រូបមន្តសុខភាព

រូបមន្តសុខភាព - ជា​មាតិកា​ដោះស្រាយ​បញ្ហា​សុខភាព និង​ជំរុញ​ឲ្យ​គ្រប់គ្នាគេចផុត​ពី​បញ្ហាសុខភាព​នានា តាមរយៈ​បទពិសោធន៍​ផ្ទាល់របស់ប្រភពនានា អំណះអំណាង​ពី​ស្ថាប័នឬប្រភពជាតិអន្តរជាតិ  គ្រូពេទ្យឯកទេស ឬអ្នកជំនាញ​លើ​ផ្នែកសុខភាពជាក់លាក់ណាមួយ ដើម្បីស្របទៅតាមវេជ្ជសាស្ត្រ ឬវេជ្ជបញ្ជាក្រុមគ្រូពេទ្យ

ចំណេះដឹងទូទៅ

រូបមន្តសុខភាព

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ជា​រៀង​រាល់​ឆ្នាំ ខ្មែរ​យើង​តែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​ ដែល​មាន​រយៈពេល​ចំនួន​​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​កើត​ ១៥​កើត​ ដល់​ថ្ងៃ​១រោច​ ខែ​កក្តិក ដោយ​​ឡែក​ចំពោះ​ពិធី​អក​អំបុក​ សំពះ​ព្រះខែ​វិញ គេ​ប្រារព្ធ​ឡើង​នៅ​ពាក់​កណ្តាល​អាធ្រាត​ថ្ងៃ​ទី​១៥កើត​ ខែ​កក្តិក​ប៉ុណ្ណោះ ដោយ​មាន​រៀប​ចំ​​នូវ​​រណ្តាប់​សែន​​មួយ​ចំនួន​​រួម​មាន​ ចេក អំបុក​ ទឹក​ដូង និង​ផ្លែឈើ​ផ្សេងៗ និង​ទៀន​ ធូប​ ផ្កា​ភ្លី​ជា​ដើម។ យ៉ាង​ណា​មិញ តើ​យើង​មាន​​ដឹង​អត់​ថា ចេក អំបុក និង​ទឹក​ដូង​ មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព​? ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គុណប្រយោជន៍​នៃ​អំបុក​ អំបុក​ជា​អាហារ​ដ៏​មាន​សារៈសំខាន់ និង​មិ​នអាច​ខ្វះ​បាន​​នៅ​ក្នុង​ពិធី​ «សំពះ​ព្រះ​ខែ និង​អក​អំបុក»។ ជា​ទូទៅ ខ្មែរ​យើង​និយម​ធ្វើ​អំបុក​​នៅ​ពេល​ច្រូត​ស្រូវ​ដើម​ដៃ និង​ជា​ស្រូវ​ដំណើប​ថ្មី ឬ​ជួនកាល​ក៏​មាន​ស្រូវ​ខ្សាយ​ខ្លះ​ដែរ។ ជា​ដំបូង យើង​ត្រូវ​យក​ស្រូវ​ស្រស់​មក​លីង​ក្នុង​អំបែង ឬ​ខ្ទះ រហូត​ដល់​ស្រូវ​ចាប់ផ្តើម​ផ្ទុះ ទើប​ចាក់​ស្រូវ​ទៅ​ក្នុង​ត្បាល់​ រួច​ធ្វើ​ការ​ដាល់​។ នៅ​ពេល​ដែល​អំបុក​ពៀច​សំប៉ែត និង​ខ្ទាត់​សម្បក​ស្រូវ​ចេញ​អស់​ ទើប​ឈប់​ ហើយ​បារ​ដាក់​ចង្អេរ ទើប​យក​ទៅ​អុំ​បន្ត។ ពិត​ណាស់​ ត្បិត​ថា​​ការ​ធ្វើ​អំបុក​មិន​ងាយ​ស្រួល​ប៉ុន្មាន​មែន​ ប៉ុន្តែ​អំបុក​មាន​គុណប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង​​ […]

ស្វែងរក រូបមន្តសុខភាព

រូបមន្តសុខភាព

ញ៉ាំបន្លែ និង​ផ្លែឈើបានច្រើនជួយកាត់បន្ថយស្រេ្តស

ការ​សិក្សា​​របស់​សាកល​វិទ្យាល័យ​មួយ​ក្នុង​​ប្រទេស​អូស្រ្តាលី​បាន​រក​ឃើញ​ពី​ទំនាក់​ទំនង​រវាង​របប​អាហារ​មាន​បន្លែ និង​ផ្លែ​ឈើ​ច្រើន ជួយ​កាត់​បន្ថយ​ស្រ្តេស​។ សាកល​វិទ្យាល័យ​ Edith Cowan (ECU)នៅ​ប្រទេស​អូស្រ្តាលី​បាន​ធ្វើ​ការ​សិក្សា​លើ​ទំនាក់​ទំនង​រវាង​ការ​ញ៉ាំ​បន្លែ ផ្លែ​ឈើ និង​កម្រិត​ស្ត្រេស​នៅ​លើ​មនុស្ស​ពេញ​វ័យ​។ ការ​សិក្សា​នេះ​ធ្វើ​លើ​មនុស្ស​ចំនួន​៨ ៦០០នាក់​លើ​ប្រ​ជា​ជន​អូស្រ្តាលី​អាយុ​ចន្លោះ​ពី​២៥​​ទៅ​៩១​ឆ្នាំ​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​​មនុស្ស​ពេញ​វ័យ​ដែល​បាន​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​យ៉ាង​តិច៤៧០​ក្រាម​ក្នុង​មួយ​ថ្ងៃ មាន​កម្រិត​ស្ត្រេស​១០​ភាគ​រយ​ទាប​ជាង​អ្នក​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​​តិច​ជាង​២៣០​ក្រាម​ក្នុង​មួយ​ថ្ងៃ។ ចំណែក​​អង្គការ​សុខភាព​ពិភព​លោក បាន​ណែ​នាំ​ដែរ​ថា​មនុស្ស​យើង​គួរ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​បាន​យ៉ាង​តិច​៤០០​ក្រាម​ក្នុង​មួយ​ថ្ងៃ​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បញ្ជាក់​ថា​ស្រ្តេស​រយៈពេល​វែង និង​មិន​អាច​គ្រប់​គ្រង​បាន​អាច​នាំ​ឲ្យ​មនុស្ស​យើង​មាន​បញ្ហា​សុខ​ភាព​ច្រើន​យ៉ាង ដូច​ជា​ជំងឺ​នេះ​ដូង ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​បាក់​ទឹក​ចិត្ត និង​បញ្ហា​ថប់​បារម្ភ ជា​ដើម​។ ការ​សិក្សា​នេះ​បញ្ជាក់​ថា​វា​ជា​រឿង​សំខាន់​ណាស់​ដែល​មនុស្ស​យើង​ត្រូវ​មាន​របប​អាហារ​សម្បូរ​ទៅ​ដោយ​បន្លែ​ និង​ផ្លែ​ឈើ ដើម្បី​កាត់​ជួយ​កាន់​បន្ថយ​ស្ត្រេស​ឲ្យ​នៅ​ទាប​បំផុត​។ ទោះ​បី​ជា​អ្នក​ស្រាវ​ជ្រាវ​មិន​ដឹង​ច្បាស់​ពី​យន្ត​ការ​នៃ​​បន្លែ និង​ផ្លែឈើ ជួយ​កាត់​បន្ថយ​ស្រ្តេស​បាន​បែប​ណា​ក្ដី តែ​ថា​បន្លែ​ និង​ផ្លែ​ឈើ​សម្បូរ​ទៅ​ដោយ​រ៉ែ វីតាមីន flavonoidsនិងcarotenoids ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​រលាក និងoxidative stress ដែល​អ្វី​ទាំង​អស់​នេះ​ជួយ​ឲ្យ​អារម្មណ៍​មនុស្ស​យើង​មាន​ភាព​ល្អ​ប្រសើរ​។


រូបមន្តសុខភាព

អាហារទាំងនេះអាចជួយពន្យឺត ​ឬពន្លឿនភាពចាស់

ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​មាន​ឥទ្ធិពល​​ក្នុង​ការ​ពន្លឿន​ភាព​ចាស់​ តួ​យ៉ាង​ដូចជា​កត្តា​បរិស្ថាន ​​ទម្លាប់​មិន​ល្អ​ ឬ​ការ​ញ៉ាំ​អាហារ​ដែល​​ប៉ះពាល់​ដល់​សុខភាព​ជាដើម​​។​ ​ជាក់​ស្ដែង​​ អាហារ​ដែល​យើង​ញ៉ាំ​​ជា​រៀង​រាល់​ថ្ងៃ​អាច​ជួយ​ពន្លឿន​​ ឬ​រារាំង​យើង​ក្នុង​ការវិវត្តទៅ​រក​ភាព​ចាស់​បាន​​។​ ​ហេតុ​ដូច្នេះ​ហើយ​ ​យើង​គប្បី​ជៀសវាង​ពពួក​អាហារូបត្ថម្ភ​​ទូទៅ​​មួយ​ចំនួន​ ដែល​អាច​ធ្វើ​ឲ្យ​យើង​​​មើល​ទៅ​កាន់​តែ​ចាស់​ជាង​វ័យ​។ ១. ជៀសវាង​​ញ៉ាំ​អំបិល​ច្រើន​ពេក​ ជាក់​ស្ដែង​ ការ​ញ៉ាំ​សូដ្យូម ឬអំបិល​​ច្រើន​ពេក​អាច​បណ្ដាល​ឲ្យ​​លើស​សម្ពាធ​ឈាម​ បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ និង​​គ្រោះថ្នាក់​​សរសៃ​ឈាម​ខួរ​ក្បាល​។​ សរសៃ​ឈាម​របស់​យើង​កាន់​តែ​រឹង​នៅ​ពេល​ដែល​យើង​មាន​វ័យ​ច្រើន​ ដែល​អាច​​ធ្វើ​ឲ្យ​យើង​​ងាយ​រង​ផល​ប៉ះពាល់​ពី​សូដ្យូម​ថែម​ទៀត​។ ដូចនេះ ចូរ​កាត់​បន្ថយ​អាហារ​ដែល​មាន​សូដ្យូម​ខ្ពស់​ដូច​​សាច់​​កែច្នៃ​  ជ្រក់​ គ្រាប់​ធញ្ញជាតិ​ដែល​បន្ថែម​អំបិល​ អាហារ​សម្រន់កញ្ចប់​​ អាហារ​ចៀន​ និង​អាហារ​កំប៉ុង​ជា​ដើម​។ ២. ញ៉ាំ​បន្លែ​ឲ្យ​បាន​ច្រើន​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ញ៉ាំ​បន្លែ​មិន​គ្រប់គ្រាន់​អាច​ពាក់ព័ន្ធ​នឹង​ហានិភ័យ​នៃ​កង្វះ​អាហារូបត្ថម្ភ​ ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​បេះដូង​ និង​ជំងឺ​មហារីក​មួយ​ចំនួន​ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ Harvard Health។ ​គ្នា​យើង​គប្បី​​ញ៉ាំ​​បន្លែ​ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​ ពីព្រោះ​វា​​​ផ្ទុក​អាហារ​ជាតិ​សរសៃ​​ល្អ​សម្រាប់​បេះដូង​ ​រ៉ែ វីតាមីន​ សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​ ក៏​ដូចជា​សារធាតុ​ប្រឆាំង​នឹង​​អុកស៊ីតកម្ម​ និង​រ៉ាឌីកាល់​សេរី​ថែម​ទៀត​ផង​​។ ៣. ជៀសវាង​ស្ករ​​បន្ថែម​ច្រើន ​​ការ​ចូលចិត្ត​ញ៉ាំ​​ផ្អែម​ក៏​អាច​ផ្ដល់​ផល​ប៉ះពាល់​​​​ដល់​សុខភាព​បេះដូង​របស់​យើង​ដូច​គ្នា​។​ ​នៅ​ពេល​​យើង​ញ៉ាំ​ស្ករ​បន្ថែម​ច្រើន​ជ្រុល​ វា​​អាច​​ធ្វើ​ឲ្យ​យើង​ឡើង​​សម្ពាធ​ឈាម​ រលាក​រ៉ាំរ៉ៃ​ ឡើង​ទម្ងន់​ ទឹក​នោម​ផ្អែម​ និង​ជំងឺខ្លាញ់រុំ​ថ្លើម​  ​ដែល​ពាក់ព័ន្ធ​នឹង​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ និង​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ធ្ងន់ធ្ងរ​។ ដើម្បី​ជៀសវាង​​ជំងឺ​ដ៏​កាច​សាហាវ​ទាំង​នេះ​ គ្នា​យើង​គប្បី​កាត់​បន្ថយ​​អាហារ​ និង​ភេសជ្ជៈ​​បន្ថែម​ជាតិ​ស្ករ​មួយ​ចំនួន​ដូចជា​ស្ករ​គ្រាប់​ នំ​ឃេក ​​ការ៉េម​ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

សញ្ញា​ទាំង​៥​ បង្ហាញ​ពី​​ការ​រលាក​រ៉ាំរ៉ៃ​ក្នុង​រាងកាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​រលាក​នៅ​ក្នុង​រាងកាយ​ ទោះ​​ស្ដាប់​ទៅ​មិន​សូវ​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ ប៉ុន្តែ​នៅ​ពេល​ដែល​វា​វិវត្ត​ទៅ​ជា​ការ​រលាក​រ៉ាំរ៉ៃ យើង​អាច​នឹង​ប្រឈម​នឹង​ជំងឺ​ដ៏​កាច​សាហាវ​​ផ្សេង​ៗ។​ ​ជាក់​ស្ដែង​ មាន​​មូលហេតុ​ជា​ច្រើន​ដែល​​ធ្វើ​ឲ្យ​កើត​មាន​ការ​រលាក​នៅ​ក្នុង​រាងកាយ​ ដូចជា​ហ្សែន​ បែបបទ​រស់​នៅ​ របប​អាហារ​ ឬ​ការ​គេង​ជា​ដើម​។​ យ៉ាង​ណា​មិញ​ ​​ប្រសិនបើ​យើង​​​​សង្កេត​ឃើញ​សញ្ញា​នៃ​ការ​រលាក​​ដែល​កើត​ឡើង​នៅ​ក្នុង​រាងកាយ​ យើង​​អាច​នឹង​ដោះស្រាយ​បញ្ហា​នេះ​ទាន់​ពេលវេលា​។ ខាង​ក្រោម​នេះ​ គឺ​ជា​សញ្ញា​នៃ​ការ​រលាក​ទាំង​៥​ដែល​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​។ ​១. ​អារម្មណ៍​នឿយ​ហត់​ ​ប្រសិនបើ​​យើង​គេង​តិច​ជាង​៧​ម៉ោង​ ឬ​ច្រើន​ជាង​៩​ម៉ោង​ ​រាងកាយ​របស់​យើង​នឹង​មាន​អារម្មណ៍​នឿយហត់​ខ្លាំង​។​ ពិត​ណាស់​ អាការៈ​នឿយហត់​នេះ​ មិន​ងាយ​បាត់​ទៅ​វិញ​នៅ​ក្នុង​រយៈពេល​ខ្លី​ឡើយ​ វា​​អាច​នឹង​បន្ត​ក្នុង​រយៈពេល​យូរ​​។ ២. ​អាការៈ​ឈឺ​ខ្លួន​​មិន​​បាត់​សោះ​ យើង​ទាំង​អស់​គ្នា​អាច​មាន​អាការៈ​ឈឺ​ខ្លួន​ នៅ​ពេល​ដែល​សីតុណ្ហភាព​រាងកាយ​ឡើង​ខ្ពស់​។​ ប៉ុន្តែ​ ប្រសិនបើ​​យើង​មាន​ការ​ឈឺចាប់​ នៅ​ពេល​ផ្លាស់ទី​ ឬ​នៅ​ពេល​ធ្វើ​សកម្មភាព​ នេះ​មាន​ន័យ​ថា​រាងកាយ​របស់​យើង​កំពុង​តែ​ផ្ដល់​សញ្ញា​ឲ្យ​យើង​ប្រុងប្រយ័ត្ន​។​ ​ជាមួយ​គ្នា​នេះ​ដែរ​ យើង​​ក៏​អាច​មាន​ជំងឺ​រលាក​សន្លាក់​ ដែល​ចាំបាច់​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។​ ៣. ​បញ្ហា​រំលាយ​អាហារ​ ទន្ទឹម​នឹង​នេះ​ដែរ​ ការ​កើត​មាន​​ជំងឺ​រលាក​ក្រពះ​ ឬ​ហើម​ពោះ​ម្ដងម្កាល​ គឺ​មិន​មាន​បញ្ហា​អ្វី​ឡើយ​។​ ប៉ុន្តែ​ ប្រសិនបើ​បញ្ហា​នេះ​កើត​ឡើង​ជា​ប្រចាំ​ យើង​គប្បី​​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​​ឲ្យ​បាន​ឆាប់​រហ័ស​ ពីព្រោះ​បើ​ពុំ​មាន​ការ​ព្យាបាល​ទេ​នោះ​ ការ​រលាក​អាច​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​ធ្ងន់ធ្ងរ​ ដូចជា​​​ជំងឺ​រលាក​ពោះវៀនធំ​ ឬ​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​។​ ៤. ហើម​កូន​កណ្ដុរ ​នៅ​ពេល​​កូន​កណ្ដុរ​នៅ​ក​ ក្រោម​ក្លៀក​ ឬ​ក្រលៀន​មាន​អាការៈ​ហើម​ វា​អាច​បញ្ជាក់​ថា​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​មាន​​បញ្ហា។​ វា​តែងតែ​កើត​ឡើង​ នៅ​ពេល​ដែល​យើង​ក្ដៅ​ខ្លួន​ ឬ​ឈឺ​បំពង់​ក ប៉ុន្តែ​អាការៈ​ហើម​​នេះ​នឹង​បាត់​ទៅ​វិញ ក្រោយ​ពេល​​​​ដែល​យើង​ជា​ពី​ជំងឺ​ទាំង​នោះ​​។​ ប៉ុន្តែ​ ប្រសិនបើ​កូន​កណ្ដុរ​តែងតែ​ហើម និង​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ យើង​គប្បី​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។ ៥. […]


រូបមន្តសុខភាព

​អាហារ​ទាំង​នេះ​មាន​ប្រយោជន៍​ច្រើន​ ដល់​ម៉ាក់​ៗ​​ទើប​សម្រាល​កូន​

ការ​​បន្ត​ញ៉ាំ​អាហារ​ល្អ​ៗ ដែល​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់​បន្ទាប់​ពី​យើង​សម្រាល​កូន​រួច​ ​មាន​សារសំខាន់​ណាស់​ ក្នុង​ការ​ជួយ​ឲ្យ​រាងកាយ​ និង​អារម្មណ៍​របស់​ម៉ាក់​ៗ​ឆាប់​​វិល​ត្រលប់​មក​រក​សភាព​ដើម​វិញ​។​ ​ពិត​ណាស់​ ញ៉ាំអាហារ​បំប៉ន​រាងកាយ​បាន​គ្រប់គ្រាន់​ផ្ដល់​ថាមពល ​សម្រាប់​តម្រូវ​ការ​​របស់​ទារក​ទើប​កើត​។​ បន្ថែម​ពី​​នេះ​ ​អាហារ​បំប៉នរាងកាយ​​មួយ​ចំនួន​ក៏​អាច​​បង្កើន​ការ​ផលិត​ទឹក​ដោះ​ផង​ដែរ​។​ ​យ៉ាង​ណា​មិញ​ ​ក្រោយ​សម្រាល​កូន​រួច​ ម៉ាក់​ៗ​គប្បី​បញ្ចូល​អាហារ​សុខភាព​ទាំង​នេះ​ ទៅ​ក្នុង​របប​អាហារ​របស់​ខ្លួន​ ទើប​ជា​ការ​ប្រសើរ​។ ១. គ្រាប់​រីករាយ​ (Pistachios) ​​​​​​​គ្រាប់​រីករាយ​គឺ​ជា​អាហារ​សម្រន់​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់​បំផុត​មួយ​ ដែល​មាន​ប្រូតេអ៊ីន​ពេញលេញ​ចំនួន​៦​ក្រាម​ ​ហើយ​វា​​អាច​ជួយ​ដល់​រាងកាយ​របស់​យើង​ទទួល​បាន​អាស៊ីដ​អាមីណូ​សំខាន់ៗ​​។​ ​បន្ថែម​ពី​នេះ​ វា​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​សរសៃ​ និង​ខ្លាញ់​មិន​ឆ្អែត​ដើម្បី​ជួយ​ឲ្យ​យើង​មាន​​អារម្មណ៍​ឆ្អែត​បាន​យូរ​​។ ២. តៅ​ហ៊ូ​ ​ជាមួយ​គ្នា​នេះ​ដែរ​ តៅហ៊ូ​គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន​ ក៏​ដូចជា​​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដែល​មាន​ផ្ទុក​សារធាតុ​choline ​និង​lysine​ ដែល​ពិបាក​រក​នៅ​ក្នុង​របប​អាហារ​ប្រភេទ​រុក្ខជាតិ​។ សារធាតុ​choline ​​មាន​សារសំខាន់​​សម្រាប់​កោសិកា​​ដែល​មាន​សុខភាព​ល្អ​ និង​ការ​លូតលាស់​ខួរ​ក្បាល​របស់​ទារក​ ប៉ុន្តែ​រាងកាយ​របស់​យើង​អាច​ផលិត​វា​តិចតួច​ប៉ុណ្ណោះ។​ ​សារធាតុ​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​​កាន់​​ទារក​តាម​រយៈ​ទឹក​ដោះ​ម្ដាយ​ ដូច្នេះ​ហើយ​​ការ​ញ៉ាំ​តៅហ៊ូ​ គឺ​ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​​ការ​បំពេញ​សារធាតុ​choline​។​ ចំណែក​ឯ​lysine គឺ​ជា​អាស៊ីដ​អាមីណូ​សំខាន់​មួយ​​​ដែល​មាន​នៅ​ក្នុង​តៅហ៊ូ​។​ ៣. ផ្លែ​ប័រ​ បន្ថែម​ពី​នេះ​ ផ្លែ​ប័រ​​ផ្ដល់​ថាមពល​ដ៏​សម្បើម​ ហើយ​វា​ក៏​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ​។​ ជាមួយ​នឹង​ជាតិ​សរសៃ​ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ និង​​សារធាតុ​អុកស៊ីតកម្ម​រលាយ​ក្នុង​ខ្លាញ់​ (fat-soluble antioxidants ) ក៏​អាច​ជួយ​បង្កើន​គុណភាព​ការ​ផលិត​ទឹក​ដោះ​ម្ដាយ​ថែម​ទៀត​ផង​។​ ៤. ដំឡូង​ជ្វា​ ​ដំឡូង​ជ្វា​ ​គឺ​ជា​កាបូអ៊ីដ្រាត​​​មាន​រស​ជាតិ​ផ្អែម​​ពី​ធម្មជាតិ​ ដែល​អាច​​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​រីករាយ​ និង​​ផ្ដល់​ថាមពល​សម្រាប់​ការ​បំបៅ​ដោះ​កូន​។​ លើស​ពី​នេះ​ វា​ក៏​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​សារធាតុ​ប្រឆាំង​នឹង​​អុកស៊ីតកម្ម​Beta-carotene ​និង​វីតាមីន​C។


រូបមន្តសុខភាព

​របប​អាហារ​​ទាំង​នេះ​ ជួយ​រក្សាកម្រិត​អុកស៊ីសែន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងរាងកាយ

ពិត​ណាស់​ អុកស៊ីហ្សែន​មាន​សារសំខាន់​បំផុត​សម្រាប់​ទ្រទ្រង់​ជីវិត​របស់​យើង​ម្នាក់​ៗ​។​ ​រី​ឯ​សារធាតុ​ចិញ្ចឹម​បាន​ដើរ​តួនាទី​​​ស្នូល​​ក្នុង​ការ​កំណត់​​អំពី​សុខភាព​ រួម​​ទាំង​​រក្សា​កម្រិត​អុកស៊ីហ្សែន​ក្នុង​រាងកាយ​របស់​យើង​​ឲ្យ​​មាន​ដំណើរ​ការ​ល្អ​ផង​ដែរ​។ ដូចនេះ​ហើយ​ ដើម្បី​រក្សា​កម្រិត​អុកស៊ីហ្សែន​ គ្នា​យើង​គប្បី​បញ្ចូល​អាហារ​ទាំង​៣​ប្រភេទ​នេះ​ទៅ​ក្នុង​របប​អាហារ​។ ១. អាហារ​ដែល​សំបូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ យើង​រាល់​គ្នា​បាន​ដឹង​ហើយ​ថា សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ មាន​សារសំខាន់​ក្នុង​ការ​ថែទាំ​សុខភាព​របស់​យើង​។​ ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ អាច​ការពារ​កោសិកា​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​ ព្រម​ទាំង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ជា​ច្រើន​ រួម​ទាំង​ជំងឺ​បេះដូង​ និង​ជំងឺ​មហារីក​ជាក់លាក់​មួយ​ចំនួន​។​ ​ផ្លែ​​ប័រ​ ចេក​ ការ៉ុត​ ខ្ទឹម​ស​ និង​ផ្លែ​លម៉ើមាន​កម្រិត​អុកស៊ីតកម្ម​ខ្ពស់​ ដែល​មាន​គុណប្រយោជន៍​​ល្អ​ៗ​ដល់​សុខភាព​។​ ២. អាហារ​​សំបូរ​​ជាតិ​សរសៃ​ ជាមួយ​គ្នា​នេះ​ដែរ​ ជាតិ​សរសៃ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ជា​ច្រើន​ ដូចជា​​​​ធ្វើ​ឲ្យ​សុខភាព​ពោះវៀន​ប្រសើរ​ឡើង​ កាត់បន្ថយ​ចំណង់​អាហារ​ និង​កម្រិត​កូលេស្តេរ៉ូល​។​ ពពួក​អាហារ​ទាំង​នេះ​ មាន​ដូចជា​ផ្លែ​ស្ត្រប៊ឺរី​ ប័រ​ ផ្លែ​ប៉ោម​ ​​ផ្កា​ខាត់​ណា​ខៀវ ការ៉ុត​ សណ្ដែក​ និង​គ្រាប់​ធញ្ញជាតិ​ ​​ដោយ​សារ​តែ​​វា​មាន​តម្លៃ​pH​៨​ ក៏​ដូចជា​ងាយ​ស្រួល​ក្នុង​ការ​រំលាយ​។​ បន្ថែម​ពី​នេះ​ អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ក៏​មាន​អង់ស៊ីម​ជា​ច្រើន​ ដែល​អាច​ជួយ​​រក្សា​តុល្យភាព​អ័រម៉ូន​របស់​រាងកាយ​ ព្រម​ទាំង​បង្កើន​កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម​។ ៣. ផ្លែ​ក្រូច​​ឆ្មារ​ បន្ថែម​ពី​នេះ​ ក្រូច​ឆ្មារ​ក៏​ជា​អាហារ​កំពូល​ដែល​សំបូរ​ទៅ​ដោយ​អុកស៊ីហ្សែន​។​ វា​មាន​ជាតិ​អាស៊ីដ​ ប៉ុន្តែ​នឹង​ប្រែ​ទៅ​ជា​​សារធាតុ​Alkalin ក្រោយ​ពេល​ដែល​យើង​ញ៉ាំ​​វា។​ ជាក់​ស្ដែង​ ក្រូច​ឆ្មារ​មាន​ផ្ទុក​សារធាតុ​អេឡិចត្រូលីត្រ​ដែល​ជា​អាហារ​អាល់កាឡាំង ​ដ៏​ល្អ​។​ ទន្ទឹម​នឹង​នេះ​ដែរ​ វា​ក៏​​មាន​ប្រសិទ្ធភាព​ក្នុង​​ការ​ព្យាបាល​ជំងឺ​ក្អក​ ផ្ដាសាយ​ គ្រុន​ក្ដៅ​ ក្រហាយ​ទ្រូង​ និង​ជំងឺ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​។


រូបមន្តសុខភាព

ចៀសវាង​ជំងឺ​លើស​សម្ពាធឈាម​ អនុវត្ត​​រឿង​​៣​នេះ ​ក្នុង​វ័យ​៣០​ឆ្នាំ

ពិត​ណាស់​ ហានិភ័យ​នៃ​ការវិវត្តទៅ​ជា​ជំងឺ​លើសសម្ពាធ​ឈាម​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ទៅ​តាម​វ័យ​​។​ ការ​ចាត់​វិធានការ​ជាក់លាក់​មួយ​ចំនួន​ ដើម្បី​គ្រប់គ្រង​កម្រិត​សម្ពាធ​ឈាម​ឲ្យ​មាន​ប្រសិទ្ធភាព​ គឺ​ជា​រឿង​ចាំបាច់​មួយ​។​ ​ជាក់​ស្ដែង​ គ្នា​យើង​ភាគ​ច្រើន​ក្នុង​វ័យ​៣០​ឆ្នាំ​ អាច​ប្រឈម​នឹង​ជំងឺ​លើស​ឈាម​ ​ហើយ​ខណៈ​ពេល​ដែល​ថ្នាំ​​អាច​​ជួយ​គ្រប់គ្រង​បញ្ហា​នេះ​​បាន​ របប​អាហារ​ និង​បែបបទ​រស់នៅ​ក៏​ដើរ​តួនាទី​យ៉ាង​​សំខាន់​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​លើស​ឈាម​​ដូច​គ្នា​​។​ ហេតុ​នេះ​​ហើយ​ ដើម្បីចៀសផុត​ពី​ជំងឺ​​មួយ​ប្រភេទ​នេះ​​ យើង​អាច​អនុវត្ត​តាម​វិធីសាស្ត្រ​ទាំង​នេះ​។ ​១. ​របប​អាហារ​សុខភាព​ ជា​ទូ​ទៅ អាហារ​សុខភាព​ដែល​រួម​បញ្ចូល​បន្លែ​ស្លឹក​បៃតង​ អាច​ផ្ដល់​វីតាមីន​K​​ ដែល​អាច​ជួយ​ការពារ​​សរសៃ​ឈាម​ ​​លើក​កម្ពស់​កំណក​ឈាម​ត្រឹមត្រូវ​ ព្រម​ទាំង​​ជាតិនីត្រាត​ក្នុង​​របប​អាហារ។​ កត្តា​ទាំង​នេះ​អាច​កាត់បន្ថយ​សម្ពាធ​ឈាម​ ភាព​រឹង​នៃ​សរសៃ​ឈាម​ និង​បង្កើន​មុខងារ​កោសិកា​​នៅ​ជាប់​សរសៃ​ឈាម​។​ ចំពោះ​ផ្លែឈើ​វិញ​ ផ្លែ​ស្វាយ​ គឺ​ជា​ប្រភព​ដ៏​ល្អ​ និង​ជាតិ​សរសៃ​ ព្រម​ទាំង​សារធាតុ​​beta-carotene ដែល​អាច​ជួយ​​ដល់​សម្ពាធ​ឈាម​ ។ ចំណែក​​វីតាមីន​C និង​​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​នៅ​ក្នុង​ផ្លែ​ប្លូប៊ឺរី​ក៏​​អាច​ជួយ​ឲ្យ​កម្រិត​ឈាម​មាន​ស្ថិរភាព​​។ ២. ​ការ​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់​ ការ​ធ្វើ​លំហាត់​ប្រាណ​អាច​ជួយ​កាត់បន្ថយ​កម្រិត​អ័រម៉ូន​ស្រ្តេស​របស់​រាងកាយ​។​ វា​ក៏​អាច​ជួយ​ជំរុញ​ការ​ផលិត​អ័រម៉ូន​Endorphins ​ជា​សារធាតុ​គីមី​នៅ​ក្នុង​ខួរ​ក្បាល​ដែល​​​អាច​​បំបាត់​ការ​ឈឺ​ចាប់​បែប​ធម្មជាតិ​ ក៏​ដូចជា​ជួយ​ឲ្យ​អារម្មណ៍​របស់​យើង​បាន​ប្រសើរ​ឡើង​។ បន្ថែម​ពី​នេះ​ វា​ក៏​​អាច​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​ ​ដោយ​​​​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​Systolic​ថយ​ចុះ​​។​ ៣. ការ​គ្រប់គ្រង​ស្ត្រេស​ ​ការ​គ្រប់គ្រង​ស្រ្តេស​​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​គឺ​ជា​រឿង​ដ៏​សំខាន់​​មួយ​​ ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​ជំងឺ​លើស​សម្ពាធឈាម​ក្នុង​វ័យ​៣០​ឆ្នាំ​។ វិធីសាស្ត្រ​ងាយ​ៗ​ដើម្បី​គ្រប់គ្រង​ស្រ្តេស​ រួម​មាន​ការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ដែល​អាច​ជួយ​បង្កើន​កម្រិត​ថាមពល​ និង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​​ស្រស់ស្រាយ​។ មួយ​វិញ​ទៀត​ ការ​ស្ដាប់​តន្ត្រី​ក៏​មាន​ប្រយោជន៍​ជួយ​​ពន្យឺត​ជីពចរ​ និង​ចង្វាក់​បេះដូង​ផង​ដែរ​ ដែល​ជា​ហេតុ​កាត់​បន្ថយ​សម្ពាធ​ឈាម​ និង​កម្រិត​អ័រម៉ូន​ស្រ្តេស​។


រូបមន្តសុខភាព

ពុទ្រា​មាន​អត្ថប្រយោជន៍​ច្រើន​ គ្នា​យើង​មិន​គួរ​រំលង​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​ពុទ្រា​មិន​ត្រឹម​តែ​មាន​រសជាតិ​​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​មាន​គុណប្រយោជន៍​ដល់​សុខភាព​ជា​ច្រើន​ផង​ដែរ។​ ​​​ជាទូទៅ​ នៅ​ពេល​ដែល​ផ្លែឈើ​មួយ​ប្រភេទ​នេះ​​​ក្រៀម​ល្អ​​​​ ​​​​យើង​អាច​ញ៉ាំ​វា​ជា​លក្ខណៈដូច​​​ស្ករ​គ្រាប់​ និង​បង្អែម​បាន។​ ​ប្រសិនបើ​យើង​ប្រើប្រាស់​វា​នៅ​ក្នុង​លក្ខខណ្ឌ​វេជ្ជសាស្ត្រ​វិញ​ ​ផ្លែ​ពុទ្រា​អាច​ជំរុញ​​ការ​គេង​លក់​ស្រួល​ និង​កាត់បន្ថយ​អាការៈ​ថប់​បារម្ភ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ផ្លែ​ពុទ្រា​ ​​​​​​​​ផ្លែ​ពុទ្រា​មាន​កាឡូរី​ទាប ប៉ុន្តែ​វា​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​ វីតាមីន និង​រ៉ែ​។​ ផ្លែ​ពុទ្រា​ចំនួន​​១០០​ក្រាម ឬ​ប្រហែល​៣​ផ្លែ​ ផ្ដល់​នូវ​៖ កាឡូរី៧៩ ប្រូតេអ៊ីន​ ១​ក្រាម​​ កាបូអ៊ីដ្រាត​ ២០​ក្រាម ជាតិ​សរសៃ​ ១០​ក្រាម​ វីតាមីន​C ៧៧%​នៃ​តម្លៃ​ប្រចាំ​ថ្ងៃ​ ប៉ូតាស្យូម ៥%​នៃ​តម្លៃ​ប្រចាំថ្ងៃ​ អត្ថប្រយោជន៍​នៃ​ផ្លែ​ពុទ្រា ផ្លែ​ពុទ្រា​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ដូច​ខាង​ក្រោម​៖​​ ​១. សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ​ផ្លែ​ពុទ្រា​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ជា​ច្រើន​ ព្រមទាំង​​វីតាមីន​C​​ ដែល​អាច​ការពារ​​​​​រាងកាយ​ពី​ការ​បំផ្លាញ​ដោយ​រ៉ាឌីកាល់​សេរី​។​ ពិត​ណាស់​ ​រ៉ាឌីកាល់​សេរី​​​​ចូលរួម​ចំណែក​​ដ៏​សំខាន់​​ក្នុង​ការ​បង្ក​ជា​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​មួយ​ចំនួន​ ដូចជា​ទឹក​នោម​ផ្អែម​ប្រភេទ​២​ ជំងឺ​បេះដូង​ និង​មហារីក​។​ ២. បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​គេង​ និង​មុខងារ​ខួរ​ក្បាល​ ​​​​​ជាមួយ​គ្នា​នេះ​ដែរ​ ពុទ្រា​ត្រូវ​បាន​ប្រើប្រាស់​ជា​ឱសថ​សម្រាប់​ជំនួយ​ដល់​គុណភាព​ការ​គេង​ និង​មុខងារ​ខួរ​ក្បាល​។​ ​បន្ថែម​ពី​នេះ​ វា​​ក៏​​ជួយ​កាត់បន្ថយ​​អាការៈ​ថប់បារម្ភ​ ​បង្កើន​ការ​ចងចាំ និង​ជួយ​ការពារ​កោសិកា​ខួរ​ក្បាល​ពី​ការ​បំផ្លាញ​ដោយ​សមាសធាតុ​បំផ្លាញ​សរសៃ​ប្រសាទ​បាន​យ៉ាង​អស្ចារ្យ​។ ៣. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​ប្រឆាំង​កោសិកា​មហារីក​ ​​​​​សារធាតុ​Polysaccharides ដែល​ជា​ជាតិ​ស្ករ​ធម្មជាតិរួម​ជាមួយ​នឹង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ អាច​​ទប់​ស្កាត់​រ៉ាឌីកាល់​សេរី​ បន្សាប​កោសិកា​គ្រោះថ្នាក់​ ​និង​កាត់​បន្ថយ​ការ​រលាក​។​ ​​ជាក់​ស្ដែង​ ​នៅ​ពេល​ដែល​កម្រិត​នៃ​ការ​រលាក​ និង​រ៉ាឌីកាល់​សេរី​​ថយ​ចុះ ​​​រាងកាយ​របស់​​យើង​ក៏​ត្រូវ​បាន​ការពារ​​ពី​ជំងឺ​រ៉ាំរ៉ៃ​ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​។​ រី​ឯ​​សារធាតុ​lignins ដែល​ជា​ប្រភេទ​ជាតិ​សរសៃ​ជាមួយ​នឹង​​សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម ជួយ​ជំរុញ​ការ​ផលិត​កោសិកា​ភាព​ស៊ាំ​ […]


រូបមន្តសុខភាព

បើមាន​បញ្ហា​សុខភាព​​​ទាំង​នេះ​ ត្រូវប្រយ័ត្ន​ចំពោះ​ការ​ញ៉ាំ​​រមៀត​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ ​រមៀត​មាន​គុណប្រយោជន៍​​ជា​ច្រើន​ចំពោះ​សុខភាព​ ហើយ​​​វា​ក៏​ត្រូវ​បាន​ប្រើប្រាស់​​ជា​គ្រឿង​ទេស​ដ៏​ពេញ​និយម​​ផង​ដេរ​។​ ​ជាមួយ​នឹង​សារធាតុ​ពណ៌​Curcumin ​ដែល​មាន​នៅ​ក្នុង​រមៀត​ ​វា​​មាន​ឥទ្ធិពល​ក្នុង​ការ​ប្រឆាំង​នឹង​ការ​រលាក​ដ៏​ស័ក្ដិសិទ្ធិ​។​ បន្ថែម​ពី​នេះ​ វា​ក៏​មាន​ប្រសិទ្ធភាព​​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ឈឺ​ជង្គង់​ គ្រប់គ្រង​កម្រិត​កូលេស្តេរ៉ូល​ ​និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ថែម​ទៀត​ផង​។ យ៉ាង​ណា​មិញ អ្នក​ដែល​ស្ថិត​នៅ​ក្នុង​លក្ខខ័ណ្ឌ​សុខភាព​ទាំង​នេះ​ គប្បី​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​​បាន​ច្រើន​ជាង​មុន​ នៅ​ពេល​ញ៉ាំ​រមៀត​ ពីព្រោះ​វា​​ក៏​មាន​គុណវិបត្តិ​ដូច​គ្នា​។ ១. ស្ត្រី​ពពោះ​ និង​ម៉ាក់​ៗ​​បំបៅ​ដោះ​កូន​ ​​​​​​​​រមៀត​​ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​ ហើយ​ជា​ទូទៅ​ វា​​មាន​សុវត្ថិភាព​ចំពោះ​ស្ត្រី​ពពោះ​ និង​ម៉ាក់ៗ​ដែល​កំពុង​បំបៅ​ដោះ​កូន​ ​នៅ​ពេល​ដែល​យើង​ញ៉ាំ​វា​​នៅ​ក្នុង​អាហារ​ ពីព្រោះ​​សារធាតុ​ពណ៌​Curcumin នៅ​ក្នុង​អាហារ​ឆ្អិន​​គឺ​មាន​បរិមាណ​​តិចតួច​។​ ​ប៉ុន្តែ​ វា​មិន​មាន​សុវត្ថិភាព​ឡើយ​ ​នៅ​ពេល​ដែល​យើង​ប្រើប្រាស់​នៅ​ក្នុង​ទម្រង់​ជា​ថ្នាំ​ ព្រោះ​វា​អាច​ជំរុញ​ដល់​ការ​មក​រដូវ​ ឬ​រំញោច​ស្បូន​​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​ហានិភ័យ​ខ្ពស់​។ ២. អ្នក​មាន​​ជំងឺ​ស្លេកស្លាំង​ ​​​​​ជំងឺ​ស្លេកស្លាំង​គឺ​បណ្ដាល​មក​ពី​កង្វះ​ជាតិ​ដែក​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​រាងកាយ​មិន​អាច​ផលិត​គ្រាប់​ឈាម​​ក្រហម​គ្រប់គ្រាន់​ ឬ​រាងកាយ​បាត់បង់​​កោសិកា​ឈាម​ក្រហម​ច្រើន​ពេក​​។​ ការ​ញ៉ាំ​រមៀត​​ក្នុង​បរិមាណ​ច្រើន​​អាច​បញ្ចៀស​ការ​ស្រួប​យក​ជាតិ​ដែក​ ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​របស់​យើង​កាន់​តែ​យ៉ាប់យ៉ឺន​ទ្វេ​ដង​។ ៣. វិបត្តិ​ហូរ​ឈាម ​​ជាមួយ​គ្នា​នេះ​ដែរ​ សម្រាប់​អ្នក​ដែល​មាន​វិបត្តិ​ហូរ​ឈាម​គ្រប់​ប្រភេទ ​ដូចជា​អ្នក​ដែល​ពឹង​ផ្អែក​​លើ​ថ្នាំ​ធ្វើ​ឲ្យ​ឈាម​រាវ​ ឬ​អ្នក​ដែល​ហូរ​ឈាម​ច្រមុះ​ញឹកញាប់​ គឺ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​នៅ​ពេល​ញ៉ាំ​សារធាតុ​ពណ៌curcumin។​ ការ​ញ៉ាំ​ច្រើន​ជ្រុល​អាច​ធ្វើ​ឲ្យ​​ឈាម​កក​ ដែល​បង្កើន​ហានិភ័យ​នៃ​​ស្នាម​ជាំ​ និង​ការ​ហូរ​ឈាម​កាន់​តែ​ច្រើន​ឡើង​។ ៤. ជំងឺ​ទឹក​នោម​ផ្អែម​ ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​របប​អាហារ​របស់​ខ្លួន​ ដើម្បី​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​​ក្នុង​ឈាម​ឲ្យ​បាន​ល្អ​។​ ចំណែក​ឯ​សារធាតុ​ពណ៌curcumin​អាច​កាត់​បន្ថយ​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​​ ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដ៏​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ ប្រសិន​បើ​មិន​មាន​ការ​ប្រុងប្រយ័ត្ន​​​ទេ​​នោះ​។ ៥. ក្រួស​​តម្រង​នោម​ ​ក្រួស​តម្រង​នោម​គឺ​ជា​គ្រីស្តាល់​ដែល​បង្កើត​ឡើង​ដោយ​​​សារធាតុ​រ៉ែ និង​អំបិល​។​ ​រមៀត​​មាន​សារជាតិ​ oxalate ខ្ពស់ ដែល​អាច​​​ភ្ជាប់​ជាមួយ​​កាល់ស្យូម​ និង​បណ្តាល​ឲ្យ​ក្រួស​តម្រង​នោម​កកើត​ឡើង​។​ ដូច្នេះ​ហើយ​ ប្រសិនបើ​យើង​កំពុង​ប្រឈម​នឹង​បញ្ហា​​ក្រួស​តម្រង​នោម​ស្រាប់​ […]


រូបមន្តសុខភាព

ចូលចិត្ត​ញ៉ាំ​មិនគិត​ ប្រយ័ត្ន​ប្រឈម​បញ្ហា​សុខភាព​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​

ថ្វី​ត្បិត​តែ​ការ​ញ៉ាំ​ច្រើន​ជ្រុល​ម្ដងម្កាល​មិន​មាន​​ផល​ប៉ះពាល់​របស់​រាងកាយ​យើង​ក៏​ពិត​មែន​ ប៉ុន្តែ​ប្រសិនបើ​គ្នា​យើង​ទម្លាប់​ញ៉ាំ​ច្រើន​ជា​ប្រចាំ​ វា​អាច​ប៉ះពាល់​ដល់​ការ​ឡើង​​ទម្ងន់​ ការ​ប្រមូល​ផ្ដុំ​ជាតិ​ខ្លាញ់ ​និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។​ បន្ថែម​ពី​នេះ​ ​ហានិភ័យ​សុខភាព​ធ្ងន់ធ្ងរ​នៃ​ការ​ញ៉ាំ​ច្រើន​​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ញ៉ាំ​អាហារ​មាន​កាឡូរី​ខ្ពស់​ ដែល​អាច​បង្កើន​ផល​ប៉ះពាល់​ដល់​សុខភាព​​​យើង​ទាំង​មូល​​។ ​​ផល​ប៉ះពាល់​ដ៏​គ្រោះថ្នាក់​បណ្ដាល​មក​ពី​ការ​ញ៉ាំ​ជ្រុល​មាន​ដូចជា​៖ ១. ការ​ប្រមូល​ផ្ដុំ​ជាតិ​ខ្លាញ់​ច្រើន​ជ្រុល​ ប្រសិនបើ​យើង​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ជា​ញឹកញាប់​ វា​នឹង​ធ្វើ​ឲ្យ​ដំណើរការ​រំលាយ​អាហារ​របស់​យើង​​មាន​ភាព​យឺតយ៉ាវ​ ដែល​​ជំរុញ​ឲ្យ​មាន​ខ្លាញ់​លើស​នៅ​ក្នុង​រាងកាយ​របស់​យើង​។​ ជាក់​ស្ដែង​ ការ​ប្រមូល​ផ្ដុំ​ជាតិ​ខ្លាញ់​ច្រើន​ហួស​ប្រមាណ​នៅ​ក្នុង​រាងកាយ​ ក៏​ដូចជា​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ច្រើន​​ជាង​អ្វី​ដែល​រាងកាយ​ត្រូវ​ការ នឹង​បង្ក​ទៅ​ជា​​ការ​លើស​ទម្ងន់​ និង​ធាត់​ជ្រុល​។ ២. ​អាច​បណ្ដាល​​ឲ្យ​កើត​ជំងឺ​​ទឹក​នោម​ផ្អែម​ យោង​តាម​សមាគម​ជំងឺ​ទឹក​នោម​ផ្អែម​អាមេរិក​ ​ការ​លើស​ទម្ងន់​តាម​រយៈ​ការ​ញ៉ាំ​ជ្រុល​គឺ​ជា​កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។​ បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​​ទម្លាប់​​ញ៉ាំ​ច្រើន​​​ជា​ប្រចាំ​ទៅ​បញ្ឈប់​កោសិកា​ឈាម​ ដើម្បី​បម្លែង​គ្លុយកូស​ក្នុង​ឈាម​ទៅ​ជា​ថាមពល​ និង​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ពិបាក​ក្នុង​ការ​គ្រប់គ្រង​។ ដោយ​ហេតុ​នេះ​ ទើប​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​។ ៣. បង្កើន​ហានិភ័យ​សុខភាព​​​សរសៃ​ឈាម​បេះដូង​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ញ៉ាំ​​ច្រើន​​ជ្រុល​អាច​បង្កើន​ឱកាស​នៃ​ជំងឺ​បេះដូង​ និង​បញ្ហា​សុខភាព​ដទៃ​ទៀត​ ពីព្រោះ​វា​អាច​​បញ្ចេញ​អ័រម៉ូន​ស្រ្តេស​ និង​អាច​បង្កើន​ចង្វាក់​បេះដូង​ ក៏​ដូចជា​សម្ពាធ​ឈាម​។​ សម្រាប់​អ្នក​ដែល​មាន​ជំងឺ​បេះដូង​ស្រាប់​ ហានិភ័យ​នៃ​ការ​កើត​មាន​អាការៈ​គាំង​បេះដូង​​អាច​កើន​ឡើង​៤​ដង​​នៅ​ក្នុង​រយៈពេល​២​ម៉ោង​ បន្ទាប់​ពី​ញ៉ាំ​អាហារ​ច្រើន​ នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ​របស់​សមាគម​ជំងឺ​ទឹក​នោម​ផ្អែម​អាមេរិក។ ៤. រំខាន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ បន្ថែម​ពី​នេះ​ ការ​ញ៉ាំ​អាហារ​ដែល​មិន​ល្អ​ចំពោះ​សុខភាព​ច្រើន​ជ្រុល​ ​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ រំលាយ​អាហារ​។​ យើង​អាច​នឹង​ជួយ​បញ្ហា​នៃ​ការ​រំលាយ​អាហារ​មួយ​ចំនួន​ ដូចជា​ការ​ចាល់​អាស៊ីដ​ ក្រហាយ​ទ្រូង​ រោគសញ្ញា​នៃ​ពោះវៀន​លេច​ធ្លាយ ហើម​ពោះ​ និង​មាន​ហ្គាស​។ ៥. ប៉ះពាល់​ដល់​មុខងារ​ខួរ​ក្បាល​ ​ការ​ញ៉ាំ​ច្រើន​ជ្រុល​ក៏​អាច​ប៉ះពាល់​ដល់​មុខងារ​ខួរ​ក្បាល​ ​ដោយ​សារ​តែ​បរិមាណ​ច្រើន​​នៃ​អាហារ​មាន​កាឡូរី​ខ្ពស់​ អាច​បង្ក​ជា​បញ្ហា​បាត់បង់​ការ​ចងចាំ​ និង​ថយ​ចុះ​បញ្ញា​ស្មារតី​។ ទន្ទឹម​នឹង​នេះ​ដែរ​ ការ​ញ៉ាំ​ច្រើន​ជ្រុល​​ក៏​​អាច​រំខាន​ដល់​ការ​ផលិត​Uroguanylin ​ដែល​ជា​អ័រម៉ូន​​ជួយ​បញ្ជូន​សញ្ញា​នៃ​ភាព​ពេញលេញ​ និង​ការ​ឆ្អែត​ទៅ​កាន់​ខួរ​ក្បាល​ផង​ដែរ​​។ តិចនិក​​បញ្ចៀស​​ការ​ញ៉ាំ​ច្រើន​ជ្រុល​ យក​ចិត្ត​ទុក​ដាក់​ចំពោះ​អាហារ​ដែល​យើង​កំពុង​តែ​ញ៉ាំ​ ញ៉ាំ​យឺតៗ​ និង​ទំពា​អាហារ​ឲ្យ​បាន​ម៉ត់​ល្អ​ ញ៉ាំ​​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​ […]


រូបមន្តសុខភាព

អាហារ​ទាំង​នេះ ​ជួយ​គ្រប់គ្រង​​កម្រិត​កូលេស្តេរ៉ូល​បាន​ល្អ​

​ប្រសិនបើ​គ្នា​យើង​ចង់​ទទួល​បាន​សុខភាព​ល្អ និង​ជៀស​ឆ្ងាយ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ដូចជា​ជំងឺ​គាំង​បេះដូង​ ​ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ យើង​គប្បី​ចាប់ផ្ដើម​តាមដាន​កម្រិត​កូលេស្តេរ៉ូល​ចាប់​ពី​ពេល​នេះ​ទៅ​។​ ​ពិត​ណាស់​ ជម្រើស​របប​អាហារ​អាច​​ជះឥទ្ធិពល​​យ៉ាង​ខ្លាំង​ចំពោះ​កម្រិត​កូលេស្តេរ៉ូល​។​ ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ជ្រើសរើស​អាហារ​ប្រកប​ដោយ​ភាព​ឈ្លាសវៃ។ អាហារ​ខាង​ក្រោម​នេះ​ មាន​គុណប្រយោជន៍​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​កម្រិត​កូលេស្តេរ៉ូល​។ ១. សណ្ដែក​ សណ្ដែក​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​រលាយ​ ដែល​អាច​ជួយ​កាត់​បន្ថយ​កូលេស្តេរ៉ូល​អាក្រក់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ២. ពោត​បារាំង​ ​ចំណែក​ឯ​ពោត​បារាំង​មាន​កាឡូរី​ទាប​ ប៉ុន្តែ​វា​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​រលាយ​ខ្ពស់​ ដែល​អាច​ជួយ​គ្រប់គ្រង​កម្រិត​កូលេស្តេរ៉ូល​បាន​យ៉ាង​ល្អ​។ ៣. គ្រាប់​ធញ្ញជាតិ​ ​​​អាល់ម៉ុន​ និង​សណ្ដែក​ដី​ គឺ​សុទ្ធ​តែ​ផ្ដល់​គុណប្រយោជន៍​ដល់​សុខភាព​បេះដូង ​​នៅ​ពេល​ដែល​យើង​ញ៉ាំ​វា​នៅ​ក្នុង​បរិមាណ​ត្រឹមត្រូវ​។​ ៤.​ ផ្លែឈើ ​ផ្លែ​ប៉ោម​ ស្រ្តប៊ឺរី​ និង​ទំពាំង​បាយ​ជូរ​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​Pectin ​​ជា​ប្រភេទ​សរសៃ​រលាយ​ ដែល​ជួយ​ឲ្យ​កម្រិត​កូលេស្តេរ៉ូល​របស់​យើង​ថយ​ចុះ​។ ៥. សណ្ដែក​សៀង ​តៅហ៊ូ ឬ​ទឹក​សណ្ដែកសៀង​មាន​ជាតិ​ប្រូតេអ៊ីន​ និង​ជាតិ​សរសៃ​ខ្ពស់ ដែល​ស័ក្ដិសម​ក្នុង​ការ​គ្រប់គ្រង​កម្រិត​កូលេស្តេរ៉ូល​បាន​ល្អ​។ ៦. ត្រី​​មាន​ខ្លាញ់​​ ពពួក​ត្រី​ដែល​មាន​ខ្លាញ់​ ដូចជា​ត្រី​សាល់ម៉ុន​ អាច​ញ៉ាំ​ជំនួស​សាច់​បាន​​ ពីព្រោះ​វា​មាន​ផ្ទុក​ខ្លាញ់​ឆ្អែត​LDL (LDL-boosting saturated fats) ​ដែល​សំបូរ​ទៅ​ដោយ​អាស៊ីដ​អូមេហ្គា​៣។ ​ បន្ថែម​ពី​របប​អាហារ​ត្រឹមត្រូវ​ គ្នា​យើង​ក៏​គប្បី​​ធ្វើ​លំហាត់​ប្រាណ​ប្រចាំ​ថ្ងៃ​​ដើម្បី​បន្ថយ​កម្រិត​កូលេស្តេរ៉ូល​ ព្រម​ទាំង​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​សមស្រប​។​ ​ ចូរ​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ដើម្បី​កម្រិត​កូលេស្តេរ៉ូល​ និង​ជៀសវាង​អាហារ​កែច្នៃ​ អាហារ​ចៀន​ និង​បង្អែម​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ