របបអាហារនិងការសម្រកទម្ងន់

របបអាហារនិងការសម្រកទម្ងន់ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ​ ​រក្សា​សុខភាព​មាំទាំ​បាន និង​សបប្រកបទៅតាមរូបរាង និង​ទម្ងន់​ដែល​ខ្លួន​ចង់បានតាមបែបធម្មជាតិ។ ការសម្រកទម្ងន់ឲ្យសមសួននិងសុខភាពល្អ វាពាក់ព័ន្ធទាំងស្រុងទៅនឹងរបបអាហារប្រចាំថ្ងៃ ដឹងពីអាហារសុខភាព អាហារ​មិន​ល្អ និង​គន្លឹះនានា​ក្នុង​ការ​សម្រក​ទម្ងន់​ប្រកបដោយ​ប្រសិទ្ធភាព

ចំណេះដឹងទូទៅ

របបអាហារនិងការសម្រកទម្ងន់

តើអ្នកគួរតមអាហារបែបណាដើម្បីផ្តល់អត្ថប្រយោជន៍ដល់សុខភាព?

ការ​តម​អាហារ និង​ការ​គ្រប់គ្រង​របប​អាហារ កំពុង​តែក្លាយ​ជា​និន្នា​ការ​ដ៏​ពេញ​និយម​​ទូ​ទាំង​ពិភព​លោក ជា​ពិសេស​អ្នកដែល​ចង់​សម្រក​ទម្ងន់ ដែលមិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខភាព​។ ហេតុនេះ តើ​អ្នក​គួរ​តែ​អនុវត្ត​ការ​តម​អាហារ​បែប​ណា ដើម្បី​ជួយ​ឱ្យ​ស្រក​ទម្ងន់ និង​ផ្តល់​សុខភាពល្អ? បច្ចុប្បន្ន ​ជម្រើស​នៃ​ការ​​តម​អាហារ​ដែល​ពេញ​និយម​គឺ​ការ​តម​អាហារ​បែបជា​ចន្លោះ ឬ​ឆ្លាស់ពេលគ្នា ព្រោះ​វា​មិន​ត្រឹម​តែ​មិន​ផ្តល់​ការ​ប៉ះ​ពាល់​ដល់​សុខភាពប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព​ផង​ដែរ​។ ដូចម្តេចដែលហៅ​ថា ការ​តម​អាហារ​បែប​ជាចន្លោះ ឬឆ្លាស់​ពេលគ្នា? ការ​តម​អាហារ​បែប​ជាចន្លោះ ឬឆ្លាស់ពេល គឺ​ជា​ផែន​ការ​​នៃ​ការ​រៀប​ចំ​ចន្លោះ​ពេល​នៃ​ការ​បរិភោគ​ និង​ការ​តម​អាហារ​។ ប្រភេទ​នៃ​ការ​ញ៉ាំបែបនេះ ជារឿយ​ៗ​ត្រូវ​បាន​គេ​ហៅ​ថា «លំនាំ» «វដ្តន៍» ឬ «តារាងពេល» នៃ​ការ​តម​អាហារ​។ ការ​តម​អាហារ​បែប​ជា​ចន្លោះ មិន​មែន​ជា​ការ​បង្អត់​អាហារ​ខ្លួន​ឯង​ឡើយ ប៉ុន្តែ វា​ការ​កាត់បន្ថយចំនួន​កាឡូរី ក្នុង​ចន្លោះ​​ពេល​ខ្លី​​។ មាន​ន័យ​ថា អំឡុង​ពេល​នៃ​ការ​តម​នេះ អ្នក​នៅ​តែ​អាច​ពិសា​ទឹក និង​ភេសជ្ជៈ​ផ្សេង​ទៀត​បាន​ដូច​ជា កាហ្វេខ្មៅ និង​ទឹក​តែ ជា​ដើម អំឡុង​ពេល​នៃ​ការ​តម​អាហារ​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! មាន​វិធី​​នៃ​ការ​តម​អាហារ​ដ៏មាន​ប្រសិទ្ធភាព​ជាច្រើន ប៉ុន្តែ ក៏​អាស្រ័យ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់អ្នក​ផង​ដែរ។ ជា​មួយ​គ្នា​នេះ ​​អ្នក​ឯកទេសផ្នែក​តម​អាហារ អ្នកស្រី Julia Zumpano បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​យើង​និយាយ​អំពី ការ​តម​អាហារ​បែប​ជាចន្លោះ ឬឆ្លាស់ពេល […]

ស្វែងរក របបអាហារនិងការសម្រកទម្ងន់

របបអាហារនិងការសម្រកទម្ងន់

បញ្ហាធាត់លើសទម្ងន់ ធ្វើ​ឲ្យយើងឈឺសន្លាក់ដែរឬអត់?

យើង​សុទ្ធ​តែ​ដឹង​ហើយ​ថា​បញ្ហា​ធាត់​លើស​ទម្ងន់ គឺ​មិន​មែន​ល្អ​សម្រាប់​សុខ​ភាព​យើង​នោះ​ទេ។ បញ្ហា​ធាត់​លើស​ទម្ងន់​អាច​​ប្រឈម​ជាមួយ​​នឹង​ជំងឺ​បេះ​ដូង ស្ទះ​សរសៃ​ឈាម និង​ទឹក​នោម​ផ្អែម នឹង​​ប្រឈម​កាន់​តែ​ខ្ពស់​នៅពេល BMI របស់​យើង​កាន់​តែ​កើន​ឡើង។ ដូច​គ្នា​ដែរ​​បញ្ហា​ឈឺ​តាម​សន្លាក់​ដែល​តែង​តែ​កើត​ឡើង​ជា​រើយ​ៗ​នោះ ក៏​មាន​ទាក់​ទង​ជាមួយ​ការ​ឡើង​ទម្ងន់​នេះ​ដែរ ហើយ​មួយ​ទៀត​នោះ​វា​មិន​មែន​កើត​តែ​លើ​សន្លាក់​ដែល​ទ្រ​ទម្ងន់​នោះ​ទេ។ ១-តើទម្ងន់ធ្វើឲ្យប៉ះពាល់ដល់សន្លាក់ដូចម្ដេច? សន្លាក់​មាន​តួនាទី​សំខាន់​ដើម្បី​ឲ្យ​ខ្លួន​របស់​យើង​ធ្វើ​ចលនា​បាន​ពេញ​លេញ។ ប៉ុន្តែ​មាន​ធ្លាប់​​ឆ្ងល់​ទេ​ថា តើ​ទម្ងន់​ខ្លួន​របស់​យើង​​អាច​​​មាន​​ឥទ្ធិពល​ដល់​ការ​ធ្វើ​ចលនា​របស់​ដង​ខ្លួន​​បាន​ដូច​ម្ដេច​? ពេល​យើង​​ដើរ​លើ​ដី​រាប​ស្មើ ជង្គង់​នឹង​ទ្រ​ទម្ងន់​១ដង​កន្លះ​នៃ​ទម្ងន់​​សរុប​​នៃ​ដង​​ខ្លួន​របស់​យើង​។ បាន​ន័យ​ថា បើ​មនុស្ស​ម្នាក់​មាន​​ទម្ងន់ ៨០​គីឡូក្រាម​ នោះ​ជង្គង់​របស់​យើង​​ត្រូវ​ទ្រ​​ទម្ងន់​រហូត​ដល់ ១២០​គីឡូ​ពេល​មនុស្ស​យើង​​បោះ​ជំហាន​ម្ដង​ៗ។​ ក្នុង​ករណី​​យើង​ដើរ​លើ​កន្លែង​មិន​រាប​ស្មើ​វិញ ទម្ងន់​ដែល​ជង្គង់​ត្រូវ​ទ្រ​គឺ​កាន់​តែខ្លាំង​ទៅ​ទៀត​។ កម្លាំង​ដែល​ជង្គង់​ត្រូវ​ទ្រ​នឹង​ឡើង​ដល់ ២ ទៅ​ ៣ដង​នៃ​ទម្ងន់​សរុប​របស់​ដង​ខ្លួន នៅ​ពេល​​ដើរ​ឡើង​ទី​ខ្ពស់ និង​ពេល​យើង​ចុះ​ជណ្ដើរ ឬ​ឱន​ចង​ខ្សែ​ស្បែក​ជើង ហើយ​បើ​ពេល​ឱន​​រើស​របស់​ជ្រុះ​វិញ កម្លាំង​នោះ​នឹង​ឡើង​ដល់ ៤ ទៅ ៥​ ដង​នៃ​ទម្ងន់​ដង​ខ្លួន​ឯ​ណោះ។ ពេល​សន្លាក់​ត្រូវ​រង​ទម្ងន់​ធ្ងន់​កាន់​តែ​យូរ យើង​នឹង​ប្រឈម​ជាមួយ​ការ​កើត​ជំងឺ​រលាក​ឆ្អឹង​ និង​សន្លាក់ ដោយ​សារ​តែ​លើស​ទម្ងន់​ជា​​មិន​ខាន។ ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​ក្ដី ក៏​បញ្ហា​រលាក​ឆ្អឺង​ និង​សន្លាក់​មិន​មែន​បណ្ដាល​មក​ពី​បញ្ហា​លើស​ទម្ងន់​តែមួយ​មុខ​នោះ​ទេ។ ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​បញ្ហា​រលាក​ទៅ​វិញ​ទេ​ជា​មូលហេតុ​ចម្បង​នោះ។ អត្ថបទពាក់ព័ន្ធ៖ លោតហាត់ប្រាណ ១ថ្ងៃ តែ៥នាទី ក៏អាចជួយការពារស្រ្តីពីការពុកឆ្អឹងត្រគាក តិចនិកកម្ដៅសាច់ដុំមុនរត់ហាត់ប្រាណ ចុចទូរសព្ទច្រើន​ ប្រយ័ត្ន​រលាកសន្លាក់ឆ្អឹងដៃ ឈឺ​ជង្គង់ ឬរបួសជង្គង់ អាចវិវត្តទៅជា​​រលាក​សន្លាក់​ឆ្អឹង ២- លើសទម្ងន់ ជាមួយជំងឺរលាកសន្លាក់ ដោយ​សារ​ជំងឺ​រលាក់​សន្លាក់​ឆ្អឹង និង​ឆ្អឹង អាច​កើត​មាន​ឡើង​ទាំង​សន្លាក់​ដែល​ទ្រ​ទម្ងន់​ និង​សន្លាក់​ដែល​មិន​​ទ្រ​​ទម្ងន់ ទើប​បង្ហាញ​​​ថា​ការ​រលាក​​ជា​ប្រព័ន្ធ​នៅ​ក្នុង​ខ្លួន អាច​ផ្ដល់​ការ​ពន្យល់​បាន​ពី​ការ​ដែល​ទម្ងន់​ខ្លួន​ធ្ងន់​ពេកអាច​នាំ​ឲ្យ​មាន​បញ្ហា​នេះ។ ទាំង​នេះ​ក៏​បាន​ពន្យល់​ដែរ​ថា […]


របបអាហារនិងការសម្រកទម្ងន់

រាំមានប្រយោជន៍ច្រើនដល់រាងកាយ និងល្អចំពោះការចងចាំ

គ្នា​យើង​ប្រាកដ​ជា​ធ្លាប់​​​​រាំ ដែលការ​​រាំនេះ​អាចមាន​ក្នុង​កម្មវិធី​កម្សាន្ត​សប្បាយ បង្កើន​មិត្ត​ភាព ឬ​រាំ​ដើម្បី​កែ​អផ្សុក​ជាដើម​​។ ប៉ុន្តែ​​គ្នា​យើង​​​មាន​ដឹង​ទេ​ថា ការ​រាំ​មាន​ប្រយោជន៍​ច្រើន​ដល់​​រាង​កាយ និង​មាន​ឥទ្ធិពល​​ជា​វិជ្ជមាន​ទៅ​លើ​មុខ​ងារ​ខួរ​ក្បាល​ក្នុង​ការ​ចង​ចាំ​ផង​ដែរ​​។ ប្រ​យោជន៍​ទាំង​នោះ​​​មាន​ដូច​​ជា៖ ១. បន្ថយ​ស្រ្តេស​ ពិត​ណាស់​ ការ​រាំ​ជួយ​កាត់​បន្ថយ​ស្ត្រេស និង​ភាព​តាន​តឹង​មួយ​ចំនួន​។ ផ្អែក​តាម​ការ​ស្រាវជ្រាវ​​​មួយ​ចំនួន​​បាន​បង្ហាញ​ថា ការ​រាំ​ទៅ​តាម​ចង្វាក់​ភ្លេង​ដែល​យើង​ចូល​ចិត្ត​​នឹង​អាច​កាត់​បន្ថយ​អារម្មណ៍​តប់​ប្រមល់​​​​ឱ្យ​ធូរ​ស្បើយ​វិញ​បាន​។ អត្ថបទ​ពាក់ព័ន្ធ៖ រត់ត្រឹកៗ រាំ និងទម្លាប់ដើរ អ្នកជំនាញតៃវ៉ាន់ អះអាងថាជួយឲ្យស្រកគីឡូ យ៉ាងមានប្រសិទ្ធិភាព ធ្វើម៉េច បើចង់ស្រកគីឡូលឿន ហើយសុខភាពល្អ? លឺ​ថា​ហាត់ប្រាណ​ល្អ​ខ្លាំង​សម្រាប់​ចាស់ៗ ចឹង​គួរ​ហាត់​យ៉ាង​ម៉េច? បាន​ប្រយោជន៍​អី​ខ្លះ? មូលហេតុសំខាន់ៗ ម៉េចបានធាត់ និងប្រភេទអ្នកធាត់ទាំង ៦ យ៉ាង ជិះកង់ហាត់ប្រាណ មានអត្ថប្រយោជន៍ច្រើនដែលយើងមិនសូវចាប់អារម្មណ៍ ២. ជួយ​បេះ​ដូង​ឱ្យ​ធ្វើ​​​ចលនា​បាន​ល្អ​ ការ​រាំ​នឹង​អាច​ជួយ​​ឱ្យ​ចៀស​ផុត​ពី​ជំងឺ​បេះដូង​បាន ពិសេស​សម្រាប់​គ្នា​យើង​​ដែល​ចូល​ចិត្ត​ការ​រាំ និង​ទម្លាប់​​រាំ​ ដែល​​រាំង​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​​សកម្មភាព​​សកម្ម​​មួយ​។ ភាព​សកម្ម​នេះ ជួយ​ពង្រឹង​ទៅ​ដល់​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង និង​ប្រព័ន្ធ​ដង្ហើម​​ដើរ​បាន​យ៉ាង​ល្អ​។ ៣. សម្រក​ទម្ងន់​​ រាំ​ គឺ​​រាប់​ជា​ការ​ហាត់​ប្រាណ​មួយ​បែប​ ដូច​ជា​ការ​រត់​ត្រឹក​ៗ និង​ការ​ជិះ​កង់​ដែរ ពោល​គឺ​​ជួយ​សម្រក​ទម្ងន់ កម្ចាត់​ភាព​ធាត់​ ហើយ​ក្រៅ​ពី​នេះ សកម្មភាព​នេះ​ជួយ​ឱ្យ​យើង​មាន​​រាង​កាយ​ស្អាត​សម​សួន​ផង​ដែរ​។ ៤. បង្កើន​ចលនា​រស់​រវើក​ ការ​រាំ​​ជា​ប្រចាំ​ជួយ​បង្កើន​ភាព​រស់​រវើក និង​មាន​ភាព​បត់​បែន​ខ្លួន​ល្អ។ ទន្ទឹម​នឹង​នេះ កា​រ​រាំ​ជា​រៀង​រាល់​ថ្ងៃ​ក៏អាច​​ជួយ​បង្ការ​កុំ​ឱ្យ​ឈឺ​សន្លាក់​​ដៃ​ជើង​​បាន​​ដែរ​។ ៥. បង្កើន​​ភាព​ចង​ចាំ​ ​ការ​ស្រាវជ្រាវ​​មួយ​របស់​ប្រទេស​អង់គ្លេសបាន​បង្ហាញ​ថា ការ​រាំ​ជួយ​បង្កើន​ភាព​ចង​ចាំ ហើយ​ថែម​ទាំង​បង្ការ​ពី​ជំងឺ​រវើរ​រវាយ​បាន​ទៀត​ផង។ ទម្លាប់​រាំ​ជា​​ប្រចាំ​​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​ខួរ​ក្បាល​មិន​ឆាប់​ភ្លេច។ បន្ថែម​ពី​ចំណុច​ពិសេស​ទាំង​នោះ ការ​រាំ នៅ​មាន​អត្ថប្រយោជន៍​ទៅ​ដល់​​រាង​កាយ​ផង​ដែរ ដូច​ជា​ពង្រឹង​សាច់​ដុំ និង​ជំនួយ​ទៅ​ដល់​មុខ​ងារ​សួត​ផង​ដែរ៕


របបអាហារនិងការសម្រកទម្ងន់

ចង់សម្រកទម្ងន់ត្រូវ​បន្ថយ ឬដកបាយ​ចេញពីរបបអាហារមែនទេ?

គ្នាយើងមួយចំនួន​ពិសេសស្រីៗ តែងមានការភាន់ច្រឡំនៅពេលគិតចង់សម្រកទម្ងន់ម្តងៗ ដោយច្រើនគិតថា ដើម្បីសម្រក​ទម្ងន់គួរកាត់បន្ថយការញ៉ាំបាយ ជំនួសមកវិញដោយការញ៉ាំផ្លែឈើ។ ការគិតបែបនេះ អាចត្រូវមួយផ្នែកប៉ុណ្ណោះ ប៉ុន្តែជាលទ្ធផល​នាំឲ្យគ្នាយើងមួយចំនួនបរាជ័យក្នុងផែនការសម្រកទម្ងន់របស់ខ្លួន។ អត្ថបទនេះ “Hello គ្រូពេទ្យ” ចង់ប្រាប់ថា ញ៉ាំបាយ​ក៏អាចសម្រកទម្ងន់បានដែរ ឲ្យតែចេះតិចនិកទាំងបីនេះ។ ញ៉ាំបាយផង សម្រកទម្ងន់ផងអាចជោគជ័យដែរ? ភាគច្រើននៃរបបអាហារដើម្បីជួយដល់ផែនការសម្រកទម្ងន់ ត្រូវតែកម្រិតការញ៉ាំជាតិកាឡូរីឲ្យបានល្អបំផុត។ មូលដ្ឋានគ្រឹះក្នុងផែនការសម្រកទម្ងន់យើង​ត្រូវតែធ្វើឲ្យមានកម្រិតកាឡូរីទាបបំផុតក្នុងរាងកាយ​តាមរយៈការញ៉ាំអាហារមានកាឡូរីទាបជាងសកម្មភាពដុតកាឡូរីប្រចាំថ្ងៃរបស់យើង។ ហេតុផលនេះហើយ​នាំឲ្យគ្នាយើងមួយចំនួន​សម្រេចចិត្តបោះបង់បាយ ដោយសារបាយ មានផ្ទុកកាបូអ៊ីដ្រាត និងកាឡូរីក្នុងកម្រិតខ្ពស់។ យ៉ាងណា សាកគិតបន្តិចមើលយើងគួរដកបាយចេញពីរបបអាហារយើងទាំងស្រុងពិតមែនអត់? ការដកបាយចេញពីរបបអាហារ ឬមិនដកមិនសំខាន់ទេ សំខាន់បំផុតយើងត្រូវដឹងថា បាយជា​ប្រភេទអាហារមានជាតិខ្លាញ់ទាប ងាយរំលាយ ហើយបាយក៏​ជាធញ្ញជាតិគ្មានជាតិក្លុយទីន(gluten-free) និងសម្បូរទៅដោយពពួកវីតាមីន Bផង​ដែរ ។  អ្វីទាំងនេះ អាចគ្រប់គ្រាន់​ឲ្យ​គ្នាយើងពិចារណាឡើងវិញ ថាតើគួរបោះបង់​បាយ​ពីរបបអាហារ​ឬយ៉ាងណា​ដើម្បីសម្រេច​ផែនការ​សម្រកទម្ងន់របស់​ខ្លួន​នោះ។​ ប៉ុន្តែអ្វីដែលសំខាន់បំផុត អំឡុងពេលសម្រកទម្ងន់ ហើយចង់ញ៉ាំបាយ យើងត្រូវចេះតិចនិកពិសេសទាំង ៣ រៀបរាប់ខាងក្រោម ដើម្បីសុខភាពល្អ សម្រកទម្ងន់ក៏ជោគជ័យ។ អត្ថបទពាក់ព័ន្ធ៖ បាយស ញ៉ាំរាល់ថ្ងៃ អាចបង្កហានិភ័យជំងឺទឹកនោមផ្អែមមែន បើមិនប្រយ័ត្ន ក្រៅពីបាយ អាហារប៉ុន្មានមុខនេះ ញ៉ាំហើយធ្វើឲ្យយើងងងុយគេង ខែភ្ជុំបិណ្ឌ សម្បូរបាយដំណើបណាស់! នេះអត្ថប្រយោជន៍បាយដំណើបចំពោះសុខភាព ១- គ្រប់គ្រងកាបូអ៊ីដ្រាតពីបាយ និងអាហារឲ្យបានត្រឹមត្រូវ គ្រប់ពេលញ៉ាំអាហារជាមួយបាយ ត្រូវតែកម្រិតបរិមាណកាឡូរីដែលយើងញ៉ាំលាយជាមួយបាយ។ ផ្អែកលើតម្រូវការអាហារប្រចាំថ្ងៃរបស់យើង និងប្រភេទអាហារមានកាឡូរី និងកាបូអ៊ីដ្រាតទាប សុទ្ធតែយើងអាចយកមកអនុវត្តបាន ដោយកម្រិតការញ៉ាំតែបាយ […]


របបអាហារនិងការសម្រកទម្ងន់

ផ្លែឈើ ៣ ប្រភេទ​នេះ​ល្អបំផុត​សម្រាប់អ្នកតមអាហារ​ (វីដេអូ)

ខំ​តម​មិន​ហ៊ាន​ញ៉ាំ​អី​ផ្តេស​ផ្តាស​ទេ ព្រោះ​ចង់​បានរាង​ស្អាត​គួរ​ឲ្យ​ទាក់​ទាញ។ ប៉ុន្តែ​ តិច​និក​តម​អាហារ អាច​មាន​ច្រើន អាច​ជួយ​​យើង​​ ខណៈ​អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ណែ​នាំ​ផ្លែ​ឈើ​ ៣ ​ប្រភេទ ល្អ​បំផុត​សម្រាប់​គ្នា​យើង​តម​អាហារ។ អត្ថបទពាក់ព័ន្ធ: ញ៉ាំផ្លែឈើទាំងនេះល្អចំពោះសុខភាព និងមានជាតិស្ករតិច យប់ឡើងឃ្លាន តែខ្លាចធាត់ សាកអាហារសម្រន់នេះជួយដោះស្រាយបាន ផ្លែគីវីមានប្រយោជន៍ដល់អ្នកជំងឺហឺត ជួយប្រព័ន្ធរំលាយអាហារ គ្រប់គ្រងសម្ពាធឈាម ឃើញ​អាហារចង់តែញ៉ាំច្រើន មិន​រើសពេល តើគួរ​ដោះស្រាយ​បែបណា? ផ្លែឈើ ១១មុខ ល្អបំផុតសម្រាប់ពេលចាប់ផ្តើមផ្តល់អាហារដំបូងឲ្យកូន អត្ថប្រយោជន៍ ៧ យ៉ាងបានពីការញ៉ាំផ្លែត្រសក់ផ្អែម គ្រប់គ្នាមិនគួរមើលរំលង អ្នកចូលចិត្តញ៉ាំទឹកអំពៅ នឹងភ្ញាក់ផ្អើល ​បើដឹងពីគុណប្រយោជន៍ទាំងនេះ ផ្លែឈើមិនមែនចេះតែញ៉ាំតាមចិត្តចង់ទេ ដឹងពេលវេលាគួរញ៉ាំទើបបានផលល្អ


របបអាហារនិងការសម្រកទម្ងន់

អាហារទាំងនេះ គួរញ៉ាំឲ្យត្រូវពេល មិនអ៊ីចឹងទេប៉ះពាល់រាងកាយ (វីដេអូ)

គ្នាយើង ច្បាស់ជាដឹងហើយថា អាហារ​ដែល​យើងញ៉ាំ​មួយ​ចំនួន វាជួយ​ដល់​ការចិញ្ចឹម លូតលាស់ផង និង​អាច​បង្កឲ្យ​លើសទម្ងន់ ឬកើត​ជំងឺ​ធាត់​ផងដែរ។ ក្នុងនោះ ពេលវេលា ដែល​យើងញ៉ាំ​អាហារ ក៏ជា​បញ្ហា​សំខាន់​ផងដែរ ដែល​យើងចាំបាច់​ត្រូវ​ជ្រើសរើស​ឲ្យត្រឹមត្រូវ បើមិន​ចង់ធាត់។   អត្ថបទគួរអាន៖ អាហារ៧មុខ អ្នកមាន​បញ្ហាតម្រងនោមមិនគួរទទួលទានច្រើន​ ​ចេះតិចនិក​ញ៉ាំ​អាហារ​នេះ អាចជួយការពារខ្លួនពីជំងឺផ្សេងៗបានច្រើន អាហារ ៤ ប្រភេទនេះ អ្នកកើតហឺតកុំញ៉ាំឲ្យសោះ ព្រោះអាចធ្វើទុក្ខខ្លាំង ញ៉ាំ​អាហារ​កែច្នៃ​ច្រើន អាច​ឆាប់​ស្លាប់ដោយជំងឺសរសៃឈាមបេះដូង អាហារ​ ១០ ប្រភេទ ប៉ូវខួរក្បាល និងផ្តល់ថាមពលខ្លាំង អាហារ​ពេលព្រឹកគួរញ៉ាំ និងមិនគួរញ៉ាំ សម្រាប់អ្នក​ចង់​សម្រក​ទម្ងន់ អាហារ​ ៥ យ៉ាង ប្រុសៗញ៉ាំ ប៉ូវ​សុខភាព​ឲ្យខ្លាំង អាហារ​ណា​ខ្លះ​គួរឲ្យ​កូន​ញ៉ាំ និង​មិន​គួរ​ឲ្យ​ញ៉ាំ ពេល​​រាករូស? ចំណី ៧ មុខ ញ៉ាំ​ទៅ ​ឆាប់​ឆ្អែត​លឿន ទោះ​ញ៉ាំ​បាន​តិច​ក៏ដោយ គ្នាយើងគួរដឹង! អាហារគួរ​ញ៉ាំ​ និងមិនគួរ​ញ៉ាំពេល​អាកាសធាតុ​ក្ដៅ ញ៉ាំ​ប្រៃ គ្រោះថ្នាក់​ខ្លាំង កើត​លើស​ឈាម​ផង មហារីក​ផង ញ៉ាំ​លឿន​ពេក ប្រយ័ត្ន​នាំទុក្ខ​ដាក់​​ខ្លួន ពេល​ក្រោយ


របបអាហារនិងការសម្រកទម្ងន់

ភ្លេចៗខ្លួន ទម្លាប់ទាំងនេះអាចធ្វើឲ្យដុះក្បាលពោះបាន

ក្បាល​ពោះធំ ឬ​ដុះ​ក្បាល​ពោះ​ ពិបាក​ក្នុង​ការ​សម្រក ហើយ​ក៏​អាច​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ដែរ ​ដូចជា កើតជំងឺបេះដូង និងសរសៃឈាម ទឹកនោមផ្អែម​ជាដើម។ ក្រៅពី​ចំណី​អាហារ​ដែល​យើង​ញ៉ាំ  ទម្លាប់​ប៉ុន្មាន​ខាង​ក្រោម​នេះ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ក្បាល​ពោះ​ដុះ​កាន់​តែ​ធំ។ ១.ញ៉ាំ​រហូត​មិន​ឈប់ គ្នា​យើង​ច្រើន​គឺអាច​មាន​ទម្លាប់​នេះ ឬ​អាច​ហៅ​បាន​ថា ទម្លាប់​ញ៉ាំ​កំដរ​ការអផ្សុក​ក៏បាន។ ការ​ញ៉ាំ​មិន​ឈប់​នេះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ដុះ​ក្បាល​ពោះ​ទេ តែ​វា​បន្ថែម​កាឡូរី​កាន់​តែ​ច្រើន​ទៅ​ក្នុង​រាងកាយ​របស់​យើង។ ដូច​នេះ គួរ​ប្តូរ​ទម្លាប់​អផ្សុក​មាត់​នេះ ដោយ​ញ៉ាំ​អាហារ​ពេល​ឲ្យ​ឆ្អែតៗ ឬ​គួរ​ប្តូរ​មក​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ជំនួស​វិញ។ ២.បង្អត់អាហារ អ្នក​ខ្លះ​ចង់​ឆាប់​ស្គម ឬ​ឆាប់​ស្រក​ក្បាល​ពោះ​សុខ​ចិត្ត​បង្អត់​អាហារ​ខ្លួន​ឯង តែ​វា​កាន់​តែ​ធ្វើ​ឲ្យ​ធាត់ និង​អាច​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់​ធ្ងរ​ទៀត​ផង។ ការ​បង្អត់​អាហារ​ខ្លួន​ឯង​នេះ ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​ថយ​ចុះ និង​ធ្វើ​ឲ្យ​រាង​កាយ​ដុត​បំផ្លាញ​កាឡូរី​បាន​តិច​ទៀត​ផង។ កញ្ញា ឆឹង ច័ន្ទ​មុន្នីរស្មី ជា​ម៉ូដែល​មួយ​រូប បាន​ចែក​រំលែក​ថា ក្រៅពី​ការ​បង្អត់​អាហារ យើង​គួរ​ញ៉ាំ​អាហារ​តាម​ពេល​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​បរិមាណ​សមរម្យ​វិញ ហើយ​ហាត់​ប្រាណ​ទើប​មិន​ប៉ះពាល់​ដល់​សុខភាព និងអាច​បំផ្លាញ​ក្បាល​ពោះ​ធំ​បាន។ អត្ថបទពាក់ព័ន្ធ៖ មធ្យោបាយ​ងាយៗ​ជួយ​សម្រក​ទម្ងន់​ពេលយប់ បន្លែ និងផ្លែឈើ ដែលញ៉ាំមិនឡើងគីឡូ ហើយមានប្រយោជន៍ដល់សុខភាពច្រើនទៀត ៣.ញ៉ាំ​ទឹក​ក្រូច​ច្រើន បើ​ញ៉ាំ​ទឹក​ក្រូច​១កំប៉ុង/ថ្ងៃ ជាពិសេស​ចំពោះ​យុវវ័យ ច្បាស់​ណាស់​ថា ក្បាល​ពោះ​កាន់​តែ​ដុះ​ធំ​ទៅៗ ហើយ​អាច​ប៉ះពាល់​ដល់​សុខភាព​ទៀត​ផង។ អង្គការ​សុខភាព​ពិភព​លោក (WHO)​ បាន​ឲ្យ​ដឹង​ថា ទឹក​ក្រូច​កំប៉ុង​ពោរពេញ​ទៅ​ដោយ​ជាតិ​ស្ករ​ដែល​មិន​ល្អ​ចំពោះ​សុខភាព វា​អាច​បង្កើន​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​ផ្សេងៗ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​កើត​ជំងឺធាត់​លើស​ទម្ងន់​បាន​ផងដែរ។ ៤.ញ៉ាំទឹក​តិច​ពេក ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ក្នុង​មួយ​ថ្ងៃ គឺ​សំខាន់​ណាស់​ចំពោះ​រាង​កាយ វា​មិន​ត្រឹម​តែ​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​នៅ​សេស​សល់​ក្នុង​រាង​កាយ​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​រក្សា​ជាតិ​ទឹក និង​ទប់​ទល់​បញ្ហា​ទល់​លាមក និង​ហើម​ពោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ការ​ញ៉ាំ​ទឹក​បាន​ត្រឹម​ត្រូវ […]


របបអាហារនិងការសម្រកទម្ងន់

ផឹកកាហ្វេ ធ្វើឲ្យស្រក ឬឡើងគីឡូ? (វីដេអូ)

កាហ្វេ ជាភេសជ្ជៈ​ពេញនិយម​មួយ ដោយ​គ្នាយើង​ខ្លះ ប្រហែល​ផឹក​លើស ១​កែវ/ថ្ងៃ ហើយ​ការ​ផឹកកាហ្វេ អាច​ជួយ​ឲ្យស្រក​ទម្ងន់​ផង និង​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់​ផងដែរ។ តើមូលហេតុអ្វី ទើបការផឹកកាហ្វេធ្វើឲ្យប្រែប្រួលទម្ងន់? អត្ថបទ​ពាក់​ព័ន្ធ៖ ផឹក​កាហ្វេ​ច្រើននាំ​ឲ្យ​ពិបាក​មាន​ផ្ទៃ​ពោះ និង​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ? ទម្លាប់ញ៉ាំកាហ្វេបែបនេះ អ្នកជំនាញអះអាងថាល្អសម្រាប់សុខភាព “កាហ្វេ" មានទាំងគុណសម្បត្តិ និងគុណវិបត្តិ តោះ! ទៅថ្លឹងថ្លែងទាំងអស់គ្នា គួរផឹកទៀតអត់? អនុវត្តវីធីនេះ​រយៈពេល​ ៦សប្តាហ៍អាចបន្ថយអាការៈញៀនកាហ្វេបាន​ ហេតុផល ម៉ាក់ប៉ាមិនគួរឲ្យក្មេងៗផឹកកាហ្វេ


របបអាហារនិងការសម្រកទម្ងន់

ថ្នាំសម្រកឆាប់ស្រក មានផ្ទុកសារធាតុមិនល្អ ១ នេះ ប៉ះពាល់សុខភាពធ្ងន់ធ្ងរ

បញ្ហា​ឡើង​ទម្ងន់​ធ្វើឲ្យ​មនុស្ស​ស្រី ឬ​ប្រុស​ពិបាក​ចិត្ត និង​ស្វះស្វែង​រក​មធ្យោបាយ ដើម្បី​ឲ្យ​បាន​រូបរាង​ស្គម​មក​វិញ។ ក្នុង​នោះ​វិធី​ដែល​ពេញ​និយម​មាន​ទាំង​ហាត់ប្រាណ តម​អាហារ ផឹក​ហ្វាយប៊ឺ តែ​វិធី​អស់​ទាំងនោះ​មាន​ប្រសិទ្ធភាព​យឺត ដូចនេះ​ការ​ជ្រើសរើស​ថ្នាំ​សម្រក​លេប​តាម​អនឡាញ គឺ​មាន​ច្រើន​បំផុត។ ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ហាមឃាត់​ផលិតផល​សម្រក​មួយ​ប្រភេទ​ដែល​គ្មាន​ចុះ​បញ្ជី និង​លេខ​ប្រវេទន៍​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ក្រសួង​សុខាភិបាល​តែង​តែ​ពិនិត្យ​គុណភាព​ថ្នាំ​សម្រក​មួយ​ចំនួន​ឃើញ​ថា ផលិតផល​ដែល​មាន​សមត្ថភាព​សម្រក​ទម្ងន់​បាន​លឿន ជា​ទូទៅ​មាន​លួច​លាក់​ដាក់​សារធាតុ Sibutramine គឺជា​សារធាតុ​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ក្នុង​វិស័យ​ឱសថសាស្ត្រ ព្រោះ​សារធាតុ​នោះ​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ដូចជា​ធ្វើឲ្យ​អ្នក​ប្រើប្រាស់​ប្រឈម​ហានិភ័យ​គាំង​បេះដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ក្រសួង​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ហាម​ប្រើប្រាស់​ថ្នាំ ឬ​អ្វី​មួយ​ដែល​គ្មាន​ការ​អនុញ្ញាត និង​ទទួល​ស្គាល់​ត្រឹមត្រូវ​ពី​ក្រសួង​ពាក់ព័ន្ធ​នានា ព្រោះ​នាំឲ្យ​ខាតបង់​លុយកាក់ ប៉ះពាល់​សុខភាព ហើយ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ទៀត​ផង។ អត្ថបទពាក់ព័ន្ធ៖ បន្លែ និងផ្លែឈើ ដែលញ៉ាំមិនឡើងគីឡូ ហើយមានប្រយោជន៍ដល់សុខភាពច្រើនទៀត អ្នកធាត់ៗមានផលលំបាកទាំងនេះ អ៊ីចឹងបានជាប្រឹងប្រើគ្រប់វិធីសម្រកទម្ងន់ ទម្លាប់រស់នៅល្អទាំងនេះ ធានាថាអាចជួយសម្រកទម្ងន់ សុខភាពកាន់តែល្អ កាម៉ាប់ពេកមិនល្អទេ ចង់ស្រកទម្ងន់ឆាប់រហ័ស អាចសាកល្បង៤វិធីនេះ កុំ​សម្រក​ទម្ងន់​ដោយ​វិធី៣យ៉ាង​នេះ​ឲ្យ​សោះ គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ចង់​ស្រក​គីឡូ ដាច់​ខាត​ត្រូវ​ដឹងរបៀបញ៉ាំទាំងនេះសិន អាចប្រឈមបញ្ហាអ្វីខ្លះ បើសម្រុកសម្រកទម្ងន់លឿន? ធ្វើម៉េច បើចង់ស្រកគីឡូលឿន ហើយសុខភាពល្អ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


របបអាហារនិងការសម្រកទម្ងន់

កំពុង​សម្រក​ទម្ងន់? តោះមកដឹងប្រភេទអាហារ​ពេលព្រឹកគួរ និងមិនគួរញ៉ាំ!

ការ​តម​អាហារ​ទំនង​ជា​អាច​ជួយ​រក្សា​ទម្ងន់​បាន​ល្អ​មែន ប៉ុន្តែ​មិន​មែន​អាហារ​ពេល​ព្រឹក​ទេ គ្នា​យើង​ខ្លះ​នៅ​តែ​យល់​ច្រឡំ មិន​ញ៉ាំ​អាហារ​ព្រឹក។ គ្នា​យើង​​ត្រូវ​ចាំថា​ អាហារ​ពេល​ព្រឹក​សំខាន់​ណាស់​សម្រាប់​រាង​កាយ ប៉ុន្តែ​បើ​ចង់​រក្សា​ទម្ងន់​បាន​ល្អ ត្រូវ​ចេះ​ជ្រើស​យក​អាហារ​ពេល​ព្រឹក​គួរ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ​ ដូច​ការណែនាំក្នុង​អត្ថបទ​នេះ ធានា​ថា​អាច​រក្សា​រាង​ហើយ សុខភាព​ល្អ​ទៀត។ ១- អាហារ​ព្រឹក​សម្បូរ​ជាតិ​កាក​សរសៃ គ្នា​យើង​ភាគ​ច្រើន មិន​ថា​ស្រី មិន​ថា​ប្រុស ឧស្សាហ៍​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាក​សរសៃ​នៅ​ពេល​ព្រឹក មិន​ត្រឹម​អាច​ជួយ​រក្សា​ទម្ងន់​បាន​ល្អ ថែម​ទាំង​អាច​កាត់​បន្ថយ​បញ្ហា​រលាក​បាន​ទៀត។ គ្នា​យើង​ដែល​ព្យាយាម​សម្រក​ទម្ងន់ នឹង​ទទួល​ប្រយោជន៍​កាន់​តែ​ច្រើន នៅ​ពេល​ញ៉ាំ​អាហារសម្បូរ​ជាតិ​កាក​សរសៃ​ទាំង​អាហារ​ព្រឹក និង​ម៉ោង​អាហារ​ផ្សេង​ទៀត។ ការ​សិក្សា​មួយ​ធ្វើ​ឡើង​នៅ​ឆ្នាំ ២០១៥ រកឃើញ​ថា របប​អាហារ​សម្បូរ​ជាតិ​សរសៃ អាច​ជួយ​គ្នា​យើង​ស្រក​ទម្ងន់​បាន​ច្រើន ធ្វើ​ឲ្យ​រោគ​សញ្ញា​ជំងឺ​មេតាបូលីស ប្រសើរ​ឡើង​វិញ ខណៈ​រោគសញ្ញា​មេតាបូលីស ជាកត្តា​ហានិភ័យ​ខ្ពស់​ប្រឈម​ជំងឺ​ទឹកនោមផ្អែម។ ការ​សិក្សា​ដាក់​ដោយ​ឡែក​មួយ​ទៀត ធ្វើ​ឡើង​នៅ​ឆ្នាំ ២០១២ រក​ឃើញ​ពី​គុណ​ប្រយោជន៍​នៃ​អាហារ​កាកសរសៃ គឺ​ច្រើន​ជាង​សម្រក​ទម្ងន់​ទៅ​ទៀត ពិសេស​អាច​កាត់​បន្ថយ​បញ្ហា​ខ្លាញ់​ក្នុង​សរសៃ​ឈាម និង​បញ្ហា​រលាក​ផ្សេង​បាន។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២- អាហារ​ព្រឹក​សម្បូរ​ប្រូតេអ៊ីន ញ៉ាំ​ប្រូតេអ៊ីន​ច្រើន​ពីអាហារ​ព្រឹក និង​របប​អាហារ​ផ្សេង​ទៀត ក៏​អាច​ជួយ​សម្រក​ទម្ងន់​បាន​ដែរ។ ការ​សិក្សា​ធ្វើ​ឡើង​អំឡុង​ឆ្នាំ ២០១៤ បាន​ធ្វើ​ឲ្យ​អ្នក​ស្រាវជ្រាវ​លើក​ទឹក​ចិត្ត​គ្នា​យើង​ទាំង​អស់ ញ៉ាំ​ប្រូតេអ៊ីន​ឲ្យ​បាន​ច្រើន ព្រោះ​អាច​ជួយ​សម្រក​ទម្ងន់ កាត់​បន្ថយ​ការ​ញ៉ាំ​លើស​កម្រិត ពិសេស​ជាង​នេះ ពេល​ញ៉ាំអាហារ​សម្បូរ​​ប្រូតេអ៊ីន​កាន់​តែ​ច្រើន កាន់​តែ​ជួយ​រាង​កាយ​ដុត​កាឡូរី​បាន​ល្អ។ ៣- កុំ​ញ៉ាំ​អាហារ​ព្រឹក​មាន​កាឡូរីខ្ពស់ ព្យាយាម​កុំ​ញ៉ាំ​ពពួក​អាហារ​ព្រឹក​ដែល​សម្បូរ​កាឡូរី ព្រោះ​នៅ​ពេល​យើង​កាត់​បន្ថយ​កាឡូរី​ពី​អាហារ​ព្រឹក និង​អាហារ​ពេល​ផ្សេង​ទៀត សុទ្ធ​តែ​អាច​ជួយ​សម្រក​ទម្ងន់​បាន​ល្អ។ ដើម្បី​កាត់​បន្ថយ​កាឡូរី​បាន គ្នា​យើង​មិន​ត្រូវ​ញ៉ាំ​អាហារ​ព្រឹក​មាន​បន្ថែម​ជាតិ​ស្ករ​នោះ​ទេ។ អូដមៀល […]


របបអាហារនិងការសម្រកទម្ងន់

មានសាច់យារធ្លាក់នៅដើមដៃ ចង្កេះ សាកវិធីសាស្រ្តហាត់ប្រាណនេះអាចជួយបាន

ការ​ហាត់​ប្រាណ បូក​ផ្សំ​ជា​មួយ​ការ​ញ៉ាំ​អាហារ​​ប្រកប​ដោយ​សមតុល្យ​ និង​​​​មាន​ជីវជាតិ​​គ្រប់​គ្រាន់​សម្រាប់​រាង​កាយ ជួយ​ឱ្យ​​រាង​ស្អាត និង​មាំ​មួន។ បន្ថែម​ពី​នោះ ការ​ចេះ​ជ្រើស​រើស​​វិធី​សាស្រ្ត​ហាត់​ប្រាណ ដើម្បី​ឱ្យ​រាង​កាយ​​ស្អាត​សម​សួន និង​អាច​បំបាត់​សាច់​យារ​​ធ្លាក់ ជា​ជម្រើស​​ល្អ​មួយ។ ខាង​ក្រោម​នេះ ជា​វីធី​សាស្រ្ត​ហាត់​ប្រាណ​​មួយ​ចំនួន ដែល​ជួយ​ដោះ​ស្រាយ​បញ្ហា​ខាង​លើ​នេះ៖ ១. វិធី​ហាត់​​បំបាត់​សាច់​យារ​ធ្លាក់​ត្រង់​ដើម​ដៃ សម្រាប់​វិធី​ហាត់​នេះ យើង​អាច​មាន​ដុំ​ទម្ងន់​សម្រាប់​ហាត់​ជា​ជំនួយ បើ​គ្មាន​យើង​ក៏​យក​របស់​ធ្ងន់​ៗ​ខ្លះ​ដែល​អាច​កាន់​បាន​ យក​ប្រើ​ជំនួស​ដុំ​ទម្ងន់។ ដំបូង​ គឺ​ឈរ​ជំហរ​ត្រង់​ ដោយ​ដាក់​ជើង​ឃ្លាត​ពី​គ្នា​បន្តិច រួច​បន្ទន់​ជង្គង់​​ក្នុង​ជំហរ​ដូច​អង្គុយ​កៅ​អី ចាប់​​កាន់​ដុំ​ទម្ងន់​រួច​ព្យាយាម​ទប់​ ដោយ​មិន​បន្ទន់​កែង​ដៃ បោះ​លាត​ទៅ​ខាង​ក្រោយ​ខ្នង និង​ធ្វើ​សារ​ចុះ​សារ​ឡើង។ លំហាត់​ប្រាណ​នេះ ក៏​ជួយ​ពង្រឹង​សាច់​ដុំ​ស្មា និង​​ខ្នង​ផង​ដែរ។ ធ្វើ​បាន​៣០​វិនាទី ទៅ​១​នាទី រួច​សម្រាក បន្ទាប់​មក​ធ្វើ​២ ទៅ​៣​ដង​សារ​ឡើង​វិញ​។ ​ អត្ថបទ​ពាក់​ព័ន្ធ៖ ទាំងនេះសុទ្ធតែអាហារ និង​ភេសជ្ជៈជួយសុខភាព តែបើញ៉ាំច្រើនពេកបែរជាមិនល្អទៅវិញ ចង់ស្រក​គីឡូ កា​ម៉ាប់ៗ​លែងពិបាក​ហើយ! សិង្ហបុរី កំពុងបង្កើត​ថ្នាំ​សម្រក​ទម្ងន់​ពិសេស ២. វិធី​ហាត់​បំបាត់​សាច់​ធាត់​ត្រង់​ភ្លៅ តាម​បែប​យ៉ូហ្កា ហាត់​ប្រាណ​បែប​យ៉ូហ្កា ជា​វិធី​ពេញ​និយម​មួយ​ដែល​ជួយ​ឱ្យ​រាង​កាយ​មាន​ភាព​សម​សួន បំបាត់​​សាច់​ធាត់ ក៏​ដូច​ជា​ជួយ​ឱ្យ​រាង​កាយ​មាន​ភាព​ទន់​ភ្លន់​បត់​បែន​បាន​ស្រួល​ផង​ដែរ។​ ហាត់​ប្រាណ​បែប​យ៉ូហ្កា​បំបាត់​សាច់​ធាត់​ត្រង់​ភ្លៅ​ខាង​មុខ​ អាច​ធ្វើ​ដូច​នេះ​បាន ដោយដំបូងយើង​ត្រូវ​ឈរ​​ជំហរ​ត្រង់​ខ្លួន ជើង​ញែក​ពី​គ្នា​បន្តិច។ បោះ​ដៃ​លាត​ទៅ​មុខ​អស់ រួច​បន្ទន់​ជង្គង់​​ឱ្យ​ទាប ស្រមៃ​ដូច​កាយ​វិការ​អង្គុយ​កៅ​អី។ រក្សា​ជំហរ​នេះ​​ឱ្យ​បាន​៣០​វិនាទី ទៅ​១​នាទី រួច​សម្រាក បន្ទាប់​មក​ធ្វើ​២ ទៅ​៣​ដង​សារ​ឡើង​វិញ​។ អត្ថបទ​ពាក់​ព័ន្ធ៖ បន្លែ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ