គន្លឹះពីអាហារសុខភាពផ្សេងទៀត

គន្លឹះពីអាហារសុខភាពផ្សេងទៀត – សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ។ ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន និងចេញឲ្យឆ្ងាយពីអាហារបង្កទុក្ខទោសផ្ដល់ផលមិនល្អដល់សុខភាពរាងកាយ

ចំណេះដឹងទូទៅ

គន្លឹះពីអាហារសុខភាពផ្សេងទៀត

សារធាតុចិញ្ចឹមសំខាន់៣មុខ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងល្អ!

របប​អាហារ​ប្រចាំថ្ងៃ​មាន​សារៈសំខាន់​ណាស់​ ចំពោះ​សុខភាព​ទូទៅ ជា​ពិសេស​សម្រាប់​អ្នក​ដែល​ចង់​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ ក៏​ដូចជា​​ទទួល​បាន​​ថាមពល​ស្វាហាប់​ក្នុង​ពេល​តែ​មួយ។ ខាង​ក្រោម​នេះ ជា​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទាំង៣​មុខ ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មិន​គួរ​មើលរំលង! ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទាំង៣​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ១. ជាតិ​សរសៃ ជាតិ​សរសៃ​អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​គ្លុយកូស​ក្នុង​ឈាម​ និង​កាត់បន្ថយ​ការ​ស្រូប​យក​ជាតិ​ស្ករ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព នេះ​បើ​យោង​តាម​ការ​សិក្សា​ដែល​ចេញ​ផ្សាយ​ដោយ​បណ្ណាល័យ​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​សាធារណៈ។ ជាក់ស្តែង ជាតិ​សរសៃ​មាន​២​ប្រភេទ គឺ​ជាតិ​សរសៃ​រលាយ​ និង​មិន​រលាយ។ ចំពោះ​ជាតិ​សរសៃ​រលាយ​មាន​នៅ​ក្នុង​ផ្លែឈើ សណ្តែក និង​អាវ័ន (Oats) និង​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដោយ​កាត់បន្ថយ​កម្រិត​​ជាតិ​ស្ករ​ក្នុង​ចរន្ត​ឈាម។ រី​ឯ​ជាតិ​សរសៃ​មិន​រលាយ​ មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​ ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ ព្រម​ទាំង​ជួយ​គ្រប់គ្រង​ទម្ងន់​បាន​យ៉ាង​ល្អ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ​២. ម៉ាញ៉េស្យូម ម៉ាញ៉េស្យូម​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការរំញោច​អាំងស៊ុយលីន និង​ការបំប្លែង​ជាតិ​ស្ករ។ យោង​តាម​ការ​ស្រាវជ្រាវ​ដែល​ចេញ​ផ្សាយ​ដោយ World Journal of Diabetes បង្ហាញ​ថា​អ្នកជំងឺទឹកនោមផ្អែម​ច្រើន​តែ​មាន​កម្រិត​ម៉ាញ៉េស្យូម​ទាប ហើយ​កង្វះ​ម៉ាញេស្យូម​អាច​បង្កើន​ហានិភ័យ​នៃ​ការគ្រប់គ្រង​ជាតិ​ស្ករ​មិនល្អ។ បន្លែ​ស្លឹក​បៃតង និង​គ្រាប់ធញ្ញជាតិ​ផ្ទុក​ទៅ​ដោយ​ម៉ាញេស្យូម និង​អាច​ជួយ​រក្សា​ការគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​ប្រសើរ។ ៣. វីតាមីន D ក្រៅ​ពី​ល្អ​សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ និង​សុខភាព​ឆ្អឹង​ហើយ​ វីតាមីន D ក៏​អាច​ជួយ​សម្រួល​ដល់​ការ​​ធ្វើ​មេតាប៉ូលីស​ជាតិ​គ្លុយកូស និង​អាំងស៊ុយលីន​ផង​ដែរ។ កម្រិត​វីតាមីន D ទាប​ជាប់​ពាក់ព័ន្ធ​នឹងការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 ។ ដូច្នេះ​ហើយ​ ដើម្បី​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម គ្នា​យើង​គួរតែ​​ស្រូប​យក​​​វីតាមីន D ឱ្យបាន​គ្រប់គ្រាន់​តាមរយៈ​ការ​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ […]

ស្វែងរក គន្លឹះពីអាហារសុខភាពផ្សេងទៀត

គន្លឹះពីអាហារសុខភាពផ្សេងទៀត

នៅតែផ្ទះ ឬធ្វើការពីផ្ទះអាចនាំឲ្យញ៉ាំហួសកំណត់ សាកវិធីនេះជួយដោះស្រាយបាន

ទោះបីជា​ការ​នៅ​ក្នុងផ្ទះ​ជា​វិធី​ដ៏​ល្អ​សម្រាប់​ការពារ​វីរុស COVID-19 ប៉ុន្តែ​ការ​នៅ​ផ្ទះ​នេះអាច​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​​ទម្លាប់​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដែល​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​មាន​ដូចជា​ការ​ញ៉ាំ​លើស​កំណត់​ដោយ​សារ​ស្ត្រេស ឬ​អផ្សុក​ពេក។ នេះ​ក្រោមនេះជា​វិធី​ខ្លះៗ​ដើម្បី​ការពារ​ការ​ញ៉ាំ​លើស​កំណត់​ពេល​នៅ​ផ្ទះ។ ១. ត្រួតពិនិត្យ​អារម្មណ៍​ខ្លួន​ឯង វិធី​ដែល​ល្អ​បំផុត​ក្នុង​ការ​ការពារ​ខ្លួន​កុំ​ឲ្យ​ញ៉ាំ​លើស​កំណត់​គឺ​ត្រូវ​យល់​ពី​មូលហេតុ​ជាមុន​សិន​ថា​មក​ពី​ស្ត្រេស ឬ​អផ្សុក។ ដូចនេះ​ប្រសិនជាយើង​ញ៉ាំ​ច្រើន ឬ​ញឹកញាប់ យើងគួរ​ពិចារណា​ថា​តើ​ញ៉ាំ​ព្រោះ​ឃ្លាន ឬ​មក​ពី​មូលហេតុ​ផ្សេង។ មុន​នឹង​ញ៉ាំ​អាហារ គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អារម្មណ៍​របស់​យើង​ដូចជា​ភាពតានតឹង អផ្សុក ឯកា ឬ​ថប់បារម្ភ​ជាដើម។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​យើងកុំឲ្យ​​ញ៉ាំ​លើស​កំណត់។ ២. រក្សា​ទម្លាប់​ក្នុង​ការញ៉ាំ​អាហារ យើង​មិន​គួរ​ផ្លាស់ប្តូរ​ពេលវេលា​ក្នុង​ការ​ញ៉ាំ​អាហារ​ដោយ​សារ​តែ​នៅ​ផ្ទះ​ទេ។ ប្រសិនជាយើង​ទម្លាប់​ញ៉ាំ​អាហារ​បី​ពេល​ក្នុង​មួយ​ថ្ងៃ យក​ល្អ​គួរ​បន្ត​ធ្វើ​បែប​នេះ​ទោះ​បី​ជាយើង​កំពុង​ធ្វើ​ការ​ពី​ផ្ទះ​ក៏​ដោយ​។ ដូចគ្នា​ដែរបើយើងជាមនុស្ស​ទម្លាប់ញ៉ាំអាហារតែ​ពីរ​ពេល បូកនិង​អាហារ​សម្រន់​ផ្សេងៗក៏គួរនៅរក្សា​ដដែល។ ការ​នៅ​ផ្ទះ​អាច​ធ្វើ​ឲ្យ​របប​អាហារ​រាល់​ថ្ងៃ​មាន​ការ​ផ្លាស់ប្តូរ​ ដូចនេះ​គួរ​រក្សា​ទម្លាប់​ក្នុង​ការ​ញ៉ាំ​អាហារ​របស់យើង។  ៣. កុំ​ដាក់​កម្រិត​ក្នុង​ការ​ញ៉ាំ​អាហារ ដើម្បី​ការពារ​កុំ​ឲ្យ​ញ៉ាំ​លើស​កំណត់ យើង​គួរ​គោរព​តាម​ច្បាប់​អាហារូបត្ថម្ភ​គឺ​មិន​ត្រូវ​បង្អត់​អាហារ​។ នៅ​ពេល​ណា​ដែល​រាងកាយ​ទទួល​បាន​អាហារ​មិនគ្រប់គ្រាន់​អាច​ប្រឈម​នឹង​ការ​ញ៉ាំ​អាហារ​​សំបូរ​ដោយ​កាឡូរីច្រើនជាងធម្មតា។ ការសិក្សា​បង្ហាញ​ថា​ការ​កំណត់​របប​អាហារ​តឹង​តែង​ពេក​នឹង​មិន​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ទេ ប៉ុន្តែ​អាច​ប៉ះពាល់​ដល់​សុខភាព​ទាំង​ផ្លូវ​កាយ​ផ្លូវចិត្ត និង​ធ្វើ​ឲ្យ​កម្រិត​​ភាព​តានតឹង​កើនឡើង​ផង​ដែរ។ ៤. ផឹកទឹក​ឲ្យ​គ្រប់គ្រាន់​ ការ​នៅ​ផ្ទះ​អាច​ជួយ​ឲ្យ​យើង​ផ្ដោត​ទៅ​លើ​ទម្លាប់​ល្អៗ​សម្រាប់​សុខភាព​ដូចជា​ការ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់។ ការ​បំពេញ​ជាតិទឹក​គឺ​មាន​សារៈសំខាន់ណាស់ និង​អាច​ការពារ​ពី​ការ​ញ៉ាំ​លើស​កំណត់​ដោយសារ​ភាព​តានតឹង​។ ការសិក្សា​បាន​រកឃើញ​ថា​ការ​ខ្វះ​ជាតិទឹក​បង្កើន​ហានិភ័យ​ជំងឺ​ធាត់ និង​អាច​ឈាន​ទៅ​រក​ការ​ផ្លាស់ប្តូរ​អារម្មណ៍​ និង​កម្រិតថាមពល​ដែល​អាច​ប៉ះពាល់​ដល់​ទម្លាប់​នៃ​ការ​ញ៉ាំ​ទៀត​ផង។ ដើម្បី​បំពេញ​ជាតិទឹក យើង​អាច​បន្ថែម​ផ្លែឈើ​ស្រស់​ទៅ​ក្នុង​ទឹក​ដើម្បី​បន្ថែម​រសជាតិ​ដោយ​មិន​ចាំ​បាច់​ប្រើ​ស្ករ ឬផឹកភេសជ្ជៈមានជាតិស្ករផ្សេងៗ។ អត្ថបទពាក់ព័ន្ធ៖ ផឹកទឹកគ្រប់គ្រាន់ រាងកាយទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ផឹកទឹកគ្រប់គ្រាន់សំខាន់ចំពោះសុខភាព ចុះធ្វើម៉េចដឹងថាគ្រាប់គ្រាន់? អាកាសធាតុក្ដៅ ញ៉ាំបន្លែ ផ្លែឈើ ទាំងនេះអាចជួយបំពេញជាតិទឹកបានល្អ ៥. កុំ​នៅ​មួយ​កន្លែង ការ​នៅ​ផ្ទះ​អាច​ធ្វើ​ឲ្យ​ការ​ធ្វើ​ចលនា​មាន​ការ​ថយ​ចុះ​ដែល​នេះ​នាំឲ្យ​មាន​អារម្មណ៍​អផ្សុក ភាព​តានតឹង និង​បង្កើន​ការ​ញ៉ាំ​អាហារ​សម្រន់។ ដូចនេះ​ហើយ​យើង​គួរ​មាន​ពេលវេលា​ខ្លះ​សម្រាប់​សកម្មភាព​ផ្សេងៗ។ ប្រសិនជាយើង​មិន​អាចទៅ​កន្លែងហាត់ប្រាណ​បាន យើង​អាច​សាក​ធ្វើ​លំហាត់​ប្រាណ​នៅ​ផ្ទះ ឬ​ដើរ​ហាត់​ប្រាណ​នៅ​ជិតៗ​ផ្ទះ។  ការសិក្សា​បាន​បង្ហាញ​ថា​ការ​ធ្វើ​ចលនា​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ល្អ និង​កាត់បន្ថយ​ភាព​តានតឹង​ដែល​នេះ​ក៏​អាច​កាត់បន្ថយ​ការ​ញ៉ាំ​លើស​កំណត់​ដោយ​សារ​ភាព​តានតឹង។ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ផឹកទឹកគ្រប់គ្រាន់សំខាន់ចំពោះសុខភាព ចុះធ្វើម៉េចដឹងថាគ្រាប់គ្រាន់?

យើង​ដឹង​ហើយ​ថា​ការ​ផឹក​ទឹក​គ្រប់គ្រាន់​មាន​សារៈសំខាន់ណាស់ចំពោះសុខភាព​ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​មិន​ច្បាស់​ថា​គួរ​ផឹក​ទឹក​ប៉ុន្មាន​ទើប​គ្រប់គ្រាន់។ ជាពិសេស​ពេល​នៅ​ផ្ទះ​ពេញ​មួយ​ថ្ងៃ​ៗកាន់​តែ​មាន​ការ​លំបាក​​ក្នុង​ការផឹក​ទឹក​ឲ្យ​បានច្រើន។ អ្នក​ជំនាញ​ផ្នែក​សុខភាព​លោកស្រី Brianne Munch បាន​ប្រាប់​ពី​គន្លឹះ​ខ្លះៗ​ក្នុង​ការ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់។ ១. គណនា​បរិមាណ​ទឹក​ត្រូវ​ផឹក វិធី​ងាយស្រួល​ក្នុង​ការ​គណនា​បរិមាណ​ទឹក​ត្រូវ​ផឹក​គឺ​យក​ទម្ងន់​របស់​យើង​ទៅ​ចែក​នឹង​២ នោះ​នឹង​ឃើញ​ពី​បរិមាណទឹក​ដែល​គួរ​ផឹក។ ឧទាហរណ៍ ប្រសិន​ជា​យើងទម្ងន់ ១៤០​ផោន (៦៣,៥០គីឡូក្រាម) នោះ​បរិមាណ​ទឹក​គួរ​ផឹក​ក្នុង​មួយ​ថ្ងៃ​គឺ​ ៧០អោន (២លីត្រ)។ ដោយទម្ងន់១ផោនស្មើនឹង​០,៤៥គីឡូក្រាម និង​១អោន ប្រហែលស្មើនឹង​៣០មីល្លិលីត្រ។ ២. ផឹកទឹក​មួយ​កែវ​ធំ​នៅ​ពេល​ព្រឹក យើង​ដឹង​ហើយ​ថា​​គួរ​ផឹក​ទឹក​ប៉ុន្មាន​លីត្រ​ក្នុង​មួយថ្ងៃ ដូចនេះ​គួរ​ចាប់ផ្ដើម​ដោយ​ផឹក​ទឹក​មួយ​កែវ​ធំ​មុន​នឹង​ផឹក​កាហ្វេ ឬ​ញ៉ាំ​អាហារ​ពេល​ព្រឹក។ អ្នក​ជំនាញ​ផ្នែក​សុខភាព​ក៏​បាន​លើក​ឡើង​ថា​នេះ​អាច​ជួយ​ដល់​ការ​រំលាយអាហារ ​បំពេញ​ជាតិ​ទឹក​ និង​ធ្វើ​ឲ្យ​មាន​ស្មារតីស្រស់ថ្លា។ ៣. ផឹក​ទឹក​ជា​បន្ត​បន្ទាប់​ពេញ​មួយ​ថ្ងៃ ការ​ផឹក​ទឹក​មួយ​កែវ​នៅ​ពេល​ព្រឹក​មិន​ត្រឹម​តែ​ជួយ​ដាស់​ស្មារតី​ទេ ប៉ុន្តែ​ការ​បន្ត​ផឹក​ទឹក​ពេញ​មួយ​ថ្ងៃ​អាច​ផ្តល់​ថាមពល​ពេញ​មួយ​ថ្ងៃ។ លោកស្រី Munch ក៏​បាន​សង្កេត​ឃើញ​ថា​នៅ​ពេល​បន្ត​ការ​ផឹក​ទឹក​ពេញ​មួយ​ថ្ងៃ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​មាន​ថាមពល ហើយ​អារម្មណ៍​ក៏​ល្អ​ និង​មិន​ហើម​ពោះទៀត។ ម៉្យាងទៀត អតិថិជន​របស់​លោកស្រី​ក៏​អនុវត្ត​វិធី​នេះ​ដែរ​ហើយ​ឃើញ​ថា​ថាមពល​របស់​អ្នកទាំងនោះ​មាន​ភាព​ប្រសើរ​ឡើង។ ៤. ដាក់​កែវ​ទឹក ឬ​ដប​ទឹក​ក្បែរ​ខ្លួន អ្នក​ជំនាញ​ផ្នែក​អាហារ និង​សារធាតុ​ចិញ្ចឹម Katie Boyd បាន​ណែនាំ​ថាយើង​គួរ​រក​កែវ ឬ​ដបទឹក​ដើម្បី​ធ្វើ​ឲ្យ​ការ​ផឹក​ទឹក​មាន​ភាព​ងាយស្រួល។ យើង​អាច​ប្រើ​កែវ​ ឬ​ដប​ដែល​យើង​ចូលចិត្តដើម្បីដាក់ទឹកទុក​ញ៉ាំ​ក្បែរ​ខ្លួន​​។ អត្ថបទ​ពាក់ព័ន្ធ៖ អាកាសធាតុក្ដៅ ញ៉ាំបន្លែ ផ្លែឈើ ទាំងនេះអាចជួយបំពេញជាតិទឹកបានល្អ ៥. ញ៉ាំ​បន្លែ ឬ​ផ្លែឈើ ការ​ផឹក​ទឹក​មិន​មែន​ជា​វិធី​តែ​មួយ​ក្នុង​ការ​បំពេញ​ជាតិ​ទឹក​ឲ្យ​រាងកាយ​ទេ។ យើង​អាច​ញ៉ាំ​អាហារ​ដែល​សំបូរ​ដោយ​ជាតិ​ទឹក​ដើម្បី​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ។ អាហារ​សម្រន់​ទាំង​នោះ​រួម​មាន​ផ្លែ​ត្រសក់ ផ្លែ​ប៉េស ការ៉ុត […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ទាំងនេះជាមូលហេតុខ្លះៗ មិនគួរទ្រាំគេងទាំងឃ្លាន​នៅពេលយប់

អ្នក​ស្រាវជ្រាវ​បាន​លើក​ឡើង​ថា​ការ​ឃ្លាន​អាច​ប៉ះពាល់​ដល់​ការ​ធ្វើ​ការ​ ឬ​ការ​រៀន និង​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ទឹក​បាក់ចិត្ត​ទៀត​ផង។ មនុស្ស​មួយ​ចំនួន​គិត​ថា​ការ​ទៅ​គេង​ទាំង​ឃ្លាន​គឺ​ជា​គំនិត​ល្អ​ក្នុង​ការ​សម្រក​ទម្ងន់។ ប៉ុន្តែ​តាមពិត​ទៅ​ការ​ចូល​គេង​ទាំង​ឃ្លាន​អាច​ប៉ះពាល់​ច្រើន។ ១. បាត់បង់​សាច់ដុំ សម្រាប់​គ្នាយើងដែល​កំពុង​ហាត់​យក​សាច់ដុំ ការ​ឃ្លាន​គឺ​ជា​ជម្រើស​មិន​ល្អ​ឡើយ។ យើង​អាច​មិន​ញ៉ាំ​អាហារ​ពេល​ល្ងាច​បាន ប៉ុន្តែយើង​ត្រូវការ​សារធាតុ​ចិញ្ចឹម​ដើម្បី​បំលែង​ទៅ​ជា​ប្រូតេអ៊ីន​ និង​បន្ត​បំលែង​ទៅ​ជា​សាច់ដុំ។ ប៉ុន្តែនៅពេលដែលយើង​ញ៉ាំ​មិនគ្រប់គ្រាន់ធ្វើឲ្យ​រាងកាយ​បំលែងប្រូតេអ៊ីនទៅជាសាច់ដុំ​ បែរ​ជាបំលែងទៅជា​ថាមពលជំនួសវិញ។ ប្រសិន​ជា​រាងកាយ​បន្ត​ធ្វើ​បែបនេះ​រយៈពេល​យូរ​អាច​ប៉ះពាល់​ដល់​បេះដូងទៀតផង។ ដូចនេះ​ដើម្បី​ជួយ​ដល់​ការ​ហាត់ប្រាណ គួរ​សាក​ញ៉ាំ​អាហារ​ពេល​ល្ងាច២ទៅ៣ម៉ោង​មុន​ចូលគេង និង​គួរ​ញ៉ាំ​អាហារ​ដែល​សំបូរ​ដោយ​ប្រូតេអ៊ីន។ ទម្លាប់​បែបនេះ​អាចជួយ​ឲ្យ​រក្សា​សាច់ដុំ​របស់យើង​បាន​។  ២. អាច​ឡើង​គីឡូ មនុស្ស​គិតថាការ​ចូលគេងទាំងឃ្លាន​អាចជួយ​សម្រក​ទម្ងន់បាន។ ប៉ុន្តែតាមពិតទៅ​នៅ​ពេល​ដែល​បង្អត់អាហារខ្លួន ធ្វើឲ្យ​យើង​ញ៉ាំកាន់តែច្រើន​ជាងមុន។ ប្រសិនជាយើង​ចាំ​រហូត​ដល់​ឃ្លាន​ខ្លាំង​ទើបញ៉ាំ កម្រិត​ជាតិស្ករ​ក្នុង​ឈាម​នឹង​ចុះទាប​ដែល​ធ្វើឲ្យ​យើង​ចង់​ញ៉ាំ​អ្វីគ្រប់យ៉ាង​ពេល​យើង​ឃើញដែល​នេះអាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់បាន។ ជាពិសេស​ការ​ចូល​គេង​ទាំង​ពោះទទេ​អាច​នាំ​ឲ្យ​ញ៉ាំ​ច្រើន​ជាងធម្មតានៅពេល​ព្រឹក​ដែល​ធ្វើ​ឲ្យ​កម្រិត​ជាតិស្ករ​ស្ថិតក្នុង​កម្រិត​មិនល្អ និង​ប៉ះពាល់ដល់ការធ្វើមេតាបូលីសទៀតផង។ ប្រសិនជាយើងមិនចង់ញ៉ាំអាហារពេលយប់ អ្នក​អាច​ញ៉ាំ​សូកូឡាខ្មៅ ឬពពួកគ្រាប់ធញ្ញជាតិផ្សេងៗដូចជាគ្រាប់អាល់ម៉ង់ ឬគ្រាប់ Pistachios ដើម្បី​ទប់ការឃ្លានរហូតដល់ពេលព្រឹក។  អត្ថបទពាក់ព័ន្ធ៖ យប់ឡើងឃ្លាន តែខ្លាចធាត់ សាកអាហារសម្រន់នេះជួយដោះស្រាយបាន គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល ទម្លាប់​ញ៉ាំឆ្អែត​ភ្លាម ទម្រេតខ្លួន​គេង​ភ្លាម គ្រោះ​ថ្នាក់បំផុត អាហារព្រឹក​ល្អ​បំផុត​ចំពោះ​សុខភាព ប៉ុន្តែ​មនុស្សតិចណាស់​​ដឹង ៣. គេង​មិន​គ្រប់គ្រាន់ ការ​ចូល​គេង​ទាំង​ឃ្លាន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណេក ព្រោះយើង​នឹង​កូរពោះ ទម្រាំដល់អាហារពេលព្រឹក​ នេះ​ហើយ​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​គេងលក់។ ប្រសិនជា​យើង​ចង់​គេង​លក់​ស្ងប់ កុំ​បង្អត់​អាហារ​ខ្លួន​ឯង។ បើយើង​ឃ្លាន អាច​ញ៉ាំ​ត្រសក់ និង​ទឹក​ តែកុំញ៉ាំ​នំប៉័ង​ឬ​បាយ​ប្រសិនជា​យើងរៀបនឹងចូលគេងហើយនោះ។ ៤. ធ្វើ​ឲ្យ​អស់​កម្លាំង ប្រសិនយើង​មិន​ញ៉ាំយើង​នឹង​មិន​មាន​កម្លាំង​សម្រាប់​ធ្វើ​កិច្ចការ​ផ្សេងៗ ដែលនេះជារឿងទូទៅហើយ។ ជាពិសេសការមានកម្លាំងកំហែង​នៅ​ពេល​ព្រឹក​ ព្រោះ​យើង​ត្រូវ​ការ​ប្រើ​ប្រាស់​ខួរក្បាល​ដើម្បី​​ធ្វើ​ការ។ អ្នក​ស្រាវជ្រាវ​ក៏​បាន​សង្កេត​ឃើញ​ថា​ការ​ឃ្លាន​អាច​ផ្តល់​ប៉ះពាល់​ច្រើន​ដូចជា​ហត់ និង​មាន​ជំងឺ​បាក់ទឹកចិត្ត។ ប្រសិន​ជា​យើងទ្រាំ​ឃ្លាន​ពេលយប់​ ​ងើប​មក​ដោយ​អស់​កម្លាំង […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

យប់ឡើងឃ្លាន តែខ្លាចធាត់ សាកអាហារសម្រន់នេះជួយដោះស្រាយបាន

ទោះបីជា​យើង​ខំ​ញ៉ាំ​ប្រូតេអ៊ីន ផ្លែឈើ​ និង​បន្លែ​ពេញមួយ​ថ្ងៃ​ក៏​ដោយ ក៏​​នៅ​តែ​ឃ្លាននៅ​ពេល​យប់។ ​ការ​ញ៉ាំ​ពេល​យប់​អាច​នឹង​មិនមែន​ជា​វិធី​ល្អ​ក្នុង​ការ​សម្រក​ទម្ងន់។ ប៉ុន្តែ​មាន​អាហារ​សម្រន់​មួយ​ចំនួន​មិន​ប៉ះពាល់​ដល់​របប​អាហារ​ទេ ហើយ​នៅ​ជួយ​ឲ្យ​គេង​លក់​ស្រួល​ថែម​ទាំង​ជួយ​រក្សា​ទម្ងន់​ទៀត។ ១. ផ្លែប៉ោម​ និងបឺរ​សណ្ដែក (peanut butter)បវបវបថច​ខឋ គ្នាយើង​​អាច​យក​ផ្លែ​ប៉ោម​មួយផ្លែចិត​ជា​ចំណិត​ និង​ជ្រលក់​នឹង​បឺរ​សណ្ដែក​មួយ​ស្លាបព្រា​កាហ្វេ។ ជាតិ​សរសៃ​ក្នុង​ផ្លែ​ប៉ោម និង​ខ្លាញ់​ល្អ​ក្នុង​បឺរ​សណ្ដែក​អាច​ជួយ​ឲ្យ​មាន​អារម្មណ៍​ឆ្អែត​ពេញ​មួយ​យប់។ ក្នុងការ​ញ៉ាំ​ម្តងអាហារសម្រន់ប្រភេទនេះបាន​ផ្តល់​ ២០០កាឡូរី ខ្លាញ់៨ក្រាម កាបូអ៊ីដ្រាត២៨ក្រាម ស្ករ​១៩ក្រាម សូដ្យូម៥៥មីល្លិក្រាម ជាតិសរសៃ៥ក្រាម និង​ប្រូតេអ៊ីន៤ក្រាម។ ២. គ្រាប់​អាល់ម៉ង់​រសជាតិ​វ៉ាសាប៊ិ (Wasabi almonds) គ្រាប់​អាល់ម៉ង់​គឺ​សំបូរ​ដោយ​ប្រូតេអ៊ីន ជាតិ​សរសៃ selenium និង​ម៉ាញ៉េស្យូម។ ប្រូតេអ៊ីន និង​ជាតិ​សរសៃ​ជួយ​ឲ្យ​យើង​ឆ្អែត រីឯ​ម៉ាញ៉េស្យូម​ជួយ​ឲ្យ​គេង​លក់​ស្រួល។ ការ​ជ្រើស​រើស​រសជាតិ​វ៉ាសាប៊ិ​ជួយ​ឲ្យ​មាន​អារម្មណ៍​ឆាប់​ឆ្អែត។ ក្នុង​ការ​ញ៉ាំ​ម្ដងអាហារនេះ​ផ្តល់ ១៧០កាឡូរី ខ្លាញ់១៥ក្រាម កាបូអ៊ីដ្រាត៦ក្រាម ស្ករ២ក្រាម សូដ្យូម​១១៥មីល្លិក្រាម ជាតិសរសៃ៣ក្រាម និង​ប្រូតេអ៊ីន៦ក្រាម។ ៣. ផ្លែ​ឈើរី​ក្រៀម ផ្លែឈើរី​ក្រៀម​ផ្តល់ melatonin ដែល​អាច​ជួយ​ដល់​ដំណេក​ឲ្យ​កាន់​តែ​ល្អ​ឡើង។ គួរញ៉ាំ​មួយ​ភាគ​បី​នៃ​ពែង​មុន​ចូលគេង។ ក្នុង​ការ​ញ៉ាំ​ផ្លែឈើរី​ក្រៀមម្ដង​ក្នុង​បរិមាណខាងលើ​ផ្តល់ ១០០កាឡូរី ខ្លាញ់០ក្រាម កាបូអ៊ីដ្រាត២៤ក្រាម ស្ករ១៩ក្រាម សូដ្យូម១០មីល្លិក្រាម ជាតិសរសៃ១ក្រាម និង​ប្រូតេអ៊ីន១​ក្រាម។ ៤. គ្រាប់ជីរ និងយ៉ាអ៊ួ​ក្រិច​អត់​ជាតិ​ខ្លាញ់ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អាហារមួយចំនួន បើអាចគួរចៀស មិនគួរញ៉ាំមុនម៉ោង១០ព្រឹក

អាហារ​ពេល​ព្រឹក​ ជា​អាហារ​ចាំ​បាច់​ ដែល​យើង​ញ៉ាំ​​មុន​នឹង​ចេញ​ទៅ​បំពេញ​​​ការងារ​ផ្សេង​ៗ ប្រចាំ​​ថ្ងៃ។ តាម​​ការ​សិក្សា​មុន​ៗ បង្ហាញ​ថា អាហារ​ពេល​ព្រឹក​មិន​ត្រឹម​តែ​ផ្តល់​ថាម​ពល​ក្នុង​ការ​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​​​ឱ្យ​អារម្មណ៍​​​បាន​ប្រសើរ។ ប៉ុន្តែ​ ការ​សិក្សា​​​​ថ្មី​ៗ​ក៏​បាន​បង្ហាញ​​ដែរ​​នូវ​គុណ​វិបត្តិ​​ថា អាហារ​​​មួយ​ចំនួន​ ដែល​ពេញ​និយម​នៅ​ពេល​ព្រឹក​ អាច​បង្ក​ជា​បញ្ហា​ដល់​សុខភាព និង​​ធ្វើ​ឱ្យ​ខូច​រាង(ធាត់)​​ ទៅ​វិញ ហើយ​អាហារ​ និង​ភេសជ្ជៈ​ទាំង​នោះ​ ក៏​មិន​គួរ​ដាក់​ក្នុង​របប​អាហារ​ពេល​ព្រឹក (នៅ​មុន​ម៉ោង​​១០​ព្រឹក) ​មាន​ដូច​ជា​៖ ១. ប័រ​សម្រាប់​ញ៉ាំ​ជា​មួយ​​នំប៉័ង​ ប័រ​លាប​នំប៉័ង​ញ៉ាំ​ មាន​ប្រយោជន៍​មួយ​ត្រង់​ថា ជួយ​បម្លែង​ធាតុ​វីតាមីន​ដល់​​រាង​កាយ តែ​ទន្ទឹម​នឹង​នោះ​គុណ​វិបត្តិ​គឺ ប័រសំបូរ​ដោយ​​ជាតិ​ខ្លាញ់​ឆ្អែត ដែល​នឹង​​ផ្ដល់ទុក្ខ​ទោស​ដល់​បេះ​ដូង​បាន ក៏​ដូច​ជា ធ្វើ​ឱ្យ​យើង​ឡើង​ទម្ងន់​(ធាត់​)ផង​ដែរ។ ដើម្បី​ចៀស​ពី​ហានិភ័យ​នេះ យើង​អាច​ជ្រើស​យក​ប្រភេទ​ប័រ​សណ្តែក​ដី មក​ជំនួស​វិញ​ ដែល​​វា​នឹង​ជួយ​​ជម្រុញ​ឱ្យ​អ័រម៉ូន​ Peptide YY បំបាត់​ចំណង់​ឃ្លាន​អាហារ​ខុស​ពេល​ផង​ដែរ។ អត្ថបទពាក់ព័ន្ធ៖  ញ៉ាំផ្លែម្នាស់អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធរំលាយអាហារ អ្នកញ៉ាំគ្រាប់ជីរនឹងសប្បាយចិត្ត បើដឹងពីអត្ថប្រយោជន៍ច្រើនទាំងនេះ ២. ពពួក​ម្សៅ​​គ្រាប់​ធញ្ញជាតិ​ប្រអប់ ប្រភេទ​​​​ម្សៅ​គ្រាប់​ធញ្ញជាតិ​​ទាំង​គ្រាប់​តូច​ៗ និង​ធំ ដាក់​លាយ​ទឹក​ដោះ​គោ សម្រាប់​ញ៉ាំ​ពេល​ព្រឹក​ជា​ទំនោរ​ថ្មី​​របស់​យុវវ័យ​ តែ​​​ធញ្ញជាតិ​ជាតិ​ម្សៅ​ទាំង​នោះ ក៏​មាន​ផ្ទុក​នូវ​សារធាតុ​ស្ករ​ច្រើន ដែល​​បង្ក​ជា​ភាព​ធាត់​នៅ​​ក្នុង​រាង​កាយ ពិសេស​ត្រង់​ក្បាល​ពោះ។ ជា​វិធី​ដោះ​ស្រាយ គឺ​ការ​ចេះ​ជ្រើស​យក​ប្រភេទ​​ធញ្ញជាតិ​​​​ដែល​​ផ្តល់​ប្រយោជន៍​ដល់​រាង​កាយ​ផង និង​សុខភាព​ល្អ​ផង​គឺ ប្រភេទ​ផលិត​ផល​ធញ្ញជាតិ​មាន​ជាតិ​សរសៃ (Fiber) និង​គ្មាន​សារធាតុ​ស្ករ​។ ៣. ទឹក​ដោះ​គោ​ជូរ​ គ្មាន​ជាតិ​ខ្លាញ់ ទឹក​ដោះ​គោ​ជូរ​គ្មាន​ជាតិ​ខ្លាញ់ ក៏​ជា​និន្នាការ​ថ្មី​សម្រាប់​យុវវ័យ​ញ៉ាំ​ ជា​អាហារ​ពេល​ព្រឹក។ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

គ្នាយើងគួរដឹង! អាហារគួរ​ញ៉ាំ​ និងមិនគួរ​ញ៉ាំពេល​អាកាសធាតុ​ក្ដៅ

អាកាសធាតុ​ប្រែ​ប្រួល​កាន់តែ​ក្ដៅ​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរទៅណាមកណា ជាពិសេស​ការ​ញ៉ាំ​អាហារក៏ត្រូវ​យកចិត្តទុកដាក់ដែរ​។ របប​អាហារ​សំខាន់​ណាស់​អំឡុង​ពេល​អាកាសធាតុ​ក្ដៅ ព្រោះ​អាហារ​មួយ​ចំនួន​អាច​ជួយ​រក្សា​សីតុណ្ហភាព​ក្នុង​រាងកាយ និង​អាហារ​ខ្លះ​គួរ​ចៀសវាង។ អាហារ​គួរ​ញ៉ាំ​ពេល​អាកាសធាតុ​ក្ដៅ ស៊ុត៖ មិនថា​ចង់​ចម្អិន​ស៊ុត​របៀប​ណា​ក៏ដោយ ស៊ុត​នឹង​ជួយ​ឲ្យ​គេង​លក់​ស្រួល​ និង​បាន​យូរដោយ​សារ​ស៊ុត​សម្បូរ​ទៅ​ដោយ​អាស៊ីតអាមីណូ Typtophan។ បន្លែបៃតង៖ ការ​បំពេញ​ជាតិ​ទឹក​អំឡុងពេល​អាកាសធាតុ​ក្ដៅ​ពិតជា​សំខាន់​ណាស់ ជាពិសេស​ពេល​គេង​យប់​ដោយ​មិន​ចាំបាច់​ភ្ញាក់​ដោយ​សារ​ស្រេកទឹក។ ស្ពៃ​ពួយឡេង​ និង​បន្លែបៃតង​ផ្សេងទៀត​គឺ​ជា​អាហារ​ល្អបំផុត​សម្រាប់​អាកាសធាតុ​ក្ដៅ។ ស្ពៃពួយឡេងមាន​ផ្ទុក​ជាតិទឹក​រហូតដល់​៩២% និង​ងាយ​រំលាយ ដូចនេះ​រាងកាយ​មិន​ធ្វើ​ការ​ខ្លាំង​ក្នុង​ការ​រំលាយអាហារ​ដែល​នាំ​ឲ្យ​សីតុណ្ហភាព​ក្នុង​រាងកាយ​ឡើង​ដែរ។ ត្រសក់ស្រូវ (Melon)៖ ផ្លែ​ត្រសក់​ស្រូវ​នេះ​​ល្អ​បំផុត​សម្រាប់​អាកាសធាតុ​ក្តៅ។ ត្រសក់ស្រូវ​មាន​ជាតិ​ទឹក​រហូតដល់​៩៥% និង​មាន​ផ្ទុក​ lycopene ដែល​អាច​ជួយ​ការពារ​កម្ដៅថ្ងៃ។ ស៊ុប៖ ជាធម្មតា​យើង​តែង​ញ៉ាំ​ស៊ុប​ពេល​អាកាសធាតុ​ត្រជាក់។ ប៉ុន្តែ​អាហារ​ដែល​មាន​ជាតិ​ទឹក​ខ្ពស់​អាច​ជួយ​បំពេញ​ជាតិទឹក។ ស៊ុប​បន្លែ​មាន​ភាព​ប្រសើរ​ជាង​ស៊ុប​ដែល​មាន​សាច់​សត្វ​ច្រើន។ ពពួកផ្លែប៊ឺរី និងទឹកដូង៖ ប្រភេទផ្លែ​ប៊ឺរី ដូចជាស្ត្រប៊ឺរី ប្លូប៊ឺរី ប្លេកប៊ឺរី សុទ្ធតែ​អាច​ជួយ​ឲ្យ​រាងកាយ​ចុះ​ត្រជាក់ ចំណែក​​ទឹក​ដូង​មាន​សារធាតុ​ចិញ្ចឹម​សំខាន់​ដែល​ជួយ​បំពេញ​ជាតិទឹក។ អាហារមានជាតិ​ហឹរ​៖ ញ៉ាំ​អាហារ​ហិល​ក្នុង​អាកាសធាតុ​ក្ដៅ​អាច​មើល​ទៅ​មាន​ប៉ះពាល់​ដល់​សីតុណ្ហភាព​រាងកាយ ប៉ុន្តែ​ការសិក្សា​បាន​ឲ្យ​ដឹង​ថា អាហារ​មាន​ជាតិហឹរ​អាច​ជួយ​ឲ្យ​សីតុណ្ហភាព​ក្នុង​រាងកាយ​ចុះត្រជាក់។ លោក Luke LaBorde សាស្ត្រាចារ្យផ្នែក​វិទ្យាសាស្ត្រ​អាហារ​នៅ​សាកលវិទ្យាល័យ Penn State ថា​អាហារហឹរ​អាច​ជួយ​ដល់​ចរន្តឈាម​ដែល​ធ្វើឲ្យ​មាន​ការ​បញ្ចេញ​ញើស ដោយ​ដំឡើង​សីតុណ្ហភាព​ក្នុង​រាងកាយ​ឲ្យ​សមាមាត្រ​ទៅនឹង​សីតុណ្ហភាព​ខាងក្រៅ និងការ​បញ្ចេញ​ញើស​អាច​ធ្វើឲ្យ​យើង​មាន​អារម្មណ៍ត្រជាក់ខ្លួន។ អាហារ​គួរ​ចៀសវាង​ពេល​អាកាសធាតុ​ក្ដៅ ការ៉េម តែទឹកកក ឬកាហ្វេ៖ ការ​ញ៉ាំ​របស់​ទាំង​នេះ​ធ្វើឲ្យ​មាន​អារម្មណ៍​ក្ដៅ​ដោយសារ​របស់​ទាំង​នេះ​ធ្វើឲ្យ​សីតុណ្ហភាព​ក្នុង​រាងកាយ​ចុះ​ត្រជាក់។ នៅ​ពេល​នោះ​រាងកាយ​នឹង​ព្យាយាម​ដំឡើង​សីតុណ្ហភាព​។ ដូចនេះ​ហើយ យើង​នឹង​មាន​អារម្មណ៍​ក្ដៅ​ម្ដងទៀត បន្ទាប់​ពី​ញ៉ាំ​របស់​ទាំង​នេះ​អស់។ ផ្លែ​ស្វាយ៖ ផ្លែស្វាយ​ជា​ផ្លែឈើ​ដែល​អាច​បញ្ចេញ​ជាតិទឹក​ពី​រាងកាយ។ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

​ចេះតិចនិក​ញ៉ាំ​អាហារ​នេះ អាចជួយការពារខ្លួនពីជំងឺផ្សេងៗបានច្រើន

សម័យ​នេះ ជាតិ​គីមី​ក៏​ច្រើន បរិស្ថាន​ជុំវិញ​កន្លែង​យើង​រស់​នៅ​ក៏​មិន​ល្អគ្រប់កន្លែងដែរ មេរោគ​ថ្មីៗ​ក៏​កើត​មាន​ច្រើន ហេតុ​នេះ យើង​គួរ​ចេះ​ការពារ​ខ្លួន​ឲ្យ​បាន​ច្រើន​ផង។ វិធី​ការពារ​ខ្លួន​ពី​មេរោគ បាក់តេរី ជាតិ​គីមី មិន​មែន​ការពារ​តែ​ខាង​ក្រៅ​នោះ​ទេ ត្រូវ​ចេះ​ការ​ពារ​ពី​ក្នុង​​វិញ​ផង។ តើ​ការ​ពារ​ក្នុង​ដោយ​វិធី​ណា? ការ​ពារ​ពី​ក្នុង សម្ដៅលើ​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាង​កាយ​យើង ខណៈ​អាហារ​ជា​វិធី​សាស្ត្រ​ល្អ​មួយ អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​បាន។ អត្ថបទ​នេះ នឹង​ណែនាំ​របប​អាហារ​មួយ​ចំនួន ល្អ​ខ្លាំង​សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ​យើង អាច​ប្រយុទ្ធ​នឹង​វីរុស ឬ​បាក់តេរី ពី​ខាង​ក្រៅ​បាន។ ១- ញ៉ាំ​ផ្លែ​ឈើ និង​បន្លែ​រៀង​រាល់​ថ្ងៃ ញ៉ាំ​ផ្លែ​ឈើ និង​បន្លែ មាន​ផ្ទុក​វីតាមីន​សំខាន់ៗ​ជាច្រើន ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ប្រព័ន្ធ​ភាព​ស៊ាំ។ ជាក់​ស្តែង វីតាមីន C ក្នុង​អាហារ​មួយ​ចំនួន ពិសេស​ផ្លែ​ស្ត្រប៊ឺរី ម្ទេស​ប្លោក ផ្កា​ខាត់ណា​ខៀវ និង​ក្រូចឆ្មារ សុទ្ធ​តែ​អាច​ជួយ​ដល់​ដំណើរ​ការ​កោសិកា​របស់​ប្រព័ន្ធ​ភាព​ស៊ាំ រាប់​បញ្ចូល​ទាំង​ជួយ​បង្កើន​កោសិកា​ Phagocytes ដែល​មាន​សកម្មភាព​សម្លាប់​មេរោគ​ជ្រៀត​ចូល​មក​ក្នុង​រាង​កាយ​យើង។ វីតាមីន A អាច​ជួយ​ដល់​ជាលិកា​ក្នុង​ក្រអូម​មាត់ ពោះវៀន និង​ជួយ​ឲ្យ​ផ្លូវ​ដង្ហើម​មាន​សុខភាព​ល្អ ខណៈ​វីតាមីន​ប្រភេទ​នេះ សម្បូរ​នៅ​ក្នុង​ដំឡូង​បារាំង ស្ពៃ​ពួយឡេង ការ៉ុត និង​ត្រសក់​ផ្អែម។ ត្រូវ​ចាំ​ថា ញ៉ាំ​ផ្លែ​ឈើ និង​បន្លែ​ជា​ប្រចាំ គឺ​ល្អ​ជា​ញ៉ាំ​ថ្នាំ​បំប៉ន​ដែល​មាន​តែ​វីតាមីន​មួយ​ប្រភេទ ព្រោះ​សមាសភាព​ទាំង​អស់​ក្នុង​អាហារ​យើង​ញ៉ាំ មាន​សកម្ម​ភាព​ផ្ទាល់​ដើម្បី​ការពារ​រាង​កាយ​ពី​ជំងឺ​ផ្សេងៗ។ ២- ញ៉ាំ​ប្រូតេអ៊ីន​ឲ្យ​បាន​ច្រើន ញ៉ាំ​ប្រូតេអ៊ីន​តិច​តូច […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ហេតុផល​សំខាន់ ៤ គ្នា​យើង​មិន​គួរ​បោះបង់​អាហារ​ពេល​ព្រឹក

ឲ្យ​តែ​ឮ​គេ​និយាយ​ថា អាហារ​ពេល​ព្រឹក ជា​របប​អាហារ​សំខាន់​បំផុត​សម្រាប់​សុខភាព​យើង គ្នា​យើង​ខ្លះទំនង​ជា​ធុញ​ណាស់​មិន​អ៊ី​ចឹង? យ៉ាង​ណា ត្រូវ​ពិចារណា​ឲ្យ​បាន​ច្រើន ម៉េច​បាន​អ្នក​ជំនាញ​ចូលចិត្ត​លើក​ឡើង​បែប​នេះ។ ហេតុផល​ធំៗ​ទាំង ៤ ក្នុង​អត្ថបទ​ខាង​ក្រោម អាច​គ្រប់​គ្រាន់​ឲ្យ​គ្នា​យើង​ពិចារណា​ញ៉ាំ​អាហារ​ពេល​ព្រឹក​ឲ្យ​ទៀង​ទាត់​វិញ​ហើយ។ ១- ជំងឺ​ទឹក​នោម​ផ្អែម តាម​ការ​សិក្សា​មួយ ចេញ​ផ្សាយ​លើ​សារព័ត៌​វេជ្ជសាស្ត្រ​អាមេរិក (American Journal of Clinical Nutrition) ចំពោះ​ស្រីៗ អត់​ញ៉ាំ​អាហារ​ពេល​ព្រឹក គឺ​ប្រឈម​ខ្លាំង​វិវត្ត​ទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម។ ស្រីៗ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ចន្លោះ​ពី ០-៦ ដង/សប្តាហ៍ ប្រឈម​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភទេ ២ ខ្ពស់​ជាង​ស្រីៗ​ញ៉ាំ​អាហារ​ញ៉ាំ​អាហារ​ពល​ព្រឹក​ទៀង​ទាត់។ ២- ជំងឺ​បេះដូង ញ៉ាំ​អាហារ​ព្រឹក​ទៀង​ទាត់ មាន​ទំនាក់​ទំនង​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង ពិសេស​សម្រាប់​ប្រុសៗ​ អាយុ​ចន្លោះ​ពី ៤៥-៨២ ឆ្នាំ។ នេះ​ផ្អែក​តាម​ការ​សិក្សា ចុះ​ផ្សាយ​លើ​កាសែត​វេជ្ជសាស្ត្រ​អាមេរិក (Circulation)។ ក្នុង​ការ​សិក្សា​រក​ឃើញ​ថា ការបោះ​បង់​អាហារ​ព្រឹក មាន​ទំនាក់​ទំនង​ជាមួយ​ជំងឺ​លើស​ឈាម ធ្វើ​ឲ្យ​អាំងស៊ុយលីន​កាន់​តែ​ស៊ាំ​នឹង​ភាព​ធន់ ហើយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ក៏​កើត​ឡើង​ខ្ពស់​ដូច​គ្នា។ អត្ថបទ​ពាក់​ព័ន្ធ៖ អត់ញ៉ាំអាហារ​ព្រឹក អាច​ស្លាប់​ដោយសារ​ជំងឺ​បេះដូង ជឿអត់​បើ​​ប្រាប់​ថា ប្រភេទ​អាហារ​យើង​ញ៉ាំ ប៉ះពាល់​ដល់​អារម្មណ៍យើង? ៣- បញ្ហា​ការ​ចង​ចាំ កាល​ពី​ឆ្នាំ ២០០៥ ព័ត៌មាន​របស់​សមាគមទឹក​នោម​ផ្អែម​អាមេរិក បាន​វាយ​តម្លៃ​ទៅ​លើ​ការ​សិក្សា​ពី​អាហារ​ពេល​ព្រឹក សរុប ៤៧ ដោយ​រកឃើញ​ថា ញ៉ាំ​អាហារ​ពេល​ព្រឹក មាន​ទំនាក់​ទំនង​ជួយ​ឲ្យ​ប្រសើរ​ឡើង​មុខងារ​យល់​ដឹង ខណៈ​ការ​ធ្វើ​តេស្ត​ការ​ចងចាំ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ចង់រក្សាទម្ងន់ខ្លួនឲ្យនៅថេរ កុំរំលងអាហារពេលព្រឹកឲ្យ​សោះ

អាហារ​ពេល​ព្រឹក​ ជា​អាហារ​សំខាន់​ប្រចាំ​ថ្ងៃ​សម្រាប់​រាង​កាយយើង។ ទន្ទឹម​នឹង​នេះ អ្វី​ដែល​ពួក​យើង​ញ៉ាំ នៅ​ពេល​ព្រឹក​ ក៏​មាន​ឥទ្ធិពល​​ខ្លាំង​ទៅ​លើ​ សកម្មភាព​ប្រចាំ​ថ្ងៃ អារម្មណ៍​ និង​ការ​បញ្ចេញ​ថាម​ពល​សម្រាប់​ធ្វើ​ការ​ផង​ដែរ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​ក្រុម​ការងារ​​​ជំនាញ​​សិក្សា​ផ្នែក​ប្រព័ន្ធ​រំលាយ​​នៅ​សហរដ្ឋអាមេរិក។ ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ ធ្វើ​ឡើង​ដោយ​​ស្ថាប័ន​ស្រាវជ្រាវ​សហរដ្ឋអាមេរិក​ Endocrine Society ជំនាញខាង​សិក្សា​លើ​ប្រព័ន្ធ​ក្រពេញ​បញ្ចេញ​ក្នុង ប្រព័ន្ធ​រំលាយ​អាហារ និង​អ័រម៉ូន បាន​​​​រក​ឃើញ​​ថា ​អាហារ​ពេល​ព្រឹក ជួយ​ដល់​សុខភាព​​​សឹង​គ្រប់​ផ្នែក​ទាំង​អស់​នៃ​រាង​កាយ។ អត្ថបទពាក់ព័ន្ធ៖  ចង់​បាន​រាង​ស្អាត គីឡូ​ថេរ អត់​ពិបាក​ទេ មូលហេតុ​ យើងគួរញ៉ាំអាហារតែ ២ ពេលក្នុង១ថ្ងៃ ការ​លើក​ឡើង​បែប​នេះ​ បន្ទាប់​ពី ក្រុម​អ្នក​ស្រាវជ្រាវ​​បាន​ពិនិត្យ​មើល​អ្នក​ស្ម័គ្រ​ចិត្ត​១៦​នាក់ ទៅ​លើ​​រង្វាស់​​​មេតាប៉ូលីស(ដំណើរ​ប្រតិកម្ម​រំលាយ​អាហារ​ក្នុង​រាង​កាយ)​ របស់អ្នកទាំងនោះ នៅ​ពេល​ញ៉ាំ​អាហារ​ពេល​ព្រឹក និង​ពេល​ល្ងាច។ ក្នុង​នោះ​មាន​ការ​តាម​ដាន​ពិនិត្យ​លើ​​​រយៈ​ពេល​ឃ្លាន កម្រិត​គ្លុយកូស​ក្នុង​ឈាម និង​ចំណង់​អាហារ​ក្រៅ​ពេល។ អត្ថបទ​ពាក់​ព័ន្ធ៖ អាហារ៥មុខ​នេះ ល្អ​ខ្លាំង​ទាំង​សុខភាព​ខួរ​ក្បាល និង​ការ​ចងចាំ អត់ញ៉ាំអាហារ​ព្រឹក អាច​ស្លាប់​ដោយសារ​ជំងឺ​បេះដូង ជា​លទ្ធ​ផល​បាន​បង្ហាញ​ឱ្យ​​ឃើញ​ថា អ្នក​ញ៉ាំ​​អាហារ​ពេល​ព្រឹក​ក្នុង​បរិមាណ​ច្រើន​​ជាង​ធម្មតា មាន​​អត្រា​ចំណង់​​ឃ្លាន​អាហារ​ក្រៅ​ពេល​ទាប នាំ​ឱ្យ​ការ​ចង់​​ញ៉ាំ អាហារ​បន្ថែម ឬ​​ជាតិ​ស្ករ​មាន​​តិច​តួច​ ឬ​ស្ទើរ​តែ​​គ្មាន។ បន្ថែម​ពី​នោះ អ្នក​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ដែរ​ថា នៅ​ពេល​ព្រឹក អ័រម៉ូន​​ជួយ​ដល់​ការ​រំលាយ​អាហារ និង​ជាតិ​ស្ករ​​ទៅ​ជា​ថាម​ពល​ មាន​ភាព​សកម្ម​ច្រើន ដែល​ធ្វើ​​ឱ្យ​ការ​ដុត​កាល់ឡូរី​មាន​កម្រិត​ខ្ពស់ ជា​ដើម​​ហេតុ​ដែល​អ្នក​ញ៉ាំ​អាហារ​ពេល​ព្រឹក​​ច្រើន មិន​សូវ​​ឃ្លាន​ចំណី​ក្រៅ។ ផ្ទុយ​ទៅ​វិញ ភាព​សកម្ម​នោះ​បែរ​ជា​ថម​ថយ​​នៅ​ពេល​ល្ងាច ដែល​នាំ​ឱ្យ​អ្នក​ញ៉ាំ​អាហារ​ពេល​​ព្រឹក​បាន​តិច ឃ្លាន​ច្រើន​ដង និង​​​ញ៉ាំ​អាហារ​ល្ងាច​ច្រើន […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

រោគសញ្ញា ១០ យ៉ាង​​ បង្ហាញថាយើង​កំពុងខ្វះវីតាមីន C

វីតាមីន C ពិតជាសំខាន់ណាស់សម្រាប់សុខភាព និងដំណើរការរបស់រាងកាយ។ មនុស្សយើងត្រូវការវីតាមីន​នេះនៅកម្រិតត្រឹមត្រូវជារៀងរាល់ថ្ងៃ ព្រោះវីតាមីន C ​មិនស្ថិតនៅក្នុងរាងកាយយូរដូចវីតាមីនដទៃ​ទៀតទេ។ ការខ្វះវីតាមីន C អាចបង្កនូវផលវិបាកដល់រាងកាយច្រើនយ៉ាង ហើយ​អត្ថបទនេះនឹងបង្ហាញនូវ​អាការៈទាំង១០ដែលបង្ហាញថាយើង​ខ្វះវីតាមីន C ។ អញ្ចាញធ្មេញហើម និងមានឈាម វីតាមីន C ជាវីតាមីនចាំបាច់សម្រាប់សុខភាពអញ្ចាញធ្មេញ ប៉ុន្តែប្រសិនជាយើងមិនទទួលបានវីតាមីន​នេះគ្រប់គ្រាន់រាល់ថ្ងៃទេ យើងអាចរលាកអញ្ចាញធ្មេញ (Gingivitis)។ មួយវិញទៀត ​បើទោះជាយើង​ថែទាំអនាម័យមាត់ធ្មេញបានល្អ ប៉ុន្តែអញ្ចាញធ្មេញនៅតែហើម និងហូរឈាម យើងគួរព្យាយាមញ៉ាំវីតាមីន C បន្ថែម។ អ្នកវិទ្យាសាស្រ្តបានណែនាំថាសម្រាប់ស្រ្តីពេញវ័យគួរញ៉ាំវីតាមីន​នេះប្រហែល ៧៥ មីល្លីក្រាម និងបុរសពេញវ័យប្រហែល ៩០មីល្លីក្រាម។ អត្ថបទពាក់ព័ន្ធ៖ ញ៉ាំ​​បន្លែ​ផ្លែឈើ​ប៉ុន្មាន​មុខ​នេះ ជួយ​​ឲ្យធ្មេញ​ស​បែប​ធម្មជាតិ ស្នាមជាំ និងរបួសប្រើពេលយូរក្នុងការជាសះស្បើយ ប្រសិនជាយើងមានស្នាមជាំ អាចបណ្តាលមកពីខ្វះវីតាមីន C។ អាការៈនេះអាចបង្ការបានដោយ​​ញ៉ាំផ្លៃក្រូច និងបន្លែផ្សេងទៀតជារៀងរាល់ថ្ងៃ។ បន្ថែមពីនេះទៀត បើសង្កេតឃើញ​ថាស្នាមរបួសដែលក្រនឹងជា នេះក៏ជាសញ្ញាបង្ហាញថាយើងខ្វះវីតាមីន Cដែរ ដោយសារតែរាងកាយត្រូវ​ការវីតាមីន C ដើម្បីផលិត collagen។ សក់ផុយស្រួយ និងជ្រុះ អ្នកញ៉ាំវីតាមីន C មិនគ្រប់គ្រាន់ នឹងមានបញ្ហាសក់ខូច និងជ្រុះ។ ដើម្បីចៀស​វាងការចំណាយថរិកាទៅលើ​ផលិតផលថែរក្សាសក់ យើងអាចសាកញ៉ាំអាហារសម្បូរដោយវីតាមីន C […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ