ឲ្យតែមានពិធីបុណ្យទាន បានឈប់សម្រាក មានគ្នាយើងមួយចំនួន តែងតែជួបជុំបងប្អូន ឬពួកម៉ាកចាស់ៗ ដើម្បីញ៉ាំអាហារ ឬផឹកស្រាជាមួយគ្នា ដោយខ្លះផឹកតិចតួចទេ តែខ្លះទៀត ផឹកច្រើនណាស់ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព។
ត្រួតពិនិត្យដោយ ជីព ចិត្ត
ឲ្យតែមានពិធីបុណ្យទាន បានឈប់សម្រាក មានគ្នាយើងមួយចំនួន តែងតែជួបជុំបងប្អូន ឬពួកម៉ាកចាស់ៗ ដើម្បីញ៉ាំអាហារ ឬផឹកស្រាជាមួយគ្នា ដោយខ្លះផឹកតិចតួចទេ តែខ្លះទៀត ផឹកច្រើនណាស់ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព។
ខាងក្រោមនេះ ជាផលប៉ះពាល់នៃគ្រឿងស្រវឹងលើរាងកាយរបស់យើង៖
ការផឹកស្រាច្រើន អាចបណ្ដាលឲ្យអង់ហ្ស៊ីមរំលាយអាហារមានសកម្មភាពខុសប្រក្រតី។ ការកកើតអង់ហ្ស៊ីមច្រើន អាចបណ្ដាលឲ្យរលាកលំពែង (Pancreatitis)។ ការរលាកលំពែង អាចមានស្ថានភាពយូរ និងបង្កផលវិបាកជាច្រើន។
សួត ជាសរីរាង្គមួយ ជួយបំបែក និងបណ្ដេញសារធាតុបង្កគ្រោះថ្នាក់ចេញពីរាងកាយរបស់យើង ដោយរួមមានទាំង គ្រឿងស្រវឹងផងដែរ។ នៅពេលគ្រឿងស្រវឹង បង្កការប៉ះពាល់កាន់យូរ វាបណ្ដាលឲ្យរលាកសួតរ៉ាំរ៉ៃ និងកើតជំងឺសួត។ ជាងនេះទៅទៀត នៅពេលសួតខូចហើយ វាបាត់បង់សមត្ថភាពក្នុងការបណ្ដេញសារធាតុពុលចេញពីរាងកាយ ហើយបណ្ដាលឲ្យសារធាតុពុល កកើត និងស្ថិតនៅក្នុងរាងកាយរបស់យើង។
ការផឹកស្រា ឬគ្រឿងស្រវឹងច្រើន ប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទកណ្ដាល ហើយវាកាត់បន្ថយទំនាក់ទំនងរវាងខួរក្បាល និងរាងកាយ។ ជាងនេះទៅទៀត វាបណ្ដាលឲ្យខួរក្បាលរបស់យើង បាត់បង់ការចងចាំ និងកាត់បន្ថយសមត្ថភាព ដើម្បីគិតឲ្យបានច្បាស់លាស់ និងសមហេតុផល។ បើសិនធ្ងន់ធ្ងរ គ្រឿងស្រវឹង អាចធ្វើឲ្យខួរក្បាលរបស់យើង ខូចមុខងារជាអចិន្ត្រៃយ៍តែម្តង។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ប្រុសៗ ផឹកស្រាច្រើន ងាយជួបបញ្ហាលិង្គមិនឡើងរឹង (Erectile Dysfunction)។ ការផឹកស្រាច្រើន រារាំងដល់ការផលិតអ័រម៉ូនភេទ និងធ្លាក់ចុះចំណង់ផ្លូវភេទ។ ចំណែកស្រីៗ ដែលផឹកស្រាច្រើន ងាយជួបបញ្ហារាំងរដូវ ដែលនេះ បង្កហានិភ័យនៃការអត់កូន។
ការផឹកស្រាច្រើន កាត់បន្ថយសមត្ថភាពរបស់ប្រព័ន្ធការពាររាងកាយ ដែលធ្វើឲ្យរាងកាយ ពិបាកប្រឆាំងនឹងវីរុស ឬបាក់តេរី។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ជីព ចិត្ត