រូបមន្តសុខភាព

រូបមន្តសុខភាព - ជា​មាតិកា​ដោះស្រាយ​បញ្ហា​សុខភាព និង​ជំរុញ​ឲ្យ​គ្រប់គ្នាគេចផុត​ពី​បញ្ហាសុខភាព​នានា តាមរយៈ​បទពិសោធន៍​ផ្ទាល់របស់ប្រភពនានា អំណះអំណាង​ពី​ស្ថាប័នឬប្រភពជាតិអន្តរជាតិ  គ្រូពេទ្យឯកទេស ឬអ្នកជំនាញ​លើ​ផ្នែកសុខភាពជាក់លាក់ណាមួយ ដើម្បីស្របទៅតាមវេជ្ជសាស្ត្រ ឬវេជ្ជបញ្ជាក្រុមគ្រូពេទ្យ

ចំណេះដឹងទូទៅ

រូបមន្តសុខភាព

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ជា​រៀង​រាល់​ឆ្នាំ ខ្មែរ​យើង​តែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​ ដែល​មាន​រយៈពេល​ចំនួន​​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​កើត​ ១៥​កើត​ ដល់​ថ្ងៃ​១រោច​ ខែ​កក្តិក ដោយ​​ឡែក​ចំពោះ​ពិធី​អក​អំបុក​ សំពះ​ព្រះខែ​វិញ គេ​ប្រារព្ធ​ឡើង​នៅ​ពាក់​កណ្តាល​អាធ្រាត​ថ្ងៃ​ទី​១៥កើត​ ខែ​កក្តិក​ប៉ុណ្ណោះ ដោយ​មាន​រៀប​ចំ​​នូវ​​រណ្តាប់​សែន​​មួយ​ចំនួន​​រួម​មាន​ ចេក អំបុក​ ទឹក​ដូង និង​ផ្លែឈើ​ផ្សេងៗ និង​ទៀន​ ធូប​ ផ្កា​ភ្លី​ជា​ដើម។ យ៉ាង​ណា​មិញ តើ​យើង​មាន​​ដឹង​អត់​ថា ចេក អំបុក និង​ទឹក​ដូង​ មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព​? ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គុណប្រយោជន៍​នៃ​អំបុក​ អំបុក​ជា​អាហារ​ដ៏​មាន​សារៈសំខាន់ និង​មិ​នអាច​ខ្វះ​បាន​​នៅ​ក្នុង​ពិធី​ «សំពះ​ព្រះ​ខែ និង​អក​អំបុក»។ ជា​ទូទៅ ខ្មែរ​យើង​និយម​ធ្វើ​អំបុក​​នៅ​ពេល​ច្រូត​ស្រូវ​ដើម​ដៃ និង​ជា​ស្រូវ​ដំណើប​ថ្មី ឬ​ជួនកាល​ក៏​មាន​ស្រូវ​ខ្សាយ​ខ្លះ​ដែរ។ ជា​ដំបូង យើង​ត្រូវ​យក​ស្រូវ​ស្រស់​មក​លីង​ក្នុង​អំបែង ឬ​ខ្ទះ រហូត​ដល់​ស្រូវ​ចាប់ផ្តើម​ផ្ទុះ ទើប​ចាក់​ស្រូវ​ទៅ​ក្នុង​ត្បាល់​ រួច​ធ្វើ​ការ​ដាល់​។ នៅ​ពេល​ដែល​អំបុក​ពៀច​សំប៉ែត និង​ខ្ទាត់​សម្បក​ស្រូវ​ចេញ​អស់​ ទើប​ឈប់​ ហើយ​បារ​ដាក់​ចង្អេរ ទើប​យក​ទៅ​អុំ​បន្ត។ ពិត​ណាស់​ ត្បិត​ថា​​ការ​ធ្វើ​អំបុក​មិន​ងាយ​ស្រួល​ប៉ុន្មាន​មែន​ ប៉ុន្តែ​អំបុក​មាន​គុណប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង​​ […]

ស្វែងរក រូបមន្តសុខភាព

រូបមន្តសុខភាព

ពពួកសារធាតុចិញ្ចឹមរាងកាយចាំបាច់បំផុត ទប់ទល់នឹងវីរុសកូវីដ-១៩

សារ​ធាតុ​ចិញ្ចឹម​ក្នុង​អាហារ​ដែល​យើង​ញ៉ាំ​ចូល​ក្នុង​ខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ សំខាន់​ណាស់​សម្រាប់​រាងកាយ​បម្លែង​វា​ឲ្យ​ទៅ​ជា​ថាមពល និង​ជា​មុខ​ងារ​ការពារ​សុខភាព​បាន​ល្អ ចៀស​ផុត​ពី​ជំងឺ​នានា។ ស្រប​គ្នា​នេះ ការ​ថែ​ទាំ​សុខភាព និង​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង​ដោយ​អាហារ និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ រឹត​តែ​ចាំ​បាច់​ក្នុង​ពេល​ឥឡូវ​នេះ ដើម្បី​ការ​ពារ​ខ្លួន​ពី​ជំងឺ​ផ្លូវ​ដង្ហើម​ជា​សកល។ មជ្ឈមណ្ឌលប្រយុទ្ធនឹង​ជំងឺ​ឆ្លង (CDC) អាមេរិក អះ​អាង​ថា ត្បិត​អាហារ​បំប៉ន​មិន​អាច​ជួយ​ព្យាបាល ឬ​ការពារ​យើង​មិន​ឲ្យ​ឆ្លង​វីរុស​កូវីដ-១៩ បាន ក៏​ប៉ុន្តែពពួក​វីតាមីន និង​ជាតិ​រ៉ែ​មួយ​ចំនួន អាច​ជួយ​ដល់​ដំណើរ​ការ​របស់​ប្រព័ន្ធ​ភាពស៊ាំ ដើម្បី​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ ក៏​ដូច​ជា​ការ​រលាក និង​ការ​ហើម​នានា។ CDC អាមេរិក​បន្ត​ថា មធ្យោបាយ​ល្អ​បំផុត ដើម្បី​ទទួល​បាន​សារធាតុ​ចាំ​បាច់​ទាំង​អស់​នោះ គឺ​តាមរយៈ​អាហារ​ដូច​ជា៖ វីតាមីន C៖ បន្លែ (Broccoli ប៉េងប៉ោះ ផ្កាខាត់ណា ដំឡូងបារាំង) និង​ផ្លែឈើ (គីវី ពពួកប៊ឺរី ក្រូច ម្នាស់...) វីតាមីន D៖ ទឹក​ដោះ​គោ​មាន​ជាតិ​ខ្លាញ់​ទាប អាហារ​សមុទ្រ ត្រី​សាឌីន ថ្លើម​សត្វ។ល។ ស័ង្កសី៖ គ្រាប់​ស្វាយ​ចន្ទី ទំពាំង​បារាំង អយស្ទ័រ សាច់​ក្រហម សាល់ម៉ុន សាច់មាន់ ស្ពៃពុយឡេង ប្រូតេអ៊ីន៖ សាច់សត្វ ផ្លែប៊ើរ ស៊ុត ឈីស សណ្ដែក... ទន្ទឹម​នឹង​នេះ […]


រូបមន្តសុខភាព

​អាហារ​ទាំង​នេះ​សម្បូរ​វីតាមីនC ជំនួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​វីតាមីន​C គឺ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​​ ដែល​អាច​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ​ ជួយ​​ដល់​ការ​​ផលិត​ខូឡា​ជែន ព្រម​ទាំង​ជួយ​រាងកាយ​ក្នុង​ការ​ស្រូប​យក​ជាតិ​ដែក​ថែម​ទៀត​ផង​។​ ជា​ទូ​ទៅ​ អាហារ​ដែល​មាន​វីតាមីន​C​ ខ្ពស់​ គឺ​​ពពួក​បន្លែ​ និង​ផ្លែ​ឈើ​។ ដូច្នេះ​ហើយ​ ដើម្បី​ទទួល​បាន​វីតាមីន​C គ្រប់គ្រាន់​ ក៏​ដូចជា​ជៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេង​ៗ​ដែល​បណ្ដាល​មក​ពី​​កង្វះ​​វីតាមីន​C គ្នា​យើង​​គប្បី​ញ៉ាំ​បន្លែ​ និង​ផ្លែឈើ​​ខាង​ក្រោម​​នេះ​​ជា​ប្រចាំ​។ ១. ​ផ្លែ​ត្របែក​ ​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ ជា​អាហារ​ដែល​មាន​ជាតិ​អាស៊ីដ​Ascorbic ​ខ្ពស់​ ដែល​ផ្ដល់​​តម្លៃ​ប្រចាំ​ថ្ងៃ​៤១៩% ព្រម​ទាំង​អាហារ​ជាតិ​សរសៃ​៩​ក្រាម​ និង​ប្រូតេអ៊ីន​៤​ នៅ​ក្នុង​ទឹក​ត្របែក​១​ពែង​។​ ​ជាង​នេះ​ទៅ​ទៀត​ ទឹក​ត្របែក​គឺ​ជា​ភេសជ្ជៈ​ដ៏​ល្អ​ឯក​ក្នុង​ការ​​ផ្ដល់​ជាតិ​ទឹក​ វីតាមីន​C ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ស្រស់ស្រាយ​ពេញ​មួយ​ថ្ងៃ​។ ២. ផ្កា​ខាត់​ណា​ខៀវ ត្រឹម​តែ​ផ្កា​ខាត់​ណា​មួយ​ពែង​តូច​ មាន​ផ្ទុក​តម្លៃ​ប្រចាំ​ថ្ងៃ​នៃ​វីតាមីន​C ​ចំនួន​១១២​% ​ជាតិ​សរសៃ​៥​ក្រាម​ និង​ប្រូតេអ៊ីន​ជិត​៤​ក្រាម​។​ ជាពិសេស​ ​ផ្កា​ខាត់​ណាខៀវ ​​ក៏ជា​ប្រភពនៃ​វីតាមីនK ផង​ដែរ​​។ ៣. ផ្លែ​ស្រ្តប៊ឺរី ផ្លែឈើ​មួយ​ប្រភេទ​នេះ​ មាន​ផ្ទុក​វីតាមីន​C​ ច្រើន​ជាង​ផ្លែ​ក្រូច​ទៅ​ទៀត​។​ ជាមួយ​នឹង​ការ​ញ៉ាំ​ផ្លែ​ស្រ្តប៊ឺរី​ត្រឹមតែ​​មួយ​ពែង​ប៉ុណ្ណោះ​ យើង​នឹង​ទទួល​បាន​តម្លៃ​ប្រចាំ​ថ្ងៃ​ចំនួន​១០៨% ​នៃ​វីតាមីន​C ​ និង​ជាតិ​សរសៃ​ចំនួន​៣​ក្រាម​។​ ៤. ផ្លែ​ក្រូច​ ទឹក​ក្រូច​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ជា​ច្រើន​ រួម​ទាំង​កាល់ស្យូម​ និង​វីតាមីន​D ។​ នៅ​​ក្នុង​ផ្លែ​ក្រូច​មួយ​ពែង​​មាន​ផ្ទុក​តម្លៃ​ប្រចាំថ្ងៃ​នៃ​វីតាមីន​C ចំនួន​១០៦%​។​ យ៉ាង​ណា​មិញ​ ផ្លែ​ឈើ​ប្រភេទ​នេះ​ក៏​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ផង​ដែរ​ ដូច​នេះ​ហើយ​ យើង​គប្បី​ញ៉ាំ​វា​នៅ​ក្នុង​បរិមាណ​សម​ល្មម​ទើប​ជា​ការ​ប្រសើរ​។ ៥. ផ្លែ​ល្ហុង​ ជាមួយ​គ្នា​នេះ​ដែរ​ […]


រូបមន្តសុខភាព

តិចនិក​ងាយ​ៗ​ យក​ឈ្នះ​ភាព​នឿយ​ហត់​​បាន​​យ៉ាង​អស្ចារ្យ​

គ្នា​យើង​ភាគ​ច្រើន​ដែល​ឧស្សាហ៍​នឿយ​ហត់​ អស់​កម្លាំង​តែងតែ​ញ៉ាំ​ភេសជ្ជៈ​ដែល​សម្បូរទៅ​ដោយ​ជាតិ​ស្ករ​ និង​កាហ្វេ​អ៊ីន​ច្រើន​​។​ ប៉ុន្តែ​ ពពួក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ទាំង​នោះ​ មិន​អាច​ផ្ដល់​ថាមពល​ដល់​យើង​បាន​យូរ​ឡើយ​ ហើយ​ថែម​ទាំង​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​យ៉ាង​​ធ្ងន់ធ្ងរ​​​ថែម​ទៀត​ផង​។ យ៉ាង​ណា​មិញ​ ​ការ​ញ៉ាំ​អាហារ​ដែល​ផ្ដល់​ថាមពល​ខ្ពស់​ ​និង​​វិធីសាស្ត្រ​ក្នុង​ការ​ញ៉ាំ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ប្រសើរ​ឡើង​​វិញ​យ៉ាង​ឆាប់​រហ័ស​។​ ​​ ដូច្នេះ​ហើយ​ ចូរ​ចាប់ផ្ដើម​របប​អាហារ​​ដែល​មាន​ថាមពល​ខ្ពស់​ ជាមួយ​នឹង​តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ​។ ១. កុំ​រំលង​អាហារ​ពេល​ព្រឹក​ ​​យោង​តាម​ការ​ស្រាវជ្រាវ​មួយ​ បាន​បង្ហាញ​ថា​ អ្នក​ដែល​ញ៉ាំ​អាហារ​ពេល​ព្រឹក​ អាច​បំពេញ​ការងារ​បាន​ប្រសើរ​ជាង​​អ្នក​ដែល​ខកខាន​ញ៉ាំ​អាហារ​​​​ពេល​ព្រឹក។​ ពិត​ណាស់​ ប្រសិនបើ​យើង​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ទេ​នោះ​ វា​នឹង​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​អសកម្ម​ និង​តែងតែ​ងងុយ​គេង​ជា​ញឹកញាប់​នៅ​ពេល​ព្រឹក​ផង​ដែរ​​។ ២. កុំ​ញ៉ាំ​កាហ្វេ​ច្រើន​ពេក​ ​ជាទូទៅ​ ប្រសិនបើ​យើង​ញ៉ាំ​កាហ្វេ​ត្រឹមតែ​មួយ​ពែង​ ឬ​ពីរ​ពែង​ក្នុង​មួយ​ថ្ងៃ​ គឺ​មិន​បង្ក​ជា​បញ្ហា​ឡើយ​។​ ប៉ុន្តែ ការ​ញ៉ាំ​កាហ្វេ​ហួស​កម្រិត​ នឹង​ធ្វើ​ឲ្យ​យើង​នឿយ​ហត់​អស់​កម្លាំង​នៅ​​ប៉ុន្មាន​ម៉ោង​​ក្រោយ​។​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ញ៉ាំ​កាហ្វេ​នៅ​ពេល​​រសៀល​ ឬ​ល្ងាច​ អាច​បណ្ដាល​ឲ្យ​យើង​គេង​មិន​លក់​ ព្រម​ទាំង​អាច​​អស់​កម្លាំង​នៅ​ថ្ងៃ​បន្ទាប់​ថែម​ទៀត​ផង​។ ៣. ជៀសវាង​កាបូអ៊ីដ្រាត​ចម្រាញ់ ​កាបូ​អ៊ីដ្រាត​​ផ្ដល់​ថាមពល​ដែល​ត្រូវការ​ច្រើន​សម្រាប់​រាងកាយ​របស់​យើង​។ ប៉ុន្តែ​កាបូអ៊ីដ្រាត​ចម្រាញ់​ខ្ពស់​​ ​ដែល​មាន​ដូចជា​នំបុ័ង​ ស្ករគ្រាប់​​ ​ក៏​ដូចជា​នំ​ផ្អែម​ៗ​ ​អាច​​បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​រងីរងើ ​និង​ងងុយ​គេង​ទៅ​វិញ​។​ ដើម្បី​ទទួល​បាន​ថាមពល​រយៈពេល​យូរ​ ចូរ​ជ្រើសរើស​អាហារ​​ដែល​សម្បូរ​​ទៅ​ដោយ​ជាតិ​សរសៃ​ ដូចជា​ប្លូ​បឺ​រី​ ក្រូច​ ផ្កា​ខាត់​ណា​ ស្ពៃ​ពួយ​ឡេង​​​។ល។​ ៤. ​ញ៉ាំ​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​​ ​​​​ជាក់ស្ដែង​ ប្រូតេអ៊ីន​ត្រូវការ​រយៈពេល​យូរ​ក្នុង​ការ​រំលាយ​ និង​ស្រូប​យក​។​ នៅ​ពេល​ដែល​យើង​ញ៉ាំ​ប្រូតេអ៊ីន​ជាមួយ​នឹង​កាបូអ៊ីដ្រាត​ វា​នឹង​​ធ្វើ​ឲ្យ​ការ​បញ្ចេញ​ជាតិ​ស្ករ​ទៅ​ក្នុង​ចរន្ត​ឈាម​មាន​ភាព​យឺត​ ​ហើយ​យើង​នឹង​ទទួល​បាន​ថាមពល​រយៈ​ពេល​យូរ​ ដោយ​មិន​មាន​ការ​រាំង​ស្ទះ​។​ ចូរ​​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ […]


រូបមន្តសុខភាព

ផ្លែឈើល្អៗញ៉ាំពេលព្រឹក ដើម្បីសម្រស់ និង​ថាមពល​

ផ្លែឈើ​ មាន​ផល​ប្រយោជន៍​ច្រើន​ចំពោះ​សុខ​ភាព ហើយ​ងាយ​ស្រួល​រំលាយ​ទៀត​ផង​ ដោយ​ថា​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​ស្ទើរ​តែ​មិន​បាច់​បំបែក​ក៏​បាន​។ ដូច​គ្នា​យើង​ដឹង​ហើយ​ថា​ផ្លែ​ឈើ​មាន​ប្រយោជន៍​ទៅ​តាម​ប្រ​ភេទ ផ្លែ​ឈើ​ខ្លះ​ផ្តល់​នូវ​ថាមពល និង​ខ្លះ​ក៏​ជួយ​ដល់​សម្រស់​ផង​ដែរ​។ ខាង​ក្រោម​ជា​ផ្លែ​ឈើ​ប៉ុន្មាន​ប្រ​ភេទ​ល្អ​សម្រាប់​សម្រស់ និង​ផ្ដល់​ថាមពល​​សម្រាប់​គ្នា​យើង​ញ៉ាំ​នៅ​ពេល​ព្រឹក​​។​ ១. ផ្លែ​ឈើ​ផ្ដល់​ថាមពល​ បើ​គ្នា​យើង​ជា​មនុស្ស​ចូល​ចិត្ត​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក ឬ​ក៏​ជា​មនុស្ស​ធ្វើ​ការ​ប្រើ​កម្លាំង​ច្រើន​រាល់ថ្ងៃ គួរ​កុំ​រំលង​ពពួក​ផ្លែ​ឈើ​ទាំង​នេះ​អី​។ ផ្លែ​ចេកទុំ ជួយ​ផ្ដល់​ថាម​ពល​ដល់​រាង​កាយ​យើង​បាន​យ៉ាង​ឆាប់​រហ័ស និង​ជា​ជម្រើស​ដ៏​ល្អ​មុន​ពេល​ហាត់​ប្រាណ។ ចំណែក​ផ្លែ​ប៉ោម​វិញ មាន​ជាតិ​សរសៃ​ខ្ពស់​ និង​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​​ក្នុង​រយៈពេល​យូរ​។ សម្រាប់​ផ្លែ​បឺរ​វិញ ក៏​មិន​អន់​ដែរ ដោយ​ផ្លែ​នេះ​មាន​ប្រភេទ​ខ្លាញ់​ល្អ​ចំពោះ​សុខ​ភាព ជួយ​ពន្យឺត​ការ​រំលាយ​អាហារ ហើយ​ក៏​ល្អ​ដែរ​ចំពោះ​អ្ន​ក​ហាត់​ប្រាណ ឬ​លេង​កីឡា​ផង​ដែរ ដោយ​បន្ថែម​ចូល​ក្នុង​របប​អាហារ​ក្រោយ​បញ្ចប់​សម្មភាព​កី​ឡា ឬ​ហាត់​ប្រាណ​។   ២. ផ្លែ​ឈើ​សម្រាប់​សម្រស់​​​ ​សម្រាប់​គ្នា​យើង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​នឹង​សម្រស់​នោះ កុំ​រំលង​​​ការ​ញ៉ាំ​ផ្លែ​ឈើ​ជំនួយ​សម្រស់​ទាំង​នេះ​នៅ​ព្រឹកៗ​ឡើង​។​ ផ្លែ​ល្ហុងទុំ​​ សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម និង​សារធាតិ​ចិញ្ចឹម​ផ្សេង​ទៀត​ដើម្បី​ជួយ​ដល់​ការ​ផលិត​ខូឡាជែន។​ ល្ហុងទុំ ក៏​មាន​ដែរ​អង់ហ្ស៊ីម​ម្យ៉ាង​ឈ្មោះ​ថា  papainដែល​ជួយ​ទប់​ទល់​និង​ការ​បំផ្លាញ​ស្បែក​។​ ងាក​មក​ផ្លែ​ប្លែកបឺរី​ឯណេះ​វិញ ក៏​មិន​ធម្មតា​ដែរ ក្រៅពីរស​ជាតិ​ឆ្ងាញ់​ហើយ មាន​ជាតិ​ស្ករ​ទាប​ទៀត​ផង​។​ ក្រៅ​ពី​នេះ ផ្លែ​ប្លែក​បឺរី មាន​ទាំង​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម វីតាមីន​A និង​វីតាមីន​C ថែម​ទៀត​ផង​។ ដូច​គ្នា​ដែរ ត្រសក់​ផ្អែម ក៏​មាន​ប្រយោជន៍​ចំពោះ​សម្រស់​ដែរ។ ត្រសក់​ផ្អែម មាន​ផ្ទុក beta-carotene ដែល​ត្រូវ​បំប្លែក​ទៅជា​វីតាមីន​ A​ នៅ​ក្នុង​រាង​កាយ​ និង​ជួយ​ឲ្យ​ស្បែក​យើង​ភ្លឺ​ថ្លា ហើយ​សក់​វិញ​ក៏​រឹងមាំ និង​ភ្លឺ​រលោង​។​ ក្រៅតែ​ពី​ហូប​អាហារ​ផ្សេងៗ​សម្រាប់​ពេល​ព្រឹក គ្នា​យើង​កុំ​ភ្លេច​បន្ថែម​ផ្លែឈើ​ទាំង​នេះ​ចូល ដើម្បី​បាន​ទទួល​គុណ​ប្រយោជន៍​ដ៏​អស្ចារ្យ​សម្រាប់​សុខភាព​ […]


រូបមន្តសុខភាព

ភេសជ្ជៈ​សុខភាព​ទាំង​៣​ ជួយ​​បំពេញ​ជាតិ​ទឹក​​​យ៉ាង​មាន​ប្រសិទ្ធភាព

​ការ​បំប៉ន​រាងកាយ​ជាមួយ​នឹង​ភេសជ្ជៈ​​ដែល​មាន​សារធាតុ​ចិញ្ចឹម​ គឺ​ពិត​ជា​មាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​សុខភាព​របស់​យើង​​។ ​វា​មិន​ត្រឹមតែ​ជួយ​ផ្ដល់​ជាតិ​ទឹក​ដល់​រាងកាយ​ប៉ុណ្ណោះ​ទេ​ ​​ថែម​ទាំង​​​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ​ ​ជួយ​ឲ្យ​សន្លាក់​មាន​ជាតិ​រម្អិល​​ និង​ធានា​​ដំណើរការ​​ល្អ​នៃ​​សរីរាង្គ​ផ្សេង​ៗ​​ផង​ដែរ​។​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ញ៉ាំ​ភេសជ្ជៈ​ល្អៗ នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ​ ​រហ័សរហួន​ ​និង​ជួយ​​ឲ្យ​យើង​​គេង​លក់​ស្រួល​ថែម​ទៀត​ផង​​​។​ ​នៅ​រដូវ​រងា​នេះ​ ​យើង​ចាំបាច់​ក្នុង​ការ​បំពេញ​ជាតិ​ទឹក​គ្រប់គ្រាន់​ដល់​រាងកាយ​ ​ពីព្រោះ​វា​អាច​​ជួយ​ពង្រឹង​​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ ​ក៏​ដូចជា​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​តាម​រដូវ​កាល​បាន​យ៉ាង​អស្ចារ្យ​។​ យ៉ាង​ណា​មិញ​ ​ភេសជ្ជៈ​​ទាំង​៣​ខាងក្រោម​នេះ​ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ដែល​យើង​មិន​គួរ​មើល​រំលង​ឡើយ​។​​ ១. ទឹក​ដូង​ ​​​​​​​យើង​ប្រហែល​ជា​បាន​​ដឹង​ហើយ​ថា​ ទឹក​ដូង​មាន​គុណប្រយោជន៍​ដ៏​​​សម្បូរ​បែប​​ចំពោះ​​រាងកាយ​​។​ ជាក់​ស្ដែង​ ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​ មាន​សារធាតុ​​ប្រឆាំង​អុកស៊ីតកម្ម​ ដែល​ការពារ​​កោសិកា​របស់​យើង​ពី​ការ​បំផ្លាញ​ ដែល​បណ្ដាល​មក​ពី​រ៉ាឌីកាល់​សេរី ព្រម​ទាំង​​ជា​ប្រភព​ម៉ាញ៉េស្យូម​​ ដែល​​អាច​បង្កើន​រំញោច​អាំងស៊ុយលីន​ និង​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ​​។​ ​លើស​ពី​នេះ​ វា​ក៏​ជា​ភេសជ្ជៈ​ដែល​ល្អ​បំផុត​សម្រាប់​បំពេញ​ជាតិ​ទឹក​ បន្ទាប់​ពី​​ធ្វើ​លំហាត់​ប្រាណ ឬ​លេង​កីឡា​​រួច​ផង​ដែរ​។ ២. តែ​បៃតង​ ​ភេសជ្ជៈ​​មួយ​ប្រភេទ​នេះ​ ​មិន​ត្រឹមតែ​ជួយ​​សម្អាត​ និង​ធ្វើ​ឲ្យ​បំពង់​ក​របស់​យើង​ជ្រះ​ល្អ​​ប៉ុណ្ណោះ​​ទេ​ វា​ថែម​ទាំង​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ជា​ច្រើន​ផ្សេង​ទៀត​ដែល​យើង​នឹង​ស្មាន​មិន​ដល់​។​ ​ពិត​ណាស់​ តែ​បៃតង​​អាច​ជួយ​បង្កើន​​មុខងារ​ខួរ​ក្បាល​ បន្ថយ​ជាតិ​ខ្លាញ់​ ការពារ​រាងកាយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ ព្រម​ទាំង​កាត់​បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​បេះដូង​ថែម​ទៀត​ផង​។ ជាង​នេះ​ទៅ​ទៀត​ វា​ក៏​អាច​កម្ចាត់​បញ្ហា​ក្លិន​មាត់​ ​ដោយ​រារាំង​ការ​លូតលាស់​របស់​បាក់តេរី​នៅ​ក្នុង​មាត់​ផង​ដែរ​។​ ​ខណៈ​ដែល​តែ​បៃតង​ជួយ​បំពេញ​ជាតិ​​ទឹក​ដល់​រាងកាយ​​បាន​យ៉ាង​​ល្អ​ វា​​ក៏​មាន​គុណ​ប្រយោជន៍​ជួយ​ឲ្យ​យើង​មាន​អាយុ​វែង​​ផង​ដែរ​។​ ៣. ក្រូច​ឆ្មារ​ និង​ទឹក​ឃ្មុំ ​ប្រសិនបើ​យើង​ចង់​បំពេញ​ជាតិ​ទឹក​ទៅ​ក្នុង​រាងកាយ​ យើង​មិន​អាច​មើល​រំលង​ក្រូច​ឆ្មារ​ និង​ទឹក​ឃ្មុំ​បាន​ឡើយ​ ពីព្រោះ​​ទឹក​ឃ្មុំ​​ជួយ​​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ព្រម​ទាំង​ជួយ​ប្រយុទ្ធ​​ប្រឆាំង​​នឹង​ការ​បង្ក​រោគ​នៅ​​ក្នុង​បំពង់​ក​​ថែម​ទៀត​ផង​។​ លើស​ពី​នេះ​ វា​ក៏​​​​ជួយ​​បន្សាប​ជាតិ​ពុល ព្រម​ទាំង​​ប្រឆាំង​នឹង​​​ការ​បង្ក​​រោគ​ផ្សេង​ៗ​ […]


រូបមន្តសុខភាព

តិចអត់ដឹង ទឹក​ត្រសក់​មាន​ប្រយោជន៍​ដល់​សុខភាព​ខ្លាំង

ត្រសក់ ស្ដាប់​ហើយ គ្នា​យើង​គ្រប់​គ្នា​សឹង​តែ​ធ្វើ​ព្រងើយ ព្រោះ​គ្រាន់​តែ​ជា​បន្លែ​មួយ​ប្រភេទ​ប៉ុណ្ណោះ។ ចុះ​ទម្រាំ​ទឹក​ត្រសក់​ទៀត ដឹង​តែ​អត់​ខ្វល់​មិន​ខាន​ តែ​តាម​វេជ្ជសាស្ត្រ ទឹក​ត្រសក់មាន​ប្រយោជន៍​ច្រើន​សន្ធឹក​សន្ធាប់​ដល់​សុខភាព​យើង​ទាំង​អស់​គ្នា។ ចាំ “Hello គ្រូពេទ្យ” ប្រាប់​ម៉េច​បាន​អ៊ីចឹង! ១- ជួយរាងកាយមានជាតិទឹកគ្រប់គ្រាន់ ពេល​ខ្លួន​យើង​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់ យើង​អាច​រក្សា​កម្ដៅ (សីតុណ្ហភាព) ក្នុង​ខ្លួន​ឲ្យ​មាន​តុល្យភាព ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​មាន​សុខភាព​ល្អ និង​សម្អាត​ជាតិ​ពុល​ក្នុង​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ សរីរាង្គ​គ្រឿង​ក្នុង​យើង ​អាច​បំពេញ​មុខងារ​បាន​យ៉ាង​ល្អ​ពេញ​មួយ​ថ្ងៃ។ ឯ​ទឹក​ត្រសក់​វិញ មាន​លក្ខណៈ​ពិសេស​ច្រើន (រ៉ែ និង​វីតាមីន) ដែល​រក្សា​ខ្លួន​យើង​ឲ្យ​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់។ ត្រូវ​ចាំ​ថា ពេល​ធ្វើ​ទឹក​ត្រសក់ ត្រូវ​ប្រើ​ទឹក​សុទ្ធ ឬ​ទឹក​ស្អាត។ ទឹក​អត់​ល្អ អាច​មាន​មេរោគ។ ២- មានវីតាមីន និងរ៉ែសំខាន់ៗ ទោះ​ទឹក​សំខាន់​ចំពោះ​រាង​កាយ​យើង​ខ្លាំង​ក៏​ដោយ តែ​ទឹក​អត់​មាន​វីតាមីន​ទេ។ ដើម្បី​ឲ្យ​មាន​វីតាមីន និង​រ៉ែ​សំខាន់ៗ​ច្រើន យើង​អាច​ញ៉ាំ​ទឹក​ត្រសក់​បាន។ បើ​លាយ​ជាមួយ​ផ្លែ​ឈើ​ផ្សេងៗ ទឹក​ត្រសក់​អាច​ជា​ប្រភព​អង់ទីអុកស៊ីដង់ (ជា​សារធាតុ​ប្រឆាំង​នឹង​ភាព​ចាស់ ប្រឆាំង​រោគ​មហារីក ប្រឆាំង​សាធាតុ​បំផ្លាញ​រាង​កាយ​ផ្សេងៗ) ដ៏​ល្អ។ ៣- រក្សាសម្ពាធឈាមល្អ ដាច់​សរសៃ​ឈាម​ខួរ​ក្បាល គាំង​បេះដូង ឬ​តម្រង​នោម សុទ្ធ​តែ​ជា​ប្រភេទ​ជំងឺ​បំផ្លាញ​យើង​ទាំង​អស់។ ការពារ​កុំ​ឲ្យ​កើត​ជំងឺ​ទាំង​នេះ រក្សា​សម្ពាធ​ឈាម​ឲ្យ​មាន​តុល្យភាព ជា​រឿង​សំខាន់​បំផុត។ ហើយ​វិធី​មួយ​ក្នុង​ចំណោម​វិធី​ជា​ច្រើន​ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម គឺ​ផឹក​ទឹក​ត្រសក់។ នេះ​ក៏​ដោយសារ​បន្លែ​មិន​មាន​ផ្ទុក​ជាតិសូដ្យូម (ជាតិ​ប្រៃ/អំបិល)។ ៤- បង្អន់រឿងឃ្លាន បើ​ឃ្លាន​ផ្ដេសផ្ដាស​ទាំង​មិន​ទាន់​ដល់​ម៉ោង​បាយ​ផង […]


រូបមន្តសុខភាព

ពិតអត់ អាកាសធាតុត្រជាក់ ផឹកស្រាជួយរក្សាកម្ដៅខ្លួនមិនឲ្យរងា?

គ្នា​យើង​មាន​ចំណាំ​មើល៍​អត់ ឲ្យ​តែ​ពេល​យើង​ញ៉ាំ​ស្រា ឬស្រាបៀរ រាង​កាយ​មាន​អារម្មណ៍​ថា​ក្ដៅ ចេញ​ចំហាយ​ក្ដៅ​ភាយ​ៗ​ពី​ក្នុង​ខ្លួន​មក។ មាន​គ្នា​យើង​ខ្លះ​គិត​ថា នៅ​ក្នុង​រដូវ​រងា ឬ​ក្នុង​ថ្ងៃ​ដែល​អាកាសធាតុ​ចុះត្រជាក់ ដាក់​ស្រា ១-២ កែវ អាច​ជួយ​រក្សា​កម្ដៅ​ក្នុង​រាងកាយ និង​ផ្ដល់​ភាព​កក់​ក្ដៅ​ឲ្យ​យើង​បាន​ថែម​ទៀត។ តើ​ការ​ផឹក​ភេសជ្ជៈ​ជាតិ​អាល់កុល​ក្នុង​ខែ​រងា ពិត​ជា​អាច​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​យើង​មែន ឬ​យ៉ាង​ណា? យើង​ប្រហែល​គិត​ថា គ្រឿង​ស្រវឹង​អាច​ជា​ភេសជ្ជៈ​ល្អ​មួយ​ពេល​អាកាសធាតុ​ត្រជាក់ ព្រោះ​ផឹក​ទៅ វា​បង្កើត​អារម្មណ៍​កក់​ក្ដៅ​ដល់​រាង​កាយ​យើង។ ប៉ុន្តែតាម​ការ​ស្រាវជ្រាវ​កន្លង​មក ស្រា​កាត់​បន្ថយ​សីតុណ្ហភាព​ស្នូល​នៃ​រាងកាយ​របស់​យើង និង​បង្កើន​ហានិភ័យ​ដល់​អាការៈ​ថយ​ចុះ​កម្ដៅ របស់​រាងកាយ​យើង​វិញ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពីលោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។ ជាតិ​អាល់កុល​ពង្រីក​សរសៃ​ឈាម​ក្នុង​ខ្លួន​យើង ជា​ហេតុ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​កក់​ក្ដៅ​បាន​តែ​ដំបូង តែ​វា​ធ្វើ​ឲ្យ​រាងកាយ​យើង​ពិបាក​ក្នុង​ការ​ពង្រួម​សរសៃ​ឈាម​មក​ធម្មតា​វិញ​ដែរ។ ក្រោយ​ពេល​ផឹក​ស្រា​បាន​មួយ​កែវ​រួច​មក រាងកាយ​យើង​នឹង​ព្យាយាម​ប្រឆាំង​កម្ដៅ ដែល​បណ្ដាល​មក​ពី​ការ​កើន​ឡើង​លំហូរ​ឈាម​ទៅ​ស្បែក ដោយ​បង្កើន​អត្រា​នៃ​ការ​បែក​ញើស ជា​លទ្ធផល​បណ្ដាល​ឲ្យ​រាង​កាយ​យើង​បាត់​បង់​សីតុណ្ហភាព​ក្ដៅ​កាន់​តែ​ខ្លាំង។ [embed-health-tool-heart-rate] វេជ្ជបណ្ឌិត​រូប​នេះ​បន្ថែម​ទៀត​ថា ក្នុង​ករណី​ដែល​យើង​មាន​បញ្ហា រាងកាយ​ចុះ​កម្ដៅ វា​ក៏​ផ្ដល់​ជា​ផល​វិបាក​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​ដូច​ជា៖ - ស្លាប់​ជាលិកា​រាងកាយ (កើត​ឡើង​នៅ​ពេល​ដែល​ជាលិកា​រាងកាយ​កក) - រលាក​ចុង​ដៃ​ចុង​ជើង ដោយ​សារ​ត្រជាក់ - របួស​ដោយ​សារ​ត្រជាក់ - រលួយ​ជើង។ល។ និយាយ​រួម បញ្ហា​នៃ​ការ​ចុះ​កម្ដៅ​រាងកាយ ឬ hypothermia ត្រូវ​ការ​ព្យាបាល​ជា​បន្ទាន់​ដើម្បី​ទប់ស្កាត់​ផល​វិបាក​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​កើត​ឡើង។ ប្រសិន​បើ​យើង​រង់ចាំ​កាន់​តែ​យូរ យើង​នឹង​អាច​ជួប​ផល​វិបាក​ដោយសារ​ការ​ចុះ​កម្ដៅ​រាងកាយ​កាន់​តែ​ច្រើន។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! លើស​ពី​នេះ យើង​ក៏​អាច​ការពារ​ខ្លួន​យើង​ពី​បញ្ហា​ឡើង​ត្រជាក់ […]


រូបមន្តសុខភាព

​ខ្ទឹម​ស​មានអត្ថប្រយោជន៍ដល់បេះដូង សម្ពាធឈាម និង​ឆ្អឹង

ពិត​ណាស់​ ខ្ទឹម​ស​មិន​ត្រឹម​តែ​ជា​គ្រឿង​ទេស​​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ផ្ទះ​បាយ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​វា​​​ក៏​មាន​គុណប្រយោជន៍​ជាច្រើន​ចំពោះ​​សុខភាព​របស់​យើង​​ផង​ដែរ​។​ ខ្ទឹម​ស​ មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន​ល្អៗ​​ ដូចជា​​ម៉ង់ហ្គាណែស (Manganese) សេលេញ៉ូម (Selenium) វីតាមីនC  វីតាមីន B6 និង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដទៃ​​ទៀត​​​ ដែល​ជួយ​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​ម៉ាំ​មួន​ ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ​។ ​តើ​អត្ថប្រយោជន៍​របស់​ខ្លឹម​ស​មាន​អ្វី​ខ្លះ​?​​ ១. សម្ពាធ​ឈាម​កាន់​តែ​ប្រសើរ​ ខ្ទឹម​ស​មាន​អត្ថប្រយោជន៍​ប្រឆាំង​នឹង​ការ​រលាក​ ក៏​ដូចជា​ធ្វើ​ឲ្យ​ឈាម​រត់​បាន​ស្រួល​​ពាសពេញ​រាងកាយ​។​ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​ បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​អាហារ​បំប៉ន​ដែល​ផ្សំ​ឡើង​ពី​ខ្ទឹម​ស​​ នឹង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​ត្រឹម​១០%​​​។​ យ៉ាង​ណា​មិញ​ យើង​អាច​បន្ថែម​ខ្ទឹម​ស​ចំនួន​៤​កំពឹស​​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ដើម្បី​ចៀសវាង​​នូវ​ការ​ឡើង​សម្ពាធ​ឈាម​ផង​ដែរ​​​​។ ២. កូលេស្តេរ៉ូល​ទាប ជាមួយ​គ្នា​នេះ​ដែរ​ ខ្ទឹម​ស​អាច​​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ ព្រម​ទាំង​​បន្ថយ​កូលេស្តេរ៉ូល​ថែម​ទៀត​ផង​។ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ​អាហារ​បំប៉ន​ដែល​ផ្សំ​ឡើង​ពី​ខ្ទឹម​ស​ ធ្វើ​ឲ្យ​កម្រិត​កូលេស្តេរ៉ូល​ទាប​​នៅ​ក្នុង​រយៈ​ពេល​៥ខែ​។​ វា​ដូច​គ្នា​ទៅ​នឹង​ឱសថ​ធម្មជាតិ​ជា​ច្រើន​​ទៀត​ដែរ​ ​ដែល​ត្រូវ​ការ​ចំណាយ​ពេលវេលា​យូរ​បន្តិច​ ទម្រាំ​បាន​ឃើញ​ពី​ប្រសិទ្ធភាព​ ពីព្រោះ​​យើង​ត្រូវ​​ទុក​ពេល​ឲ្យ​វីតាមីន​ និង​ជាតិ​រ៉ែ​ក​កកើត​ឡើង​នៅ​ក្នុង​រាងកាយ​​របស់​យើង​ជា​មុន​សិន​។​ ៣. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ ​​​​ខ្ទឹម​ស​​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​បាន​ ដោយសារ​តែ​វា​​​​អាច​បន្ថយ​កូលេស្តេរ៉ូល​ និង​សម្ពាធ​ឈាម​នៅ​ក្នុង​រាងកាយ​របស់​មនុស្ស​យើង​​​។ ជាមួយ​នឹង​សមត្ថភាព​ក្នុង​ការ​ជួយ​បង្កើន​ការ​ផលិត​នីទ្រីកអុកស៊ីដខ្ទឹម​ស​​អាច​ជួយ​ធ្វើ​ឲ្យ​សរសៃ​ឈាម​បាន​សម្រាក​ និង​​​រារាំងប្លាកែត​​មិន​ឲ្យ​​ភ្ជាប់​ទៅ​ប្រូតេអ៊ីន​​ ដែល​កត្តា​នេះ​អាច​ជួយ​កាត់​បន្ថយ​នូវ​បញ្ហា​កក​ឈាម​​​​​ ក៏​ដូចជា​​ការពារ​យើង​ពី​ហានិភ័យ​នៃ​​ជំងឺ​បេះដូង​បាន​ផង​ដែរ​។​ ៤. ព្យាបាល​​​ជំងឺ​ផ្ដាសាយ​ និង​គ្រុន​ក្ដៅ​​​​​ ខ្ទឹម​ស​ជួយ​​បង្កើន​​សមត្ថភាព​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ជួយ​កាត់​បន្ថយ​​​ភាព​ធ្ងន់ធ្ងរ​ និង​រយៈពេល​នៃ​រោគសញ្ញា​ជំងឺ​ផ្ដាសាយ​ និង​គ្រុន​ក្តៅ​បាន​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ​។​ តាម​រយៈ​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ​ការ​ញ៉ាំ​អាហារ​បំប៉ន​ដែល​ផ្សំ​ពី​ខ្ទឹម​ស​​ជា​រៀង​រាល់​ថ្ងៃ​ អាច​កាត់​បន្ថយ​​ជំងឺ​ផ្ដាសាយ​​បាន​រហូត​ដល់​ទៅ​៦៣%​​ ហើយ​រយៈពេល​ជា​មធ្យម​នៃ​រោគសញ្ញា​នៃ​ជំងឺ​ផ្តាសាយ​​ត្រូវ​បាន​កាត់​បន្ថយ​ពី​៥ថ្ងៃ មក​ត្រឹម​មួយ​ថ្ងៃ​ […]


រូបមន្តសុខភាព

ផ្លែប៉ោម​មាន​អត្ថប្រយោជន៍ច្រើនជាងអ្វីយើងដឹង

ផ្លែ​ប៉ោម​មិន​ត្រឹម​តែ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព​របស់​យើង​ផង​ដែរ​​ដូចជា​ ជួយ​​សម្រួល​ដល់​សុខភាព​​ពោះវៀន​ កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គ្រោះថ្នាក់សរសៃ​ឈាម​ខួរ​ក្បាល​ សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​ទឹក​នោម​ផ្អែម​ ​ជំងឺ​បេះដូង​ ការ​ធាត់​ជ្រុល​ និង​ជំងឺ​មហារីក​មួយ​ចំនួន​ផង​ដែរ​។​ ហេតុដូច្នេះ​ហើយ​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ និង​ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ​ ចូរ​​បន្ថែម​ផ្លែ​ប៉ោម​ចូល​ទៅ​ក្នុង​របប​អាហារ​​ប្រចាំ​ថ្ងៃ​របស់​​យើង​​។ ១. ​ការពារ​បេះដូង​ ​​​​​​​​​ផ្លែ​ប៉ោម​ សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់​ ដែល​មាន​គុណ​ប្រយោជន៍​​ក្នុង​ការ​​ធ្វើ​ឲ្យ​កម្រិត​កូលេស្តេរ៉ូល​​កាន់​តែ​ប្រសើរ​​ជាង​មុន​។​ ​ចំពោះ​អ្នក​ដែល​​ចូលចិត្ត​ញ៉ាំ​ផ្លែ​​ឈើ​ទាំង​មូល​ រួម​ទាំង​ផ្លែ​ប៉ោម​ផង​ដែរ​នោះ​ មាន​ឱកាស​លើស​សម្ពាធ​ឈាម​តិចតួច​។​ ​​​ជាមួយ​គ្នា​នេះ​ដែរ​ ចំពោះ​ស្ត្រី​ដែល​ញ៉ាំ​ផ្លែ​ប៉ោម​​ច្រើន​ជាង​៧​ឆ្នាំ​ ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​​បាន​រហូត​ដល់​២២%​ផង​ដែរ​។ ២. ​បង្កើន​សុខភាព​ខួរ​ក្បាល តាម​រយៈ​ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​មនុស្ស​វ័យ​ចំណាស់​​ដែល​តែងតែ​​ញ៉ាំ​ផ្លែឈើ​ស្រស់​ៗ​ និង​បន្លែ​ជាប្រចាំ​ អាច​ជួយ​​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ភ្លេចភ្លាំង​​នៃ​មនុស្ស​ចាស់ បាន​រហូត​ដល់​៣០​ ទៅ​៣៥%​​ ហើយ​នៅ​ពេល​ដែល​ពួក​គាត់​ប្រកាន់​ខ្ជាប់​របប​អាហារ​ទាំងនេះ​កាន់​តែ​យូរ​ មុខងារ​​នៃ​ការ​យល់​ដឹង​របស់​ពួកគាត់​ក៏​កាន់តែ​ប្រសើរ​ឡើង​​ដូច​គ្នា។​ ៣. សម្រកទម្ងន់​ ​​​​​​​​ជា​ទូទៅ​ ផ្លែ​ប៉ោម​មួយ​ផ្លែ​ ​អាច​​ធ្វើ​​ឲ្យ​យើង​​ទទួល​អារម្មណ៍​ថា​ឆ្អែត​ ជាមួយ​នឹង​កាឡូរី​ទាប​ជាង​១០០​ប៉ុណ្ណោះ​ ​ដែល​អាច​ជួយ​ឲ្យ​យើង​​ស្រក​ទម្ងន់​បាន​យ៉ាង​ងាយ​។​ ​យោង​តាម​​ការសិក្សា​មួយ​ បាន​បង្ហាញ​ថា​​អ្នក​ដែល​ញ៉ាំ​ផ្លែ​ប៉ោម​ មុន​ពេល​ញ៉ាំ​អាហារ​ នឹង​មាន​អារម្មណ៍​ថា​​ឆាប់​ឆ្អែត ​និង​ស្កប់ស្កល់​ជាង​អ្នក​ដែល​ញ៉ាំ​​ទឹក​ផ្លែ​ប៉ោម​ ឬ​មិន​ញ៉ាំ​ផ្លែ​ប៉ោម​ទាល់​តែ​សោះ​ ហើយ​ការសិក្សា​ដដែល​នេះ​​ក៏​បាន​​បញ្ជាក់​​ថា​ ការ​ចាប់ផ្ដើម​ញ៉ាំ​អាហារ​ ជាមួយ​នឹង​ផ្លែ​ប៉ោម​ ជួយ​ឱ្យ​​យើង​​ទទួល​បាន​​កាឡូរី​ជាមធ្យម​តិច​ជាង​មុន​ដល់​ទៅ​​២០០កាឡូរី​ ​បើ​ប្រៀបធៀប​នឹង​អ្នក​ដែល​​មិន​ញ៉ាំ​ផ្លែ​ប៉ោម​​។​ ៤. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ បន្ថែម​ពី​នេះ​ ផ្លែ​ប៉ោម​​ក៏​មាន​អត្ថប្រយោជន៍​ទប់ស្កាត់​ជំងឺ​ទឹក​នោម​ផ្អែម​​ផង​ដែរ​​។​ ​សម្រាប់​អ្នក​ដែល​ញ៉ាំ​ផ្លែ​ប៉ោម​ មួយ​ផ្លែ​​​ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ​ អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ បាន​រហូត​ដល់​ទៅ​២៣%​ ​​​បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​មិន​ញ៉ាំ​ផ្លែ​ប៉ោម​សោះ​។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ