backup og meta

ផ្លែល្ហុងមានគុណប្រយោជន៍ដ៏អស្ចារ្យទាំង ៧ ជួយដល់ការសម្រកទម្ងន់ គ្នាយើងមិនគួររំលង!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 14, 2023

ផ្លែល្ហុងមានគុណប្រយោជន៍ដ៏អស្ចារ្យទាំង ៧ ជួយដល់ការសម្រកទម្ងន់ គ្នាយើងមិនគួររំលង!

គ្នា​យើង​ប្រហែល​ធ្លាប់​ឮ​ហើយ​ថា ការ​ញ៉ាំ​ផ្លែ​ល្ហុង​អាច​ជួយ​ឲ្យ​​ពោះវៀន​រឹងមាំ និង​​ធ្វើ​​ឲ្យ​ការ​រំលាយ​អាហារ​ដំណើរការ​កាន់​តែ​ប្រសើរ។ ប៉ុន្តែ យើង​ធ្លាប់​ដឹង​ទេ​ថា ផ្លែឈើ​មួយ​ប្រភេទ​នេះ ក៏​​មាន​គុណប្រយោជន៍​ដ៏​ល្អ​ឯក​ក្នុង​ការ​សម្រក​ទម្ងន់​​ដែរនោះ?

ទាំង​នេះ​ជា​គុណប្រយោជន៍​សុខភាព​ទាំង​៧​នៃ​ផ្លែ​ល្ហុង​ដែល​ល្អ​បំផុត​សម្រាប់​ការ​សម្រក​ទម្ងន់

១. សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ

ចំពោះ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់ មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​យ៉ាង​រលូន និង​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ។ កត្តា​ទាំង​នេះ​ហើយ ដែល​អាច​ជួយ​ឲ្យ​យើង​អាច​សម្រក​ទម្ងន់​បាន​យ៉ាង​ឆាប់​រហ័ស។

២. ប្រឆាំង​នឹង​ការ​រលាក

ទន្ទឹម​នឹង​នេះ​ដែរ ផ្លែ​ល្ហុង​ក៏​​ជា​ប្រភព​នៃ​សារធាតុ​Papain ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​​អាច​កាត់​បន្ថយ​ការ​រលាក​នៅ​ក្នុង​រាងកាយ។ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​រលាក​អាច​រាំងស្ទះ​​គ្នា​យើង​ក្នុង​ការ​សម្រក​ទម្ងន់​ប្រកប​ដោយ​ប្រសិទ្ធភាព។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

៣. ជួយ​ដល់​ការ​រំលាយ​អាហារ

ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ល្ហុង​មាន​ផ្ទុកសារធាតុ ​Papain និង​ Chymopapain ដែល​​អាច​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​ប្រឆាំង​នឹង​ការ​ទល់លាមក។ បន្ថែម​ពី​នេះ ​ផ្លែ​ល្ហុងក៏​​អាច​ជួយ​បង្ការ និង​ព្យាបាល​ការ​រលាក​ក្រពះ​បាន​យ៉ាង​អស្ចារ្យ។ ដូច​យើង​បាន​ដឹង​ស្រាប់​ហើយ​ថា ពោះវៀន​ និង​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​មាន​សុខភាព​ល្អ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ការ​សម្រក​ទម្ងន់។

៤. ជួយ​បន្សាប​ជាតិ​ពុល

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ផ្លែ​ល្ហុង​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ដែល​អាច​ជួយ​បន្សាប​ជាតិ​ពុល​​នៅ​ក្នុង​ប្រព័ន្ធ​រាងកាយ និង​សម្អាត​ពោះវៀន។

៥. ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ

ជាក់ស្តែង គ្នា​យើង​ខ្លះ​ប្រឈម​នឹង​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង​ ដែល​រារាំង​​ដល់​ដំណើរការ​ប្រក្រតី​នៃ​រាងកាយ និង​បណ្តាល​ឲ្យ​មាន​ការ​ឡើង​ទម្ងន់​។ ផ្លែ​ល្ហុង ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​នឹង​មេរោគ ព្រម​ទាំង​ប៉ារ៉ាស៊ីត ដែល​ជួយ​ប្រឆាំង​នឹង​ជំងឺ​ ក៏​ដូចជា​ការ​ឆ្លង​មេរោគ​ផ្សេងៗ។

៦. មាន​កាឡូរី​ទាប

ចំពោះ​ផ្លែ​ល្ហុង​ចំនួន​១០០ក្រាម មាន​កាឡូរី​តែ​៤៣​កាឡូរី​ប៉ុណ្ណោះ។ លើស​ពី​នេះ ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន​C កាល់ស្យូម វីតាមីន​A ម៉ាញេស្យូម ហ្វូឡេត និង​ប៉ូតាស្យូម​ផង​ដែរ។ ដោយ​សារ​តែ​មាន​ជាតិ​សរសៃ​ខ្ពស់ ទើប​ផ្លែ​ល្ហុង​គឺ​ជា​ប្រភព​នៃ​សារជាតិ​ទឹក ព្រម​ទាំង​ជួយ​ឲ្យ​យើង​ឆ្អែត​បាន​យូរ និង​បញ្ចេញ​ម៉ូលេគុល​ខ្លាញ់​។

ផ្លែល្ហុង

៧. ជួយ​បំបែក​ជាតិ​ខ្លាញ់

ផ្លែ​ល្ហុង ក៏​ជា​ភ្នាក់ងារ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ដ៏​ល្អ​បំផុត។ ផ្លែ​ឈើ​មួយ​នេះ មិន​ត្រឹម​តែ​ជួយ​បំបែក និង​កម្ចាត់​ជាតិ​ខ្លាញ់​trans fat​ និង​lipidsដ៏​គ្រោះថ្នាក់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​​ចិញ្ចឹម​បំប៉ន​រាងកាយ​ថែម​ទៀត​ផង។​​

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 14, 2023

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម