backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

កំពូលអាហារ ៤មុខ រួមចំណែកបង្ការជំងឺមហារីក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 21, 2022

កំពូលអាហារ ៤មុខ រួមចំណែកបង្ការជំងឺមហារីក

​​​​​ជំងឺ​មហារីក​ជា​ជំងឺ​មួយ​ដ៏​កាច​សាហាវ​ និង​បាន​​ឆក់​យក​ជីវិត​មនុស្ស​​រាប់​លាន​នាក់​​ជា​រៀង​រាល់​ឆ្នាំ។ ដូច្នេះ​ហើយ​ ការ​ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​ជា​រឿង​សំខាន់​ ដែល​យើង​មិន​គួរ​ធ្វេសប្រហែស​ឡើយ។ ជាក់ស្ដែង ក្រៅ​ពី​បែបបទ​រស់នៅ​ល្អ និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ របប​អាហារ​​ក៏​ដើរ​តួនាទី​​ចម្បង​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​មហារីក​ផង​ដែរ​​។

​​អាហារ​មួយ​ចំនួន​ដែល​ជួយ​រាងកាយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​

១. ពពួកបន្លែ​បណ្ដុះ

ពពួក​​បន្លែ​​បណ្ដុះ​ជា​ប្រភេទ​​អាហារ​ឆៅ​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព។ ខណៈ​ពេល​ដែល​បន្លែ​បណ្ដុះ​​ប្រភេទ​ផ្សេង​ផ្ដល់​សារធាតុ​ចិញ្ចឹម​សម្បូរ​បែប ពពួក​ប្រូខូលី​បណ្ដុះ​​ មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្ការ​ និង​ព្យាបាល​ជំងឺ​មហារីក​បាន​យ៉ាង​អស្ចារ្យ។ គ្រាន់​តែ​ប្រូខូលី​បណ្ដុះ​ចំនួន​ប្រហែល​១០០​ក្រាម​ ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​រហូត​ដល់​៥០%​ឯណោះ​។

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

២. បន្លែ​បៃតង​

រាល់​បន្លែ​បៃតង​គ្រប់​ប្រភេទ​ដូចជា​ស្ពៃ​ពួយ​ឡេង ខាត់ណាខៀវ អាច​ជួយ​ការពារ​យើង​ពី​ជំងឺ​មហារីក​បាន​យ៉ាង​ល្អ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ បន្លែ​ប្រភេទ​នេះ​ថែម​ទាំង​អាច​ជួយ​បង្ការ​ជំងឺ​បេះដូង និង​បញ្ហា​ធាត់​ជ្រុល​ថែម​ទៀត​ផង​។

៣. ប៉េងប៉ោះ

ចំពោះ​បុរស​ ប៉េងប៉ោះ​ជា​បន្លែ​មួយ​ប្រភេទ​ដែល​មិន​អាច​ខ្វះ​បាន​​ ក្នុង​ការ​បង្ការ​ជំងឺ​មហារីក​ក្រពេញ​​ប្រូស្តាត​។ ជា​ពិសេស ប៉េងប៉ោះ​​តូច​ៗ ជា​ជម្រើស​ដ៏​ប្រសើរ​ ពីព្រោះ​វា​មាន​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​។

អត្ថបទគួរអាន៖

៤. តែ​បៃតង

​ចំណែក​ឯ​តែ​បៃតង​មិន​ត្រឹម​តែ​ជួយ​ការពារ​ជំងឺ​មហារីក​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​មាន​សមត្ថភាព​ក្នុង​ការ​ប្រឆាំង​នឹង​ពពួក​បាក់តេរី​ និង​មេរោគ។ លើស​ពី​នេះ ភេសជ្ជៈ​មួយ​ប្រភេទ​នេះ ក៏​ល្អ​សម្រាប់​ការ​ស្រក​ទម្ងន់​ និង​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ដូច​គ្នា​។ ហេតុ​នេះ​ហើយ​ យើង​គួរ​​ញ៉ាំ​តែ​បៃតង​ជា​ប្រចាំ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សុខភាព​បន្ថែម​។

ចំណុចសំខាន់

អាហារ​មួយ​ចំនួន​ដែល​ជួយ​រាងកាយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​
  • បន្លែបណ្តុះ
  • បន្លែ​បៃតង
  • ប៉េងប៉ោះ
  • តែ​បៃតង

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 21, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម