប្រព័ន្ធ​រំលាយអាហារ និង​បង្កើន​មេតាប៉ូលិស​រាងកាយ។ តែ​ការញ៉ាំ​ក្រូច ទាំង​ពោះទទេ នៅពេល​ព្រឹក ឬក្រោយ​ភ្ញាក់ពីគេង អាច​បណ្ដាល​ឲ្យ​កើត​ប្រតិកម្ម​អាលែកហ្ស៊ី និង​រមាស់​ក្រពះ ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​រលាកក្រពះ។ ៤. ដំឡូង ដំឡូង​ជួយ​ឲ្យ​សម្ពាធឈាមទាប ហើយ​វាសម្បូរ​ដោយ​សារធាតុ​រ៉ែ ដែល​រាងកាយ​ត្រូវការ។ ការញ៉ាំដំឡូង​នៅពេល​ព្រឹក […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ប្រហែសមិនបានទេ ទម្លាប់ញ៉ាំយឺតម៉ោងជាប្រចាំ អាចគ្រោះថ្នាក់ដល់បេះដូង

អ្នក​​ចូល​ចិត្ត​ញ៉ាំ​ចំណី​ចំណុក​​យប់​ៗ ឬ​អាហារ​​​​​ល្ងាច​យឺត​ម៉ោង​ អាច​​​​បង្ក​ជា​បញ្ហា​ជា​ជំងឺ​បេះ​ដូង​បាន​ នេះ​បើ​ផ្អែក​តាម​ការ​ស្រាវជ្រាវ​​​នៅ​សហរដ្ឋអាមេរិក។ ការ​សិក្សា​ពិសោធ​​មួយ​ ដោយ​​​តាម​ដាន​លើ ស្ត្រី​អ្នក​ស្ម័គ្រ​ចិត្តសុខភាពល្អមាំមួន​​​ ​១១២​នាក់​ ដោយ​ពិនិត្យ​មើល​ទម្លាប់​​ញ៉ាំ​ថ្មី​​​​រយៈ​ពេល ​១​ឆ្នាំ។ អ្នក​ស្ម័គ្រ​​ចិត្ត​បាន​​តម្រូវ​ឱ្យ​បញ្ចូល​​ទិន្នន័យ​កាល់ឡូរី​ដែល​ពួក​​​គេ​ទទួល​បាន​​ ទៅ​ក្នុង​កម្មវិធី​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​។ លទ្ធផល​ដែល​គួរ​ឱ្យ​កត់​សម្គាល់​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ​​១២​ខែ អ្នក​ដែល​មាន​ទម្លាប់​ញ៉ាំ​ថ្មី​ ​ដែល​យឺត​ម៉ោង ពោល​គឺ​ពី​ ៦​ល្ងាច ឬ​ដល់​៨​យប់ ធ្វើ​ឱ្យ​​សុខភាព​បេះ​ដូង​ពួក​គេ​កាន់​តែ​ចុះ​ខ្សោយ​។ អ្នក​ស្រាវជ្រាវ​បាន​ឃើញ​ថា អ្នក​​ញ៉ាំ​ចំណី​អាហារ​យប់ ក្រោយ​ម៉ោង ​៦​ល្ងាច ​​ មាន​សម្ពាធ​ឈាម​ខ្ពស់ និង​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង រួម​ទាំង​ជាតិ​កាល់​ឡូរី​ខ្ពស់ ដែល​ធ្វើ​ឱ្យ​ពួក​គេ​​អាច​កើត​ជា​ជំងឺ​បេះ​ដូង។ អ្នក​ស្រាវជ្រាវ​សម្គាល់​ឃើញទៀត​ថា ទោះ​បី​ជា​​ ជាតិ​កាល់ឡូរី​ត្រឹម​តែ​១​% ដែល​រាង​កាយ​ស្រូប​ចូល​នៅ​ពេល​យប់​ដូច​នោះ ក៏​បង្ក​ជា​បញ្ហា​ដូច​ខាង​លើ​នេះ​ដែរ។​ អត្ថបទ​ពាក់​ព័​ន្ធ៖ ពេលហាត់ប្រាណប្រទះឃើញសញ្ញាបែបនេះ បញ្ជាក់ថាបេះដូងមានបញ្ហាហើយ ស្វែងយល់ពីទំនាក់ទំនងរវាងការធាត់លើសទម្ងន់ និងជំងឺបេះដូង ផ្អែក​តាម​ការ​ស្រាវជ្រាវ​មុន​ៗ ក៏​បាន​បញ្ជាក់​ដែរ​ថា ទម្លាប់​ញ៉ាំ​​អាហារ​នៅ​វេលា​យប់​ៗ ពិត​ជា​ធ្វើ​ឱ្យ​ឡើង​ទំងន់ ហើយ​រាង​កាយ​ពិបាក​ដុត​រំលាយ​អាហារ​ ដែល​ហេតុ​ផល​នេះ សុទ្ធ​សឹង​​មាន​ទំនាក់​ទំនង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​​ផង។ ដោយ​ឃើញ​ពី​​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត Nour Makarem សាស្រា្តចារ្យ​នៃ​សាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក និង​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​បាន​និយាយ​ថា៖ “ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​ពិត​ជា​មាន​ឥទ្ធិពល​ណាស់ ដែល​អាច​បង្ការ​ពី​ជំងឺ​បេះ​ដូង​បាន ដែល​យើង​គួរ​គប្បី​យក​ចិត្ត​ទុក​ដាក់​លើ​អ្វី​ដែល​យើង​ញ៉ាំ និង​បរិមាណ​​ដែល​ត្រូវ​​ញ៉ាំ​”៕ ​​​​​​​​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អាហារចៀន និងនំជាតិក្រែម អត់ល្អទេ បើញ៉ាំញឹកញាប់ អាចនាំឱ្យកើតជំងឺភ្លេចភ្លាំងនៅវ័យជ្រេរបន្តិច

ឧស្សាហ៍​ញ៉ាំ​អាហារ​បំពង ចៀន ឬ​នំ​​មាន​ជាតិ​ក្រែម​ ច្រើន​នឹង​នាំ​ឲ្យ​​កើត​មាន​ ជំងឺ​ភ្លេច​ភ្លាំង ឬ​វង្វេង​វង្វាន់​នៅ​ពេល​ អាយុ​ចាស់​ឡើង ដោយ​សារ​​​អាហារ​ទាំង​នោះ​សំបូរ​ដោយ​ អាស៊ីដ​ខ្លាញ់​មិន​ឆ្អែត (អាស៊ីដ​ខ្លាញ់​មិន​ល្អ) Trans Fat ច្រើន​។ ការ​សិក្សា​​ធ្វើ​ឡើង​​​​ដោយ​ក្រុម​ស្រាវជ្រាវ​ជន​​ជាតិ​ជប៉ុន បាន​ពិនិត្យ​​មើល​ឈាម​ របស់​មនុស្ស​វ័យ​ចំណាស់​អាយុ​​៦០​ឆ្នាំ ជា​អ្នក​ស្ម័គ្រ​ចិត្ត​ ប្រមាណ​ជាង​១​ពាន់​នាក់។ លទ្ធផល​ពិសោធន៍​បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​ឈាម​ ផ្ទុក​កម្រិត​អាស៊ីដ​ខ្លាញ់​មិន​ឆ្អែត​​ (Trans Fat) ខ្ពស់​ ប្រមាណ​៥២​% បាន​កើត​មាន​ជំងឺ​ភ្លេច​ភ្លាំង និង​វង្វេង​វង្វាន់។ ការ​ស្រាវជ្រាវ​ក៏​បាន​បញ្ជាក់​ដែរ​ថា អាស៊ីដ​ខ្លាញ់​មិន​ឆ្អែត(Trans Fat) ច្រើន​​​មាន​នៅ​ក្នុង​ អាហារ​ចម្អិន​ដោយ​ការ​បំពង​ខ្លាញ់ ឬ​ចៀន ហើយ​ក៏​ត្រូវ​បាន​ប្រើ​ក្នុង​​ការ​ធ្វើ​នំ ឬ​អាហារ​​មាន​ជាតិ​ក្រែម ដូច​ជា​​នំ​ខេក ប៊័រ នំ​ប្រអប់​ប៊ីស្គី (Biscuit) ជា​ដើម។ ​អាហារ​ទាំង​នោះ នឹង​បង្កើន​​ជាតិ​ប្រូតេអ៊ីន​ឈ្មោះ Amyloid ដែល​នឹង​បង្ក​ជា​ទុក្ខ​ទោស​ ធ្វើ​​ឲ្យ​រាង​កាយ ងាយ​កើត​​ជំងឺ​ហើម​រលាក​ផង​ដែរ​​​។ អត្ថបទពាក់ព័ន្ធ៖  ដឹងហេតុផលនេះ​ លែងចង់ញ៉ាំអាហារអាំង-ចៀន មានជាប់កម្ទេចខ្លោចៗទៀតហើយ ក្មេងតូចលើសជាតិកូលេស្តេរ៉ូលដូចមនុស្សធំអត់? ត្រូវការពារម៉េចខ្លះ? ការ​ស្រាវជ្រាវ​ខាង​លើ​ បាន​ធ្វើ​ឡើង​​​​ដោយ​សាកលវិទ្យាល័យ​ Kyushu ​ប្រទេស​ជប៉ុន​ ដោយ​ស្រប​តាម​គោល​ការណ៍​ របស់​អង្គការ​សុខភាព​ពិភព​លោក WHO បញ្ចប់​បញ្ហា​សុខភាព​ដោយ​ អាស៊ីដ​ខ្លាញ់​អាក្រក់ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ផឹករាល់ថ្ងៃប៉ះពាល់អីអត់? បើប៉ះកម្រិតណាដែរ ហើយមានបញ្ហាអ្វីខ្លះ?

ស្រា ឬគ្រឿងស្រវឹង មិនល្អ​ចំពោះសុខភាព​នោះទេ បើ​ដាក់​លើស​ ហើយ​ណាមួយ​វាបង្ក​ជំងឺ​​ច្រើន​មុខ ជាពិសេស​ជំងឺរលាកថ្លើម។ ទោះបាន​ដឹង និង​យល់​ពី​ហានិភ័យ​ចំពោះ​សុខភាព តែ​ការផឹកស្រា នៅតែ​ពេញនិយម​ខ្លាំង ហើយ​អ្នកខ្លះ ផឹកសឹង​រាល់ថ្ងៃ។ ក្រោយផឹកស្រា ឬគ្រឿងស្រវឹង ២០​នាទី យើង​មាន​អារម្មណ៍​សប្បាយ និងឈឺក្បាល​តិចៗ។ ១ម៉ោងក្រោយ​មក យើង​​ចាប់ផ្ដើម​ខ្សោះជាតិ​ទឹក​ក្នុង​ខ្លួន នោមញឹក និង​មាន​អារម្មណ៍​ងងុយគេង។ ចាប់ពី ១២-២៤​ម៉ោងក្រោយ មាន​ការ​លេចឡើង​នៅរោគសញ្ញា​ក្រោយ​ស្រវឹង ដូចជា ឈឺក្បាល វិលមុខ ស្រេកទឹក និងញ័រ។ ទាំងនេះ ជាអ្វី​ដែល​កើតឡើង​លើ​រាងកាយ​របស់​យើង ក្រោយ​ការផឹកស្រា ២៤​ម៉ោង។ ចំណែក​ការផឹកស្រា ឬគ្រឿងស្រវឹង​រាល់ថ្ងៃវិញ បណ្ដាល​រមាស់ភ្នាស​រំអិលក្នុង​ក្រពះ និង​ទឹកអាស៊ីដ​ក្រពះ មាន​បញ្ហា ហើយ​បង្ក​ជា​ជំងឺ​រលាកក្រពះ ទល់លាមក អារម្មណ៍​បាក់ទឹកចិត្ត និងមាន​អារម្មណ៍​ធ្ងន់​​ក្នុងថង់​​ក្រពះ។ វាក៏​បណ្ដាល​ឲ្យ​ខូច​មុខងារ​ប្រឆាំង​ជាតិពុល ហើយ​បង្ក​ការ​វិវត្ត​ជា​ជំងឺ​រលាកថ្លើម។ ក្រៅពី​នេះ ការផឹកស្រារាល់ថ្ងៃ បណ្ដាល​ឲ្យ​ខូចមុខងារ​ចម្រោះជាតិទឹក ដោយ​បណ្ដាល​ឲ្យ​ខ្សោយ​ជើង គេងមិនលក់ ចុះខ្សោយប្រព័ន្ធ​ការពារ ងាប់ជាលិកា​តម្រងនោម និង​ប៉ះពាល់​ដល់​ចង្វាក់​បេះដូង។ ជាងនេះទៅទៀត វាបង្កើន​លំហូរ​ច្រើននៅ​ក្នុង​សរសៃឈាម ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​លើសឈាម ថប់ដង្ហើម និង​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល។ ជាមួយគ្នានេះ វាបណ្ដាល​ឲ្យ​ខូចមុខងារបំបែក​អាហារ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

តិចនិក រក្សាបន្លែ ផ្លែឈើ ឲ្យស្រស់បានយូរ

​ភាគ​ច្រើនស្រីៗ​គ្នា​យើង​សម័យ​នេះ ​មិន​សូវ​មាន​​ពេល​គ្រប់​គ្រាន់​ក្នុង​ការ​ដើរ​ទៅ​ផ្សារ​ ដើម្បី​ម្ហូប​​ស្រស់​រាល់​ថ្ងៃ​ទេ ជាហេតុ​យើង​តែង​ទិញ​ច្រើន​ក្នុង​ពេល​តែមួយ​តែ​ម្តង ដើម្បី​រក្សា​ទុក​ចម្អិន​បាន​ច្រើន​ថ្ងៃ។ ប៉ុន្ដែ​តម្លៃ​នៃ​អាហារូបត្ថម្ភ​ក្នុង​បន្លែ ផ្លែឈើ​​ទាំង​នោះ​ នឹងបាត់​បង់​អំឡុង​ពេល​ យើង​​ស្តុក​ទុក ទោះ​ដាក់​ក្នុង​ទូទឹកកក​ក៏​ដោយ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” ចង់​ប្រាប់​តិចនិក​ខ្លះៗ អាច​រក្សា​បន្លែ ត្រី សាច់ ឲ្យ​នៅ​ស្រស់​បាន​យូរ។ ១- គិតលើវិធីសាស្រ្តធ្វើម្ហូប ជាក់​ស្តែង​ អាហារ​ចម្អិនបាន​ឆ្ងាញ់​ ​អាស្រ័យ​ទៅ​លើ​បន្លែ ផ្លែឈើស្រស់ៗ ហើយ​ការ​ចម្អិន​អាហារ ក៏​​អាច​បំផ្លាញ​នូវ​សារ​ធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម Carotenoids ​មាន​នៅ​ក្នុង​ផលិតផល​ស្រស់ទាំង​នោះ​ ដូច​ជាជាតិ Beta-carotene lycopene និង Lutein ដូច​គ្នា។ វិធី​​ចម្អិន​អាហារ​ដែល​លើស​កម្តៅ អាច​នឹង​ធ្វើ​ឲ្យ​សារ​ធាតុ​ចិញ្ចឹម​ថយ​ចុះ​ ដោយ​សារ​ការ​បំបែក​នូវ​កោសិកា​ក្នុង​បន្លែ​ផ្លែ​ឈើ​ទាំង​នោះ។ ដូច​នេះ ស្រីៗ​គ្នា​យើង ​គួរ​តែ​រក្សា​វា​ក្នុង​សីតុណ្ហភាព​ត្រជាក់ ពេលវេលា​ក្នុង​ការ​ចម្អិន និង​ត្រូវ​ដាក់​ទឹក​ឲ្យ​បានតិច​បំផុត។ យើង​អាច​ចំហុយ ដុត ឬ​អាំង​បាន​ ដោយ​ជំនួស​ដោយ​ស្ងោរ​ដែល​អាច​បណ្តាល​ឲ្យ​សារធាតុចិញ្ចឹម​ចូល​ទៅ​ក្នុង​ទឹក។ ជា​ទូទៅសារ​ធាតុ​ចិញ្ចឹម ​មាន​នៅ​ក្នុង​ផលិត​ផល​ស្រស់ ​ត្រូវ​រក្សា​ទុក​នៅ​កន្លែង​​មាន​ទឹក​តិច កម្តៅ​​តិច និង​ពេល​វេលា​ចម្អិន​អាហារ​ខ្លី។ ២- កុំខ្ចប់ណែនពេក ​ពិត​ណាស់​ នៅ​ពេល​យើង​រក្សា​​ទុក​បន្លែ​ នៅ​ជិត​ផលិត​ផល​ផ្សេង​ទៀត​នៅ​ក្នុង​ទូ​ទឹក​កក​ អាច​នឹង​​រលួយ​លឿន ឯ​ផ្លែឈើ​វិញ ​ក៏​មាន​សភាព​ដូច​គ្នា​​ដែរ។ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ធ្វើម៉េចអាចដឹងកូនអាលែកហ្ស៊ីជាមួយអាហារ? មូលហេតុ និងរោគសញ្ញាម៉េចខ្លះ?

អាលែកហ្ស៊ី សំដៅ​ទៅ​លើ​ប្រតិកម្ម​រាង​កាយ​ប្រឆាំង​នឹង​អ្វី​មួយមក​ពី​ខាងក្រៅ ​រាប់​បញ្ចូល​ទាំង​អាហារ​យើង​ញ៉ាំ​ផង​ដែរ។ ក្មេង​ៗ​មួយ​ចំនួន គឺ​មាន​ប្រតិកម្ម​ជា​មួយអាហារ​ដែល​ញ៉ាំ ដែល​បណ្តាល​មាន​ការ​ឡើង​រោល​កន្ទួល​ក្រហម​ស្បែក ក្អួត ពិបាក​ដក​បង្ហើម សន្លប់ ហើយ​ក្នុង​ករណី​ធ្ងន់​ធ្ងរ អាច​បណ្តាល​ឲ្យ​ស្លាប់​ទៀត​ផង។ ហេតុនេះ ប៉ាម៉ាក់ ទាំង​អស់​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ នឹង​ចេះ​កត់​សម្គាល់​អាហារ​ណាល្អ​សម្រាប់​កូន និង​អាហារ​ណា​ធ្វើ​ឲ្យ​កូន​មាន​អាលែកហ្ស៊ី។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ពី​អាលែកហ្ស៊ី​ចំណី​អាហារ​លើ​ក្មេងៗ​ ក្នុង​អត្ថបទ​ខាង​ក្រោម​នេះ។ ១- អ្វី​ជា​បញ្ហា​អាលែកហ្ស៊ីអាហារ? អាលែកហ្ស៊ី​អាហារ​ កើត​ឡើង​ពេល​រាង​កាយ​​យើង ​ចាត់ទុក​អាហារ​​ជារបស់​មាន​គ្រោះ​ថ្នាក់​ ដោយ​វា​ផ្ដល់​សញ្ញា​ទៅ​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ ផលិត​អង់​ទី​ករ​វាយ​តប​ត្រឡប់​ទៅ​វិញ។ រាល់​ការ​ប៉ះ​ពាល់​​ជាមួយ​អាហារ​ទាំង​អស់ មាន​ដូច​ជា​ការ​ប៉ះ ញ៉ាំ ឬ​ហិត​ក្លិន វា​នឹង​ធ្វើ​ឲ្យ​រាងកាយ​យើង​បញ្ចេញ​សារធាតុ​គីមី​ជាក់​លាក់​មួយ ហៅ​ថាហ៊ីស្តាមីន (Histamine) ដើម្បី​ការពារ​ខ្លួន។ សកម្មភាព​នេះ ​បញ្ចេញ​រោគ​សញ្ញា​អាលែកហ្ស៊ី​កើត​ឡើង ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​លើ​ប្រព័ន្ធ​ដង្ហើម ប្រព័ន្ធ​រំលាយ​អាហារ ស្បែក និង​ប្រព័ន្ធ​សរសៃ​ឈាម​បេះ​ដូង។ ២- ធ្វើ​ម៉េច​ទើប​ដឹង​កូន​អាលែកហ្ស៊ី​ជាមួយ​អាហារ? រោគ​សញ្ញា​សាមញ្ញ​នៃ​បញ្ហា​អាលែកហ្ស៊ី​អាហារ​មាន​ដូច​ជា៖ – ឡើង​ក្រហម​ស្បែក – ឡើង​កន្ទាលត្រអាក​លើ​ស្បែក – ឡើង​កន្ទួល​ក្រហម​រមាស់ – ហើម​បបូរ​មាត់ ភ្នែក និង​មុខ – ហៀរ​សំបោរ ឬ​តឹង​ច្រមុះ កណ្ដាស់ ហៀរ​ទឹក​ភ្នែក – ចង្អោរ​ចង់​ក្អួត ក្អួត ឈឺ​ពោះ រាក – រមាស់​ក្នុង​មាត់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ