backup og meta

កុំរំលង! ស្នៀតពោត កំពូលអាហារល្អខ្លាំងសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងសម្រកទម្ងន់

កុំរំលង! ស្នៀតពោត កំពូលអាហារល្អខ្លាំងសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងសម្រកទម្ងន់

ស្នៀត​ពោត​ មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​​សុខភាព​​យ៉ាង​ច្រើន។ ជាក់ស្តែង បន្លែ​មួយ​ប្រភេទ​នេះ ជា​ប្រភព​នៃ​អាហារូបត្ថម្ភ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ សារធាតុ​រ៉ែ និង​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ជា​ច្រើន​មុខ។

តើ​កំពូល​អាហារ​មួយ​មុខ​នេះ ផ្តល់​អត្ថប្រយោជន៍​សុខភាព​អ្វី​ខ្លះ?

១. សម្បូរ​ទៅ​ដោយ​វីតាមីន​ និង​ជាតិ​រ៉ែ

ស្នៀត​ពោត​សម្បូរ​ទៅ​ដោយ​វីតាមីន​ និង​សារធាតុ​រ៉ែ​​ ដែល​មាន​សារៈសំខាន់​ដល់​សុខុមាលភាព​ទាំង​មូល។ វីតាមីន​B ដែល​មាន​នៅ​ក្នុង​ស្នៀត​ពោត មាន​គុណប្រយោជន៍​ជួយ​ទ្រទ្រង់​ការ​ផលិត​ថាមពល ក៏​ដូចជា​ជួយ​ឲ្យ​ស្បែក​ និង​សក់​មាន​សុខភាព​ល្អ។ បន្ថែម​ពី​នេះ ស្នៀត​ពោត​ក៏​ផ្ទុក​ទៅ​ដោយ​ជាតិ​ដែក​ ម៉ាញេស្យូម និង​ប៉ូតាស្យូម​ ដែល​​មាន​សមត្ថភាព​ជួយ​ថែទាំ​កោសិកា​ឈាម ទ្រទ្រង់​សាច់ដុំ និង​មុខងារ​បេះដូង ផងដែរ។

២. មាន​កាឡូរី​ទាប និង​ជាតិ​សរសៃ​ខ្ពស់

ចំពោះ​ស្រី​ៗ​ដែល​ចង់​គ្រប់គ្រង​ទម្ងន់​ខ្លួន​ ស្នៀត​ពោត​គឺ​ជា​ជម្រើស​ដ៏​ល្អ​ឯក​ដែល​គួរ​បញ្ចូល​​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ពីព្រោះ​បន្លែ​មួយ​ប្រភេទ​នេះ​មាន​កាឡូរី​ទាប និង​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់ និង​សម្រក​ទម្ងន់​​តាម​បែប​ធម្មជាតិ។

៣. ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម

ជាមួយ​គ្នា​នេះ​ ស្នៀត​ពោត​ក៏​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដូចជា​សារធាតុ Beta-carotene និង​វីតាមីន ​C ដែល​ជួយ​ការពារ​រាងកាយ​​ទប់ទល់​នឹង​ជំងឺ​រ៉ាំរ៉ៃ ដូចជា​ជំងឺ​បេះដូង និង​មហារីក​មួយ​ចំនួន។ ជាង​នេះ​ទៅ​ទៀត ស្នៀត​ពោត​ក៏​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​ផង​ដែរ។

ស្នៀតពោត

៤. គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម

ទន្ទឹម​នឹង​នេះ​ដែរ ស្នៀត​ពោត​មាន​សន្ទស្សន៍​ជាតិស្ករទាប  ដែល​អាច​ជួយ​បញ្ចៀស​ការ​កើន​ឡើង​ និង​ធ្លាក់​ចុះ​ភ្លាម​ៗ​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​​កម្រិត​ជាតិ​សរសៃ​នៅ​ក្នុង​ស្នៀត​ពោត​ក៏​អាច​​ជួយ​ពន្យឺត​ការ​ស្រូប​យក​ជាតិ​ស្ករ​ ដែល​ល្អ​បំផុត​ក្នុង​ការ​គ្រប់គ្រង​ជាតិ​ស្ករ​សម្រាប់​អ្នក​ទឹក​នោម​ផ្អែម ឬ​​អ្នក​មាន​ហានិភ័យ​នៃ​ការវិវដ្តទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម

[embed-health-tool-bmi]

៥. ទ្រទ្រង់​សុខភាព​ភ្នែក

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ស្នៀត​ពោត​ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ carotenoids ​សំខាន់​ៗ ដែល​មាន​អត្ថប្រយោជន៍​ជួយ​ទ្រទ្រង់​សុខភាព​ភ្នែក។ សមាសធាតុ​ទាំង​នេះ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ភ្នែក​ឡើង​បាយ​ទៅ​តាម​វ័យ ក៏​ដូចជា​បញ្ចៀស​ជំងឺ​ភ្នែក​ផ្សេង​ទៀត​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Is Corn Healthy?

https://foodrevolution.org/blog/corn-health-benefits/

Health benefits of baby corn

https://www.reliancehospitals.com/health-information/health-tips/health-benefits-of-baby-corn/

5 Real Benefits of Eating Corn

https://www.goodnet.org/articles/5-real-benefits-eating-corn

កំណែ​ប្រែបច្ចុប្បន្ន

08/10/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

អ្នកមានបញ្ហារលាកក្រពះ គួរជៀសវាងប្រភេទអាហារទាំងនេះជាបន្ទាន់

បើជាតិស្ករក្នុងឈាមកើនឡើងក្រោយញ៉ាំអាហាររួច អាចសាកគន្លឹះទាំង៥នេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 3 days ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម