របបអាហារនិងការសម្រកទម្ងន់

របបអាហារនិងការសម្រកទម្ងន់ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ​ ​រក្សា​សុខភាព​មាំទាំ​បាន និង​សបប្រកបទៅតាមរូបរាង និង​ទម្ងន់​ដែល​ខ្លួន​ចង់បានតាមបែបធម្មជាតិ។ ការសម្រកទម្ងន់ឲ្យសមសួននិងសុខភាពល្អ វាពាក់ព័ន្ធទាំងស្រុងទៅនឹងរបបអាហារប្រចាំថ្ងៃ ដឹងពីអាហារសុខភាព អាហារ​មិន​ល្អ និង​គន្លឹះនានា​ក្នុង​ការ​សម្រក​ទម្ងន់​ប្រកបដោយ​ប្រសិទ្ធភាព

ចំណេះដឹងទូទៅ

របបអាហារនិងការសម្រកទម្ងន់

តើអ្នកគួរតមអាហារបែបណាដើម្បីផ្តល់អត្ថប្រយោជន៍ដល់សុខភាព?

ការ​តម​អាហារ និង​ការ​គ្រប់គ្រង​របប​អាហារ កំពុង​តែក្លាយ​ជា​និន្នា​ការ​ដ៏​ពេញ​និយម​​ទូ​ទាំង​ពិភព​លោក ជា​ពិសេស​អ្នកដែល​ចង់​សម្រក​ទម្ងន់ ដែលមិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខភាព​។ ហេតុនេះ តើ​អ្នក​គួរ​តែ​អនុវត្ត​ការ​តម​អាហារ​បែប​ណា ដើម្បី​ជួយ​ឱ្យ​ស្រក​ទម្ងន់ និង​ផ្តល់​សុខភាពល្អ? បច្ចុប្បន្ន ​ជម្រើស​នៃ​ការ​​តម​អាហារ​ដែល​ពេញ​និយម​គឺ​ការ​តម​អាហារ​បែបជា​ចន្លោះ ឬ​ឆ្លាស់ពេលគ្នា ព្រោះ​វា​មិន​ត្រឹម​តែ​មិន​ផ្តល់​ការ​ប៉ះ​ពាល់​ដល់​សុខភាពប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព​ផង​ដែរ​។ ដូចម្តេចដែលហៅ​ថា ការ​តម​អាហារ​បែប​ជាចន្លោះ ឬឆ្លាស់​ពេលគ្នា? ការ​តម​អាហារ​បែប​ជាចន្លោះ ឬឆ្លាស់ពេល គឺ​ជា​ផែន​ការ​​នៃ​ការ​រៀប​ចំ​ចន្លោះ​ពេល​នៃ​ការ​បរិភោគ​ និង​ការ​តម​អាហារ​។ ប្រភេទ​នៃ​ការ​ញ៉ាំបែបនេះ ជារឿយ​ៗ​ត្រូវ​បាន​គេ​ហៅ​ថា «លំនាំ» «វដ្តន៍» ឬ «តារាងពេល» នៃ​ការ​តម​អាហារ​។ ការ​តម​អាហារ​បែប​ជា​ចន្លោះ មិន​មែន​ជា​ការ​បង្អត់​អាហារ​ខ្លួន​ឯង​ឡើយ ប៉ុន្តែ វា​ការ​កាត់បន្ថយចំនួន​កាឡូរី ក្នុង​ចន្លោះ​​ពេល​ខ្លី​​។ មាន​ន័យ​ថា អំឡុង​ពេល​នៃ​ការ​តម​នេះ អ្នក​នៅ​តែ​អាច​ពិសា​ទឹក និង​ភេសជ្ជៈ​ផ្សេង​ទៀត​បាន​ដូច​ជា កាហ្វេខ្មៅ និង​ទឹក​តែ ជា​ដើម អំឡុង​ពេល​នៃ​ការ​តម​អាហារ​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! មាន​វិធី​​នៃ​ការ​តម​អាហារ​ដ៏មាន​ប្រសិទ្ធភាព​ជាច្រើន ប៉ុន្តែ ក៏​អាស្រ័យ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់អ្នក​ផង​ដែរ។ ជា​មួយ​គ្នា​នេះ ​​អ្នក​ឯកទេសផ្នែក​តម​អាហារ អ្នកស្រី Julia Zumpano បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​យើង​និយាយ​អំពី ការ​តម​អាហារ​បែប​ជាចន្លោះ ឬឆ្លាស់ពេល […]

ស្វែងរក របបអាហារនិងការសម្រកទម្ងន់

របបអាហារនិងការសម្រកទម្ងន់

អង្ករ​ ៤ ប្រភេទខុសៗគ្នា សុទ្ធ​តែមាន​សាធាតុចិញ្ចឹមម្យ៉ាងម្នាក់

អង្ករ​ជា​ប្រភព​​កាបូអ៊ីដ្រាត ដែល​​​ជា​ជីវជាតិ​ចិញ្ចឹម​រាងកាយយើង​ត្រូវ​ការ​ដើម្បី​ផលិត​ថាមពល។ អង្ករ​មាន​ច្រើន​ប្រភេទខុសគ្នាៗ ហើយ​មាន​គុណសម្បត្តិ​ផ្សេងៗ​គ្នា​។ “Hello គ្រូពេទ្យ” នឹងលើកយកអង្ករ ៤ ប្រភេទ មកនិយាយ។ ១- អង្ករសម្រិត ឬអង្ករស អង្ករពណ៌សនេះ យើងញ៉ាំរាល់ថ្ងៃ ហើយប្រភេទ​អង្ករ​កែច្នៃ ​ដើម្បី​សម្អាត​យក​​​សម្បក​គ្រាប់​ស្រូវ (អង្កាម) ស្រទាប់​កន្ទក់ ​និងកំពីង (កន្លែងដុះ) ចេញ ជាហេតុធ្វើឲ្យបាត់បង់សារធាតុចិញ្ចឹម (ខ្លាញ់ វីតាមីន ប្រូតេអ៊ីន) យ៉ាងច្រើន។ ​​អង្ករ​នេះ​មាន​ជាតិ​តិច​បំផុត​ក្នុង​ចំណោម​អង្ករ​ទាំង ៤​ ប្រភេទ។ ១០០ ក្រាម​នៃ​អង្ករ​សម្រិត ​មាន​ផ្ទុក​ប្រូតេអ៊ីន ​៦,៣ ក្រាម។ ប្រភេទ​គ្រាប់​វែង​ ងាយបំបែក​ចូលក្នុងខ្លួនបាន​លឿន។ ​​បើ​​​ញ៉ាំ​អង្ករ​សម្រិត​ច្រើន​ពេក ​​ខ្លួន​យើង​នឹង​មាន​ជាតិ​កាបូអ៊ីដ្រាត (ស្ករ) ​ខ្ពស់​ទៅ​តាម​ហ្នឹង​ដែរ។ បាយអង្ករស ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២- អង្ករសម្រូប វា​មាន​ពណ៌ត្នោត ហើយគ្រាប់​សល់​ទាំង​មូល​ មាន​តែ​សម្បក​ក្រៅ (អង្កាម) ទេដែល​គេ​​យក​ចេញ។ ស្រទាប់​កន្ទក់​ដែល​នៅ​ជាប់​ល្អ​ ធ្វើ​ឲ្យ​អង្ករ​រឹង​ ពិបាកទំពា ហើយ​រសជាតិ​ឈ្ងុយ​ដូច​សណ្ដែក ​ឯ​ការ​ចម្អិន​ក៏កាន់តែ​យូរ​។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ