រូបមន្តសុខភាព

រូបមន្តសុខភាព - ជា​មាតិកា​ដោះស្រាយ​បញ្ហា​សុខភាព និង​ជំរុញ​ឲ្យ​គ្រប់គ្នាគេចផុត​ពី​បញ្ហាសុខភាព​នានា តាមរយៈ​បទពិសោធន៍​ផ្ទាល់របស់ប្រភពនានា អំណះអំណាង​ពី​ស្ថាប័នឬប្រភពជាតិអន្តរជាតិ  គ្រូពេទ្យឯកទេស ឬអ្នកជំនាញ​លើ​ផ្នែកសុខភាពជាក់លាក់ណាមួយ ដើម្បីស្របទៅតាមវេជ្ជសាស្ត្រ ឬវេជ្ជបញ្ជាក្រុមគ្រូពេទ្យ

ចំណេះដឹងទូទៅ

រូបមន្តសុខភាព

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ជា​រៀង​រាល់​ឆ្នាំ ខ្មែរ​យើង​តែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​ ដែល​មាន​រយៈពេល​ចំនួន​​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​កើត​ ១៥​កើត​ ដល់​ថ្ងៃ​១រោច​ ខែ​កក្តិក ដោយ​​ឡែក​ចំពោះ​ពិធី​អក​អំបុក​ សំពះ​ព្រះខែ​វិញ គេ​ប្រារព្ធ​ឡើង​នៅ​ពាក់​កណ្តាល​អាធ្រាត​ថ្ងៃ​ទី​១៥កើត​ ខែ​កក្តិក​ប៉ុណ្ណោះ ដោយ​មាន​រៀប​ចំ​​នូវ​​រណ្តាប់​សែន​​មួយ​ចំនួន​​រួម​មាន​ ចេក អំបុក​ ទឹក​ដូង និង​ផ្លែឈើ​ផ្សេងៗ និង​ទៀន​ ធូប​ ផ្កា​ភ្លី​ជា​ដើម។ យ៉ាង​ណា​មិញ តើ​យើង​មាន​​ដឹង​អត់​ថា ចេក អំបុក និង​ទឹក​ដូង​ មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព​? ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គុណប្រយោជន៍​នៃ​អំបុក​ អំបុក​ជា​អាហារ​ដ៏​មាន​សារៈសំខាន់ និង​មិ​នអាច​ខ្វះ​បាន​​នៅ​ក្នុង​ពិធី​ «សំពះ​ព្រះ​ខែ និង​អក​អំបុក»។ ជា​ទូទៅ ខ្មែរ​យើង​និយម​ធ្វើ​អំបុក​​នៅ​ពេល​ច្រូត​ស្រូវ​ដើម​ដៃ និង​ជា​ស្រូវ​ដំណើប​ថ្មី ឬ​ជួនកាល​ក៏​មាន​ស្រូវ​ខ្សាយ​ខ្លះ​ដែរ។ ជា​ដំបូង យើង​ត្រូវ​យក​ស្រូវ​ស្រស់​មក​លីង​ក្នុង​អំបែង ឬ​ខ្ទះ រហូត​ដល់​ស្រូវ​ចាប់ផ្តើម​ផ្ទុះ ទើប​ចាក់​ស្រូវ​ទៅ​ក្នុង​ត្បាល់​ រួច​ធ្វើ​ការ​ដាល់​។ នៅ​ពេល​ដែល​អំបុក​ពៀច​សំប៉ែត និង​ខ្ទាត់​សម្បក​ស្រូវ​ចេញ​អស់​ ទើប​ឈប់​ ហើយ​បារ​ដាក់​ចង្អេរ ទើប​យក​ទៅ​អុំ​បន្ត។ ពិត​ណាស់​ ត្បិត​ថា​​ការ​ធ្វើ​អំបុក​មិន​ងាយ​ស្រួល​ប៉ុន្មាន​មែន​ ប៉ុន្តែ​អំបុក​មាន​គុណប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង​​ […]

ស្វែងរក រូបមន្តសុខភាព

រូបមន្តសុខភាព

អត្ថប្រយោជន៍ត្រយូងចេក ចំពោះសុខភាព (វីដេអូ)

ត្រយូង​ចេក អាច​យកទៅ​ធ្វើម្ហូប​បាន​ច្រើនមុខ ក៏ដូចជា​អន្លក់ និង​របោយ​នំបញ្ចុក​ជាដើម។ ប៉ុន្ដែ​គ្នាយើង  ដែល​ចូលចិត្ត​ញ៉ាំ​បន្លែដ៏ឆ្ងាញ់​មួយ​មុខ​នេះ ប្រហែល​ជាមិន​ទាន់ដឹងទេ​ថា ត្រយូងចេក​នេះ ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន ចំពោះ​សុខភាព ជាពិសេស​អាច បណ្ដេញ​ប៉ារ៉ាស៊ីត បង្ក​ជំងឺ​គ្រុនចាញ់​ទៀត។ តើត្រយូងចេកមាន​អត្ថប្រយោជន៍អ្វីខ្លះ​ចំពោះសុខភាព? អត្ថបទពាក់ព័ន្ធ៖ អ្នកចូលចិត្ត​តិចអត់ដឹង​អត្ថប្រយោជន៍ ​ត្រយូងចេក ចំពោះសុខភាព កុំបោះចោល សំបកចេក ជួយសុខភាពច្រើនមុខ មិនមែនតែស្បែកនោះទេ សម្បកចេកមានអត្ថប្រយោជន៍ខ្លាំងដល់សុខភាព (វីដេអូ) ផ្លែ​ចេក​មានអត្ថប្រយោជន៍ច្រើនដល់សុខភាព តែក៏មានហានិភ័យខ្លះដែរ ញ៉ាំផ្លែឈើទាំងនេះល្អចំពោះសុខភាព និងមានជាតិស្ករតិច


រូបមន្តសុខភាព

តើគួរញ៉ាំអាហារប្រភេទណាទើបល្អចំពោះសុខភាពផ្លូវចិត្ត?

ការមាន​របប​អាហារ​ត្រឹម​ត្រូវ​អាច​ជួយ​ទ្រទ្រង់​ដល់​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្តរបស់​យើង​បាន​។ ប៉ុន្តែ​ប្រសិនជា​រាងកាយ​មិន​ទទួល​បាន​អ្វី​ដែល​ត្រូវ​ការ យើង​អាច​នឹង​មាន​អារម្មណ៍​មិន​ល្អ និង​មាន​ផល​អវិជ្ជមាន​ទៅលើ​សុខភាព​ផ្លូវកាយ និង​ផ្លូវ​ចិត្តទៀត​ផង​។ ជាមួយ​គ្នា​នោះដែរ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ក៏មាន​សារៈសំខាន់​សម្រាប់​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្តដែរ​។ នៅ​ពេល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​ការ​កើន​ឡើង ឬ​ធ្លាក់​ចុះ​វិញ​នោះ​អាច​ប៉ះពាល់​ដល់​អារម្មណ៍​យើង​ដោយអាច​មាន​អារម្មណ៍ថា​​ហត់ និង​ស្ពឹក​ជាដើម​។ របប​អាហារ​ល្អ​សម្រាប់​សុខភាព​ផ្លូវ​ចិត្ត អាហារ​ដែល​ទ្រទ្រង់​ដល់​សុខភាព​ផ្លូវ​ចិត្ត​គឺ​ប្រភេទ​អាហារ​ដែល​ប្រឆាំង​នឹង​ការ​រលាក និង​ផ្តល់ឲ្យ​រាងកាយ​នូវ​ពពួក​វីតាមីន រ៉ែ និង​សារធាតុ​ចិញ្ចឹម​ដែល​រាងកាយ​ត្រូវ​ការ​មាន​ដូចជា៖ Probiotics៖ ប្រសិនជា​សុខភាព​ពោះវៀន​មិន​ល្អ អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត។ នេះ​មក​ពី​ពោះវៀន​ផលិត​សារធាតុ​ serotonin ដែល​សារធាតុនេះផលិត​នូវ​អារម្មណ៍​សប្បាយ​រីករាយ។ ដូចនេះ​សម្រាប់​សុខភាព​ពោះវៀន គួរញ៉ាំ​អាហារ​សំបូរ​ដោយ​ probiotic មាន​ដូចជា​យ៉ាអួ គីមឈី និង​តៅហ៊ូ​ជាដើម។ អាហារ​ប្រឆាំង​ការ​រលាក៖ អាហារ​ដែល​អាច​កាត់បន្ថយ​ការ​រលាក​នៅ​ក្នុង​រាងកាយ​មាន​ដូចជា​ល្មៀត ខ្ញី គ្រាប់​ធញ្ញជាតិ ខ្លាញ់​ត្រី ផ្លែ​ប៉េងប៉ោះ បឺរី បន្លែ​បៃតង និង​ប្រេង​អូលីវ។ ប្រភេទ​អាហារ​ស្រស់៖ យក​ល្អ​គួរ​ញ៉ាំ​បន្លែ និង​អាហារ​ស្រស់​ដែល​មិនមាន​ការ​កែ​ច្នៃ។ យើង​ក៏​អាចញ៉ាំ​គ្រាប់ធញ្ញជាតិ​ស្រស់ និង​ប្រេង​រុក្ខជាតិផង​ដែរ​។ របប​អាហារ​មាន​ផល​អវិជ្ជមាន​លើ​សុខភាព​ផ្លូវចិត្ត ដើម្បី​ជួយ​ឲ្យ​អារម្មណ៍​ល្អ យើង​​គួរ​ញ៉ាំ​អាហារ​ប៉ុន្មាន​ប្រភេទ​នេះ​ក្នុង​កម្រិត​តិចតួច ព្រោះ​អាហារ​ទាំង​នេះបើញ៉ាំច្រើន​​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង និង​បង្ក​ការ​រលាក​ក្នុង​រាងកាយ។ អាហារ​កែច្នៃ៖ អាហារ​ប្រភេទ​នេះ​រួមមាន​នំ​ដំឡូង​កញ្ចប់ នំ​ស្រួយ នំ​ដុត ដំឡូង​បារាំង​បំពង នំប៉័ង ផ្ដាស្តា ភីហ្សា និង​អាហារ​ក្លាហ្សេ។ អាហារ និង​ភេសជ្ជៈ​មាន​ជាតិស្ករ៖ អាហារ​មាន​ជាតិស្ករ ​មាន​ស្ករគ្រាប់ […]


រូបមន្តសុខភាព

ត្រូវការថាមពល​បំពេញការងារបាន​យូរម៉ោង ញ៉ាំអាហារទាំងនេះ

គ្រប់​អាហារ​ទាំង​អស់​សុទ្ធ​តែ​ផ្តល់​នូវ​ថាមពល​ដល់​រាងកាយ ប៉ុន្តែ​មិន​មែន​គ្រប់​អាហារ​ទាំង​អស់​អាច​ផ្តល់​ថាមពល​ដល់​រាងកាយ​រយៈពេល​យូរ​ទេ ហើយ​នៅ​អាច​ជួយ​ឲ្យ​ឆ្អែត​បាន​យូរ​ទៀត។ អត្ថបទ​នេះ​ប្រាប់​ពី​អាហារ​មួយ​ចំនួន​អាច​ផ្តល់​ថាមពល​ដល់​រាងកាយក្នុងរយៈពេល​យូរ។ ១. ស៊ុត ស៊ុត​មួយ​គ្រាប់​មាន​ ៧០កាឡូរី ​ប្រូតេអ៊ីន ៦ក្រាម និងសារធាតុ​ចិញ្ចឹម​ជា​ច្រើន​ទៀត​ដែល​នេះ​អាច​ជួយ​រាងកាយ​មាន​ថាមពល និង​ឆ្អែត​បាន​រយៈពេល​យូរ​ជាង​អាហារ​សម្រន់​ផ្សេងទៀត។ ២. សាច់មាន់ សាច់មាន់​សំបូរ​ដោយ​ប្រូតេអ៊ីន។ សាច់មាន់អាំង​មួយ​ដុំ​ជាមួយ​នឹង​បន្លែ​បៃតង​ញ៉ាំ​ជា​អាហារ​ថ្ងៃ​ត្រង់​អាច​ជួយ​ឲ្យ​យើង​ឆ្អែត​ដល់​អាហារ​ពេលល្ងាច។ ម៉្យាងទៀត​សាច់មាន់​មាន​ខ្លាញ់ឆ្អែត​ដែល​ប៉ះពាល់​សុខភាព​តិចជាង​សាច់ជ្រូក សាច់គោ និង​សាច់ចៀម។ ៣. ថ្លើមគោ នៅ​ពេល​រាងកាយ​ទទួល​បាន​វីតាមីន B12មិន​គ្រប់គ្រាន់​អាច​ធ្វើ​ឲ្យ​ថាមពល​មិន​គ្រប់គ្រាន់​តាម​ហ្នឹង​ដែរ។ ថ្លើមគោគឺ​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​វីតាមីន B12 និង​ប្រូតេអ៊ីន​ដែល​អាច​ផ្តល់​ថាមពល​បាន​រយៈពេល​យូរ។ ប្រសិន​ជាយើង​មិន​អាច​ញ៉ាំ​ថ្លើម​បាន ​ក៏​អាច​ញ៉ាំ​សាច់​សត្វ​ សាច់​មាន់ សាច់ត្រី និង​ស៊ុត​ដើម្បី​ទទួល​បាន​វីតាមីន​នេះ។ ៤. អយស្ទើរ អយស្ទើរ​គឺ​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​ប្រូតេអ៊ីន​មាន​ខ្លាញ់​ទាប និង​សំបូរ​ដោយ​ស័ង្កសី​ដែល​អាច​ជួយរាងកាយ​ប្រឆាំង​នឹង​ពពួក​មេរោគ​ធ្វើឲ្យ​ហត់។ យើង​អាច​ញ៉ាំ​ឆៅ​ជាមួយ​នឹង​ក្រូចឆ្មារ ឬ​យក​ទៅ​អាំង​ក៏​បាន។ ៥. ត្រី​សាឌីន ត្រី​សាឌីន​ផ្តល់​ប្រូតេអ៊ីន​សាច់​ក្នុង​កម្រិត​ខ្ពស់​ដែល​អាច​ជំនួយ​កម្លាំង​បាន។​ មិនត្រឹម​តែ​ប៉ុណ្ណោះ​ ត្រីនេះក៏​សំបូរ​ដោយ​អាស៊ីតខ្លាញ់​អូមេហ្គា ៣​ដែល​អាច​បង្ការ​ជំងឺ​បេះដូង។ ប្រសិន​យើង​មិន​ចេះ​ញ៉ាំ​ត្រី​សាឌីន យើង​អាច​សាក​ញ៉ាំ​ត្រី​សាល់ម៉ុន ត្រី​ធូណា ឬ​ត្រី mackerel។ ៦. សណ្តែក សណ្តែក​ជា​ប្រភព​ប្រូតេអ៊ីន ជាពិសេស​សម្រាប់​អ្នក​តម​សាច់សត្វ ហើយ​សណ្តែក​ក៏​មាន​ជាតិ​សរសៃ​ច្រើន​ដែល​ជួយ​ឲ្យ​ការ​រំលាយ​យឺត។ លើសពីនេះទៀត​ក៏​សំបូរ​ដោយ​ម៉ាញ៉េស្យូម​ដែល​ជួយ​ដល់​កោសិកា​ក្នុង​ការ​ផលិត​ថាមពល។ ៧. សូកូឡាខ្មៅ ប្រសិន​ជា​យើង​ចង់​ញ៉ាំ​របស់​ផ្អែម សូកូឡាខ្មៅ​ជា​ជម្រើសល្អ​ព្រោះ​មាន​ជាតិ​ស្ករ​តិច​ជាង​ស្ករគ្រាប់ និង​សូកូឡា​ទឹកដោះគោ។ សូកូឡា​ខ្មៅ​អាច​ជួយ​ឲ្យ​អារម្មណ៍​ល្អ និង​ជំនួយ​ដល់​ដំណើរ​ការ​ខួរក្បាល​ដែរ។ សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​នៅ​ក្នុង​ផ្លែ​កាកាវ​​អាច​ការពារ​កោសិកា​ បញ្ចុះ​សម្ពាធឈាម និង​សម្រួល​ដល់​ចរន្តឈាម​ដែល​នេះ​អាច​ជួយ​ឲ្យ​សុខភាព​ល្អ និង​មាន​ថាមពល។ មុន​នឹង​ញ៉ាំ​សូកូឡាខ្មៅ​គួរ​ពិនិត្យ​មើល​ម៉ាក និង​ញ៉ាំ​តិចតួច​ព្រោះ​សូកូឡាខ្មៅ​មាន​ជាតិខ្លាញ់។ […]


រូបមន្តសុខភាព

ប្រើសន្លឹកអាលុយមីញ៉ូម ចម្អិនអាហារ អាចកើតជំងឺដូចគេថាអត់?

សន្លឹកអាលុយមីញ៉ូម ត្រូវប្រើ​ដើម្បី​ខ្ចប់សាច់ ឬផ្លែឈើ សម្រាប់​អាំង ឬដុត ហើយ​វាជួយ​ឲ្យ​អាហារ មិនខ្លោច​ផងដែរ។ តែមាន​ការអះអាង​ខ្លះថា ការប្រើ​សន្លឹក​អាលុយមីញ៉ូម​ក្នុងការ​​ចម្អិន​អាហារ អាច​បណ្ដាល​ឲ្យ​សមាសធាតុ​អាលុយមីញ៉ូម ជ្រាបចូល​ក្នុងអាហារ និង​បង្ក​ហានិភ័យ​ដល់​សុខភាព។ ទោះយ៉ាងណា ខ្លះទៀតថា មិនអីនោះទេ។ ​ ១. បរិមាណ​តិច នៃ​អាលុយមីញ៉ូម​ក្នុង​អាហារ អាលុយមីញ៉ូម ជាសារធាតុ​លោហធាតុ ភាគច្រើន ជាប់ជាមួយ​ផូស្វ័រ និង​ស្ពាន់ធ័រ នៅក្នុង​ដី ថ្មី និង​ដីឥដ្ឋ។ សារធាតុនេះ ក៏មាន​នៅក្នុង​ខ្យល់ និង​ទឹក​​ផងដែរ។ សម្រាប់​អាហារ​វិញ វាស្ថិតនៅ​ក្នុង​ផ្លែឈើ បន្លែ សាច់ ត្រី និង​អាហារ​ប៉ូវ​មួយ​ចំនួន​ទៀត។ សមាសធាតុ​អាលុយមីញ៉ូម​មួយ​ចំនួន​ទៀត មាននៅ​ក្នុង​អាហារ​កែឆ្នៃ ដូចជា​សមាសធាតុ​ធ្វើឲ្យ​ចូលចិត្ត ឬញឿន និង​សមាសធាតុ​បង្កើតពណ៌ ជាដើម។ ជាទូទៅ បរិមាណ​អាលុយមីញ៉ូម​តិចតួច ដែល​យើង​ញ៉ាំ​រាល់ថ្ងៃ ត្រូវ​ចាត់ទុក​ថា សុវត្ថិភាព។ ២. បង្កើន​បរិមាណ​អាលុយមីញ៉ូម​ក្នុង​អាហារ ភាគច្រើននៃ​សមាសធាតុ​អាលុយមីញ៉ូម​ក្នុង​រាងកាយ​យើង គឺទទួល​តាមរយៈ​ការញ៉ាំ​អាហារ។ ទោះយ៉ាងណា ការសិក្សា​បង្ហាញ​ថា សន្លឹក​អាលុយមីញ៉ូម ដែល​ប្រើខ្ចប់​អាហារ​សម្រាប់​រក្សា​ទុក ឬ​ក្នុង​ការ​ចម្អិន អាច​ជ្រាបចូល​ក្នុង​អាហារ។ នេះមានន័យ​ថា វាបង្កើន​បរិមាណ​អាលុយមីញ៉ូម​ក្នុង​អាហារ។ ក្នុង​ករណី​ខាងលើនេះ មាន​ការសិក្សា​ជាច្រើន […]


រូបមន្តសុខភាព

អ្នកចូលចិត្តប្រើ ឬកំពុងប្រើគួរដឹង ចង្ក្រាន Microwave ស្រួលប្រើ ចម្អិនលឿន តែប៉ះពាល់ខ្លាំង

ចង្រ្កាន Microwave ប្រើសម្រាប់​អាំងសាច់ ឬកម្ដៅ​អាហារ ហើយ​នៅស្រុកខ្មែរ​យើង ក៏មាន​ការ​ប្រើប្រាស់​មិនតិចដែរ ដោយសារ​​​រវល់​បំពេញ​ការងារ ឬ​ការ​រកស៊ី ដូច្នេះ​យើង​មិន​សូវ​មាន​ពេល​​​ច្រើន ចម្អិន​អាហារ​នោះទេ។ ប្រើ Microwave ចម្អិនអាហារ​បានលឿន និង​ឆាប់បាន​ញ៉ាំ តែ​​ក៏​ប៉ះពាល់​សុខភាព​មិន​តិចដែរ។ ក្រុមអ្នកវិទ្យាសាស្ត្រ​ចំណីអាហារ បញ្ជាក់​ថា ការ​ចម្អិនអាហារ​ដោយ​ចង្ក្រាន Microwave បាន​កែប្រែ​សមាសធាតុ​ក្នុង​អាហារ ហើយ​ការកែប្រែ​នេះ បាន​ចូលទៅ​ក្នុងឈាម​ (​អ្នក​ញ៉ាំ)​ និង​បណ្ដាល​ឲ្យ​រាំងស្ទះ​ដល់​ប្រព័ន្ធ​រាងកាយ​។ នេះដោយសារ​តែ​កម្ដៅ​វិទ្យុសកម្ម​នៃ​ចង្រ្កាន Microwave ដែល​បញ្ចេញ​ទៅលើ​អាហារ។ ក្រៅពីនេះ អ្នកវិទ្យាសាស្ត្រ ក៏បាន​លើកឡើង​ពី​ហានិភ័យ​ជាច្រើន នៃ​ការ​ប្រើប្រាស់​ចង្ក្រាន Microwave។ ក្នុង​នោះ មាន​ដូចជា បាត់បង់​ការចងចាំ និង​ការ​ផ្ដោត​អារម្មណ៍ អារម្មណ៍​មិននឹងនរ ប្រាជ្ញា​ធ្លាក់ចុះ និង​ខូចខួរក្បាល​ជាអចិន្ត្រៃយ៍។ វាក៏បណ្ដាល​ឲ្យ​ប្រព័ន្ធ​ការពារ​ចុះខ្សោយ រាងកាយ​មិន​អាច​ធ្វើមេតាប៉ូលិស​អាហារ​ចម្អិន​ក្នុង Microwave បាន ដោយ​ផលប៉ះពាល់​ទាំងនេះ ស្ថិតនៅ​ក្នុង​រាងកាយ​របស់​យើង រយៈពេល​យូរ។ ជាមួយ​គ្នានេះ ការ​ញ៉ាំអាហារ​ចម្អិន​ក្នុង Microwave បណ្ដាល​ឲ្យ​ការ​ផលិតអ័រម៉ូន រាំងស្ទះ ឬ​កែប្រែ ទាំង​ប្រុស ទាំង​ស្រី និង​ប្រឈម​ជំងឺ​មហារីក​ក្រពះ និង​ពោះវៀន ដោយសារ​សមាសធាតុ​ក្នុង​បន្លែ បាន​ប្រែក្លាយ​ទៅជា​រ៉ាឌីកាល់សេរី […]


រូបមន្តសុខភាព

តើមួយថ្ងៃមនុស្សយើងត្រូវការថាមពលប៉ុន្មាន​កាឡូរី​?

ពេល​អ្នក​ញ៉ាំ​អាហារ​អ្នក​តែង​តែ​មើល​ព័ត៌មាន​ថា​តើ​មាន​ប៉ុន្មាន​កាឡូរី​ទើប​គ្រប់​គ្រាន់។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​តើ​ក្នុង​មួយ​ថ្ងៃ​តើ​មនុស្ស​ម្នាក់​ៗ​ត្រូវ​ការ​ប៉ុន្មាន​កាឡូរី​ទើប​គ្រប់គ្រាន់​ដែល​វា​មាន​ទំនាក់ទំនង​ទៅ​នឹង​សំពាធ​ឈាម​របស់​អ្នក​ផង​ដែរ។អត្ថបទ​ខាង​ក្រោម​នឹង​ប្រាប់​អ្នក​ពី​ព័ត៌មាន​ទាំង​នេះ៖ ធ្វើ​យ៉ាង​ណា​ទើប​ដឹង​ថា​ត្រូវ​ការ​ប៉ុន្មាន​កាឡូរី? តម្រូវ​ការ​កាឡូរី​គឺ​ប្រែប្រួល​ទៅ​តាម​អាយុ,ភេទ,កម្ពស់​,ទម្ងន់​និង​ការ​បញ្ចេញ​កម្លាំង​ពលកម្ម​រៀង​ៗ​ខ្លួន​ៗ​ប្រចាំ​ថ្ងៃ។ហើយ​ចំនួន​កាឡូរី​ដែល​អ្នក​ត្រូវការ​អាច​ប្រែ​ប្រួល​ទៅ​តាម​ជំងឺ​ដែល​អ្នក​កំពុង​មាន​និង​តម្រូវ​ការ​ពិសេស​របស់​អ្នក។ឧ៖ប្រសិន​បើ​អ្នក​ចង់​សម្រក​ទម្ងន់​(ស្រក​ទម្ងន់​អាច​ជួយ​បន្ថយ​សំពាធ​ឈាម​បាន​)អ្នក​ត្រូវ​ការ​តែ​៥០០​ទៅ​១០០០​កាឡូរី​ប៉ុណ្ណោះ​ដែល​តិច​ជាង​ចំនួន​ធម្មតា។ ស្ត្រី​វ័យ​ជំទង់​ត្រូវ​ការ​ពី​១៦០០​ទៅ​២៤០០​កាឡូរី​ក្នុង​១​ថ្ងៃ។បុរស​ពេញ​វ័យ​ត្រូវ​ការ​ពី​២០០០​ទៅ​៣០០០​កាឡូរី​។ក្មេង​និង​កុមារ​ត្រូវ​ការ​១០០​ទៅ​២០០០​កាឡូរី​។កុមារ​ធំ​ៗ​ត្រូវ​ការ​ពី​១៤០០​ទៅ​៣២០០​កាឡូរី​ដែឡ​ក្មេង​ប្រុស​ត្រូវ​ការ​ច្រើន​ជាង​ក្មេង​ស្រី។ឧ៖ប្រសិន​បើ​ជា​ស្ត្រី​២៥​ឆ្នាំ​និង​ធ្វើ​ការ​ត្រូវ​ការ​កម្លាំង​មធ្យម​នោះ​អ្នក​ត្រូវ​ការ​ពី​២០០​ទៅ​២២០០​កាឡូរី​ក្នុង​១​ថ្ងៃ។ ការ​បរិភោគ​លើស​ចំនួន​កាឡូរី​ដែល​ត្រូវ​ការ​អាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​តែ​បើ​ញ៉ាំ​មិន​គ្រប់​វិញ​អាច​ឲ្យ​ទៅ​ជា​កង្វះ​អាហារូបត្ថម្ភ។ ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​គ្រប់​? ដោយ​សារ​តែ​របប​អាហារ​ដែល​មាន​លំនឹង​អាច​ជួយ​បន្ថយ​សំពាធ​ឈាម​បាន​អ្នក​ត្រូវ​រក​ជំនួយ​ពី​អ្នក​ឯក​ទេស​ចំណី​អាហារ​និង​អ្នក​ផ្ដល់​សេវា​សុខភាព​។ពួក​គាត់​នឹង​រៀប​ចំ​របប​អាហារ​ដែល​ត្រ២ម​ត្រូវ​សម្រាប់​អ្នក។មុន​នឹង​ទិញ​អាហារ​គួរ​តែ​អាន​ព័ត៌មាន​ពី​អាហារ​នោះ​សិន។ព័ត៌មាន​ទាំង​នេះ​អាច​ជួយ​អ្នក​ឲ្យ​ដឹង​ពី​បរិមាណ​សារធាតុ​ចិញ្ចឹម​ក្នុង​អាហារ។អ្នក​ត្រូវ​មើល​ពី​អាហារ​ណា​ដែល​មាន​បិទ​ប្រាប់​ពី​គ្មាន​ខ្លាញ់​និង​មាន​ជាតិ​សូដ្យូម​តិច​។ភាគ​ច្រើន​នៅ​ក្នុង​សៀវភៅ​មុខ​ម្ហូប​គេ​តែង​តែ​ប្រាប់​ពី​ព័ត៌មាន​ទាំង​នេះ។ ធ្វើ​យ៉ាង​ណា​បន្ថយ​កាឡូរី​ដើម្បី​បន្ថយ​សំពាធ​ឈាម? ប្រសិន​បើ​អ្នក​មាន​ជំងឺ​លើស​ឈាម​អ្នក​ត្រូវ​មាន​របប​អាហារ​ដែល​មាន​តុល្យភាព​។អ្នក​អាច​ប្រើ​របប​អាហារ​របៀប​ដាស(DASH)។នេះ​គឺ​ជា​របប​អាហារ​ដែល​ល្អ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​លើស​ឈាម។វិធី​ខ្លះ​ៗ​ដែល​ប្រើ​ក្នុង​របប​អាហារ​ដាស​ដើម្បី​បន្ថយ​សំពាធ​ឈាម​រួម​មាន៖ ញ៉ាំ​ផ្លែ​ឈើ​និង​បន្លែ​ឲ្យ​បាន​ច្រើន។អាហារ​មាន​ជាតិ​សរសៃ​ច្រើន​,វីតាមីន​និង​ជាតិ​រ៉ែ។ឧ៖អាច​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ជំនួស​ញ៉ាំ​នំប៉័ង​បាន​។អ្នក​អាច​ញ៉ាំ​បន្លែ​ស្រស់​ជា​មួយ​សាច់​មាន់​ជា​ជាង​ញ៉ាំ​សាច់​សុទ្ធ​យក​ឆ្អែត។ ញ៉ាំ​អាហារ​ដែល​គ្មាន​ជាតិ​ខ្លាញ់​និង​មាន​ជាតិ​ទឹក​ដោះ​គោ​តិច(ទឹក​ដោះ​គោ​,ឈីស​និង​យ៉ៅ​អួរ)។ឧ៖ញ៉ាំ​យ៉ៅ​អួរ​ជំនួស​ការ​ញ៉ាំ​ការ៉េម។ ប្រើ​ប្រាស់​ផលិត​ផល​គ្មាន​និង​មាន​ជាតិ​ខ្លាញ់​តិច។មិន​ត្រូវ​ជៀសវាង​ខ្លាញ់​ឆ្អែត​និង​ខ្លាញ់​សំយោគ​នោះ​ទេ។ បន្ថយ​កាឡូរី​របស់​អ្នក​ម្ដង​បន្តិច​ជា​រៀង​រាល់​ថ្ងៃ ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​អង្ករ​ច្រើន​ដូចជា​គ្រាប់​ធញ្ញជាតិ​និង​ផា​ស្តា​​ដោយ​សារ​តែ​សម្បូរ​ជាតិ​សរសៃ។ គ្រប់​គ្រង​ការ​បរិភោគ​ស្ករ​និង​ជាតិ​សូដ្យូម​។អាហារ​កំប៉ុង​ដែល​មាន​ជាតិ​អំបិល​និង​ស្ករ​ច្រើន​គួរ​តែ​ឆែក​មើល​សារធាតុ​ទាំង​នេះ​លើ​សំបក​មុន​នឹង​ទិញ​មក​បរិភោគ។ កាឡូរី​គឺ​ជា​កត្តា​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឡើង​ទម្ងន់​ហើយ​ការ​ឡើង​ទម្ងន់​គឺ​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​សំពាធ​ឈាម​។ដូច​នេះ​អ្នក​ត្រូវ​តែ​រៀប​ចុះ​របប​អាហារ​របស់​អ្នក​ឲ្យ​ត្រឹម​ត្រូវ។


រូបមន្តសុខភាព

អាហារ​ ១០ ប្រភេទ ប៉ូវខួរក្បាល និងផ្តល់ថាមពលខ្លាំង

ខួរ​ក្បាល​​ មួយ​ថ្ងៃៗ​ធ្វើ​ការ​ងារ​ច្រើន​ម៉ោង​ណាស់ ហេតុ​នេះគួរ​តែប៉ូវ និងឲ្យខួរ​ក្បាល​សម្រាកខ្លះ​ផង ដើម្បី​ជួយ​ពង្រឹង​ស្មារតី ពិសេស​ផ្ចង់​អារម្មណ៍លើ​ការ​ងារ​តែ​ម្តង។ វិធី​ប៉ូវ​ខួរ​ក្បាលឲ្យ​មានថាមពល​ខ្លាំង​ក្លា ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្ររក​ឃើញមាន​ក្នុង​ប្រភេទ​ចំណី​អាហារ​មួយចំនួន ​ជួយខួរ​ក្បាល​ដំណើរ​ការ​ដល់​កំពូល ហេតុ​នេះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​ពី​អាហារ ១០ប្រភេទ ល្អ​បំផុត​សម្រាប់​សុខភាព​ខួរ​ក្បាល។ ១- ទឹក ទឹក ​ជា​សារធាតុ​ដ៏​សំខាន់​សម្រាប់​មនុស្ស ព្រោះ ៧០%​ នៃ​ខ្លួន​ប្រាណ​យើង ​គឺ​ជា​ទឹក ដូចនេះញ៉ាំ​ទឹក​ឲ្យ​បាន​យ៉ាង​តិច ២​លីត្រ​/ថ្ងៃ​ ប៉ុន្តែ​អ្នកខ្លះ នៅ​តែ​មិន​អាច​ផឹក​តាម​ការ​ណែនាំ​នេះនៅ​​ឡើយ។ គ្រប់​មុខ​ងារ​ក្នុង​រាងកាយ អាច​ដំណើរ​ការ​ទៅ​បាន ​អាស្រ័យ​លើ​ទឹក​នេះ​ឯង បើ​និយាយ​ពី​គ្រឿង​យន្ត​វិញ ប្រៀប​បាន​ទៅ​នឹង​ប្រេង​ម៉ាស៊ីន​អញ្ចឹង បើ​មិន​ផឹក​ដើម្បី​បង្គ្រប់ជាតិ​ទឹកដែល​បាត់​បង់ទេ ខ្លួន​ប្រាណ​​ពិសេស​ខួរក្បាល​ នឹង​ជួប​បញ្ហា​មួយ​ចំនួន ​ដូច​ជា អស់​កម្លាំង ឈឺ​ក្បាល​ ជា​ដើម។ ហេតុនេះ​ ​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​គ្រប់​គ្រាន់ ​ដើម្បី​ឲ្យ​រាងកាយ​ និង​ខួរ​ក្បាល​ ធ្វើ​ការ​បាន​ល្អ​ យើង​នឹង​ទទួល​បាន​លទ្ធផល​ការ​ងារ​ប្រសើរដូច​គ្នា។ ២- ត្រី​សាល់ម៉ុន សាច់​ត្រី​សាល់​ម៉ុន សម្បូរ​​ទៅ​អាស៊ីដ​ខ្លាញ់អូមេហ្គា ៣ ​មាន​ដូច​ជា EPA (Eicosapentaenoic acid) និង​ DHA (Docosahexaenoic acid) ជាដើម។ សារធាតុ​ទាំង​ពីរ​មុខ​នេះ ​ជា​​អាស៊ីដ​ខ្លាញ់​មាន​ក្នុង​ខួរ​ក្បាល ខណៈ​ការ​សិក្សា​ជា​ច្រើន​ បង្ហាញ​ថា​ អូមេហ្គា​៣​ ផ្តល់​ប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​ខួរ​ក្បាល […]


រូបមន្តសុខភាព

ស្មុគស្មាញ មិនសប្បាយចិត្ត ញ៉ាំអាហារបីមុខនេះ រីករាយវិញហើយ!

លើ​លោក​នេះ គ្មាន​អាហារ​ទិព្វ​ណា ជួយ​ឲ្យ​យើង​ជីវិត​អមត ឬចង់​បាន​​រាង​ស្អាត ស្អាត​ភ្លាម​ៗ​នោះ​ទេ។ ប៉ុន្តែ​អាហារ​មួយ​ចំនួន គឺ​អាច​ជួយ​ឲ្យ​យើង​សប្បាយ​ចិត្ត ពេល​កំពុង​ស្មុគស្មាញ ឬ​មិន​សប្បាយ​ចិត្ត​រឿង​អ្វី​មួយ ដោយ​ការ​សិក្សា​ជា​ច្រើន​​បញ្ជាក់​ថា​ មាន​អាហារ​មួយអាចឲ្យ​យើង​មាន​អារម្មណ៍​រីក​រាយ ពេល​យើង​រីករាយ ធូរ​អារម្មណ៍ ក៏​ធ្វើ​ឲ្យ​ជីវិត​រស់​បាន​យូរ​អង្វែង​ដូច​គ្នា។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​អាហារ ៣ប្រភេទ ជួយ​យើង​សប្បាយ​ចិត្ត​ឡើយ​វិញ។ ១- សូកូឡា​ខ្មៅ សូកូឡាខ្មៅ ពោរ​ពេញ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម ​អាច​បន្ធូរ​សរសៃ​ឈាម រក្សា​សម្ពាធ​ឈាមឲ្យ​នៅ​ក្នុង​កម្រិត​ល្អ និង​ជួយ​ដល់​ចរន្ត​ឈាមរត់​​ទៀត​ផង។ មាន​ការ​សិក្សា​មួយ​​រក​ឃើញ​ថា ​ញ៉ាំ​សូកូឡា​ខ្មៅ​ប្រមាណ ៤២,៥ ក្រាម​ជា​រៀង​រាល់​ថ្ងៃ ​រយៈ​ពេល​ ២ ​សប្តាហ៍​ជាប់​គ្នា អាច​ជួយ​កាត់​បន្ថយ​អ័រម៉ូន​​ស្ត្រេស​ក្នុង​ខ្លួន ចំពោះ​គ្នា​យើង​ឧស្សាហ៍​ស្រ្តេស​ ​បាន​យ៉ាងច្រើន​។ លើស​ពី​នេះ សូកូឡាខ្មៅ ​ក៏​មាន​សារធាតុ​ម៉ាញ៉េស្យូម​ ​ជួយ​បន្ថយ​អាការៈ​ពេល​មក​រដូវ​ទៀត​ផង ដូច​ជា អស់​កម្លាំង ពិបាក​ចិត្ត និង​ថប់​បារម្ភ។ លើស​ពី​នេះ សារធាតុ​ពីធម្មជាតិម្យ៉ាង​​មាន​ក្នុង​សូកូឡា​ខ្មៅ​ អាច​ជួយ​ឲ្យ​ខួរ​ក្បាល​មាន​អារម្មណ៍​ល្អ ​ដូច​នឹង​អារម្មណ៍​ត្រូវ​បាន​គេ​ស្រឡាញ់​អ៊ីចឹង។ ២- ផ្សិត ផ្សិត​ ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អាហារ​ពិសេសដូចគ្នា ដោយ​សារសម្បូរ​​សារធាតុ​ចិញ្ចឹម​ និង​ការ​ជួយ​ផ្ចង់​អារម្មណ៍។ ផ្សិត សម្បូរ​សារធាតុ​សេលេញ៉ូម ដែល​ពេល​ខ្វះសារធាតុ​នេះ ​អាច​ធ្វើឲ្យ​យើង​​ប្រឈម​បញ្ហា​​បាក់ទឹក​ចិត្ត ថប់​បារម្ភ និង​អស់​កម្លាំង។ ផ្សិត ​ក៏​មាន​ផ្ទុក​វីតាមីន D  ហើយ​ការ​សិក្សា​មួយ​បញ្ជាក់​ថា​ ផ្សិត អាច​ជួយឲ្យ​អារម្មណ៍​មិន​ល្អ​តាម​រដូវរបស់​យើង ​បាន​ធូរ​ស្រាល​​ផង​ដែរ។ ដើម្បី​បង្កើន​វីតាមីន D ជួយ​ធ្វើ​ឲ្យ​ឆ្អឹង​លូត​លាស់​បាន​ល្អ គួរញ៉ាំ​ម្ហូប​ចម្អិនពី​ផ្សិតឲ្យបាន​ច្រើន។ អត្ថបទ​ពាក់ព័ន្ធ៖ សូកូឡាខ្មៅ ល្អដល់ថ្នាក់នឹងផង? ផ្សិត​​សាមញ្ញ ​តែ​ជួយ​ការពារបញ្ហា​ភ្លេច​ភ្លាំង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ