រូបមន្តសុខភាព

រូបមន្តសុខភាព - ជា​មាតិកា​ដោះស្រាយ​បញ្ហា​សុខភាព និង​ជំរុញ​ឲ្យ​គ្រប់គ្នាគេចផុត​ពី​បញ្ហាសុខភាព​នានា តាមរយៈ​បទពិសោធន៍​ផ្ទាល់របស់ប្រភពនានា អំណះអំណាង​ពី​ស្ថាប័នឬប្រភពជាតិអន្តរជាតិ  គ្រូពេទ្យឯកទេស ឬអ្នកជំនាញ​លើ​ផ្នែកសុខភាពជាក់លាក់ណាមួយ ដើម្បីស្របទៅតាមវេជ្ជសាស្ត្រ ឬវេជ្ជបញ្ជាក្រុមគ្រូពេទ្យ

ចំណេះដឹងទូទៅ

រូបមន្តសុខភាព

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ជា​រៀង​រាល់​ឆ្នាំ ខ្មែរ​យើង​តែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​ ដែល​មាន​រយៈពេល​ចំនួន​​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​កើត​ ១៥​កើត​ ដល់​ថ្ងៃ​១រោច​ ខែ​កក្តិក ដោយ​​ឡែក​ចំពោះ​ពិធី​អក​អំបុក​ សំពះ​ព្រះខែ​វិញ គេ​ប្រារព្ធ​ឡើង​នៅ​ពាក់​កណ្តាល​អាធ្រាត​ថ្ងៃ​ទី​១៥កើត​ ខែ​កក្តិក​ប៉ុណ្ណោះ ដោយ​មាន​រៀប​ចំ​​នូវ​​រណ្តាប់​សែន​​មួយ​ចំនួន​​រួម​មាន​ ចេក អំបុក​ ទឹក​ដូង និង​ផ្លែឈើ​ផ្សេងៗ និង​ទៀន​ ធូប​ ផ្កា​ភ្លី​ជា​ដើម។ យ៉ាង​ណា​មិញ តើ​យើង​មាន​​ដឹង​អត់​ថា ចេក អំបុក និង​ទឹក​ដូង​ មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព​? ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គុណប្រយោជន៍​នៃ​អំបុក​ អំបុក​ជា​អាហារ​ដ៏​មាន​សារៈសំខាន់ និង​មិ​នអាច​ខ្វះ​បាន​​នៅ​ក្នុង​ពិធី​ «សំពះ​ព្រះ​ខែ និង​អក​អំបុក»។ ជា​ទូទៅ ខ្មែរ​យើង​និយម​ធ្វើ​អំបុក​​នៅ​ពេល​ច្រូត​ស្រូវ​ដើម​ដៃ និង​ជា​ស្រូវ​ដំណើប​ថ្មី ឬ​ជួនកាល​ក៏​មាន​ស្រូវ​ខ្សាយ​ខ្លះ​ដែរ។ ជា​ដំបូង យើង​ត្រូវ​យក​ស្រូវ​ស្រស់​មក​លីង​ក្នុង​អំបែង ឬ​ខ្ទះ រហូត​ដល់​ស្រូវ​ចាប់ផ្តើម​ផ្ទុះ ទើប​ចាក់​ស្រូវ​ទៅ​ក្នុង​ត្បាល់​ រួច​ធ្វើ​ការ​ដាល់​។ នៅ​ពេល​ដែល​អំបុក​ពៀច​សំប៉ែត និង​ខ្ទាត់​សម្បក​ស្រូវ​ចេញ​អស់​ ទើប​ឈប់​ ហើយ​បារ​ដាក់​ចង្អេរ ទើប​យក​ទៅ​អុំ​បន្ត។ ពិត​ណាស់​ ត្បិត​ថា​​ការ​ធ្វើ​អំបុក​មិន​ងាយ​ស្រួល​ប៉ុន្មាន​មែន​ ប៉ុន្តែ​អំបុក​មាន​គុណប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង​​ […]

ស្វែងរក រូបមន្តសុខភាព

រូបមន្តសុខភាព

គ្រាប់​ល្ពៅ ​​កុំញ៉ាំច្រើន​ពេក​​​អាច​បង្ក​បញ្ហា​សុខភាព​​មួយចំនួន

ថ្វី​ត្បិត​តែ​គ្រាប់​ល្ពៅ​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​ ប៉ុន្តែ​បើ​យើង​ញ៉ាំ​លើស​កម្រិត​ ​អាច​បង្ក​ជា​ផល​ប៉ះពាល់​ដល់​សុខភាព​ទៅ​វិញ​។ ជាក់​ស្ដែង គ្រាប់​ល្ពៅ​សម្បូរ​ទៅ​ដោយ​ស័ង្កសី ម៉ាញេស្យូម​ ផូស្វ័រ ទង់​ដែង​ និង​ប្រូតេអ៊ីន​ ព្រម​ទាំង​អាស៊ីដ​ខ្លាញ់​សំខាន់​ៗ ដែល​ជួយ​រក្សា​សរសៃ​ឈាម​ឲ្យ​មាន​សុខភាព​ល្អ និង​កាត់​បន្ថយ​កូលេស្តេរ៉ូល​អាក្រក់​នៅ​ក្នុង​រាងកាយ​ថែម​ទៀត​ផង​។ យើង​គួរ​ញ៉ាំ​គ្រាប់​ល្ពៅ​ក្នុង​បរិមាណ​​ណា​ក្នុង​មួយ​ថ្ងៃ​? បើ​យោង​តាម​សមាគម​បេះដូង​អាមេរិក​បាន​ណែនាំ​ថា យើង​គប្បី​ញ៉ាំ​គ្រាប់​ល្ពៅ​ត្រឹម​តែ​២៨​ក្រាម​ ទៅ​៣០​ក្រាម​​ជា​រៀង​រាល់​ថ្ងៃ និង​មិន​ត្រូវ​ញ៉ាំ​លើស​កម្រិត​ឡើយ​ ពីព្រោះ​វា​អាច​បង្ក​ជា​បញ្ហា​សុខភាព​ផ្សេង​ទៅ​វិញ​។ តើ​ការ​ញ៉ាំ​គ្រាប់​ល្ពៅ​លើស​កម្រិត​បណ្ដាល​​ប៉ះពាល់​អ្វី​ខ្លះ​ដល់​សុខភាព​? ១. បញ្ហា​រំលាយ​អាហារ​ ពិត​ណាស់​ គ្រាប់​ល្ពៅ​អាច​បណ្ដាល​ឲ្យ​ឈឺ​ពោះ ប្រសិនបើ​យើង​ញ៉ាំ​ក្នុង​បរិមាណ​ច្រើន​ ពីព្រោះ​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់​ ដែល​អាច​បង្ក​ជា​អាការៈ​ហើម​ពោះ និង​ហ្គាស​។ ជាមួយ​គ្នា​នេះ​ដែរ គ្រាប់​ល្ពៅ​ក៏​ផ្ទុក​ប្រេង​ខ្លាញ់ ដែល​​អាច​​នាំ​ឲ្យ​រមួល​ក្រពើ និង​ឈឺចាប់​ បើ​ញ៉ាំ​លើស​កម្រិត​។ ២. អាលែកហ្ស៊ី​ មនុស្ស​ជា​ច្រើន​ អាលែកហ្ស៊ី​នឹង​គ្រាប់​ល្ពៅ និង​កើត​មាន​ប្រតិកម្ម​មួយ​ចំនួន​ដូចជា​រលាក​បំពង់​ក ក្អក​ និង​ឈឺ​ក្បាល​ជា​ដើម។ ៣. ឡើង​ទម្ងន់​ ដោយ​សារ​តែ​គ្រាប់​ល្ពៅ​ផ្ទុក​ទៅ​ដោយ​កាឡូរី ការ​ញ៉ាំ​គ្រាប់​ល្ពៅ​ច្រើន​ជ្រុល​ អាច​នាំ​ឲ្យ​យើង​ឡើង​​ទម្ងន់​ដោយ​មិន​ដឹង​មូលហេតុ​។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ញ៉ាំ​គ្រាប់​ល្ពៅ​​ក្នុង​កម្រិត​មួយ​សម​ល្មម​ ទើប​ជា​ការ​ប្រសើរ​។ ៤.​ ​គ្មាន​សុវត្ថិភាព​សម្រាប់​អ្នក​មាន​សម្ពាធ​ឈាម​ទាប ​ក្នុង​ករណី​ដែល​គ្នា​យើង​មាន​សម្ពាធ​ឈាម​ទាប​ស្រាប់​ គួរ​ជៀសវាង​ញ៉ាំ​គ្រាប់​ល្ពៅ ពីព្រោះ​ថា​គ្រាប់​ធញ្ញជាតិ​មួយ​ប្រភេទ​នេះ មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ពី​ធម្មជាតិ​ និង​​កាន់​តែ​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​របស់​យើង​ឲ្យ​ស្ថិត​ក្នុង​កម្រិត​ដ៏​​គ្រោះថ្នាក់​មួយ​​។


រូបមន្តសុខភាព

អាហារ​ល្អៗទាំង ​៥ ជួយ​ពង្រឹង​សុខភាព​ខួរ​ក្បាល​កាន់​តែ​ប្រសើរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រាងកាយ​របស់​យើង​ត្រូវការ​សារធាតុ​Inositol ដែល​គេ​ស្គាល់ថាជា​វីតាមីន​B8 ​ក្នុង​បរិមាណ​តិចតួច​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ និង​បំពេញ​មុខងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ខួរ​ក្បាល​ បេះដូង និង​កញ្ចក់​ភ្នែក​​មាន​កំហាប់​សារធាតុ​Inositol​ខ្ពស់​បំផុត ទោះ​បី​ជា​ត្រូវវីតាមីន​នេះ​បាន​ចែកចាយ​​នៅ​ក្នុង​ជាលិកា​រាងកាយ​ផ្សេង​ទៀត​ក៏​​ដោយ នេះ​បើ​យោង​តាម​​វិទ្យាស្ថាន​អាហារូបត្ថម្ភ​កីឡា​របស់​ប្រទេស​កាណាដា​(Canadian Academy of Sports Nutrition)​។ យ៉ាង​ណា​មិញ ជាតិ​កាហ្វេអ៊ីន​អាច​ធ្វើ​ឲ្យ​សារធាតុ​នេះ​រលាយ​ និង​អាច​​បង្ក​​ជា​​កង្វះ​សារធាតុ​Inositol។ ដូច្នេះ​ហើយ​ ​ដើម្បី​បំពេញ​បន្ថែម​សារធាតុ​Inositol​ដែល​ខ្វះខាត ក៏​ដូចជា​ពង្រឹង​សុខភាព​ខួរ​ក្បាល គ្នា​យើង​គប្បី​ញ៉ាំ​របប​អាហារ​ខាង​ក្រោម​នេះ​។ ១. សណ្ដែក សណ្ដែក​ជា​អាហារ​ដែល​ផ្ទុក​សារធាតុ​ Inositol​ដ៏​ល្អ​បំផុត នេះ​បើ​យោង​តាម​ការ​សិក្សា​របស់​ទស្សនាវដ្ដី​អាមេរិក​ផ្នែក​​អាហារូបត្ថម្ភ​វេជ្ជសាស្ត្រ (The American Journal of Clinical Nutrition) ហើយ​សណ្ដែក​ក៏​ជា​ប្រភព​នៃ​ជាតិ​សរសៃ​ដ៏​ល្អ​ចំពោះ​បេះដូង​ផង​ដែរ​។ ២. អង្ករ​សម្រូប ជាមួយ​គ្នា​នេះ​ដែរ អង្ករ​សម្រូប​ក៏​ជា​ប្រភព​នៃ​សារធាតុ​Inositol​ដ៏​អស្ចារ្យ​។ អង្ករ​ប្រភេទ​នេះ​ផ្ដល់​តម្លៃ​ប្រចាំថ្ងៃ​ (DV)​​ចំនួន​៤៣​ភាគរយ​នៃ​ម៉ង់ហ្គាណែស ដែល​ជា​សារធាតុ​ចិញ្ចឹម​សំខាន់​ និង​ដើរ​តួ​នាទី​​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ធ្វើ​មេតាប៉ូលីស បង្កើត​ឆ្អឹង និង​ឆ្អឹង​ខ្ចី ព្រម​ទាំង​​ជួយ​ឲ្យ​របួស​ឆាប់​ជា​សះស្បើយ​។ ៣. គ្រាប់​ធញ្ញជាតិ​ ​​​​​​​​​ពពួក​គ្រាប់​ធញ្ញជាតិ​មាន​ផ្ទុក​សារធាតុ Inositol​​ខ្ពស់​។ ជាក់​ស្ដែង គ្រាប់​ធញ្ញជាតិ​​ជា​ជម្រើស​អាហារ​សុខភាព​ ហើយ​អ្នក​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ និង​គ្រាប់​ពូជ​តិចតួច​ត្រូវ​បាន​ផ្សារ​ភ្ជាប់​នឹង​ការ​ស្លាប់​ទាក់ទង​នឹង​របប​អាហារ​របស់​មនុស្ស​ពេញ​វ័យ​ចំនួន​៨,៥​ភាគរយ ដែល​បណ្ដាល​មក​ពី​ជំងឺ​បេះដូង​​ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។ ៤. ផ្លែ​ចេក​ ផ្លែឈើ​មួយ​ប្រភេទ​ទៀត​​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ Inositol គឺ​ផ្លែ​ចេក ហើយ​នៅ​ក្នុង​ផ្លែ​ចេក​មួយ​ផ្លែ​ធំ​​មាន​តម្លៃ​ប្រចាំ​ថ្ងៃ​នៃ​ប៉ូតាស្យូម​ចំនួន​១០​ភាគរយ។ ៥. ស្ពៃ​ក្ដោប ស្ពៃ​ក្ដោប ក៏​ជា​ប្រភព​នៃ​សារធាតុ […]


រូបមន្តសុខភាព

អាហារ​​ ៥​មុខនេះ អាចប៉ះ​ពាល់​ការ​ផ្ចង់​អារម្មណ៍​ និង​ខួរ​ក្បាល

ខួរ​ក្បាល​ គឺ​ជា​សរីរាង្គ​ដ៏​សំខាន់​បំផុត​សម្រាប់​រាង​កាយ​របស់​យើង ដែល​ប្រៀប​ដូចជា​ម៉ាស៊ីន​​គ្រប់​គ្រង​លើ​មុខ​ងារ​នីមួយៗ​មិន​ថា​ការ​គិត ការ​ផ្ដោត​អារម្មណ៍ ឬចង្វាក់​បេះដូង គឺ​អ្វី​គ្រប់​យ៉ាង​​ត្រូវ​បាន​ភ្ជាប់​ទៅ​ខួរ​ក្បាល។ ដូច​គ្នា​ដែរ ​យើង​គួរ​តែ​ដឹង​ពីប្រភេទអាហារ​​​​ណា​​ដែល​ល្អ​ចំពោះ​ខួរ​ក្បាល​ និង​អាហារ​ណា​ខ្លះ​ដែល​ប៉ះពាល់​ដល់​ការ​ផ្ចង់​អារម្មណ៍​ និង​ខួរ​ក្បាល​។ អាហារ​ទាំង​៥ នេះ​អាច​និង​ផ្ដល់​ផល​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល​ប្រសិន​បើ​គ្នា​យើង​នៅ​តែ​បន្ត​ញាំ​ច្រើន​។ ១.ភេសជ្ជៈ​មាន​ជាតិ​ស្ករ ទឹក​ក្រូច ទឹក​ផ្លែ​ឈើ ភេសជ្ជៈ​ប៉ូវ​កម្លាំង ទឹកសូដា​ គឺ​ភេសជ្ជៈ​ដែល​មាន​​រសជាតិ​ផ្អែម​ ទើប​គ្នា​យើង​ភាគ​ច្រើន​ញាំ​ជា​ប្រចាំ​ជំនួស​ឲ្យ​ការ​ផឹក​ទឹក​។ ដោយ​រសជាតិ​ផ្អែម​របស់​វា​ធ្វើ​ឲ្យ​យើង​ភ្លេច​ខ្លួន ​និង​មិន​បាន​គិត​ដល់​ហានិភ័យ​ផ្សេងៗ​ដល់​សុខភាព​នោះ​ទេ។ ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ទាំងនេះ​អាច​នឹង​​រួម​ចំណែក​បង្ក​ជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ជំងឺ​បេះដូង ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ខួរ​ក្បាល​ ដែល​អាច​ជា​មូលហេតុ​បង្កើន​ហានិភ័យ​នៃ​ការ​ភ្លេច​ភ្លាំង​ផង​ដែរ។ ដើម្បី​កាត់​បន្ថយ​ ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ទាំង​នេះ​យើង​អាច​ញ៉ាំផ្លែ​ឈឺ​ស្រស់ជំនួស​វិញ បើ​ចង់​បំពេញ​ជាតិ​ស្ករ​។​ ២.ការ​ញាំ​ប្រៃ គ្នា​យើង​ដឹង​ហើយ​ថា​អាហារ​ប្រៃ​ប៉ះ​ពាល់​ដល់​សម្ពាធ​ឈាម​ និង​បេះដូង។ ការ​ញ៉ាំ​ជាតិ​សូដ្យូម​ច្រើន​​អាច​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​គិត ការ​​យល់​ដឹង និង​ភាព​វៃ​ឆ្លាត​របស់​យើង។ បើ​តាម​ការ​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​ញាំ​ប្រៃ​ពេក​ នឹង​ជាតិ​នីកូទីន​ច្រើន​អាច​និង​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​​។ ៣.ជាតិ​អាល់កុល ដូច​ដែល​គ្នា​យើង​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា​ការ​ញាំ​គ្រឿង​ស្រវឹង​ច្រើន​ហួស​កម្រិត​អាច​នឹង​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល​របស់​យើង។ គ្រឿង​ស្រវឹង​អាច​នឹង​មាន​ផល​រំខាន​ដល់​ប្រព័ន្ធ​បញ្ជូន​សរសៃ​ប្រសាទ ​និង​អ្វីៗ​ជា​ច្រើន​ទៀត ​ហើយ​វា​ក៏​បណ្ដាល​ឲ្យ​ខ្វះ​វីតាមីន​B1​ដែល​ជា​ផល​បង្ក​ឲ្យ​មាន​ជំងឺ​ខួរក្បាល​ដោយ​សារ​តែ​ការ​ញាំ​គ្រឿង​ស្រវឹង​ច្រើន។ ៤.អាហារ​កែ​ច្នៃ គ្នា​យើង​ភាគ​ច្រើន​ចូល​ចិត្ត​ញាំ​អាហារ​កែច្នៃ​ច្រើន តែ​មាន​ដឹង​ទេ​ថា​វា​​អាច​ជា​បញ្ហា​បង្កើន​ជាតិ​កូលេស្តេរ៉ូលក្នុង​រាង​កាយ​។អាហារ​ទាំងនេះ​អាច​និង​អាក្រក់​បំផុត​សម្រាប់​ខួរ​ក្បាល​របស់​យើង​ដោយ​វប៉ះ​ពាល់​ដល់​ការ​ឆ្លុះ​បញ្ចាំង​នៃ​មុខ​ងារ​ឆ្លើយ​តប​ និង​បង្កើន​ហានិភ័យ​នៃ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ នៅ​ពេល​យើង​ញ៉ាំ​​ច្រើន​ពេក​ក្នុង​រយៈ​ពេល​យូរ​វា​អាច​និង​ធ្វើ​ឱ្យ​ខួរ​ក្បាល​របស់​យើង​រួញ​តូច​ដែល​ស្រដៀង​ទៅ​នឹង​ជំងឺ​សរសៃ​ប្រសាទ​ផង​ដែរ។ ៥.ជាតិ​នីកូទីន ជាតិ​នីកូទីន​អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល​របស់​យើង ដោយ​វា​​រំខាន​ដល់​ខួរក្បាល ដូច​ជា​​ការ​គ្រប់​គ្រង​​អារម្មណ៍​ បន្ថយ​លំហូរ​ឈាម​ គ្លុយកូស និង​អុកស៊ីសែន​នៅ​ក្នុង​ខ្លួន​យើង។ អាហារ​ល្អ​សម្រាប់​ខួរ​ក្បាល បើ​តាម​សាកលវិទ្យាល័យ​Harvard អាហារ​​ល្អចំពោះ​ខួរ​ក្បាល​មាន​ដូច​ជា​បន្លែ​ស្លឹក​បៃ​តង ផ្លែ​ឈើ ខ្លាញ់​ត្រី តែ និង​កាហ្វេ និង​គ្រាប់​ផ្លែឈើ​។​


រូបមន្តសុខភាព

បណ្ដេញ​ជាតិ​ពុល​ចេញ​ពី​រាងកាយ​ ជាមួយ​កំពូល​​ផ្លែឈើ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​​ប្រមាណ​៨០% បាន​ប្រមូល​ផ្ដុំ​នៅ​ក្នុង​ពោះវៀន​។ ប្រសិនបើ​រាងកាយ​យើង​បន្សាប​ជាតិ​ពុល​បាន​ត្រឹមត្រូវ និង​ផ្ទុក​ទៅ​ដោយ​បាក់តេរី​ល្អ​នៅ​ក្នុង​ពោះវៀន យើង​នឹង​មាន​ថាមពល​គ្រប់គ្រាន់​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​​យ៉ាង​មាន​ប្រសិទ្ធភាព​។ ជាក់​ស្ដែង អាហារ​មួយ​ចំនួន​​អាច​ជួយ​សម្អាតសារធាតិពុល​ក្នុង​ឈាម ក៏​ដូច​ជា​ការពារ​​ការ​កក​ឈាម​ ព្រម​ទាំង​កម្ចាត់​បញ្ហា​ខ្យល់​ដង្ហើម​មិន​ល្អ​ថែម​ទៀត​ផង។ ហេតុ​នេះ​ហើយ​ ដើម្បី​បណ្ដេញ​ជាតិ​ពុល​ចេញ​ពី​រាងកាយ គ្នា​យើង​គប្បី​បញ្ចូល​កំពូល​ផ្លែឈើ​ទាំង​នេះ​​ទៅ​ក្នុង​របប​អាហារ​។ ១. ផ្លែ​បឺរ​កម្ចាត់​​សារធាតុ​គីមី​ចេញ​ពី​ថ្លើម​ ពិត​ណាស់​ ផ្លែ​បឺរ​​​អាច​ជួយ​បញ្ចុះ​កូលេស្តេរ៉ូល​ និង​ពង្រីក​សរសៃ​ឈាម​ ព្រម​ទាំង​ជួយ​​រារាំង​សារជាតិ​ពុល​ដែល​បំផ្លាញ​សរសៃ​ឈាម​។ ផ្លែឈើ​មួយ​ប្រភេទ​នេះ​ផ្ទុក​សារធាតុ​ចិញ្ចឹម​​​ឈ្មោះ​ថា Glutathione ដែល​អាច​បង្អាក់​សារធាតុ​បង្ក​ជំងឺ​មហារីក​យ៉ាង​តិច​៣០​ប្រភេទ ព្រម​ទាំង​ជួយ​​ថ្លើម​បន្សាប​ជាតិ​គីមី​សំយោគ​។ សម្រាប់​អ្នក​ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់​ គប្បី​ញ៉ាំ​ផ្លែ​បឺរ​ជា​ប្រចាំ ពីព្រោះ​វា​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​បែប​ធម្មជាតិ​ និង​បញ្ចៀស​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ ២. ម្នាស់​មាន​ប្រសិទ្ធិភាព​​បំបែក​កូលេស្តេរ៉ូល ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ម្នាស់​ផ្ទុក​សារធាតុ​​Bromelain ដែល​អាច​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បែប​ធម្មជាតិ​ និង​ជួយ​ឲ្យ​រាងកាយ​បំបែក​ និង​រំលាយ​ប្រូតេអ៊ីន​យ៉ាង​ប្រសើរ​។ ផ្លែ​ម្នាស់​ក៏​មាន​គុណប្រយោជន៍​ក្នុង​ការ​បំបែក​កូលេស្តេរ៉ូល​ និង​កម្ចាត់​វា​ចោល​​ចេញ​ពី​រាងកាយ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។​ ជាង​នេះ​ទៅ​ទៀត​ ម្នាស់​អាច​ជួយ​ឲ្យ​ឈាម​រាវ​ និង​បំបែក​កំណក​ឈាម​។ ៣. ក្រូច​ថ្លុង​​ផ្ដល់​ថាមពល​បន្ថែម​ ​ក្រូច​ថ្លុង​ផ្ទុក​សារធាតុ​Nootkatones ​ដែល​ជា​​សមាសធាតុ​គីមី​ ដែល​អាច​បង្កើន​ការ​ធ្វើ​​មេតាប៉ូលីស និង​ជំរុញ​ការ​សម្រក​ទម្ងន់​។ ទន្ទឹម​នឹង​នេះ​ដែរ ក្រូច​ថ្លុង​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់​ ដែល​អាច​ជួយ​ឲ្យ​យើង​ឆ្អែត​បាន​យូរ​ និង​​រក្សា​តុល្យភាព​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ៤. ត្រសក់​ជួយ​កម្ចាត់​ក្លិន​មាត់​មិន​ល្អ​ ទឹក​ផ្លែ​ត្រសក់​ អាច​​ជួយ​បញ្ចៀស​បញ្ហា​មាត់​ស្ងួត និង​លាង​សម្អាត​កាក​សំណល់​បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​។ ស្រដៀង​ទៅ​នឹង​ផ្លែ​ប៉ោម​ដែរ​ ផ្លែ​ត្រសក់​អាច​ជួយ​ជំរុញ​ការ​ផលិត​ទឹក​មាត់​ ដែល​អាច​ផ្ដល់​សំណើម​ដល់​មាត់​យ៉ាង​ល្អ​។ មួយ​វិញ​ទៀត​ បន្លែ​មួយ​ប្រភេទ​នេះ​ក៏​អាច​ជួយ​កម្ចាត់​កំបោរ​ដែល​មាន​នៅ​លើ​ធ្មេញ​ និង​អញ្ចាញ​ធ្មេញ​ផង​ដែរ​។​


រូបមន្តសុខភាព

ខ្សោយកម្លាំង​ក្រោយ​ជា​​ពី​កូវីដ-១៩ ​សាកល្បង​អាហារ​ទាំង​​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាការៈ​អស់​កម្លាំង​ ជា​ប្រតិកម្ម​នៃ​រាងកាយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​ ដូចជា​ជំងឺ​កូវីដ​-​១៩​ នេះ​ជា​ដើម​។ ការ​អស់​កម្លាំង​នេះ​នឹង​បន្ត​​កើត​ឡើង​ ទោះ​បី​ជា​យើង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​-​១៩​ ហើយ​​យ៉ាង​ណា​ក្ដី​ ដែល​ធ្វើ​ឲ្យ​យើង​គេង​ច្រើន​ ពិបាក​ឈរ​ក្នុង​រយៈ​ពេល​យូរ ក៏​ដូចជា​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​ផ្ដោត​អារម្មណ៍ និង​ការ​ចងចាំ​​។ យ៉ាង​ណា​មិញ យើង​អាច​ដោះស្រាយ​អាការៈ​អស់​កម្លាំង​ក្រោយ​ជា​សះស្បើយ​ពី​​ជំងឺ​កូវីដ​-​១៩ ប្រកប​ដោយ​ប្រសិទ្ធភាព​​ តាម​​រយៈ​ការ​ញ៉ាំ​អាហារ​​ទាំង​នេះ​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ១. ស្ពៃ​ពួយ​ឡេង​ ស្ពៃ​ពួយ​ឡេង​ផ្ទុក​កាឡូរី​ទាប​ ​ព្រម​ទាំង​មាន​សារធាតុ​ចិញ្ចឹម​ ជាតិ​ដែក​ និង​វីតាមីន​C ​ខ្ពស់​ ដែល​មាន​គុណប្រយោជន៍​ផ្ដល់​ថាមពល​​ដ៏​ខ្លាំង​ក្លា​ដល់​អ្នក​ដែល​​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​-​១៩​​​បាន​យ៉ាង​អស្ចារ្យ​។ បន្លែ​ស្លឹក​បៃតង​មួយ​នេះ​ ក៏​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​​ពង្រឹង​សុខភាព​ទូទៅ ដោយ​កាត់បន្ថយ​ការ​រលាក​ ព្រម​ទាំង​បង្កើន​កម្រិត​ភាព​ស៊ាំ​។ ២. គ្រាប់​ធញ្ញជាតិ ​ជាមួយ​គ្នា​នេះ​ដែរ​ គ្រាប់​ពូជ​ដូចជា​គ្រាប់​ល្ពៅ គ្រាប់​ជីរ ជា​ប្រភព​ដ៏​ល្អ​នៃ​ម៉ាញេស្យូម​ ជាតិ​ដែក​ ជាតិ​សរសៃ​ និង​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ដែល​អាច​ជួយ​ការពារ​កោសិកា​របស់​យើង​ពី​រ៉ាឌីកាល់​សេរី​ដ៏​គ្រោះថ្នាក់​ នៅ​អំឡុង​ពេល​ធ្វើ​មេតាប៉ូលីស​។ ការ​ញ៉ាំ​គ្រាប់​ពូជ​ទាំង​នេះ​ មិន​ត្រឹម​តែ​អាច​ជួយ​បង្កើន​កម្រិត​ភាព​ស៊ាំ​​ប៉ុណ្ណោះ​ទេ ​​វា​ក៏​អាច​បញ្ចៀស​ពី​អាការៈ​ល្ហិតល្ហៃ​ ដោយ​សារ​តែ​វា​ត្រូវ​បាន​រំលាយ​យឺត​ៗ​នៅ​ក្នុង​រាងកាយ​ និង​ផ្ដល់​ថាមពល​ដល់​យើង​ពេញ​មួយ​ថ្ងៃ​។ ៣. ផ្កា​ខាត់​ណា​ខៀវ ផ្កា​ខាត់​ណា​ខៀវ​​ ជា​បន្លែ​មួយ​ប្រភេទ​​​សម្បូរ​ទៅ​​ដោយ​ជាតិ​ដែក​ វីតាមីន​C ជាតិ​សរសៃ​ ប្រូតេអ៊ីន កាល់ស្យូម​ និង​ម៉ាញ៉េស្យូម​ ដែល​អាច​ប្រឆាំង​នឹង​ជំងឺ​ស្លេកស្លាំង ​បង្កើត​សាច់ដុំ ពង្រឹង​កម្រិត​ថាមពល​ និង​ឆ្អឹង​​ថែម​ទៀត​ផង​។ ៤. ស៊ុត​ ចំណែក​ឯ​ស៊ុត​វិញ […]


រូបមន្តសុខភាព

គុណប្រយោជន៍​ទាំង​​៥​ នៃ​ផ្លែ​ប៉េស​​ គ្នា​យើង​មិន​គួរ​រំលង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្លែ​ប៉េស​ជា​កំពូល​ផ្លែឈើ​​សម្បូរទៅ​ដោយ​វីតាមីន​ A និង C ​ដែល​មាន​ប្រសិទ្ធភាព​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​​ជួយ​ឲ្យ​ស្បែក​របស់​យើង​មាន​សុខភាព​ល្អ​ ព្រម​ទាំង​ជំនួយ​ដល់​សុខភាព​ភ្នែក​ផង​ដែរ​។ ខាង​ក្រោម​នេះ ជា​អត្ថប្រយោជន៍​ទាំង​៥​​ នៃ​ផ្លែ​ប៉េស​។ ១. សម្រក​ទម្ងន់​ ពិត​ណាស់​ ផ្លែ​ប៉េស​ជា​ប្រភព​នៃ​​អាហារ​ជាតិ​សរសៃ​ ដែល​​មាន​សមត្ថភាព​ជួយ​ដល់​ការ​សម្រក​ទម្ងន់​។ បន្ថែម​ពី​នេះ​ វា​ក៏​ជួយ​ទប់ស្កាត់​​​ការ​កើន​ឡើង​​នៃ​កូលេស្តេរ៉ូល​ សម្ពាធ​ឈាម​ និង​ជាតិ​ស្ករ​ក្នុង​ឈាម​។ ការ​ញ៉ាំ​អាហារ​ជាតិ​សរសៃ​ ក៏​អាច​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ផ្សេង​ទៀត​ដល់​រាងកាយ​​របស់​យើង​ផង​ដែរ​។ ២. បង្ការ​ជំងឺ​មហារីក​ ជាមួយ​គ្នា​នេះ​ដែរ គ្នា​យើង​ក៏​អាច​បង្ការ​ជំងឺ​មហារីក​ដ៏​កាច​សាហាវ​ ដោយ​ការ​ញ៉ាំ​ផ្លែ​ប៉េស​។​ យោង​តាម​ការ​សិក្សា​មួយ​​បាន​បង្ហាញ​ថា សារធាតុ​Polyphenols​ ដែល​មាន​នៅ​ក្នុង​ផ្លែ​ប៉េស​អាច​​រារាំង​កោសិកា​មហារីក​សុដន់​​យ៉ាង​ស័ក្ដិសិទ្ធ។ ជាង​នេះ​ទៅ​ទៀត​ ផ្លែ​ប៉េស​ក៏​ផ្ទុក​អាស៊ីដ ​Caffeic ដែល​អាច​ការពារ​ប្រឆាំង​នឹង​​ជំងឺ​មហារីក​ពោះវៀន​ធំ ដោយ​កាត់បន្ថយ​ការ​លូតលាស់​នៃ​ជំងឺ​មហារីក​។ ៣. ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ វីតាមីន​ C ​ដែល​មាន​នៅ​ក្នុង​ផ្លែ​ប៉ែស​ក៏​អាច​ជួយ​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ ធ្វើ​ឲ្យ​ស្បែក​ស្រស់​ថ្លា និង​ការពារ​ស្បែក​ពី​កម្ដៅ​ព្រះ​អាទិត្យ​ ក៏​ដូចជា​ជាតិ​ពុល​​ផ្សេង​ៗ។ ម្យ៉ាង​វិញ​ទៀត​ វីតាមីន​ C ​ក៏​​មាន​សមត្ថភាព​ព្យាបាល​​ស្បែក​ខូច និង​ការពារ​ភាព​ចាស់​នៃ​ស្បែក​ ដែល​បណ្ដាល​មក​ពី​កម្ដៅ​ព្រះអាទិត្យ។ ៤. ពង្រឹង​សុខភាព​បេះដូង​ ផ្លែ​ប៉េស​ក៏​មាន​សមាសធាតុ​ផ្សំ​នៃ​Bioactive compounds ដែល​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​​បេះដូង​។ យោង​តាម​ការ​សិក្សា​​មួយ​បាន​ឲ្យ​ដឹង​ថា​ ការ​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់​ដែល​សំបូរ​សារធាតុ​Polyphenols​ដូចជា​ផ្លែ​ប៉េស​ អាច​កាត់បន្ថយ​កត្តា​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​​។ ៥. ជួយ​ដល់​​ប្រព័ន្ធ​រំលាយ​អាហារ​​ ជាតិ​សរសៃ​នៅ​ក្នុង​ផ្លែ​ប៉េស​ អាច​ជួយ​គ្រប់គ្រង​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​ប្រសើរ​ឡើង​។ លើស​ពី​នេះ វា​ក៏​​ដើរ​តួនាទី​ជា​ថ្នាំ​បញ្ចុះ​ធម្មជាតិ​ ដែល​ល្អ​បំផុត​ក្នុង​ការ​សម្អាត​តម្រង​នោម​ និង​ប្លោក​នោម​របស់​យើង​ដូច​គ្នា​។


រូបមន្តសុខភាព

ផ្លែ​ព្រូន​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ ​គ្នា​យើង​មិន​គួរ​រំលង​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្លែ​ព្រូ​ន​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អ​​ៗ​ ដែល​រាងកាយ​របស់​យើង​ត្រូវ​ការ​​ជា​ចាំបាច់​ ហើយ​ការ​ញ៉ាំ​ផ្លែ​ព្រូន​ត្រឹម​តែ​៦​គ្រាប់​​ក្នុង​មួយ​ថ្ងៃ​​ប៉ុណ្ណោះ​ ក៏​អាច​ផ្ដល់​អត្ថប្រយោជន៍​ដ៏​ច្រើន​ ដែល​យើង​នឹក​ស្មាន​មិន​ដល់​។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​បញ្ចូល​ផ្លែ​ព្រូន​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ទាំង​នេះ​។ ១. ទ្រទ្រង់​មុខងារ​ជា​ច្រើន​ក្នុង​រាងកាយ​ ផ្លែ​ព្រូន​១០០​ក្រាម​ មាន​ប៉ូតាស្យូម​ចំនួន​៧៣២​មិល្លីក្រាម​ ដែល​មាន​គុណប្រយោជន៍​ជួយ​​ឲ្យ​រាងកាយ​របស់​យើង​ដំណើរការ​បាន​ត្រឹមត្រូវ​ ហើយ​វា​​ក៏​ជួយ​ការពារ​ជំងឺ​​ជា​ច្រើន​ផង​ដែរ​។ លើស​ពី​នេះ​ ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ ជួយ​​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ហើយ​វា​ក៏​ជួយ​ឲ្យ​ឆ្អឹង​​រឹងមាំ​ ជំនួយ​ដល់​ការ​លូតលាស់​សាច់ដុំ​ ព្រម​ទាំង​ពង្រឹង​មុខងារ​សរសៃ​ប្រសាទ​​បាន​ត្រឹមត្រូវ​។ ២. ជំនួយ​គ្រាប់​ឈាម​ នៅ​ពេល​ដែល​យើង​មាន​ជាតិ​ដែក​មិន​គ្រប់គ្រាន់​នៅ​ក្នុង​រាងកាយ​ទេ​នោះ​ វា​អាច​បង្ក​ជា​ជំងឺ​ស្លេកស្លាំង​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ជា​ច្រើន​ ដូចជា​បញ្ហា​អស់​កម្លាំង​​ខ្លាំង ជំងឺ​បេះដូង ឬ​សួត​ជាដើម​។ ជាក់​ស្ដែង​ ផ្លែ​ព្រូន​ក្រៀម​​ជា​​ប្រភព​នៃ​ជាតិ​ដែក​ដ៏​ល្អ ដែល​អាច​ជួយ​បញ្ចៀស​​បញ្ហា​ទាំង​នោះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ៣. ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​ ​ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ព្រូន​ក៏​សម្បូរទៅ​ដោយ​ជាតិ​សរសៃ​ ដែល​​អាច​ជួយ​ទ្រទ្រង់​​ប្រព័ន្ធ​រំលាយ​អាហារ​យ៉ាង​ប្រសើរ​។ បន្ថែម​ពី​នេះ វា​ក៏​មាន​ផ្ទុក​សារធាតុ​Sorbitol ជា​ថ្នាំ​បញ្ចុះ​បែប​ធម្មជាតិ​ ដែល​អាច​ជួយ​ដល់​ការ​បន្ទោបង់​​ជា​ទៀងទាត់​។ ប៉ុន្តែ​ យើង​មិន​គួរ​ញ៉ាំ​ផ្លែ​ព្រូន​ច្រើន​ជាង​៦​គ្រាប់​ក្នុង​មួយ​ថ្ងៃ​ឡើយ​។ ៤. ស្រក​ទម្ងន់ ដោយ​សារ​តែ​ផ្លែឈើ​មួយ​ប្រភេទ​នេះ​មាន​ជាតិ​សរសៃ​ខ្ពស់​ វា​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ​ ​និង​អាច​ជួយ​គ្រប់គ្រង​ទម្ងន់​បាន​យ៉ាង​ល្អ​។ ៥. ឆ្អឹង​រឹងមាំ​ ទន្ទឹម​នឹង​នេះ អ្នក​ដែល​មាន​ហានិភ័យ​​នៃ​ជំងឺ​ពុក​ឆ្អឹង​ ជា​ពិសេស​ស្ត្រី និង​មនុស្ស​ចាស់​ អាច​ប្រឈម​នឹង​ការបាត់បង់​ដង់ស៊ីតេ​រ៉ែ​ឆ្អឹង​។ យោង​តាម​​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​ផ្លែ​ព្រូន​​​អាច​ជួយ​បញ្ចៀស​បញ្ហា​ពុក​ឆ្អឹង​ ដែល​កើត​លើ​ស្ត្រី​ក្រោយ​អស់​រដូវ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ ៦. កាត់បន្ថយ​សម្ពាធ​ឈាម​ ​សម្ពាធ​ឈាម​ខ្ពស់​ អាច​បង្កើត​ហានិភ័យ​នៃ​ជំងឺ​បេះដូង តម្រង​នោម​ និង​បញ្ហា​សុខភាព​ដទៃ​ទៀត​។ យ៉ាង​ណា​មិញ យើង​អាច​គ្រប់គ្រង​បញ្ហា​ទាំង​នេះ​បាន​ តាម​រយៈ​ការ​ញ៉ាំ​អាហារ​មួយ​ចំនួន​ ​ដូចជា​ផ្លែ​ព្រូន​ក្រៀម​ […]


រូបមន្តសុខភាព

បង្កើន​កូលេស្តេរ៉ូល​ល្អ​​​ ជាមួយ​អាហារ​ទាំង​៣​​ប្រភេទ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាងកាយ​យើង​ត្រូវការកូលេស្តេរ៉ូល​​ល្អ​ដើម្បី​ពង្រឹង​សុខភាព​ ក៏​ដូចជា​កាត់បន្ថយ​ហានិភ័យ​ពី​ជំងឺ​មួយ​ចំនួន​។ ពិត​ណាស់​ កូលេស្តេរ៉ូល​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​មុខងារ​រាងកាយ​ ជា​ពិសេស​សម្រាប់​សុខភាព​បេះដូង​។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​បង្កើន​កូលេស្តេរ៉ូល​​ល្អ​នៅ​ក្នុង​រាងកាយ​ ជាមួយ​នឹង​អាហារ​ទាំង​នេះ​។ គណនា BMR-អត្រាដុតកាឡូរី នៅទីនេះ ១. ពពួក​សណ្ដែក (Legumes) ​​ពពួក​សណ្ដែក​ដែល​មាន​ដូចជា​សណ្ដែក​ និង​សណ្ដែក​សៀង​ផ្ទុក​​បរិមាណ​ជាតិ​ដែក​ខ្ពស់​ ហើយ​សារធាតុ​Kaempferol​នៅ​ក្នុង​ពពួក​សណ្ដែក ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​​​​​ ​ដែល​មាន​គុណប្រយោជន៍​ជួយ​កាត់បន្ថយ​ការ​រលាក​រ៉ាំរ៉ៃ​​យ៉ាង​មាន​ប្រសិទ្ធភាព​។ ​អាហារ​ប្រភេទ​នេះ​ក៏​​ជា​ប្រភព​ល្អ​នៃ​ហ្វូឡេត​ ​ម៉ាញ៉េស្យូម​ និង​ប៉ូតាស្យូម​​ដែល​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ និង​​បន្ថយ​កម្រិត​​នៃ​កូលេស្តេរ៉ូល​អាក្រក់​ ព្រម​ទាំង​បង្កើន​កូលេស្តេរ៉ូល​ល្អ​ជំនួស​វិញ​។ គណនា BMI-​រាងកាយ ទម្ងន់ និង​កម្ពស់ នៅទីនេះ ២. ផ្លែ​បឺរ​ ទន្ទឹម​នឹង​នេះ​ដែរ​ ផ្លែ​បឺរ​អាច​ប្រឆាំង​នឹង​ការ​រលាក​ បង្កើន​កម្រិត​កូលេស្តេរ៉ូល​ល្អ​ ហើយ​វា​ក៏​ជា​ប្រភព​នៃ​ម៉ាញ៉េស្យូម​។ ផ្លែឈើ​មួយ​ប្រភេទ​នេះ​ក៏​ផ្ទុក​ប៉ូតាស្យូម​ វីតាមីន​Bនិង​K ព្រម​ទាំង​ជាតិ​សរសៃ​ដែល​ជួយ​​ឲ្យ​យើង​​​ឆ្អែត​បាន​យូរ​។ លើស​ពី​នេះ វា​ក៏​មាន​ហ្វូឡេត​ខ្ពស់​ និង​ខ្លាញ់​ Monounsaturated ដែល​អាច​បន្ថយ​​កម្រិត​កូលេស្តេរ៉ូល​​អាក្រក់​ និង​​​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ ៣. គ្រាប់​​ផ្លែឈើ​ និង​គ្រាប់​ធញ្ញជាតិ​ គ្រាប់​ផ្លែឈើ​ដូចជា​អាល់ម៉ុន​ និង​គ្រាប់​ស្វាយ​ចន្ទី​ជា​ប្រភព​ដ៏​ល្អ​នៃ​អាស៊ីត​ហ្វូលិក​។ វា​ក៏​មាន​ផ្ទុក​ម៉ាញ៉េស្យូម​ និង​ជាតិ​ដែក​ដែល​ជួយ​​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ប្រសើរ​ឡើង​ ក៏​ដូចជា​ជំរុញ​កម្រិត​ថាមពល​។ ​ចំណែក​ឯ​គ្រាប់​ផ្លែឈើ​​ដូចជា​គ្រាប់​ល្ពៅ និង​គ្រាប់​ជីរ​​ផ្ទុក​បរិមាណ​ជាតិ​ដែក​គ្រប់គ្រាន់ ហើយ​វា​ក៏​សម្បូរ​​ទៅ​ដោយ​ម៉ាញ៉េស្យូម​ ជាតិ​សរសៃ​ និង​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ ដែល​ជួយ​​​ការពារ​ជំងឺ​បេះដូង​ និង​​​ជួយ​ជំរុញ​​កម្រិត​​កូលេស្តេរ៉ូល​ល្អ​។ ជាមួយ​គ្នា​នេះ​ដែរ គ្រាប់​ផ្លែឈើ​ និង​គ្រាប់​ធញ្ញជាតិ​ក៏​អាច​ការពារ​កោសិកា​​ពី​ការ​បំផ្លាញ​ដោយ​រ៉ាឌីកាល់​សេរី​​​ដ៏​គ្រោះថ្នាក់​​ថែម​ទៀត​ផង​។


រូបមន្តសុខភាព

​ញ៉ាំទឹក​ក្ដៅ​ ផ្ដល់​គុណប្រយោជន៍​ដ៏​អស្ចារ្យ​ ​៧​យ៉ាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទឹក​មាន​សារសំខាន់​បំផុត​សម្រាប់​ជីវិត​របស់​មនុស្ស​​យើង​គ្រប់​រូប​ ហើយ​ក្នុង​មួយ​ថ្ងៃ​ យើង​គប្បី​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៨​កែវ​។​ ពិត​ណាស់​ ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ និង​ទឹក​ក្ដៅ​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​​​ដល់​រាងកាយ​លើស​ពី​ការ​រំពឹង​ទុក​​។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ចាប់ផ្ដើម​ទម្លាប់​ញ៉ាំ​ទឹក​ក្ដៅ​​ជំនួស​ឲ្យ​ការ​ញ៉ាំ​ទឹក​ត្រជាក់​ជា​រៀង​រាល់​ថ្ងៃ​ ទើប​ជា​ការ​ប្រសើរ​។ គណនា BMI-​រាងកាយ ទម្ងន់ និង​កម្ពស់ នៅទីនេះ អត្ថប្រយោជន៍​ទាំង​៧​យ៉ាង​​នៃ​ការ​ញ៉ាំ​ទឹក​ក្ដៅ ១. សម្រក​ទម្ងន់​ ​ទឹក​ក្ដៅ​អាច​ជួយ​ទ្រទ្រង់​ដល់​ការ​ធ្វើ​មេតាប៉ូលីស​ ដែល​​ចាំបាច់​​សម្រាប់​អ្នក​ដែល​ព្យាយាម​សម្រក​ទម្ងន់​។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ គឺ​ចាប់ផ្ដើម​ការ​ធ្វើ​មេតាប៉ូលីស​នៅ​ពេល​ព្រលឹម​ ដោយ​ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជាមួយ​នឹង​ក្រូច​ឆ្មារ​។ ២. តឹង​ច្រមុះ និង​បំពង់​ក​ ​ទឹក​ក្ដៅ​អាច​ជួយ​ដោះស្រាយ​​ជំងឺ​ផ្ដាសាយ​ ក្អក​ និង​ឈឺ​បំពង់​ក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ វា​អាច​រំលាយ​ស្លេស្ម​ និង​ជួយ​កម្ចាត់​​ស្លេស្ម​​ចេញ​ពី​​​ផ្លូវ​ដង្ហើម​ ។ បន្ថែម​ពី​នេះ​ វា​ក៏​អាច​បន្ថយ​អាការៈ​ឈឺ​បំពង់​ក​ផង​ដែរ​។ គណនា BMR-អត្រាដុតកាឡូរី នៅទីនេះ ៣. ការ​ចុក​ពោះ​ពេល​មក​រដូវ​ ជាមួយ​គ្នា​នេះ​ដែរ ទឹក​ក្ដៅ​អាច​ជួយ​​កាត់បន្ថយ​អាការៈ​ចុក​ពោះ​នៅ​ពេល​មក​រដូវ​។ កម្ដៅ​នៃ​ទឹក​អាច​ជួយ​ឲ្យ​សាច់ដុំ​ពោះ​មាន​ភាព​​ធូរ​ស្រាល​ ដែល​​ជួយ​​ព្យាបាល​បញ្ហា​ចុក​ពោះ​ និង​​ការ​​កន្ត្រាក់​សាច់ដុំ​។ ៤. បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ​ បន្ថែម​ពី​នេះ​ ទឹក​ក្ដៅ​ក៏​អាច​បន្សាប​ជាតិ​ពុល​ចេញ​ពី​រាងកាយ​បាន​ផង​ដែរ​។​ នៅ​ពេល​យើង​ញ៉ាំ​ទឹក​ក្ដៅ​ សីតុណ្ហភាព​នៅ​ក្នុង​រាងកាយ​នឹង​ចាប់ផ្ដើម​កើន​ឡើង ជា​ហេតុ​បណ្ដាល​ឲ្យ​យើង​បែក​ញើស។​ កត្តា​នេះ​អាច​ជួយ​​បណ្ដេញ​ជាតិ​ពុល​ និង​សម្អាត​រាងកាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ៥. បង្ការ​ភាព​ចាស់​មុន​វ័យ​ ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​ទឹក​ក្ដៅ​អាច​ជួយ​ជួសជុល​កោសិកា​ស្បែក​ ដោយ​បង្កើន​ភាព​យឺត​នៃ​ស្បែក។ ដូច​នេះ​ហើយ​ នៅ​ពេល​ដែល​យើង​ញ៉ាំ​ទឹក​ក្ដៅ​ជា​ប្រចាំ​ ស្បែក​របស់​យើង​នឹង​ចាប់ផ្ដើម​ទន់​ល្មើយ​​​ជាង​មុន​។ ៦. បង្ការ​​ការ​កើត​មុន​ ពិសេស​ជាង​នេះ​ទៅ​ទៀត ការ​ញ៉ាំ​ទឹក​ក្ដៅ​ក៏​អាច​ជួយ​សម្អាត​រាងកាយ​បាន​យ៉ាង​ជ្រៅ និង​អាច​កម្ចាត់​ឫសគល់​​​នៃ​ការ​បង្ក​រោគ​ដែល​ទាក់ទង​នឹង​ការ​កើត​មុន​ថែម​ទៀត​ផង​។ ៧. ជួយ​ឲ្យ​សក់​មាន​សុខភាព​ល្អ​ ការ​ញ៉ាំ​ទឹក​ក្ដៅ​ក៏​អាច​ជួយ​ឲ្យ​សរសៃ​សក់​ទន់​ល្មើយ​​ ព្រម​ទាំង​​ភ្លឺ​រលោង​។ ​វា​ផ្ដល់​ថាមពល​ដល់​សរសៃ​ប្រសាទ​​នៅ​ក្នុង​ឫស​សក់​ ដែល​មាន​គុណប្រយោជន៍​បង្កើន​ភាព​រឹងមាំ​ដល់​សរសៃ​សក់​ […]


លើសទម្ងន់

ដុះ​ក្បាល​ពោះ អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺ​ទាំង ​៤​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពិត​ណាស់​ បញ្ហា​ខ្លាញ់​​ក្បាល​ពោះ​​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​រូបរាង​ខាង​ក្រៅ​របស់​យើង​ប៉ុណ្ណោះ​ទេ វា​ក៏​ជះឥទ្ធិពល​ដល់​សុខភាព​របស់​យើង​ដូច​គ្នា។​ ជា​ទូទៅ​​ ចំពោះ​ស្ត្រី​ដែល​មាន​ទំហំ​ចង្កេះ​​លើស​ពី​៣៥ ឬ​បុរស​ដែល​មាន​ទំហំ​ចង្កេះ​លើស​ពី​៤០ ​មាន​​ហានិភ័យ​​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​​ធ្ងន់ធ្ងរ​ជា​ច្រើន​។ គណនាសន្ទស្សន៍ម៉ាសរាងកាយBMIនៅទីនេះ ហានិភ័យ​ទាំង​៤​​ កើត​ចំពោះ​អ្នក​ដុះ​ក្បាល​ពោះ​ ១. ជំងឺ​ទឹក​នោម​ផ្អែម​ នៅ​ពេល​ថ្លើម​របស់​យើង​​គ្របដណ្ដប់​ដោយ​ជាលិកា​ខ្លាញ់​ ​វា​អាច​​បង្ក​ទៅ​ជា​ខ្លាញ់​ក្បាល​ពោះ​ច្រើន​ជ្រុល​។ ជា​លទ្ធផល​ វា​ធ្វើ​ឲ្យ​ជាតិ​ស្ករ​​ជាប់​នៅ​ក្នុង​ចរន្ត​ឈាម​ ជំនួស​ឲ្យ​ការ​បំបែក​​ដោយ​ថ្លើម។ កត្តា​នេះ នឹង​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​ឡើង​ខ្ពស់ ជា​​ហេតុ​នាំឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។ ២. ជំងឺ​​មហារីក​ ​​​​​​​​ជាមួយ​គ្នា​នេះ​ដែរ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា​ប្រភេទ​ប្រូតេអ៊ីន​ដែល​បញ្ចេញ​ពី​ខ្លាញ់​នៅ​ក្បាល​ពោះ​អាច​ធ្វើ​ឲ្យ​កោសិកា​ដែល​​មិន​មែន​ជា​មហារីក​ ក្លាយ​ទៅ​ជា​កោសិកា​មហារីក​បាន​ ​ដោយ​​បង្ក​ជា​ការ​លូតលាស់​ដុំ​សាច់​។ ៣. ជំងឺ​សរសៃ​ឈាម​បេះដូង​ ជាក់​ស្ដែង កោសិកា​ខ្លាញ់​នៅ​ក្នុង​ពោះ​ក៏​អាច​បង្កើត​ប្រូតេអ៊ីន​ ដែល​មាន​សមត្ថភាព​ធ្វើ​ឲ្យ​ស្ទះ​សរសៃ​ឈាម​ និង​អាច​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ បន្ថែម​ពី​នេះ វា​ក៏​អាច​នាំ​ឲ្យ​ស្ទះ​សរសៃ​ឈាម​ ដែល​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​គាំង​បេះដូង​ផង​ដែរ​​។ ៤. ជំងឺ​ភ្លេចភ្លាំង​ចំពោះ​មនុស្ស​ចាស់​ ចំពោះ​ស្ត្រី​ដែល​មាន​ខ្លាញ់​ពោះ​ច្រើន​ មាន​ហានិភ័យ​​ខ្ពស់​ក្នុង​ការវិវត្ត​ទៅ​ជា​ជំងឺ​ភ្លេចភ្លាំង​​កើត​លើ​មនុស្ស​ចាស់​ ។ កត្តា​នេះ​បណ្ដាល​មក​ពី​​ខ្លាញ់​នៅ​គ្រឿងក្នុង ឬ​​ខ្លាញ់​នៅ​ក្នុង​ពោះ​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ