រូបមន្តសុខភាព

រូបមន្តសុខភាព - ជា​មាតិកា​ដោះស្រាយ​បញ្ហា​សុខភាព និង​ជំរុញ​ឲ្យ​គ្រប់គ្នាគេចផុត​ពី​បញ្ហាសុខភាព​នានា តាមរយៈ​បទពិសោធន៍​ផ្ទាល់របស់ប្រភពនានា អំណះអំណាង​ពី​ស្ថាប័នឬប្រភពជាតិអន្តរជាតិ  គ្រូពេទ្យឯកទេស ឬអ្នកជំនាញ​លើ​ផ្នែកសុខភាពជាក់លាក់ណាមួយ ដើម្បីស្របទៅតាមវេជ្ជសាស្ត្រ ឬវេជ្ជបញ្ជាក្រុមគ្រូពេទ្យ

ចំណេះដឹងទូទៅ

រូបមន្តសុខភាព

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ជា​រៀង​រាល់​ឆ្នាំ ខ្មែរ​យើង​តែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​ ដែល​មាន​រយៈពេល​ចំនួន​​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​កើត​ ១៥​កើត​ ដល់​ថ្ងៃ​១រោច​ ខែ​កក្តិក ដោយ​​ឡែក​ចំពោះ​ពិធី​អក​អំបុក​ សំពះ​ព្រះខែ​វិញ គេ​ប្រារព្ធ​ឡើង​នៅ​ពាក់​កណ្តាល​អាធ្រាត​ថ្ងៃ​ទី​១៥កើត​ ខែ​កក្តិក​ប៉ុណ្ណោះ ដោយ​មាន​រៀប​ចំ​​នូវ​​រណ្តាប់​សែន​​មួយ​ចំនួន​​រួម​មាន​ ចេក អំបុក​ ទឹក​ដូង និង​ផ្លែឈើ​ផ្សេងៗ និង​ទៀន​ ធូប​ ផ្កា​ភ្លី​ជា​ដើម។ យ៉ាង​ណា​មិញ តើ​យើង​មាន​​ដឹង​អត់​ថា ចេក អំបុក និង​ទឹក​ដូង​ មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព​? ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គុណប្រយោជន៍​នៃ​អំបុក​ អំបុក​ជា​អាហារ​ដ៏​មាន​សារៈសំខាន់ និង​មិ​នអាច​ខ្វះ​បាន​​នៅ​ក្នុង​ពិធី​ «សំពះ​ព្រះ​ខែ និង​អក​អំបុក»។ ជា​ទូទៅ ខ្មែរ​យើង​និយម​ធ្វើ​អំបុក​​នៅ​ពេល​ច្រូត​ស្រូវ​ដើម​ដៃ និង​ជា​ស្រូវ​ដំណើប​ថ្មី ឬ​ជួនកាល​ក៏​មាន​ស្រូវ​ខ្សាយ​ខ្លះ​ដែរ។ ជា​ដំបូង យើង​ត្រូវ​យក​ស្រូវ​ស្រស់​មក​លីង​ក្នុង​អំបែង ឬ​ខ្ទះ រហូត​ដល់​ស្រូវ​ចាប់ផ្តើម​ផ្ទុះ ទើប​ចាក់​ស្រូវ​ទៅ​ក្នុង​ត្បាល់​ រួច​ធ្វើ​ការ​ដាល់​។ នៅ​ពេល​ដែល​អំបុក​ពៀច​សំប៉ែត និង​ខ្ទាត់​សម្បក​ស្រូវ​ចេញ​អស់​ ទើប​ឈប់​ ហើយ​បារ​ដាក់​ចង្អេរ ទើប​យក​ទៅ​អុំ​បន្ត។ ពិត​ណាស់​ ត្បិត​ថា​​ការ​ធ្វើ​អំបុក​មិន​ងាយ​ស្រួល​ប៉ុន្មាន​មែន​ ប៉ុន្តែ​អំបុក​មាន​គុណប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង​​ […]

ស្វែងរក រូបមន្តសុខភាព

របបអាហារ

របបអាហារទាំងនេះ ជួយជំរុញឲ្យថ្លើមមានសុខភាពល្អ​

ថ្លើមជាសរីរាង្គមួយនៅក្នុងរាងកាយ ដែលដើរតួនាទីយ៉ាងសំខាន់ ជួយបង្កើតប្រូតេអ៊ីនចិញ្ចឹម បង្កើត​អង់ហ្ស៊ីម​ការពារ និង រក្សាទឹកប្រមាត់ បំបែកសារធាតុពុលទាំងឡាយដែលបានចូលទៅក្នុងរាងកាយ។ ការធ្វេស​ប្រហែស មិន​សូវយកចិត្ដទុកដាក់ថែរក្សា​ថ្លម​ អាចនាំឲ្យថ្លើមយើងជួបប្រទះបញ្ហាជំងឺផ្សេងៗជា​ច្រើន មាន ជំងឺមហា​រីក​ថ្លើម ក្រិនថ្លើម ដុះសាច់ក្នុងថ្លើម រលាកថ្លើមប្រភេទ B, C និង​ក៏អាចឈានទៅដល់ ជំងឺទឹកនោម​ផ្អែម​ប្រភេទ​ទី២។ យ៉ាងនេះហើយ ប្រសិនជាយើងមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីត្រួវពិនិត្យសុខភាព​ឲ្យ​បាន​ទៀងទាត់​ជាមួយគ្រូពេទ្យនោះទេ យើងក៏អាចរក្សាបាននូវទំលាប់ល្អៗ ដោយងាកមកញ៉ាំអាហារសុ​ខ​ភាព​ឲ្យបានត្រឹម​ត្រូវ​។ ១. កាហ្វេ កាហ្វេគឺជាភេសជ្ជះដ៏ល្អសម្រាប់ថ្លើម ព្រោះនៅក្នុងកាហ្វេមានផ្ទុកមកនូវសារធាតុគីមីពីរប្រភេទ ដែលគេហៅថា Kahweol និង Cafestol។ សារធាតុទាំងពីរមានអត្ថប្រយោជន៍ខ្ពស់អាចជួយ​ការពារថ្លើម​របស់​យើង ជៀសផុតពីជំងឺ មហារីកបាន។ ប៉ុន្ដែយោងតាមការណែរនាំរបស់គ្រូពេទ្យ មិនជំរុញឲ្យញ៉ាំ​កាហ្វេដែលមានជាតិស្ករខ្ពស់នោះទេ។ បន្ថែមពីនេះទៅទៀត ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេ ក៏បានចូលរួមចំណែក ជួយពន្យឺត និងកាត់បន្ថយដល់ដំណាក់កាលលូតលាស់ នៃ​ជំងឺដុះសាច់​ក្នុងថ្លើម​បានដែរ។ ដូច្នេះហើយការញ៉ាំកាហ្វេ ក៏មានក៏មានអត្ថប្រយោជន៍ដល់សុខភាពដែរ​។ ២. Oatmeal Oatmeal ជាប្រភេទអាហារ ដែលមាន​ជាតិសរសៃ​ច្រើន ​ហើយ​អាហារប្រភេទនេះក៏មានផ្ទុកមកជាមួយនូវ សារធាតុ បេតាក្លុយកូស (Beta-glucans) មានប្រយោជន៍ចំពោះ​ថ្លើម។ សារធាតុ បេតាក្លុយកូស មាន​តួនាទី ជួយដំណើរការដល់ថ្លើម […]


រូបមន្តសុខភាព

អាហារ​ ៤​​​យ៉ាង​ ជួយ​ឲ្យ​រាងកាយ​ស្រី​ៗ​​រឹងមាំ​ មានសុខភាពល្អ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របប​អាហារ​ប្រចាំ​ថ្ងៃ​ មាន​មុខងារ​​ដ៏​​សំខាន់ ​ជួយ​ឲ្យ​រាងកាយ​របស់​​យើង​មាន​ថាមពល​ក្នុង​ការ​ប្រកប​កិច្ច​ការងារ​ផ្សេង​ៗ​។ ពិត​ណាស់​ ស្រី​ៗ​យើង​តែង​ជួប​ប្រទះ​ការ​ហត់នឿយ​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត ដូច្នេះ​ហើយ​ ដើម្បី​បំពេញ​បន្ថែម​ទាំង​កម្លាំង​ និង​ថាមពល របប​អាហារ​ទាំង​នេះ ជា​ជម្រើស​ដ៏​​ប្រសើរ​​បំផុត។ អាហារ​ទាំង​៤​យ៉ាង​ ​ជួយ​ឲ្យ​​រាងកាយ​ស្រី​ៗ​យើង​រឹងមាំ​ ១. ស្ពៃ​ពួយ​ឡេង​ ការ​បញ្ចូល​បន្លែ​ស្លឹក​បៃតង​ទៅ​​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ​។ ស្ពៃ​ពួយ​ឡេង​សម្បូរ​វីតាមីន​A ដែល​អាច​ជួយ​ពង្រឹង​សាច់ដុំ​ដោយ​ផ្ទាល់​ ព្រម​ទាំង​ជួយ​ឲ្យ​រាងកាយ​របស់​យើង​រឹងមាំ​បន្តិច​ម្ដង​ៗ​។ ​​​​​២. ស៊ុត​ ចំណែក​ឯ​ស៊ុត​ផ្ទុក​វីតាមីន​ និង​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​​ ដូចជា​ប្រូតេអ៊ីន​ដែល​ជួយ​ឲ្យ​សាច់ដុំ​រឹងមាំ​។ ជាង​នេះ​ទៅ​ទៀត ស៊ុត​ក៏​ជួយ​បង្កើន​វីតាមីន​D​ដល់​រាងកាយ​ ដោយ​​ធ្វើការ​បំបែក​អាហារ​​ និង​​បំប្លែង​ទៅ​ជា​ថាមពល​យ៉ាង​ឆាប់​រហ័ស​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៣. ផ្លែ​​ចេក​ ទន្ទឹម​នឹង​នេះ​ដែរ ផ្លែ​ចេក​​ជា​ប្រភព​នៃ​ជាតិ​សរសៃ​ និង​វីតាមីន​ដូចជា​B-6 និង​ប៉ូតាស៊្យូម​ ដែល​ជួយ​បង្កើន​កម្លាំង​សាច់ដុំ​ និង​ផ្ដល់​ថាមពល​ដល់​រាងកាយ​​​ជា​ប្រចាំ​។ ហេតុ​ដូច្នេះ​ហើយ​ បើ​​ស្រី​ៗ​យើង​​ហត់នឿយ​​ ឬ​គ្មាន​កម្លាំង​កំហែង​អំឡុង​ពេល​បំពេញ​ការងារ​​ គួរ​តែ​​ញ៉ាំ​ចេក​១​ផ្លែ ដើម្បី​បង្កើន​ថាមពល​ភ្លាម​ៗ។ អត្ថបទគួអាន៖ ញ៉ាំស៊ុតមាន​ប្រយោជន៍​ច្រើន​ដល់​ខួរក្បាល និងការចងចាំ អ្នកខ្លះមានប្រតិកម្មញ៉ាំស៊ុតមិនបាន តើគួរធ្វើម៉េច? អ្នកមាន​ជំងឺ​ទឹក​នោម​ផ្អែម ញ៉ាំ​ស៊ុត​បានឬអត់? ចេញសញ្ញាទាំងនេះ ក្មេងអាលែកហ្ស៊ីនឹងស៊ុតហើយ ធ្លាប់ឮអត់ថាគួរញ៉ាំស៊ុតតែផ្នែកពណ៌​សបាន​ហើយ ខ្លាចប៉ះពាល់សុខភាព​? តើពិត​អត់? អ្នកកើតជំងឺស្លេកស្លាំង អាហារទាំងនេះអាចជួយ​បាន​ ៤. គ្រាប់​ធញ្ញជាតិ​ […]


រូបមន្តសុខភាព

ជឿអត់ស៊ុតពិតជាមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាព?

ស៊ុតមិនត្រឹមតែជាអាហារដែលមានរសជាតិឆ្ងាញ់ តែប៉ុណ្ណោះទេ​ តែ​ក៏ជាប្រភពអាហារដែលសម្បូរ ទៅដោយសារធាតុចិញ្ចឹម វីតាមីន និងប្រូតេអ៊ីនច្រើន ដែលជាតម្រូវការចាំបាច់សម្រាប់ការលូតលាស់រាងកាយ។ សារធាតុចិញ្ចឹមដ៏សម្បូរបែប ដែលបានលាក់ខ្លួនក្នុងនោះ ភាគច្រើនមាន ដូចជា វីតាមីនD និងB12 ក៏ដូចជាសារធាតុរ៉ែ អ៊ីយ៉ូតជាដើម។ លើសពីនោះទៅ​ទៀត​ ​ស៊ុតក៏មានផ្ទុកមកជាមួយនូវ ​អាស៊ីត​អាមីណូ​សំខាន់ៗ​ផងដែរ។ ១.ស៊ុតអាចជួយដល់សុខភាពបេះដូង គេហទំព័ត៌សុខភាព ប៊ីប៊ីស៊ី បានចុះផ្សាយថា ការធ្វើពិសោធន៍របស់ប្រជាជនចិនប្រមាណជាកន្លះ​លាននាក់ បានបង្ហាញថា ការញ៉ាំស៊ុត១ថ្ងៃ ១គ្រាប់ អាចកាត់បន្ថយហានិភ័យកើតជំងឺ ដាច់សរសៃឈាមខួក្បាល និងជំងឺ​បេះដូង ជាពិសេស ស៊ុតមាន់ តែម្ដង ព្រោះថា នៅក្នុងស៊ុតមាន់ទាំងមូលមានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ពីរ គឺ សារធាតុ កូលីន​(choline) និង បេតាអ៊ិន (betaine) ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងដំណើរសម្រួលដល់បេះដូង និងខួរក្បាល។ អត្ថបទគួអាន៖ ញ៉ាំស៊ុតមាន​ប្រយោជន៍​ច្រើន​ដល់​ខួរក្បាល និងការចងចាំ អ្នកខ្លះមានប្រតិកម្មញ៉ាំស៊ុតមិនបាន តើគួរធ្វើម៉េច? អ្នកមាន​ជំងឺ​ទឹក​នោម​ផ្អែម ញ៉ាំ​ស៊ុត​បានឬអត់? ចេញសញ្ញាទាំងនេះ ក្មេងអាលែកហ្ស៊ីនឹងស៊ុតហើយ ធ្លាប់ឮអត់ថាគួរញ៉ាំស៊ុតតែផ្នែកពណ៌​សបាន​ហើយ ខ្លាចប៉ះពាល់សុខភាព​? តើពិត​អត់? អ្នកកើតជំងឺស្លេកស្លាំង អាហារទាំងនេះអាចជួយ​បាន​ ២.ជួយទ្រទ្រង់សុខភាពភ្នែក ស៊ុតក៏មានតួនាទីយ៉ាងសំខាន់ជំនួយដល់ សុខភាពភ្នែក។ […]


រូបមន្តសុខភាព

ពេលវេលាស័ក្ដិសមបំផុត ក្នុងការញ៉ាំអាហារបីពេលប្រចាំថ្ងៃ

ការញ៉ាំអាហារបីពេល ពិតជាសំខាន់ខ្លាំងណាស់សម្រាប់សុខភាព ប៉ុន្ដែយើង​ក៏ត្រូវមានពេលវេលា​ច្បាស់​ ការកំណត់បានឲ្យត្រឹមត្រូវ ព្រោះថា​ពេល​វេលា​ញ៉ាំ​នេះ មាន​ឥទ្ធិពលដល់សុខភាព​របស់​យើង​ផង​ដែរ​។ ១.អាហារពេលព្រឹក អាហារពេលព្រឹកគឺជាអាហារសំខាន់បំផុតមួយ ដែលយើង​មិន​គួរ​រំលង​នោះ​ទេ​។ ពេលវេលាដែលល្អបំផុតសម្រាប់ការញ៉ាំ​អាហារ​ពេល​ព្រឹក​គឺចន្លោះពេល ៣០ ទៅ ៤០នាទី ក្រោយពេលក្រោកពីគេង។ យើង​មិនអាច ដកឃ្លាចន្លោះពេលយូរបន្ទាប់ពីក្រោកពីគេងនោះទេ ឬអាចឈានទៅដល់ម៉ោង ៩ព្រឹក​ទើបញ៉ាំ​នោះដែរ​ យើង​ត្រូវ​ដឹង​ថារាងកាយចាប់ផ្ដើមត្រូវការថាមពលបន្ដទៀតសម្រាប់កម្មភាពថ្ងៃថ្មី បន្ទាប់​ពី​ក្រោកពីគេង។ ២.អាហារថ្ងៃត្រង់ ការញ៉ាំអាហារថ្ងៃត្រង់គួរ​នៅ​រង្វង់ម៉ោង១២។ បរិមាណអាហារអាចអាស្រ័យទៅលើ តម្រូវការជាក់ស្ដែងនៃរាងកាយរបស់យើង​ម្នាក់ៗ​។ កុំបណ្ដោយឲ្យពេលវេលាអាហារថ្ងៃត្រង់ឈានដល់លើសម៉ោង១ ព្រោះរាងកាយរបស់យើង​ត្រូវស្រូបយកថាមពលថ្មី បន្ទាប់ពី ៤ម៉ោងនៃអាហារពេលព្រឹក។​ អត្ថបទគួរអាន៖ អាហារព្រឹក​ល្អ​បំផុត​ចំពោះ​សុខភាព ប៉ុន្តែ​មនុស្សតិចណាស់​​ដឹង សម្រាប់​មនុស្ស​ប្រុស​វ័យ​ពេញ​កម្លាំង​ ទាំងនេះជា​របបអាហារ​ដែលត្រូវ​ញ៉ាំ របបអាហារ​ត្រឹម​ត្រូវ ក្រៅពីជួយដល់សុខភាពផ្លូវកាយ នៅជួយ​អ្វីបាន​ទៀតឬអត់? របបអាហារជួយកាត់បន្ថយហានិភ័យជំងឺមហារីក គ្រប់គ្នាគួរដឹង របបអាហារសំខាន់បី សម្រាប់សុខភាពស្រ្តីវ័យចំណាស់ របបអាហារ​មាន​វីតាមីនសំខាន់ៗ ជួយ​សុខភាពភ្នែក ៣.អាហារពេលល្ងាច ការញ៉ាំអាហារពេលល្ងាចស្ថិតក្នុងចំនុចសំខាន់ដែលត្រូវយកចិត្ដទុកដាក់ ផងដែរ។ យើង​មិនគួរ​ញ៉ាំ​អាហារពេលល្ងាចលើសពីម៉ោង ៦ឬ ៧ ទេ​ បើគ្មានការចាំបាច់។ ពេលដែលស័ក្ដិសម​បំផុត គឺនៅចន្លោះម៉ោង ៥ល្ងាច ព្រោះថា បើយើង​អូសបន្លាយពេលពេលវេលាយូរជាងនេះ អាចនឹងធ្វើឲ្យយើង​កាន់តែឃ្លានខ្លាំង ហើយរាងកាយក៏លែងសូវមានតម្រូវការថាមពេលទៀតដែរ។ មនុស្សភាគច្រើន​តែង​តែមានតម្រូវការ​ញ៉ាំអាហារសម្រន់ក្នុងចន្លោះម៉ោង ៥ ព្រោះអាចជាការមមាញឹកនឹងការងារ តែនេះក៏ជា​វិធីល្អផងដែរ។ ៤.បើមិនឃ្លានគួរធ្វើបែបណា? ចំពោះអាហារពេលព្រឹក មាន​អ្នក​ខ្លះមាន​ទម្លាប់​រំលងអាហារមួយនេះ។ […]


រូបមន្តសុខភាព

អាហារទាំងនេះ មានមុខងារសំខាន់ជួយដល់ខួរក្បាល និងការចងចាំ

ខួរក្បាល គឺជាអង្គសំខាន់ក្នុងដំណើរការណ៍បញ្ជាគ្រប់គ្រងរាងកាយរបស់យើងគ្រប់គ្នា ដូច្នេះការញ៉ាំ​ចំណីអាហារ ក៏ត្រូវគិតគូរឲ្យបានម៉ត់ចត់ដែរ ដើម្បីឲ្យដំណើរការតួអង្គមួយនេះ កាន់តែល្អប្រសើរ។ ខាងក្រោមគឺជារបបអាហារដែលមានសារៈសំខាន់ជួយទ្រទ្រង់ដល់​សុខ​ភាព​ខួរក្បាល៖ ១-ខ្លាញ់ត្រី ខ្លាញ់ត្រី ជាប្រភពផ្ដល់សារធាតុចិញ្ចឹមល្អបំផុតទៅដល់ខួរក្បាល។ ត្រីប្រភេទនេះរួមមានដូចជា ពពួកដូចជាត្រីសាល់ម៉ុន ត្រីសាឌីន និង ត្រីធូណា សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣។ ប្រហែល ៦០% នៃខួរក្បាល ត្រូវបានបង្កើតឡើងពីជាតិខ្លាញ់ ហើយពាក់កណ្តាលនៃជាតិខ្លាញ់នោះ គឺមានអាស៊ីតខ្លាញ់ អូមេហ្គា៣។ អូមេហ្គា ៣ ត្រូវបានដើរតួយ៉ាងសំខាន់ ដើម្បីបង្កើតកោសិកាខួរក្បាល និងសរសៃប្រសាទ ជាពិសេសជំនួយដល់ការចងចាំ។ ដូច្នេះ  ការ​ញ៉ាំខ្លាញ់ត្រី គឺជាជម្រើសដ៏ល្អសម្រាប់សុខភាពខួរក្បាល។ អត្ថបទគួរអាន៖ ខ្លាញ់ត្រី ល្អសម្រាប់ក្មេងៗ និងចាស់ៗ ច្រើនយ៉ាង កា​សិក្សា​ថ្មី បង្ហាញថា អាស្ពីរីន មាន​ផលល្អ​ចំពោះ​​អ្នក​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ម្ង៉ៃៗ ខួរក្បាលនឿយណាស់ គួរថែទាំ ហើយរើសចំណីបែបណាទើបល្អៗ? អាហារសម្រាប់ខួរក្បាលទាំងនេះ ជួយដល់ការផ្ចង់អារម្មណ៍បានល្អ បើល្វើយអស់កម្លាំងឬងងុយហើយចង់ស្វាងវិញ​អាចសាកវិធីទាំងនេះ វ័យជំទង់កំពុងពេញរៀនសូត្រ ធ្វើម៉េចឲ្យខួរក្បាលដំណើរ និងចងចាំល្អ ២-កាហ្វេ នៅក្នុងកាហ្វេមានសារធាតុសំខាន់ពីរប្រភេទ គឺកាហ្វេអ៊ីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានតួនាទីជួយទ្រទ្រង់សុខភាពខួរក្បាល។ ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេមានឥទ្ធិពលវិជ្ជមាន ដូចជាការបង្កើនការប្រុងប្រយ័ត្ន និង​រក្សាខួរក្បាលពីសារធាតុ អាឌីណូសិន(adenosine ) […]


រូបមន្តសុខភាព

ទំពាំងបាយជូរ​ខ្មៅផ្ដល់​អត្ថប្រយោជន៍​ច្រើន​ មិន​គួរ​រំលង​​​​​

ទំពាំងបាយជូរ​ខ្មៅ​ មិន​ត្រឹម​តែ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ ក៏​ផ្ដល់​អត្ថប្រយោជន៍​សម្បូរ​បែប​ដល់​សុខភាព និង​សម្រស់​​​របស់​យើង​ផង​ដែរ​។ ពិត​ណាស់​ ទំពាំងបាយជូរ​ខ្មៅ​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ព្រម​ទាំង​ផ្ទុក​ទៅ​ដោយ​​វីតាមីន​A, B6, B12, C, E, ប៉ូតាស្យូម​ ជាតិ​ដែក​ ម៉ាញ៉េស្យូម​ និង​ជាតិ​សរសៃ​ ដែល​​ចាំបាច់​បំផុត​ចំពោះ​រាងកាយ​​។ ១. ប្រឆាំង​នឹង​ជំងឺ​បេះដូង​ ​​ទំពាំងបាយជូរ​ខ្មៅ​ផ្ទុក​បរិមាណ​​ដ៏​ច្រើន​នៃ​សារធាតុResveratrol និង quercetin ​ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង​ ព្រម​ទាំង​ការពារ​ប្រឆាំង​នឹង​ការ​បំផ្លាញ​ ដែល​បណ្ដាល​មក​ពី​កម្រិត​ខ្ពស់​នៃ​កូលេស្តេរ៉ូល​មិន​ល្អ​នៅ​ក្នុង​ចរន្ត​ឈាម​​​បាន​យ៉ាង​ល្អ​។ ​​​​​​​២. ជួយ​គ្រប់គ្រង​ការ​ប្រែប្រួល​អារម្មណ៍​ និង​​អាការៈ​ឈឺ​ក្បាល​ ប្រសិនបើ​ស្រី​ៗ​យើង​តែង​ប្រឈម​នឹង​រោគសញ្ញា​​មុន​ពេល​មក​រដូវ (PMS) ដូច​ជា​ប្រែប្រួល​អារម្មណ៍ និង​ឈឺ​ក្បាល​ ទំពាំងបាយជូរ​ខ្មៅ​អាច​ដោះស្រាយ​បញ្ហា​ទាំង​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ សារជាតិRiboflavin ​នៅ​ក្នុង​ទំពាំងបាយជូរ​ខ្មៅ​ ​មាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​​ចំពោះ​អ្នក​ដែល​ជួប​ប្រទះ​អាការៈ​ឈឺ​ក្បាល​ ឬ​ឈឺ​ក្បាល​ប្រកាំង​ជា​ញឹកញាប់​​។ ​​៣. ប្រឆាំង​នឹង​ជំងឺ​មហារីក​ យោង​តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​សារធាតុCarotenoids ដែល​មាន​នៅ​ក្នុង​ទំពាំងបាយជូរ​ខ្មៅ​ អាច​ការពារ​ការ​ផលិត​រ៉ាឌីកាល់​សេរី​ ដែល​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​។ ដូច្នេះ​ហើយ​ ទំពាំងបាយជូរ​ខ្មៅ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​មួយ​ចំនួន​ ដោយ​សារ​តែ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​សារធាតុCarotenoids។​ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ​​​​៤. ល្អ​ចំពោះ​ស្បែក​ និង​សក់​ ទន្ទឹម​នឹង​នេះ​ ទំពាំងបាយជូរ​ខ្មៅ​ក៏​ផ្ទុក​ប្រេង​គ្រាប់​ទំពាំងបាយជូរ​​ ​​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​​នឹង​អុកស៊ីតកម្ម​ និង​វីតាមីន​E ​​ដែល​អាច​ជួយ​ថែទាំ​​សុខភាព​ស្បែក​ក្បាល ដោយ​បង្កើន​ចរាចរ​ឈាម​ ការពារ​សក់​ជ្រុះ និង​បែក​ចុង​ ព្រម​ទាំង​បញ្ហា​សក់​ស្កូវ​មុន​វ័យ​។ […]


រូបមន្តសុខភាព

ញ៉ាំ​​​​ភេសជ្ជៈ​កំប៉ុង​រាល់​ថ្ងៃ​ អាចប៉ះពាល់​សុខភាពរាងកាយ​ច្រើន​យ៉ាង

គ្នា​យើង​ភាគ​ច្រើន​ចូលចិត្ត​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​​ជា​ប្រចាំ ពីព្រោះ​ថា​ភេសជ្ជៈ​​ប្រភេទ​នេះ​​មាន​ជាតិ​ស្ករ​ កាបូន និង​កាហ្វេ​អ៊ីន​ដែល​ជួយ​​​បង្កើន​ថាមពល ព្រម​​ទាំង​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​។ យ៉ាង​ណា​មិញ ភេសជ្ជៈ​កំប៉ុង​ ជា​ប្រភេទ​​កាឡូរី​ទទេដែល​មាន​​ជាតិ​ស្ករ​សិប្បនិម្មិត មិន​សូវ​មាន​សារធាតុ​ចិញ្ចឹម ​អាច​ប៉ះពាល់​ដល់​សុខភាព​​ធ្ងន់ធ្ងរ​ ប្រសិនបើ​យើង​ញ៉ាំ​រាល់​ថ្ងៃ​។ ១. ប្រឈម​ជំងឺ​បេះដូង និង​គ្រោះថ្នាក់​សរសៃ​ឈាម​បេះដូង​ យោង​តាម​លទ្ធផល​នៃ​ការ​វិភាគ​​លើ​ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង ​បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​រាល់​ថ្ងៃ មាន​ទំនាក់ទំនង​នឹង​ការ​កើន​ឡើង​នៃ​ជំងឺ​បេះដូង​ដល់​ទៅ​១៦​%។ បន្ថែម​ពី​នេះ ក៏​ពាក់ព័ន្ធ​នឹង​ការ​កើន​ឡើង​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ដូច​គ្នា​ នេះ​បើ​យោង​តាម​ការ​សិក្សា​​ឆ្នាំ​២០១២​របស់​​ទស្សនាវដ្ដី​Amercian Journal of Clinical Nutrition។​ ២. ប៉ះពាល់​ដល់​ពោះវៀន​ ពិត​ណាស់​ ភេសជ្ជៈ​បន្ថែម​ជាតិ​ស្ករ​ជួយ​ជំរុញ​ការ​កើន​ឡើង​នៃ​បាក់តេរី​អាក្រក់ និង​ផ្សិត​​នៅ​ក្នុង​ពោះវៀន​។ ជាមួយ​គ្នា​នេះ​ដែរ ភេសជ្ជៈ​ទាំង​នេះ​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ហ្គាស​ និង​ហើម​ពោះ ព្រម​ទាំង​បង្ក​ជា​បញ្ហា​រំលាយ​អាហារ​ផ្សេង​ទៀត​​ ដូចជា​ចាល់​អាស៊ីដ​​ជាដើម​។ ៣. បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ ​​ភេសជ្ជៈ​កំប៉ុង​អាច​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ នៅ​ពេល​ដែល​ជាតិ​ស្ករ​កើន​ឡើង​ អាំងស៊ុយលីន​ត្រូវ​បាន​បញ្ចេញ​ទៅ​ក្នុង​ចរន្ត​ឈាម​ និង​ចូល​ទៅ​ក្នុង​កោសិកា​ដើម្បី​បង្កើន​ថាមពល​ ឬ​រក្សា​ទុក។ បើ​យើង​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​រាល់​ថ្ងៃ​ ​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​អាំងស៊ុយលីន​​កើន​ឡើង​ពេញ​មួយ​ថ្ងៃ ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​។ ៤. ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ថ្លើម​ ថ្លើម​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ការ​បំប្លែង​ជាតិ​ស្ករ​ពី​ក្នុង​​ភេសជ្ជៈ​កំប៉ុង​។ ជាក់​ស្ដែង ជាតិ​ស្ករ​បន្ថែម​នៅ​ក្នុង​ភេសជ្ជៈ​កំប៉ុង​ អាច​បង្កើន​ការ​ផលិត​ជាតិ​ខ្លាញ់​ក្នុង​ថ្លើម ព្រម​ទាំង​អាច​បង្ក​ជា​​​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ ដែល​មិន​មែន​បណ្ដាល​មក​ពី​ជាតិ​អាល់កុល​ ។ ​​​​​៥. ធ្វើ​ឲ្យ​ឆ្អឹង​ និង​ធ្មេញ​ចុះ​ខ្សោយ​ ទន្ទឹម​នឹង​នេះ ការ​ញ៉ាំ​​ភេសជ្ជៈ​កំប៉ុង​​រាល់​ថ្ងៃ ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​​កាចា​ធ្មេញ​ផង​ដែរ​។ ការ​រួម​បញ្ចូល​នៃ​អាស៊ីដ​ និង​ជាតិ​ស្ករ​​ អាច​នាំ​ឲ្យ​កាចា​ធ្មេញ​យើង​ចុះ​ខ្សោយ​ […]


រូបមន្តសុខភាព

មូលហេតុ​​ ៣ ​យ៉ាង ​​ក្រោយញ៉ាំ​កាហ្វេកើត​មាន​អាការៈ​​ចង្អោរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កាហ្វេ​ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​មួយ​ ដែល​ជួយ​បង្កើន​កម្រិត​ថាមពល​ដល់​​យើង​យ៉ាង​មាន​ប្រសិទ្ធភាព​ ប៉ុន្តែ​​វា​ក៏​ផ្ដល់​​ផល​ប៉ះពាល់​មួយ​ចំនួន​ផង​ដែរ​។ ពិត​ណាស់​ ដោយ​សារ​តែ​កាហ្វេ​មាន​ជាតិ​អាស៊ីដ​ ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​អាច​​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​ចង្អោរ​​បន្ទាប់​ពី​ញ៉ាំ​អស់​មួយ​ពែង។ មូលហេតុ​ដែល​យើង​មាន​អាការៈ​ចង្អោរ​ ក្រោយ​ញ៉ាំ​កាហ្វេ​រួច​​ ១. ចាល់​អាស៊ីដ​ ដោយ​សារ​តែ​កាហ្វេ​មាន​ផ្ទុក​ជាតិ​អាស៊ីដ វា​អាច​បង្កើន​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ​កាន់​តែ​ច្រើន​ ដែល​អាច​បង្ក​​ជា​បញ្ហា​ក្រពះ​ពោះវៀន​ ដូចជា​ ក្រហាយ​ទ្រូង ចាល់​អាស៊ីដ​ និង​ហើម​ពោះ​ជា​ដើម​។ យោង​តាម​អ្នក​ឯកទេស​ខាង​ចំណី​អាហារ​បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​កាហ្វេ​​អាច​បង្ក​ជា​បញ្ហា​ចាល់​អាស៊ីដ​ ទើប​អ្នក​ដែល​មាន​បញ្ហា​ចាល់​អាស៊ីដ​រ៉ាំរ៉ៃ​ ងាយ​នឹង​កើត​មាន​អាការៈ​ចង្អោរ បន្ទាប់​ពី​ញ៉ាំ​កាហ្វេ​រួច​។ ២.​ញ៉ាំ​កាហ្វេ​នៅ​ពេល​ពោះ​ទទេ ទន្ទឹម​នឹង​នេះ​ដែរ អ្នក​ដែល​ញ៉ាំ​កាហ្វេ​​​នៅ​​ពេល​ពោះ​ទទេ​ ក៏​អាច​កើត​មាន​អាការៈ​ចង់​ក្អួត​ដូច​គ្នា​ ពីព្រោះ​កាហ្វេ​​ផ្ទុក​អាស៊ីដ​ខ្ពស់ ​ដែល​​នាំ​ឲ្យ​ស្រទាប់​ក្រពះ​ក្រហាយ​ ក៏​ដូចជា​បង្ក​ជា​អាការៈ​ចង្អោរ​។ រី​ឯ​ជាតិ​កាហ្វេអ៊ីន​ដែល​មាន​នៅ​ក្នុង​កាហ្វេ ជួយ​រំញោច​ការ​ផលិត​អាស៊ីដ​ក្រពះ ដែល​ជា​លទ្ធផល​​ធ្វើ​ឲ្យ​យើង​កើត​មាន​អាការៈ​ឈឺ​ពោះ​នៅ​ពេល​ដែល​អាស៊ីដ​ក្រពះ​ផលិត​កាន់​តែ​ច្រើន​។ លើស​ពី​នេះ ក៏​បណ្ដាល​​ឲ្យ​យើង​មាន​អារម្មណ៍​ចង់​ក្អួត​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​ញ៉ាំ​កាហ្វេ​ បន្ទាប់​ពី​ញ៉ាំ​អាហារ​​រួច​ ទើប​ជា​ការ​ប្រសើរ​។   ​​​​​៣. ញ៉ាំ​ថ្នាំ​ជាក់លាក់​មួយ​ចំនួន​ ចង្អោរ​ជា​ផល​រំខាន​ទូទៅ​ ​នៅ​ពេល​ដែល​យើង​ប្រើ​ថ្នាំ​មួយ​ចំនួន​ ក៏​ដូចជា​ឥទ្ធិពល​រវាង​ជាតិ​កាហ្វេអ៊ីន​ និង​ថ្នាំ​​ជាក់លាក់ ដែល​មាន​​ដូចជា​​ថ្នាំ​ប្រឆាំង​នឹង​បាក់តេរី ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត និង​ថ្នាំ​សម្រាប់​អ្នក​ជំងឺ​ហឺត​ជា​ដើម​។ វិធីសាស្ត្រ​បញ្ចៀស​អាការៈ​ចង្អោរក្រោយ​ញ៉ាំ​កាហ្វេ ញ៉ាំ​កាហ្វេ​ដែល​មាន​ជាតិ​អាស៊ីដ​ទាប​ បន្ថែម​ទឹក​ដោះ​គោ​ ឬ​គ្រីម​នៅ​ក្នុង​កាហ្វេ​ ញ៉ាំ​កាហ្វេ​នៅ​ពេល​ញ៉ាំ​អាហារ​ ឬ​ក្រោយ​​ពេល​ញ៉ាំ​អាហារ​រួច​។


រូបមន្តសុខភាព

ទឹក​ដោះ​គោ​ល្អ តែ​​​មិន​គួរ​ញ៉ាំ​ជាមួយ​អាហារ​ ៤​ មុខ​នេះ​ទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទឹក​ដោះ​គោ​​​ផ្ដល់​គុណប្រយោជន៍​ដ៏​អស្ចារ្យ​ចំពោះ​សុខភាព​រាងកាយ​ ក៏​ដូចជា​សុខភាព​ស្បែក​។ ​ជាក់​ស្ដែង ​គ្នា​យើង​មួយ​ចំនួន​ចូលចិត្ត​ញ៉ាំ​ទឹក​ដោះ​គោ​ក្ដៅ​ ឬ​ត្រជាក់​ ហើយ​អ្នក​ខ្លះ​ទៀត​​ក៏​​មាន​ទម្លាប់​បន្ថែម​សូកូឡា និង​​ញ៉ាំ​ជាមួយ​ផ្លែ​ចេក​​ ដើម្បី​បង្កើន​ទម្ងន់​ជា​ដើម​។ ប៉ុន្តែ គ្នាយើង​ដឹង​ទេ​ថា ទឹក​ដោះ​គោ​មិន​គួរ​ញ៉ាំ​លាយ​​ជាមួយ​អាហារ​ប្រភេទ​ណា​ខ្លះ? ហេតុ​អ្វី​? ១. ជៀសវាង​ញ៉ាំ​សាច់​​​​ត្រី ជាមួយ​នឹង​ទឹក​ដោះ​គោ​ ​ការ​ញ៉ាំ​ទឹក​ដោះ​គោ និង​សាច់​​ត្រី​ជាមួយ​គ្នា អាច​បង្កើត​ឲ្យ​មាន​អតុល្យភាព​ដែល​នាំ​ឲ្យ​មាន​ការ​ប្រែប្រួល​គីមី​នៅ​ក្នុង​រាងកាយ​។ ហេតុ​នេះ​ហើយ​ ចូរ​ជៀសវាង​ញ៉ាំ​ត្រី និង​​សាច់​គ្រប់​ប្រភេទ​ជាមួយ​នឹង​ទឹក​ដោះ​គោ​ ព្រោះ​វា​អាច​នាំ​ឲ្យ​​​យើង​មាន​បញ្ហា​រំលាយ​អាហារ។ ២. ជៀសវាង​ញ៉ាំ​ផ្លែ​ចេក ជាមួយ​នឹង​ទឹក​ដោះ​គោ​ ​ប្រសិនបើ​យើង​ឧស្សាហ៍​​ញ៉ាំ​ទឹក​ដោះ​គោ ជាមួយ​នឹង​ចេក ចូរ​ផ្លាស់ប្ដូរ​​ទម្លាប់​នេះ​ជា​បន្ទាន់​ ​ពី​ព្រោះ​​ការ​ញ៉ាំ​បែប​នេះ ​​ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​មាន​រយៈពេល​យូរ និង​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​អស់​កម្លាំង​ខ្លាំង​។ ហេតុ​នេះ​ យើង​គប្បី​ញ៉ាំ​អាហារ​​ដែល​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ទាំង​ពីរនេះ​ ដាច់​ដោយ​ឡែក​ពី​គ្នា ទើប​ជា​ការ​ប្រសើរ។​ ៣. ជៀសវាង​ញ៉ាំ​ត្រសក់​ស្រូវ​ជាមួយ​នឹង​ទឹក​ដោះ​គោ​ ​​​ជាមួយ​គ្នា​នេះ​ដែរ ការ​ញ៉ាំ​ទឹក​ដោះ​គោ​ជាមួយ​នឹង​ផ្លែឈើ​ច្រើន​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​យើង​ទៅ​វិញ។ ជាក់​ស្ដែង ទឹក​ដោះ​គោ​​​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចុះ​លាមក​ ចំណែក​ឯ​ត្រសក់​ស្រូវ​​មាន​គុណប្រយោជន៍​ជួយ​បញ្ចុះ​ទឹក​នោម​ ហើយ​បើ​យើង​ញ៉ាំ​​បញ្ចូល​គ្នា​ វា​អាច​​នាំ​​ឲ្យ​មាន​បញ្ហា​ក្នុង​ការ​រំលាយ​អាហារ និង​បង្កើត​សារធាតុ​ពុល​ ដែល​អាច​នាំ​ឲ្យ​​កើត​មាន​អាការៈ​ក្អួត​ ​ឬ​រាករូស​។ ៤. ជៀសវាង​ញ៉ាំ​​អាហារ​ជូរ​ និង​ទឹក​ដោះ​គោ​ ​សូម្បី​តែ​ផ្លែឈើ​ដែល​សម្បូរ​វីតាមីន​C​ក៏​មិន​គួរ​ញ៉ាំ​ជាមួយ​នឹង​ទឹក​ដោះ​គោ​ដែរ​ ពីព្រោះ​វា​ត្រូវការ​ចំណាយ​ពេល​យូរ​ក្នុង​ការ​រំលាយ​ ហើយ​នៅ​ពេល​ដែល​​យើង​ញ៉ាំ​ទឹក​ដោះ​គោ និង​ពពួក​ផ្លែ​ក្រូច វា​អាច​នាំ​ឲ្យ​​កក​ឈាម​ ដែល​​​ជំរុញ​ឲ្យ​មាន​បញ្ហា​ហ្គាស និង​ក្រហាយ​ទ្រូង។​ បន្ថែម​ពី​នេះ បើ​ញ៉ាំអាហារទាំងពីរ​នេះ​បញ្ចូល​គ្នា ក៏​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ផ្ដាសាយ​ ក្អក​ កន្ទួល​ និង​អាលែកហ្ស៊ី​​ផង​ដែរ​។


រូបមន្តសុខភាព

របបអាហារ​មានជាតិបាស ជួយកាត់​បន្ថយ​បញ្ហារលាក និងជំងឺផ្សេងៗ

អាហារ​ផ្ទុក​ជាតិ​បាស ជួយ​រក្សា​កម្រិត​ pH ក្នុង​រាង​កាយ​របស់​យើង​ឲ្យ​នៅ​ត្រឹម​ត្រូវ​ល្អ កាត់​បន្ថយ​ការ​កើន​ឡើង​នៃ​ជាតិ​អាស៊ីដ និង​ជួយ​ជំរុញ​កម្រិត​ថាមពល​ដល់​រាង​កាយ ដែល​ការណ៍​នេះ​ជួយ​ឲ្យ​រាង​កាយ​យើង​មាន​សុខ​ភាព​ល្អ​។​ ក្នុង​ឈាម​របស់​យើង​មាន​ជាតិ​បាស ហើយ​ក្នុង​ក្រ​ពះ​របស់​យើង​មាន​ជាតិ​អាស៊ីដ​ខ្ពស់ ដូច​នេះ ការ​ញ៉ាំ​អាហារ​មាន​ជាតិ​បាស​នឹង​ជួយ​រក្សា​កម្រិត​ pH របស់​បាស​ឲ្យ​មាន​តុល្យ​ភាព​។ ១. បាស និង​អាស៊ីដ កម្រិត​ pH ត្រូវ​គេ​កំណត់​ពី​ ០ ទៅ​១៤ បើ​សិន​ជា​ pH ទាប​ជាង​ ៧​មាន​ន័យ​ថា​ជា​អាស៊ីដ ហើយ​បើ​ pH ធំជាង​៧​គេ​ថា​ជា​បាស និង​បើ​សិន​ជា​ pH ស្មើ​នឹង​ ៧ នោះ​គេ​ហៅ​ថា​ណឺត​។ ការ​មាន​តុល្យភាព​រវាង​អាស៊ីដ និង​បាស​ក្នុង​រាង​កាយ​គឺ​ជា​រឿង​សំខាន់​សម្រាប់​សុខ​ភាព​។ ដំណើរ​ការ​របស់​រាង​កាយ​យើង​មួយ​ចំនួន​ពឹង​ផ្អែក​ទៅ​លើ​តែ​បាស ឬ​អាស៊ីដ តែ​ប៉ុណ្ណោះ​។ ឧទាហរណ៍​ដូច​ជា ស្បែក ក្រពះ ប្លោក​នោម តំបន់​ប្រដាប់​ភេទ គឺ​មាន​អាស៊ីដ​ខ្ពស់ ព្រោះ​អាស៊ីដ​អាច​ការពារ​សរីរាង្គ​ទាំង​នោះ​ពី​ការ​បង្ក​រោគ​ផ្សេងៗ​។ ដូច​គ្នា​ដែរ សរីរាង្គ​ផ្សេង​ទៀត និង​កោសិកា​ផង ត្រូវ​ការ​ជាតិ​បាស​ទៅ​វិញ​។ ដោយសារ​តែ​អង់ហ្ស៊ីម និង​ប្រតិកម្ម​គីមី​​ក្នុង​រាង​កាយ​មួយ​ចំនួន​ត្រូវ​ការ​កម្រិត​ pH ជាក់លាក់ នោះ​បើ​សិន​ជា​មាន​ការ​ប្រែ​ប្រួល​កម្រិត​ pH ណាមួយ​កើត​ឡើង​អាច​នឹង​ប៉ះពាល់​ដល់​ដំណើរ​ការ​របស់​រាង​កាយ​។ ជា​ធម្មតា រាង​កាយ​យើង​ត្រូវ​ការ pH ក្នុង​កម្រិត​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ