រូបមន្តសុខភាព

រូបមន្តសុខភាព - ជា​មាតិកា​ដោះស្រាយ​បញ្ហា​សុខភាព និង​ជំរុញ​ឲ្យ​គ្រប់គ្នាគេចផុត​ពី​បញ្ហាសុខភាព​នានា តាមរយៈ​បទពិសោធន៍​ផ្ទាល់របស់ប្រភពនានា អំណះអំណាង​ពី​ស្ថាប័នឬប្រភពជាតិអន្តរជាតិ  គ្រូពេទ្យឯកទេស ឬអ្នកជំនាញ​លើ​ផ្នែកសុខភាពជាក់លាក់ណាមួយ ដើម្បីស្របទៅតាមវេជ្ជសាស្ត្រ ឬវេជ្ជបញ្ជាក្រុមគ្រូពេទ្យ

ចំណេះដឹងទូទៅ

រូបមន្តសុខភាព

ចង់ឱ្យក្រពះពោះវៀនមានសុខភាពល្អ កុំរំលងផ្លែឈើ ៤ មុខនេះ

គ្នា​យើង​ដឹង​អត់​ថា​​ ផ្លែឈើ​មួយ​ចំនួន​ មាន​គុណប្រយោជន៍​ច្រើន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ ពីព្រោះ​វា​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ អង់ស៊ីម និង​សារធាតុ​ចិញ្ចឹម​ល្អ​ៗ ដែល​រួម​ចំណែក​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ក៏​ដូចជា​សុខភាព​ក្រពះ​ពោះវៀន។ ខាង​ក្រោម​​នេះ ជា​ប្រភេទ​ផ្លែឈើ​ល្អ​ៗ ដែល​គ្នា​យើង​មិន​គួរ​រំលង​​។ ១. ផ្លែ​ប៉ោម ផ្លែ​ប៉ោម​ ជា​ផ្លែឈើ​ដែល​សម្បូរ​ដោយ​ជាតិ​សរសៃ​ខ្ពស់ ជួយ​ដល់​ការ​បន្ទោរបង់ និង​បញ្ចៀស​ការ​ទល់លាមក​។ តាម​ការសិក្សា​មួយ​បាន​បង្ហាញ​ថា សមាសភាព​ប្រឆាំង​ការ​រលាក​នៃ​ផ្លែប៉ោម​ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ច្រាល​អាហារ រី​ឯ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន​ល្អ​ៗ​ក៏​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​ដូច​គ្នា។ ២. ផ្លែ​ចេក ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ចេក​ក៏​មាន​គុណប្រយោជន៍​ជួយ​ដល់​ការ​រំលាយ​អាហារ ជំរុញ​ការលូតលាស់​នៃ​បាក់តេរី​ល្អ​ក្នុង​ក្រពះ ព្រម​ទាំង​កាត់បន្ថយ​ជាតិ​អាស៊ីត។ លើស​ពី​នេះ ផ្លែ​ចេក​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​សម្រួល​ដល់​ការ​បន្ទោរបង់ និង​កាត់​បន្ថយ​ការ​ទល់លាមក។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ផ្លែ​ម្នាស់ ចំណែក​ផ្លែ​ម្នាស់​វិញ​ ក៏​ជា​ផ្លែឈើ​ដ៏​ល្អ​បំផុត​សម្រាប់​ការ​រំលាយ​អាហារ ពីព្រោះ​វា​មាន​ផ្ទុក​អង់ស៊ីម​សម្រាប់​បំបែក​ជាតិ​ប្រូតេអ៊ីន​នៅ​ក្នុង​ក្រពះ ដោយ​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​កាត់បន្ថយ​ការ​ទល់​លាមក។ [embed-health-tool-pregnancy-weight-gain] ៤. ផ្លែ​ល្ហុង ដូច​គ្នា​នេះ​ដែរ ផ្លែ​ល្ហុង គឺ​ជា​ផ្លែឈើ​ដ៏​ស័ក្តិសម​ចំពោះ​ការ​រំលាយ​អាហារ ដោយ​សារ​តែ​វា​ផ្ទុក​អង់ស៊ីម​ម្យ៉ាង​ឈ្មោះ​ថា Papain ដែល​រួម​ចំណែក​ជួយ​បំបែក​ប្រូតេអ៊ីន និង​ជំរុញ​ដល់​ការ​រំលាយ​អាហារ។ បន្ថែម​ពី​នេះ ផ្លែ​ល្ហុង​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ វីតាមីន​C និង​សារធាតុ​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ និង​គាំទ្រ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ។ ហេតុ​នេះ​ហើយ​ ដើម្បី​​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​ឱ្យ​បាន​ល្អ ក៏​ដូចជា​ជំរុញ​​ដល់​ការ​រំលាយ​អាហារ គ្នា​យើង​គួរ​បញ្ចូល​ផ្លែឈើ​ទាំង ៤​ មុខ​នេះ​ទៅ​ក្នុង​របប​អាហារ​ជា​ទៀងទាត់។ ចំណុចសំខាន់ ​ប្រភេទ​ផ្លែឈើ​ល្អ​ៗ ជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ […]

ស្វែងរក រូបមន្តសុខភាព

រូបមន្តសុខភាព

ផ្លែប៉ោម​មាន​អត្ថប្រយោជន៍ច្រើនជាងអ្វីយើងដឹង

ផ្លែ​ប៉ោម​មិន​ត្រឹម​តែ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព​របស់​យើង​ផង​ដែរ​​ដូចជា​ ជួយ​​សម្រួល​ដល់​សុខភាព​​ពោះវៀន​ កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គ្រោះថ្នាក់សរសៃ​ឈាម​ខួរ​ក្បាល​ សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​ទឹក​នោម​ផ្អែម​ ​ជំងឺ​បេះដូង​ ការ​ធាត់​ជ្រុល​ និង​ជំងឺ​មហារីក​មួយ​ចំនួន​ផង​ដែរ​។​ ហេតុដូច្នេះ​ហើយ​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ និង​ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ​ ចូរ​​បន្ថែម​ផ្លែ​ប៉ោម​ចូល​ទៅ​ក្នុង​របប​អាហារ​​ប្រចាំ​ថ្ងៃ​របស់​​យើង​​។ ១. ​ការពារ​បេះដូង​ ​​​​​​​​​ផ្លែ​ប៉ោម​ សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់​ ដែល​មាន​គុណ​ប្រយោជន៍​​ក្នុង​ការ​​ធ្វើ​ឲ្យ​កម្រិត​កូលេស្តេរ៉ូល​​កាន់​តែ​ប្រសើរ​​ជាង​មុន​។​ ​ចំពោះ​អ្នក​ដែល​​ចូលចិត្ត​ញ៉ាំ​ផ្លែ​​ឈើ​ទាំង​មូល​ រួម​ទាំង​ផ្លែ​ប៉ោម​ផង​ដែរ​នោះ​ មាន​ឱកាស​លើស​សម្ពាធ​ឈាម​តិចតួច​។​ ​​​ជាមួយ​គ្នា​នេះ​ដែរ​ ចំពោះ​ស្ត្រី​ដែល​ញ៉ាំ​ផ្លែ​ប៉ោម​​ច្រើន​ជាង​៧​ឆ្នាំ​ ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​​បាន​រហូត​ដល់​២២%​ផង​ដែរ​។ ២. ​បង្កើន​សុខភាព​ខួរ​ក្បាល តាម​រយៈ​ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​មនុស្ស​វ័យ​ចំណាស់​​ដែល​តែងតែ​​ញ៉ាំ​ផ្លែឈើ​ស្រស់​ៗ​ និង​បន្លែ​ជាប្រចាំ​ អាច​ជួយ​​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ភ្លេចភ្លាំង​​នៃ​មនុស្ស​ចាស់ បាន​រហូត​ដល់​៣០​ ទៅ​៣៥%​​ ហើយ​នៅ​ពេល​ដែល​ពួក​គាត់​ប្រកាន់​ខ្ជាប់​របប​អាហារ​ទាំងនេះ​កាន់​តែ​យូរ​ មុខងារ​​នៃ​ការ​យល់​ដឹង​របស់​ពួកគាត់​ក៏​កាន់តែ​ប្រសើរ​ឡើង​​ដូច​គ្នា។​ ៣. សម្រកទម្ងន់​ ​​​​​​​​ជា​ទូទៅ​ ផ្លែ​ប៉ោម​មួយ​ផ្លែ​ ​អាច​​ធ្វើ​​ឲ្យ​យើង​​ទទួល​អារម្មណ៍​ថា​ឆ្អែត​ ជាមួយ​នឹង​កាឡូរី​ទាប​ជាង​១០០​ប៉ុណ្ណោះ​ ​ដែល​អាច​ជួយ​ឲ្យ​យើង​​ស្រក​ទម្ងន់​បាន​យ៉ាង​ងាយ​។​ ​យោង​តាម​​ការសិក្សា​មួយ​ បាន​បង្ហាញ​ថា​​អ្នក​ដែល​ញ៉ាំ​ផ្លែ​ប៉ោម​ មុន​ពេល​ញ៉ាំ​អាហារ​ នឹង​មាន​អារម្មណ៍​ថា​​ឆាប់​ឆ្អែត ​និង​ស្កប់ស្កល់​ជាង​អ្នក​ដែល​ញ៉ាំ​​ទឹក​ផ្លែ​ប៉ោម​ ឬ​មិន​ញ៉ាំ​ផ្លែ​ប៉ោម​ទាល់​តែ​សោះ​ ហើយ​ការសិក្សា​ដដែល​នេះ​​ក៏​បាន​​បញ្ជាក់​​ថា​ ការ​ចាប់ផ្ដើម​ញ៉ាំ​អាហារ​ ជាមួយ​នឹង​ផ្លែ​ប៉ោម​ ជួយ​ឱ្យ​​យើង​​ទទួល​បាន​​កាឡូរី​ជាមធ្យម​តិច​ជាង​មុន​ដល់​ទៅ​​២០០កាឡូរី​ ​បើ​ប្រៀបធៀប​នឹង​អ្នក​ដែល​​មិន​ញ៉ាំ​ផ្លែ​ប៉ោម​​។​ ៤. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ បន្ថែម​ពី​នេះ​ ផ្លែ​ប៉ោម​​ក៏​មាន​អត្ថប្រយោជន៍​ទប់ស្កាត់​ជំងឺ​ទឹក​នោម​ផ្អែម​​ផង​ដែរ​​។​ ​សម្រាប់​អ្នក​ដែល​ញ៉ាំ​ផ្លែ​ប៉ោម​ មួយ​ផ្លែ​​​ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ​ អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ បាន​រហូត​ដល់​ទៅ​២៣%​ ​​​បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​មិន​ញ៉ាំ​ផ្លែ​ប៉ោម​សោះ​។ […]


រូបមន្តសុខភាព

សារធាតុចិញ្ចឹម ៦ មុខ រាងកាយមនុស្សយើងត្រូវការចាំបាច់រាល់ថ្ងៃ

យោង​តាម អង្គការសុខភាព​ពិភពលោក (WHO) ឲ្យ​ដឹង​ថា សារធាតុ​ចិញ្ចឹម​សំខាន់ៗ ចាំ​បាច់​ណាស់​ក្នុង​ការ​ទ្រទ្រង់​ផលិត​ភាព ការ​លូតលាស់ និង​សុខភាព​ល្អ​របស់​មនុស្ស​យើង​ម្នាក់ៗ។ ប៉ុន្តែគ្នា​យើង​មួយ​ចំនួន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ដែល​រាង​កាយ​ត្រូវ​ការ​ក្នុង​មួយ​ថ្ងៃ​មិន​គ្រប់​គ្រាន់ ឬ​ខ្លះ​មិន​សូវ​យល់​ដឹង​ថា ក្នុង​មួយ​ថ្ងៃ យើង​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​អ្វី​ខ្លះ​ដែល​រាង​កាយ​យើង​ត្រូវ​ការ? ខាង​ក្រោម​នេះ ជា​ពពួក​សារធាតុ​ចិញ្ចឹម​ដែល​រាង​កាយ និង​សុខភាព​យើង​ត្រូវ​ការ​ជា​ប្រចាំ​ថ្ងៃ ដើម្បី​ជួយ​ដល់​ដំណើរការ​ប្រព័ន្ធ​ផ្សេងៗ​ក្នុង​រាង​កាយ​មាន​ដូចជា៖ ១. វីតាមីន ពពួក​វីតាមីន​ជា​មីក្រូសារធាតុចិញ្ចឹមដែល​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​រួម​មាន ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ ការពារ ឬ​ពន្យារ​ពេល​ជំងឺ​មហារីក​មួយ​ចំនួន រក្សា​ស្បែក​ឲ្យ​បាន​សុខភាព​ល្អ ជួយ​ទ្រទ្រង់​ឲ្យឈាមមាន​សុខភាព​ល្អ និង​ជួយ​ដល់​ខួរក្បាល និង​ដំណើរ​ការ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ជាដើម។ នៅ​ក្នុង​នោះ​ដែរ មាន​១៣ ​វីតាមីន​ចាំបាច់ ​គឺ៖ វីតាមីន A វីតាមីន D វីតាមីន E វីតាមីន K វីតាមីន C វីតាមីន B1 B12 B6 B2 B5 B3 B9 B7។ ២. ជាតិរ៉ែ រ៉ែ​ជា​ប្រភេទ​មីក្រូសារធាតុចិញ្ចឹម ដែល​រាង​កាយ​ត្រូវ​ការ​មាន​ដូច​ជា ម៉ាញេស្យូម កាល់ស្យូម សូដ្យូម ប៉ូតាស្យូម ជាតិ​ដែក ទង់ដែង […]


រូបមន្តសុខភាព

ចំណីអាហារមានដាក់សារធាតុបូរ៉ាក់ ញ៉ាំទៅប៉ះពាល់អីខ្លះ? (វីដេអូ)

បូរ៉ាក់ (Borax) ជា​សារ​ធាតុ​គីមីម្យ៉ាង ដែល​បង្កើត​ឡើង​ពី​សារធាតុ​រ៉ែ​ធម្មជាតិ​ឈ្មោះ ​សូដ្យូមបូរ៉ាត សម្រាប់ប្រើជាសារធាតុ​សម្អាត គ្រឿងសម្អាង និងថ្នាំសម្លាប់សត្វល្អិត។ ប៉ុន្តែ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រើ​លើ​ចំណី​អាហារ​ឡើយ ព្រោះ​ប៉ះពាល់​ដល់​សុខភាព។ លោក ចាន់ សេដ្ឋា អតីត​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ផ្នែក​គីមី​ចំណី​អាហារ បាន​ឲ្យ​ដឹង​ថា សារធាតុ​បូរ៉ាក់​គេ​ប្រើ​ក្នុង​មុខងារ​ជាសាប៊ូ​សម្អាត​សម្លៀកបំពាក់​ ព្រោះ​បូរ៉ាក់​មិន​មាន​ផ្ទុក​សារធាតុ ផ្វស្វាត និងក្លរ ដូចនេះ​វា​ជាភ្នាក់​ងារលាង​ជម្រះ​យ៉ាង​មាន​ប្រសិទ្ធភាព និង​ធ្វើ​ឲ្យ​សម្លៀកបំពាក់​ទន់​ក្រោយ​ពេល​សម្អាត។ មួយ​វិញ​ទៀត​សារធាតុ​បូរ៉ាក់​ក៏​ត្រូវ​ប្រើ​ក្នុង​គ្រឿង​សម្អាង ជា​គ្រឿង​ផ្សំ​របស់ឡេ​លាប​ខ្លួន សាប៊ូដុស​ខ្លួន​ជាដើម ព្រោះ​វា​មានមុខងារ ការពារ ឬ​លាង​សម្អាត​ជាតិ​ខ្លាញ់។ចំណែក​នៅ​ក្នុង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ក៏​មាន​ដែរ ហើយ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្លាប់​សត្វ ស្រមោច កន្លាត និង​សត្វល្អិតផ្សេងៗទៀត។ អតីត​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ផ្នែក​គីមី​ចំណី​អាហារ បន្ត​ទៀត​ថា ការ​ប៉ះពាល់​សារធាតុ​បូរ៉ាក់​អាច​បង្ក​ឲ្យ​មាន​ជំងឺ របកស្បែក ប្រគ្រីវកាច់  ខ្សោយតម្រង​នោមដែល​អាច​នាំ​ឲ្យ​ខូច​តម្រងនោម​ធ្ងន់ធ្ងរ ឈឺ​សន្លាក់ និង​ឆ្អឹង ប៉ះពាល់​ដល់ប្រព័ន្ធ​ក្រពះ ​ពោះវៀន ចង្វាក់​ដង្ហើម​ថយ​ចុះ ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង ខូច​ថ្លើម និង​​ប្រព័ន្ធ​ប្រសាទ។ ការ​បរិភោគ​អាហារ​ដែល​មាន​ផ្ទុកសារធាតុបូរ៉ាក់​ត្រឹមតែ ១៥-២០ ក្រាម អាច​សម្លាប់​មនុស្ស​ពេញ​វ័យ​បាន ហើយ​ចំពោះកុមារ គឺ​ត្រឹម​តែ ៥ ក្រាមប៉ុណ្ណោះ​។ ដូចនេះ​សារធាតុ​បូរ៉ាក់​ត្រូវតែ​រក្សា​ឲ្យឆ្ងាយ​ពី​គ្រឿង​បរិភោគ។ ប្រភេទ​ចំណី​អាហារ​ជាច្រើន​ត្រូវ​បាន​គេ​ដាក់​សារធាតុ Borax ក្នុង​នោះ​មាន​ដូចជា​មឹក ប៉ាតេ បង្គា​ស្រស់ […]


រូបមន្តសុខភាព

ញ៉ាំត្រី ២ ប្រភេទនេះប្រយ័ត្នប៉ះប្រមាត់ នាំឲ្យពុលតម្រងនោមស្រួចស្រាល់

បើ​តាម​ការ​ចុះ​ផ្សាយ​ពី​ខាង​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​ឲ្យ​ដឹង​ថា ដោយសារ​ប្រជាជន​កម្ពុជា និង​នៅ​តំបន់​អាស៊ី​​មួយ​ចំនួន នៅ​មាន​ទម្លាប់​ប្រើ​ឱសថ​បុរាណ​ក្នុង​ការ​ព្យាបាល​ជំងឺ ហើយ​ក្នុង​នោះ​ប្រមាត់​ត្រី​ត្រូវ​ក៏​ត្រូវ​ចាត់​ទុក​ជា​ឱសថ​មួយ​ប្រភេទ សម្រាប់​បំប៉ន​សុខភាព ជំនួយ​ភ្នែក ព្យាបាល​គ្រុនក្ដៅ ឬ​ជំងឺ​ហឺត​ជាដើម។ តែ​ប្រមាត់​ត្រី​ប្រភេទ​ខ្លះ​មាន​ផ្ទុក​សារធាតុ​ពុល​មួយ​ចំនួន​ដូចជា​សារធាតុ 5α cyprinol sulfate ដែល​អាច​ផ្ដល់​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព។ ក្នុង​នោះ​ប្រមាត់​ត្រី​ពុល​នៅ​កម្ពុជា​មាន​២ បង្ក​ការ​ពុល​ញឹកញាប់​ជាងគេ​មាន៖ - ប្រមាត់​ត្រី​ក្អែក - ប្រមាត់​ត្រី​ត្រសក់ រោគសញ្ញា​គឺ​អាស្រ័យ​នឹង​បរិមាណ​ដែល​បាន​ញ៉ាំ។ អ្នក​ជំងឺ​ភាគច្រើន​កើត​មាន​អាការៈ​ឈឺពោះ​ខ្លាំង ក្អួត រាក នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​បរិភោគ។ ៤៨ ទៅ ៧២ម៉ោងក្រោយ អ្នក​ជំងឺ​ចាប់ផ្ដើម​មាន​រោគ​សញ្ញា​ពុល​តម្រង​នោម​ដូចជា ហើម នោម​តិច ឬ​គ្មាន​​ទឹកនោម (ពេល​ខ្លះ​អាច​មាន​រោគសញ្ញា​ពុល​ថ្លើម​ផងដែរ​ដូចជា ភ្នែក​ និង​ស្បែក​ឡើង​ពណ៌​លឿង​ជាដើម)។ ចំពោះ​ការ​ព្យាបាល​វិញ រាល់​មាន​ករណី​ពុល​ប្រមាត់​ត្រី​ទាំង​អស់ អ្នក​ជំងឺ​ត្រូវ​ទទួល​ការ​ព្យាបាល​ដោយ​យក​ចិត្ត​ទុកដាក់ ពីព្រោះ​ក្នុង​ករណី​អាច​មាន​អាការៈ​ពុល​ដល់​តម្រង​នោម ដែល​មាន​សភាព​ធ្ងន់ធ្ងរ​ ​ទាមទារ​ឲ្យ​មាន​ការ​ព្យាបាល​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ជា​បន្ទាន់។


រូបមន្តសុខភាព

រឿង​ ៥យ៉ាង គ្នា​យើង​គួរ​ដឹងដើម្បីរក្សាបេះដូងមាន​សុខភាពល្អ

ជា​ការ​ពិត​ណាស់​ យើង​ម្នាក់ៗ​សុទ្ធតែ​ប្រាថ្នា​ចង់​បាន​ជីវិត​មួយ​ដែល​​ប្រកប​ដោយ​​សុខភាព​ល្អ និង​អាយុ​វែង។​ ក៏​ប៉ុន្តែ​ ពុំ​មែន​គ្រប់​គ្នា​បាន​ដឹង​ពី​របៀប​បើក​កកាយ​នូវ​អាថ៌កំបាំង​ទាំង​នោះ​ឡើយ។​ ដូច​ដែល​យើង​បាន​ដឹង​រួច​ហើយ​ថា ជន​ជាតិ​ជប៉ុន​ គឺ​នៅ​ស្ថិត​លំដាប់​កំពូល​នៃ​មនុស្ស​ដែល​មាន​អាយុ​វែង​បំផុត ហើយ​នៅ​ពី​ក្រោយ​ហេតុ​ផល​នេះ គឺ​​ការ​ញ៉ាំ​អាហារ​ដែល​សម្បួរ​ទៅ​ដោយ​​សារ​ជាតិ​ចិញ្ចឹម សន្ទស្សន៍​ទម្ងន់​រាងកាយ​ដែល​មាន​សុខភាព​ល្អ​ (BMI)​ រួម​ជា​មួយ​នឹង​ទម្លាប់​ល្អៗ​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​បេះដូង​ផង​ដែរ​។ វេជ្ជបណ្ឌិត​ Sarita Rao អ្នក​ឯកទេស​ខាង​ជំងឺ​បេះដូង​នៅ​​មន្ទីរពេទ្យ​Cath Lab-Apollo បាន​បង្ហើប​ឲ្យ​ដឹង​ថា​មាន​ទម្លាប់​ល្អ​ថែទាំ​សុខភាព​បេះដូង​ ជួយ​យើង​ទទួល​បាន​នូវ​សុខភាព​ល្អ និង​ពោរពេញ​ទៅ​ដោយ​ថាមពល​។​ជាមួយ​គ្នា​នេះ​ដែរ​ លោក​ក៏​បាន​ធ្វើការ​បកស្រាយ​អំពី​កត្តា​គ្រោះថ្នាក់​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​កើត​មាន​ហានិភ័យ​ដល់​សុខភាព​បេះដូង។ តើ​កត្តា​អ្វីខ្លះ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​​បេះដូង​? ​ចំនួន​ជន​រងគ្រោះ​ដោយ​ជំងឺ​បេះដូង មាន​ការ​កើន​ឡើង​​​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ និង​មាន​ចំនួន​អ្នក​មាន​ជំងឺ​បេះ​ដូង​ប្រមាណ​២លាន​ករណី​ ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ កត្តា​គ្រោះថ្នាក់​ធំ​បំផុត​មួយ​ចំនួន​នៃ​ជំងឺ​គាំង​បេះដូង​ រួម​បញ្ចូល​ទាំង​ប្រវត្តិ​គ្រួសារ​ និង​ការរស់នៅ​មិន​ត្រឹមត្រូវ​ ដូច​ជា​ការ​ញ៉ាំ​អាហារ​ចៀន​ច្រើន​ ជក់បារី ស្ត្រេស កង្វះ​លំហាត់​ប្រាណ​ ការ​ធាត់​ជ្រុល​ និង​សម្ពាធ​ឈាម​ខ្ពស់​​ជាដើម​។ ​បើ​តាម​គ្រូពេទ្យ បញ្ហា​​គាំង​បេះដូង​បំផ្លាញ​ ឬ​សម្លាប់​សាច់ដុំ​បេះដូង​មួយ​ផ្នែក​ ដោយសារ​តែ​ការ​រឹត​ត្បិត​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​កាន់​ជាលិកា​។ រោគសញ្ញា​មួយ​ចំនួន​នៃ​ជំងឺ​នេះ មាន​ដូច​ជា​ណែន​ទ្រូង​ ឈឺចាប់​​រាងកាយ​ផ្នែក​ខាងលើ​ និង​ពិបាក​ដក​ដង្ហើម​ ព្រមទាំង​មាន​អារម្មណ៍​មិន​ស្រួល​ ចេញ​ពី​កណ្ដាល​ទ្រូង​ រួច​ក៏​សាយ​ភាយ​​មក​ក្រៅ។​ មនុស្ស​មួយ​ចំនួន​​ មាន​អារម្មណ៍​មិន​ស្រួល ឬ​ឈឺចាប់​ដើម​ដៃ​ម្ខាង ឬ​ទាំងពីរ​ ខ្នង​ ក​ ថ្គាម​ ឬ​ពោះ។​ ដើម្បី​បញ្ចៀស​នូវ​បញ្ហា​​គាំង​បេះដូង យើង​គួរ​តែ​បង្កើត​នូវ​ទម្លាប់​ល្អៗ​ដល់​សុខភាព​បេះដូង​ ដូច​មាន​បង្ហាញ​ខាងក្រោម​នេះ៖ ១.សម្រក​ទម្ងន់​ និង​ហាត់​ប្រាណ​ ​ការ​ធាត់​ជ្រុល ឬ​មាន​ជំងឺ​ធាត់​​ ក៏​ជា​កត្តា​មួយ​ដែល​នាំ​ឲ្យ​កើត​មាន​បញ្ហា​​គាំង​បេះដូង​ផង​ដែរ។​ […]


រូបមន្តសុខភាព

ផ្លែឈើទាំង​នេះគួរញ៉ាំប្រចាំថ្ងៃ​ ដើម្បីសុខភាពល្អ

ផ្លែឈើ​សម្បូរ​ដោយ​វីតាមីន ជាតិរ៉ែ ជាតិ​សរសៃ និង​សារធាតុ​ផ្សេង​ទៀត ហើយ​ផ្លែឈើ​គឺ​ជា​អាហារ​ដ៏​ល្អ​សម្រាប់​សុខភាព។ ដូចនេះ អត្ថបទ​នេះ​លើក​ឡើង​ពី​ផ្លែឈើ​មួយ​ចំនួន​ដែល​យើង​គួរ​បញ្ចូល​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ដើម្បី​សុខភាព។ ១. ផ្លែ​ទំពាំង​បាយ​ជូរ ផ្លែ​ទំពាំង​បាយ​ជូរ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​មាន​ក្នុង​ផ្លែ​ទំពាំង​បាយ​ជូរ​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង និង​មហារីក។ ២. ផ្លែ​ប៉ោម ផ្លែ​ប៉ោម​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​ដូចជា​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង និង​ជំងឺ​មហារីក។ នេះ​មក​ពី​ផ្លែ​ប៉ោម​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន។ ការ​សិក្សា​ទៅ​លើ​មនុស្ស ៥៦ ០០០នាក់​បាន​រក​ឃើញ​ថា​អ្នក​ដែល​ញ៉ាំ​ផ្លែ​ប៉ោម​ច្រើន​អាច​កាត់បន្ថយ​ហានិភ័យ​ការ​ស្លាប់​បង្ក​ដោយ​ជំងឺ​បេះដូង និង​ជំងឺ​មហារីក។ ៣. ផ្លែ​បឺរ ផ្លែ​បឺរ​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ច្រើន​ដូចជា​ជាតិ​សរសៃ ខ្លាញ់​ល្អ ប៉ូតាស្យូម ម៉ាញេស្យូម ហ្វូឡាត វីតាមីន C និង​វីតាមីន K1។ ការ​សិក្សា​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ផ្លែ​បឺរ​អាច​ជួយ​សម្រក​ទម្ងន់ បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​បង្ក​ដោយ​ខ្លាញ់​អាក្រក់ (LDL)។ ៤. ផ្លែ​ក្រូចថ្លុង ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​អ្នក​ដែល​ញ៉ាំ​ផ្លែ​ក្រូចថ្លុង​គឺ​ទទួល​បាន​ម៉ាញេស្យូម វីតាមីន C ប៉ូតាស្យូម និង​ជាតិសរសៃ​ច្រើន​ជាង​អ្នក​មិន​ញ៉ាំ​។ ម៉្យាងទៀត ការ​វិភាគ​មួយ​ក៏​បាន​រក​ឃើញ​ថា​ស្ត្រី​ដែល​ញ៉ាំ​ផ្លែ​ក្រូចថ្លុង​មាន​ទម្ងន់​តិច និង​មាន​កម្រិត​ខ្លាញ់​អាក្រក់ (Triglycerides)ទាប។ ៥. ផ្លែ​ទទឹម ការ​សិក្សា​ជាច្រើន​បាន​ឲ្យ​ដឹង​ថា​ផ្លែ​ទទឹម​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​ដូចជា​កាត់បន្ថយ​អាការៈ Oxidative stress (អតុល្យភាព​នៃ​រ៉ាឌីកាល​សេរី និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៅ​ក្នុង​រាងកាយ) បញ្ចុះ​សម្ពាធ​ឈាម បញ្ចុះ​ខ្លាញ់​អាក្រក់ និង​ការ​ខូចខាត​សាច់ដុំ។   ៦. ផ្លែ​ល្ហុង ផ្លែ​ល្ហុង​សម្បូរ​ដោយ​វីតាមីន C ប្រូវីតាមីន A (Provitamin A) ហ្វូឡាត ប៉ូតាស្យូម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​លីកូប៉ែន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ