គន្លឹះពីអាហារសុខភាពផ្សេងទៀត

គន្លឹះពីអាហារសុខភាពផ្សេងទៀត – សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ។ ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន និងចេញឲ្យឆ្ងាយពីអាហារបង្កទុក្ខទោសផ្ដល់ផលមិនល្អដល់សុខភាពរាងកាយ

ចំណេះដឹងទូទៅ

គន្លឹះពីអាហារសុខភាពផ្សេងទៀត

សារធាតុចិញ្ចឹមសំខាន់៣មុខ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងល្អ!

របប​អាហារ​ប្រចាំថ្ងៃ​មាន​សារៈសំខាន់​ណាស់​ ចំពោះ​សុខភាព​ទូទៅ ជា​ពិសេស​សម្រាប់​អ្នក​ដែល​ចង់​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ ក៏​ដូចជា​​ទទួល​បាន​​ថាមពល​ស្វាហាប់​ក្នុង​ពេល​តែ​មួយ។ ខាង​ក្រោម​នេះ ជា​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទាំង៣​មុខ ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មិន​គួរ​មើលរំលង! ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទាំង៣​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ១. ជាតិ​សរសៃ ជាតិ​សរសៃ​អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​គ្លុយកូស​ក្នុង​ឈាម​ និង​កាត់បន្ថយ​ការ​ស្រូប​យក​ជាតិ​ស្ករ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព នេះ​បើ​យោង​តាម​ការ​សិក្សា​ដែល​ចេញ​ផ្សាយ​ដោយ​បណ្ណាល័យ​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​សាធារណៈ។ ជាក់ស្តែង ជាតិ​សរសៃ​មាន​២​ប្រភេទ គឺ​ជាតិ​សរសៃ​រលាយ​ និង​មិន​រលាយ។ ចំពោះ​ជាតិ​សរសៃ​រលាយ​មាន​នៅ​ក្នុង​ផ្លែឈើ សណ្តែក និង​អាវ័ន (Oats) និង​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដោយ​កាត់បន្ថយ​កម្រិត​​ជាតិ​ស្ករ​ក្នុង​ចរន្ត​ឈាម។ រី​ឯ​ជាតិ​សរសៃ​មិន​រលាយ​ មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​ ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ ព្រម​ទាំង​ជួយ​គ្រប់គ្រង​ទម្ងន់​បាន​យ៉ាង​ល្អ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ​២. ម៉ាញ៉េស្យូម ម៉ាញ៉េស្យូម​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការរំញោច​អាំងស៊ុយលីន និង​ការបំប្លែង​ជាតិ​ស្ករ។ យោង​តាម​ការ​ស្រាវជ្រាវ​ដែល​ចេញ​ផ្សាយ​ដោយ World Journal of Diabetes បង្ហាញ​ថា​អ្នកជំងឺទឹកនោមផ្អែម​ច្រើន​តែ​មាន​កម្រិត​ម៉ាញ៉េស្យូម​ទាប ហើយ​កង្វះ​ម៉ាញេស្យូម​អាច​បង្កើន​ហានិភ័យ​នៃ​ការគ្រប់គ្រង​ជាតិ​ស្ករ​មិនល្អ។ បន្លែ​ស្លឹក​បៃតង និង​គ្រាប់ធញ្ញជាតិ​ផ្ទុក​ទៅ​ដោយ​ម៉ាញេស្យូម និង​អាច​ជួយ​រក្សា​ការគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​ប្រសើរ។ ៣. វីតាមីន D ក្រៅ​ពី​ល្អ​សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ និង​សុខភាព​ឆ្អឹង​ហើយ​ វីតាមីន D ក៏​អាច​ជួយ​សម្រួល​ដល់​ការ​​ធ្វើ​មេតាប៉ូលីស​ជាតិ​គ្លុយកូស និង​អាំងស៊ុយលីន​ផង​ដែរ។ កម្រិត​វីតាមីន D ទាប​ជាប់​ពាក់ព័ន្ធ​នឹងការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 ។ ដូច្នេះ​ហើយ​ ដើម្បី​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម គ្នា​យើង​គួរតែ​​ស្រូប​យក​​​វីតាមីន D ឱ្យបាន​គ្រប់គ្រាន់​តាមរយៈ​ការ​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ […]

ស្វែងរក គន្លឹះពីអាហារសុខភាពផ្សេងទៀត

គន្លឹះពីអាហារសុខភាពផ្សេងទៀត

ប្រយ័ត្ន! ក្រៅពី​ស្រា ភេសជ្ជៈ​ផ្អែមៗ ក៏​បណ្ដាល​ឲ្យ​ខូច​​តម្រងនោម​ដែរ

ដើម្បី​បំបាត់​ការស្រេក​ទឹក ពេល​អាកាសធាតុ​ក្តៅ គ្នា​យើង​ខ្លះ ចូលចិត្ត​ផឹក​ទឹកត្រជាក់ ហើយ​ផ្អែម​ទៀត ដោយ​ខ្លះ ផឹក​សឹង​រាល់ថ្ងៃ។ បើដូច្នេះ គួរកែប្រែ​ទម្លាប់​ឡើង​វិញ​ហើយ ព្រោះ​ផឹកភេសជ្ជៈ​ផ្អែម​ច្រើន បង្ក​ឲ្យ​កើត​ជំងឺ​តម្រងនោម មិន​ចាញ់​ផឹក​ស្រា​ប៉ុន្មាន​នោះទេ។ ការសិក្សា​មួយលើ​បុរស និង​ស្រ្តី សម្បុរ​ខ្មៅ នៅ​រដ្ឋ Missisippi របស់​អាមេរិក រកឃើញ​ថា អ្នក​ផឹក​ភេសជ្ជៈ​ផ្អែម​ច្រើន ទាំង​ភេសជ្ជៈ​កំប៉ុង និង​ទឹកផ្លែឈើ មាន​ហានិភ័យ ៦១% វិវត្ត​ទៅ​កើត​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ។ ការ​សិក្សា​នេះ ធ្វើឡើង​ពី​ឆ្នាំ​២០០០-២០០៤ ហើយ​អ្នកស្រាវជ្រាវតាមដាន​លើ​អ្នកចូលរួម​ក្នុង​ការសិក្សាពី​ឆ្នាំ​២០០៩-២០១៣។ ប៉ុន្ដែ​លទ្ធផល​ការសិក្សា​នេះ ពុំបាន​បញ្ជាក់​ពី​ប្រភេទ​ភេសជ្ជៈ​នីមួយៗដែល​ពាក់ព័ន្ធ​នឹង​ការ​បង្ក​ឲ្យ​កើត​ជំងឺ​តម្រងនោម​នោះទេ។ លោក​វេជ្ជបណ្ឌិត Holly Kramer និង David Shoham នៃ​សាកលវិទ្យាល័យ Loyola នៅ​រដ្ឋ Chicago ដែល​ចូលរួម​ក្នុង​ការសិក្សា បញ្ជាក់​ថា ការ​រកឃើញ​នេះពាក់ព័ន្ធ​នឹង​សុខភាព​សាធារណៈ​របស់​អាមេរិកក្នុង​ការ​កាត់បន្ថយ​ការ​ផឹក​ភេសជ្ជៈ​ផ្អែមតាមរយៈ​ការ​ដំឡើង​ពន្ធ។ អត្ថបទពាក់ព័ន្ធ៖ លើស​ឈាម ​និង​ជំងឺតម្រង​នោម មាន​អី​ពាក់​ព័ន្ធ​គ្នា? អាហារ​បង្ក​បញ្ហា​ដល់​​តម្រង​នោម ចំណែក​អ្នកជំងឺ​តម្រងនោម Duane Sunwold ដែល​ចូលរួម​ផ្ដល់​យោបល់​ណែនាំ​ក្នុង​ការសិក្សា​នេះ លើកឡើង​ថា លោក​កែប្រែ​ទម្លាប់​ញ៉ាំ និង​ផឹក ដើម្បី​ការពារ​កុំឲ្យ​ជំងឺ​កើតឡើង​វិញ។ លោក​ណែនាំ​ឲ្យ​អ្នកជំងឺ​តម្រងនោម​ផ្សេងទៀត ចាំបាច់​កាត់​បន្ថយ​ផឹក​ភេសជ្ជៈ​ផ្អែម។​


គន្លឹះពីអាហារសុខភាពផ្សេងទៀត

​ម៉ាក់ៗ​វ័យឆ្លាត ត្រូវដឹងវិធីបញ្ចូលបន្លែក្នុងអាហារ បើចង់ឲ្យគ្រួសារសុខភាពល្អ

បន្លែ​ពិត​ជា​ល្អ​សម្រាប់​សុខភាព គ្នា​យើង​គួរ​តែ​ញ៉ាំ​បន្លែ​ឲ្យ​បាន​ច្រើន​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។ ដឹង​ហើយ គ្នា​យើង​ខ្លះ​ចង់​បាន​សុខ​ភាព​ល្អ​ដែរ តែ​អត់​ចេះ​ញ៉ាំ​បន្លែ​សោះ ពិសេស​ក្មេងៗ ឬ​​ប្រុសៗ​ចូល​ចិត្ត​តែ​សាច់​សុទ្ធ ច្បាស់​ជា​ត្រូវ​ពឹង​លើ​ស្រីៗ​គ្នា​យើង​ដែល​ជា​មេ​ផ្ទះ​ដៃ​ចំណាន​នេះ​ហើយ។ “Hello ពេទ្យ” មាន​តិចនិក​ពិសេសៗ​ខ្លះ ចង់​ណែនាំ​គ្នា​យើង ដើម្បី​អាច​បញ្ចូល​បន្លែ​ក្នុង​របប​អាហារ​បាន។ ១- ចម្អិន​បន្លែ​បាន​លឿន​ជាង​មុន គ្នា​យើង​មួយ​ចំនួន​ស្ទាក់​ស្ទើរ​រឿង​ញ៉ាំ​បន្លែ ដោយ​សារ​តែ​ពួកគេ​មិន​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ចម្អិន ទោះ​បី​ជា​បន្លែ​ស្រស់ ឬ​ក្លាសេ​ទុក​ក៏​ដោយ សុទ្ធ​តែ​អាច​យក​ទៅ​ធ្វើ​ម្ហូប​បាន​យ៉ាង​ងាយ​ស្រួល​ដោយ គ្រាន់​តែ​យក​ទៅ​កម្ដៅ​ក្នុង​ម៉ាស៊ីន​កម្ដៅ​អាហារ ជា​ការ​ស្រេច។ ២- រៀប​ចំ​ទុក​ជា​មុន ចំណុច​សំខាន់​ដើម្បី​ចៀស​វាង​ភាព​ស្ទាក់ស្ទើរ​ប្រើ​បន្លែ​ដើម្បី​ចម្អិន​ជា​អាហារ គប្បី​រៀបចំ​ទុក​ជា​មុន។ ឧទាហរណ៍ ទិញ​ផ្កា​ខាត់ណា ខាត់ណា​ខៀវ ម្ទេស​ផ្លោក ទុក​ក្នុង​ទូរ​ទឹកកក​ជា​មុន ធ្វើ​បែប​នេះ យើង​អាច​យក​វា​មក​ចម្អិន​នៅ​ពេល​ណា​ក៏​បាន។ ៣- ជ្រើសរើស​បន្លែ​មាន​ពណ៌​ស្រស់​ល្អ ប្រភេទ​បន្លែ​មាន​ពណ៌​ស្រស់​ល្អ ដូច​ជា ពណ៌​ក្រហម បៃតង​ចាស់ និង​ពណ៌​ទឹក​ក្រួច សុទ្ធ​តែ​ល្អ​ព្រោះ​មាន​ផ្ទុក​វីតាមីន និង​សារធាតុ​រ៉ែ​ច្រើន។ យើង​អាច​សាក​ញ៉ាំ​ផ្លែ ប៉េង​ប៉ោះ ដំឡូង ការ៉ុត ឬ​សណ្តែក ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ច្រើនពី​បន្លែ​ទាំង​នេះ ណា​មួយ​អាច​ជួយ​ធ្វើ​ឲ្យ​អាហារ​មាន​ពណ៌​ចម្រុះ គួរ​ឲ្យ​ចង់​ញ៉ាំ​ទៀត​ផង។ អត្ថបទ​ពាក់ព័ន្ធ​៖ សម័យ​ឥឡូវ​ញ៉ាំ​បន្លែ​ផ្លែឈើ​ច្រើន រឹតតែ​ឈឺ​ច្រើន​ទៅ​វិញ​ទេ ព្រោះ… អ្នក​ចូលចិត្ត​ញ៉ាំ​អាហារ Fast food ប្រយ័ត្ន​កើត​ជំងឺ​ធ្ងន់ធ្ងរ​ទាំង​នេះ ៤- សាកល្បង​ញ៉ាំ​បន្លែ​ក្លាសេ បន្លែ​ក្លាសេ ក៏​ល្អ និង​សារធាតុ​ចិញ្ចឹម ដូច​បន្លែ​ស្រស់​ដែរ។ ទោះ​យ៉ាងណា​ក៏​ដោយ យើង​គួរ​តែ​ញ៉ាំ​វា​ក្នុង​រយៈពេល​ណា​មួយ​ឲ្យ​បាន​លឿន […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

កុំ​សូវ​ចូលចិត្ត​អាហារ​ខ្លាញ់​ៗ​ពេក ប្រយ័ត្ន​មាន​ផល​ប៉ះពាល់​បែបនេះ

អាហារ​បំពង ចៀន ​គឺ​ជា​​ទី​​ពេញ​​និយម សម្រាប់​​មនុស្ស​​សម័យ​​នេះ ព្រោះ​​វា​​មាន​​រសជាតិឈ្ងុយ​​​ឆ្ងាញ់ និង​រហ័ស​មិន​ថា​ជា​ប្រភេទ​អាហារ​លក់​ស្រាប់ ឬ​​ចម្អិន​ដោយ​ខ្លួនឯង តែ​អាហារ​បែប​នោះ​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​ខ្លាំង។ ​ខ្លាញ់​មិនមែន​អត់ប្រយោជន៍​ទាំងអស់​ឡើយ ក្នុង​ខ្លួន​យើង​ត្រូវការ​ជាតិ​ខ្លាញ់ ដើម្បី​ផលិត​ជា​អ័រម៉ូន កោសិកា និង​ថាមពល។ ខ្លាញ់​មាន​ទាំង​ល្អ និង​អាក្រក់ HDL និង LDL ដោយ HDL ជា​ពពួក​ខ្លាញ់​ល្អ (ខ្លាញ់​ចម្រាញ់​ចេញ​ពីរុក្ខជាតិ) និង LDL (ចម្រាញ់​ចេញ​ពី​ខ្លាញ់​សត្វ) ជា​ខ្លាញ់​អាក្រក់​ចំពោះ​រាងកាយ។ តែ​នៅ​ពេល​យើង​ញ៉ាំ​តែ​អាហារ​បែប​ខ្លាញ់​ៗ​ច្រើន​ពេក​ទៅ ពិសេស​ខ្លាញ់​អាក្រក់ បណ្ដាលឲ្យ​លើស​ជាតិ​កូលេស្តរ៉ូល​មិន​ល្អ​ចំពោះ​សុខភាព​ទេ។ នៅ​ពេល​លើស​កូលេស្តរ៉ូល វា​ទៅ​ជា​កក​នៅ​ជញ្ជាំង​សរសៃ​ឈាម ហើយ​វា​ក៏​ធ្វើឲ្យ​ស្ទះ​សរសៃ​ឈាម​បេះដូង ​ខួរក្បាល សួត ឬ​លើស​ឈាម​ទៀត​ផង ហើយ​ពេល​លើស​ធ្វើឲ្យ​តឹង សម្ពាធឡើងខ្ពស់ រហូត​ដល់​ដាច់​សរសៃ​ឈាម​ខួរក្បាល​តែ​ម្ដង។ នេះ​ជា​ការ​លើក​ឡើង​របស់ វេជ្ជបណ្ឌិត​ឯកទេស​​ទូទៅ លី ឬទ្ធី​គុណ។   លោកវេជ្ជបណ្ឌិត​​ក៏​បាន​បញ្ជាក់​បន្ថែម​ថែម​ថា ការ​ញ៉ាំ​ផ្អែម​ក៏​អាច​ធ្វើឲ្យ​យើង​លើស​ជាតិ​ខ្លាញ់​បាន​ដែរ ព្រោះ​ជាតិ​ស្ករ​ពេល​ចូល​ក្នុង​ខ្លួន​ដើម្បី​ស្ដុក​ទុក តែ​នៅ​ពេល​ប្រើ​មិន​អស់​ត្រូវ​បម្លែង​ជា​ខ្លាញ់​វិញ ដែល​បណ្ដាល​ឲ្យ​ធាត់ ដុះ​ក្បាលពោះ ខ្លាញ់​រុំ​ថ្លើម​ជាដើម។ ក្នុង​នោះ​មិនមែន​មាន​តែ​ជាតិ​ស្ករ​ក្នុង​មួយ​មុខ​ប៉ុណ្ណោះ​ទេ ព្រោះ​ស្ករ​ ១ ​ក្រាម​ស្មើ ៥ ​កាឡូរី ឯស្រា​​មាន​ដល់​ទៅ ៧ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

កុំ​ចូលចិត្ត​ញ៉ាំ​លៀស ខ្ចៅ ខ្យង ពេក ព្រោះ​អាច​ឆ្លង​សត្វ​ល្អិត​ទៅ​ក្នុង​ពោះវៀន

គ្នា​​យើងមួយ​ចំនួន​ចូលចិត្ត​ញ៉ាំពពួក​លៀស ខ្ចៅ ខ្យង ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់ និង​ថោក​អាច​រក​ទិញ​បាន​គ្រប់​ទី​កន្លែង។ តែ​ការ​ញ៉ាំ​អាហារ​ទាំង​នេះ​ច្រើន អាច​មាន​ផល​ប៉ះពាល់​ខ្លាំង​ចំពោះ​សុខភាព ព្រោះ​សាច់​សត្វ​ទាំង​នោះ​រស់នៅ​កន្លែង​មិន​ល្អ និង​ជាប់​មាន​ដី​នៅ​ជាមួយ។ ដើម្បី​បកស្រាយ​ពី​បញ្ហា​នេះ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ និង​ជា​​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន បាន​ពន្យល់​ថា៖ “ខ្យង ខ្មៅ​ខ្លះ​មិនមែន​ធម្មជាតិ​ឡើយ ព្រោះ​គ្មាន​អ្នក​នៅ​តាម​ស្រុកស្រែ​ចុះ​ទៅ​ចាប់​ទៅ​រាវ​នៅ​បឹង នៅ​ទន្លេ​បាន​ច្រើន​រាល់ថ្ងៃ​យក​មក​ផ្គត់ផ្គង់​គ្រប់​កន្លែង ព្រម​ទាំង​ហាង​ធំ​ៗ​ដែរ​នោះ​ទេ។ មាន​ខ្លះ​គេ​ចិញ្ចឹម និង​យក​មក​ពី​ប្រទេស​ជិតខាង​យើង ហើយ​បើ​ខ្លះ​ទៀត​វា​រស់នៅ​ក្នុង​ទឹក​កខ្វក់ ហើយ​ជា​ធម្មតា​របស់​ចិញ្ចឹម​គឺ​គេ​ឲ្យ​ស៊ី​កាក​សំណល់​គ្រប់​ប្រភេទ ភាគច្រើន​របស់​មិន​ល្អ”។ លោក​បាន​បន្ត​ថា ជា​ធម្មតា​សត្វ​ទាំង​នោះ​ពេល​ចាប់​បាន វា​បិទ​មាត់ ហើយ​ពេល​យក​ទៅ​ស្រុះ​ទើប​ហើប​មាត់ ដូចនេះ​មាន​អៀន ព្រូន តេនញ៉ា​ខ្លះ​ចេញ និង​ខ្លះ​ទៀត​ក៏​មិន​ចេញ​ដែរ។ បើ​ជា​លៀស​វិញ​ខ្លះ​វិញ​មិន​បាន​ចម្អិន​ឡើយ គ្រាន់តែ​ហាលថ្ងៃ ប្រឡាក់​អំបិល​ម្ទេស ពង​ព្រូន ពង​តេនញ៉ា​ដែល​រស់នៅ​ក្នុង​សត្វ​ទាំង​នោះ​វា​មិន​ងាប់​ឡើយ ព្រោះ​ពពួក​ប៉ារ៉ាស៊ីត​ទាំង​នេះ​ត្រូវ​ប្រើ​កម្ដៅ​រាប់​រយ​អង្សា​សេរ​ដោយ​ដាំ​ទឹក​ឲ្យ​ពុះ ១៥ នាទី។ វេជ្ជបណ្ឌិត លី ឬទ្ធី​គុណ បាន​បន្ថែម​ថា នៅ​ពេល​ដែល​ព្រូន អៀន ឬ​តេនញ៉ា​ឆ្លង​ចូល​ទៅ វា​នឹង​រស់នៅ​ក្នុង​ពោះ​យើង ហើយ​អាច​បង្ក​ឲ្យ​មាន​រោគសញ្ញា​ដូចជា ឈឺ​ពោះ ស្គម ស្លេកស្លាំង ជួនកាល​រាក ឬ​ទល់​លាមក។ នៅ​ពេល​វា​ផ្ដាច់​ចេញ​ជា​កង់​ៗ​ រួច​ធ្លាក់​មក​ទំ​ខោទ្រនាប់ ធ្វើឲ្យ​យើង​មាន​ជំងឺ​រមាស់​គូទ។ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ផឹក​ប្រូ​តេ​អ៊ីន​​ម្សៅ​​​ម្យ៉ាង​ច្រើន​​ អាច​ជួប​ហានិភ័យ​​​​​ឬ​គ្រោះថ្នាក់​ដល់​​ស្លាប់

គ្នា​យើង​ប្រុស​ៗ​មួយ​ចំនួន​តែង​ប្រើ​​ប្រូតេអ៊ីន​ជំនួយ​​​នៅ​ពេល​ហាត់​យក​សាច់​ដុំ តែ​ពេល​ខ្លះ​ប្រើ​​​​វា​ហួស​កម្រិត​ពេក ឬ​ហូប​មិន​បាន​ត្រឹម​ត្រូវ​​តាម​ការ​ណែ​នាំ​ ពិត​ជា​ជួប​បញ្ហា​​ ហើយ​បង្ក​ជា​គ្រោះ​ថ្នាក់​មិន​ខាន​។ តាម​ការ​សិក្សា​ថ្មី​មួយ​របស់​វិទ្យាស្ថាន​ Charles Perkinsនៃ​​សាកលវិទ្យាល័យ​ Sydney បាន​តាម​ដាន​​ទៅ​លើ​ឥទ្ធិពល​​នៃ​ប្រូតេអ៊ីន​ Branched-Chain Amino Acids (BCAAs) ទៅ​លើ​រាង​កាយ​។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​បាន​​​បង្ហាញ​ថា ​​ប្រូតេអ៊ីន​ BCAA ​ដែល​ភាគ​ច្រើន​គេ​ប្រើ​ជា​ម្សៅ​​ដែល​​បង់​​​ចូល​ទឹក​រួច​ក្រឡុក​ញ៉ាំ​សម្រាប់​ជំនួយ​សាច់​ដុំ បាន​ផ្តល់​ផល​អវិជ្ជមាន​​​ទៅ​លើ​អារម្មណ៍​អ្នក​ប្រើប្រាស់ បង្ក​ឲ្យ​ឡើង​ទម្ងន់​ និង​ឆាប់​ស្លាប់​​។ ក្រុម​ការងារ​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ដែរ​ថា កម្រិត​ជាតិ​ប្រូតេអ៊ីន​ BCAAs ខ្ពស់​នៅ​ក្នុង​​ឈាម​​​​បង្ក​បញ្ហា​រា​រាំង​ដល់​ដំណេក​ស្កប់​ស្កល់​ ដែល​វា​​បាន​កាត់​បន្ថយ​អ័រម៉ូន​​រីក​រាយ សេរ៉ូតូនីន​។ ការ​ស្រាវជ្រាវ​បាន​ធ្វើ​តេស្ត​លើ​សត្វ​កណ្តុរ​​ផង​ដែរ តាម​រយៈ​​ការ​បន្ថែម​សារធាតុ​ប្រូតេអ៊ីន BCAAs លើ​របប​អាហារ​របស់​ពួក​វា​។ អ្នក​វិទ្យាសាស្រ្ត​​រក​ឃើញ​ថា​ សត្វ​កណ្តុរ​ដែល​ទទួល​បាន​ប្រូតេអ៊ីន​ BCAAs ច្រើន​មាន​ទំនោរ​ស៊ី​អាហារ​ថែម​កាន់​តែ​ច្រើន​ ដែល​បណ្តាល​ឲ្យ​ពួក​វា​ធាត់ ព្រម​ទាំង​​កម្រិត​នៃ​លទ្ធភាព​រស់​រាន​មាន​ជីវិត​​កាន់​តែ​ថយ​ចុះ​។ លោក​វេជ្ជបណ្ឌិត​ Samantha Solon-Biet ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​បាន​និយាយ​ថា​៖" ខណៈ​ពេល​ដែល​ប្រូតេអ៊ីន​ខ្ពស់​ ជា​ប្រយោជន៍​​ ប៉ុន្តែ​វា​ពិត​ជាបង្ក​គ្រោះ​ថ្នាក់​​ដល់​សុខភាព​នៅ​ពេល​ដល់​វ័យ​កណ្តាល ហើយ​វា​អាយុ​សង្ឃឹម​កាន់​តែ​តិច​ ដូច​នេះ​ការ​ព្យាយាម​ធ្វើ​តុល្យភាព​ប្រូតេអ៊ីន​ពិត​ជា​សំខាន់​"៕ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អាស៊ីដ ២​ប្រភេទ​​ល្អ​អស់ទាស់​ ចំពោះ​ស្រីៗ​មិន​ចង់​កើត​មហារី​កសុដន់

អាហារ​សម្បូរ​ជាតិ​អាស៊ីដ ២​ប្រភេទ គឺ​អាស៊ីដ​ហ្វេណូលិក និង​អាស៊ីត​ក្លរ៉ូហ្សែនិក ជួយ​ស្រីៗ កាត់បន្ថយ​ភាពប្រឈម​កើត​ជំងឺ​មហារីក​សុដន់ ក្រោយ​អស់​រដូវ។ នេះពិតជា​ល្អមែន! តើអាស៊ីដ​មាន​ប្រយោជន៍​សម្រាប់​សុខភាព​ស្រីៗ​ដូច្នេះ មាន​នៅ​ក្នុង​ប្រភេទ​អាហារ​អ្វីខ្លះ? ការសិក្សា​មួយ ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ នៅ​សាកលវិទ្យាល័យ Navarra និង​សាកលវិទ្យាល័យ Jaen របស់​អេស្ប៉ាញ ពិនិត្យ​លើ​ភាព​ជាប់ពាក់ព័ន្ធ​គ្នា រវាង​អាស៊ីដហ្វេណូលិក និង​មហារីក ក្នុង​ចំណោម​ស្រីៗ​ជាង ១ម៉ឺន​​នាក់ ក្នុង​រយៈពេល ១២​ឆ្នាំ។ ដើម្បី​ឲ្យ​កាន់តែ​ច្បាស់ អ្នកស្រាវជ្រាវ សួរ​ស្រីៗ ពី​ប្រភេទ​អាហារ ១៣៦​មុខ ដែល​ពួកគេ​ញ៉ាំ និង​យក​ទិន្នន័យ​នេះ ទៅ​ប្រៀបធៀប​ជាមួយ​ព័ត៌មាន​ស្ដីពី​អាហារ​សម្បូរ​ជាតិ​អាស៊ីដ​ហ្វេណូលិក។ លទ្ធផល រកឃើញ​ថា ស្រីៗ ញ៉ាំ​អាហារ​មាន​ជាតិ​អាស៊ីដហ្វេណូលិក កាន់តែ​ច្រើន ជួយ​កាត់បន្ថយ​ភាពប្រឈម កើត​ជំងឺ​មហារីក​សុដន់ ៦២% ប្រៀបធៀប​ជាមួយ​ស្រីៗ ញ៉ាំ​អាហារ​មាន​អាស៊ីដ​នេះ​តិច។ ស្រីៗ អាច​រក​អាហារ​សម្បូរ​ជាតិ​អាស៊ីដ​នេះ ញ៉ាំ​បាន ដូចជា​គ្រាប់ធញ្ញជាតិ ផ្លែ​ប្លូប៊័ររី ក្រូច ស្រូវ​សាលី និង​បាយ។ ជាតិ​អាស៊ីដ​នេះ ក៏មាន​នៅ​ក្នុង​ស្រាក្រហម​ដែរ។ ជាមួយគ្នា​នេះ អ្នកស្រាវជ្រាវ ក៏​រកឃើញ​ថា អាស៊ីដ​ក្លរ៉ូហ្សែនិក មាន​នៅ​ក្នុង​កាហ្វេ បន្លែ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

Hyponatremia (សូដ្យូមក្នុងឈាមចុះទាប)

និយមន័យ១- អ្វី​ជា​ជំងឺ​សូដ្យូម​ក្នុង​ឈាម​ចុះ​ទាប? ជំងឺ​សូដ្យូម​ក្នុង​ឈាម​ចុះ​ទាប កើត​ឡើង​នៅ​ពេល​កម្រិត​សូដ្យូម​​ក្នុង​រាង​កាយ​ធ្លាក់​ចុះ​ខ្លាំង។ កម្រិត​សូដ្យូម​ជា​ធម្មតា​ ១៣៥ mEq/L។ សូដ្យូម ​ជា​អេឡិត្រូ​លីត ​ជួយ​គ្រប់​គ្រង​បរិមាណ​ទឹក​មាន​នៅ​ក្នុង ​និង​ជុំវិញ​កោសិកា ករណី​សារធាតុ​នេះ​ចុះទាប យើង​នឹង​កើត​ជំងឺ​នេះ​ដោយ​ចែក​ពីរ​ប្រភេទ៖ – ជំងឺ​សូដ្យូម​ទាប​ក្នុង​ឈាម​រ៉ាំរ៉ៃ នៅ​ពេល​កម្រិត​សូដ្យូម​នៅ​ក្នុង​រាង​កាយ​ធ្លាក់​ចុះ​បន្តិច​ម្តង​ៗ យូរ​ជាង​ ៤៨ ​ម៉ោង។ រោគ​សញ្ញា​​ជំងឺ​ប្រភេទ​នេះ​មាន​ស្រាល ​និង​មធ្យម។ – ជំងឺ​សូដ្យូម​ទាប​ក្នុង​ឈាម​ស្រួច​ស្រាវ នៅ​ពេល​កម្រិត​សូដ្យូម​នៅ​ក្នុង​រាង​កាយ​ធ្លាក់​ចុះភ្លាម​ៗ អាច​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ ដូច​ជា​ខួរ​ក្បាល​ហើម ធ្វើ​ឲ្យ​សន្លប់​ និង​ស្លាប់​តែម្តង។ ២- ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ? អាច​កើត​ចំពោះ​មនុស្ស​គ្រប់​វ័យ ​ជា​ពិសេស​ចាស់ជរា។ យ៉ាងណា យើងនៅ​តែអាច​ការពារ​បាន​​តាម​រយៈ​ការ​កាត់​បន្ថយ​កត្តា​ប្រឈម។ គប្បី​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​សម្រាប់​ពត៌​មាន​បន្ថែម។ រោគសញ្ញា៣- រោគ​សញ្ញាមាន​អ្វី​ខ្លះ? ជំងឺ​សូដ្យូម​ចុះ​ទាប​ក្នុងឈាម អាច​មាន​រោគ​សញ្ញា​ដូច​ជា៖ – ចង្អោរ និង​ក្អួត – ឈឺ​ក្បាល – វង្វេង – អស់​កម្លាំង ឬ​ហត់​នឿយ – គេង​មិន​គ្រប់ និង​ឆេវឆាវ – សាច់​ដុំ​ខ្សោយ កន្តា្រក់​ជាប់ ឬ​រមួល – ប្រកាច់ – សន្លប់ អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត មិន​បាន​រៀប​រាប់​ខាងលើ​ ​បើមាន​ចម្ងល់​រោគ​សញ្ញា សូម​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។ ៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? ប្រសិន​បើ​យើង​ដឹង​ថា​មាន​ជំងឺ អាច​ប្រឈម​ករណី​ធ្លាក់​ចុះ​សូដ្យូម ឬ​មាន​កត្តា​ប្រឈម​ផ្សេង​ៗ ដូច​ជា​ធ្វើ​ការងារ​បញ្ចេញ​ថាមពល​ច្រើន និង​ប្រទះ​រោគ​សញ្ញា​​ដូច​ខាង​លើ គួរ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។ មូលហេតុបង្ក៥- អ្វីខ្លះមូលហេតុ​បង្ក​? សូដ្យូម​ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

Total Serum Protein Test (តេស្ត​សេរ៉ូម​ប្រូតេអ៊ីន​សរុប)

និយមន័យ១- អ្វី​ជា​តេស្ត​សេរ៉ូម​ប្រូតេអ៊ីន​សរុប ? សំដៅ​លើ​តេស្ត​ រក​មើល​បរិមាណ​ប្រូតេអ៊ីន​អាល់​ប៊ុយមីន​ និង​ក្លូប៊ុយលីន នៅ​ក្នុង​ខ្លួន ហើយ​សរីរាង្គ​មាន​ប្រូតេអ៊ីន​អាល់​ប៊ុយមីន​ ច្រើន​ជាង​គេ​គឺ​ថ្លើម។ មុខងារ​ប្រូតេអ៊ីន​ទាំង​នេះ រួម​មាន​រក្សារ​ចរន្ត​ឈាម​ឲ្យ​ហូរ​បាន​ត្រឹម​ត្រូវ ជួយ​ដឹកនាំ​ថ្នាំ និង​សារជាតិ​ផ្សេងៗ​តាម​ឈាម ជា​ពិសេស​វា​មាន​តួនាទី​សំខាន់​ជួយឲ្យ​ជាលិកា​លូតលាស់ ​និង​ជា​សះ​ស្បើយ។ ក្លូប៊ុយលីន​មាន​ច្រើន​ទម្រង់ ​ដូច​ជា ប្រូតេអ៊ីន អាល់ហ្វា បេតា និង​ហ្គាមម៉ា ហើយ​ថ្លើម ​ឬ​ប្រព័ន្ធ​ភាព​ស៊ាំ​ មាន​តួនាទី​បង្កើត​ប្រូតេអ៊ីន​ទាំង​នេះ។ ក្លូប៊ុយលីន ​ខ្លះ​ភ្ជាប់​ខ្លួន​ជាមួយ​ប្រូតេអ៊ី​ហេម៉ូក្លូប៊ីន មាន​នាទី​ដឹក​នាំ​ជាតិ​ដែក​ទៅ​ក្នុង​ឈាម និង​ជួយ​ប្រយុទ្ធ​ការ​ឆ្លង​រោគ។ គ្រូពេទ្យ​អាច​នឹង​ស្នើ​សុំ​ធ្វើ​តេស្ត Serum protein electrophoresis ដើម្បី​ជួយ​បែងចែក​ប្រភេទ​ប្រូតេអ៊ី​ក្លូប៊ុយលីន​ ក្រុម​តូចៗ​ជា​ច្រើន​ទៀត។ បរិមាណ​ប្រូតេអ៊ីន​សរុប​ទាំង អាល់ប៊ុយមីន​ និង​ក្លូប៊ុយលីន​ តែង​​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​ ក្នុង​លទ្ធផល​តេស្ត។ ករណី​ខ្លះ ពេទ្យ​អាច​សុំ​រក​ប្រភេទ​ក្លូប៊ុយលីន​ផ្សេង​ទៀត​ដូច​ជា Alpha-1 និង Globulin ផង​ដែរ។ ២- ហេតុ​អ្វីចាំបាច់​ត្រូវ​ធ្វើ​តេស្ត​នេះ? គ្រូពេទ្យ​ណែនាំ​ឲ្យ​ធ្វើ​តេស្ត​នេះ​នៅ​ពេល​សង្ស័យ មាន​សញ្ញា​បញ្ហា​ សារជាតិ​ចិញ្ចឹម ជំងឺ​តម្រង​នោម ឬ​ថ្លើម​ជា​ដើម។ ​ករណី​លទ្ធផល​ចេញ​មក​ធម្មតា គេ​នឹង​ធ្វើ​តេស្ត​ផ្សេង​ទៀត​ដើម្បី​រក​មូលហេតុ​ជំងឺ។ ស្វែងយល់មុនធ្វើតេស្ត៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ពេល​ធ្វើ​តេស្ត? Serum protein Electrophoresis ជាតេស្ត​ដើម្បី​រក​ក្រុម​ប្រូតេអ៊ីន​ណាមួយ​នៅក្នុង​ឈាម។ គ្រូពេទ្យ​ធ្វើ តេស្តនេះ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ញ៉ាំអាហារបែបនេះឲ្យទៀង ដឹងតែមិនងាយឈឺ

ពេលបានញ៉ាំអាហារម្តងៗ ធ្វើឲ្យខ្លួនឯងសប្បាយចិត្ត តែបើញ៉ាំហើយ ឈឺនេះឈឺនោះ មិនខុសអីពីធ្វើបាបខ្លួនឯងទេ។ ទោះជាចូលចិត្តញ៉ាំ តែកុំញ៉ាំផ្ដេសផ្ដាស ព្រោះអាចឈឺដោយសាររឿងញ៉ាំហ្នឹងតែម្ដង។ “Hello គ្រូពេទ្យ” ណែនាំតិចនិក​រៀប​ចំ​របៀប​ញ៉ាំអាហារ ៩ យ៉ាង ដើម្បីមានសុខភាពល្អ។ ១- បន្លែ និងផ្លែឈើ បន្លែ និងផ្លែឈី សម្បូរវីតាមីន និងសារធាតុរ៉ែល្អៗជាច្រើនសម្រាប់សុខភាព និងជួយប្រព័ន្ធរំលាយអាហារ។ បន្លែស្រស់ និងផ្លែឈើ គួរមានពាក់កណ្តាលក្នុងរបបអាហារប្រចាំថ្ងៃរបស់យើង ព្រោះវាជាអាហារល្អសម្រាប់សុខភាព អាចញ៉ាំបានគ្រប់រដូវកាល។ ២- គ្រាប់ធញ្ញជាតិ គ្រាប់ធញ្ញជាតិ ឬស្រូវសាឡីសុទ្ធ ១០០% មានសារធាតុចិញ្ចឹមក្នុងហ្នឹងស្រាប់ ហើយវាមានច្រើនជាងគ្រាប់ដែលចម្រាញ់រួច ពិសេសជាតិសរសៃ។ បន្ថែមគ្រាប់ធញ្ញជាតិសុទ្ធក្នុងអាហារ អាចជួយប្រព័ន្ធរំលាយអាហារ ដំណើរការប្រសើរជាងមុន។ ៣- ទឹកដោះគោ មុន ឬបន្ទាប់ពីញ៉ាំអាហារ គួរផឹកទឹកដោះគោមានជាតិខ្លាញ់ទាប ឬគ្មានជាតិខ្លាញ់។ ទឹកដោះគោនេះ មានវីតាមីន និងកាល់ស្យូមខ្ពស់ ហើយកុំបារម្ភពីកម្រិតកាឡូរី ឬជាតិស្ករ។ បើមិនចូលចិត្តទឹកដោះគោ អាចផឹកទឹកសណ្តែក ឬទឹកដោះគោជូរក៏បាន។ ៤- ញ៉ាំប្រូតេអុីនគ្មានខ្លាញ់ ត្រូវជ្រើសរើសអាហារសម្បូរប្រូតេអុីន (សាច់) ជាងសាច់សម្បូរជាតិខ្លាញ់មិនល្អ។ ញ៉ាំឲ្យបានពីរដងក្នុងមួយសប្តាហ៍ និងគ្រឿងសមុទ្រ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ