យោងតាមការស្ទង់មតិរបស់Hello Health Group ទាក់ទិនទៅនឹងការចាក់ថ្នាំបង្ការ ដែលធ្វើឡើងនៅក្នុងប្រទេសចំនួន៨ រួមមានប្រទេសឥណ្ឌា ហ្វីលីពីន ឥណ្ឌូណេស៊ី កម្ពុជា វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ និងប្រទេសថៃ ដែលមានរយៈពេលជិត២សប្ដាហ៍ យើងបានទទួលការចូលរួមពីមិត្តអ្នកអានចំនួនជាង២ពាន់នាក់ ដែលក្នុងនោះ មានមតិផ្សេងៗពីគ្នាជុំវិញការចាក់ថ្នាំបង្ការនេះ។ តើមានកត្តាអ្វីខ្លះបានជាគ្នាយើងមួយចំនួនជ្រើសរើសចាក់ថ្នាំបង្ការ ស្របពេលដែលអ្នកខ្លះទៀតមិនអើពើនឹងរឿងនេះទៅវិញ?
មូលហេតុសំខាន់ៗបីយ៉ាងដែលធ្វើឲ្យយើងជ្រើសរើសចាក់ថ្នាំបង្ការ
តាមទិន្នន័យនៃការស្ទង់មតិបានបង្ហាញថា អ្នកចូលរួមចំនួន១១៨នាក់នៅក្នុងប្រទេសកម្ពុជាយើង ទទួលយកការចាក់ថ្នាំបង្ការគឺដោយសារតែហេតុផលចម្បង៣យ៉ាងគឺ ថ្នាំបង្ការអាចការពារយើងពីជំងឺកាចសាហាវផ្សេងៗ ពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ក៏ដូចជាកាត់បន្ថយការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។ ស្រដៀងគ្នានេះដែរ មូលហេតុដែលអ្នកចូលរួមមកពីប្រទេសថៃជ្រើសរើសចាក់ថ្នាំបង្ការ គឺដើម្បីការពារអ្នកដែលងាយរងគ្រោះ កាត់បន្ថយការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងការពារខ្លួនពីជំងឺកាចសាហាវផ្សេងៗ។
ចង់គណនា BMI ចុចទីនេះ!
ចង់គណនា BMR ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
មូលហេតុសំខាន់ៗមួយចំនួនដែលយើងមិនចាក់ថ្នាំបង្ការ
ជាក់ស្ដែង មានហេតុផលខុសៗគ្នា ដែលជំរុញឲ្យគ្នាយើងខ្លះជ្រើសរើសមិនចាក់ថ្នាំបង្ការ ដោយអ្នកខ្លះខ្លាចថា ថ្នាំបង្ការអាចមានផលប៉ះពាល់ និងមិនមានសុវត្ថិភាព ខណៈពេលដែលគ្នាយើងខ្លះទៀតខ្លាចម្ជុល គិតថាថ្នាំបង្ការមានតម្លៃថ្លៃ ឬគ្មានអត្ថប្រយោជន៍ជាដើម។ បើក្រឡេកមកមើលតួលេខនៃអ្នកចូលរួមការស្ទង់មតិនៅក្នុងប្រទេសកម្ពុជាវិញបានឲ្យដឹងថា មានអ្នកចូលរួមចំនួន៤៦%បារម្ភពីផលប៉ះពាល់នៃថ្នាំបង្ការ ៤២%ខ្លាចម្ជុល និង៣៣%គិតថាថ្នាំបង្ការពុំផ្ដល់អត្ថប្រយោជន៍ឡើយ។
ថ្នាំបង្ការជំងឺទាំង១១មុខ សម្រាប់ចាក់ឲ្យកូនក្មេងពីពេលកើតដល់អាយុ២ឆ្នាំ
មកទល់ពេលនេះកម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល មានវ៉ាក់សាំងសំខាន់ៗចំនួន ១១ មុខ សម្រាប់ចាក់ឲ្យក្មេងអាយុក្រោម ២ ឆ្នាំ នៅទូទាំងប្រទេស។ ការចាក់វ៉ាក់សាំងបង្ការបានគ្រប់មុខអាចជួយឲ្យប្រព័ន្ធការពារក្មេងរឹងមាំ មិនងាយរងការវាយប្រហារពីមេរោគ ដូច្នេះម៉ាក់ប៉ាដែលមានកូនត្រូវនាំកូនទៅចាក់ថ្នាំបង្ការទាំង ១១ មុខខាងក្រោមនេះ នៅតាមមន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាព។
១. វ៉ាក់សាំងការពារជំងឺរបេង
២. វ៉ាក់សាំងជំងឺការពាររលាកថ្លើមប្រភេទ បេ
៣. វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើង
៤. វ៉ាក់សាំងការពារជំងឺតេតាណូស
៥. វ៉ាក់សាំងការពារជំងឺក្អកមាន់
៦. វ៉ាក់សាំងការពារជំងឺខាន់ស្លាក់
៧. វ៉ាក់សាំងការពារជំងឺរលាកសួត និងរលាកស្រោមខួរ ដោយបាក់តេរីហ៊ីប
៨. វ៉ាក់សាំងការពារជំងឺរលាកសួត និងរលាកស្រោមខួរ ដោយបាក់តេរីភ្នើម៉ូកូក
៩. វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល
១០. វ៉ាក់សាំងការពារជំងឺស្អូច
១១. វ៉ាក់សាំងរលាកខួរក្បាល ជេអ៊ី
ថ្នាំបង្ការសំខាន់ៗសម្រាប់មនុស្សពេញវ័យ និងមនុស្សវ័យចំណាស់
ថ្នាំបង្ការសំខាន់សម្រាប់មនុស្សពេញវ័យ និងមនុស្សវ័យចំណាស់មានដូចជា៖
១. វ៉ាក់សាំងការពារជំងឺតេតាណូស
២. វ៉ាក់សាំងការពារផ្ដាសាយធំ
៣. វ៉ាក់សាំងការពារមហារីកមាត់ស្បូន
៤. វ៉ាក់សាំងការពាររលាកថ្លើម B
៥. វ៉ាក់សាំងការពារអុតស្វាយ
៦. វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត
ពិតណាស់ ការទទួលវ៉ាក់សាំងឬថ្នាំបង្ការត្រឹមត្រូវទាន់ពេលវេលា មានសារៈសំខាន់ណាស់ក្នុងការការពារ និងជំរុញប្រព័ន្ធភាពស៊ាំរាងកាយឲ្យកាន់តែខ្លាំងដើម្បីប្រឆាំងទល់នឹងជំងឺធ្ងន់ធ្ងរ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬការស្លាប់បាត់បង់ជីវិតបាន។
![ថ្នាំបង្ការសម្រាប់កុមារ](https://cdn.hellokrupet.com/wp-content/uploads/2022/04/ថ្នាំបង្ការសម្រាប់កុមារ១.jpg)
អត្ថបទគួរអាន៖
នៅពេលដែលរាងកាយទទួលបានវ៉ាក់សាំងរួចហើយ ធាតុផ្សំរបស់ថ្នាំវ៉ាក់សាំងទាំងនោះនឹងបង្វឹកប្រព័ន្ធភាពស៊ាំរាងកាយឲ្យបង្កើតអង់ទីក័រការពាររាងកាយ ទល់នឹងជំងឺដែលយើងបានចាក់វ៉ាក់សាំងការពារជំងឺជាក់លាក់ណាមួយ។ វ៉ាក់សាំងនឹងសម្លាប់ ឬធ្វើឲ្យទម្រង់មេរោគ ឬបាក់តេរីចុះខ្សោយ ដូច្នេះមានន័យថា គុណសម្បត្តិរបស់វ៉ាក់សាំងគឺ មិនបង្កហានិភ័យ មិនបង្កផលវិបាក ក្រៅពីមុខងារការពារយើងទេ ហេតុដូច្នេះហើយ គ្នាយើងគួរតែចាក់ថ្នាំបង្ការដែលបានណែនាំឲ្យបានគ្រប់ចំនួន ទើបជាការប្រសើរ។
ចំណុចសំខាន់
នៅពេលដែលរាងកាយទទួលបានវ៉ាក់សាំងរួចហើយ ធាតុផ្សំរបស់ថ្នាំវ៉ាក់សាំងទាំងនោះនឹងបង្វឹកប្រព័ន្ធភាពស៊ាំរាងកាយឲ្យបង្កើតអង់ទីក័រការពាររាងកាយ ទល់នឹងជំងឺដែលយើងបានចាក់វ៉ាក់សាំងការពារជំងឺជាក់លាក់ណាមួយ។ វ៉ាក់សាំងនឹងសម្លាប់ ឬធ្វើឲ្យទម្រង់មេរោគ ឬបាក់តេរីចុះខ្សោយ ដូច្នេះមានន័យថា គុណសម្បត្តិរបស់វ៉ាក់សាំងគឺ មិនបង្កហានិភ័យ មិនបង្កផលវិបាក ក្រៅពីមុខងារការពារយើងទេ ហេតុដូច្នេះហើយ គ្នាយើងគួរតែចាក់ថ្នាំបង្ការដែលបានណែនាំឲ្យបានគ្រប់ចំនួន ទើបជាការប្រសើរ។