គន្លឹះពីអាហារសុខភាពផ្សេងទៀត

គន្លឹះពីអាហារសុខភាពផ្សេងទៀត – សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ។ ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន និងចេញឲ្យឆ្ងាយពីអាហារបង្កទុក្ខទោសផ្ដល់ផលមិនល្អដល់សុខភាពរាងកាយ

ចំណេះដឹងទូទៅ

គន្លឹះពីអាហារសុខភាពផ្សេងទៀត

សារធាតុចិញ្ចឹមសំខាន់៣មុខ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងល្អ!

របប​អាហារ​ប្រចាំថ្ងៃ​មាន​សារៈសំខាន់​ណាស់​ ចំពោះ​សុខភាព​ទូទៅ ជា​ពិសេស​សម្រាប់​អ្នក​ដែល​ចង់​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ ក៏​ដូចជា​​ទទួល​បាន​​ថាមពល​ស្វាហាប់​ក្នុង​ពេល​តែ​មួយ។ ខាង​ក្រោម​នេះ ជា​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទាំង៣​មុខ ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មិន​គួរ​មើលរំលង! ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទាំង៣​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ១. ជាតិ​សរសៃ ជាតិ​សរសៃ​អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​គ្លុយកូស​ក្នុង​ឈាម​ និង​កាត់បន្ថយ​ការ​ស្រូប​យក​ជាតិ​ស្ករ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព នេះ​បើ​យោង​តាម​ការ​សិក្សា​ដែល​ចេញ​ផ្សាយ​ដោយ​បណ្ណាល័យ​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​សាធារណៈ។ ជាក់ស្តែង ជាតិ​សរសៃ​មាន​២​ប្រភេទ គឺ​ជាតិ​សរសៃ​រលាយ​ និង​មិន​រលាយ។ ចំពោះ​ជាតិ​សរសៃ​រលាយ​មាន​នៅ​ក្នុង​ផ្លែឈើ សណ្តែក និង​អាវ័ន (Oats) និង​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដោយ​កាត់បន្ថយ​កម្រិត​​ជាតិ​ស្ករ​ក្នុង​ចរន្ត​ឈាម។ រី​ឯ​ជាតិ​សរសៃ​មិន​រលាយ​ មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​ ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ ព្រម​ទាំង​ជួយ​គ្រប់គ្រង​ទម្ងន់​បាន​យ៉ាង​ល្អ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ​២. ម៉ាញ៉េស្យូម ម៉ាញ៉េស្យូម​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការរំញោច​អាំងស៊ុយលីន និង​ការបំប្លែង​ជាតិ​ស្ករ។ យោង​តាម​ការ​ស្រាវជ្រាវ​ដែល​ចេញ​ផ្សាយ​ដោយ World Journal of Diabetes បង្ហាញ​ថា​អ្នកជំងឺទឹកនោមផ្អែម​ច្រើន​តែ​មាន​កម្រិត​ម៉ាញ៉េស្យូម​ទាប ហើយ​កង្វះ​ម៉ាញេស្យូម​អាច​បង្កើន​ហានិភ័យ​នៃ​ការគ្រប់គ្រង​ជាតិ​ស្ករ​មិនល្អ។ បន្លែ​ស្លឹក​បៃតង និង​គ្រាប់ធញ្ញជាតិ​ផ្ទុក​ទៅ​ដោយ​ម៉ាញេស្យូម និង​អាច​ជួយ​រក្សា​ការគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​ប្រសើរ។ ៣. វីតាមីន D ក្រៅ​ពី​ល្អ​សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ និង​សុខភាព​ឆ្អឹង​ហើយ​ វីតាមីន D ក៏​អាច​ជួយ​សម្រួល​ដល់​ការ​​ធ្វើ​មេតាប៉ូលីស​ជាតិ​គ្លុយកូស និង​អាំងស៊ុយលីន​ផង​ដែរ។ កម្រិត​វីតាមីន D ទាប​ជាប់​ពាក់ព័ន្ធ​នឹងការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 ។ ដូច្នេះ​ហើយ​ ដើម្បី​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម គ្នា​យើង​គួរតែ​​ស្រូប​យក​​​វីតាមីន D ឱ្យបាន​គ្រប់គ្រាន់​តាមរយៈ​ការ​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ […]

ស្វែងរក គន្លឹះពីអាហារសុខភាពផ្សេងទៀត

គន្លឹះពីអាហារសុខភាពផ្សេងទៀត

អត្ថប្រយោជន៍ និងចំណុចគួរប្រុងប្រយ័ត្នពេល​ញ៉ាំពងក្រួច

ពេលខ្លះពងក្រួចត្រូវបានគេយកទៅចម្អិនជំនួសពងមាន់ ព្រោះមានរសជាតិស្រដៀងទៅនឹងពងមាន់​គ្រាន់តែមានទំហំតូចជាង។ ទោះបីពងក្រួចមានទំហំតូចជាងពងមាន់ក៏ដោយ ពងក្រួចសម្បូរទៅ​ដោយសារធាតុចិញ្ចឹមច្រើនដូចពងមាន់ដែរ។ អត្ថបទនេះនឹងបង្ហាញអំពីសារធាតុចិញ្ចឹមនៅក្នុងពងក្រួច អត្ថប្រយោជន៍ និងចំណុចត្រូវប្រុងប្រយ័ត្នខ្លះៗពេល​ញ៉ាំពងក្រួចនេះ។ សារធាតុចិញ្ចឹម ពងក្រួចមានទំហំតូច ដូចនេះពងក្រួចបីទៅបួនគ្រាប់ស្មើនឹងពងមាន់មួយគ្រាប់។ ពងក្រួចមួយ (៩ក្រាម) មានផ្ទុកនូវ​សារធាតុជាច្រើន​ដូចជា៖ កាឡូរី៖ ១៤កាឡូរី ប្រូតេអ៊ីន៖ ១ក្រាម ខ្លាញ់៖ ១ក្រាម Choline Riboflavin អាស៊ីតហ្វូលិក (Folate) អាស៊ីត Pantothenic វីតាមីន A វីតាមីន B12 ជាតិដែក ជាតិផូស្វ័រ Selenium សារធាតុ Selenium និងRiboflavin ជាសារធាតុចិញ្ចឹមសំខាន់សម្រាប់រាងកាយក្នុងការបំបែកអាហារ​និងបំលែងទៅជាថាមពលសម្រាប់រាងកាយ។ សារធាតុ Selenium ក៏ជួយដល់ដំណើរការរបស់​ក្រពេញទីរ៉ូអ៊ីតផងដែរ។ រីឯវីតាមីន B12 និងជាតិដែកជួយដល់សុខភាពប្រព័ន្ធប្រសាទ និង​រក្សាកម្រិតថាមពលក្នុងការបង្កើតគ្រាប់ឈាមក្រហម។ បន្ថែមពីនេះទៀត Choline ជួយរាងកាយក្នុង​ការផលិត acetylcholine ដែលជាមានតួនាទីជាអ្នកបញ្ជូនព័ត៌មានពីប្រព័ន្ធប្រសាទទៅកាន់សាច់ដុំ។ អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់ពីកំពូលគុណប្រយោជន៍ពីវីតាមីន B Complex អាហារមានជាតិសរសៃ ផ្ដល់គុណប្រយោជន៍ច្រើន​ដល់សុខភាព​ បើ​មាន​សញ្ញាទាំងនេះកើតឡើង បញ្ជាក់ថា​គ្នា​យើង​ខ្វះវីតាមីន A ហើយ​ អត្ថប្រយោជន៍ ពងក្រួចគឺមានសារធាតុចិញ្ចឹមច្រើន និងជួយធ្វើឲ្យរាងកាយមានសារធាតុប្រឆាំងអ៊ុកស៊ីតកម្មដែល​អាចបម្រុងកោសិកាថ្មីជំនួសឲ្យ​កោសិកាខូចខាត និងព្យាបាលអាការៈអាលែកហ្សី។ ការសិក្សាមួយបានធ្វើទៅលើ​មនុស្ស៧៧នាក់​រលាកច្រមុះដោយសារអាលែកហ្សី (Allergic Rhinitis) ​មានអាការៈ​ដូចជា កណ្ដាស់ តឹងច្រមុះ និងហៀសំបោរ​។ ក្រោយ​ទទួលបាន​ទសារធាតុប្រឆាំង​អ៊ុកស៊ីតកម្មពីពងក្រួច និងសារធាតុស័ង្កសី (Zinc) បន្ថែម ​អាការៈនៃអាលែកហ្ស៊ីច្រមុះនេះក៏បាន​ប្រសើរឡើងក្នុងរយៈពេល​មួយម៉ោង។ ទោះបីជាការសិក្សានេះមាន​ភាពជោគជ័យក៏ដោយ ក៏នៅតែ​ត្រូវការ​ការសិក្សាទៅលើបញ្ហានេះបន្ថែមទៀត​។ ការប្រុងប្រយ័ត្ន ពងក្រួចភាគច្រើនគឺមិនបានធ្វើការសម្លាប់មេរោគទេ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ទឹកផ្លែឈើអាច​ញ៉ាំ​ពេញមួយថ្ងៃ ជំនួសទឹកធម្មតាបានទេ?

អ្នក​ជំនាញ​​សុខភាព​ជា​ច្រើន​បាន​​ច្រាន​ចោល ទំនោរ​ថ្មី​មួយ​​​របស់​យុវវ័យ​ ដែល​ថា​ការ​ញ៉ាំ​ទឹក​ធម្មជាតិ​ចេញ​ពី​ផ្លែ​ឈើ ដូច​ជា​​ទឹក​ដូង ទឹក​ក្រូច​ស្រស់ បាន​មួយ​ថ្ងៃ​គឺ​ល្មម​គ្រប់​គ្រាន់​ ហើយ​ល្អ​សម្រាប់​សុខភាព​។ ប៉ុន្តែ​ អ្នក​ជំនាញ​អាហារូបត្ថម្ភ មិន​ត្រឹម​តែ​មិនគាំ​ទ្រ​ ទំនោរ​ថ្មី​នេះ​ទេ ​ថែម​ទាំង​ក្រើន​រំលឹក​ថា ការ​ធ្វើ​បែប​នោះ នឹង​បង្ក​បញ្ហា​ជា​ច្រើន​​ដល់​រាង​កាយ​​ទៅ​វិញ។ អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ ព្រម​ទាំង​គ្រូ​ពេទ្យ​ជំនាញ​​នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន បាន​លើក​​​ឡើង​ថា រាង​កាយ ត្រូវ​ការ​ទឹក​ជា​ប្រចាំ​ថ្ងៃ (ជា​មធ្យម​២​លីត្រ សម្រាប់​មនុស្ស​ពេញ​វ័យ) ដើម្បី​បង្កើត​ និង​ផ្គត់​ផ្គង់​សារធាតុ​រាវ​​ផ្សេង​ៗ​ដែល​រាង​កាយ​ត្រូវ​ការ ព្រម​​ទាំង​ប្រើ​សម្រាប់​​បណ្តេញ​ជាតិ​ពុល និង​រំលាយ​អាហារ​​ផង​ដែរ។ កង្វះ​ជាតិ​ទឹក នឹង​បង្ក​ឱ្យ​រាង​កាយ​មាន​បញ្ហា​ដូច​ជា​​ ខ្សោះ​ជាតិ​ទឹក បញ្ហា​តម្រង​នោម ខ្សោយ​ក្រលៀន​​ជា​ដើម ហើយ​អាច​បណ្តាល​បាត់​បង់​ជីវិត​ទៀត​ផង ករណី​ខ្វះ​ជាតិ​ទឹក​យូរ​ពេល។ អត្ថបទពាក់ព័ន្ធ៖  កូនតូចរាក ឬក្តៅខ្លួន អាចឲ្យញ៉ាំទឹកផ្លែឈើបានអត់? ញ៉ាំផ្លែឈើស្រស់ និងផឹកទឹកផ្លែឈើស្រស់ មួយណាល្អជាង? ការពារ ប្រសើរជាងព្យាបាល! សញ្ញា៤យ៉ាង គួរដឹងពីក្រួសក្នុងតម្រងនោម ប្រភព​ព័ត៌មាន​ Daily Mail បាន​បង្ហាញ​ថា ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​នេះ បន្ទាប់​ពី​​មាន​និន្នាការ​មួយ​ចំនួន​នៅ​លើ​បណ្តាញ​សង្គម ពិសេស​តារា​ៗ ឬ​អ្នក​មាន​ឥទ្ធិពល​ ឬ​​គេ​ Follow​ នៅ​លើ​បណ្តាញ​សង្គម​ បាន​អនុវត្ត​ដោយ​ខ្លួន​ឯង​នូវ ការ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​ពេញ​មួយ​ថ្ងៃ​ ជំនួស​ឱ្យ​ការ​ញ៉ាំ​ទឹក។ តារា​ៗ ឬ​អ្នក​មាន​ឥទ្ធិពល​លើ​បណ្តាញ​សង្គម​ទាំង​នោះ បាន​លើក​ឡើង​ថា ពួក​គេ​​ត្រឹម​តែ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​ពី​ធម្មជាតិ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ប្រើគ្រឿងផ្សំ ៣ មុខនេះច្រើនក្នុងអាហារ ប្រៀបបាននឹងយកជំងឺដាក់ខ្លួន

ចម្អិន​ម្ហូប​អាហា​រម្តងៗ យើង​តែង​ប្រើ​គ្រឿង​ផ្សំ​​ជា​ច្រើនមុខ ដើម្បី​​បន្ថែម​រសជាតិ​អាហារ​​ឲ្យកាន់​​តែ​ឆ្ងាញ់ ក្នុង​នោះ​មាន​គ្រឿង​ផ្សំ​ ៣ ​មុខ ​ដែល​គេ​ប្រើ​ញឹក​ញាប់​ជាងគេ គឺ អំបិល ស្ករ និង​ប៊ីចេង។ ចំពោះ​គ្រឿង​ផ្សំ​ទាំង​៣​នេះ អ្នក​ជំនាញ​អះ​អាង​ថា បើ​យើង​ប្រើ​ច្រើន​ពេក​ប៉ះពាល់​ចំពោះ​សុខភាព​ខ្លាំង​ណាស់។ ១. អំបិល អំបិល​ជា​គ្រឿង​ផ្សំ​ដ៏​ពេញ​និយម ដែល​សឹង​គ្រប់​មុខ​ម្ហូប​មិន​អាច​ខ្វះ​អំបិល​បាន​ឡើយ​ទោះ​តិច ឬ​ច្រើ។  តែ​ទោះ​យ៉ាង​ណា​យើង​ម្នាក់ៗ​ត្រូវ​កំណត់​បរិមាណ​វា​តិច​ជាង ៥ ក្រាម/ថ្ងៃ (១ស្លាប​ព្រា​កាហ្វេ) ប៉ុណ្ណោះ ទើប​មិន​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព បើ​តាម​អង្គការ​សុខភាព​ពិភព​លោក។ ញ៉ាំ​ប្រៃ​ជា​មូលហេតុ​ឈាន​ទៅ​មាន​ជំងឺ​លើសសម្ពាធ​ឈាម គ្រោះថ្នាក់សរសៃ​ឈាម​ខួរក្បាល ជំងឺបេះដូង មហារីក​ក្រពះ- ពោះវៀន ក្រួស​តម្រង​នោម និង​​ជំងឺ​​ជា​ច្រើន​​ទៀត។ អត្ថបទពាក់ព័ន្ធ៖ មើល​ឲ្យ​ហើយ​អ្នក​ចូលចិត្ត​ញ៉ាំ​ប្រៃ អាច​មាន​​គ្រោះ​ថ្នាក់​ធំពីរយ៉ាង ថៃរៀបចំពន្ធថ្មីលើអាហារកែច្នៃ អាហារកាន់តែប្រៃពន្ធកាន់តែខ្ពស់ ដោយសារ… ២. ស្ករ អង្គការ​សុខភាព​ពិភពលោក​ណែនាំ​ឱ្យ​មនុស្ស​ពេញ​វ័យ​ញ៉ាំ​ជាតិ​ស្ករ​សរុប​តិច​ជាង ១០% ក្នុង​ចំណី​អាហារ​សរុប​ប្រចាំថ្ងៃ ឯ​កុមារ​វិញ​តិច​ជាង ៥%។  “ស្ករ”​ ជា​សារធាតុ​បន្ថែម​ក្នុង​ចំណី​អាហារ ជួយ​ឲ្យ​មាន​រស​ជាតិ​ផ្អែម ឆ្ងាញ់ ទាក់​ទាញ និង​​ចង់​ញ៉ាំ។ យ៉ាងណា បើ​យើង​ញ៉ាំ​ជាតិស្ករ​ច្រើន​ពេក នាំ​ឲ្យ​មាន​បញ្ហា​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព ពិសេស​ទៅ​ជា​ធាត់​លើស​ទម្ងន់ ប្រឈម​នឹង​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង លើស​សម្ពាធឈាម ទឹក​នោម​ផ្អែម ជំងឺបេះដូងជាដើម។ អត្ថបទពាក់ព័ន្ធ៖ ក្រៅពីជំងឺទឹកនោមផ្អែមទេ ជំងឺបេះដូង ក៏បង្កឡើងដោយសារជាតិស្ករដែរ! ស្វែងយល់ពីប្រភេទស្ករ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

គ្រាន់តែទំពាអាហារឲ្យ​បាន​ម៉ត់ល្អ​ក៏ផ្ដល់ប្រយោជន៍ច្រើនដល់​សុខភាពដែរ​

គ្នា​យើង​ប្រាកដ​ជា​ដឹង​​ហើយ​ថា ការ​ទំពា​អាហារ​ម៉ត់​ល្អ​ មាន​ប្រយោជន៍​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ជួយ​ឱ្យ​រាង​កាយ​ស្រូប​យក​ជីវជាតិ​វីតាមីន បាន​គ្រប់​គ្រាន់។ តែ​យ៉ាង​ណា​មិញ យើង​អាច​នឹង​ភ្លេច ឬ​បង្កើត​ទម្លាប់​​​លេប​​អាហារ​ចូល​​ ដោយ​ពុំ​បាន​ទំពា​ត្រឹម​ត្រូវ​ ដោយ​សារ​កត្តា​​មួយ​ចំនួន​ដូច​ជា ករណី​ប្រញាប់ ឬ​ទម្លាប់​ញ៉ាំ​អាហារ​ធំ​ៗ ឬ​តូច​ពេក ដូច​នេះ​ គ្នាយើង​អាច​ស្វែង​យល់ និង​ដឹង​ពី​របៀប​ទំពា​អាហារ​បាន​ល្អ ដូច​ខាង​ក្រោម​នេះ​៖ ១. អត្ថប្រយោជន៍​នៃ​ការ​ទំពា​អាហារ​តាម​សម្រួល គ្រូ​ពេទ្យ​ជំនាញ​បាន​និយាយ​ថា កាល​ណាយើង​​​ញ៉ាំ​អាហារ​​លឿន​ពេក នោះ​យើង​នឹង​មាន​ទំនោរ​ញ៉ាំ​ច្រើន​។ ការ​ញ៉ាំ​អាហារ​ដោយ​ទំពា​ច្រើន​ដង ជួយ​ឱ្យ​ឆាប់​ឆ្អែត និង​​បន្ថយ​បរិមាណ​អាហារ​​មិន​ចាំ​បាច់​ ដែល​យើង​​ត្រូវ​ទទួល​បាន ពោល​គឺ​មិន​ធ្វើ​ឱ្យ​​​មាន​បញ្ហា​លើស​គីឡូ​។ ក្នុង​ការ​សិក្សា​មួយ​ ទៅ​លើ​ស្ត្រី​ស្ម័គ្រ​ចិត្ត​៣០​នាក់ ដែល​​មាន​ទម្លាប់​ទំពា​អាហារ​​ផ្សេង​ៗ​គ្នា​បាន​​បង្ហាញ​ឱ្យ​ឃើញ​ថា អ្នក​ដែល​​ញ៉ាំ​អាហារ​យឺត​ដោយ​សារ​​ការ​ទំពា គឺ​ឆាប់​ឆ្អែត​ជាង​ស្ត្រី​ដែល​មាន​ទម្លាប់​ញ៉ាំ​លឿន។ ហើយ​ករណី​សិក្សា​មួយ​ទៀត​នោះ​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា អ្នក​ទម្លាប់ញ៉ាំ​អាហារ​យូរ មាន​អត្រា​​ឃ្លាន​​​ញ៉ាំ​ចំណី​ក្រៅ​ពេល​ តិច​តួច​បំផុត។ អត្ថបទពាក់ព័ន្ធ៖ ចូលចិត្តទំពារស្ករកៅស៊ូ តើអាចប៉ះពាល់សុខភាពទេ? ទម្លាប់អាក្រក់ ១៥នេះ ​​បំផ្លាញធ្មេញ​​មិន​ដឹង​ខ្លួន ជា​មួយ​គ្នា​នោះ​ផង​ដែរ អ្នក​ជំនាញ​បាន​បញ្ជាក់​ថា ទំពា​អាហារ​បាន​ម៉ត់​ល្អ ពិត​ជា​ជួយ​ឱ្យ​រាង​កាយ ស្រូប​យក​ជីវជាតិ​​ចិញ្ចឹម​បាន​យ៉ាង​ល្អ។ ២. ការ​ទំពា​អាហារ​បាន​ម៉ត់​ល្អ​  កុំ​​ដាក់​អាហារ​ ឬ​ម្ហូប​ធំ​​លើស​ពី​ទំហំ​ស្លាប​ព្រា (អាហារ​ច្រើន​ ពិបាក​ទំពា​សព្វ​ល្អ)  ពេល​អាហារ​ក្នុង​មាត់ ចាប់​ផ្តើម​ទំពា ក្នុង​នោះ​​ ការ​ទំពា​ល្អ​បំផុត​ គឺ​ប្រមាណ​៣២​ដង រហូត​ដល់​អាហារ​ក្នុង​មាត់​ អស់​រសជាតិ​ នោះ​ជា​​ពេល​ល្អ​ដែល​ត្រូវ​លេប​ចូល។ អត្ថបទពាក់ព័ន្ធ៖ ទំពារស្ករកៅស៊ូពេលនេះ ជួយកម្ចាត់មេរោគក្នុងមាត់ និងបង្ការធ្មេញពុក អាហារ៥មុខ​នេះ ល្អ​ខ្លាំង​ទាំង​សុខភាព​ខួរ​ក្បាល […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ញ៉ាំជាតិ​ស្ករ​ច្រើនពេក នឹងមានចេញ​អាការៈ​ទាំងនេះ

សព្វ​ថ្ងៃ​ អាហារ ឬ​ភេសជ្ជៈ​​ជាតិ​ស្ករ​មាន​ច្រើន​សម្បូរ​បែប ងាយ​ស្រួល​រក​ទិញ ដែល​​អ្នក​ចង់​ញ៉ាំ​អាច​រក​បាន​គ្រប់​ពេល ប៉ុន្តែ​​​គ្នា​យើង​ប្រាកដ​ជា​ដឹង​ហើយ​ថា​ការ​ញ៉ាំ​ជាតិ​ស្ករ​​ក្នុង​បរិមាណ​ច្រើន អាច​បង្ក​ជា​បញ្ហា​មួយ​ចំនួន​ដល់​សុខភាព​។ តាម​រយៈ​ សញ្ញា​​មួយ​​ចំនួន​ បង្ហាញ​ថា​រាង​កាយ​ទទួល​យក​ជាតិ​ស្ករ​​ច្រើន​ពេក ដែល​ជា​ពេល​វេលា​មួយ​គួរ​គប្បី​​កាត់​បន្ថយ៖ ១. ឈឺ​សាច់​ដុំ និង​ឈឺ​សន្លាក់ អាការៈ​ឈឺ​​សាច់​ដុំ ឬ​ឈឺ​សន្លាក់​ ក៏​ជា​សញ្ញា​មួយ​ដែល​រាង​កាយ​​ប្រាប់​ឱ្យ​យើង​ដឹង​ថា ជាតិ​ស្ករ​ច្រើន​បង្ក​ឱ្យ​​មាន​ការ​រលាក​លើ​សន្លាក់។ មូល​ហេតុ​នោះ​គឺ បរិមាណ​ជាតិ​ស្ករ​ច្រើន បង្ក​ឱ្យ​​ប្រព័ន្ធ​ភាពស៊ាំ​​ចុះ​ខ្សោយ ដោយ​វា​បញ្ជូន​សញ្ញា​ទៅ​ឈាម ឱ្យ​​ព្យាយាម​បំបែក​ប្រូតេអ៊ីន​​​គ្លុយ​កូស។ កាល​ណា​ដំណើរ​នោះ​កើត​ច្រើន​ដង ក្រៅ​តែ​ពី​ការ​រលាក​សន្លាក់ វា​បង្ក​បញ្ហា​ផ្សេង​ៗ​ទៀត​ដល់​រាង​កាយ​​ ដូច​ជា​ភ្នែក​ឡើង​បាយ ជំងឺ​បេះ​ដូង ការ​ចង​ចាំ​ខ្សោយ និង​ស្បែក​ជ្រីវជ្រួញ​ជា​ដើម។ល។ អត្ថបទពាក់ព័ន្ធ៖ ពិនិត្យមើលជាតិស្ករពេលពពោះ សំខាន់ខ្លាំងប៉ុនណា? ឧស្សាហ៍ញ៉ាំផ្អែម គួរប្តូរពីភេសជ្ជៈជាតិស្ករខ្ពស់ មកញ៉ាំទឹក កាត់ហានិភ័យទឹកនោមផ្អែមបានច្រើន ២. កើន​ចំណង់​ឃ្លាន​របស់​ផ្អែម សារ​ជាតិ​ស្ករ​មាន​ភាព​បំលែង​លឿន ជា​ហេតុ​​ឱ្យ​យើង​ឆាប់​ឃ្លាន​ បន្ថែម​ពី​នោះ ជាតិ​ស្ករ​ភ្ញោច​​ខួរ​ក្បាល​ឱ្យ​បញ្ចេញ​សារធាតុ Dopamine (អារម្មណ៍​​រីក​រាយ ​ដូច​ពេល​ត្រូវ​ទទួល​រង្វាន់​ ឬ​របស់​អ្វី​មួយ​) ដែល​ធ្វើ​ឱ្យ​យើង​ ចេះ​តែ​ឃ្លាន​របស់​ជាតិ​ផ្អែម​​មិន​ឈប់​។ ៣. កម្លាំង​ថាម​ពល​ក្នុង​ខ្លួន​ឡើង​ចុះ​ៗ សារធាតុ​គ្លុយ​កូស មាន​នាទី​ផ្គត់​ផ្គង់​ថាម​ពល​ដល់​រាង​កាយ ដូច​នេះ​វា​មាន​សារសំខាន់​ក្នុង​ការ​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ខ្លួន​ឱ្យ​បាន​ល្អ ព្រោះ​នៅ​ពេល​​ជាតិ​ស្ករ​ច្រើន ថាម​ពល​យើង​​នឹង​ឡើង​ខ្លាំង​ជាគំហក តែ​ជាតិ​ស្ករ​ច្រើន​នឹង​​ធ្វើ​​ឱ្យ​រាង​កាយ​ (ញៀន​) ត្រូវ​ការ​ជាតិ​ស្ករ​​បន្ថែម​មិន​ឈប់ ដែល​ជា​មូល​ហេតុ​ធ្វើ​ឱ្យ​​កម្លាំង​ក្នុង​ខ្លួន​​ថយ​ចុះ​វិញ​ខ្លាំង​ ហើយ​​ដំណើរ​នេះ​​ឡើង​ចុះ​ៗ ដែល​មាន​ន័យ​ថា​ ជាតិ​ស្ករ​​​​ច្រើន​​ក្នុង​​រាង​កាយ​។ ៤. ស្បែក​មាន​បញ្ហា​ ជាតិ​ស្ករ​ច្រើន​ក្នុង​ឈាម​ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អនុវត្តវីធីនេះ​រយៈពេល​ ៦សប្តាហ៍អាចបន្ថយអាការៈញៀនកាហ្វេបាន​

អ្នកខ្លះត្រូវការ​កាហ្វេ១​ពែង ឬ​​១​កែវ សម្រាប់​​​ការ​បំពេញ​ការងារ​មួយ​ថ្ងៃ ចំពោះ​អ្នក​មិន​ញ៉ាំ​កាហ្វេអាច​អត់​ក៏​បាន ឬ​​ញ៉ាំ​ក៏​បាន ប៉ុន្តែ​សម្រាប់​អ្នក​​ទម្លាប់​​​ញ៉ាំ​កាហ្វេ​ បើ​មិន​បាន​១​​កែវ/១ថ្ងៃ អាច​ជា​បញ្ហា​មួយ​ចំនួន​​ដល់​​ពួក​គេ ដែល​នោះ​ជា​សញ្ញា​នៃ​ការ​ញៀន​កាហ្វេ។ តែ​យ៉ាង​ណា​មិញ ការ​សិក្សា​មួយ​ចំនួន​​បាន​រក​ឃើញ​​​នូវ​វិធី​​ដែល​អាច​​កាត់​បន្ថយ​​អាការៈ​ចង់​ផឹក​កាហ្វេ​​បាន។ ១. ការ​សិក្សា​ដោយ​សាកលវិទ្យាល័យ​វេជ្ជសាស្រ្ត​ Johns Hopkins សហរដ្ឋអាមេរិក អាការៈ​ដំបូង​នៃ​ការ​ព្យាយាម​បន្ថយ​កាហ្វេ គេ​ឃើញ​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​មាន​​ទម្លាប់​ញ៉ាំ​កាហ្វេ មាន​បញ្ហា (សញ្ញា​ញៀន​កាហ្វេ) ដូច​ជា​អស់​កម្លាំង ឈឺ​ក្បាល រសាប់​រសល់ ក្អួត និង​ការ​ផ្ចង់​អារម្មណ៍​ធ្លាក់​ចុះ…។ល។ តែ​ជំនួស​ដោយ​ការ​ផ្តាច់​កាហ្វេ​ភ្លាម​ៗ ក្រុម​ស្រាវជ្រាវ​បាន​ឱ្យ​​អ្នក​ស្ម័គ្រ​ចិត្តសាក​ល្បង​វិធី កាត់​បន្ថយ​ចំនួន​​​កាហ្វេ​បន្តិច​​ម្តង​ៗ​ ដោយ​មាន​លាយ​នូវ​កាហ្វេ​ឆុង​ដោយ​គ្មាន​ជាតិ​កាហ្វេអ៊ីន ឬ​លាយ​ទឹក​ដោះ​គោ ឬ​ព្យាយាម​ជំនួស​កាហ្វេ​ ដោយ​តែ ឬ​ទឹក​ផ្លែ​ឈើ។ បន្តិច​​ម្តង​ៗ ក្នុង​រយៈ​ពេល​​៦​​សប្តាហ៍ គេ​ឃើញ​ចំណង់​កាហ្វេ​របស់​ពួក​គេ​ធ្លាក់​ចុះ និង​អា​ច​គ្រប់​គ្រង​​ខ្លួន​​ឯង​ពី​ការ​ញៀន​កាហ្វេ​បាន។ អត្ថបទពាក់ព័ន្ធ​៖ កាហ្វេអាចជួយសម្រកទម្ងន់ដោយមិនដឹងខ្លួន តែក៏គួរដឹងរឿង​ទាំងនេះ​ ពេលពពោះ បើស្រីៗផឹកកាហ្វេតិចតួច ប៉ះពាល់កូនក្នុងផ្ទៃដែរអត់? ២. ការ​ស្រាវជ្រាវ​ដោយសាកលវិទ្យាល័យ​ Western ​ប្រទេស​កាណាដា​​​​ សាកលវិទ្យាល័យ​ប្រទេស​កាណាដា បាន​រក​ឃើញ​ថា លំហាត់​ប្រាណ​ក៏​​ជួយ​រួម​ចំណែក​ បន្ថយ​ចំណង់​កាហ្វេ​ផង​ដែរ។ លទ្ធផល​សិក្សា​​រក​ឃើញ​ថា លំហាត់​ប្រាណ​ពី​២០ ទៅ​២៥​នាទី អាច​ជួយ​ជំរុញ​ខួរ​ក្បាល​​បញ្ចេញ​អ័រម៉ូន​ Endorphin បង្កើន​ស្មារតី បន្ថយ​អាការៈ​ឈឺ​ក្បាល ជួយ​អារម្មណ៍​បាន​ស្រស់​ថ្លា ដែល​ជា​ចំណែក​មួយ​ជួយ​បន្ថយ​អារម្មណ៍​​​ចង់​ញ៉ាំ​កាហ្វេ។ ដោយ​ឡែក ការ​ស្រាវជ្រាវ​ទាំង​ពីរ​ខាង​លើ ក៏​បាន​​ណែ​នាំ​ដូច​គ្នា […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ផឹកកាហ្វេហើយមានធុំក្លិនមាត់ វិធីនេះអាចជួយបំបាត់​​បាន​

សព្វ​ថ្ងៃ​នេះ​មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ដ​ទទួលទានកាហ្វេ​ជា​រៀង​រាល់​ថ្ងៃ។ កាហ្វេ​ជួយ​យើងឲ្យ​បាត់​ងងុយ​គេង និង​ផ្ដល់​ថាម​ពល​សម្រាប់​ជួយ​យើង​សម្រេច​ការងារ​ពេញ​មួយ​ថ្ងៃ។ ប៉ុន្តែគ្នា​យើង​​ធ្លាប់​ចាប់​អារម្មណ៍​ដែរ​ឬ​ទេ​ថា ខ្យល់​ដង្ហើម​របស់យើង​​ចាប់​ផ្ដើម​មាន​ក្លិន​មិន​ល្អ បន្ទាប់​ពី​ផឹក​កាហ្វេ​រួច? ១-ហេតុអ្វីបានជាកាហ្វេធ្វើឲ្យយើងមានក្លិនមាត់? មិន​ថា​របស់​អ្វី​ឡើយ ក្រោយ​ពី​ចូល​ដល់​ក្នុង​មាត់​របស់​យើង វា​នឹង​ធ្វើ​ឲ្យ​ខ្យល់​ដង្ហើម​របស់​យើង​មាន​ធុំក្លិន។ អាហារ​ដែល​មាន​ក្លិន​កាន់​តែ​ខ្លាំង​មុន​ពេល​ដាក់​ចូល​មាត់ នោះ​វា​នឹង​ធ្វើ​ឲ្យ​ខ្យល់​ដង្ហើម​របស់យើង​​ធុំ​ក្លិន​កាន់​តែ​ខ្លាំង​ដូច​គ្នា។ កាហ្វេ​មាន​ផ្ទុក​ជាតិ​ស៊ុលហ្វួ​ខ្ពស់ ដែល​វា​គឺ​ជា​ភ្នាក់​ងារ​បង្ក​ឲ្យ​ក្លិន​មាត់​មិន​ល្អ។ ម្យ៉ាង​វិញ​ទៀត​ជាតិ​កាហ្វេ​អ៊ីន​នៅ​ក្នុង​កាហ្វេ វា​នឹង​ស្ងួត​នៅ​ក្នុង​មាត់។ ពេល​មាត់​មិន​បាន​ផលិត​ទឹក​មាត់​គ្រប់​គ្រាន់ មាត់​របស់​យើង​​នឹង​មាន​ធុំក្លិន​មិន​ល្អ ដោយ​សារ​តែ​ទឹក​មាត់​មិន​អាច​សម្លាប់​បាក់​តេរី​បាន។ បើ​គ្មាន​ទឹក​មាត់​ទេ​នោះ បាក់​តេរី​នឹង​ដុះ​រីក​លូត​លាស់​ក្នុង​មាត់​​​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ធុំក្លិន​មាត់។ កម្ទេច​អាហារ​តូច​ៗ​នៅ​សេស​សល់​ក្នុង​មាត់ ជា​ធម្មតា​ត្រូវ​បាន​សម្អាត​ដោយ​ទឹក​មាត់ ហើយ​វា​នឹង​ត្រូវ​បាន​បំបែក​ចោល នឹង​ធ្វើ​មាន​ក្លិន​លេច​ឡើង។ មូល​ហេតុ​ចុង​ក្រោយ​មួយ​ទៀត​ដែល​ធ្វើឲ្យ​​ការ​ទទួល​ទាន​កាហ្វេ​បណ្ដាល​ឲ្យ​ធុំ​ក្លិន​មាត់​នោះ​គឺ កាហ្វេ​មាន​ក្លិន​ខ្លាំង ដែល​ខ្លាំង​ជាង​រស់ជាតិ​របស់​វា​ទៅ​ទៀត។ ដូច​នេះ​ពេល​វា​ទៅ​ចូល​គ្នា​ជាមួយ​ក្លិន​ផ្សេង​ៗ​ទៀត​មាន​ក្នុង​មាត់យើង​​ស្រាប់នោះ​ វា​នឹង​ធ្វើ​ឲ្យ​ខ្យល់​ដង្ហើម​របស់​យើង​ស្អុយយ៉ាង​ខ្លាំង។ នៅ​មាន​សារធាតុ​មួយ​ចំនួន​ផ្សេង​ទៀត​ ដូច​ជា​ទឹក​ដោះ​គោ​ដាក់​ក្នុង​កាហ្វេ ក៏​មាន​ទាក់​ទង​ជាមួយ​ក្លិន​មាត់​របស់​យើងដូច​គ្នា។ ២- វិធីផឹកកាហ្វេកុំឲ្យធុំក្លិនមាត់ យើង​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ដឹង​ហើយ​ថា វិធី​តែ​មួយគត់​គឺ​ដុស​ធ្មេញ​របស់​យើងបន្ទាប់​ពី​ផឹក​កាហ្វេ​រួច គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ដើម្បី​កុំ​ឲ្យ​អ្នក​នៅ​ក្បែរ​ខ្លួន​យើង គេច​មុខ​ចេញ​ ពេល​​យើង​និយាយ​ទៅ​កាន់​ពួក​គាត់។ ក្រៅ​ពី​នេះ​យើង​ក៏​អាច​យក​ស្ករ​កៅ​ស៊ូ​មក​ទំពារ​បាន​ដូច​គ្នា។ យើង​​ក៏​អាច​ប្រើ​ប្រដាប់​ចាក់​ធ្មេញ ដែល​មាន​ក្លិន​ក្រអូប​ ឬ​ទំពារ​ផ្កា​គ្រៀម​មាន​ក្លិន​ក្រអូប ឬ​ដាក់​វា​លាយ​ក្នុង​កាហ្វេ​របស់​យើង​ផ្ទាល់​ក៏​បាន។ ប្រសិន​បើ​វិធី​ប្រើ​ឈើ​ចាក់​ធ្មេញ​មិន​បាន​លទ្ធ​ផល​ល្អ​ទេ​នោះ ប៉ុន្តែ​យើងមិន​អាច​រស់​នៅ​ដោយ​គ្មាន​កាហ្វេ​បាន យើង​​ត្រូវ​ទទួល​ទាន​វា​ក្នុង​បរិមាណសមរម្យ និង​សាក​ល្បង​ផឹក​អ្វី​ផ្សេង​ជាមួយ។ តែ​បៃតង​អាច​កំចាត់​ក្លិន​ស៊ុលហ្វួ បណ្ដាល​មក​ពី​បញ្ហា​ធ្មេញ​ពុក​បាន នេះ​បើ​យោង​តាម​អត្ថ​បទ​ស្រាវ​ជ្រាវ​របស់​អ្នក​ឯកទេស Oral Biology។ អ្នក​ស្រាវ​ជ្រាវ​បាន​ណែ​នាំ​ថា តែ​បៃតង​អាច​ជួយ​ជំរុញ​​ដល់​ការ​ផលិត​ទឹក​មាត់ ដែល​វា​ជួយ​ដល់​ការ​សម្អាត​ធ្មេញ​របស់យើង​បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច (ឬ​បន្ទាប់​ពី​ផឹក​កាហ្វេ​មាន​ជាតិ​ស្ករ​រួច)។ ផឹក​ទឹក​បន្ទាប់​ពី​ផឹក​កាហ្វេ ក៏​អាច​សម្អាត​ជាតិ​កាហ្វេ​ក្នុង​មាត់​របស់​អ្នក​បាន​ដូច​គ្នា។ វិធី​ដែល​ងាយ​ស្រួល និង​រហ័ស​មួយ​ទៀត​​សម្រាប់​ជួយ​ឲ្យ​មាត់​របស់​យើង​​ផលិត​ទឹក​មាត់​បាន​កាន់​តែ​ច្រើន​​គឺ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ការសិក្សា៖ កាហ្វេអាចជួយសម្រកទម្ងន់ តែក៏គួរដឹងរឿង​ទាំងនេះ​

គ្រប់​គ្នា​ប្រាកដ​ជា​ដឹង​ខ្លះ​ហើយ​ពី​ប្រយោជន៍​របស់​កាហ្វេ ដែល​មិន​ត្រឹម​តែ​ជា​ភេសជ្ជៈ​មួយ​ពេញ​និយម តែកាហ្វេថែម​ទាំង​ផ្តល់​គុណសម្បត្តិ​​​មួយ​ចំនួន​ដល់​រាង​​កាយ​ទៀត​ផង។ ថ្មី​ៗ​នេះ ការ​ស្រាវជ្រាវ​មួយ​ធ្វើ​ឡើង​នៅប្រទេស​សិង្ហបុរី​បាន​បង្ហាញ​នូវ​ហេតុផល​​មួយ ថាកាហ្វេ​​ជួយ​ឱ្យ​អ្នក​ធាត់​​ស្រក​ទម្ងន់​ដោយ​សារ​ភេសជ្ជៈ​នេះ។ ការ​ស្រាវជ្រាវ​​ដោយក្រុម​ការងារ​សាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិក បាន​សិក្សា​​ពិនិត្យ​លើ​ឥទ្ធិពល​កាហ្វេ​​​​ទៅ​លើ​រាងកាយ ដោយ​បាន​​តាម​ដាន​លើ​​ការ​ទទួលទាន​កាហ្វេ​របស់​អ្នក​ស្ម័គ្រ​ចិត្ត​១២៦​នាក់​នៅ​ប្រទេស​សិង្ហបុរី ដែល​ពួក​គេ​ទាំង​នោះ ភាគ​ច្រើន​ជា​អ្នក​មាន​បញ្ហា​ធាត់​លើស​ទម្ងន់​។ ក្នុង​​ការ​តាម​ដាន​រយៈ​ពេល​៦​ខែ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ទម្ងន់​ជា​សរុប​របស់​អ្នក​ស្ម័គ្រ​ចិត្ត​​បាន​ស្រក​​ប្រមាណ​៤ភាគរយ ពិសេស​លើ​អ្នក​ដែល​បាន​ទទួលទាន​​កាហ្វេ​ប្រមាណ​៤​ពែង​​ ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។ អត្ថបទពាក់ព័ន្ធ​៖ ផឹកកាហ្វេ​ប៉ុនណា​ទើបមិន​លើស​កម្រិត? នរណាខ្លះមិន​ត្រូវ​ផឹក​កាហ្វេ? ផឹក​​កាហ្វេ​​រាល់​​ថ្ងៃ មាន​​​ដឹ​ងអត់ ញ៉ាំ​​​ប៉ុន្មាន​​​ទើប​​​មិន​​ប៉ះពាល់​​សុខភាព? ជា​មួយ​លទ្ធផល​នេះ លោក​ Derrick Johnston វេជ្ជបណ្ឌិត​ដែល​ដឹក​នាំ​ការ​ស្រាវជ្រាវ បាន​ឱ្យ​ដឹង​ថា ការណ៍ដែលកាហ្វេ​បាន​ជួយ​ឱ្យ​រាង​កាយ​មនុស្ស​ស្រក​ទម្ងន់ នោះ​ក៏​ព្រោះ​សារធាតុ​កាហ្វេអ៊ីន​ បាន​ជួយ​ជំរុញ​ប្រតិកម្ម​រំលាយ​អាហារ​​​ក្នុង​រាង​កាយ ដែល​ជា​ហេតុ​នាំ​ឱ្យ​​ធាតុ​កាល់ឡូរី​ក្នុង​ខ្លួន​ ត្រូវ​បាន​ដុត​រំលាយ​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់។ ទោះ​ជា​យ៉ាង​ណា លោក​ Connie Diekman អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​​នៃ​វិទ្យាស្ថាន​​​ស្រាវជ្រាវ​ពី​របប​អាហារ​នៃ​សហរដ្ឋអាមេរិក បាន​លើក​ឡើង​ថា លោក​ទទួល​ស្គាល់​ថា​កាហ្វេ​ពិត​ជា​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ពិត​មែន ប៉ុន្តែ​ការ​ទទួល​ទាន​កាហ្វេច្រើន​ ពិសេស​ក្នុង​បរិមាណកាហ្វេ​៤​ពែង ដូច​ករណី​ខាង​លើ អាច​​​បង្ក​ឥទ្ធិពល​មួយ​ចំនួន​ដល់​រាង​កាយ​ផង​ដែរ ដូច​ជា ឈឺ​ក្បាល បេះដូង​លោត​ញាប់​ ឈឺ​ក្រពះ​ ជា​ដើម។ ផ្អែក​តាម​ការ​ស្រាវជ្រាវ​មុន​ៗ បាន​បង្ហាញ​​ស្រដៀង​គ្នា​ថា ការទទួលទាន​កាហ្វេ​ក្នុង​បរិមាណ​ត្រឹម​តែ ១-២​ពែង​ក្នុង១​ថ្ងៃ គឺ​ល្មម​គ្រប់​គ្រាន់​ដែល​ផ្តល់​ប្រយោជន៍​​ឱ្យ​រាង​កាយ​ ហើយ​កាហ្វេនឹង​ជំរុញ​ប្រសិទ្ធិភាព​បន្ថែម ​សម្រាប់​អ្នក​ចង់​ស្រក​គីឡូ​ដោយ​ការ​ហាត់​ប្រាណ៕ អត្ថបទពាក់ព័ន្ធ​៖ ផឹកកាហ្វេ ធ្វើឲ្យស្រក ឬឡើងគីឡូ? “កាហ្វេ” មានទាំងគុណសម្បត្តិ និងគុណវិបត្តិ តោះ! […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

តិចនិក​រើស​មុខម្ហូបពេលអី​ញ៉ាំក្រៅផ្ទះ​ចំពោះអ្នក​លើសកូលេស្តេរ៉ូល

គ្រាន់​តែ​កូលេស្តេរ៉ូល​ឡើង​ខ្ពស់ មិន​មែន​មាន​ន័យ​ថា​យើង​មិន​អាច​ទៅ​ញ៉ាំ​អី​នៅ​ហាង​ដែល​ខ្លួន​ចូលចិត្ត ទៅ​ញ៉ាំ​អី​ជាមួយ​មិត្តភក្តិ ឬ​ក៏​គ្រួសារ​នៅ​ខាង​ក្រៅ​នោះ​ទេ។ អ្វី​ដែល​សំខាន់​នោះ គឺ​យើង​ត្រូវ​រៀន​ស្វែងយល់​អំពី​ប្រភេទ​អាហារ​ទាំង​នោះ​ដើម្បី​ដឹង​ច្បាស់​ថា​ប្រភេទ​ណា​មាន​កូលេស្តេរ៉ូល​តិច​ហើយ​សក្ដិសម​សម្រាប់យើង​​បំផុត។ ហេតុនេះ គប្បី​ធ្វើ​ការ​អាន​ម៉ឺនុយ​ឲ្យ​បាន​ម៉ត់ចត់​ហើយ​ធ្វើ​ការ​សាកសួរ​ទៅ​បុគ្គលិក​ហាង​រាល់​គ្រឿង​ផ្សំ​ដែលយើង​​គិត​ថា​អាច​នឹង​មាន​កូលេស្តេរ៉ូល​ខ្ពស់។ ចំណុច​មួយ​ចំនួន​​ខាង​ក្រោម​នេះ​អាច​ជួយ​ឲ្យ​យើង​​ងាយ​កុម្មង់​ម្ហូប​នៅ​ពេល​ដែល​ចង់​ញ៉ាំ​អី​ខាង​ក្រៅ។ ១- ត្រៀម​កុម្ម៉ង់​ទុក​មុន ប្រសិន​បើ​យើង​​ដឹង​ពី​មុខ​ម្ហូប​របស់​ហាង​ដែល​យើង​គ្រោង​នឹង​ទៅ គប្បី​ធ្វើ​ការ​គិត​ទុក​ជាមុន​អំពី​អាហារ​ដែល​យើង​​ចង់​កុម្មង់​មុន​ពេល​ទៅ​ដល់​ហាង។ ការ​គិត​ទុក​មុន​បែប​នេះ​អាច​ជួយ​ឲ្យ​យើង​​ជៀសវាង​ការ​កុម្មង់​អាហារ​មិន​ល្អ​បាន​មួយ​ចំណែក​ផង​ដែរ។ យ៉ាងណាមិញ ប្រសិន​បើ​យើង​ទៅ​ហាង​អាហារ​ថ្មី​វិញ គប្បី​ព្យាយាម​ចំណាយ​ពេល​អាន​ម៉ឺនុយ​ឲ្យ​បាន​ម៉ត់ចត់​មុន​ពេល​នឹង​សម្រេច​ចិត្ត​ជ្រើសរើស​មុខ​ម្ហូប​ណាមួយ។ មួយវិញទៀត គប្បី​សុំ​ឲ្យ​បុគ្គលិក​​កុម្មង់​អាហារ​ដក​​ចេញ​នូវ​​​ប្រភេទ​អាហារ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​យើង​​ចង់​ញ៉ាំ​ច្រើន ដូចជា នំបុ័ង ជាដើម។ មុន​ពេល​អាហារ​​មក​ដល់ យើងគប្បី​ផឹក​ទឹក​ឲ្យ​បាន​ពីរ​កែវ​ពេញ​ផង​ដែរ ហើយ​រំលឹក​ខ្លួន​ឯង​ជានិច្ច​ថា​មិន​ត្រូវ​ញ៉ាំ​អាហារ​មិន​ល្អ ដូចជា បឺរ ក្រែម គ្រឿង​ចៀន និង​អាហារ​ដែល​មាន​ឈីស ឬ​ក៏​ទឹកដោះគោ​នេះ​ទេ។ អត្ថបទពាក់ព័ន្ធ៖ ​អ្នក​មាន​កូលេស្តេរ៉ូលខ្ពស់គួរទទួលទានប្រភេទ​សាច់​ទាំងនេះ ២- អាហារ​ដែល​គួរ​ជៀស​វាង ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កម្រិត​កូលេស្តេរ៉ូល​នៅ​ក្នុង​អាហារ​ដែល​យើង​​ទទួលទាន​មិន​អាច​​ជះ​ឥទ្ធិពល​ដល់​កម្រិត​កូលេស្តេរ៉ូល​ក្នុង​ឈាម​របស់​យើង​​ខ្លាំង​ដូច​ប្រភេទ​អាហារ​​ខ្លាញ់​ដែលយើង​ទទួលទាន​នោះទេ។ ប្រភេទ​អាហារ​មួយ​ចំនួន​​សម្បូរ​ទៅ​ដោយ​កូលេស្តេរ៉ូល​មិន​ល្អ (ខ្លាញ់​មិន​ល្អ ឬ​ខ្លាញ់​ឆ្អែត) ដូចជា ពពួក​ទឹកដោះគោ​ដែល​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ខ្ពស់ សាច់​សម្បូរខ្លាញ់ ឬ​ក៏​នំ​ដុត សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​​​​កូលេស្តេរ៉ូល​ឡើង​ខ្ពស់។ នៅ​ពេល​ដែលយើង​ទទួលទាន​ប្រភេទ​អាហារ​បែបនេះ​ច្រើន សរីរាង្គ​ថ្លើម​របស់យើង​នឹង​ផលិត​កូលេស្តេរ៉ូល​កាន់​តែ​ច្រើន​ដូចគ្នា។ ហេតុនេះ គប្បី​កាត់​បន្ថយ​ការ​ទទួលទាន​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ខ្លាញ់​មិន​ល្អ​បែប​នេះ ហើយ​ព្យាយាម​ទទួលទាន​អាហារ​ដែល​មាន​ផ្ទុក​ខ្លាញ់​មិន​ឆ្អែត​ជំនួស​​វិញ​ដើម្បី​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល​​ក្នុង​ឈាម ក៏​ដូចជា ពពួក​ខ្លាញ់​មិន​ល្អ LDL ផង​ដែរ។ ប្រភេទ​ខ្លាញ់​មិន​ឆ្អែត​ដែល​ល្អ​នោះ មាន​ដូចជា ប្រេង​សណ្តែកសៀង ខ្លាញ់​ត្រី (ត្រី​សាល់មុន) និង​ប្រេង​អូលីវ។ អត្ថបទពាក់ព័ន្ធ៖ ផឹកទឹកប៉េងប៉ោះ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

សាច់​ឆ្ងាញ់ តែបើញ៉ាំច្រើន​ហួស​កម្រិត ប្រឈម​នឹង​ជំងឺ​កាច​សាហាវ​មួយ​នេះ

គ្នា​យើង​ដែល​ចូលចិត្ត​ញ៉ាំ​សាច់​ច្រើន​ហួស​កម្រិត (សាច់ក្រហម) មាន​សាច់​ជ្រូក គោ ក្របី ចៀម ពិសេស​សាច់​កំប៉ុង សាច់​អាំង ឬ​បំពង ទៅថ្ងៃមុខអាច​ប្រឈម​នឹង​ជំងឺ​មហារីក​ពោះវៀន​ធំ។ សាច់ក្រហម ជាអាហារ​បណ្ដាលឲ្យ​យើង​ទល់លាមក យូរៗ​ទៅ​វិវត្ត​ទៅ​ជា​ជំងឺ​មហារីកពោះវៀន។ ទី១ សាច់ក្រហម មាន​ផ្ទុក​ជាតិ​កាកសរសៃ​តិច ទី២ វាមាន​ផ្ទុក​បរិមាណ​ជាតិ​ខ្លាញ់​ខ្ពស់ ដែល​រាងកាយ​ត្រូវការ​រយៈពេល​យូរ ដើម្បី​រំលាយ និង​ទី៣ វាបន្ថយ​ការ​ញ៉ាំ​អាហារ​ជាតិ​កាកសរសៃ​ប្រចាំ​ថ្ងៃ នៅពេល​យើង​ញ៉ាំ​សាច់ក្រហម​ច្រើន។ បើ​តាម​ការ​បកស្រាយ​នៅ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ក្រៅ​ពី​ការ​បរិភោគ​សាច់​ច្រើន នៅ​មាន​មូលហេតុ​ផ្សេង​ទៀត​ដែល​ជំរុញ​មាន​ជំងឺ​មហារីក​ពោះវៀន​ធំ ក្នុង​នោះ​រួម​មាន កត្តា​អាយុ (លើស​ពី​៥០ឆ្នាំ) ការ​ផឹកស្រា ជក់បារី និង​ការ​ប្រែប្រួល​ហ្សែន។ ជំងឺ​នេះ​បើ​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​ហ្សែន នោះ​គឺ​អាច​ចម្លង​ទៅ​សមាជិក​គ្រួសារ​ជំនាន់​ក្រោយ ក្លាយ​ជា​ជំងឺ​តំណពូជ។ ចំពោះ​រោគ​សញ្ញា​សំខាន់ៗ​នៃ​ជំងឺ​មហារីក​ពោះវៀន​ធំ មាន​ដូចជា​ បន្ទោបង់​លាមក​មិនទៀងទាត់ ទល់​លាមក​ញឹក​ញាប់ ទល់​លាមក​រយៈពេល​​យូរ ធ្លាក់​ឈាម​ពេល​បន្ទោបង់​លាមក ឈឺពោះ​ ឬ​ស្រក​គីឡូ​​ខុស​ប្រក្រតី។ ចំណែក​កត្តា​មួយ​ចំនួន​អាច​ឲ្យ​​យើង​សង្ស័យ​ថា​​អ្នក​ជំងឺ​មហារីក​ពោះវៀន​ដែល​បណ្តាល​មក​ពី​កត្តា​ប្រែប្រួល​ហ្សែន​នោះ​រួម​មាន៖ – អ្នក​ជំងឺ​មាន​បងប្អូន ឬ​ឪពុកម្តាយ​បង្កើត​មាន​មហារីក​ពោះវៀន​ធំ (យ៉ាងតិច២នាក់) – អ្នក​ជំងឺ​មាន​អាយុ​តិច​ជាង ៦០ឆ្នាំ – ការ​ឆ្លុះ​ពោះវៀន​ឃើញ​ថា​អ្នក​ជំងឺ​មាន​ចំនួន​ដុំសាច់(ប៉ូលីព) ច្រើនជាង ១០០ ក្នុង​ពេល​ឆ្លុះ​ពោះវៀន។ វិធី​តែ​មួយ​គត់​ដែល​អាច​ឲ្យ​យើង​រក​ឃើញ​ជំងឺ​មហារីក​ពោះវៀន​ធំ​នៅ​ដំណាក់​កាល​ដំបូង និង​បង្ការ​ជំងឺ​នេះ​បាន គឺការ​ឆ្លុះ​ពោះវៀន ហើយ​ក្រុម​គ្រួសារ​របស់​អ្នក​ជំងឺ​ទាំងអស់ តម្រូវ​ឲ្យ​ឆ្លុះ​ពោះវៀន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ