រូបមន្តសុខភាព

រូបមន្តសុខភាព - ជា​មាតិកា​ដោះស្រាយ​បញ្ហា​សុខភាព និង​ជំរុញ​ឲ្យ​គ្រប់គ្នាគេចផុត​ពី​បញ្ហាសុខភាព​នានា តាមរយៈ​បទពិសោធន៍​ផ្ទាល់របស់ប្រភពនានា អំណះអំណាង​ពី​ស្ថាប័នឬប្រភពជាតិអន្តរជាតិ  គ្រូពេទ្យឯកទេស ឬអ្នកជំនាញ​លើ​ផ្នែកសុខភាពជាក់លាក់ណាមួយ ដើម្បីស្របទៅតាមវេជ្ជសាស្ត្រ ឬវេជ្ជបញ្ជាក្រុមគ្រូពេទ្យ

ចំណេះដឹងទូទៅ

រូបមន្តសុខភាព

ចង់ឱ្យក្រពះពោះវៀនមានសុខភាពល្អ កុំរំលងផ្លែឈើ ៤ មុខនេះ

គ្នា​យើង​ដឹង​អត់​ថា​​ ផ្លែឈើ​មួយ​ចំនួន​ មាន​គុណប្រយោជន៍​ច្រើន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ ពីព្រោះ​វា​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ អង់ស៊ីម និង​សារធាតុ​ចិញ្ចឹម​ល្អ​ៗ ដែល​រួម​ចំណែក​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ក៏​ដូចជា​សុខភាព​ក្រពះ​ពោះវៀន។ ខាង​ក្រោម​​នេះ ជា​ប្រភេទ​ផ្លែឈើ​ល្អ​ៗ ដែល​គ្នា​យើង​មិន​គួរ​រំលង​​។ ១. ផ្លែ​ប៉ោម ផ្លែ​ប៉ោម​ ជា​ផ្លែឈើ​ដែល​សម្បូរ​ដោយ​ជាតិ​សរសៃ​ខ្ពស់ ជួយ​ដល់​ការ​បន្ទោរបង់ និង​បញ្ចៀស​ការ​ទល់លាមក​។ តាម​ការសិក្សា​មួយ​បាន​បង្ហាញ​ថា សមាសភាព​ប្រឆាំង​ការ​រលាក​នៃ​ផ្លែប៉ោម​ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ច្រាល​អាហារ រី​ឯ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន​ល្អ​ៗ​ក៏​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​ដូច​គ្នា។ ២. ផ្លែ​ចេក ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ចេក​ក៏​មាន​គុណប្រយោជន៍​ជួយ​ដល់​ការ​រំលាយ​អាហារ ជំរុញ​ការលូតលាស់​នៃ​បាក់តេរី​ល្អ​ក្នុង​ក្រពះ ព្រម​ទាំង​កាត់បន្ថយ​ជាតិ​អាស៊ីត។ លើស​ពី​នេះ ផ្លែ​ចេក​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​សម្រួល​ដល់​ការ​បន្ទោរបង់ និង​កាត់​បន្ថយ​ការ​ទល់លាមក។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ផ្លែ​ម្នាស់ ចំណែក​ផ្លែ​ម្នាស់​វិញ​ ក៏​ជា​ផ្លែឈើ​ដ៏​ល្អ​បំផុត​សម្រាប់​ការ​រំលាយ​អាហារ ពីព្រោះ​វា​មាន​ផ្ទុក​អង់ស៊ីម​សម្រាប់​បំបែក​ជាតិ​ប្រូតេអ៊ីន​នៅ​ក្នុង​ក្រពះ ដោយ​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​កាត់បន្ថយ​ការ​ទល់​លាមក។ [embed-health-tool-pregnancy-weight-gain] ៤. ផ្លែ​ល្ហុង ដូច​គ្នា​នេះ​ដែរ ផ្លែ​ល្ហុង គឺ​ជា​ផ្លែឈើ​ដ៏​ស័ក្តិសម​ចំពោះ​ការ​រំលាយ​អាហារ ដោយ​សារ​តែ​វា​ផ្ទុក​អង់ស៊ីម​ម្យ៉ាង​ឈ្មោះ​ថា Papain ដែល​រួម​ចំណែក​ជួយ​បំបែក​ប្រូតេអ៊ីន និង​ជំរុញ​ដល់​ការ​រំលាយ​អាហារ។ បន្ថែម​ពី​នេះ ផ្លែ​ល្ហុង​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ វីតាមីន​C និង​សារធាតុ​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ និង​គាំទ្រ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ។ ហេតុ​នេះ​ហើយ​ ដើម្បី​​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​ឱ្យ​បាន​ល្អ ក៏​ដូចជា​ជំរុញ​​ដល់​ការ​រំលាយ​អាហារ គ្នា​យើង​គួរ​បញ្ចូល​ផ្លែឈើ​ទាំង ៤​ មុខ​នេះ​ទៅ​ក្នុង​របប​អាហារ​ជា​ទៀងទាត់។ ចំណុចសំខាន់ ​ប្រភេទ​ផ្លែឈើ​ល្អ​ៗ ជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ […]

ស្វែងរក រូបមន្តសុខភាព

រូបមន្តសុខភាព

​សម្រាប់​មនុស្ស​ប្រុស​វ័យ​ពេញ​កម្លាំង​ ទាំងនេះជា​របបអាហារ​គួរញ៉ាំ

អាហារូបត្ថម្ភប្រចាំថ្ងៃដែលត្រូវការចាំបាច់សម្រាប់មនុស្ស​ប្រុស​ពេញ​វ័យ​គឺខុសពីស្រីៗ​។ ហេតុនេះក្នុងករណីខ្លះតារាងណែនាំទូទៅអំពីអាហារូបត្ថម្ភគឺមិនសមស្របដូចគ្នាទាំងអស់នោះទេ។ ខាងក្រោមនេះគឺជាគន្លឹះរបបអាហារដែលមានតុល្យភាពសម្រាប់បុរសៗ​យើង​។ តើគួរញ៉ាំកម្រិតណា? អាហារូបត្ថម្ភណែនាំសម្រាប់ការញ៉ាំប្រចាំថ្ងៃគឺ៖ ថាមពល៖ ២០០០គីឡូកាល់ឡូរី ប្រូតេអ៊ីន៖ ៥០ក្រាម កាបូអ៊ីដ្រាត៖ ២៦០ក្រាម ស្ករ៖ ៩០ក្រាម ខ្លាញ់៖ ៧០ក្រាម អំបិល៖ ៦ក្រាម អត្ថបទពាក់ព័ន្ធ: ញ៉ាំផ្លែទំពាំងបាយជូរ នឹងទទួលបានអត្ថប្រយោជន៍​​សុខភាពទាំងនេះ ទំពាំងបាយជូរក្រៀមផ្ដល់ថាមពល ល្អចំពោះថ្លើម ពោះវៀន ផ្លែប៉េងប៉ោះ ផ្ដល់ប្រយោជន៍ច្រើន​ដល់ស្បែក បេះដូង និងភ្នែក អ្នកចូលចិត្តញ៉ាំ​ផ្កា​ខាត់ណា​ខៀវ​ នេះជាអត្ថប្រយោជន៍​ទទួលបាន​ចំពោះសុខភាព ផឹកតែខ្មៅអាចជួយដល់សុខភាពបេះដូង និងការផ្ចង់អារម្មណ៍ អាហារពេលព្រឹក ដើម្បីបង្កើនមេតាបូលីសក្នុងខ្លួនយើងគួរតែញ៉ាំអាហារពេលព្រឹកដែលមានប្រូតេអ៊ីន។ ប្រសិនបើគ្នា​​យើង​​​ហាត់​ប្រាណនៅ​ពេលព្រឹកអាហារដែលសម្បូរ​ជាតិប្រូតេអ៊ីននឹងជួយបង្កើនការព្យាបាលនិងជួសជុលសាច់ដុំ។ ស៊ុតក៏គួរតែមាននៅក្នុងអាហារពេលព្រឹកដែរព្រោះវាមានសារធាតុប្រូតេអ៊ីន និងខ្លាញ់ស្មើគ្នា។ ក្រៅពីនេះក៏មានជម្រើសផ្សេងទៀតដែរដូចជាសាច់ហេមសុទ្ធ សាច់​ត្រី​ដូចត្រីសាល់ម៉ុនឬត្រីhaddock និងផលិតផលទឹកដោះគោដែលមានជាតិខ្លាញ់ទាប។ ប្រព័ន្ធរំលាយអាហារត្រូវការ​រយៈពេលយូរ​ក្នុង​ការរំលាយប្រូតេអ៊ីន។ ដូច្នេះការបរិភោគប្រូតេអ៊ីននឹងធ្វើឲ្យយើង​ឆ្អែតបានយូរ ដែលកាត់បន្ថយនូវបរិមាណកាល់ឡូរីដែលត្រូវ​​ញ៉ាំ​ក្នុងមួយថ្ងៃ។ គណនា BMI កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ អាហារពេលថ្ងៃត្រង់ អាហារថ្ងៃត្រង់ដែលសក្ដិសមបំផុតគឺគួរតែមានប្រូតេអ៊ីនសុទ្ធ និង​អាហារមាន​ផ្អុក​កាបូអ៊ីដ្រាតដូច​ជា​បាយ ដំឡូង cereal និង​pasta ជាដើម។ យើង​ត្រូវការកាបូអ៊ីដ្រាតដើម្បីបង្កើតថាមពល។ ការកាត់បន្ថយសារកាបូអ៊ីដ្រាតនឹងធ្វើឲ្យយើង​នឿយហត់។តួយ៉ាងមិនមែនគ្រប់កាបូអ៊ីដ្រាត​ត្រូវបានផលិតក្នុងបរិមាណស្មើៗគ្នានោះទេ។ សារធាតុនេះ​ដែលល្អនោះគឺជួយបង្កើនជាតិស្ករនៅក្នុងឈាមឲ្យ​ថេរបានល្អ។ គ្រាប់ធញ្ញជាតិដែលសំសម្បូរ​ជាតិសរសៃគឺជាជម្រើសដ៏ល្អធ្វើឲ្យយើង​ឆាប់ឆ្អែត និងជៀសវាងការបាត់បង់ថាមពល។ អ្វីដែលជាឧទាហរណ៍ដ៏ល្អបំផុតនោះគឺសុាំងវិចសាច់គោសុទ្ធ ឬសាច់ជ្រូក ត្រីសាល់ម៉ុន មាន់ទួគី ឬសាច់មាន់។គ្នា​យើង​គួរ​ញ៉ាំសុាំង​វិចណា​ដែលសម្បូរ​ទៅដោយសាឡាដ […]


រូបមន្តសុខភាព

ពេល​ឈឺ គួរជ្រើសរើស​របបអាហារបែបណាទើប​ល្អ អាច​ជាសះស្បើយបានលឿន?

សារធាតុចិញ្ចឹម​បាន​ពី​ការ​ទទួលទាន​អាហារគឺមាន​សារសំខាន់​សម្រាប់​សុខភាពរាងកាយ​របស់​យើង។ ដូចគ្នា​ដែរ​​របប​អាហារ​ល្អ​អាច​ជួយ​ឲ្យ​ដំណើរការ​ជា​សះស្បើយពីជំងឺ​​កាន់​តែ​លឿន​ជាង​ធម្មតា​ផង​ដែរ​។ ប៉ុន្តែ​តើ​ត្រូវ​ញ៉ាំ​អាហារ​អ្វី​ខ្លះ​នៅ​ពេលយើង​​ឈឺ​​ដើម្បី​ជួយ​ដល់​ការ​ជា​សះស្បើយបាន​លឿន​? ១. មើម​ខ្ញី នៅ​ពេល​មាន​ឆ្លង​ជំងឺ​ផ្ដាសាយ ផ្ដាសាយធំ ឬ​អាលែកហ្សី យើង​តែង​គិត​ដល់មើម​ខ្ញី​មុន​គេ។ ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា​ខ្ញី​គឺ​មាន​ប្រយោជន៍​ក្នុង​ការ​បន្ធូរ​អាការៈ​មួយ​ចំនួន​ដូចជា​អាការៈ​ចង្អោរ និង​ក្អួត។ ២. ផ្លែ​ចេក នៅ​ពេល​យើង​ឈឺ រាងកាយ​យើង​នឹង​ប្រើ​ថាមពល​ច្រើន​ក្នុងការ​​ជា​សះស្បើយ​ដែល​នេះ​អាច​ធ្វើ​ឲ្យ​យើង​បាត់បង់​ចំណង់​អាហារ។ អាហារ​ដែល​ទន់​ងាយស្រួល​ញ៉ាំ​ពេល​ឈឺ​គឺ​ផ្លែ​ចេក​ ហើយ​ផ្លែ​ចេក​សម្បូរ​ដោយ​ជាតិសរសៃ ប៉ូតាស្យូម និង​ជាតិស្ករ​ល្អ​។ ផ្លែ​ចេក​ផ្តល់​ថាមពល​ដល់​រាងកាយ​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ​ដូចជា​ជំងឺ​ផ្ដាសាយ​ជាដើម។ ផ្លែ​នេះ​ក៏​ល្អ​សម្រាប់​បញ្ហា​ទល់លាមក​ និង​បញ្ហា​ក្នុងការ​រំលាយអាហារ។ ៣. ដំណាប់​ផ្លែឈើ នៅ​ពេល​យើង​ឈឺ​ យើង​នឹង​មិន​ចង់​ញ៉ាំ​អ្វី​ទាំងអស់ ប៉ុន្តែ​ដំណាប់​ផ្លែឈើ​គឺ​ជា​ជម្រើស​ដ៏​ល្អ​ព្រោះ​សម្បូរ​ដោយ​សារធាតុចិញ្ចឹម និង​ផ្តល់​ថាមពល​ដល់​រាងកាយ។ គេ​តែង​ណែនាំ​ឲ្យ​ញ៉ាំ​ដំណាប់​ផ្លែឈើ​ពេល​យើង​ជួប​ប្រទះ​បញ្ហា​ទល់លាមក និង​ផ្ដាសាយ។ ៤. ទឹកដូង ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​គឺ​សំខាន់​ណាស់​ពេល​យើង​ឈឺ​ជាពិសេស​ពេល​គ្រុនក្ដៅ បែក​ញើស​ច្រើន មាន​អាការៈ​ចង្អោរ ឬ​ក្អួត​ដែល​ធ្វើ​ឲ្យ​យើង​បាត់បង់​ជាតិ​ទឹក។ ទឹកដូង​មាន​ផ្ទុកគ្លុយកូស និង​អេឡិចត្រូលីត​ដែល​រាងកាយ​ត្រូវការ​ដើម្បី​បំពេញ​ជាតិទឹក​ឡើង​វិញ។ ៥. ខ្ទឹមស ខ្ទឹមសមានប្រយោជន៍​​ល្អ​សម្រាប់​ការ​ឆ្លង​ជំងឺ​ផ្សេងៗ និង​អាលែកហ្សី​ព្រោះ​ខ្ទឹមស​សម្បូរ​ជាតិរ៉ែ វីតាមីន និង​សារធាតុ allicin​ដែល​មាន​ប្រយោជន៍​ខាង​ឱសថ។ ខ្ទឹមសប្រើ​​ដើម្បី​បញ្ចុះ​សម្ពាធឈាម រក្សា​សីតុណ្ហភាព​ក្នុង​រាងកាយ​ពេល​គ្រុនក្ដៅ ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ និង​បញ្ចុះ​កម្រិត​ជាតិស្ករ​ក្នុង​ឈាម។ ៦. ផ្លែ​ក្រូច ផ្លែ​ក្រូច​សម្បូរ​ដោយ​ជាតិ​សរសៃ fructose និង​វីតាមីន C។ ជាទូទៅ គេ​ណែនាំ​ឲ្យ​ញ៉ាំ​ផ្លែ​ក្រូច​សម្រាប់​អ្នក​មាន​ជំងឺ​ផ្ដាសាយ​។ ៧. នំប៉័ង​អាំង​ នំប៉័ង​អាំង​មាន​ជាតិ​សរសៃ កាបូអ៊ីដ្រាត និង​ងាយស្រួល​ក្នុង​ការ​រំលាយ​ដែល​ជា​អាហារ​ពេល​ព្រឹក​ដ៏​ល្អ​នៅ​ពេល​យើង​ឈឺ។ នំប៉័ង​អាំង​គឺ​ល្អ​សម្រាប់​អ្នក​ពុល​អាហារ រាករូស ចង្អោរ និង​ផ្ដាសាយ។ ៨. Oatmeal អាហារ​ពេល​ព្រឹក​ដ៏​ល្អ​មួយ​ទៀត​គឺ Oatmeal […]


រូបមន្តសុខភាព

អ្នកមានជំងឺរលាកសន្លាក់ឆ្អឹង ទាំងនេះជាអាហារគួរញ៉ាំ និងគួរ​ចៀសវាង

ជំងឺ​រលាក​សន្លាក់​ឆ្អឹង​ភាគ​ច្រើន​កើត​នៅ​ជង្គង់ ដៃ ត្រគាក ឬ​ឆ្អឹងខ្នង ហើយ​មនុស្ស​មួយ​ចំនួន​ជឿ​ថា​ការ​ផ្លាស់ប្ដូរ​របប​អាហារ​អាច​ជួយសម្រាល​​ដល់​រោគសញ្ញា​ជំងឺ​រលាក​សន្លាក់​ឆ្អឹង​រួម​មាន​ការ​ឈឺចាប់ គាំង​សន្លាក់ និង​ហើមបាន។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​អាហារ​គួរ​ញ៉ាំ និង​អាហារ​គួរ​ចៀសវាងចំពោះ​គ្នាយើង​​ដែលមាន​ជំងឺ​នេះ។ អាហារ​គួរ​ញ៉ាំ អាហារ​មួយ​ចំនួន​គឺ​អាច​ជួយ​ឲ្យ​ឆ្អឹង​ សាច់ដុំ និង​សន្លាក់​ឆ្អឹង​មាន​ភាព​រឹងមាំ និង​ជួយ​រាងកាយយើង​​ប្រឆាំង​នឹង​ការ​រលាក និង​ជំងឺ​ផ្សេងៗ។ សម្រាប់​គ្នា​យើង​ដែល​មាន​ជំងឺ​រលាក​សន្លាក់​ឆ្អឹង​គួរ​បន្ថែម​អាហារ​ប៉ុន្មាន​ប្រភេទ​នេះ​ដើម្បី​ជួយបន្ថយ​រោគសញ្ញា។ ១. សាច់ត្រី យើង​គួរ​ញ៉ាំ​ត្រី​ដែល​មាន​អាស៊ីត​ខ្លាញ់​អូមេហ្គា​៣ច្រើន ព្រោះ​ខ្លាញ់​នេះ​អាច​ប្រឆាំង​នឹង​ការ​រលាក​បាន​ និង​មាន​ប្រយោជន៍​ដល់​អ្នក​មាន​ជំងឺ​រលាក​សន្លាក់​ឆ្អឹង។ យកល្អ​គួរ​ញ៉ាំ​សាច់ត្រី​ឲ្យ​បាន​យ៉ាង​តិច​ម្ដង​ក្នុង​មួយ​សប្ដាហ៍។ ប្រភេទ​ត្រី​នេះ​មាន​ដូចជា​ត្រីសាឌីន ត្រីសាបាក (Mackerel) ត្រី​សាល់ម៉ុន និង​ត្រី​ធូណា។ ក្រៅ​ពី​ត្រី អាហារ​ដែល​មាន​អាស៊ីត​ខ្លាញ់​អូមេហ្គា៣​រួមមាន​គ្រាប់ជីរ និង​គ្រាប់​ walnut ជាដើម។ ២. ប្រេង ប្រេង​មួយ​ចំនួន​អាច​កាត់បន្ថយ​ការ​រលាក​បាន​ដូចជា​ប្រភេទ​ប្រេង​អូលីវ​ដែល​មាន​ផ្ទុក​សារធាតុ oleocanthal ច្រើន។ ក្រៅពី​ប្រេង​អូលីវ ផ្លែ​បឺរ និង​ប្រេង safflower ក៏​ជា​ជម្រើស​ល្អ និង​អាច​បញ្ចុះ​កូលេស្តេរ៉ូល​ដែរ។ ៣. ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ទឹកដោះគោ យ៉ាអួ និង​ឈីស​សំបូរ​ទៅ​ដោយ​កាល់ស្យូម និង​វីតាមីន D។ សារធាតុចិញ្ចឹម​ទាំង​ពីរ​នេះ​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​ដែល​អាច​បន្ថយ​ការ​ឈឺចាប់​បាន។ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ក៏​មាន​ប្រូតេអ៊ីន​ដែល​អាច​ជួយ​បង្កើន​សាច់ដុំ​ដែរ។ យើង​អាច​ជ្រើស​រើស​យក​ទឹកដោះគោ​មាន​ខ្លាញ់​តិច​ប្រសិនជា​យើង​កំពុង​សម្រក​ទម្ងន់។ ៤. បន្លែ​ស្លឹក​បៃតង បន្លែ​ស្លឹក​បៃតង​គឺ​មាន​វីតាមីន D ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុ​ប្រឆាំង​នឹង​ស្ត្រេស។ វីតាមីន D សំខាន់​សម្រាប់​រាងកាយ​ក្នុង​ការ​ស្រូប​យក​កាល់ស្យូម និង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ។ […]


រូបមន្តសុខភាព

តើអាចផឹកទឹកពេលកំពុងញ៉ាំអាហារបានឬអត់?

គ្នាយើង​ប្រ​ហែលជា​ធ្លាប់​បាន​ឮ​រឿង​ហាម​ផឹកទឹកពេលកំពុងញ៉ាំអាហារហើយ​មើល៍​ទៅ។​ ​អ្នក​ជំនាញ​ខ្លះបាន​ពន្យល់​ថា​ទឹក​អាច​ពង្រាវ​អាស៊ីត​ក្នុង​ក្រពះ និង​អ្នក​ជំនាញ​ផ្សេង​ទៀត​គិត​ថា​ការ​ធ្វើ​បែប​នេះនឹង​​ធ្វើ​ឲ្យ​យើងធាត់។ មនុស្ស​មួយ​ចំនួន​ទៀត​ក៏​គិត​ថា​ទឹក​អាច​រុញ​អាហារ​មិន​ទាន់​រំលាយ​ចេញ​ពី​ក្រពះបាន​ផង​ដែរ​។​ តោះស្វែង​យល់ទាំងអស់​គ្នា។​ ដំណើរការនៃការរំលាយអាហារ ដំណើរការ​នៃ​ការ​រំលាយ​អាហារ​ចាប់ផ្តើម​តាំង​ពី​យើង​គិត​ពី​អាហារ​ដែល​ត្រូវ​ញ៉ាំ​ ហើយ​ទឹក​មាត់​ក៏ចាប់ផ្ដើមផលិត​នៅ​ក្នុង​មាត់។ នៅពេល​ដែល​យើង​ទំពារ​អាហារ​ អាហារ​នឹង​លាយ​ជាមួយ​ទឹកមាត់​ដែល​មាន​អង់ស៊ីម​ចាំបាច់​សម្រាប់​ការ​រំលាយ​អាហារ។ បន្ទាប់ពី​នោះ​ អាហារ​ដែល​បន្ទន់​រួច​នឹង​ចូល​ក្នុង​ក្រពះ និង​លាយ​ជាមួយ​នឹង​អាស៊ីត​ក្រពះ។ ជា​មធ្យម ក្រពះ​ត្រូវការ​រយៈពេល​៤​ម៉ោង​ដើម្បី​ធ្វើ​ការ​រំលាយ​អាហារ​មុន​នឹង​បំលែង​ទៅ​ជា​សារធាតុរាវ ឬអាស៊ីត (chyme) ​ដែល​អាស៊ីតនេះ​នឹង​បន្ត​ទៅ​ពោះវៀន​តូច និង​ផ្តល់​សារធាតុចិញ្ចឹម​ទាំងអស់​ទៅ​ឲ្យ​រាងកាយ។ ចំណែកឯ​ទឹក​មិនស្តុក​នៅ​ក្នុង​ក្រពះ​យូរ​ទេ។ ក្រពះ​ត្រូវ​ការ​រយៈពេល​តែ​១០​នាទី​ប៉ុណ្ណោះ​ដើម្បី​បញ្ជូន​ទឹក ២៩៥​មីល្លិលីត្រ។ ដូចនេះ​បើយើងផឹក​ទឹក​អំឡុងពេល​ញ៉ាំ​អាហារ ទឹក​មិន​ស្តុក​ក្នុង​ក្រពះ​ទេ គឺទឹក​នឹង​ហូរ​កាត់​អាហារ​ទាំង​នោះ​ ​ផ្តល់​សំណើម​ដល់​អាហារ​ទាំង​នោះ ហើយ​ចេញ​ពី​ក្រពះ​យ៉ាង​ឆាប់​រហ័ស។ សារធាតុ​រាវ​មិន​កាត់បន្ថយ​ភាព​ខ្លាំង​របស់​អាស៊ីត​ទេ រាងកាយ​យើង​ជា​ប្រព័ន្ធ​ដែលមាន​ភាព​ស្មុគស្មាញ ប៉ុន្តែ​មាន​មុខងារ​ច្បាស់លាស់។ ប្រសិន​ជា​ក្រពះ​មិន​អាច​រំលាយ​អាហារ​ណា​មួយ ក្រពះ​នឹង​ផលិត​អង់ស៊ីម​បន្ថែម និង​បង្កើន​ជាតិ​អាស៊ីត​ឲ្យ​សារធាតុ​រាវ​នៅ​ខាង​ក្នុង​នោះ។ ទោះបី​យើង​ផឹក​ទឹក​ច្រើន​រហូត​ដល់​មួយ​លីត្រ​កន្លះ​ក៏​ដោយ ទឹកក៏​មិន​មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​កម្រិត​អាស៊ីត​ដែរ។ ដោយ​ឡែក យើងមានញ៉ាំអាហារ​ដែល​មាន​ជាតិ​ទឹក​ដែរ​ដូចជា​ផ្លែក្រូចជាដើម ដែល​ផ្លែ​ក្រូច​មួយ​ផ្លែ​មាន​ជាតិ​ទឹក ៨៦%។ ការសិក្សា​ជា​ច្រើនបាន​​បង្ហាញ​ថា​អាហារ​មួយ​ចំនួន​អាច​នឹង​បន្ថយ​កម្រិត​ជាតិអាស៊ីត​នៅ​ក្នុង​ក្រពះ ប៉ុន្តែ​កម្រិតជាតិអាស៊ីត​នឹង​ត្រលប់​មក​សភាព​ដើម​វិញ​យ៉ាង​ឆាប់​រហ័ស។ សារធាតុ​រាវ​មិន​ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ​ទេ មិន​មាន​ការ​សិក្សា​ណា​មួយ​អាច​បញ្ជាក់​ថា​សារធាតុ​រាវ​រុញ​អាហារ​រឹង​ទៅ​ក្នុង​ពោះវៀនតូច​មុន​ពេល​ត្រូវ​បាន​រំលាយ​ទេ។ អ្នកវិទ្យាសាស្ត្រ​បាន​អះអាង​ថា​សារធាតុ​រាវ​ចេញ​ពី​រាងកាយ​លឿន​ជាង​អាហារ​រឹង​ ប៉ុន្តែសារធាតុ​រាវ​មិន​បានរំខាន​ដល់​ដំណើរការ​នៃ​ការ​រំលាយ​អាហារ​ទេ។​ តើ​អាច​ផឹក​ទឹក​ពេល​កំពុង​ញ៉ាំ​អាហារ​បាន​ដែរ​ឬ​ទេ? ការ​ផឹក​ទឹក​អំឡុងពេល​ញ៉ាំ​អាហារ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ទេ។ ផ្ទុយមកវិញ ទឹក​ជួយ​បន្ទន់​អាហារ​ដែល​រឹង។ ប៉ុន្តែ​យក​ល្អ​កុំ​ផឹក​ទឹក​មុន​នឹង​លេប​អាហារ ព្រោះ​អាហារ​ត្រូវ​ការ​ទឹកមាត់​ដែល​មាន​ផ្ទុក​អង់ស៊ីម​ចាំបាច់​ក្នុង​ការ​រំលាយ​អាហារ។ ម៉្យាងទៀត ការសិក្សា​បង្ហាញ​ថា​នៅ​ពេល​យើង​ផ្អាក​ការ​ញ៉ាំ​ដើម្បី​ផឹក​ទឹក​នោះ​អាច​ពន្យឺត​ការ​ញ៉ាំ​អាហារ​ និង​ធ្វើ​ឲ្យ​យើង​ញ៉ាំ​អាហារ​តិច​ជាង​មុនដែល​នេះ​ជា​ការណ៍ល្អសម្រាប់អ្នកចង់សម្រកទម្ងន់ និង​បង្ការ​កុំឲ្យញ៉ាំអាហារលើសកំណត់។ បើយើង​ទម្លាប់​នឹង​ការ​ផឹកទឹក​តែ​ពេល​ញ៉ាំ​អាហារ​ ក៏​មិន​មាន​បញ្ហា​អ្វី​ដែរ។ ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា​កម្រិត​ជាតិ​អាស៊ីត​ក្នុង​ក្រពះ​គឺ​មិន​មាន​ភាព​ខុសគ្នា​ក្រោយពេលផឹក​តែ ឬ​ផឹក​ទឹក​ធម្មតា​ទេ។ សីតុណ្ហភាព​ទឹក​ដែល​យើង​ផឹក​ក៏​មិន​មាន​ឥទ្ធិពល​លើ​ដំណើរការ​នៃ​ការ​រំលាយ​អាហារ​ ឬ​បរិមាណ​សារធាតុ​ចិញ្ចឹម​ដែល​រាងកាយ​ទទួល​ទេ ព្រោះក្រពះ​អាច​បន្ថែម​កម្តៅ ឬ​បញ្ចុះ​កម្ដៅ​ឲ្យ​អាហារ​ក្នុង​កម្រិត​ចាំបាច់។ ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​ណែនាំ​ឲ្យ​ផឹក​ទឹក​ក្ដៅ​ឧណ្ហៗ​ត្រឹម៦៥អង្សាសេ។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ