របបអាហារប្រចាំថ្ងៃ មានមុខងារដ៏សំខាន់ ជួយឲ្យរាងកាយរបស់យើងមានថាមពលក្នុងការប្រកបកិច្ចការងារផ្សេងៗ។ ពិតណាស់ ស្រីៗយើងតែងជួបប្រទះការហត់នឿយទាំងផ្លូវកាយ និងផ្លូវចិត្ត ដូច្នេះហើយ ដើម្បីបំពេញបន្ថែមទាំងកម្លាំង និងថាមពល របបអាហារទាំងនេះ ជាជម្រើសដ៏ប្រសើរបំផុត។
អាហារទាំង៤យ៉ាង ជួយឲ្យរាងកាយស្រីៗយើងរឹងមាំ
១. ស្ពៃពួយឡេង
ការបញ្ចូលបន្លែស្លឹកបៃតងទៅក្នុងរបបអាហារប្រចាំថ្ងៃ ជារឿងដែលមិនអាចខ្វះបានឡើយ។ ស្ពៃពួយឡេងសម្បូរវីតាមីនA ដែលអាចជួយពង្រឹងសាច់ដុំដោយផ្ទាល់ ព្រមទាំងជួយឲ្យរាងកាយរបស់យើងរឹងមាំបន្តិចម្ដងៗ។
២. ស៊ុត
ចំណែកឯស៊ុតផ្ទុកវីតាមីន និងសារធាតុចិញ្ចឹមជាច្រើន ដូចជាប្រូតេអ៊ីនដែលជួយឲ្យសាច់ដុំរឹងមាំ។ ជាងនេះទៅទៀត ស៊ុតក៏ជួយបង្កើនវីតាមីនDដល់រាងកាយ ដោយធ្វើការបំបែកអាហារ និងបំប្លែងទៅជាថាមពលយ៉ាងឆាប់រហ័ស។
ចង់គណនា BMI ចុចទីនេះ!
ចង់គណនា BMR ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
៣. ផ្លែចេក
ទន្ទឹមនឹងនេះដែរ ផ្លែចេកជាប្រភពនៃជាតិសរសៃ និងវីតាមីនដូចជាB-6 និងប៉ូតាស៊្យូម ដែលជួយបង្កើនកម្លាំងសាច់ដុំ និងផ្ដល់ថាមពលដល់រាងកាយជាប្រចាំ។ ហេតុដូច្នេះហើយ បើស្រីៗយើងហត់នឿយ ឬគ្មានកម្លាំងកំហែងអំឡុងពេលបំពេញការងារ គួរតែញ៉ាំចេក១ផ្លែ ដើម្បីបង្កើនថាមពលភ្លាមៗ។
![អាហារសម្រាប់ស្រ្តី](https://cdn.hellokrupet.com/wp-content/uploads/2022/03/អាហារសម្រាប់ស្រ្តី២.jpg)
អត្ថបទគួអាន៖
៤. គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជ
ចំណែកឯគ្រាប់ធញ្ញជាតិ និងគ្រាប់ពូជក៏មានប្រយោជន៍យ៉ាងសម្បូរបែបដល់សុខភាពរបស់យើងដូចគ្នា ពីព្រោះអាហារទាំងនេះសម្បូរទៅដោយប្រូតេអ៊ីន និងជាតិសរសៃខ្ពស់ ហើយថែមទាំងមានសូដ្យូមទាបផងដែរ។ គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជមានដូចជា គ្រាប់អាល់ម៉ុន គ្រាប់ស្វាយចន្ទី គ្រាប់ល្ពៅ គ្រាប់ល្ង គ្រាប់ជីរ គ្រាប់ផ្កាឈូករ័ត្ន។
ចំណុចសំខាន់
រាងកាយស្រ្តីយើងត្រូវការថាមពលបំពេញបន្ថែមជារៀងរាល់ថ្ងៃ ហើយរបបអាហារមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដែលយើងមិនអាចខ្វះបានឡើយ។ បំពេញថាមពលជាមួយនឹងរបបអាហារ៤យ៉ាង ដែលជួយឲ្យរាងកាយរឹងមាំជាលំដាប់។អាហារទាំងនេះមានដូចជាស្ពៃពួយឡេង ស៊ុត ចេក គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជ។