រូបមន្តសុខភាព

រូបមន្តសុខភាព - ជា​មាតិកា​ដោះស្រាយ​បញ្ហា​សុខភាព និង​ជំរុញ​ឲ្យ​គ្រប់គ្នាគេចផុត​ពី​បញ្ហាសុខភាព​នានា តាមរយៈ​បទពិសោធន៍​ផ្ទាល់របស់ប្រភពនានា អំណះអំណាង​ពី​ស្ថាប័នឬប្រភពជាតិអន្តរជាតិ  គ្រូពេទ្យឯកទេស ឬអ្នកជំនាញ​លើ​ផ្នែកសុខភាពជាក់លាក់ណាមួយ ដើម្បីស្របទៅតាមវេជ្ជសាស្ត្រ ឬវេជ្ជបញ្ជាក្រុមគ្រូពេទ្យ

ចំណេះដឹងទូទៅ

រូបមន្តសុខភាព

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ជា​រៀង​រាល់​ឆ្នាំ ខ្មែរ​យើង​តែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​ ដែល​មាន​រយៈពេល​ចំនួន​​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​កើត​ ១៥​កើត​ ដល់​ថ្ងៃ​១រោច​ ខែ​កក្តិក ដោយ​​ឡែក​ចំពោះ​ពិធី​អក​អំបុក​ សំពះ​ព្រះខែ​វិញ គេ​ប្រារព្ធ​ឡើង​នៅ​ពាក់​កណ្តាល​អាធ្រាត​ថ្ងៃ​ទី​១៥កើត​ ខែ​កក្តិក​ប៉ុណ្ណោះ ដោយ​មាន​រៀប​ចំ​​នូវ​​រណ្តាប់​សែន​​មួយ​ចំនួន​​រួម​មាន​ ចេក អំបុក​ ទឹក​ដូង និង​ផ្លែឈើ​ផ្សេងៗ និង​ទៀន​ ធូប​ ផ្កា​ភ្លី​ជា​ដើម។ យ៉ាង​ណា​មិញ តើ​យើង​មាន​​ដឹង​អត់​ថា ចេក អំបុក និង​ទឹក​ដូង​ មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព​? ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គុណប្រយោជន៍​នៃ​អំបុក​ អំបុក​ជា​អាហារ​ដ៏​មាន​សារៈសំខាន់ និង​មិ​នអាច​ខ្វះ​បាន​​នៅ​ក្នុង​ពិធី​ «សំពះ​ព្រះ​ខែ និង​អក​អំបុក»។ ជា​ទូទៅ ខ្មែរ​យើង​និយម​ធ្វើ​អំបុក​​នៅ​ពេល​ច្រូត​ស្រូវ​ដើម​ដៃ និង​ជា​ស្រូវ​ដំណើប​ថ្មី ឬ​ជួនកាល​ក៏​មាន​ស្រូវ​ខ្សាយ​ខ្លះ​ដែរ។ ជា​ដំបូង យើង​ត្រូវ​យក​ស្រូវ​ស្រស់​មក​លីង​ក្នុង​អំបែង ឬ​ខ្ទះ រហូត​ដល់​ស្រូវ​ចាប់ផ្តើម​ផ្ទុះ ទើប​ចាក់​ស្រូវ​ទៅ​ក្នុង​ត្បាល់​ រួច​ធ្វើ​ការ​ដាល់​។ នៅ​ពេល​ដែល​អំបុក​ពៀច​សំប៉ែត និង​ខ្ទាត់​សម្បក​ស្រូវ​ចេញ​អស់​ ទើប​ឈប់​ ហើយ​បារ​ដាក់​ចង្អេរ ទើប​យក​ទៅ​អុំ​បន្ត។ ពិត​ណាស់​ ត្បិត​ថា​​ការ​ធ្វើ​អំបុក​មិន​ងាយ​ស្រួល​ប៉ុន្មាន​មែន​ ប៉ុន្តែ​អំបុក​មាន​គុណប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង​​ […]

ស្វែងរក រូបមន្តសុខភាព

រូបមន្តសុខភាព

ខ្ទិះដូង ខ្មែរយើងនិយមប្រើ មានប្រយោជន៍សុខភាពច្រើនយ៉ាង

បើ​និយាយ​ដល់​ខ្ទិះ​ដូង គ្នា​យើង​ពិត​ជា​ដឹង​ហើយ​ថា​ប្រើ​សម្រាប់​ធ្វើ​អ្វី​ខ្លះ? ខ្ទិះ​ដូង​​ត្រូវ​បាន​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ឥណ្ឌា អាមេរិក​ខាង​ត្បូង និង​កោះហាវ៉ៃ ពេញ​និយម​ប្រើ​ក្នុង​គ្រឿង​ផ្សំ​របស់​​អាហារ​។ គ្នា​យើង​ពិត​ជា​ដឹង​រឿង​នេះ​ហើយ ចុះ​បាន​ដឹង​អត់​ថា​ខ្ទិះ​ដូង​មាន​អត្ថប្រយោជន៍​ចំពោះ​សុខ​ភាព​បែប​ណា? ១. សម្រក​ទម្ងន់​ នៅ​ក្នុង​ខ្ទិះដូង​មាន​ផ្ទុក​ខ្លាញ់​ម្យ៉ាង​ល្អ​ចំពោះ​សុខភាព​ដែល​គេ​ហៅ​ថា​MCTs។ អ្នក​ស្រាវ​ជ្រាវ​បាន គិត​ថា​ខ្លាញ់​ប្រ​ភេទ​នេះ មាន​ទំនាក់​ទំនង​នឹង​ការ​ជួយ​ស្រក​ទម្ងន់​។ ខ្លាញ់​MCTs ជំរុញ​ឲ្យ​មានការ​បង្កើត​ថាមពល​តាម​រយៈ​ដំណើរការ​ដុត​កម្ដៅ។ ការ​សិក្សា​មួយ​ទៀត​បាន​រក​ឃើញ​​ថា​ខ្លាញ់​​MCTs បាន​ធ្វើ​ការ​ដើម្បី​កាត់​បន្ថយ​ទម្ងន់​ខ្លួន និង​ទំហំ​ចង្កេះ​មនុស្ស​យើង។ ដូច​គ្នា​ដែរ ខ្លាញ់​ប្រភេទ​នេះ ក៏​ជួយ​បង្កើន​តុល្យ​ភាព​រវាង​មីក្រុប(microbiota)​ក្នុង​ពោះ​វៀន ដែល​ការ​ខ្វះ​តុល្យ​ភាព​របស់​មីក្រុប​នេះ អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​ជំងឺ​ធាត់​បាន។ ការ​រក​ឃើញ​មួយ​ទៀត​នៅ​ឆ្នាំ​២០១៨ បង្ហាញ​ថា ខ្លាញ់​​MCTs​ ជួយ​បង្កើន​រំញោច​ដល់​អាំងស៊ុយលីន​ ហើយ​អ្នក​សិក្សា​ជា​ច្រើន​ជឿ​ថា​ការ​រំញោច​នេះ​ជួយ​ធ្វើ​ឲ្យ​ស្រក​ទម្ងន់​។ អាំងស៊ុយ​លីន​ ជា​អ័រម៉ូន​សំខាន់​មួយ​សម្រាប់​បំបែក​ជាតិ​ស្ករ និង​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។​ ២. សុខភាព​បេះដូង​ មនុស្ស​មួយ​ចំនួន​ទំនង​ជា​គិត​ថា​ខ្ទិះ​ដូង​មិន​មាន​ជា​អាហារ​ល្អ​សម្រាប់​សុខភាព​បេះដូង​នោះ​ទេ ព្រោះ​តែ​វា​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ខ្ពស់​។ ប៉ុន្តែ​ការ​សិក្សា​បាន​រក​ឃើញ​ថា​កម្រិត​ខ្លាញ់​ឆ្អែត​នៅ​ក្នុង​ខ្ទិះ​ដូង​ មិន​បាន​ធ្វើ​ឲ្យ​កើន​ឡើង​កម្រិត​ខ្លាញ់​អាក្រក់​ ឬ​កូលេស្តេរ៉ូល​អាក្រក់​​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ខ្លាញ់​នៅ​ក្នុង​ខ្ទិះ​ដូង បាន​ជួយ​បង្កើន​កម្រិត​កូលេស្តេរ៉ូល​ល្អ ឬ​ខ្លាញ់​ល្អ​ទៅ​វិញ​។ ​ ខ្លាញ់​ល្អ​ជួយ​ការពារ​បេះដូង និង​ជួយ​កម្ចាត់​ខ្លាញ់​អាក្រក់​ពី​រាង​កាយ​ផង​ដែរ។ ក្រៅពី​នេះ វា​ក៏​ជួយ​នាំ​យក​ខ្លាញ់​មិន​ល្អ​ពី​ថ្លើម និង​បំបែក​ខ្លាញ់​ទាំង​នោះ មុន​នឹង​បំផ្លាញ​ចោល​។ ៣. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ​​សាច់​ដូង​មាន​ផ្ទុក​ខ្លាញ់​ម្យ៉ាង​ហៅថា lauric ហើយ​អ្នក​សិក្សា​ជា​ច្រើន​ជឿ​ថា​អាស៊ីដ​ខ្លាញ់​ប្រភេទ​នេះ ជួយ​គាំទ្រ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​។ ការ​សិក្សា​រក​ឃើញ​ទៀត​ថា អាស៊ីដ lauric អាច​ជួយ​កាត់​បន្ថយ​កម្រិត​ឆ្លង​បាក់តេរី និង​វីរុស​ផង​ដែរ។​ការ​សិក្សា​មួយ​ចំនួន​ទៀត​ក៏​បាន​រក​ឃើញ​ថា អាស៊ីដ​lauric​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​មីក្រុប និង​សារធាតុ​ប្រឆាំង​ការ​រលាក។ ក្រៅពី​នេះ […]


រូបមន្តសុខភាព

ចូល​ដល់​វ័យ​៣០​ឆ្នាំ​ គប្បី​​ដឹង​ពី​អាហារ​​​គួរ​ញ៉ាំ​ និង​មិន​គួរ​ញ៉ាំ​​​​​​​​​​​​​​

នៅ​ពេល​ដែល​យើង​ឈាន​ចូល​វ័យ​កាន់​តែ​ច្រើន​ រាងកាយ​របស់​យើង​​ច្បាស់​ជា​​​ប្រឈម​នឹង​​ការ​ប្រែប្រួល​​មួយ​ចំនួន​។​ នៅ​វ័យ​៣០​ឆ្នាំ​​ ​គឺ​ជា​ដំណាក់កាល​ដ៏​សំខាន់​ ជា​ពិសេស​សម្រាប់​ស្រី​ៗ​យើង​​ ពីព្រោះ​វា​គឺ​​ជា​វ័យ​​ដែល​យើង​ត្រូវ​ចំណាយ​ពេល​វេលា​ច្រើន​ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មុខ​របរ​ គ្រួសារ​ និង​សុខភាព​ជា​ចាំបាច់​។​ ដើម្បី​ចំណាយ​ពេល​លើ​កិច្ចការ​ទាំង​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​​ គ្នា​យើង​ចាំបាច់​ត្រូវ​មាន​ថាមពល​គ្រប់គ្រាន់​ ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​ញ៉ាំ​អាហារ​​ត្រឹមត្រូវ និង​មាន​តុល្យភាព​​។​ អាហារ​ដែល​យើង​ត្រូវ​ញ៉ាំ​នៅ​ក្នុង​វ័យ​៣០​ឆ្នាំ​​​ មាន​ដូច​ខាង​ក្រោម​៖ ១. អាហារ​ជួយ​ពង្រឹង​ម៉ាស់​ឆ្អឹង​ ​សុខភាព​ឆ្អឹង​គឺ​ជា​កង្វល់​ដ៏​ធំ​​មួយ​សម្រាប់​ស្ត្រី​នៅ​វ័យ​៣០​ឆ្នាំ​។​ ប្រសិនបើ​យើង​ចាប់ផ្ដើម​ញ៉ាំ​អាហារ​ត្រឹមត្រូវ​ចាប់​ពី​ពេល​ឥឡូវ​នេះ​ទៅ​​ យើង​អាច​គ្រប់គ្រង​បញ្ហា​មួយ​ចំនួន​ដូចជា​ជំងឺ​ពុក​ឆ្អឹង  ឬ​ជំងឺ​រលាក​សន្លាក់​នៅ​​ថ្ងៃ​​អនាគត​​បាន​យ៉ាង​ល្អ​ប្រសើរ​។ អាហារ​ដែល​ល្អ​បំផុត​សម្រាប់​ពង្រឹង​ម៉ាស​ឆ្អឹង​៖ កាល់ស្យូម​ និង​វីតាមីន​D មាន​សារសំខាន់​ក្នុង​ការ​​ជួយ​ពង្រឹង​ឆ្អឹង​ ដែល​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ​ និង​ទឹក​ដោះ​គោ​ជូរ​ បន្លែ​បៃតង​មាន​ផ្ទុក​ជាតិ​ដែក​ និង​វីតាមីន​ដទៃ​ទៀត​ដែល​ល្អ​ចំពោះ​សុខភាព ​​សាច់​ត្រី ដូចជា​ត្រី​សាល់​ម៉ុន​ជាដើម​ ផ្លែ​អាល់ម៉ុន ២. អាហារ​ដែល​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ​រ៉ាឌីកាល់​សេរី​ជួយ​ជំរុញ​ភាព​ចាស់​នៃ​ជាលិកា​ ហើយ​ដើម្បី​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​ ​ស្រីៗ​យើង​ចាំបាច់​ជ្រើសរើស​អាហារ​ដែល​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​។ ញ៉ាំ​តែ និង​កាហ្វេ​នៅ​ក្នុង​បរិមាណ​សម​ល្មម​ ពីព្រោះ​ភេសជ្ជៈ​ទាំង​នេះ​សុទ្ធ​តែ​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ផ្លែ​ប៊ឺរី ជា​ពិសេស​គឺ​ផ្លែ​ប្លូប៊ឺរី​ដែល​មាន​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​ខ្លាំង​ ហើយ​វា​ក៏​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ផង​ដែរ ​អង្ករ​ដំណើប​ខ្មៅ​។ ៣. អាហារ​​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល​ ​ការ​គេង​មាន​សារសំខាន់​ណាស់​ សម្រាប់​ជួយ​ឲ្យ​មុខងារ​រាងកាយ​ដំណើរការ​បាន​ត្រឹមត្រូវ​។ ទឹក​ដោះ​គោ​មួយ​កែវ​នៅ​ពេល​យប់​ អាល់ម៉ុន​ និង​ត្រី​ដែល​មាន​ខ្លាញ់​ ៤. អាហារ​​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​ល្អ​ ​ដើម្បី​ជៀសវាង​បញ្ហា​ផ្សេង​ៗ​ដែល​បណ្ដាល​មក​ពី​​ជំងឺ​លើស​សម្ពាធ​ឈាម ស្រីៗ​យើង​គប្បី​បញ្ចូល​អាហារ​ទាំង​នេះ​នៅ​ក្នុង​របប​អាហារ​។ អាហារ​ដែល​សំបូរ​ដោយ​ជាតិ​ប៉ូតាស្យូម​ ដែល​អាច​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​ល្អ​ រួម​មាន​ដំឡូង​ សណ្ដែក​ និង​ប៉េងប៉ោះ​។ ​អាហារ​ដែល​​មិន​​គួរញ៉ាំ​ច្រើន​នៅ​ក្នុង​វ័យ​៣០​ឆ្នាំ ​អាហារ​ដែល​​បន្ថែម​ជាតិ​ស្ករ​ ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស ​សូកូឡា​ គ្រឿង​ស្រវឹង​ និង​ការ​ជក់​បារី […]


រូបមន្តសុខភាព

សម្បក​ក្រូច​ឆ្មារ​ គ្នា​យើង​ដឹងទេថាមានប្រយោជន៍ច្រើនយ៉ាង?

ក្រូច​ឆ្មារ​ គឺ​ជា​ប្រភព​នៃ​វីតាមីន​C និង​ត្រូវ​បាន​ប្រើប្រាស់​ជា​ទូទៅ​នៅ​ក្នុង​ការ​ធ្វើ​ជា​ភេសជ្ជៈ​ ក៏​ដូចជា​បន្ថែម​រសជាតិ​ទៅ​ក្នុង​អាហារ​។​ ប៉ុន្តែ​ គ្នា​យើង​ប្រហែល​ជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ សម្បក​ក្រូច​ឆ្មារ​ក៏​ផ្ដល់​អត្ថប្រយោជន៍​សុខភាព​ជា​ច្រើន​ នៅ​ពេល​ដែល​​យើង​ដឹង​ពី​វិធី​​ប្រើប្រាស់​​វា​​ត្រឹមត្រូវ​។ ១. តម្លៃ​អាហារូបត្ថម្ភ​ខ្ពស់​ ទោះ​បី​ជា​យើង​ញ៉ាំ​នៅ​ក្នុង​បរិមាណ​តិចតួច​យ៉ាង​ណា​ក្ដី​ សម្បក​ក្រូច​ឆ្មារ​មាន​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​។​ ​​សម្បកក្រូច​ឆ្មារ​មួយ​ស្លាបព្រា​បាយ​ ផ្ដល់​​នូវ​៖ កាឡូរី៖ ៣ កាបូអ៊ីដ្រាត៖ ១ក្រាម ជាតិ​សរសៃ៖ ១ក្រាម ប្រូតេអ៊ីន​៖ ០ក្រាម ​ខ្លាញ់​៖ ០​ ក្រាម ​វីតាមីន​C៖ ៩​%​នៃ​តម្លៃ​ប្រចាំ​ថ្ងៃ​ បន្ថែម​ពី​នេះ​ វា​ក៏​​មាន​បរិមាណ​កាល់ស្យូម​ ប៉ូតាស្យូម​ និង​ម៉ាញេស្យូម​​តិចតួច​ផង​ដែរ​។ ២. ជួយ​ទ្រទ្រង់​សុខភាព​មាត់​ធ្មេញ​ ​​ជំងឺ​ពុក​ធ្មេញ និង​ការ​ឆ្លង​មេរោគ​អញ្ចាញ​ធ្មេញ​ គឺ​បណ្ដាល​មក​ពី​បាក់តេរី​ដូចជា​ Streptococcus Mutans។​ រី​ឯ​សម្បក​ក្រូច​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី​ ដែល​អាច​រារាំង​ដល់​ការ​លូតលាស់​របស់​មីក្រូសរីរាង្គ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ៣. ផ្ទុក​​សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម​ខ្ពស់​​ ជាមួយ​គ្នា​នេះ​ដែរ​ សម្បក​ក្រូច​ឆ្មារ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ខ្ពស់ រួម​ទាំង​D-Limonene និង​វីតាមីន​C។ ការ​ស្រូប​យក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​Flavonoid ដូចជា​D-Limonene ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មួយ​ចំនួន​ ដូចជា​ជំងឺ​បេះដូង​ និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ ​៤. ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ សារធាតុ​Flavonoid​ និង​វីតាមីន​C​ដែល​មាន​នៅ​ក្នុង​សំបក​ក្រូច​ឆ្មារ​​នេះ​ ក៏​​​​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ដូច​​គ្នា​។​ ជាក់​ស្ដែង​ វីតាមីន​​C ​ប្រមូល​ផ្ដុំ​នៅ​ក្នុងPhagocytes ដែល​ជា​ប្រភេទ​កោសិកា​​មាន​តួនាទី​លេប​យក​សមាសធាតុ​ដែល​បង្ក​គ្រោះថ្នាក់​ផ្សេង​ៗ​ដល់​រាងកាយ​របស់​យើង​។ ​​​​៥. លើក​កម្ពស់​សុខភាព​បេះដូង​ លើស​ពី​នេះ​ សារធាតុ​Flavonoid​ វីតាមីន​C […]


រូបមន្តសុខភាព

ក្រោយញ៉ាំអាហារឆ្អែត បញ្ឈប់ទម្លាប់ ៥ យ៉ាងនេះភ្លាម បើមិនចង់មានបញ្ហាសុខភាព

ជា​ទូទៅនៅ​ពេល​​ញ៉ាំ​អាហារ​រួច​រាល់ គ្នា​យើង​មួយ​ចំនួន​ចូល​ចិត្ត​ញ៉ាំ​ទឹក ឬ​ទម្រេត​ខ្លួន​សម្រាក ពិសេស​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ញ៉ាំ​ហើយ ដឹង​តែ​គេង​តែ​ម្ដង។ ប៉ុន្តែមាន​ទម្លាប់​សាមញ្ញា​មួយ​ចំនួន​ដែល​យើង​មិន​គួរ​ធ្វើ​ភ្លាម​ក្រោយ​ញ៉ាំ​អាហារ​ទេ ព្រោះ​វា​មិន​ល្អ​ដល់​ការ​រំលាយ​អាហារ ក៏​ដូច​ជា​សុខភាព​ទូទៅ​របស់​យើង។ ខាង​ក្រោម​នេះ ជា​ទម្លាប់​ ៥​យ៉ាង​មិន​គួរ​ក្រោយ​ពេល​ញ៉ាំ​អាហារ​ភ្លាម បើ​មាន​គ្នា​យើង​គួរដូរ​ចេញ។ ១. គេង ការ​ចូល​គេង​ភ្លាម​ក្រោយ​ញ៉ាំ​បាយ​ហើយ​ជា​ទម្លាប់​មិន​ល្អ​ទេ យើង​គួរ​នៅ​អង្គុយ​និយាយ​លេង​ជាមួយ​ក្រុម​គ្រួសារ ឬ​ធ្វើ​សកម្មភាព​ណា​មួយ​ដូច​មើល​ទូរទស្សន៍ ទូរស័ព្ទ​។ល។ ចៀសវាង​ទម្រេត​ខ្លួន​ភា្លម​ក្រោយ​បាយ​រួច។ កាល​ណា​យើង​ដាក់​ខ្លួន​គេង​ភ្លាម​ក្រោយ​បាយ ​ទឹក​រំលាយ​អាហារ​ជា​ច្រើន​នឹង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ផ្ទុយ ជា​លទ្ធផល​ដំណើរ​ការ​រំលាយ​អាហារ​ទាំង​មូល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ។​ ២. ញ៉ាំ​ផ្លែឈើ ការ​រំលាយ​អាហារ​មាន​ល្បឿន​ខុស​គ្នា​ទៅ​តាម​ប្រភេទ​អាហារ​ផ្សេង​ៗ។ ផ្លែ​ឈើ​ងាយ​រំលាយ​បំផុត​សម្រាប់​រាងកាយ​យើង ដូច​នេះ​យើង​គួរ​ញ៉ាំ​ផ្លែ​ឈើ​១​ម៉ោង​មុន​អាហារ ឬ​២ម៉ោង​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច។ បើ​យើង​ញ៉ាំ​ផ្លែ​ឈើ​ក្រោយ​បាយ​រួច​ភ្លាម វា​អាច​រំខាន​ដល់​ការ​រំលាយ​អាហារ ឬ​ធ្វើ​ឲ្យ​ក្រពះ​យើង​កិន​អាហារ​មិន​បាន​ល្អ។ ៣. ផឹក​តែ ស្លឹក​តែ​មាន​ជាតិ​អាស៊ីដ​ដែល​អាច​ប៉ះពាល់​ដល់​ដំណើរ​ការ​រំលាយ​អាហារ។ បើ​យើង​ញ៉ាំ​អាហារ​សម្បូរ​ប្រូតេអ៊ីន នោះ​ជាតិអាស៊ីដ​ពី​តែនឹង​ធ្វើ​ឲ្យ​ប្រូតេអ៊ីន​រឹង​ពិបាក​រំលាយ។ ការ​ផឹក​តែ​ភ្លាមៗ​ក្រោយ​ពី​ញ៉ាំ​អាហារ​អាច​រំខាន​ដល់​រាងកាយ​ស្រូប​យក​ជាតិ​ដែក​ពី​អាហារ​ទៀត​ផង ហេតុ​នេះ​ហើយ​គួរ​ចៀសវាង​ការ​ញ៉ាំ​ទឹក​តែ​១ម៉ោង​មុន ឬ​ក្រោយ​ពេល​ញ៉ាំ​អាហារ​ហើយ។ ៤. ងូតទឹក ការ​ងូត​ទឹក​បន្ទាប់​ពី​ញ៉ាំ​អាហារ​ក្រោយ​ភ្លាម ពន្យារ​ពេល​ក្នុង​ការ​រំលាយ​អាហារ។ លំហូរ​ឈាម​នៅ​ជុំ​វិញ​ក្រពះ​នឹង​ហូរ​ទៅ​ផ្នែក​រាងកាយ​ផ្សេង​ទៀត ក្នុង​ពេល​ងូតទឹក ជាហេតុ​ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​មិន​ដំណើរ​ការ​តាម​សម្រួល។ ដូច​នេះបើ​យើង​ចង់​ងូតទឹក​ក្រោយ​អាហារ​រួច គួរ​ចាំ​រយៈ​៣០-៤០​នាទី​សិន។​ ៥. ជក់​បារី បើ​មាន​គ្នា​យើង​ធ្លាប់​គិត​ចង់​ជក់​បារី​ក្រោយ​ពេល​បាយ​រួច ត្រូវ​គិត​ឡើង​វិញ។ ជា​រួមការ​ជក់​បារី​តែ​ឯង​វា​មិន​ល្អ​ចំពោះ​សុខភាព​ទូទៅ​របស់​យើង​ទៅ​ហើយ ប៉ុន្តែ​បើ​យើង​ជក់​បារី​ក្រោយ​បាយ​ទៀត នោះ​វា​នឹង​ប៉ះពាល់​ដល់​សុខភាព ​រាងកាយ​យើង​គុណ​នឹង​១០ដង​ឯណោះ។ យក​ល្អ គួរ​បញ្ឈប់​ការ​ជក់​បារី​តែ​ម្ដង​ទៅ បើ​ស្រឡាញ់​សុខភាព។


រូបមន្តសុខភាព

ភស្តុតាងមួយចំនួនបង្ហាញថា ញ៉ាំចេកជួយឲ្យមានអារម្មណ៍ល្អ

ការងារ​រវល់​ច្រើន ឬ​ស្ថានការណ៍​ជុំវិញ​ខ្លួន​មិន​ល្អ អាច​ធ្វើ​ឲ្យ​គ្នា​យើង​មាន​អារម្មណ៍​មិន​ល្អ​ផង​ដែរ​។ គ្នា​យើង​ដឹង​ទេ​ថា​អាហារ​មួយ​ចំនួន​អាច​ជួយ​ធ្វើ​យើង​មាន​អារម្មណ៍​ល្អ​បាន​។ ថ្ងៃ​នេះ Hello គ្រូពេទ្យ លើក​យក​ផ្លែ​ឈើ​មួយ​ប្រភេទ ងាយ​រក មាន​តម្លៃ​សមរម្យ និង​រសជាតិ​ឆ្ងាញ់ ជួយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ប្រសើរ​ឡើង​វិញ​បាន​។ ផ្លែ​ឈើ​នោះ គឺ​ផ្លែចេក។ ផ្លែ​ចេក​ជា​អាហារ​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម ហើយ​អាច​ជួយ​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍​ល្អ ដោយ​សារ​មាន​សារធាតុ​Serotonin។ រាង​កាយ​មនុស្ស​យើង​អាច​ផលិត​សារធាតុ Serotonin បាន​ដែរ តែ​ពេល​ខ្លះ​មិន​គ្រប់​គ្រាន់​នោះ​ទេ។ ​កម្រិត​សារធាតុ​នេះ​មាន​ទំនាក់​ទំនង​នឹង​បញ្ហា​តានតឹង​ក្នុង​ចិត្ត ខណៈ​សារធាតុ Serotonin ក៏​ជួយ​រក្សា​លំនឹង​ផ្នែក​អារម្មណ៍​របស់​មនុស្ស​យើង​ផង​ដែរ​។ ផ្លែ​ចេក​មាន​ផ្ទុក​សារធាតុ Serotonin ​ប៉ុន្តែ​សារធាតុ​Serotonin​នៅ​ក្នុង​ផ្លែ​ចេក​មិន​អាច​ឆ្លង​កាត់​របាំង​ឈាម​ខួរ​ក្បាល​ បាន​ទេ។ នេះ​មាន​ន័យ​ថា​សារធាធាតុ Serotonin​​នៅ​ក្នុង​ផ្លែ​ចេក​មិន​អាច​ទៅ​ដល់​ខួរក្បាល​បាន​ដូច​សារធាតុ​Serotonin​​ដែល​រាង​កាយ​ផលិត​នោះ​ទេ​។ ប៉ុន្តែ​សារធាតុ​Serotonin​​នៅ​ក្នុង​ផ្លែ​ចេក​បាន​ដើរ​តួរ​សំខាន់​ក្នុង​ការ​គាំទ្រ​ដល់​សារធាតុ Serotonin​ដែល​ខួរ​ក្បាល​អាច​ផលិត​បាន។ រាង​កាយ​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម ដើម្បី​បង្កើត និង​ប្រើ​ប្រាស់​Serotonin​ដោយ​ត្រឹម​ត្រូវ រួម​មាន​វីតាមីនB6​ផង​ដែរ។ ផ្លែ​ចេក ក៏​ជា​ប្រភព​នៃ​វីតាមីន​នេះ​ដែរ​។​​​​​​ ​​​ ក្រៅពី​នេះ ផ្លែ​ចេក ក៏​មាន​ជាតិ​សរសៃ ជួយ​ធ្វើ​ឲ្យ​ស្ករ​បញ្ចេញ​ទៅ​ក្នុង​ចរន្តឈាម​យឺត​ៗ​ ជួយ​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​គ្រប់​គ្រង​អារម្មណ៍​បាន​ល្អ។ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ធ្វើ​ឲ្យ​មនុស្ស​យើង​មិន​ស្រួល​ខ្លួន និង​មាន​អារម្មណ៍​មិន​នឹង​ន​។ ក្រៅ​ពី​នេះ​ ផ្លែ​ចេក​ក៏​នៅ​មាន​ផ្ទុក​សារធាតុ dopamine ផង​ដែរ។ សារធាតុ dopamine​ជា​ធាតុ​គី​មី​ម្យ៉ាង​ដែល​ល្អ​ចំពោះ​រាង​កាយ​មនុស្ស​យើង​។ សារធាតុ​មួយ​នេះ​រួម​ចំណែក​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍​ល្អ។ ដូច​នេះ​ហើយ​នៅ​ពេល​ដែល​យើង​បាន​ទទួល​សារធាតុ​ dopamine បន្ថែម​យើង​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ដល់​ផ្លូវ​ចិត្ត និង​អារម្មណ៍​។ ជា​រួម​អាច​និយាយ​បាន​ថា ផ្លែ​ចេក​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ ស្ករ​ធម្មជាតិ វីតាមីនB6 […]


រូបមន្តសុខភាព

ជម្រើស​អាហារ​គួរ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ​ក្នុង​វិបត្តិ​កូវីដ១៩​

ក្នុង​ពេល​មានការ​បិទ​ខ្ទប់​ទីក្រុង​នេះ ប្រ​ជា​ពល​រដ្ឋ​យើង​មួយ​ចំនួន​ទំនង​ជា​បារម្ភ​រឿង​ទិញ​អាហារ​ហូប​ចុក និង​ខ្លះ​ប្រ​ហែល​ជា​អាច​ទិញ​ច្រើន​ជាង​អ្វី​ដែល​ខ្លួន​ត្រូវ​ការ​ផង​ក៏​មាន​។ ថ្ងៃនេះ Hello គ្រូពេទ្យ លើក​យក​អាហារ​មួយ​ចំនួន​ដែល​គួរ​ទិញ​ទុក​ញ៉ាំ​​ក្នុង​វិបត្តិកូវីដ១៩ មាន​ប្រយោជន៍​ចំពោះ​សុខភាព​និង​ប្រ​ព័ន្ធ​ភាពស៊ាំ​ ដែល​អាហារ​ទាំង​នេះ ជា​ប្រភេទ​អាហារ​ដែល​អង្គការ​សុខ​ភាព​ពិភព​លោក​បាន​ណែ​នាំ​។ ​ដូច​គ្នា​ដែរ ដើម្បី​ឲ្យ​សុខ​ភាព​យើង​ល្អ រឹងមាំ​ ក្នុង​វិបត្ត​កូវីដ​១៩ យើង​ក៏​គួរ​ចៀស​វាង ឬ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​កែច្នៃ​ខ្ពស់ មាន​ជាតិ​ខ្លាញ់ ស្ករ និង​អំបិល​ច្រើន​ផង​ដែរ​។ អាហារ​គួរ​ញ៉ាំ​​​​ ១. បន្លែ​ និង​ផ្លែ​ឈើ​ស្រស់​ អង្គការ​សុខភាព​ពិភព​លោក​បាន​ណែ​នាំ​ឲ្យ​មនុស្ស​យើង​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​យ៉ាង​តិច​៤០០​ក្រាម​ក្នុង​មួយ​ថ្ងៃ។ ផ្លែ​ឈើ ដូច​ជា​ទំពាំងបាយជូរ ចេក និង​ផ្លែ​ប៉ោម។ ក្រៅ​ពី​នេះ​នៅ​មាន​បន្លែ​ដូច​ជា​ការ៉ុត ស្ពៃក្ដោប ខាត់ណាខៀវ និង​ផ្កាខាត់ណា។ ដូច​គ្នា​ដែរ ដើម្បី​ឲ្យ​អាហារ​កាន់​តែ​មាន​រសជាតិ យើង​អាច​ទិញ​ខ្ញី ខ្ទឹមស និង​ខ្ទឹម​បារាំង ជា​ដើម ដោយ​របស់​ទាំង​នេះ​សុទ្ធ​តែ​ជា​គ្រឿង​ផ្សំ​សម្រាប់​អាហារ​។ ចំណែក​ដំឡូងជ្វា ដំឡូងបារាំង និង​ដំឡូង​មី ជា​ដើម សុទ្ធ​តែ​ជា​អាហារ​យើង​អាច​ទុក​បាន​យូរ និង​អាច​មក​យមក​កែច្នៃ​ជា​អាហារ​សម្រន់​បាន​យ៉ាង​ឈ្ងុយឆ្ងាញ់​ ដោយ​អាច​ដុត ស្ងោរ ឬ​ចំហុយ។ អាហារ​មើម​ទាំង​នេះ សម្បូរ​ដោយ​ជាតិ​សរសៃ និង​ម្សៅ​។​​ ២.​ស៊ុត និង​សាច់​​​​ ស៊ុត​ជា​ប្រភព​នៃ​ប្រូតេអ៊ីន និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត។ ជម្រើស​ល្អ​បំផុត​នៃ​ការ​ចម្អិន​ស៊ុត​គឺ​ស្ងោរ​ ល្អ​ជាង​ចៀន​។ ចំណែក​សាច់​វិញ យើង​គួរ​ញ៉ាំ​សាច់​ប្រភេទ​បសុបក្សី(មាន់ ទា)​ និង​ ត្រី […]


រូបមន្តសុខភាព

អាហារប្រៃ ផ្អែម ខ្លាញ់ គំរាមកំហែងដល់សុខភាពបេះដូង

ម្ហូប​អាហារ​ខ្មែរ​យើង ជា​ទូទៅ មាន​ដាក់​គ្រឿង​ផ្សំ​ច្រើន ដើម្បី​ឲ្យ​មាន​រសជាតិ​មុត​ឆ្ងាញ់​ពេល​ញ៉ាំ​ទៅ ហើយ​គ្នា​យើង​មួយ​ចំនួន​ចូលចិត្ត​ញ៉ាំ​អាហារ​ផ្អែម ប្រៃ​ខ្លាំង ឬ​មាន​ខ្លាញ់​ច្រើន។ យើង​គួរ​ដឹង​ថា អាហារ​ផ្អែម​ពេក ប្រៃ​ពេក និង​អាហារ​ខ្លាញ់​ច្រើន​មិន​មែន​ជា​មិត្ត​ល្អ​សម្រាប់​សុខភាព​យើង ពិសេស​សុខភាព​បេះដូងនោះទេ​។ គ្រោះ​ថ្នាក់​នៃ​អាហារ​ផ្អែម​ចំពោះ​បេះដូង ការ​បន្ថែម​ស្ករ​ច្រើន​ពេក​ទៅ​ក្នុង​អាហារ​អាច​ជា​ការ​គំរាម​កំហែង​ដ៏​ធំ​បំផុត​មួយ​ចំពោះ​សុខភាព​យើង។ ស្ករ​ទាំង​អស់ ជា​ផ្នែក​មួយ​នៃ​គ្រួសារ​កាបូអ៊ីដ្រាត និង​ផ្តល់​ថាមពល ៤ កាឡូរី/ក្រាម។ ស្ករ​មិន​មាន​សារធាតុ​ចិញ្ចឹម​អ្វី​ទេ បើ​យើង​ញ៉ាំ​វា​តែ​ឯង។ នៅ​ពេល​ដែល​យើង​ញ៉ាំ​ស្ករ​ច្រើន​ពេក ថ្លើម​នឹង​ត្រូវ​ផលិត​អាំងស៊ុយលីន នាំ​ជាតិ​ស្ករ​លើស​ត្រូវ​ចូល​ក្នុង​កោសិកា​រាងកាយ ដើម្បី​ប្រើ​ប្រាស់​ជា​ថាមពល​វិញ។ ចំពោះ​គ្នា​យើង​ធន់​នឹង​អាំងស៊ុយលីន ជាតិ​ស្ករ​ដែល​លើស​នោះ​មិន​ត្រូវ​បាន​ចូល​ក្នុង​កោសិកា​រាងកាយ​ទេ ហេតុ​នេះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង អាច​ក្លាយ​ជា​ហានិភ័យ​ដល់​សុខភាព​បេះដូង។ វិធី​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម៖ ញ៉ាំ​ស្ករ​តិច​ជាង​៦​ស្លាប​ព្រា​កាហ្វេ/ថ្ងៃ ចៀសវាង​ផឹក​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​លើស​៥% ញ៉ាំ​ផ្លែឈើ​មាន​ជាតិ​ស្ករ​ទាប​ដូច​ត្របែក ល្ហុង ប៉ោម​បៃតង។ល។ គ្រោះ​ថ្នាក់​នៃ​អាហារ​ប្រៃ​ចំពោះ​បេះដូង ខ្មែរ​យើង​និយម​ប្រើ​ទឹក​ត្រី ឬ​អំបិល​ពេល​ចម្អិន​អាហារ​ប្រចាំ​ថ្ងៃ។ តែ​ការ​ញ៉ាំ​អាហារ​មាន​ផ្ទុក​ជាតិ​ប្រៃ​ខ្លាំង​ពេក អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​លើស​សម្ពាធ​ឈាម ជំងឺ​តម្រងនោម និង​កើត​ជំងឺ​បេះដូង។ ត្បិត​នៅ​ក្នុង​អំបិល​ផ្ទុក​សូដ្យូម​ដែល​ចាំបាច់​សម្រាប់​រាងកាយ​មនុស្ស​យើង តែ​អ្នក​ជំនាញ​ណែនាំ​ឲ្យ​យើង​កាត់​បន្ថយ​កម្រិត​សូដ្យូម​ដែល​យើង​ញ៉ាំ​ជា​ប្រចាំ។ កាលណា​យើង​ញ៉ាំ​សូដ្យូម​ច្រើន​ពេក​អាច​បង្កើន​សម្ពាធ​ឈាម និង​បណ្តាល​ឲ្យរាងកាយ​ទប់ទល់​នឹង​សារធាតុ​រាវ។ ជំងឺ​លើស​សម្ពាធ​ឈាម ជា​កត្តា​ហានិភ័យ​ចម្បង​សម្រាប់​ជំងឺ​គាំង​បេះដូង គ្រោះថ្នាក់​​សរសៃឈាម​ខួរក្បាល និង​បញ្ហា​សរសៃ​ឈាម​បេះដូង​ដទៃ​ទៀត។ វិធី​កាត់​បន្ថយ​ការ​ញ៉ាំ​សូដ្យូម៖ ញ៉ាំ​ជាតិ​សូដ្យូម (អំបិល) តិច​ជាង​១ស្លាបព្រា​កាហ្វេ/ថ្ងៃ ចៀសវាង​ថែម​ទឹកត្រី ឬ​អំបិល​ក្នុង​អាហារ បន្ថយ​ការ​ញ៉ាំ​អាហារ​ផ្អាប់ នំ​កញ្ចប់ និង​អាហារ​កែច្នៃ។ល។ គ្រោះ​ថ្នាក់​នៃ​អាហារ​ខ្លាញ់​ច្រើន​ចំពោះ​បេះដូង ជាតិ​ខ្លាញ់ ក៏​សំខាន់​មួយ​នៃ​របបអាហារ​របស់​យើង។ ក្នុង​អាហារ​យើង​ញ៉ាំ​រាល់​ថ្ងៃ​ចាំបាច់​ត្រូវ​មាន​ជាតិ​ខ្លាញ់​ខ្លះ […]


រូបមន្តសុខភាព

កំពូល​ផ្លែឈើ​​មួយ​នេះ​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​​​​​​​​​​​​​​​​​​​​​​​

​ផ្លែ​ទន្លាប់​គឺ​ជា​ប្រភេទ​ផ្លែឈើ​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន​ ជាតិ​រ៉ែ​ និង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​របស់​យើង​។​ ជាក់​ស្ដែង​ វីតាមីន​C ​នៅ​ក្នុង​ផ្លែ​ទន្លាប់​អាច​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ការពារ​យើង​ពី​ជំងឺ​បេះដូង​។ បន្ថែម​ពី​នេះ​ ផ្លែ​ទន្លាប់​ក៏​មាន​ជាតិ​សរសៃ​​រលាយ​ខ្ពស់​ ដែល​​ជួយ​ពន្យឺត​ការ​រំលាយ​កាបូអ៊ីដ្រាត​ ដោយ​ការពារ​ការ​​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​។​ ដូច្នេះ​ហើយ​​ គ្នា​យើង​គប្បី​ញ៉ាំ​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​ជា​ប្រចាំ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សុខភាព​ទាំង​នេះ​។ ១. សុខភាព​បេះដូង​ ​​​ពិត​ណាស់​ ផ្លែ​ទន្លាប់​​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​ សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម និង​ជាតិ​រ៉ែ ដែល​មាន​គុណប្រយោជន៍​ប្រឆាំង​នឹង​ការ​ក្រិន​សរសៃ​ឈាម​​ ព្រម​ទាំង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​បាន​ដែរ​​។​ ​ជាមួយ​គ្នា​នេះ​ដែរ​ ជាតិ​សរសៃ​នៅ​ក្នុង​ផ្លែ​ទន្លាប់​ក៏​ជួយ​ដោះស្រាយ​បញ្ហា​កូលេស្តេរ៉ូល​ខ្ពស់​​បាន​ផង​ដែរ​។ ២. សុខភាព​ភ្នែក​ ​លើស​ពី​នេះ​ ផ្លែ​ទន្លាប់​អាច​ជួយ​ថែទាំ​សុខភាព​ភ្នែក​របស់​យើង​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ​។​ ​ផ្លែ​ទន្លាប់​មួយ​ផ្លែ​​មាន​ផ្ទុក​វីតាមីន​A ​ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​តម្លៃ​​ប្រចាំ​ថ្ងៃ​ ដែល​មាន​សារសំខាន់​ចំពោះ​សុខភាព​ភ្នែក​។​ ម្យ៉ាង​វិញ​ទៀត​ វា​ក៏​សំបូរ​ទៅ​ដោយ​សារធាតុ​​Lutein ​ដែល​អាច​ជួយ​ការពារ​ប្រឆាំង​នឹង​ជំងឺ​ភ្នែក​ផ្សេង​ៗ​ផង​ដែរ​។ ៣. ​ការពារ​​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេង​ៗ​ ​​សំបក​​ផ្លែ​ទន្លាប់​​មាន​ផ្ទុក​​សារធាតុ​Flavenoids ជា​ភ្នាក់ងារ​ប្រឆាំង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ ព្រម​ទាំង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ប្រឆាំង​នឹង​ការ​កើត​ឡើង​នៃ​សារធាតុ​advanced glycation end products (AGEs) ដ៏​គ្រោះថ្នាក់ ហើយ​វា​កើត​ឡើង​នៅ​ពេល​ប្រូតេអ៊ីន​ ឬ​ជាតិ​ខ្លាញ់​លាយ​បញ្ចូល​គ្នា​ជាមួយ​នឹង​ស្ករ​ក្នុង​ឈាម​។​ សារធាតុ​នេះ​មាន​ពាក់ព័ន្ធ​ទៅ​នឹង​​​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ផលវិបាក​សុខភាព​រយៈពេល​វែង​​ថែម​ទៀត​ផង​។ ៤. អាហារូបត្ថម្ភ​ ​ផ្លែ​ទន្លាប់​ក៏​មាន​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន​A និង​C ក៏​ដូចជា​ម៉ង់ហ្គាណែស ដែល​ជួយ​ឲ្យ​ឈាម​កក​។​ វា​ក៏​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដទៃ​ទៀត​ ដែល​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ រួម​មាន​ជំងឺ​មហារីក​ និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​​ផង​ដែរ​។


រូបមន្តសុខភាព

ការពារសុខភាព មកដឹងពីអាហារគួរ និងមិនគួរញ៉ាំអំឡុងពេលផ្ទុះកូវីដ-១៩

របប​អាហារ​ដែល​មាន​សុខភាព​ល្អ និង​មាន​តុល្យភាព ជា​គន្លឹះ​មួយ​ក្នុង​ការ​រក្សា​សុខភាព។ ទោះ​បី​ជា​មិន​ទាន់​មាន​ការ​សិក្សា​ណា​មួយ​ដែល​បាន​ធ្វើ​ដើម្បី​កំណត់​ទម្លាប់​របប​អាហារ​ល្អ​បំផុត ការពារ​ប្រឆាំង នឹង​ជំងឺ​កូវីដ-១៩ ក៏​ដោយ យើង​គួរ​ដឹង​ថា​មាន​អាហារ​មួយ​ចំនួន​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​យើង​ឲ្យ​មាន​សុខភាព​ល្អ ធន់​នឹង​ជំងឺ​ផ្សេងៗ។ ខាង​ក្រោម​នេះ ជា​ប្រភេទ​អាហារ​ដែល​យើងត្រូវ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ​ក្នុង​ពេល​នេះ ដើម្បី​ការពារ​សុខភាព​កុំ​ឲ្យ​ចុះ​ខ្សោយ​ដូច​ជា៖ អាហារ​គួរ​ញ៉ាំ - អាហារ​ប្រឆាំង​នឹង​ការ​រលាក៖ វិធានការ​ល្អ​បំផុត​មួយ​ដែល​យើង​អាច​អនុវត្ត​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​គឺ​កាត់​បន្ថយ​ការ​រលាក។ ដូច​នេះ​ហើយ ការ​បន្ថែម​អាហារ​ប្រឆាំង​ការ​រលាក (ខ្ទឹម​បារាំង ពពួក​ប៊ើរី រមៀត) ទៅ​ក្នុង​របប​អាហារ​ប្រចាំ​អាច​ជួយ​ឲ្យ​ថែទាំ​សុខភាព​យើង​បាន​ល្អ និង​ប្រឆាំង​ពពួក​មេរោគ ឬ​វីរុស​បាន​ល្អ​ថែម​ទៀត។ - Probiotic៖ អាហារ​ត្រាំ ឬ​ជ្រក់ ផ្អាប់​មាន​ផ្ទុក​សារធាតុ Probiotics ខ្ពស់​ដែល​ជា​បាក់តេរី​ល្អ​បង្កើត​ប្រព័ន្ធ​ភាពស៊ាំ​រឹង​មាំ និង​មាន​សុខភាព​ល្អ។ សាកល​វិទ្យាល័យ ​Nebraska នៃ​សហរដ្ឋ​អាមេរិក បាន​ណែនាំ​ឲ្យ​ញ៉ាំ​អាហារ​សម្បូរ​ទៅ​ដោយ​ជាតិ probiotics ដូច​ជា ទឹកដោះគោ​យ៉ាអួរ ឈីស ឬ​គីមឈី។ល។ អាហារ​ដែល​មាន​ជាតិ​ផ្អាប់​ក៏​មាន​សមត្ថភាព​ក្នុង​ការ​ព្យាបាល​បញ្ហា​រំលាយ​អាហារ​ផង​ដែរ។ - វីតាមីន៖ ការ​បន្ថែម​វីតាមីន​ទៅ​ក្នុង​របប​អាហារ​យើង​ប្រចាំ​ថ្ងៃ ជា​វិធី​ល្អ​មួយ​ដើម្បី​ប្រឆាំង​នឹង​បាក់តេរី ឬ​វីរុស​។ ដូច​នេះ យើង​គួរ​បន្ថែម​សារជាតិ​វីតាមីន​ឲ្យ​គ្រប់​គ្រាន់​ដល់​រាងកាយ ពិសេស​វីតាមីន A C និង​វីតាមីនE។ វីតាមីន A ជួយ​ដល់​មុខងារ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ដំណើរ​ការ​បាន​ល្អ ស័ក្តិសម​បំផុត​ក្នុង​ពេល​មាន​ជំងឺ​ផ្លូវដង្ហើម​សាហាវ​ដូច​កូវីដ-១៩​នេះ ហើយ​វា​សម្បូរ​នៅ​ក្នុង​ការ៉ុត […]


រូបមន្តសុខភាព

ចូល​ចិត្ត​ញ៉ាំ​អាហារ​​​ទាំង​នេះ​ ប្រយ័ត្ន​ប្រព័ន្ធ​ភាព​ស៊ាំ​​​ចុះ​ខ្សោយ​​ដោយមិនដឹងខ្លួន

ពិត​ណាស់​ យើង​រាល់​គ្នា​សុទ្ធ​តែ​​ចង់​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ ដើម្បី​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​ប្រកប​ដោយ​ប្រសិទ្ធភាព។​ ​ការ​ញ៉ាំ​របប​អាហារ​ត្រឹមត្រូវ​ ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​​ ក៏​ដូចជា​ការ​គេង​គ្រប់គ្រាន់​ ​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។​ យ៉ាង​ណា​មិញ ប្រព័ន្ធ​ភាព​ស៊ាំ​នេះ​ក៏​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​សុខភាព​ពោះវៀន​ផង​ដែរ។​ ជាក់​ស្ដែង​ អាហារ​មួយ​ចំនួន​​មាន​តម្លៃ​អាហារូបត្ថម្ភ​ទាប​ ព្រម​ទាំង​រាំងស្ទះ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​។​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​កាត់​បន្ថយ​អាហារ​ខាងក្រោម​នេះ​ចេញ​ពី​របប​អាហារ​ភ្លាម​ៗ​ ទើប​ជា​ការ​ប្រសើរ​។ ១. សូដា​ និង​​គ្រឿង​ស្រវឹង​​ ​​​​​ភេសជ្ជៈ​ដូចជា​សូដា​ ទឹក​ក្រូច​ តែ​ ដែល​មាន​ជាតិ​ផ្អែម​ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ និង​គ្រឿង​ស្រវឹង​​ ​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​មនុស្ស​យើង​។​ ភេសជ្ជៈ​ទាំង​នេះ​អាច​បង្កើន​ការ​ផលិត​អ័រម៉ូន​ស្រ្តេសកូទីសុល ​រំខាន​​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​រាំងស្ទះ​ដល់​មុខងារ​ផលិត​​អាំងស៊ុយលីន​ ​អាច​បណ្ដាល​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​។​ លើស​ពី​នេះ​ វា​ក៏​អាច​ប៉ះពាល់​ដល់​ការ​គេង​ ដែល​​ពាក់ព័ន្ធ​​ជាមួយ​នឹង​មុខងារ​​ប្រព័ន្ធ​ភាព​ស៊ាំ​ថែម​ទៀត​ផង​​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ស្ករ​គ្រាប់​ ​ការ​កើន​ឡើង​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ អាច​រារាំង​ដល់​ផ្លូវ​ប្រព័ន្ធ​ភាព​ស៊ាំនិង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​។​ ស្ករ​គ្រាប់​ ស្ករ​កៅស៊ូ​ និង​ចាហួយ​សំបូរ​ទៅ​ដោយ​ជាតិ​ស្ករ​ ដែល​អាច​បណ្ដាល​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​កើន​ឡើង​ការ​ផលិត​រ៉ាឌីកាល់​សេរី​ (​ពាក់ព័ន្ធ​នឹង​​ការ​កើត​ជំងឺ​មហារីក​ ជំងឺ​ទឹក​នោម​​ផ្អែម​ និង​ជំងឺ​សរសៃ​ឈាម​បេះដូង​) ដែល​អាច​ធ្វើ​ឲ្យ​កោសិកា​ឈាម​ចុះ​ខ្សោយ​ និង​បង្ក​ឲ្យ​មាន​ការ​រលាក​។ ៣. ដំឡូង​បំពង គ្នា​យើង​ភាគ​ច្រើន​ចូលចិត្ត​ញ៉ាំ​​ប្រភេទ​អាហារ​បំពង​​ ប៉ុន្តែ​អាហារ​ទាំង​នេះ​អាច​បង្ក​បញ្ហា​ជា​ច្រើន​​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ ពីព្រោះ​វា​មាន​ជាតិ​ខ្លាញ់​ខ្ពស់​។​ ចំពោះ​អាហារ​បំពង​ ​ដូចជា​ដំឡូង​បំពង​គឺ​ជា​ភ្នាក់ងារ​បង្ក​នៃ​ជំងឺ​ផ្សេង​ៗ​ជា​ច្រើន​ដូចជា​សម្ពាធ​ឈាម​ខ្ពស់​ កូឡេស្តេរ៉ូល​ខ្ពស់​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​។ [embed-health-tool-bmr] ៤. សាច់​ក្រហម​ ​​​សាច់​ក្រហម​ (សាច់​ជ្រូក​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ